35
ថ្ងៃ សុក្រ ទី ០៥ ខែ កក្តដា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តហ្លួង
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៥,៧៧៩
Today
ថ្ងៃម្សិលមិញ ១០៥,៤៧៥
ខែនេះ ៧៣៨,៤៤៧
សរុប ៤០៧,២៤៣,៧៦២
ប្រជុំអត្ថបទ
images/articles/3294/_________________________________.jpg
ផ្សាយ : ០៥ មករា ឆ្នាំ២០២៤ (អាន: ៥,១៧៨ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅ​នាប្រាសាទ​មិគារមាតា ក្នុង​បុព្វារាម ជិតក្រុង​សាវត្ថី។ គ្រានោះ នាង​វិសាខា​ជាមិគារមាតា ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​​ក្នុងទី​សមគួរ។ លុះ​វិសាខា ជាមិគារមាតា អង្គុយក្នុង​ទីសមគួរ​ហើយ ទើប​ព្រះដ៏មាន​ព្រះភាគ ​ទ្រង់ត្រាស់​ដូចនេះ​ថា ម្នាល​វិសាខា ឧបោសថ ប្រកប​ដោយអង្គ ៨ ប្រការ ដែលបុគ្គល​ចាំរក្សា​ហើយ រមែង​មានផល​ច្រើន មានអានិសង្ស​ច្រើន មានសេចក្តី​​រុងរឿងច្រើន មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន។ ម្នាល​វិសាខា ចុះ​ឧបោសថ ​ប្រកប​​ដោយអង្គ ៨ ប្រការ ដែលបុគ្គល​ចាំរក្សា​ហើយ រមែងមាន​ផលច្រើន មាន​អានិសង្ស​ច្រើន មានសេចក្តី​រុងរឿងច្រើន មានសេចក្តី​ផ្សាយ​ទៅច្រើន តើដោយ​ប្រការ​​​​​​ដូចម្តេច។ ម្នាលវិសាខា អរិយសាវក ក្នុងសាសនានេះ ពិចារណា​ថា ព្រះអរហន្តទាំងឡាយ លះបង់​បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញា​ដាក់ចុះហើយ មាន​គ្រឿង​សស្រ្តា​ដាក់ចុះហើយ មានសេចក្តី​ខ្មាសបាប មានសេចក្តី​អាណិត មាន​សេចក្តី​អនុគ្រោះ ដោយ​ប្រយោជន៍ ដល់​សព្វសត្វ ដរាប​អស់ជីវិត​ ក្នុងថ្ងៃនេះ ចំណែក​ខ្លួនអញ លះបង់​បាណាតិបាត វៀរចាក​បាណាតិបាត មាន​អាជ្ញាដាក់​ចុះហើយ មានគ្រឿង​សស្រ្តា​ដាក់​ចុះហើយ មានសេចក្តី​ខ្មាស​បាប មានសេចក្តី​អាណិត មានសេចក្តី​អនុគ្រោះ​ដោយ​ប្រយោជន៍ ដល់សព្វសត្វ អស់យប់នេះ និង​ថ្ងៃនេះដែរ យក​តម្រាប់​ព្រះអរហន្ត​ទាំងឡាយ​ផង ខ្លួនអញ​នឹងចាំ​រក្សា​ឧបោសថ​ផង ដោយអង្គ​នេះឯង។ ឧបោសថ ប្រកប​ដោយ​អង្គ ទី១ នេះឯង។បេ។ ព្រះអរហន្ត​ទាំងឡាយ លះបង់​នូវសេនាសនៈ​​ដ៏ខ្ពស់ និង​សេនាសនៈ​ដ៏ប្រសើរ វៀរចាក​សេនាសនៈ​ដ៏ខ្ពស់ និងសេនាសនៈ​ដ៏ប្រសើរ សម្រេច​នូវទីដេក​ដ៏ទាប លើគ្រែក្តី លើកម្រាល​ដែលគេធ្វើ​ដោយ​ស្មៅក្តី ដរាប​អស់ជីវិត ក្នុង​ថ្ងៃនេះ ចំណែក​ខ្លួនអញ លះបង់​សេនាសនៈ​ដ៏ខ្ពស់ និងសេនាសនៈ​ដ៏ប្រសើរ វៀរចាក​សេនាសនៈ​ដ៏ខ្ពស់ និងសេនាសនៈ​ដ៏ប្រសើរ សម្រេចនូវ​ទីដេកដ៏ទាប លើគ្រែ​ក្តី លើ​កម្រាល ដែលគេធ្វើ​ដោយស្មៅក្តី អស់យប់នេះ និង​ថ្ងៃនេះដែរ យកតម្រាប់​ព្រះអរហន្ត​ទាំងឡាយ​ផង ខ្លួនអញ​នឹងចាំរក្សា​ឧបោសថ​ផង ដោយអង្គ​នេះឯង។ ឧបោសថ ប្រកប​ដោយអង្គ ទី៨ នេះឯង។ ម្នាល​វិសាខា ឧបោសថ ប្រកប​ដោយអង្គ ៨ ប្រការ ដែលបុគ្គល​ចាំរក្សា​យ៉ាង​នេះហើយ រមែង​មានផលច្រើន មាន​អានិសង្ស​ច្រើន មានសេចក្តី​រុង​រឿង​ច្រើន មានសេចក្តី​ផ្សាយទៅច្រើន។ ឧបោសថ មានផលច្រើន​ដូចម្តេច មាន​អានិសង្សច្រើន ដូចម្តេច មាន​សេចក្តី​រុងរឿង​ច្រើន ដូចម្តេច មាន​សេចក្តី​ផ្សាយទៅច្រើន ដូចម្តេច។ ម្នាលវិសាខា ប្រៀប​ដូច​បុគ្គល​សោយរាជ្យ ជាឥស្សរាធិបតី​នៃ​មហាជនបទ ទាំង ១៦ នេះ ដែលជា​ជនបទ​សម្បូរ​ដោយកែវ ៧ ប្រការ គឺ​មហាជនបទ ឈ្មោះ​អង្គៈ ១ មគធៈ ១ កាសី ១ កោសលៈ ១ វជ្ជី ១ មល្លៈ ១ ចេតី ១ វំសៈ ១ កុរុ ១ បញ្ចាលៈ ១ មច្ឆៈ ១ សូរសេនៈ ១ អស្សកៈ ១ អវន្តី ១ គន្ធារៈ ១ កម្ពោជៈ ១ រាជសម្បត្តិនៃ​មហាជនបទ​ទាំងនុ៎ះ មិន​ដល់​នូវចំណិត ១ ក្នុង​ចំណិត​ ទី១៦ ៗ លើក​នៃឧបោសថ​ ដែលប្រកប​ដោយអង្គ ៨ ប្រការ​ឡើយ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ម្នាល​វិសាខា រាជសម្បត្តិ​របស់មនុស្ស ជារបស់​ស្តួចស្តើង ហើយយកទៅ​ប្រៀបធៀបនឹង​សេចក្តីសុខ​ជា​របស់ទិព្យ។ ម្នាលវិសាខា ៥០​ឆ្នាំរបស់មនុស្ស ត្រូវ​ជា ១យប់ ១ថ្ងៃ របស់​ចាតុម្មហារាជិក​ទេវតា រាប់រាត្រីនោះ​បាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែ​នោះ​បាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំ​នោះបាន ៥០០ឆ្នាំទិព្យ ត្រូវជា​ប្រមាណ​នៃអាយុ​របស់​ពួក​ចាតុម្មហារាជិក​ទេវតា។ ម្នាលវិសាខា ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវ​ឧបោសថ ​ប្រកប​ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែង​ទៅកើត​​ជាមួយនឹង​​​​ពួកចាតុម្មហារាជិក​ទេវតា។ ម្នាល​វិសាខា រាជសម្បត្តិ​របស់​​​មនុស្ស​​នេះឯង ជារបស់​ស្តួចស្តើង ហើយយក​ទៅប្រៀបធៀប​នឹង​សេចក្តីសុខ​ជា​របស់​ទិព្យ ដែលតថាគត​សំដែងហើយ ព្រោះអាស្រ័យ​ហេតុនេះ។ ម្នាល​វិសាខា ១០០ឆ្នាំ របស់​មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់​ពួកតាវត្តិង្ស​ទេវតា រាប់រាត្រី​នោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះ​បាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១០០០ឆ្នាំទិព្យ ត្រូវជា​ប្រមាណ​នៃអាយុ​របស់​តាវត្តិង្ស​ទេវតា។ ម្នាល​វិសាខា ហេតុនេះ រមែងមាន ត្រង់ដែល​ស្រ្តី ឬបុរស​ពួកខ្លះ ក្នុងលោកនេះ ចាំរក្សា​​ឧបោសថ ​ប្រកប​ដោយអង្គ ៨ ប្រការ លុះបែក​ធ្លាយរាង​កាយ​ស្លាប់ទៅ រមែងចូលទៅកើត​ជាមួយនឹង​ពួក​តាវត្តិង្សទេវតា។ ម្នាល​វិសាខា រាជសម្បត្តិ​របស់មនុស្ស​នេះឯង ស្តួចស្តើង ហើយយក​ទៅ​ប្រៀបធៀប​នឹង​សេចក្តី​សុខ ជា​របស់ទិព្យ ដែល​តថាគត​សំដែងហើយ ព្រោះអាស្រ័យ​​ហេតុនេះ។ ម្នាល​វិសាខា ២០០ឆ្នាំ​របស់​មនុស្ស។បេ។ ៤០០ឆ្នាំ។បេ។ ៨០០​ឆ្នាំ។បេ។ ១៦០០ ឆ្នាំ ត្រូវជា ១យប់ ១ថ្ងៃ របស់​ពួក​បរនិម្មិតវសវត្តី​ទេវតា រាប់​រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែ​នោះបាន ១២ខែ ត្រូវ​ជា ១ឆ្នាំ រាប់ឆ្នាំ​នោះបាន ១៦០០០ (មួយហ្មឺន​ប្រាំមួយពាន់) ឆ្នាំទិព្យ ត្រូវជា​ប្រមាណ​នៃអាយុ របស់ពួក​បរនិម្មិតវសវត្តី​ទេវតា។ ម្នាល​វិសាខា ហេតុនេះ រមែងមាន ត្រង់ដែល​ស្រ្តី ឬបុរស​ពួកខ្លះ ក្នុងលោកនេះ ចាំរក្សា​ឧបោសថ ប្រកប​ដោយអង្គ ៨ ប្រការ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែងទៅកើត​ជាមួយនឹង​ពួក​បរនិម្មិតវសវត្តី​ទេវតា។ ម្នាល​វិសាខា រាជសម្បត្តិ​​របស់​មនុស្ស​​​នេះឯង ជារបស់​ស្តួចស្តើង ហើយយក​ទៅប្រៀបធៀប​នឹង​សេចក្តី​សុខ ជា​របស់ទិព្យ ដែល​តថាគត​សំដែង​ហើយ ព្រោះអាស្រ័យ​ហេតុនេះ។ បុគ្គលមិនគប្បី​សម្លាប់សត្វ ១ មិនគប្បីកាន់​យកវត្ថុ​ដែលគេ​មិនបានឲ្យ ១ មិនគប្បី​ពោលពាក្យ​កុហក ១ មិនគប្បី​ផឹកទឹកស្រវឹង ១ គប្បី​វៀរចាក​ការ​ប្រព្រឹត្តិ​មិន​ប្រសើរ គឺ​មេថុន ១ មិន​គប្បី​បរិភោគ​ភោជន ក្នុង​វេលារាត្រី​ និង​ក្នុងវេលា​វិកាល ១ មិន​គប្បី​ទ្រទ្រង់​នូវផ្កាកម្រង មិន​គប្បី​ប្រស់ព្រំ​ដោយ​គ្រឿង​ក្រអូប ១ គប្បី​ដេកលើ​គ្រែ លើ​ផែនដី ឬ​លើ​កម្រាល ១ ព្រះពុទ្ធ ព្រះអង្គ​ដល់នូវ​ទីបំផុត​នៃទុក្ខ ទ្រង់ប្រកាស​ហើយ នូវ​ឧបោសថ​​ប្រកប​ដោយ​អង្គ ៨ ប្រការនេះឯង សភាវៈ​ទាំងឡាយ​ពីរ គឺ​ព្រះចន្ទ ១ ព្រះអាទិត្យ ១ ជាសភាវៈ​ល្អមើល កាល​បំភ្លឺលោក រមែង​ចរ​ទៅ​ អស់ទី​ត្រឹមណា ព្រះចន្ទ និង​ព្រះអាទិត្យ​ទាំងនោះ ដែល​កំចាត់​បង់​នូវ​ងងឹត ចរ​ទៅ​ក្នុង​អាកាស ញុំាងទិស​ឲ្យរុងរឿង​ភ្លឺច្បាស់ ក្នុង​អាកាស អស់ទី​ត្រឹមនោះ ទ្រព្យណា មាន​ក្នុង​ចន្លោះ​នេះ គឺ​កែវមុក្តា​ក្តី កែវមណី​ក្តី កែវពិទូរ្យ​ដ៏ល្អក្តី មាសឈ្មោះ​សិង្គី​ក្តី ឈ្មោះ​សុវណ្ណក្តី ឬមាសឈ្មោះ​កាព្ចានៈ​ក្តី ឈ្មោះ​ជាតរូប​ក្តី ឈ្មោះ​ហដកៈ​ក្តី ទ្រព្យ​ទាំង​អម្បាល​នោះ មិនដល់​នូវ​ចំណិត​ ១ ក្នុង​ចំណែក ១៦ ៗ លើក នៃ​ឧបោសថ ដែល​​ប្រកប​ដោយអង្គ ៨ ប្រការ​ឡើយ ដូចជា​ពួកផ្កាយ​ទាំងអស់ មិនដល់​នូវពន្លឺ នៃ​ព្រះចន្ទ ហេតុដូច្នោះ ស្រ្តីក្តី បុរសក្តី ជាអ្នក​មានសីល គួរចាំ​រក្សា​នូវ​ឧបោសថ ប្រកប​ដោយអង្គ ៨ ប្រការ ពួកជន​ដែលមិន​មាន​គេនិន្ទា បំពេញ​នូវ​បុណ្យ ដែល​មាន​សេចក្តីសុខ​ជាកម្រៃ រមែង​ចូលទៅកាន់​ឋានសួគ៌​បាន។ អង្គុត្តរនិកាយ អដ្ឋកនិបាត នវមភាគ (ព្រះត្រៃបិដក ភាគ ៤៨) ដោយ៥០០០ឆ្នាំ
images/articles/1890/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៥៩,៧១១ ដង)
វិធីចម្រើនមរណស្សតិ ព្រះយោគាវចរ មាន​បំណងចម្រើនមរណស្សតិ​នោះ​គប្បី​ជា​អ្នក​ចូល​ទៅ​កាន់​ទី​ស្ងាត់ ពួន​សម្ងំ ( ក្នុង​សេនាសនៈ ដែល​សម​គួរ ) ហើយ​ញ៉ាំង​មនសិការ​ឲ្យ​ប្រព្រឹត្ត​ទៅ ដោយ​ត្រូវ​ទំនង​ថា មរណំ ភវិស្សតិ ជីវិតិន្ទ្រិយំ ឧបច្ឆិដ្ឋិស្សតិ សេចក្ដីស្លាប់​នឹង​មាន ជីវិតិន្ទ្រិយ​នឹង​ដាច់ ដូច្នេះ ឬ​ថា​ មរណំ មរណំ ស្លាប់ ស្លាប់ ដូច្នេះ​ក៏​បាន ព្រោះ​កាល​មនសិការ ដោយ​មិន​ត្រូវ​ទំនង
images/articles/1891/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៦៧,៦១០ ដង)
កាល​ពី​ព្រេង​នាយ មាន​ភ្នំ​មួយ​ឈ្មោះ​បំសុបពិត ស្ថិត​នៅ​ក្បែរ​ព្រំ​អាណាចក្រ​ពារាណសី។ នៅ​ញកភ្នំ​នោះ​មាន​ខ្លា​ធំ​មួយ មេ​ស្លាប់​ចោល​ទៅ នៅ​ជា​មួយ​បា​ចាស់​ជរា។ កាល​នោះ​មាន​សេក​មួយ​ក៏​ជា​សត្វ​សប្បុរស​ដែរ​អាស្រ័យ នៅ​នា​ភ្នំ​នោះ បាន​យក​ខ្លា​ធ្វើ​ជា​មិត្ត​សំឡាញ់​យ៉ាង​ជិត​ស្និទ្ធ។ សម័យ​ខាង​ក្រោយ​មក​មាន​បុរស​ម្នាក់​នៅ ក្នុង​បច្ចន្តជនបទ​ជា​មនុស្ស​ អសប្បុរស​ឈ្លោះ​ទាស់​ប្ដី​ប្រពន្ធ​លែង​លះ គ្នា​មនុស្ស​អសប្បុរស​នោះ ក៏​ដើរ​ស្ពាយ​បង្វិច​កាត់​ភ្នំ​បំសុបពិត​នោះ​សំដៅ​ទៅក្រុង ពារាណសី ទៅ​ដល់​ជើង​ភ្នំ​ជួប​នឹង​សេកៗ ធ្វើ​បដិសណ្ឋារៈ​សួរ​ដំណើរ​សព្វ​គ្រប់​បាន​ដឹង ថា​នឹង​ឆ្លង​កាត់​ភ្នំ​ទៅ​ក្រុង​ពារាណសី ក៏​ប្រាប់​ថា ភ្នំ​នេះ​មាន​ខ្លា​សាហាវ​ច្រើន​ណាស់ អញ្ជើញ​ទៅ​ពុំ​បាន​ទេ ក្រែង​មាន​គ្រោះ​ថ្នាក់​អញ្ជើញ​វាង តាម​ជើង​ភ្នំ​នេះ​ទៅ​វិញ។ បុរស​នោះ​មិន​ព្រម ឆ្លើយ​ប្រាប់​ថា​ខ្ញុំ​ចង់​ប្រញាប់​ស៊ូ​ដើរ​កាត់​ទៅ​ចុះ។ សេក​យល់​អធ្យាស្រ័យ​ហើយ ក៏​និយាយ​ប្រាប់ថា​បើ​ដូច្នោះ​អញ្ជើញ​ត្រង់​ញក​ភ្នំ​នេះ​ទៅ ខ្ញុំ​មាន​ពួក​ម៉ាក សំឡាញ់​ខ្លា​ធំ​មួយ​បើ​ទៅ​ជួប​ប្រាប់​ថា អ្នក​ជា​មិត្ត​ភ័ក្ត្រ​នឹង​ខ្ញុំៗ ឲ្យ​ជូន​ដំណើរ​ទៅ ក្រុង​ពារាណសី មើល​សុខទុក្ខ​តាមផ្លូវ​ឲ្យ​ផង​​ក្រែង​សត្រូវ​មើល​ងាយ។ មនុស្ស​អសប្បុរស​ ឮ​ដូច្នោះ​ មាន​សង្ឃឹម​ថា​នឹង​ ធ្វើ​ដំណើរ​កាត់​ភ្នំ​នេះ​បាន​ស្រួល​ហើយ ក៏​រកអាហារ​ស៊ី​ឲ្យ​មាន​ កម្លាំង​សេក​ក៏ បាន​រក​ផ្លែ​ឈើ​ឲ្យ​បរិភោគ​មិន​បរិភោគ​តែ​ផ្លែ​ឈើ​ប៉ុណ្ណោះ​ ដ៏​យក​ដំបង វាយ​សំលាប់​សេក នោះ​បោច​អាំង​ស៊ី​ថែម​ទៀត លុះ​ស៊ី​ហើយ​ក៏​ដើរ​សំដៅ ទៅ​រក​កន្លែង ខ្លាធំ​ដែល​សេក​បាន​ប្រាប់ ខ្លា​ឃើញ​បាន​ដឹង​ថា​ជា​មិត្ត​សំឡាញ់​នឹង​សេក ក៏​រាក់​ទាក់​ឲ្យ​ សំណាក់​នៅ​មួយ​យប់​សិន ខ្លា​ធំក៏​ចេញ​ទៅ​រក​ចំណី​អាហារ​មក​ជប់លៀង។ ក្នុង​ពេល ដែល​ខ្លាធំ​ចេញ​ទៅ បុរស​នោះ​ ជា​មួយ​ខ្លា​ចាស់​ជា​ឪពុក ក៏​និយាយ​ប្រាប់​ខ្លា​ចាស់​នោះ​ថា​អម្បាញ់​មិញ​ខ្ញុំ​សម្លាប់​សេក​មួយ អាំង​ស៊ី​ឆ្ងាញ់​ជាង​សេក​ធម្មតា ដែល​និយាយ​​យ៉ាង​នេះ​ដោយ​គិត​ថា​ខ្លា​ចាស់​មិន ដឹង​សេក​ជា​មិត្ត សំឡាញ់​នឹង​ខ្លា​ធំ​ជា​កូន​ទេ។ ឯ​ខ្លា​ធំ​រក​ចំណី​បាន ហើយ​ឲ្យ​បុរសនោះ​បរិភោគ​ឆ្អែក​ដេក​លក់។ ខ្លា​ចាស់​ប្រាប់​ថា បុរស​នេះ​សម្លាប់​សេក​ មិត្រ​ភក្តិ​កូន​ ឯង​ស្លាប់​ហើយ។ ខ្លា​ធំ​ឮ​ហើយ​យំ សោក ស្ទុះ​រត់​ទៅ​មើល​កន្លែង​ដែល​សេក នៅ​ឃើញ​តែ​រោម​នៅ​លើ​ដី​នឹក​ខឹង​ថា​នឹង​ស៊ីបុរស​នេះ​វិញ។ ឯ​បុរស​នោះ​ភ្ញាក់​ឡើង​បាត់ ខ្លា​ធំ ក៏​សួរ​ខ្លា​ចាស់​បាន​ដឹង​ថា​ទៅ​មើល​សេក​ដែល​ខ្លួន​ស៊ី ក៏​កើត​ទោសៈ​ចំពោះ​ខ្លាចាស់​ យក​ដំ​ថ្ម​គប់​ខ្លា​ចាស់​នោះ​ស្លាប់​ទៅ ហើយ​យក​ដំបង​មួយ​យ៉ាង​ធំ​ឈរ ក្បែរ​គល់​ឈើ​ចាំ វាយ​សំឡាប់​ខ្លា​ធំ​ទៀត ប៉ុន្តែ​ដោយ​ខ្លា​ធំ​មាន​ធម៌សប្បុរស​មិន​អាច​សម្លាប់ បាន​ឡើយ ឃើញ​ខ្លា​ធំ​មក​ដល់ បុរស​នោះ​ភ័យ​ញាប់ញ័រ​ក្រាប​ថ្វាយ​បង្គំ​សុំទោស។ ខ្លា​ធំ​ក្រឡេក មើល​ទៅ​ឃើញ​ឪពុក​ត្រូវ​ដំបង​បែកក្បាល​ស្លាប់ ដឹង​ថាបុរស​នោះ​ស្លាប់ នឹក​តូច​ចិត្ត​គិត​ខាំ​បុរស​នោះ​ម្ដង។ ប៉ុន្តែ​ធម្មតា​អ្នក​មាន​ធម៌​សប្បុរស​តែង មាន​គំនិត​គិត​វែង​ឆ្ងាយ ជឿ​បុណ្យ​ជឿ​ បាប​យល់​ហេតុ​ផល​ច្បាស់​លាស់ ទើប​មាន​គំនិត​ថា​មនុស្ស​នេះ​អសប្បុរស​អញ​មិន​គួរ​ប្រទូស្ដ​តប​ឲ្យ ជាប់​ពៀរ​នឹង​វា​ទេ សំឡាញ់​អញ​ក្ដី ឪពុក​អញ​ក្ដី ដែលស្លាប់​ ទៅ​គឺ​ជា​ផលកម្ម​របស់​គាត់​បាន សាង​ពី​បុព្វ​ជាតិ​មក យល់​ច្បាស់​ដូច្នេះ​ហើយ ក៏​និយាយ​រាក់​ទាក់​ទៅ​រក​បុរស​នោះ​ហើយ​ជូន​ដំណើរ ទៅ​ទៀត​ដរាបដល់​ផុត​ទី​មាន​គ្រោះ​ថ្នាក់។ ឯសេក​ដែល​ស្លាប់​ទៅ បាន​ទៅ​កើត​នៅ​ស្ថានសួគ៌​បរិបូណ៌​ដោយ​ទិព្វសម្បត្តិ​ដោយ អំណាច​នៃ​សប្បុរសធម៌។ ចំណែក​ខាង​ខ្លា​ធំ​ដល់​អស់​អាយុ​ ក៏បាន​ទៅ​កើត​នៅ​ស្ថាន ទេវលោក​ដូច​សេក​ដែរ។ សេចក្ដី​ពិសេស គួរ​សង្ស័យ​ថា​ខ្លា​ចាប់​តែ​សត្វ​ស៊ី​ជា​អាហារ ធ្វើ​បាណាតិបាត​រាល់​ពេល​ហេតុ​អ្វី​ក៏​បាន​កើត​ស្ថាន​សួគ៌​ដែរ? ដែល​ទៅ​កើត​ស្ថានសួគ៌ នោះ​មិន​មែន​អំពើ​បាណាតិបាត​នាំ​ទៅ​កើត​ទេ គឺ​សប្បុរស​ធម៌​ដែល​មាន​ក្នុង​សម័យ​ដែល មិន​គួរ​មាន​នោះ​ទេ នាំ​ទៅ​កើត មិន​ចាំ​បាច់​និយាយ​ឡើយ​ដល់​ទៅ​ខ្លា​ធំ ដែល​មាន សប្បុរស​ដល់​ម្ល៉ោះ សូម្បី​គ្មាន​សោះ​ក៏ ដោយ​បើ​ប្រសិន​ជា​ពេល​ជិត​ស្លាប់​ជនចិត្ត ចាប់​បាន កុសល​ធម៌​ណា​មួយ​ហើយ ទៀត​តែទៅ​សួគ៌​សិន មិន​ខាន​ដូច​ពុទ្ធភាសិត​ថា ចិត្តេ បរិសុទ្ធេ សុគតិ បាដិកង្ខា ចិត្ត​បរិសុទ្ធ ទៅសុគតិ។ ដកស្រង់ចេញពីសៀវភៅ ខំសាងកុសល ដោយ៥០០០ឆ្នាំ
images/articles/1892/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១១,៥៧៩ ដង)
ការ​តាន​តឹង​ចិត្ត តើ​ការ​តាន​តឹង​ចិត្ត​គឺជា​អ្វី? ការ​តាន​តឹង​ចិត្ត​គឺ​ជា​ការ​ប្រែប្រួល ឬ​ប្រតិកម្ម​នៃ​អារម្មណ៍ដែល​កើត​មាន​នៅ​ពេល​បុគ្គល​ជួប​ប្រទះ​ហេតុ​ការណ៍ រឺ​ក៏​បញ្ហា​លំបាក​ផ្សេងៗ​ក្នុង​ជីវិត​រស់​នៅ​ដែល​ត្រូវ​ប្រឈម​មុខ​ដោះ​ស្រាយ។ បុព្វ​ហេតុ​នស​ការ​តាន​តឹង​ចិត្ត ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ជា​ទូទៅ​យើង​តែង​តែ​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន​ដែល​ជា​បុព្វ​ហេតុ​ធ្វើ​ឲ្យ​យើង​តាន​តឹង​ចិត្ត​ដូច​ជា
images/articles/1893/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៦៥,៩៧០ ដង)
សមាធិ សង្ស័យ​ថា មិនបានធ្វើ​សមាធិ ឈ្មោះថា​មិនបាន បដិបត្តិ​ធម៌ ឬមិន​បាន​សម្រេច​មគ្គ​ផល ។ ម៉្យាង​ទៀត សង្ស័យ​ថា ចម្រើ​ន​វិបស្សនា តើ​ចាំបាច់​ធ្វើ សមាធិ​ជា​មុន​ដែរ​ឬ​ទេ​ ។ ការ​សង្ស័យ​ទាំង​នេះ ព្រោះ​មកអំពីមិន ដឹង​វិបស្សនា​មានសភាវ​លក្ខណៈ​ដូច​ម្តេច ។ កាល​ដែលមិនដឹង មិន​ស្គាល់តួ​វិបស្សនា​តាមពិត គឺមិន​អាច​ចម្រើន​វិបស្សនា​បាន​ឡើយ ទោះជា​ធ្វើ​សមាធិ​បាន​
images/articles/1894/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១៣,៨២០ ដង)
អានិសង្ស​នៃ​ការ​នៅ​ទៀប​គល់​ឈើ កាល​នៅ​ទៀប​គល់​ឈើ ជា​សេចក្ដី​ប្រតិបត្តិ​ដ៏​សម​គួរ​ដល់​និស្ស័យ ព្រោះ​ព្រះដ៏​មាន​ព្រះភាគ​ជាម្ចាស់​ទ្រង់​ត្រាស់​ថា៖ រុក្ខមូលសេនាសនំ និស្សាយ បព្វជ្ជាអ្នក​បួសត្រូវ​អាស្រ័យ​នៅ​ទៀប​គល់​ឈើ​ជា​សេនាសនៈ។មួយ​វិញ​ទៀត ភិក្ខុ​អ្នក​ទ្រទ្រង់​រុក្ខ​មូលិកធុតង្គ ជា​ហេតុ​ឲ្យ​ព្រះដ៏មានបុណ្យ​ជាម្ចាស់​ត្រាស់​សរសើរ​ថា បច្ច័យនឹង​កើត​ដល់​ភិក្ខុ​នោះ​តិច តែ​បច្ច័យ​នោះ​
images/articles/1895/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៥៦,៣៨៥ ដង)
របៀបបង្ហាញ​ខ្លួន​ដល់​ភ្ញៀវ គេ​ត្រូវ​បង្ហាញ​ខ្លួន​ចំពោះ​ភ្ញៀវ​របៀប​ដូច​ម្ដេច? ការ​បង្ហាញ​ខ្លួន​នេះបានពីរ​យ៉ាង​គឺ បង្ហាញ​ខ្លួន​ដោយ​ខ្លួន​ឯង​និង​បង្ហាញ​ខ្លួន​ដោយ​អ្នក​ដទៃ។ បង្ហាញ​ខ្លួន​ដោយខ្លួន​ឯង : តាម​ការ​និយម​ថ្លៃ​ថ្នូរ។ បុរសដែល​បង្ហាញ​ខ្លួនទៅ​ស្ត្រី ឬ​ទៅ​បុរស​គ្នា​ឯង ត្រូវ​បង្ហាញ​ខ្លួន​ដោយ​និយាយថា ខ្ញុំ​បាទ ឬ​ខ្ញុំ​ឈ្មោះ​ ក ខ ដោយប្រាប់ទាំង​គោត្តនាម និងនាម​ខ្លួន។ស្ត្រីដែល​បង្ហាញ​ខ្លួន​ទៅស្ត្រីគ្នាឯង
images/articles/1896/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៥៦,០៧៦ ដង)
ការ​ធ្លាក់​ទឹក​ចិត្ត និង ជម្ងឺ​ធ្លាក់​ទឹកចិត្ត តើ​ការ​ធ្លាក់​ទឹកចិត្ត និង ធម្ងឺ​ធ្លាក់​ទឹកចិត្ត​គឺ​ជា​អ្វី? ការ​ធ្លាក់​ទឹកចិត្ត និង​ជម្ងឺ​ធ្លាក់​ទឹកចិត្ត គឺ​ជា​ការ​ធ្លាក់​ចុះ​នៃ​អារម្មណ៍​ដែល​នាំ​ឲ្យ​មាន​ភាព​ក្រៀម​ក្រំ បាត់​បង់​ភាព​សប្បាយរីករាយ និង​បាត់បង់​ចំណាប់​អារម្មណ៍​ទៅ​លើ​អ្វីៗ​ជុំវិញ​ខ្លួន។ បុព្វហេតុ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​និង​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត មនុស្ស​យើង​អាច​កើត​មាន​ការ​ធ្លាក់​ទឹក​ចិត្ត នៅពេល​ដែល​យើង​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ផ្សេងៗ
images/articles/1903/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១៣,៦៤៥ ដង)
ព្រះនិព្វាន​មានក្នុងទី​ជិត ក្នុងបិដក​លេខ ៥៤ , ទំព័រ ២៦១ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ អារម្មណ៍​ទាំង ៦ ប្រការ មាន រូបារម្មណ៍​ជាដើមណា ដែល​លោក​ព្រម​ទាំងទេវ​លោក មារ​លោក ព្រហ្ម​លោក ពពួក​សត្វ ព្រមទាំង​សមណ​​ព្រាហ្មណ៍ ទាំង​មនុស្ស ជាសម្មតិទេព និង មនុស្សដ៏សេស ពិនិត្យ​ឃើញ​ថា នេះជាសុខ ឯ អារម្មណ៍នោះ ព្រះអរិយៈទាំងឡាយ ឃើញ​ច្បាស់​ដោយ​​ប​ញ្ញា
images/articles/1904/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១១,៣៦៣ ដង)
ប្រាសាទ​ព្រះគន្ធ​កុដិក្នុង​ធម្មនគរ ព្រះ​រាជា មានកម្លាំង ទ្រង់​សង្កត់​សង្កិន នូវពួក​ស្តេចជា សត្រូវ លុះទ្រង់​ឈ្នះ​សង្គ្រាម​ហើយ ទើប​សាងទីក្រុង ក្នុងដែន ដែល​ទ្រង់ឈ្នះ​ហើយនោះ ។ ទ្រង់​ឱ្យជាង​ធ្វើកំពែង ស្នាម​ភ្លោះ សសរ​ខឿន ខ្លោងទ្វារ និង ប៉មទាំងឡាយ​ផ្សេង​ៗ ជា​ច្រើនក្នុង​នគរ ។ ទ្រង់ឱ្យ​ជាងធ្វើ ផ្លូវត្រឡែង​កែង ផ្លូវថ្នល់ រានផ្សារ​ជា​ចន្លោះ ដែល​តាក់តែងល្អ
images/articles/1906/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១៧,០៣៧ ដង)
នៅព្រៃតែ​មិន​ស្ងាត់​ចាក​កាម ព្រះយោគាវចរ​ណា​មួយ ដែល​មានកាយ​ចៀស​ចេញ​ចាក​វត្ថុ​កាម ទៅ​នៅ​អាស្រ័យ​ក្នុង​ព្រៃ​ជា​ទី​ស្ងាត់​ហើយ, ប៉ុន្តែ​មិន​ហាម​ឃាត់​ចិត្ត​ឲ្យ​ស្ងាត់​ចាក​កិលេស​កាម បណ្ដោយ​ឲ្យ​ចិត្ត​ប្រព្រឹត្ត​ទៅ​តាម​អំណាច​វិតក្កៈ​ទាំង ៣ គឺ កាមវិតក្កៈ ( សេចក្ដី​ត្រិះរិះស្វែង​រកកាម ) ព្យាបាទ​វិតក្កៈ ( សេចក្ដី​ត្រិះរិះ​ចងគំនុំ​នឹង​អ្នក​ដទៃ ) វិហឹសាវិតក្កៈ ( សេចក្ដី​ត្រិះ​រិះ​ប៉ង​នឹង​បៀតបៀន​អ្នក​
images/articles/1908/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១៤,៦៨៩ ដង)
ធម៌​ជាគ្រឿង​កំចាត់​នីវរណៈ ៥ ១. កាមឆន្ទនីវរណៈ កំចាត់​ដោយ​អសុភនិមិត្ត សេចក្ដី​សម្គាល់​ថា មិន​ល្អ​មិន​ស្អាត។ ម្យ៉ាង​ទៀត ធម៌ ៦ ប្រការ លោក​ពោល​ថា​ជាធម៌​សម្រាប់​លះ​កាមឆន្ទនីវរណៈ គឺ៖ ក). អសុភនិមិត្ត ឧគ្គហោ រៀន​និមិត្ត​ក្នុង​អសុភកម្មដ្ឋាន ខ). អសុភភាវនានុយោគោ ខំចម្រើន​អសុភកម្មដ្ឋាន គ). ឥន្ទ្រិយេសុ គុត្តទ្វារតា សង្រួម​ទ្វារ​ក្នុង​ឥន្ទ្រិយ​ទាំង ៦
images/articles/1911/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៨,៤៧៨ ដង)
ធម៌ពិត បើ​ពោល​អំពី​គម្ពីរ​ព្រះ​អភិធម្ម យើង​អាច​ពោល​ថា ជ្រៅ ណាស់ អត់​យល់ ទន្ទេញ​ក៏​អត់​ចាំ ម៉្លោះ​ហើយ​ធ្វើ​ឱ្យ​ចិត្ត​មិន​ចង់​រៀន ប៉ុន្តែ បើ​អភិធម្ម​គឺ​ធម៌​ពិត​ឥឡូវ​នេះ ខណៈ​នេះ កំពុង​ឃើញ កំពុង​ឮ កំពុង​គិត ៘ ពោល​គឺ​ធម៌​ពិត​ក្នុង​លោក ៦ ជា​អភិធម្ម​ដែល ព្រះដ៏មានព្រះភាគ​ទ្រង់​ត្រាស់​សម្តែង​ឱ្យ​ដឹង ដូច្នេះ តើ​យើង​មិន ចង់​រៀន មិន​ចង់​ដឹង​នូវ​អភិធម្ម​ជា​ធម៌​ពិត ជា​ជីវិត​ខ្លួន​ឯង​ទេ​ឬ ?
images/articles/1913/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១៦,៣៧៨ ដង)
ខ្លឹមសារនៃជីវិត ជីវិត​របស់​មនុស្ស​យើង រមែង​តែង​តែ​មាន​នូវ​បញ្ហា ជា​រឿយ​ៗ បន្តិច​រឿង​នេះ បន្តិច​រឿង​នោះ ដោយ​ច្រើន​គឺ បញ្ហា​តាម​ផ្លូវ​ចិត្ត​ហ្នឹង​ឯង បើ​យើង​មិន​មាន​ធម៌​សម្រាប់ ដោះ​ស្រាយ​ទេ វា​រមែង​មាន​ការ​លំបាក​តាន​តឹង​ក្នុង​ចិត្ត​ជា ពិត​ប្រាកដ ហើយ​វា​អាច​គ្រប​សង្កត់​ចិត្ត​បានយូរ​ទៀត​ផង។ ប្រៀប​បី​ដូច​អ្នក​បើក​រថយន្ត​ទៅ​ផ្លូវ​ឆ្ងាយ បើ​មិន មាន​នូវ​គ្រឿង​ឧបករណ៍​សម្រាប់​ជួស​ជុល
images/articles/1914/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ២២,៩៧៩ ដង)
ការ​កសាង​កម្លាំង​ចិត្ត​រឹង​មាំ តើ​ការ​កសាង​កម្លាំង​ចិត្ត​រឹង​មាំ​គឺ​ជា​អ្វី? ការ​កសាង​កម្លាំង​ចិត្ត រឹង​មាំ គឺ​ជា​វិធី​អប់រំ និង​ទូន្មាន​ចិត្ត​ជា​ប្រចាំឲ្យ​មាន​សុទិដ្ឋិនិយម និង​ការ​គិត​ដែល​មាន​ប្រយោជន៍​ដល់​ចិត្ត ធ្វើ​ឲ្យ​ស្ថាន​ភាព​ផ្លូវ​ចិត្ត​របស់​យើង​មាន​ភាព​រឹង​មាំ អាច​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​ជីវិត​រស់​នៅ​ប្រកប​ដោយ​ទស្សន​វិជ្ជមាន។ ការ​កសាង​កម្លាំង​ចិត្ត​រឹង​មាំ​គឺ​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​នៃ​ការ​ថែ​ទាំ​សុខ​ភាព
images/articles/1916/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៨,១៨០ ដង)
អត់មានបានអ្វីទេ ក្នុងលោក​នេះ មិនមានអ្វីក្រៅ​អំពីអារម្មណ៍​របស់​វិថីចិត្ត ឡើយ ចិត្តកើត​ឡើង​ដឹង​អារម្មណ៍​ណាហើយ សូម្បី​ចិត្តខ្លួនឯង​ក៏ រលត់​សូន្យ​ទៅ តើមាន​អ្នកណា​បានអ្វីក្នុងលោក ។ លោក​ដែល​ជា រូបារម្មណ៍​ក៏បែក​ធ្លាយ សំឡេង​ក៏​រលត់ ក្លិន រស ផោដ្ឋព្វៈ និង សភាវៈ​ដែល​​ជា​ធម្មា​រម្មណ៍ សុទ្ធតែកន្លងទៅ រលត់​រលាយទៅ អត់ មានត្រឡប់​មកកើត​វិញទេ លក្ខណៈ​បែប​​នេះ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.27
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿