images/articles/1572/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៧២២ ដង)
ព្រះពុទ្ធសាសនា និងវិទ្យាសាស្ត្រទំនើប
តើព្រះពុទ្ធសាសនាប្រឆាំងនឹងវិទ្យាសាស្ត្រទំនើបដែរទេ?
ក្នុងចំណោមសាសនាធំៗទាំងអស់នៃពិភពលោក ពាក្យទូន្មានរបស់ព្រះសម្មាសម្ពុទ្ធមិនមានជំនាស់ ឬប្រឆាំងធំដុំណាមួយចំពោះរបកគំហើញនៃវិទ្យាសាស្ត្រទំនើបទេ។ ព្រះពុទ្ធសាសនាមិនមានអភូតហេតុដែលបង្កើតឡើង ថែមទាំងមិនមានបំណងសន្មតបាតុភូតធម្មជាតិឲ្យទៅជាហេតុមួយ
images/articles/1563/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៤៣៨ ដង)
ពិចារណាញាតិក្នុងសង្សារវដ្ដ
មានព្រះពុទ្ធវចនៈកន្លែងមួយបានសម្ដែងថា ក្នុងសង្សារវដ្ដ គឺកាលវិលវល់កើតស្លាប់ដែលកំណត់ទីបំផុតខាងដើមមិនបាននេះ សត្វណាដែលមិនធ្លាប់ជាមាតា មិនធ្លាប់ជាបិតា មិនធ្លាប់ជាបុត្រ មិនធ្លាប់ជាធីតានឹងគ្នា សត្វនោះមិនងាយរកបានទេ ដូច្នេះ កាលបើមានហេតុនាំឲ្យក្រោធកើតឡើងពីអ្នកណា គប្បីពិចារណាថា បុគ្គលនោះធ្លាប់ជាមាតារបស់យើង បុគ្គលនោះធ្លាប់ជាបិតារបស់យើង។
images/articles/1562/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,១១៧ ដង)
ពិចារណាបុព្វចរិយារបស់ព្រះពុទ្ធជាអង្គម្ចាស់
ព្រះពុទ្ធជាអង្គម្ចាស់មុននឹងបានត្រាស់ដឹង ទ្រង់បានបំពេញនូវព្រះបារមីទាំងឡាយ អស់កាលដ៏យូរអង្វែងរហូតមក ទ្រង់បានបំពេញនូវប្រយោជន៍ឲ្យដល់អ្នកដទៃ ដោយព្រះអង្គព្រមលះបង់សូម្បីតែព្រះជន្មរបស់ព្រះអង្គឯង។
ព្រះអង្គកាលដែលត្រូវគេបៀតបៀន ដោយវិធីផ្សេងៗ ទ្រង់មិនក្រោធឡើយ
images/articles/1560/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,០០៥ ដង)
ពិចារណាថាសត្វមានកម្មជារបស់ខ្លួន
គប្បីពិចារណាថា ទាំងយើងទាំងគេ សុទ្ធតែមានកម្មជារបស់ខ្លួន រៀងៗខ្លួន ធ្វើកម្មអ្វីទុកមកក៏បានទទួលផលនៃកម្មនោះ។ ផ្ដើមដោយការពិចារណាខ្លួនឯងថាបើយើងក្រោធហើយ ទោះជាធ្វើអ្វីក៏ដោយ ការធ្វើរបស់យើងនោះកើតពីទោសៈដែលជាអកុសលមូល កម្មរបស់យើងរមែងជាកម្មអាក្រក់ ដែលនឹងបង្កឲ្យកើតផលអាក្រក់ មានតែសេចក្ដីក្ដៅក្រហាយ មិនជា
images/articles/1558/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៤៦១ ដង)
សុតៈ
សុតៈ គឺជាចំណេះដឹងដែលបានមកអំពីការស្ដាប់ ការរៀន ការអាន។ ការចេះដឹងដែលបានមកអំពីការសិក្សាសីល្បវិទ្យាផ្សេងៗ ទាក់ទងនឹងការងារចិញ្ចឹមជីវិតព្រមទាំងការប្រកបកិច្ចការផ្សេងៗទៀតក្នុងផ្លូវលោកសូម្បីជាសុតៈក៏ដោយ ប៉ុន្តែនៅមិនទាន់បានគ្រប់គ្រាន់សម្រាប់ចូលទៅរកភាពជាអរិយសាវ័កឡើយ។
បុគ្គលម្នាក់ៗ អាចមាននូវសុតៈក្នុងសិល្បវិទ្យាត្រឹមតែមួយមុខ
images/articles/1557/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៨៧៦ ដង)
សទ្ធ
សទ្ធា គឺការជឿ ការចុះចិត្តស៊ប់ ការដោតជាប់ដោយចិត្ត ព្រោះបានពិចារណាឃើញហេតុផលដោយបញ្ញា។ មានការចែកជា ៣ ផ្នែកៈ
១- ការជឿ ការចុះស៊ប់ដោតជាប់ទៅក្នុងព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គជាបុគ្គលគំរូ។ ព្រះអង្គទ្រង់បានអះអាងចំពោះសមត្ថភាពរបស់មនុស្សថា មនុស្សអាចត្រាស់ដឹងនូវសច្ចធម៌ គឺចូលដល់ការពិត និងសេចក្ដីល្អដ៏ខ្ពង់ខ្ពស់បំផុតបាន
images/articles/1555/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៥៥០ ដង)
សុខនិងទុក្ខនៅក្នុងចិត្ត (ត)
បច្ច័យ ៤ សម្រាប់សេចក្ដីសុខនៃរូបកាយ ហើយក៏នាំឲ្យសប្បាយចិត្តទៅជាមួយផងដែរ ប៉ុន្តែបច្ច័យ ៤ មិនមែនសម្រាប់សេចក្ដីសុខនៃចិត្តដោយត្រង់ពិតនោះទេ។ ធ្វើក៏ដោយ ឲ្យតែមិនបានកម្ចាត់បង់នូវបាបធម៌ក្នុងចិត្ត ដោយគ្រាន់តែនាំមកនូវការរីករាយនៃចិត្តប៉ុណ្ណោះ អ្វីនោះៗ គឺជាគ្រឿងស្រវឹងរបស់ចិត្ត ជាគ្រឿងញៀនដោយពិត។
ចិត្តជាប់ជំពាក់នឹងអ្វីណា
images/articles/1552/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៨០៦ ដង)
សុខនិងទុក្ខនៅក្នុងចិត្ត
ច្រែះ ពេលដែលកើតនឹងដែកណា រមែងស៊ីដែកនោះ មួយថ្ងៃបន្តិចៗ រហូតដល់ដែកនោះរលេះរលួយអស់ទៅ យ៉ាងណាមិញ សេចក្ដីទុក្ខកាលកើតក្នុងចិត្តនៃបុគ្គលណា ក៏រមែងបៀតបៀនចិត្តនៃបុគ្គលនោះជារៀងរាល់ថ្ងៃ ធ្វើឲ្យចិត្តក្ដៅក្រហាយរហូតដល់ដាច់ខ្យល់ស្លាប់ក៏យ៉ាងនោះដែរ។
តាមការពិត ទុក្ខសោកនោះមិនមានអ្នកណាចង់ជួបចង់មានឡើយ ប៉ុន្តែ ទាំងដែល
images/articles/1551/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៧៦៥ ដង)
ជានអជាប្បញ្ហា
(រវាងអ្នកដែលដឹងបុណ្យបាបនិងអ្នកមិនដឹង ពេលធ្វើបាបតើអ្នកណាបាបធ្ងន់ជាង)?
ការដែលលើកយកបញ្ហានេះមកសម្ដែង ព្រោះខ្ញុំធ្លាប់ឬពពួកជនខ្លះតែងជជែកគ្នាជារឿយៗ ប៉ុន្តែនៅតែមិនដាច់ស្រេចសោះ ហើយក្នុងពេលនេះខ្ញុំក៏មិនចាំបាច់ពន្យល់ឲ្យពិស្ដារទេ សូមមិត្តអ្នកអាចសិក្សាការសន្ទនាសាកច្ឆា រវាងស្ដេចមិលិន្ទ្រារាជ និង ព្រះនាគសេនត្ថេរ ដូចតទៅៈ
images/articles/1550/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៦៤១ ដង)
កម្ម បដិសន្ធិ និងភាពមិនស្មើគ្នានៃជីវិត
តើច្បាប់កម្មផលមានពន្យល់អំពី ហេតុអ្វីបានជាមានភាពមិនស្មើគ្នាខ្លាំងយ៉ាងនេះ នៅជុំវិញខ្លួនយើង ដែរទេ?
មនុស្សតែងតែសង្ស័យអំពីភាពស្មើគ្នានៃជីវិត និងហេតុអ្វីបានជាមនុស្សកើតមកមិនស្មើគ្នា។ គេតែងតែសាកសួរថា ហេតុអ្វីបានជាបុគ្គលខ្លះមានសុខភាពល្អម៉្លេះ ហើយបុគ្គលខ្លះទៀតកើតមកមានការឈឺចាប់ផ្លូវកាយច្រើន?
images/articles/1548/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៤១៨ ដង)
ជីវិតពុកជាមួយគ្រួសារ
នៅពេលដែលបញ្ចប់ការសិក្សា ពុកមានការងារធ្វើ ពេលនោះហើយ ជាពេលដែលពុកស្វែងរកគូស្រករ ដើម្បីធ្វើជាភរិយារបស់ខ្លួន នាថ្ងៃអនាគត តើនារីមួយណាដែលពុកប្រាថ្នាយកធ្វើជាភរិយា? ពុកមានសម្លឹង ពិនិត្យពិចារណា ចំពោះស្ត្រីដែលខ្លួនជ្រើសរើសយកនោះ តើរូបនាងមានអត្តចរិតស្លូតបូតឬកាច?
images/articles/1545/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២០,៥៦៨ ដង)
មុតិតាចិត្ត
មុតិតាចិត្ត បានដល់ចិត្តដែលប្រកបដោយភាពទន់ភ្លន់ រីករាយត្រជាក់ក្នុងពេលដែលអ្នកដទៃបានល្អ ឬបានទទួលនូវសេចក្ដីសម្រេចយ៉ាងណាមួយ គឺជាអាការនៃសភាវៈដែលកើតឡើងក្នុងចិត្ត ព្រោះប្រាសចាកនូវការច្រណែន។ មុទិតាចិត្ត ជាចិត្តកើតមានក្នុងបុគ្គលដែលមានប្រក្រតីព្រមទទួលនូវផលសម្រេច ឬសេចក្ដីល្អរបស់អ្នកដទៃ។
គុណធម៌មួយនេះ មិនមែនកើតឡើងបានដោយងាយៗ
images/articles/1539/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៥៦៩ ដង)
លាភ និង អលាភ
ធម្មតាអ្នកជំនួញ តែងស្ថិតនៅក្រោមស្ថានភាពពីរយ៉ាងគឺ ខាត និង ចំណេញ។
ជាទូទៅ គេតែងសប្បាយរីករាយនៅពេលដែលគេបានលាភ គឺការចំណេញ ឬថាការបាននូវទ្រព្យសម្បត្តិ ហើយទាស់ចិត្តទៅនឹងការបាត់បង់លាភ។
នៅក្នុងពិភពលោក ដែលពោរពេញទៅដោយការប្រកួតប្រជែង និងច្របូកច្របល់នេះ មនុស្សលោកតែងត្រូវការនូវសេចក្ដីសុខណាមួយ ដែលញ៉ាំងចិត្ត ឬហឫទ័យរបស់គេឲ្យរីករាយ។
images/articles/1533/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,២៦០ ដង)
ហេតុអ្វីសត្វនរកមិនស្លាប់?
សេចក្ដីនេះគួរឲ្យមានសេចក្ដីសង្ស័យណាស់ដែរ តាមដែលយើងបានអានពីខាងដើមមក យើងបានដឹងថា សេចក្ដីទុក្ខក្នុងនរកធ្ងន់ក្រៃពេកណាស់ មិនអាចនឹងពណ៌នាប្រៀបធៀបនឹងសេចក្ដីទុក្ខក្នុងមនុស្សបានឡើង ចុះហេតុអ្វីក៏សត្វនរកនៅតែមិនចេះស្លាប់? សេចក្ដីនេះខ្ញុំមិនបានបកស្រាយទេ តែសូមនិមន្តនិង អញ្ជើញមិត្តអ្នកអានទាំងឡាយសិក្សាអំពីការសន្ទនាសាកច្ឆារវាងព្រះបាទ
images/articles/1525/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៦៣៥ ដង)
លោកវិបត្តិសូត្រទី ៦
ម្នាលភិក្ខុទាំងឡាយ លោកធម៌ទាំងឡាយ ៨ យ៉ាងនេះ តែងជាប់តាមនូវសត្វលោក ទាំងសត្វលោក ក៏វិញទៅតាមនូវលោកធម៌ទាំង ៨ នេះដែរ។
លោកធម៌ ៨ យ៉ាង តើដូចម្ដេចខ្លះ? គឺ លាភ ១ អលាភ ១ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១។ ម្នាលភិក្ខុទាំងឡាយ លោកធម៌ទាំង ៨ យ៉ាងនេះឯង តែងជាប់តាមសត្វលោក ទាំងសត្វលោក ក៏វិលទៅតាម នូវលោកធម៌ទាំង
images/articles/1518/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៦៨៥ ដង)
អដ្ឋកថាលោកធម្មសូត្រទី ៥
បឋមលោកធម្មសូត្រទី៥ មានសេចក្ដីថា វិនិច្ឆ័យដូចតទៅនេះ
ដែលឈ្មោះថាលោកធម៌ ព្រោះជាធម៌របស់លោក។ បុគ្គលដែលឈ្មោះថាជាអ្នករួចចាកនូវលោកធម៌ទាំងនេះ មិនមានសោះឡើយ សូម្បីតែព្រះសម្មាសម្ពុទ្ធទាំងឡាយក៏នៅមានដែរ ព្រោះហេតុដូច្នេះ ទើបទ្រង់ត្រាស់ថា លោកំ អនុបរិវត្តន្តិ រមែងវិលទៅតាមនូវសត្វលោក។ មានសេចក្ដីថា រមែងជាប់នៅតាមមិនឈប់ឈរ