35
ថ្ងៃ អាទិត្យ ទី ៣០ ខែ មិថុនា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តហ្លួង
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១១,២៩៥
Today
ថ្ងៃម្សិលមិញ ១៤៨,២៦១
ខែនេះ ៥,៦៩០,៦១៨
សរុប ៤០៦,៤៧៣,៣៤៣
ប្រជុំអត្ថបទ
images/articles/1795/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៦៥,៧២៩ ដង)
ព្រះពុទ្ធសាសនា ពាក្យថា​ ព្រះពុទ្ធសាសនា ចែក​ជា​ពីរ​បទ​គឺ៖ ពុទ្ធ និង សាសនា។ ពុទ្ធៈ ជាឈ្មោះ​បន្ទាប់​ពី​បាន​ត្រាស់ដឹង​របស់​មហាក្សត្រ​អស្ចារ្យ​ មួយ​ព្រះអង្គ ស្ដេច​សម្ភព​ក្នុង​សក្យត្រកូល​ក្នុង​មជ្ឈិម​ប្រទេស គឺ​ប្រទេស​ឥណ្ឌា មាន​ទីតាំង​នៅ​ទិស​ពាយ័ព្យ នៃ​ប្រទេស​កម្ពុជា​យើង​នេះ បើ​នឹង​រាប់​ចំនួន ពី​ឥឡូវ​នេះ​ទៅ​នឹង​ថ្ងៃ​ដែល​ក្សត្រ​អង្គនេះ​ប្រសូត​ចំនួន ២៨៣៥ឆ្នាំហើយ គឺ៨០ឆ្នាំ​មុន​ពុទ្ធសករាជ។
images/articles/1809/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២៥,៧១៧ ដង)
បុណ្យគឺបុញ្ញៈ ម្ដាយនឹងកូន កំពុង​បោស​ទីធ្លា​អារាម ក្នុង​ខណៈ​មាន​ពិធីបុណ្យ​ក្នុង​វត្ត មាន​មនុស្ស​ជាច្រើន​បាន​យក​ចង្ហាន់​ បច្ច័យ មាន​អ្នក​មាន​ខ្លះ​ចំនាយ​លុយ​សង់វិហារ អារាម កុដិ។ ពេល​នោះ កូនក្មេងតូច​ដែល​កំពុង​បោស​ទីធ្លា​អារាម ជាមួយ​ម្ដាយ​បាន​សួរ​ម្ដាយ​ថាៈ អ្នកម៉ែ គេមាន​លុយ គេ​ចូល​បុណ្យ​ច្រើន​អ៊ីចឹង​ប្រហែល​គេ​បាន​ បុណ្យ​ច្រើន​ហើយ​បាន​ឡើង​ឋានសួគ៌​ហើយ។
images/articles/1811/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៨៥,១៦២ ដង)
សេចក្ដី​ល្អ ពិត​មិនស្លាប់ -សួរៈ ពេល​លោក​ឪពុក​ទទួល​អនិច្ចកម្ម​ទៅ សម្រាប់​នាង​ខ្ញុំ​ខ្លួន​ឯង កាល​ប្រៀបធៀប​សេចក្ដី​រលឹក​ដល់​គុណ​ឪពុកម្ដាយ ចិត្ត​ក៏​បាន​ចាស់​ក្លា​ឡើង ព្រោះ​ហេតុ​នោះ ទើប​រម្ងាប់​សេចក្ដី​សោកសៅ​បាន​ហើយ​បង្វែរ​សេចក្ដីសោក​សៅ​នោះ មក​ជា​ការ​ព្យាយាម​បំពេញ​តួនាទី​ទៅ។ ឆ្លើយៈ យ៉ាង​ណា​ក្ដី ការ​ធ្វើ​ឲ្យ​សេចក្ដីសោក​សៅ​ធូរស្បើយ​ទៅ​បាន ត្រូវ​អាស្រ័យគោល​ការណ៍​ពីរ​យ៉ាង​ជា​គូ​គ្នា
images/articles/1812/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១៦,៨៣១ ដង)
តើបានបុណ្យដែររឺទេ? បានបុណ្យទាល់​តែ​ធ្វើ​បុណ្យ​រួច​ហើយ ដើរ​រក​លុយ​សង​គេ​វិញ​ឲ្យ​រួច ឲ្យ​គ្រប់​ចំនួន​គេ​វិញទើប​បាន​បុណ្យ​ ១០០ ភាគរយ។ ​បើ​សិន​ជា​ម្ចាស់គេ មិន​យក​លុយ​ខ្ចី​នោះ​ទេ ពេល​ផល​បុណ្យ​កើត​មក​មាន​ទ្រព្យ​សម្បត្តិ ទ្រព្យនោះ​ក៏​ត្រូវ​បែង​ចែក​ដល់​បុគ្គល​ដែល​ជា ម្ចាស់​ទ្រព្យ​នោះ​ខ្លះ​ ព្រោះ​អ្នក​មាន​ចេតនា​តាំង​ចិត្ត​ធ្វើ​បុណ្យ​ចំណែក​គេ​មាន​ទ្រព្យ​បើ​គេ​មិន​ឲ្យ​ទ្រព្យអ្នក​ខ្ចី​អ្នក​ក៏​មិន​បាន​ធ្វើ​បុណ្យ​ដែរ។ ពេល​អ្នក​បាន​ទ្រព្យ​សម្បត្តិ​មក​ប្រើ​ប្រាស់ ទាល់​តែ​ទៅ​ពឹង​អាស្រ័យ​គេ ទើប​បាន​ទ្រព្យ​សម្បត្តិ​នោះ​មក​ប្រើ​ប្រាស់​បាន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ នេះ​ហៅ​ថា​ធ្វើ​បុណ្យ​ពឹង​អ្នក​ដទៃ បើ​អត់​គេ​ក៏​អត់​បាន​បុណ្យនោះ​ដែរ ដូច្នេះ​ពេល​ធ្វើ​បុណ្យ​ហើយ​គប្បី​រក​សង​គេ​ឲ្យ​គ្រប់​ចំនួន ហើយ​អរគុណ​គេ​ផង។ បើ​អ្នក​មិន​បាន​សង​គេ​វិញ ឬ​ភ្លេច​សង​គេ​វិញ​បុណ្យ​នោះ នឹង​ជាម្ចាស់​ទ្រព្យ​ដើម​ទាំង​អស់ អ្នក​គ្រាន់​តែ​ជា​អ្នក​បម្រើ​គេ ទៅ​ធ្វើ​បុណ្យ ប៉ុណ្ណោះ​​​​​​ហើយ​ទន្ទឹម​នោះ​អ្នក​ក៏​បាន​បាប​មក​ផង ព្រោះ​បោក​ប្រាស់​គេ​មក​ធ្វើ​បុណ្យ គឺ​ថា​បុណ្យ​ក៏​បាន​បាប​ក៏​បាន​ដែរ ហើយ​កើត​ជាតិ​ណាៗ​ក៏​ទ្រព្យ​ប្រើប្រាស់​ទាល់​ទៅ​បម្រើ​គេ ទើប​មាន​ទ្រព្យ​ប្រើប្រាស់​នឹង​គេ​បាន។ ដកស្រង់ចេញពីសៀវភៅ សំនួររបស់ខ្ញុំចម្លើយរបស់អ្នក ដោយ​៥០០០​ឆ្នាំ
images/articles/1813/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២១,១២១ ដង)
ធ្វើបុណ្យតាមអារម្មណ៍ តើ​ធ្វើ​បុណ្យ​តាម​អារម្មណ៍ តើ​បាន​បុណ្យ​ដែរ​ឬ​ទេ? បាន​បុណ្យ គឺ​នៅ​ពេល​មាន​អារម្មណ៍ចង់​ធ្វើបុណ្យ​ចង់ឲ្យ​ទាន​ចំពោះ​ព្រះសង្ឃ ឪពុក​ម្ដាយ​សាច់ញាតិ ឬ​ចង់​ជួយ​សង្គ្រោះ​មនុស្ស​កម្សត់​អត់​ឃ្លាន មិនមាន​ស៊ី​លំបាក​ក្រីក្រ​ទុក្ខ​វេទនា​គ្មាន​ទី​ពឹង​ពេល​នេះ​ហើយ​វា​ជា​បុណ្យ វា​ជា​កុសល វា​ជា​អំពើ​ល្អ វា​ជា​ធម៌​ស។ ការ​ធ្វើ​បុណ្យ​នេះ មិន​ចាំបាច់​ការ​ឲ្យ​ទាន​ប៉ុណ្ណឹង​ទេ
images/articles/1818/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៧១,១៩៦ ដង)
សម្លឹង​ដោយ​បញ្ញា នឹង​ឃើញ​សេចក្ដី​ប្រាថ្នា​ល្អ ក្នុង​ការ​អប់រំ​ចិញ្ចឹម​រក្សា​កូន -សួរៈ បើ​ឪពុកម្ដាយ​មិន​បាន​បំពេញ​តួនាទី​ចិញ្ចឹម​រក្សា​កូន​ តើ​ការ​រលឹក​ដឹង​បែប​នេះ អាច​កើត​មាន​ចំពោះ​កូន​បាន​ទេ? -ឆ្លើយៈ កើត​បាន​ដោយ​លំបាក សូម្បី​នៅ​ក្នុង​គ្រួសារ​តែ​មួយ​ក៏​មិន​អាច​កើត​ស្មើ​គ្នា​បាន​ដែរ។ ដែល​អាច​កើត​ឡើង​បាន​អាស្រ័យ​លំដាប់​នៃ​បញ្ញា លំដាប់​នៃ​គុណ​ធម៌ និង​ ការ​អភិវឌ្ឍផ្លូវ​ចិត្ត​ផង​ដែរ។
images/articles/1819/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៧៤,៧៨៣ ដង)
សង្គ្រោះ​អដ្ឋង្គិកមគ្គក្នុង​ត្រៃ​សិក្ខា មគ្គទាំង ៨ ប្រការ​នេះ លោក​សង្គ្រោះចូល​ជា​ត្រៃ​សិក្ខាគឺ៖ ១. សម្មាទិដ្ឋិ សេចក្ដី​ឃើញ​ត្រូវ, សម្មាសង្កប្ប សេចក្ដី​ត្រិះរិះត្រូវ, សង្គ្រោះ​ជាបញ្ញា​សិក្ខា ; ព្រោះ​ជា​គុណ​ជាតិ​ធ្វើ​បុគ្គល​អ្នក​សិក្សា​ឲ្យកើត​ប្រាជ្ញា សេចក្ដី​ដឹង​ច្បាស់​របស់​ពិត​ របស់​មែន; ២. សម្មាវាចា សំដី​ត្រូវ, សម្មាកម្មន្ត ការងារ​ត្រូវ​, សម្មាអាជីវ ចិញ្ចឹម​ជិវិតត្រូវ, សង្គ្រោះ​ជាសីល​សិក្ខា ;
images/articles/1821/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១៥,៣៩៣ ដង)
ជីវិតគឺជា​បរមត្ថធម៌ ប្រព្រឹត្តទៅតាម​​ហេតុតាម បច្ច័យ ជីវិតក្នុង​​អតីត​កាល​​​អាស្រ័យ​​​បច្ច័យជា​អតីតកាល ជិវិតក្នុង​អនាគត​កាល ក៏មាន​ហេតុដោយឡែកផ្សេងសំរាប់ ជិវិតនោះ ឯចំណែក​ជីវិតក្នុង​បច្ចុប្បន្ន​​ក៏​ត្រូវមាន​​ហេតុ​ដោយ ឡែកសំរាប់ជិវិត​​បច្ចុប្បន្ននេះ​ដែរ ដូច្នេះ​ជីវិត​ត្រូវបាន​ផ្លាស់ ប្តូរ​ទៅ​តាម​ហេតុ​ទៅតាម​បច្ច័យនៃ​ជីវិតនោះៗ ។ មនុស្សយើង​គ្រប់គ្នា​ដែលរស់នៅ ក៏គឺជាការប្រព្រឹត្តិ​ទៅនៃជីវិត​
images/articles/1822/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១២,៩២២ ដង)
ធម្មតា​លាមក មានក្លិនស្អុយ​យ៉ាងណា ផ្កាម្លិះ ផ្កា​ចំប៉ា មានក្លិនក្រអូប​យ៉ាង​ណា ធម្មតា​នៃជីវិត​ក៏តែងតែ យ៉ាង​ហ្នឹង​ឯង ដូច​ដែល​ជាក់ស្តែង​ចំពោះ​មនុស្ស​គ្រប់ៗគ្នា ។ ហេតុអ្វី​បានជានាង​បដាចារ​បាត់ឆ្កួត ហើយ​បាន ទៅជាអរិយ​សាវិកា​ដ៏ឆ្នើម​មួយអង្គ ? -នេះ​មិនមែន​មកអំពីកូនទាំង​ពីរ និង ប្តីរបស់​នាង រស់​ឡើង​វិញ ឬមក​អំពី​លោក​អ្នកដ៏​មាន​គុណ​ទាំងពីរ និង បង​ប្រុសរបស់​នាងរស់​មកវិញ​ឡើយ
images/articles/1824/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២៣,៤៤៣ ដង)
១-បណ្ឌិត​រមែងត្រេកអរ​ក្នុងព្រះធម៌ ធម្មបីតិ សុខំ សេតិ វិប្បសន្នេន ចេតសា អរិយប្ប​វេទិតេ ធម្មេ សទា រមតិ បណ្ឌិតោ។ បុគ្គល​ដែលមាន​នូវធម្មបីតិ មានចិត្ត​ថ្លា ស្អាត រមែង​នៅជា​សុខ បណ្ឌិត​រមែង​ត្រេកអរ នៅក្នុង​ព្រះធម៌ ដែល​ព្រះ​អរិយៈ​ជាម្ចាស់បាន ប្រកាស​ហើយ​សព្វៗកាល ។ ព្រះអង្គ​ទ្រង់គង់​ប្រថាប់​នៅជេតវនារាម ទ្រង់ប្រារឰព្រះមហាកប្បិនត្ថេរ​ដែលឧទាន​ថា សុខហ្ន៎ ! សុខហ្ន៎!
images/articles/1826/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២១,២២១ ដង)
មានមតិ​មួយចំនួនបាន​យល់ថា អ្នក​បរិភោគ សាច់​សត្វ ជាហេតុ​នាំឱ្យគេ​សម្លាប់សត្វ ការ​យល់​នេះ​ខុស​ទេ ព្រោះ ហេតុ នៃការ​សម្លាប់សត្វពិតៗ បាន​ដល់ អកុសល​ហេតុ ៣ យ៉ាង​គឺ ៖ -លោភ​ហេតុ និង មោហ​ហេតុក្នុងខណៈស្រឡាញ់ ខ្លួនឯងជាដើម ។ -ទោសហេតុ និង មោហហេតុក្នុងពេលវេលាត្រូវ សម្លាប់ជិវិតសត្វ ។ ប្រសិន​បើ​ជាការ​សម្លាប់​សត្វ មកអំពីអ្នក​បរិភោគ​សាច់សត្វជា​ហេតុនោះ ម្លេ៉ះ​សម​ព្រះ​អរិយ​បុគ្គល​ក៏លោក​នៅតែ សម្លាប់​សត្វដែរ ប៉ុន្តែ​ព្រះអរិយបុគ្គល​មិន​សម្លាប់សត្វ មិន មែន​ព្រោះ​អ្នកដទៃ​មិនបរិភោគ​សាច់សត្វ​នោះ​ឡើយ តែ​គឺ ព្រោះ​អរិយមគ្គ​បាន​លះបង់​នូវ​អកុសល​ហេតុ​ដែល​ជា​ហេតុ នៃការ​សម្លាប់សត្វ​បាត់អស់​ទៅហើយ ។ ព្រះធម៌​សុំសួរ​​ថា អ្នកលួច​ទ្រព្យ​សម្បត្តិគេ ព្រោះ មកអំពី​គេមាន​នូវទ្រព្យសម្បត្តិ​ជា​ហេតុឬ ? អ្នក​ប្រព្រឹត្ត ខុសក្នុង​កាម ព្រោះ​មកអំពីគេ​មានបុត្រភរិយា​ជាហេតុឬ? អ្នកនិយាយ​កុហកគេ មកអំពី​មានគេ​សំរាប់ឱ្យ​និយាយ កុហក​ជាហេតុឬ ? អ្នកបរិភោគ​ទឹកស្រវឹង មក​អំពីមាន អ្នកដទៃ​ធ្វើស្រា ធ្វើទឹក​ស្រវឹងផ្សេងៗ​ជាហេតុឬ ? តាមពិតបុគ្គល​គួរសិក្សា​ថា អត្មាអញ​ជាពុទ្ធបរិស័ទ ត្រូវតែ​យល់​អំពីធម៌​ទាំងឡាយ​កើតអំពី​ហេតុ ត្រូវ​សិក្សា​ឱ្យ បានយល់​ច្បាស់​អំពីហេតុ និង ផល​របស់ហេតុ ។ ហេតុ​ក៏ជាធម៌ (បរមត្ថធម៌) ផល​របស់ហេតុ​ក៏ជា ធម៌ ក្នុងលោក​នេះ​មាន​តែធម៌ មិន​មាន​សត្វទេ ។ ដកស្រង់ចេញពី "សៀវភៅជំនួយសតិភាគ៤" ដោយ​៥០០០​ឆ្នាំ
images/articles/1825/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២៣,៦៦៣ ដង)
៦-ទឹកឃ្មុំ​លាយឡំ​ដោយថ្នាំពិស មធុវា មញ្ញតី ពោលា យាវ បាបំ ន បច្ចតិ យទា ច បច្ចតី បាបំ អថ ទុក្ខំ និគច្ឆតិ ។ ដរាប​ណា បាបមិនទាន់​ហុចផលឱ្យ ដរាប​នោះ បុគ្គលពាល​សម្គាល់ថា បាបមាន រសជាតិ​ផ្អែម​ដូច​ជាទឹកឃ្មុំ ដល់​ពេល​ណា បាប​ឱ្យផល ទើប​ពេលនោះ បុគ្គល​ពាល បានចូល​ដល់នូវ​សេចក្តីទុក្ខ (ដែល​លំបាក​ទ្រាំ ជា​ទីបំផុត ) ។
images/articles/1828/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២១,០៩៣ ដង)
មានអ្នកយល់​ច្រឡំច្រើន​ណាស់អំពី​ពាក្យថា សមាធិ ជាបទដ្ឋាន​របស់បញ្ញា គឺយល់​ច្រឡំថា ត្រូវ​ធ្វើសមាធិ​ឱ្យ បានសិន ចាំធ្វើវិបស្សនា​តាមក្រោយ ។ តាមពិត​ពាក្យនេះមិនមែន​មានន័យ មាន​សេចក្តី ដូច្នេះទេ ព្រះសម្មា​សម្ពុទ្ធពុំបាន​សំដែងថា មុននឹង​ចំរើន វិបស្សនា អ្នករាល់គ្នា​ត្រូវធ្វើ​សមាធិ​សិន ព្រះ​អរិយៈទាំង ឡាយក៏ពុំ​បានសំដែង​យ៉ាងនេះដែរ ។ ពាក្យថា សមាធិ​ជា បទដ្ឋានរបស់​បញ្ញា
images/articles/1827/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១៩,៤៨៥ ដង)
១១-សូមឱ្យសត្វ​ទាំងពួង​បានសេចក្តីសុខ សព្វេ តសន្តិ ទណ្ឌស្ស សព្វេ ភាយន្តិ មច្ចុនោ អត្តានំ ឧបមំ កត្វា ន ហនេយ្យ ន ឃាតយេ។ សត្វទាំង​ឡាយ សុទ្ធតែ​តក់ស្លុតចំពោះ អាជ្ញា សុទ្ធតែ​ភ័យខ្លាច​ចំពោះ​សេចក្តី​ស្លាប់ គ្រប់់​ៗគ្នា បុគ្គល​ធ្វើខ្លួន​ឯងឱ្យ​ជាឧបមា​ហើយ មិនគួរ​ប្រហារ​​​ដោយ​ខ្លួនឯង មិនគួរ​ប្រើអ្នក ដទៃ​ឱ្យ​ប្រហារ (នូវសត្វ​ដទៃ)ឡើយ ។
images/articles/1830/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២៥,៤០៨ ដង)
ជីវិតក្នុង​កំណើត​មនុស្សនេះ មានភារកិច្ច​ប្រព្ត្រឹត្ត ព្រហ្មចរិយធម៌ រួចហើយ​ត្រូវសង​ជីវិតនេះ​ឱ្យទៅម្ចាស់​របស់ គេ គឺ ជរា មរណៈ ។ ព្រហ្មចរិយធម៌ គឺជាយាន​ជំនិះដ៏ប្រសើរ នាំសត្វ លោកទៅ​កាន់ទី​បំផុតទុក្ខ ដោយលះបង់​ចោលនូវជីវិត​ដែល ប្រកបដោយ​ឧបាទានក្ខន្ធ ៥ ។ ជីវិតប្រៀបចដូចសម្ភារៈសំរាប់ធ្វើទូក ឬ ក្បូនតែ ប៉ុណ្ណោះ សម្ភារៈទាំងនោះដែល​ខ្ចីអំពីគេមក ដូចជាកាំបិត
images/articles/1834/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៦៣,៧៧៧ ដង)
មនុស្សយើង​ត្រូវហ្វឹក​ហាត់ ឱ្យចេះទទួល​យកនូវរបស់ ដែល​គេចមិនផុត ដោយ​សេចក្តីស្ងប់ ។ មនុស្សខ្លះ​ទោះជា បានដឹងហើយថា វាត្រូវតែ​យ៉ាង​ហ្នឹង​ឯង មិនអាច​គេច​ជៀស ទៅ​ណា​រួច​ឡើយ​ តែ​នៅមិន​ព្រមសុខ​ចិត្ត​ដដែល នៅតែ កន្ទក់កន្ទេញ គិត​តែពី​សោកសៅ​ខូចចិត្ត ឬមិន​ដូច្នោះ​ទេ ក៏ច្រើន​ទៅដោយ​ទោសៈ ឃើញ​អ្នក​ណាៗ ឬរបស់​អ្វីៗចេះ​តែ ទាស់​មុខ​ទាស់​មាត់​ទៅ​ទាំង​អស់ ។
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.07
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿