images/articles/3136/20215ook.jpg
ផ្សាយ : ២៦ មេសា ឆ្នាំ២០២៣ (អាន: ៥,៩១២ ដង)
[៧១] ម្នាលគហបតិបុត្ត អាចារ្យជាទិសខាងត្បូង សិស្សត្រូវប្រតិបត្តិដោយស្ថាន៥យ៉ាងគឺ ដោយការក្រោកឡើងទទួល១ ដោយការគាល់បំរើ១ ដោយការជឿស្តាប់ឱវាទ១ ដោយការបំរើតូចៗ (មានឲ្យទឹកលុបមុខ និងឈើស្ទន់ជាដើម)១ ដោយការរៀនសិល្បសាស្ត្រដោយគោរព១។ ម្នាលគហបតិបុត្ត អាចារ្យជាទិសខាងត្បូង ដែលសិស្សប្រតិបត្តិ ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះសិស្ស ដោយស្ថាន៥យ៉ាងវិញ គឺ ដឹកនាំល្អ១ ឲ្យរៀនល្អ១ ប្រៀនប្រដៅសិស្ស ឲ្យចេះត្រឹមត្រូវ ក្នុងសិល្បសាស្ត្រសព្វគ្រប់១ តែងលើកតំកើង ក្នុងទីប្រជុំមិត្តអាមាត្យ១ ធ្វើសេចក្តីការពារ ក្នុងទិសទាំងឡាយ១។ ម្នាលគហបតិបុត្ត ពួកអាចារ្យ ជាទិសខាងត្បូង ដែលសិស្សប្រតិបត្តិ ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះសិស្ស ដោយស្ថាន៥យ៉ាងនេះ ទិសខាងត្បូងនោះ ដែលសិស្សបានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។
តួនាទីគ្រូអាចារ្យនិងតួនាទីសិស្ស - បិដកភាគ ១៩ ទំព័រ ៨៥ ឃ្នាប ៧១
ដោយ៥០០០ឆ្នាំ
images/articles/3140/2021ujhterest.jpg
ផ្សាយ : ២៦ មេសា ឆ្នាំ២០២៣ (អាន: ៣,៥២៨ ដង)
[១៩៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល (ជាអាចារ្យ) ណាក្តី បបួលគេក្នុងធម្មវិន័យ ដែល សាស្តា ជាអសព្វញ្ញូ ពោលមិនត្រូវ បបួលនូវបុគ្គល (ជាអនេ្តវាសិក) ណាក្តី បុគ្គល (ជា អនេ្តវាសិក) ណា ដែលអាចារ្យបបួលហើយ ប្រតិបត្តិតាម យ៉ាងនោះ បុគ្គលទាំងអស់នោះ តែងបាននូវបាបជាច្រើន។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែល គេពោលខុស។
[១៩៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល (ជាអាចារ្យ) ណាក្តី បបួលគេ ក្នុងធម្មវិន័យ ដែលសាស្តា ជាសព្វញ្ញូ ពោលត្រូវ បបួលនូវបុគ្គល (ជាអនេ្តវាសិក) ណាក្តី បុគ្គល (ជាអនេ្តវាសិក) ណា ដែលអាចារ្យបបួលហើយ ប្រតិបត្តិតាមយ៉ាងនោះ បុគ្គលទាំងអស់នោះ តែងបាននូវបុណ្យជាច្រើន។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ ដែលគេពោលត្រឹមត្រូវ។
[១៩៧] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យ ដែលសាស្តា ជាអសព្វញ្ញូ ពោលមិនត្រូវថា បុគ្គលជាទាយក (អ្នកឲ្យ) ត្រូវដឹងប្រមាណ បុគ្គលជាបដិគ្គាហក (អ្នកទទួល) មិនបាច់ដឹងប្រមាណទេ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ ដែលសាស្តាជាអសព្វញ្ញូ ពោលខុស។
[១៩៨] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យដែលសាស្តា ជាសព្វញ្ញូ ពោលត្រឹមត្រូវថា បដិគ្គាហក ត្រូវដឹងប្រមាណ ទាយកមិនបាច់ដឹងប្រមាណទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ ដែលសាស្តា ជាសព្វញ្ញូពោលត្រឹមត្រូវ។
[១៩៩] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យដែលសាស្តា ជាអសព្វញ្ញូ ពោលមិនត្រឹមត្រូវ ថា បុគ្គលណា មានព្យាយាមប្រារឰ បុគ្គលនោះ តែងនៅជាទុក្ខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាអសព្វញ្ញូពោលខុស។
[២០០] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យ ដែលសាស្តាជាសព្វញ្ញូ ពោលត្រឹមត្រូវថា បុគ្គលណា ខ្ជិលច្រអូស បុគ្គលនោះ តែងនៅជាទុក្ខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ ទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាសព្វញ្ញូពោលត្រឹមត្រូវ។
[២០១] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យ ដែលសាស្តាជាអសព្វញ្ញូ ពោលមិនត្រឹមត្រូវថា បុគ្គលណា ខ្ជិលច្រអូស បុគ្គលនោះ តែងនៅជាសុខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាអសព្វញ្ញូពោលខុស។
[២០២] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យ ដែលសាស្តាជាសព្វញ្ញូ ពោលត្រឹមត្រូវថា បុគ្គលណា មានព្យាយាមប្រារឰ បុគ្គលនោះ តែងនៅជាសុខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាសព្វញ្ញូពោលត្រឹមត្រូវ។
[២០៣] ម្នាលភិក្ខុទាំងឡាយ ដូចលាមក សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលសសើរ នូវការបដិសន្ធិក្នុងភព សូម្បីបន្តិច បន្តួច ដោយហោចទៅ សូម្បីអស់កាលត្រឹមតែផ្ទាត់ម្រាមដៃម្តងឡើយ ក៏យ៉ាងនោះឯង។
[២០៤] ម្នាលភិក្ខុទាំងឡាយ ដូចទឹកមូត្រ សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… ទឹកមាត់ សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… ខ្ទុះ សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… ឈាម សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលសសើរ នូវការបដិសន្ធិក្នុងភព សូម្បីបន្តិចបន្តួច ដោយហោចទៅ សូម្បីអស់កាល ត្រឹមតែផ្ទាត់ម្រាមដៃម្តងឡើយ ក៏យ៉ាងនោះឯង។
ចប់ វគ្គ ទី ៣ ។
បិដកភាគ ៤០ ទំព័រ ៧៧ ឃ្នាប ១៩៥
ដោយ៥០០០ឆ្នាំ
images/articles/3143/bfret454532.jpg
ផ្សាយ : ២៦ មេសា ឆ្នាំ២០២៣ (អាន: ៥,៨៤៧ ដង)
បឋមកណ្ហសប្បសូត្រ ទី ៩
[១២៩] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងពស់វែក។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺពស់វែកមិនស្អាត ១ មានក្លិនស្អុយ ១ គួរតក់ស្លុត ១ គួរខ្លាច ១ ទ្រុស្តមិត្រ ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងពស់វែក ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងមាតុគ្រាម ដូច្នេះដែរ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺមាតុគ្រាមមិនស្អាត ១ មានក្លិនស្អុយ ១ គួរតក់ស្លុត ១ គួរខ្លាច ១ ទ្រុស្តមិត្រ ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងមាតុគ្រាម។
ទុតិយកណ្ហសប្បសូត្រ ទី ១០
[១៣០] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងពស់វែក។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺពស់វែកមានចិត្តក្រោធ ១ ចងពៀរ ១ មានពិសពន្លឹក ១ មានអណ្តាតអាក្រក់ ១ ទ្រុស្តមិត្ត ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងពស់វែកម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងមាតុគ្រាម ដូច្នោះដែរ។ ទោស ៥ យ៉ាង ៥ គឺអ្វីខ្លះ។ គឺមាតុគ្រាមច្រើនក្រោធ ១ ចងគំនុំ ១ មានពិសពន្លឹក ១ មានអណ្តាតអាក្រក់ ១ ទ្រុស្តមិត្ត ១។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា មាតុគ្រាមមានពិសពន្លឹកនេះ ម្នាលភិក្ខុទាំងឡាយ ដោយច្រើន មាតុគ្រាមមានរាគៈខ្លាំងក្លា។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា មាតុគ្រាមមានអណ្តាតអាក្រក់នេះ ម្នាលភិក្ខុទាំងឡាយ ដោយច្រើន មាតុគ្រាមមានវាចាញុះញង់។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា មាតុគ្រាមជាអ្នកទ្រុស្តមិត្រនេះ ម្នាលភិក្ខុទាំងឡាយ ដោយច្រើន មាតុគ្រាមប្រព្រឹត្តក្បត់ចិត្តស្វាមី។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងមាតុគ្រាម។
ចប់ ទីឃចារិកវគ្គ ទី៣។
បឋមកណ្ហសប្បសូត្រ ទី ៩ ឬ ទោស ៥ យ៉ាងនេះ រមែងមានក្នុងស្រ្តី - បិដកភាគ ៤៥ ទំព័រ ២៦១ ឃ្នាប ១២៩
ដោយ៥០០០ឆ្នាំ
images/articles/3142/2021svaarest.jpg
ផ្សាយ : ២៦ មេសា ឆ្នាំ២០២៣ (អាន: ៦,៦១២ ដង)
បឋមអក្ខន្តិសូត្រ ទី ៥
[១១៥] ម្នាលភិក្ខុទាំងឡាយ ទោសនៃសេចក្តីមិនអត់ធន់នេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត របស់ជនច្រើន ១ ជាអ្នកច្រើនដោយពៀរ ១ ច្រើនដោយទោស ១ តែងស្លាប់វង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១។ ម្នាលភិក្ខុទាំងឡាយ ទោសនៃសេចក្តីមិនអត់ធន់ មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃសេចក្តីអត់ធន់នេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាទីស្រឡាញ់ ជាទីពេញចិត្តរបស់ជនច្រើន ១ មិនច្រើនដោយពៀរ ១ មិនច្រើនដោយទោស ១ តែងស្លាប់មិនវង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិ សួគ៌ទេវលោក ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃសេចក្តីអត់ធន់ មាន ៥ យ៉ាងនេះឯង។
បឋមអក្ខន្តិសូត្រ ទី ៥ ឬ ទោសនៃសេចក្តីមិនអត់ធន់ ៥ យ៉ាង - បិដកភាគ ៤៥ ឃ្នាប ១១៥
ដោយ៥០០០ឆ្នាំ
images/articles/1030/Untitled-1.jpg
ផ្សាយ : ១៥ មេសា ឆ្នាំ២០២៣ (អាន: ១៨,៩៧៥ ដង)
រឿងមហាកាប្បិន
(ចាក អ. ឯ.)
(សូម្បីសម្បត្តិស្តេចចក្រពត្តិ ក៏ឃាត់មគ្គផលមិនបាន)
ព្ធក៏អតីតកាល មហាកប្បិន បានកសាងបញ្ញកម្ម ទៀបបាទមូលនៃព្រះពុទ្ធបរមគ្រូបទុមុត្តរៈ អន្ទោលទៅក្នុងវាលវដ្តសង្សារ ហើយបានមកកើតក្នុងបេសការគ្រាមក្បែរក្រុងពារាណសី ជានាយតម្បាញចម្បង ។
images/articles/1066/Untitled-1-Recovered.jpg
ផ្សាយ : ១៥ មេសា ឆ្នាំ២០២៣ (អាន: ២៨,៣១៣ ដង)
រឿងសុជាតមាណព
(ចាក បេ.ខុ.)
(ព្រះធម៌អាចរម្ងាប់សេចក្តីសោកបានឆាប់រហ័ស)
កាលព្រះបរមសាស្តាសារពេជ្ញតាញាណ ព្រះអង្គគង់សម្រាន្តព្រះឥរិយាបធនៅក្នុងសុគន្ធកុដិនៃវត្តជេតពន មានកុដុម្ពីម្នាក់នៅក្នុងក្រុងសាវត្ថីបិតាអិច្ចកម្មទៅ កុដុម្ពីនោះមានសេចក្តីសោយសោកស្រែកយំដំឳរាយាត្រាទៅដូចជាមនុស្សឆ្កួត បានឃើញបុគ្គលណា ក៏សួរបុគ្គលនោះថាបានឃើញបិតាខ្ញុំដែរ ឬទេ?
images/articles/1065/Untitled-1-Recovered.jpg
ផ្សាយ : ១៥ មេសា ឆ្នាំ២០២៣ (អាន: ៣៣,០៦៩ ដង)
រឿងរុថកាប្រេត
(ចាក ធ. ខុ.)
(ផលល្អនិងអាក្រក់តែងជ្រៀតជ្រែកឲ្យផលតាមកម្លាំងរបស់ខ្លួន)
មានសេចក្តីដំណាលថា ក្នុងសាសនាព្រះពុទ្ធព្រះនាមកស្សបៈមានស្រ្តីម្នាក់មានសទ្ធាជ្រះថ្លាក្នុងព្រះរតនត្រ័យ បានកសាងអារាម១ ប្រគេនព្រះភិក្ខុសង្ខឲ្យគង់នៅជាសប្បាយ ព្រមទាំងចង្ហាន់ដ៏ត្រកាលជាប្រក្រតី ។
លុះចំណេរចីរកាលតទៅ នាងក៏ធ្វើកាលកិរិយាដោយផលកម្មអកុសល ដែលនាងបានធ្វើបីជាតិមុន
images/articles/1064/Untitled-1-Recovered.jpg
ផ្សាយ : ១៥ មេសា ឆ្នាំ២០២៣ (អាន: ២៣,២៣៦ ដង)
រឿងអគ្គិទត្តបុរោហិត
(ចាក ធ. ខុ.)
(បុព្វសិក្ខា នឹងបុព្វចរិយាទុលជាសរសរកទីដៅនៃដំណើរ ប៉ុន្តែបុគ្គលណាក៏ដោយ កាលបើគ្មានបច្ច័យវិសេសជួយបង្ហើបមុខ នៃឧត្តមគតិផងទេមិនអាចនឹងស្វែងរកឃើញទីបំផុតនៃជាតិបានឡើយ )
មានសេចក្តីដំណាលថា មានបុរោហិតម្នាក់ឈ្មោះអគ្គិទត្តជាសហសេវិករបស់ព្រះបាទកោសល នៅក្នុងដែនកោសល ។
images/articles/1074/Untitled-1-Recovered.jpg
ផ្សាយ : ១៥ មេសា ឆ្នាំ២០២៣ (អាន: ១៦,៦០៦ ដង)
រឿងអម្ពដ្ឋមាណព
(ចាក អ.ទី.)
(ខត្តិយត្រកូល ជាត្រកូលខ្ពស់បំផុតក្នុងលោកតាមវណ្ណះ)
សម័យមួយព្រះមានព្រះភាគ គង់ក្នុងព្រៃឥច្ឆានង្គលជាមួយភក្ខុសង្ឃចំនួន៥០០ អង្គ ។
កាលនោះមានមាណពម្នាក់ឈ្មោះអម្ពដ្ឋ ជាបញ្ញវ័ន្តបានចេះដឹងនូវត្រៃវេទ និងវេយ្យាករណ៍ស្ទាត់ជំនាញ ជាសិស្សរបស់ព្រាហ្មណ៍ឈ្មោះបោក្ខសោតិ ។
images/articles/1073/_____________________________________________.jpg
ផ្សាយ : ១៥ មេសា ឆ្នាំ២០២៣ (អាន: ៤៨,២២១ ដង)
រឿងនាងចិញ្ចមាណវិកា
(ចាក ធ. ខុ.)
(ការពោលដាក់ទោសកំហុសទៅលើអ្នកដទៃរមែងត្រូវត្រឡប់បានមកខ្លួនវិញ)
សេចក្តីថា ក្នុងបឋមពោធិកាល ព្រះកិត្តិនាមនៃព្រះមរមសាស្តាល្បីល្បាញខ្ចរខ្ចាយសព្វទិសទី ពួកទេវតា នឹងមនុស្សទាំងឡាយបានសម្រេចនូវអរិយធម៌ ដោយបានស្តាប់ធម្មទេសនាព្រះអង្គម្លោះហើយលាភសក្ការះកើតឡើងដល់ព្រះអង្គប្រៀបដូចទឹកដែលហូរចូលកាន់មហាសមុទ្រ រីឯពួកនិគ្រណ្ឋតិរ្ថិយត្រូវសាបសូន្យចាកលាភសក្ការះ ប្រៀបដូចជាអំពឹលអំពែកចេញរស្មីនៃព្រះអាទិត្យ ។
ដោយលាភសក្ការះសាបសូន្យយ៉ាងនេះ ពួកតិរិ្ថយទៅជាអាក់អន់ស្រពន់តូចចិត្ត ទើបប្រជុំគ្នាក្បែរ ផ្លូវធំមួយពិភាក្សារកមធ្យោបាយ ដើម្បីបន្តុះបង្អាប់ព្រះកិត្តិនាម នៃព្រះបរមសាស្តាដោយសេចក្តីថា " ព្រះសមណគោតម ជាព្រះពុទ្ធអ្នកត្រាស់ដឹងនូវសព្វញ្ញតញ្ញាណ ឯពួកយើងក៏ត្រាស់ដឹងដូចគ្នាដែរ ទានដែលគេឲ្យដល់ព្រះសមនគោតមឈ្មោះថាបានផលានិសង្សច្រើន បើឲ្យដល់យើងផង ក៏មានផលានិសង្សច្រើនដូចគ្នាចុះហេតុដូចម្តេច បានជាគេឲ្យតែព្រះសមណគោតមគេមិនឲ្យពួកយើង?
បើដូច្នេះយើងគិតរកមធ្យោបាយយ៉ាងណាដើម្បីបំផ្លាញព្រះកិត្តិនាមព្រះសមណគោតមគា្រនេះម្តង" ទើបសម្រចចិត្តគិតឃើញឧបាយមួយថា " អើ ! អ៎ា ! នៅក្រុងសាវត្ថីមានស្រ្តីម្នាក់ឈ្មោះចិញ្ចមានវិកា មានរូបសម្បុរល្អះល្អឆើតឆាយគួរជាទីប្រតិព័ទ្ធសេ្នហានៃជនទាំងពួង មានរស្មីចេញពីខ្លួនដូចទេពកញ្ញា ទាំងប្រាជ្ញាក៏ឈ្លាសវៃ ល្មមឲ្យយើងពឹងពាក់យកជាការបាន បើអញ្ចឹងពួកយើងត្រូវជួលនាង ព្រមទាំងប្រាប់ឧបាយកលផ្សេងៗឲ្យនាងធ្វើតាម ។ លុះគិតគ្នាសេ្រចហើយ ក៏ចាត់ការតាមសេចក្តីសម្រេចចិត្តនោះនាងចិញ្ចមាណវិកាកាលបើបានទទួលវង្វាន់ពីពួកតិរ្ថិយហើយ ក៏ទទួលភារៈធ្វើតាមបញ្ជាពួកតិរ្ថិយ ដោយសម្តែងមាយាដូចតទៅនេះ ៖
ថ្ងៃមួយ ក្នុងពេលដែលព្រះបរមសាស្តាកំពុងសម្តែងធម្មទេសនាក្នុងវត្តជេតពន ប្រោសពុទ្ធបរិស័ទ នាងចិញ្ចមាណវិកាដណ្តប់សំពត់ពណ៌ដូចមេភ្លៀង ដើរតម្រង់ទៅកាន់វត្តនោះ សម្តែងអាការៈហាក់ដូចជានាងមានទីលំនៅតែក្នុងវត្តហ្នឹងឯង ។ កាលបើមានមហាជនសួរ នាងប្រាប់ថា ខ្ញុំជាមហេសីព្រះសមណគោតម " ។ នាងចិញ្ចមាណវិកាតែងដើរចេញចូលក្នុងវត្តជេតពនអស់វារៈ ២ទៅ៣ខែ លុះដល់ខែទី៤ ទៅទី៥ នាងយកកំណាត់សំពត់រុំពោះនាងរួចទទូសំពត់ក្រហម សម្តែងអាការៈហាក់ដូចជាមានផ្ទៃពោះ ដើរឃោសនាប្រាប់ពួកជនអន្ធពាលថា នាងមានផ្ទៃពោះជាមួយព្រះសមណគោតម ពួកជនអន្ធពាលល្ងង់ខ្លៅ ដែលមានប្រាជ្ញាស្តួចស្តើងក៏ជឿថាជារឿងពិតមែន ។
លុះដល់ខែរទី៨ទី៩ ជួលជាងឲ្យឆ្លាក់ឈើឲ្យមានសណ្ឋានមូល រួចចងភ្ជាប់នឹងផ្ទៃពោះ ធ្វើហាក់ដូចជាពោះកាន់តែធំឡើងៗ ជិតគ្រប់ខែហើយ នាងជួលឲ្យគេដំសាច់ខ្នងជើងឲ្យមានសាច់ដូចជាស្ត្រីមានផ្ទៃពោះ រួចដើរសន្សឹមៗចូលទៅក្នុងចំណោមពុទ្ធបរិស័ទដែលកំពុងស្តាប់ធម៌ស្រែកប្រកាសឡើងថានែសមណគោតម! លោកនៅសម្តែងធម៌យ៉ាងម៉េចទៀត? ខ្ញុំមានកូនព្រោះលោករួមរស់មេត្រីប្រពៃណីជាមួយខ្ញុំ ម្តេចក៏លោកមិនរកផ្ទះសម្បែងអុសភ្លើងទុកឲ្យខ្ញុំប្រសូតកូន បើមិនធ្វើខ្លួនឯងទេ គួរតែប្រើអ្នកណាធ្វើក៏បានដូចជាអនាថបណ្ឌិក ឬនាងវិសាខាជាដើម លោកបានតែរួមរស់ត្រេកត្រអាលកាមរោគជាមួយខ្ញុំ តែដល់ខ្ញុំមានផ្ទៃពោះ លោកមិនចេះថែរក្សាទេ នែ! នៅសំដែងធម៌ដល់ណាទៀត! "
គ្រានោះព្រះសាស្តាបង្អាក់ធម្មទេសនា រួចទ្រង់មានពុទ្ធដិកាថា " អើនាង! យើងទាំងពីរនាក់គត់តែដឹងថា" រឿងនេះជារឿងពិត ឬ ពុំពិតនៅថ្ងៃក្រោយ " ចូរនាងជ្រាបតែប៉ុណ្ណោះចុះ ។ លំដាប់នោះដោយអំណាចបារមីនៃព្រះសាស្តា ក៏ក្តៅដល់អាសនារបស់ព្រះឥន្ទ្រ ព្រះឥន្ទ្រក៏តំណែងខ្លួនជាបុរសមួយឈរកាន់ផ្លិតបក់ថ្វាយព្រះសាស្តា ហើយបក់ខ្លាំងៗ ត្រាតែសំពត់រុំពោះនាងចិញ្ចមាណវិកាបើកប៉ើងអស់ពីខ្លួន ។ ពួកមហាជនឃើញដូច្នេះ កជេរប្រទេចផ្តាសាថា" នែមេកឡកណ្ណី ! មេចោឆន្ទា ! ហងឯងបានតែបង្ខូចកិត្តិនាមព្រះសាស្តាយើង" រួចយកដំបងដេញឲ្យចេញពីទីប្រជុំនោះភ្លាម ។
ចិញ្ចមាណវិកា គ្រាន់តែចេញផុតពីព្រះភ័ក្ត្រព្រះសាស្តាមក ស្រាប់តែផែនដីស្រូបទម្លាក់ ទៅក្នុងគំនរភ្លើងអវិចីរមហានរក ។ ឯពួកតិរ្ថិយរឹតតែលិបរស្មីថែមទៀត ឯលាភសក្ការះរឹតតែកើតឡើងៗ ដល់ព្រះសាស្តា ។ក្នុងពេលជាមួយនោះព្រះសាស្តាទ្រង់សំដែងថា" អ្នកណាក៏ដោយ បើមិនទាន់ឃើញទោសកំហុសតូចធំរបស់អ្នកដទៃទេ មិនត្រូវទំលាក់កំហុសផ្តេសផ្តាសដល់គេទេ ត្រូវពិចារណាមើល ឬយកការណ៍ឲ្យច្បាស់សិន "រួចសម្តែងរឿងមហាបទុមកុមារដូចតទៅ៖
សេចក្តីថា ក្នុងកាលនោះ នាងចិញ្ចមាណវិកានេះ ជាស្ត្រីរួមប្តីជាមួយមាតាមហាបុទុមកុមារ (ជាទេពីចុង) នៃព្រះរាជាមួយអង្គ ។ ថ្ងៃមួយ ក្នុងពេលដែលព្រះរាជាយាងទៅក្រសាលព្រៃផុតទៅ នាងបានលួងលោមមហាបុទុមកុមារឲ្យធ្វើសន្ថវកិច្ចជាមួយនាង តែមហាបុទុមកុមារពុំព្រម ។ នាងក៏សម្តែងអាការៈហាក់ដូចជាអាក់អន់ស្រពន់ចិត្តក្លែងទោសថា មហាបុទុកុមារសង្កត់សង្កិនបង្ខំខ្លួនដោយអសទ្ធម្ម ថ្វាយស្វាមីក្នុងគ្រាដែលយាងមកដល់ ។ ក្នុងខណះនោះព្រះរាជាទ្រង់ពិរោធ ក៏ចាត់ប្រើពេជ្ឈឃាតឲ្យចាប់បទុមកុមារទៅទម្លាក់ក្នុងជ្រោះ សម្រាប់ទម្លាក់ចោរ តែទេវតាដែលអាស្រ័យនៅក្បែរជ្រោះបីទ្រ ហើយយកទៅដាក់ឲ្យគង់ឯពិភពនាគ ។
នៅក្នុងពិភពនាគមិនយូរប៉ុន្មាន បទុមកុមារក៏ទៅបួសជាឥសីនៅក្នុងព្រៃហេមពាន្ត បានសម្រេចឈាន នឹងអភិញ្ញ ។ ថ្ងៃមួយថ្មើរព្រៃម្នាក់បានជួបនឹងបទុមតាបស ក៏នាំដំនឹងនោះទៅថ្វាយព្រះមហាក្សត្រ ។ ព្រះមហាក្សត្រទ្រង់មានព្រះទ័យអាល័យបុត្រទ្រង់យាងទៅនិមន្តបទុតាបសឲ្យមកសោយរាជ្យវិញ តែបទុមតាបសនាទូន្មានឲ្យព្រះបិតាគ្រប់គ្រងរាជ្យ ដោយទសពិធរាជធម៌ចុះ កុំឲ្យប្រកាន់អគតិដោយមិនបានពិចារណាជាមុន ។
ឯព្រះមហាក្សត្រយាងត្រឡប់មកនគរវិញមានព្រះឳង្ការជាមួយមហាមាត្យថា កូនយើងមានអចារៈសមរម្យយ៉ាងនេះ មិនគួរបើយើងធ្វើដូច្នេះសោះ អ្នកណាធ្វើឲ្យកូនយើងមានទោសដល់ម្លឹង ? មហាមាត្យក្រាបទូលថា មានតែព្រះទេពីចុងទេ ! " ។ព្រះរាជាទ្រង់បញ្ជាឲ្យចាប់ទេពីចុង យកទៅប្រហារជីវិតក្នុងគ្រានោះហើយសោយរាជ្យដោយធម៌រហូតមក ព្រោះហេតុនោះមុននឹងទម្លាក់កំហុសទៅលើនរណាមួយបុគ្គលត្រូវស៊ើបយកការណ៍ ឬពិចារណាមើលឲ្យសព្វគ្រប់គ្រាន់ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1072/Untitled-1-Recovered.jpg
ផ្សាយ : ១៥ មេសា ឆ្នាំ២០២៣ (អាន: ៣៣,៦៣៦ ដង)
រឿងវង្គីសព្រាហ្មណ៍
(ចាក ធ. ខុ..)
(ចេះឯងមិនក្រែងចេះគេ)
បានឮថា មានព្រាហ្មណ៍ម្នាក់ឈ្មោះវង្គីសៈនៅក្នុងនគររាជគ្រឹះចេះគោះក្បាលខ្មោច ហើយដឹងថា " នេះជាក្បាលខ្មោចដែលស្លាប់ទៅកើតក្នុងនរក នេះជាក្បាលខ្មោចដែលស្លាប់ទៅ កើតក្នុងកំណើតសត្វតិរិច្ឆាន ក្បាលខ្មោចនេះកើតក្នុងកំណើតប្រេត ក្បាលខ្មោចនេះកើតក្នុងមនុស្សលោក ក្បាលខ្មោចនេះកើតក្នុងទេវលោក " ។
images/articles/2151/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣ (អាន: ១៣,១៣១ ដង)
គុណកថា
ជីវិតគឺជាសច្ចធម៌ ដែលសត្វលោកទាំងឡាយ បានដឹងច្បាស់ហើយ រមែងរួចផុតចាកទុក្ខបាន។ តែសច្ចធម៌ គឺជីវិតនេះ សត្វលោកមិនអាចសម្លឹងឃើញ បានដោយងាយៗ ទេ អម្បាលព្រះសម្មាសម្ពុទ្ធទាំងឡាយគ្រប់ៗព្រះអង្គដែលព្រះអង្គបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ ទ ព្រះបច្ចេកពុទ្ធទាំងឡាយ ព្រះអរហត្តទាំងឡាយ ដែលលោកបានត្រាស់ដឹង មិនមែនសន្សំបារមីតិច
images/articles/2155/text5464sd-1.jpg
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣ (អាន: ៣២,៨៤៦ ដង)
សាលាបាលី ឬពុទ្ធិកសិក្សា នៅប្រទេសកម្ពុជា
សាលាពុទ្ធិកសិក្សា ត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជា ដោយក្តីបារម្ភផ្នែកវប្បធម៌ និងអក្សរសាស្ត្រនៃរាជការខ្មែរ និងក្តីបារម្ភរបស់រដ្ឋការអាណាព្យាបាលបារាំងខ្លាចបាត់បង់ការគ្រប់គ្រង មកប្រទេសខ្មែរដោយសារមនោគមន៍វិជ្ជា និងឥទ្ធិពលនយោបាយសៀមមកលើកុលបុត្រខ្មែរ និងបានក្លាយជាស្ថាប័នដ៏សំខាន់សម្រាប់វប្បធម៌និងអក្សរសាស្ត្រជាតិខ្មែរ។
images/articles/2154/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣ (អាន: ២០,៥៣៨ ដង)
កុលបលិពោធ
ត្រកូលរបស់ញាតិក្ដី ត្រកូលរបស់ឧបដ្ឋាកក្ដី ឈ្មោះថាត្រកូល។ ពិតមែន សម្រាប់ភិក្ខុរូបខ្លះអ្នកច្រឡូកច្រឡំ (ជាមួយមនុស្សក្នុងត្រកូល ស្និទ្ធស្នាលពាក់ព័ន្ធ) ដោយន័យថា កាលគេបានដល់នូវសេចក្ដីសុខក៏សុខផង ដូច្នេះជាដើម សូម្បីត្រកូលឧបដ្ឋាក ក៏ជាបលិពោធបាន (នឹងពោលទៅថ្វីដល់ត្រកូលញាតិ) ភិក្ខុ (ដូច) នោះ នឹងលះបង់មនុស្សក្នុងត្រកូលទៅសូម្បីតែវិហារជិតស្រុក
images/articles/2161/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣ (អាន: ១៧,៨០៤ ដង)
ព្រះនិព្វាន
(ស្រង់ចាក សំយុត្តនិកាយ បិដកលេខ ៣៦ ទំព័រ ១០៨)
សម័យមួយ ព្រះសារីបុត្តដ៏មានអាយុគង់នៅក្នុងនាលគ្រាមនាដែនមគធៈ ។ គ្រានោះឯង បរិព្វាជកឈ្មោះជម្តុខាទកបានចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ពោលសំណេះសំណាលជាមួយនឹង ព្រះសារីបុត្តដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយនិងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ
images/articles/2162/534ew.jpg
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣ (អាន: ៥៨,៩៧៤ ដង)
សូវក្រសម្បត្តិកុំតែឲ្យខ្សត់បញ្ញា
ចំណង់ល្ងង់ឆោតចំណោទបញ្ហា ចំណងតណ្ហាចំណារជីវិត
ចំណីរព្រះធម៌ជំនួយផ្លូវចិត្ត ចំណាយរៀនតិចចម្រើនចំណេះ ។
ជំនឿផ្លូវខុសបញ្ចុះសខ្មៅ ជំនួញជាប់ពៀរចិញ្ចឹកកិលេស
ជំពាក់បំណុលត្បិតតែប្រហែស បើខ្វះតម្រិះកិលេសធំធាត់ ។
ចំណូលចូលច្រើនក៏គង់តែអស់ ត្បិតអ្វីរបស់មិនដែលទៀងទាត់
ពាក្យពីបុរាណបានចែងប្រាកដ សូវក្រសម្បត្តិកុំខ្សត់បញ្ញា ។