ថ្ងៃ សៅរ៍ ទី ០៨ ខែ ឧសភា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣៧,២១៣
Today
ថ្ងៃម្សិលមិញ ១៥០,២០៧
ខែនេះ ១,២៥៧,២០៤
សរុប ១៩១,៨១២,៥២១
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ១៧៥០៩ ដង)

រឿងអញ្ញតរឧបាសិកា



 
 រឿងអញ្ញតរឧបាសិកា
( ចាក វិ. ខុ. )
( គុណនៃការអុជប្រទីប បូជាធម្មទេសនា )

 
កាល​ព្រះ​សម្ពុទ្ធ​បរម​គ្រូ ទ្រង់​គង់​នៅក្នុង​វត្ត​ជេត​ពន។​ ថ្ងៃ​មួយ​ព្រះ​មោគ្គ​ល្លាន​ត្ថេរ​ បាន​និ​មន្ត​ទៅ​ស្ថាន​ត្រៃ​ត្រឹង្ស​ ឃើញ​វិមាន​ប្រាសាទ​របស់​នាង​ទេពធីតា​ម្នាក់​ ជា​វិ​ការៈ​នៃកែវ​មណី​ជោតិ មាន​ពន្លឺ​រស្មី​ចែង​ចាំង​ផ្សាយ​ទៅ​ពេញ​ទេវ​លោក​ទាំងមូល​ គ្រប​សង្កត់​ពន្លឺ​នៃ​ទេវតា​ទាំងពួង​ ។

នាង​ទេព​ធីតា​ជាម្ចាស់​ប្រាសាទ​ បាន​ឃើញព្រះ​មោគ្គ​ល្លាន​ត្ថេរ​ហើយ ក៏​ប្រ​ញាប់​​ប្រញា​ល់​នាំ​​ប​រិ​វា​ទាំង​មួយ​ពាន់​ ចុះ​អំពី​ប្រាសាទ​មក​ថ្វាយ​បង្គំ ​។ ព្រះ​មោគ្គ​​​ល្លាន​ត្ថេរ​បាន​សួរ​ថា ម្នាល​នាង​ទេព​ធីតា​អ្នក​បរិបូណ៌​ដោយ​ទិព្វ​សិរី ​នាង​​បាន​​ធ្វើបុណ្យ​អ្វី​ពី​ជាតិមុន​មក បាន​ជាមាន​ពន្លឺ​ចាំង​ចែង​ចិញ្ចាច​ដូច្នេះ ​? ។

នាង​ទេព​ធីតា​បាន​ថ្លែ​ង​រៀប​រាប់​ប្រវត្តិ​របស់​ខ្លួន ប្រាប់​ដល់​ព្រះ​មហាមោគ្គ​ល្លាន​ថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន​ ខ្ញុំ​ព្រះ​ករុណា​ទើប​មកពី​ស្ថាន​មនុស្ស​ក្នុង​ពេលព្រឹក​មិញ​នេះ។ កាល​​ពី​ថ្ងៃ​ឧបោស​ថម្សិល​មិញ ខ្ញុំ​ព្រះករុ​ណា បាន​ទៅ​ស្តាប់​ធម៌​ទេស​នាក្នុង​វត្ត​ជេត​ពន ជាមួយ​នឹង​ពុទ្ធបរិស័ទ​ទាំង​ឡាយ កំពុង​តែ​ស្តាប់​​ធម៌​ព្រះ​អាទិត្យ​ក៏​អស្តង្គត​ទៅ ខ្ញុំ​ព្រះ​ករុណា​បាន​គិត​ថា ព្រះ​ធម៌​ទេស​​​នា​មិន​​ទាន់​​ចប់ ង​ងឹត​​ក៏​​កាន់​តែ​ចំរើន​ឡើង​ៗ គួរ​តែ​អញ​ទៅ​យក​ប្រទីប​មក​អុជ​​​​។

លុះ​គិត​ដូច្នេះ​ហើយ​ សេចក្តី​ជ្រះ​ថ្លា​ក៏​កាន់​តែកើត​ឡើង​ ទើប​ក្រោក​ដើរ​​ទៅ​​គេ​ហ​ស្ថាន​រប​ស់​ខ្ញុំ​​ព្រះ​ករុណា ​យក​ទៀន​មួយ​គូនិង​ជើង​ទៀន​កែវ​មួយ​​​​គូមក​អុជ ​ហើយ​យក​ទៅដំ​​កល់​លើ​តាំង​មុខ​គ្រែ​ទេស​នា ​បាន​អង្គុយ​ស្តាប់​ធម៌​ដល់​ចប់​។ លុះ​ត្រឡប់​ពីស្តាប់​ធម៌​ទៅវិញ​ ខ្ញុំ​ព្រះ​ករុណា​កើត​រោគ​ខ្យល់​ក៏​ធ្វើ​មរណ​កាល​ក្នុង​ពេល​នោះ​ស្រាប់​តែបាន​មក​កើត​ក្នុងវិមាន​កែវ​មណី​ជោតិ​ នា​ស្ថាន​ត្រៃ​ត្រឹង្ស​នេះ​ឯង​ ។

ព្រះ​មោគ្គ​ល្លាន​បាន​ជ្រាប​ដំណឹង​នោះហើយ​ ក៏​និមន្ត​ហួស​ទៅ​ទី​ដ៏​ទៃ​ទៀត​ទៅ ​។


វាយអត្ថបទដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ យ៉ែម ភិរុណ។ ដកស្រង់​ចេញ​ប្រជុំ​និទាន​ជាតក​ភាគ​១ របស់ព្រះ​បាឡាត់​ឧត្តម​លិខិត សុង ស៊ីវ​ សិទ្ធត្ថោ គ្រូ​បង្រៀន​បាលី​​នៅវត្ត​លង្កា រាជ​ធានី​ភ្នំពេញ ។ អរ​​ព្រះគុណ​​ព្រះ​ភិ​ក្ខុ សិរី​បញ្ញោ ហ៊ុល សុខារ៉ា ព្រះគ្រូចៅ​អធិការ វត្ត​​កល្យាណមិត្ត​​ខ្សាច់​ពោយ​និង​លោក​អាចារ្យ ចយ ធិន ដែល​បាន​ផ្តល់​សៀវ​ភៅ​ប្រជុំ​និទានជាតក​នេះ។


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣៣៤០ ដង)
អ្នក​មាន​ប្រាជ្ញា​អាច​ញ៉ាំង​អ្នក​ដទៃ​ឲ្យ​សម្លាប់​សត្រូវ​ខ្លួន​បាន
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩ (អាន: ២១០៦១ ដង)
សេច​ក្តី​ជ្រះ​ថ្លា​ជា​មេ​បណ្តុះ​សម្បត្តិ​លោកិយ​និង​លោក​កុត្តរ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣១៧៨ ដង)
រឿង​ភរិយា​គោ​បាល និង សាហាយ​ពីរ​នាក់
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣៧៨០ ដង)
អ្នក​មាន​សេចក្តី​រួប​រួម​គ្នា​ តែង​រួច​ចាក​ភយន្តរាយ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕