images/articles/3294/_________________________________.jpg
ផ្សាយ : ០៥ មករា ឆ្នាំ២០២៤ (អាន: ៥,១៧៨ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅនាប្រាសាទមិគារមាតា ក្នុងបុព្វារាម ជិតក្រុងសាវត្ថី។ គ្រានោះ នាងវិសាខាជាមិគារមាតា ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះវិសាខា ជាមិគារមាតា អង្គុយក្នុងទីសមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូចនេះថា ម្នាលវិសាខា ឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន។
ម្នាលវិសាខា ចុះឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន តើដោយប្រការដូចម្តេច។ ម្នាលវិសាខា អរិយសាវក ក្នុងសាសនានេះ ពិចារណាថា ព្រះអរហន្តទាំងឡាយ លះបង់បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តាដាក់ចុះហើយ មានសេចក្តីខ្មាសបាប មានសេចក្តីអាណិត មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ ដល់សព្វសត្វ ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តាដាក់ចុះហើយ មានសេចក្តីខ្មាសបាប មានសេចក្តីអាណិត មានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សព្វសត្វ អស់យប់នេះ និងថ្ងៃនេះដែរ យកតម្រាប់ព្រះអរហន្តទាំងឡាយផង ខ្លួនអញនឹងចាំរក្សាឧបោសថផង ដោយអង្គនេះឯង។
ឧបោសថ ប្រកបដោយអង្គ ទី១ នេះឯង។បេ។ ព្រះអរហន្តទាំងឡាយ លះបង់នូវសេនាសនៈដ៏ខ្ពស់ និងសេនាសនៈដ៏ប្រសើរ វៀរចាកសេនាសនៈដ៏ខ្ពស់ និងសេនាសនៈដ៏ប្រសើរ សម្រេចនូវទីដេកដ៏ទាប លើគ្រែក្តី លើកម្រាលដែលគេធ្វើដោយស្មៅក្តី ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់សេនាសនៈដ៏ខ្ពស់ និងសេនាសនៈដ៏ប្រសើរ វៀរចាកសេនាសនៈដ៏ខ្ពស់ និងសេនាសនៈដ៏ប្រសើរ សម្រេចនូវទីដេកដ៏ទាប លើគ្រែក្តី លើកម្រាល ដែលគេធ្វើដោយស្មៅក្តី អស់យប់នេះ និងថ្ងៃនេះដែរ យកតម្រាប់ព្រះអរហន្តទាំងឡាយផង ខ្លួនអញនឹងចាំរក្សាឧបោសថផង ដោយអង្គនេះឯង។
ឧបោសថ ប្រកបដោយអង្គ ទី៨ នេះឯង។ ម្នាលវិសាខា ឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាយ៉ាងនេះហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន។ ឧបោសថ មានផលច្រើនដូចម្តេច មានអានិសង្សច្រើន ដូចម្តេច មានសេចក្តីរុងរឿងច្រើន ដូចម្តេច មានសេចក្តីផ្សាយទៅច្រើន ដូចម្តេច។ ម្នាលវិសាខា ប្រៀបដូចបុគ្គលសោយរាជ្យ ជាឥស្សរាធិបតីនៃមហាជនបទ ទាំង ១៦ នេះ ដែលជាជនបទសម្បូរដោយកែវ ៧ ប្រការ គឺមហាជនបទ ឈ្មោះអង្គៈ ១ មគធៈ ១ កាសី ១ កោសលៈ ១ វជ្ជី ១ មល្លៈ ១ ចេតី ១ វំសៈ ១ កុរុ ១ បញ្ចាលៈ ១ មច្ឆៈ ១ សូរសេនៈ ១ អស្សកៈ ១ អវន្តី ១ គន្ធារៈ ១ កម្ពោជៈ ១ រាជសម្បត្តិនៃមហាជនបទទាំងនុ៎ះ មិនដល់នូវចំណិត ១ ក្នុងចំណិត ទី១៦ ៗ លើកនៃឧបោសថ ដែលប្រកបដោយអង្គ ៨ ប្រការឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។
ម្នាលវិសាខា រាជសម្បត្តិរបស់មនុស្ស ជារបស់ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខជារបស់ទិព្យ។ ម្នាលវិសាខា ៥០ឆ្នាំរបស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ចាតុម្មហារាជិកទេវតា រាប់រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ៥០០ឆ្នាំទិព្យ ត្រូវជាប្រមាណនៃអាយុរបស់ពួកចាតុម្មហារាជិកទេវតា។ ម្នាលវិសាខា ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកចាតុម្មហារាជិកទេវតា។
ម្នាលវិសាខា រាជសម្បត្តិរបស់មនុស្សនេះឯង ជារបស់ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខជារបស់ទិព្យ ដែលតថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះ។ ម្នាលវិសាខា ១០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួកតាវត្តិង្សទេវតា រាប់រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១០០០ឆ្នាំទិព្យ ត្រូវជាប្រមាណនៃអាយុរបស់តាវត្តិង្សទេវតា។ ម្នាលវិសាខា ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សាឧបោសថ ប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងចូលទៅកើតជាមួយនឹងពួកតាវត្តិង្សទេវតា។
ម្នាលវិសាខា រាជសម្បត្តិរបស់មនុស្សនេះឯង ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះ។ ម្នាលវិសាខា ២០០ឆ្នាំរបស់មនុស្ស។បេ។ ៤០០ឆ្នាំ។បេ។ ៨០០ឆ្នាំ។បេ។ ១៦០០ ឆ្នាំ ត្រូវជា ១យប់ ១ថ្ងៃ របស់ពួកបរនិម្មិតវសវត្តីទេវតា រាប់រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១៦០០០ (មួយហ្មឺនប្រាំមួយពាន់) ឆ្នាំទិព្យ ត្រូវជាប្រមាណនៃអាយុ របស់ពួកបរនិម្មិតវសវត្តីទេវតា។ ម្នាលវិសាខា ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សាឧបោសថ ប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកបរនិម្មិតវសវត្តីទេវតា។ ម្នាលវិសាខា រាជសម្បត្តិរបស់មនុស្សនេះឯង ជារបស់ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះ។
បុគ្គលមិនគប្បីសម្លាប់សត្វ ១ មិនគប្បីកាន់យកវត្ថុដែលគេមិនបានឲ្យ ១ មិនគប្បីពោលពាក្យកុហក ១ មិនគប្បីផឹកទឹកស្រវឹង ១ គប្បីវៀរចាកការប្រព្រឹត្តិមិនប្រសើរ គឺមេថុន ១ មិនគប្បីបរិភោគភោជន ក្នុងវេលារាត្រី និងក្នុងវេលាវិកាល ១ មិនគប្បីទ្រទ្រង់នូវផ្កាកម្រង មិនគប្បីប្រស់ព្រំដោយគ្រឿងក្រអូប ១ គប្បីដេកលើគ្រែ លើផែនដី ឬលើកម្រាល ១ ព្រះពុទ្ធ ព្រះអង្គដល់នូវទីបំផុតនៃទុក្ខ ទ្រង់ប្រកាសហើយ នូវឧបោសថប្រកបដោយអង្គ ៨ ប្រការនេះឯង សភាវៈទាំងឡាយពីរ គឺព្រះចន្ទ ១ ព្រះអាទិត្យ ១ ជាសភាវៈល្អមើល កាលបំភ្លឺលោក រមែងចរទៅ អស់ទីត្រឹមណា ព្រះចន្ទ និងព្រះអាទិត្យទាំងនោះ ដែលកំចាត់បង់នូវងងឹត ចរទៅក្នុងអាកាស ញុំាងទិសឲ្យរុងរឿងភ្លឺច្បាស់ ក្នុងអាកាស អស់ទីត្រឹមនោះ ទ្រព្យណា មានក្នុងចន្លោះនេះ គឺកែវមុក្តាក្តី កែវមណីក្តី កែវពិទូរ្យដ៏ល្អក្តី មាសឈ្មោះសិង្គីក្តី ឈ្មោះសុវណ្ណក្តី ឬមាសឈ្មោះកាព្ចានៈក្តី ឈ្មោះជាតរូបក្តី ឈ្មោះហដកៈក្តី ទ្រព្យទាំងអម្បាលនោះ មិនដល់នូវចំណិត ១ ក្នុងចំណែក ១៦ ៗ លើក នៃឧបោសថ ដែលប្រកបដោយអង្គ ៨ ប្រការឡើយ ដូចជាពួកផ្កាយទាំងអស់ មិនដល់នូវពន្លឺ នៃព្រះចន្ទ ហេតុដូច្នោះ ស្រ្តីក្តី បុរសក្តី ជាអ្នកមានសីល គួរចាំរក្សានូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ពួកជនដែលមិនមានគេនិន្ទា បំពេញនូវបុណ្យ ដែលមានសេចក្តីសុខជាកម្រៃ រមែងចូលទៅកាន់ឋានសួគ៌បាន។
អង្គុត្តរនិកាយ អដ្ឋកនិបាត នវមភាគ
(ព្រះត្រៃបិដក ភាគ ៤៨)
ដោយ៥០០០ឆ្នាំ
images/articles/1890/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៥៩,៧១១ ដង)
វិធីចម្រើនមរណស្សតិ
ព្រះយោគាវចរ មានបំណងចម្រើនមរណស្សតិនោះគប្បីជាអ្នកចូលទៅកាន់ទីស្ងាត់ ពួនសម្ងំ ( ក្នុងសេនាសនៈ ដែលសមគួរ ) ហើយញ៉ាំងមនសិការឲ្យប្រព្រឹត្តទៅ ដោយត្រូវទំនងថា មរណំ ភវិស្សតិ ជីវិតិន្ទ្រិយំ ឧបច្ឆិដ្ឋិស្សតិ សេចក្ដីស្លាប់នឹងមាន ជីវិតិន្ទ្រិយនឹងដាច់ ដូច្នេះ ឬថា មរណំ មរណំ ស្លាប់ ស្លាប់ ដូច្នេះក៏បាន ព្រោះកាលមនសិការ ដោយមិនត្រូវទំនង
images/articles/1891/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៦៧,៦១០ ដង)
កាលពីព្រេងនាយ មានភ្នំមួយឈ្មោះបំសុបពិត ស្ថិតនៅក្បែរព្រំអាណាចក្រពារាណសី។ នៅញកភ្នំនោះមានខ្លាធំមួយ មេស្លាប់ចោលទៅ នៅជាមួយបាចាស់ជរា។ កាលនោះមានសេកមួយក៏ជាសត្វសប្បុរសដែរអាស្រ័យ នៅនាភ្នំនោះ បានយកខ្លាធ្វើជាមិត្តសំឡាញ់យ៉ាងជិតស្និទ្ធ។
សម័យខាងក្រោយមកមានបុរសម្នាក់នៅ ក្នុងបច្ចន្តជនបទជាមនុស្ស អសប្បុរសឈ្លោះទាស់ប្ដីប្រពន្ធលែងលះ គ្នាមនុស្សអសប្បុរសនោះ ក៏ដើរស្ពាយបង្វិចកាត់ភ្នំបំសុបពិតនោះសំដៅទៅក្រុង ពារាណសី ទៅដល់ជើងភ្នំជួបនឹងសេកៗ ធ្វើបដិសណ្ឋារៈសួរដំណើរសព្វគ្រប់បានដឹង ថានឹងឆ្លងកាត់ភ្នំទៅក្រុងពារាណសី ក៏ប្រាប់ថា ភ្នំនេះមានខ្លាសាហាវច្រើនណាស់ អញ្ជើញទៅពុំបានទេ ក្រែងមានគ្រោះថ្នាក់អញ្ជើញវាង តាមជើងភ្នំនេះទៅវិញ។ បុរសនោះមិនព្រម ឆ្លើយប្រាប់ថាខ្ញុំចង់ប្រញាប់ស៊ូដើរកាត់ទៅចុះ។
សេកយល់អធ្យាស្រ័យហើយ ក៏និយាយប្រាប់ថាបើដូច្នោះអញ្ជើញត្រង់ញកភ្នំនេះទៅ ខ្ញុំមានពួកម៉ាក សំឡាញ់ខ្លាធំមួយបើទៅជួបប្រាប់ថា អ្នកជាមិត្តភ័ក្ត្រនឹងខ្ញុំៗ ឲ្យជូនដំណើរទៅ ក្រុងពារាណសី មើលសុខទុក្ខតាមផ្លូវឲ្យផងក្រែងសត្រូវមើលងាយ។
មនុស្សអសប្បុរស ឮដូច្នោះ មានសង្ឃឹមថានឹង ធ្វើដំណើរកាត់ភ្នំនេះបានស្រួលហើយ ក៏រកអាហារស៊ីឲ្យមាន កម្លាំងសេកក៏ បានរកផ្លែឈើឲ្យបរិភោគមិនបរិភោគតែផ្លែឈើប៉ុណ្ណោះ ដ៏យកដំបង វាយសំលាប់សេក នោះបោចអាំងស៊ីថែមទៀត លុះស៊ីហើយក៏ដើរសំដៅ ទៅរកកន្លែង ខ្លាធំដែលសេកបានប្រាប់ ខ្លាឃើញបានដឹងថាជាមិត្តសំឡាញ់នឹងសេក ក៏រាក់ទាក់ឲ្យ សំណាក់នៅមួយយប់សិន ខ្លាធំក៏ចេញទៅរកចំណីអាហារមកជប់លៀង។
ក្នុងពេល ដែលខ្លាធំចេញទៅ បុរសនោះ ជាមួយខ្លាចាស់ជាឪពុក ក៏និយាយប្រាប់ខ្លាចាស់នោះថាអម្បាញ់មិញខ្ញុំសម្លាប់សេកមួយ អាំងស៊ីឆ្ងាញ់ជាងសេកធម្មតា ដែលនិយាយយ៉ាងនេះដោយគិតថាខ្លាចាស់មិន ដឹងសេកជាមិត្ត សំឡាញ់នឹងខ្លាធំជាកូនទេ។ ឯខ្លាធំរកចំណីបាន ហើយឲ្យបុរសនោះបរិភោគឆ្អែកដេកលក់។ ខ្លាចាស់ប្រាប់ថា បុរសនេះសម្លាប់សេក មិត្រភក្តិកូន ឯងស្លាប់ហើយ។ ខ្លាធំឮហើយយំ សោក ស្ទុះរត់ទៅមើលកន្លែងដែលសេក នៅឃើញតែរោមនៅលើដីនឹកខឹងថានឹងស៊ីបុរសនេះវិញ។
ឯបុរសនោះភ្ញាក់ឡើងបាត់ ខ្លាធំ ក៏សួរខ្លាចាស់បានដឹងថាទៅមើលសេកដែលខ្លួនស៊ី ក៏កើតទោសៈចំពោះខ្លាចាស់ យកដំថ្មគប់ខ្លាចាស់នោះស្លាប់ទៅ ហើយយកដំបងមួយយ៉ាងធំឈរ ក្បែរគល់ឈើចាំ វាយសំឡាប់ខ្លាធំទៀត ប៉ុន្តែដោយខ្លាធំមានធម៌សប្បុរសមិនអាចសម្លាប់ បានឡើយ ឃើញខ្លាធំមកដល់ បុរសនោះភ័យញាប់ញ័រក្រាបថ្វាយបង្គំសុំទោស។ ខ្លាធំក្រឡេក មើលទៅឃើញឪពុកត្រូវដំបងបែកក្បាលស្លាប់ ដឹងថាបុរសនោះស្លាប់ នឹកតូចចិត្តគិតខាំបុរសនោះម្ដង។
ប៉ុន្តែធម្មតាអ្នកមានធម៌សប្បុរសតែង មានគំនិតគិតវែងឆ្ងាយ ជឿបុណ្យជឿ បាបយល់ហេតុផលច្បាស់លាស់ ទើបមានគំនិតថាមនុស្សនេះអសប្បុរសអញមិនគួរប្រទូស្ដតបឲ្យ ជាប់ពៀរនឹងវាទេ សំឡាញ់អញក្ដី ឪពុកអញក្ដី ដែលស្លាប់ ទៅគឺជាផលកម្មរបស់គាត់បាន សាងពីបុព្វជាតិមក យល់ច្បាស់ដូច្នេះហើយ ក៏និយាយរាក់ទាក់ទៅរកបុរសនោះហើយជូនដំណើរ ទៅទៀតដរាបដល់ផុតទីមានគ្រោះថ្នាក់។
ឯសេកដែលស្លាប់ទៅ បានទៅកើតនៅស្ថានសួគ៌បរិបូណ៌ដោយទិព្វសម្បត្តិដោយ អំណាចនៃសប្បុរសធម៌។ ចំណែកខាងខ្លាធំដល់អស់អាយុ ក៏បានទៅកើតនៅស្ថាន ទេវលោកដូចសេកដែរ។ សេចក្ដីពិសេស គួរសង្ស័យថាខ្លាចាប់តែសត្វស៊ីជាអាហារ ធ្វើបាណាតិបាតរាល់ពេលហេតុអ្វីក៏បានកើតស្ថានសួគ៌ដែរ? ដែលទៅកើតស្ថានសួគ៌ នោះមិនមែនអំពើបាណាតិបាតនាំទៅកើតទេ គឺសប្បុរសធម៌ដែលមានក្នុងសម័យដែល មិនគួរមាននោះទេ នាំទៅកើត មិនចាំបាច់និយាយឡើយដល់ទៅខ្លាធំ ដែលមាន សប្បុរសដល់ម្ល៉ោះ សូម្បីគ្មានសោះក៏ ដោយបើប្រសិនជាពេលជិតស្លាប់ជនចិត្ត ចាប់បាន កុសលធម៌ណាមួយហើយ ទៀតតែទៅសួគ៌សិន មិនខានដូចពុទ្ធភាសិតថា ចិត្តេ បរិសុទ្ធេ សុគតិ បាដិកង្ខា ចិត្តបរិសុទ្ធ ទៅសុគតិ។
ដកស្រង់ចេញពីសៀវភៅ ខំសាងកុសល
ដោយ៥០០០ឆ្នាំ
images/articles/1892/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១១,៥៧៩ ដង)
ការតានតឹងចិត្ត
តើការតានតឹងចិត្តគឺជាអ្វី?
ការតានតឹងចិត្តគឺជាការប្រែប្រួល ឬប្រតិកម្មនៃអារម្មណ៍ដែលកើតមាននៅពេលបុគ្គលជួបប្រទះហេតុការណ៍ រឺក៏បញ្ហាលំបាកផ្សេងៗក្នុងជីវិតរស់នៅដែលត្រូវប្រឈមមុខដោះស្រាយ។
បុព្វហេតុនសការតានតឹងចិត្ត
ក្នុងការរស់នៅប្រចាំថ្ងៃ ជាទូទៅយើងតែងតែជួបប្រទះបញ្ហាជាច្រើនដែលជាបុព្វហេតុធ្វើឲ្យយើងតានតឹងចិត្តដូចជា
images/articles/1893/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៦៥,៩៧០ ដង)
សមាធិ
សង្ស័យថា មិនបានធ្វើសមាធិ ឈ្មោះថាមិនបាន បដិបត្តិធម៌ ឬមិនបានសម្រេចមគ្គផល ។
ម៉្យាងទៀត សង្ស័យថា ចម្រើនវិបស្សនា តើចាំបាច់ធ្វើ សមាធិជាមុនដែរឬទេ ។ ការសង្ស័យទាំងនេះ ព្រោះមកអំពីមិន ដឹងវិបស្សនាមានសភាវលក្ខណៈដូចម្តេច ។ កាលដែលមិនដឹង មិនស្គាល់តួវិបស្សនាតាមពិត គឺមិនអាចចម្រើនវិបស្សនាបានឡើយ ទោះជាធ្វើសមាធិបាន
images/articles/1894/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១៣,៨២០ ដង)
អានិសង្សនៃការនៅទៀបគល់ឈើ
កាលនៅទៀបគល់ឈើ ជាសេចក្ដីប្រតិបត្តិដ៏សមគួរដល់និស្ស័យ ព្រោះព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់ត្រាស់ថា៖
រុក្ខមូលសេនាសនំ និស្សាយ បព្វជ្ជាអ្នកបួសត្រូវអាស្រ័យនៅទៀបគល់ឈើជាសេនាសនៈ។មួយវិញទៀត ភិក្ខុអ្នកទ្រទ្រង់រុក្ខមូលិកធុតង្គ ជាហេតុឲ្យព្រះដ៏មានបុណ្យជាម្ចាស់ត្រាស់សរសើរថា បច្ច័យនឹងកើតដល់ភិក្ខុនោះតិច តែបច្ច័យនោះ
images/articles/1895/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៥៦,៣៨៥ ដង)
របៀបបង្ហាញខ្លួនដល់ភ្ញៀវ
គេត្រូវបង្ហាញខ្លួនចំពោះភ្ញៀវរបៀបដូចម្ដេច?
ការបង្ហាញខ្លួននេះបានពីរយ៉ាងគឺ បង្ហាញខ្លួនដោយខ្លួនឯងនិងបង្ហាញខ្លួនដោយអ្នកដទៃ។
បង្ហាញខ្លួនដោយខ្លួនឯង : តាមការនិយមថ្លៃថ្នូរ។
បុរសដែលបង្ហាញខ្លួនទៅស្ត្រី ឬទៅបុរសគ្នាឯង ត្រូវបង្ហាញខ្លួនដោយនិយាយថា ខ្ញុំបាទ ឬខ្ញុំឈ្មោះ ក ខ ដោយប្រាប់ទាំងគោត្តនាម និងនាមខ្លួន។ស្ត្រីដែលបង្ហាញខ្លួនទៅស្ត្រីគ្នាឯង
images/articles/1896/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៥៦,០៧៧ ដង)
ការធ្លាក់ទឹកចិត្ត និង ជម្ងឺធ្លាក់ទឹកចិត្ត
តើការធ្លាក់ទឹកចិត្ត និង ធម្ងឺធ្លាក់ទឹកចិត្តគឺជាអ្វី? ការធ្លាក់ទឹកចិត្ត និងជម្ងឺធ្លាក់ទឹកចិត្ត គឺជាការធ្លាក់ចុះនៃអារម្មណ៍ដែលនាំឲ្យមានភាពក្រៀមក្រំ បាត់បង់ភាពសប្បាយរីករាយ និងបាត់បង់ចំណាប់អារម្មណ៍ទៅលើអ្វីៗជុំវិញខ្លួន។
បុព្វហេតុនៃការធ្លាក់ទឹកចិត្តនិងជម្ងឺធ្លាក់ទឹកចិត្ត
មនុស្សយើងអាចកើតមានការធ្លាក់ទឹកចិត្ត នៅពេលដែលយើងប្រឈមមុខនឹងការបាត់បង់ផ្សេងៗ
images/articles/1903/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១៣,៦៤៥ ដង)
ព្រះនិព្វានមានក្នុងទីជិត
ក្នុងបិដកលេខ ៥៤ , ទំព័រ ២៦១ ព្រះដ៏មានព្រះភាគទ្រង់ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អារម្មណ៍ទាំង ៦ ប្រការ មាន រូបារម្មណ៍ជាដើមណា ដែលលោកព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និង មនុស្សដ៏សេស ពិនិត្យឃើញថា នេះជាសុខ ឯ អារម្មណ៍នោះ ព្រះអរិយៈទាំងឡាយ ឃើញច្បាស់ដោយបញ្ញា
images/articles/1904/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១១,៣៦៥ ដង)
ប្រាសាទព្រះគន្ធកុដិក្នុងធម្មនគរ
ព្រះរាជា មានកម្លាំង ទ្រង់សង្កត់សង្កិន នូវពួកស្តេចជា សត្រូវ លុះទ្រង់ឈ្នះសង្គ្រាមហើយ ទើបសាងទីក្រុង ក្នុងដែន ដែលទ្រង់ឈ្នះហើយនោះ ។ ទ្រង់ឱ្យជាងធ្វើកំពែង ស្នាមភ្លោះ សសរខឿន ខ្លោងទ្វារ និង ប៉មទាំងឡាយផ្សេងៗ ជាច្រើនក្នុងនគរ ។ ទ្រង់ឱ្យជាងធ្វើ ផ្លូវត្រឡែងកែង ផ្លូវថ្នល់ រានផ្សារជាចន្លោះ ដែលតាក់តែងល្អ
images/articles/1906/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១៧,០៣៨ ដង)
នៅព្រៃតែមិនស្ងាត់ចាកកាម
ព្រះយោគាវចរណាមួយ ដែលមានកាយចៀសចេញចាកវត្ថុកាម ទៅនៅអាស្រ័យក្នុងព្រៃជាទីស្ងាត់ហើយ, ប៉ុន្តែមិនហាមឃាត់ចិត្តឲ្យស្ងាត់ចាកកិលេសកាម បណ្ដោយឲ្យចិត្តប្រព្រឹត្តទៅតាមអំណាចវិតក្កៈទាំង ៣ គឺ កាមវិតក្កៈ ( សេចក្ដីត្រិះរិះស្វែងរកកាម ) ព្យាបាទវិតក្កៈ ( សេចក្ដីត្រិះរិះចងគំនុំនឹងអ្នកដទៃ ) វិហឹសាវិតក្កៈ ( សេចក្ដីត្រិះរិះប៉ងនឹងបៀតបៀនអ្នក
images/articles/1908/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១៤,៦៨៩ ដង)
ធម៌ជាគ្រឿងកំចាត់នីវរណៈ ៥
១. កាមឆន្ទនីវរណៈ កំចាត់ដោយអសុភនិមិត្ត សេចក្ដីសម្គាល់ថា មិនល្អមិនស្អាត។
ម្យ៉ាងទៀត ធម៌ ៦ ប្រការ លោកពោលថាជាធម៌សម្រាប់លះកាមឆន្ទនីវរណៈ គឺ៖
ក). អសុភនិមិត្ត ឧគ្គហោ រៀននិមិត្តក្នុងអសុភកម្មដ្ឋាន
ខ). អសុភភាវនានុយោគោ ខំចម្រើនអសុភកម្មដ្ឋាន
គ). ឥន្ទ្រិយេសុ គុត្តទ្វារតា សង្រួមទ្វារក្នុងឥន្ទ្រិយទាំង ៦
images/articles/1911/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៨,៤៧៨ ដង)
ធម៌ពិត
បើពោលអំពីគម្ពីរព្រះអភិធម្ម យើងអាចពោលថា ជ្រៅ ណាស់ អត់យល់ ទន្ទេញក៏អត់ចាំ ម៉្លោះហើយធ្វើឱ្យចិត្តមិនចង់រៀន ប៉ុន្តែ បើអភិធម្មគឺធម៌ពិតឥឡូវនេះ ខណៈនេះ កំពុងឃើញ កំពុងឮ កំពុងគិត ៘ ពោលគឺធម៌ពិតក្នុងលោក ៦ ជាអភិធម្មដែល ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្តែងឱ្យដឹង ដូច្នេះ តើយើងមិន ចង់រៀន មិនចង់ដឹងនូវអភិធម្មជាធម៌ពិត ជាជីវិតខ្លួនឯងទេឬ ?
images/articles/1913/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១៦,៣៧៨ ដង)
ខ្លឹមសារនៃជីវិត
ជីវិតរបស់មនុស្សយើង រមែងតែងតែមាននូវបញ្ហា ជារឿយៗ បន្តិចរឿងនេះ បន្តិចរឿងនោះ ដោយច្រើនគឺ បញ្ហាតាមផ្លូវចិត្តហ្នឹងឯង បើយើងមិនមានធម៌សម្រាប់ ដោះស្រាយទេ វារមែងមានការលំបាកតានតឹងក្នុងចិត្តជា ពិតប្រាកដ ហើយវាអាចគ្របសង្កត់ចិត្តបានយូរទៀតផង។
ប្រៀបបីដូចអ្នកបើករថយន្តទៅផ្លូវឆ្ងាយ បើមិន មាននូវគ្រឿងឧបករណ៍សម្រាប់ជួសជុល
images/articles/1914/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ២២,៩៧៩ ដង)
ការកសាងកម្លាំងចិត្តរឹងមាំ
តើការកសាងកម្លាំងចិត្តរឹងមាំគឺជាអ្វី?
ការកសាងកម្លាំងចិត្ត រឹងមាំ គឺជាវិធីអប់រំ និងទូន្មានចិត្តជាប្រចាំឲ្យមានសុទិដ្ឋិនិយម និងការគិតដែលមានប្រយោជន៍ដល់ចិត្ត ធ្វើឲ្យស្ថានភាពផ្លូវចិត្តរបស់យើងមានភាពរឹងមាំ អាចប្រឈមមុខនឹងបញ្ហាក្នុងជីវិតរស់នៅប្រកបដោយទស្សនវិជ្ជមាន។ ការកសាងកម្លាំងចិត្តរឹងមាំគឺជាចំណែកមួយយ៉ាងសំខាន់នៃការថែទាំសុខភាព
images/articles/1916/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៨,១៨០ ដង)
អត់មានបានអ្វីទេ
ក្នុងលោកនេះ មិនមានអ្វីក្រៅអំពីអារម្មណ៍របស់វិថីចិត្ត ឡើយ ចិត្តកើតឡើងដឹងអារម្មណ៍ណាហើយ សូម្បីចិត្តខ្លួនឯងក៏ រលត់សូន្យទៅ តើមានអ្នកណាបានអ្វីក្នុងលោក ។ លោកដែលជា រូបារម្មណ៍ក៏បែកធ្លាយ សំឡេងក៏រលត់ ក្លិន រស ផោដ្ឋព្វៈ និង សភាវៈដែលជាធម្មារម្មណ៍ សុទ្ធតែកន្លងទៅ រលត់រលាយទៅ អត់ មានត្រឡប់មកកើតវិញទេ លក្ខណៈបែបនេះ