images/articles/1795/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៦៥,៧២៦ ដង)
ព្រះពុទ្ធសាសនា
ពាក្យថា ព្រះពុទ្ធសាសនា ចែកជាពីរបទគឺ៖ ពុទ្ធ និង សាសនា។ ពុទ្ធៈ ជាឈ្មោះបន្ទាប់ពីបានត្រាស់ដឹងរបស់មហាក្សត្រអស្ចារ្យ មួយព្រះអង្គ ស្ដេចសម្ភពក្នុងសក្យត្រកូលក្នុងមជ្ឈិមប្រទេស គឺប្រទេសឥណ្ឌា មានទីតាំងនៅទិសពាយ័ព្យ នៃប្រទេសកម្ពុជាយើងនេះ បើនឹងរាប់ចំនួន ពីឥឡូវនេះទៅនឹងថ្ងៃដែលក្សត្រអង្គនេះប្រសូតចំនួន ២៨៣៥ឆ្នាំហើយ គឺ៨០ឆ្នាំមុនពុទ្ធសករាជ។
images/articles/1809/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២៥,៧១៥ ដង)
បុណ្យគឺបុញ្ញៈ
ម្ដាយនឹងកូន កំពុងបោសទីធ្លាអារាម ក្នុងខណៈមានពិធីបុណ្យក្នុងវត្ត មានមនុស្សជាច្រើនបានយកចង្ហាន់ បច្ច័យ មានអ្នកមានខ្លះចំនាយលុយសង់វិហារ អារាម កុដិ។ ពេលនោះ កូនក្មេងតូចដែលកំពុងបោសទីធ្លាអារាម ជាមួយម្ដាយបានសួរម្ដាយថាៈ អ្នកម៉ែ គេមានលុយ គេចូលបុណ្យច្រើនអ៊ីចឹងប្រហែលគេបាន បុណ្យច្រើនហើយបានឡើងឋានសួគ៌ហើយ។
images/articles/1811/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៨៥,១៦១ ដង)
សេចក្ដីល្អ ពិតមិនស្លាប់
-សួរៈ ពេលលោកឪពុកទទួលអនិច្ចកម្មទៅ សម្រាប់នាងខ្ញុំខ្លួនឯង កាលប្រៀបធៀបសេចក្ដីរលឹកដល់គុណឪពុកម្ដាយ ចិត្តក៏បានចាស់ក្លាឡើង ព្រោះហេតុនោះ ទើបរម្ងាប់សេចក្ដីសោកសៅបានហើយបង្វែរសេចក្ដីសោកសៅនោះ មកជាការព្យាយាមបំពេញតួនាទីទៅ។
ឆ្លើយៈ យ៉ាងណាក្ដី ការធ្វើឲ្យសេចក្ដីសោកសៅធូរស្បើយទៅបាន ត្រូវអាស្រ័យគោលការណ៍ពីរយ៉ាងជាគូគ្នា
images/articles/1812/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១៦,៨២៨ ដង)
តើបានបុណ្យដែររឺទេ?
បានបុណ្យទាល់តែធ្វើបុណ្យរួចហើយ ដើររកលុយសងគេវិញឲ្យរួច ឲ្យគ្រប់ចំនួនគេវិញទើបបានបុណ្យ ១០០ ភាគរយ។ បើសិនជាម្ចាស់គេ មិនយកលុយខ្ចីនោះទេ ពេលផលបុណ្យកើតមកមានទ្រព្យសម្បត្តិ ទ្រព្យនោះក៏ត្រូវបែងចែកដល់បុគ្គលដែលជា ម្ចាស់ទ្រព្យនោះខ្លះ ព្រោះអ្នកមានចេតនាតាំងចិត្តធ្វើបុណ្យចំណែកគេមានទ្រព្យបើគេមិនឲ្យទ្រព្យអ្នកខ្ចីអ្នកក៏មិនបានធ្វើបុណ្យដែរ។
ពេលអ្នកបានទ្រព្យសម្បត្តិមកប្រើប្រាស់ ទាល់តែទៅពឹងអាស្រ័យគេ ទើបបានទ្រព្យសម្បត្តិនោះមកប្រើប្រាស់បានក្នុងជីវិតប្រចាំថ្ងៃ នេះហៅថាធ្វើបុណ្យពឹងអ្នកដទៃ បើអត់គេក៏អត់បានបុណ្យនោះដែរ ដូច្នេះពេលធ្វើបុណ្យហើយគប្បីរកសងគេឲ្យគ្រប់ចំនួន ហើយអរគុណគេផង។ បើអ្នកមិនបានសងគេវិញ ឬភ្លេចសងគេវិញបុណ្យនោះ នឹងជាម្ចាស់ទ្រព្យដើមទាំងអស់ អ្នកគ្រាន់តែជាអ្នកបម្រើគេ ទៅធ្វើបុណ្យ ប៉ុណ្ណោះហើយទន្ទឹមនោះអ្នកក៏បានបាបមកផង ព្រោះបោកប្រាស់គេមកធ្វើបុណ្យ គឺថាបុណ្យក៏បានបាបក៏បានដែរ ហើយកើតជាតិណាៗក៏ទ្រព្យប្រើប្រាស់ទាល់ទៅបម្រើគេ ទើបមានទ្រព្យប្រើប្រាស់នឹងគេបាន។
ដកស្រង់ចេញពីសៀវភៅ សំនួររបស់ខ្ញុំចម្លើយរបស់អ្នក
ដោយ៥០០០ឆ្នាំ
images/articles/1813/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២១,១២០ ដង)
ធ្វើបុណ្យតាមអារម្មណ៍
តើធ្វើបុណ្យតាមអារម្មណ៍ តើបានបុណ្យដែរឬទេ?
បានបុណ្យ គឺនៅពេលមានអារម្មណ៍ចង់ធ្វើបុណ្យចង់ឲ្យទានចំពោះព្រះសង្ឃ ឪពុកម្ដាយសាច់ញាតិ ឬចង់ជួយសង្គ្រោះមនុស្សកម្សត់អត់ឃ្លាន មិនមានស៊ីលំបាកក្រីក្រទុក្ខវេទនាគ្មានទីពឹងពេលនេះហើយវាជាបុណ្យ វាជាកុសល វាជាអំពើល្អ វាជាធម៌ស។
ការធ្វើបុណ្យនេះ មិនចាំបាច់ការឲ្យទានប៉ុណ្ណឹងទេ
images/articles/1818/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៧១,១៩៣ ដង)
សម្លឹងដោយបញ្ញា នឹងឃើញសេចក្ដីប្រាថ្នាល្អ
ក្នុងការអប់រំចិញ្ចឹមរក្សាកូន
-សួរៈ បើឪពុកម្ដាយមិនបានបំពេញតួនាទីចិញ្ចឹមរក្សាកូន តើការរលឹកដឹងបែបនេះ អាចកើតមានចំពោះកូនបានទេ?
-ឆ្លើយៈ កើតបានដោយលំបាក សូម្បីនៅក្នុងគ្រួសារតែមួយក៏មិនអាចកើតស្មើគ្នាបានដែរ។ ដែលអាចកើតឡើងបានអាស្រ័យលំដាប់នៃបញ្ញា លំដាប់នៃគុណធម៌ និង ការអភិវឌ្ឍផ្លូវចិត្តផងដែរ។
images/articles/1819/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៧៤,៧៨១ ដង)
សង្គ្រោះអដ្ឋង្គិកមគ្គក្នុងត្រៃសិក្ខា
មគ្គទាំង ៨ ប្រការនេះ លោកសង្គ្រោះចូលជាត្រៃសិក្ខាគឺ៖
១. សម្មាទិដ្ឋិ សេចក្ដីឃើញត្រូវ, សម្មាសង្កប្ប សេចក្ដីត្រិះរិះត្រូវ, សង្គ្រោះជាបញ្ញាសិក្ខា ; ព្រោះជាគុណជាតិធ្វើបុគ្គលអ្នកសិក្សាឲ្យកើតប្រាជ្ញា សេចក្ដីដឹងច្បាស់របស់ពិត របស់មែន;
២. សម្មាវាចា សំដីត្រូវ, សម្មាកម្មន្ត ការងារត្រូវ, សម្មាអាជីវ ចិញ្ចឹមជិវិតត្រូវ, សង្គ្រោះជាសីលសិក្ខា ;
images/articles/1821/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១៥,៣៩២ ដង)
ជីវិតគឺជាបរមត្ថធម៌ ប្រព្រឹត្តទៅតាមហេតុតាម បច្ច័យ ជីវិតក្នុងអតីតកាលអាស្រ័យបច្ច័យជាអតីតកាល ជិវិតក្នុងអនាគតកាល ក៏មានហេតុដោយឡែកផ្សេងសំរាប់ ជិវិតនោះ ឯចំណែកជីវិតក្នុងបច្ចុប្បន្នក៏ត្រូវមានហេតុដោយ ឡែកសំរាប់ជិវិតបច្ចុប្បន្ននេះដែរ ដូច្នេះជីវិតត្រូវបានផ្លាស់ ប្តូរទៅតាមហេតុទៅតាមបច្ច័យនៃជីវិតនោះៗ ។
មនុស្សយើងគ្រប់គ្នាដែលរស់នៅ ក៏គឺជាការប្រព្រឹត្តិទៅនៃជីវិត
images/articles/1822/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១២,៩២០ ដង)
ធម្មតាលាមក មានក្លិនស្អុយយ៉ាងណា ផ្កាម្លិះ ផ្កាចំប៉ា មានក្លិនក្រអូបយ៉ាងណា ធម្មតានៃជីវិតក៏តែងតែ យ៉ាងហ្នឹងឯង ដូចដែលជាក់ស្តែងចំពោះមនុស្សគ្រប់ៗគ្នា ។
ហេតុអ្វីបានជានាងបដាចារបាត់ឆ្កួត ហើយបាន ទៅជាអរិយសាវិកាដ៏ឆ្នើមមួយអង្គ ?
-នេះមិនមែនមកអំពីកូនទាំងពីរ និង ប្តីរបស់នាង រស់ឡើងវិញ ឬមកអំពីលោកអ្នកដ៏មានគុណទាំងពីរ និង បងប្រុសរបស់នាងរស់មកវិញឡើយ
images/articles/1824/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២៣,៤៤០ ដង)
១-បណ្ឌិតរមែងត្រេកអរក្នុងព្រះធម៌
ធម្មបីតិ សុខំ សេតិ វិប្បសន្នេន ចេតសា
អរិយប្បវេទិតេ ធម្មេ សទា រមតិ បណ្ឌិតោ។
បុគ្គលដែលមាននូវធម្មបីតិ មានចិត្តថ្លា ស្អាត រមែងនៅជាសុខ បណ្ឌិតរមែងត្រេកអរ នៅក្នុងព្រះធម៌ ដែលព្រះអរិយៈជាម្ចាស់បាន ប្រកាសហើយសព្វៗកាល ។
ព្រះអង្គទ្រង់គង់ប្រថាប់នៅជេតវនារាម ទ្រង់ប្រារឰព្រះមហាកប្បិនត្ថេរដែលឧទានថា សុខហ្ន៎ ! សុខហ្ន៎!
images/articles/1826/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២១,២១៩ ដង)
មានមតិមួយចំនួនបានយល់ថា អ្នកបរិភោគ សាច់សត្វ ជាហេតុនាំឱ្យគេសម្លាប់សត្វ ការយល់នេះខុសទេ ព្រោះ ហេតុ នៃការសម្លាប់សត្វពិតៗ បានដល់ អកុសលហេតុ ៣ យ៉ាងគឺ ៖
-លោភហេតុ និង មោហហេតុក្នុងខណៈស្រឡាញ់ ខ្លួនឯងជាដើម ។
-ទោសហេតុ និង មោហហេតុក្នុងពេលវេលាត្រូវ សម្លាប់ជិវិតសត្វ ។
ប្រសិនបើជាការសម្លាប់សត្វ មកអំពីអ្នកបរិភោគសាច់សត្វជាហេតុនោះ ម្លេ៉ះសមព្រះអរិយបុគ្គលក៏លោកនៅតែ សម្លាប់សត្វដែរ ប៉ុន្តែព្រះអរិយបុគ្គលមិនសម្លាប់សត្វ មិន មែនព្រោះអ្នកដទៃមិនបរិភោគសាច់សត្វនោះឡើយ តែគឺ ព្រោះអរិយមគ្គបានលះបង់នូវអកុសលហេតុដែលជាហេតុ នៃការសម្លាប់សត្វបាត់អស់ទៅហើយ ។
ព្រះធម៌សុំសួរថា អ្នកលួចទ្រព្យសម្បត្តិគេ ព្រោះ មកអំពីគេមាននូវទ្រព្យសម្បត្តិជាហេតុឬ ? អ្នកប្រព្រឹត្ត ខុសក្នុងកាម ព្រោះមកអំពីគេមានបុត្រភរិយាជាហេតុឬ? អ្នកនិយាយកុហកគេ មកអំពីមានគេសំរាប់ឱ្យនិយាយ កុហកជាហេតុឬ ? អ្នកបរិភោគទឹកស្រវឹង មកអំពីមាន អ្នកដទៃធ្វើស្រា ធ្វើទឹកស្រវឹងផ្សេងៗជាហេតុឬ ?
តាមពិតបុគ្គលគួរសិក្សាថា អត្មាអញជាពុទ្ធបរិស័ទ ត្រូវតែយល់អំពីធម៌ទាំងឡាយកើតអំពីហេតុ ត្រូវសិក្សាឱ្យ បានយល់ច្បាស់អំពីហេតុ និង ផលរបស់ហេតុ ។ ហេតុក៏ជាធម៌ (បរមត្ថធម៌) ផលរបស់ហេតុក៏ជា ធម៌ ក្នុងលោកនេះមានតែធម៌ មិនមានសត្វទេ ។
ដកស្រង់ចេញពី "សៀវភៅជំនួយសតិភាគ៤"
ដោយ៥០០០ឆ្នាំ
images/articles/1825/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២៣,៦៦០ ដង)
៦-ទឹកឃ្មុំលាយឡំដោយថ្នាំពិស
មធុវា មញ្ញតី ពោលា យាវ បាបំ ន បច្ចតិ
យទា ច បច្ចតី បាបំ អថ ទុក្ខំ និគច្ឆតិ ។
ដរាបណា បាបមិនទាន់ហុចផលឱ្យ ដរាបនោះ បុគ្គលពាលសម្គាល់ថា បាបមាន រសជាតិផ្អែមដូចជាទឹកឃ្មុំ ដល់ពេលណា បាបឱ្យផល ទើបពេលនោះ បុគ្គលពាល បានចូលដល់នូវសេចក្តីទុក្ខ (ដែលលំបាកទ្រាំ ជាទីបំផុត ) ។
images/articles/1828/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២១,០៨៩ ដង)
មានអ្នកយល់ច្រឡំច្រើនណាស់អំពីពាក្យថា សមាធិ ជាបទដ្ឋានរបស់បញ្ញា គឺយល់ច្រឡំថា ត្រូវធ្វើសមាធិឱ្យ បានសិន ចាំធ្វើវិបស្សនាតាមក្រោយ ។ តាមពិតពាក្យនេះមិនមែនមានន័យ មានសេចក្តី ដូច្នេះទេ ព្រះសម្មាសម្ពុទ្ធពុំបានសំដែងថា មុននឹងចំរើន វិបស្សនា អ្នករាល់គ្នាត្រូវធ្វើសមាធិសិន ព្រះអរិយៈទាំង ឡាយក៏ពុំបានសំដែងយ៉ាងនេះដែរ ។
ពាក្យថា សមាធិជា បទដ្ឋានរបស់បញ្ញា
images/articles/1827/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១៩,៤៨៤ ដង)
១១-សូមឱ្យសត្វទាំងពួងបានសេចក្តីសុខ
សព្វេ តសន្តិ ទណ្ឌស្ស
សព្វេ ភាយន្តិ មច្ចុនោ
អត្តានំ ឧបមំ កត្វា
ន ហនេយ្យ ន ឃាតយេ។
សត្វទាំងឡាយ សុទ្ធតែតក់ស្លុតចំពោះ អាជ្ញា សុទ្ធតែភ័យខ្លាចចំពោះសេចក្តីស្លាប់ គ្រប់់ៗគ្នា បុគ្គលធ្វើខ្លួនឯងឱ្យជាឧបមាហើយ មិនគួរប្រហារដោយខ្លួនឯង មិនគួរប្រើអ្នក ដទៃឱ្យប្រហារ (នូវសត្វដទៃ)ឡើយ ។
images/articles/1830/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២៥,៤០៥ ដង)
ជីវិតក្នុងកំណើតមនុស្សនេះ មានភារកិច្ចប្រព្ត្រឹត្ត ព្រហ្មចរិយធម៌ រួចហើយត្រូវសងជីវិតនេះឱ្យទៅម្ចាស់របស់ គេ គឺ ជរា មរណៈ ។ ព្រហ្មចរិយធម៌ គឺជាយានជំនិះដ៏ប្រសើរ នាំសត្វ លោកទៅកាន់ទីបំផុតទុក្ខ ដោយលះបង់ចោលនូវជីវិតដែល ប្រកបដោយឧបាទានក្ខន្ធ ៥ ។
ជីវិតប្រៀបចដូចសម្ភារៈសំរាប់ធ្វើទូក ឬ ក្បូនតែ ប៉ុណ្ណោះ សម្ភារៈទាំងនោះដែលខ្ចីអំពីគេមក ដូចជាកាំបិត
images/articles/1834/Untitled-1-Recovered.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៦៣,៧៧៣ ដង)
មនុស្សយើងត្រូវហ្វឹកហាត់ ឱ្យចេះទទួលយកនូវរបស់ ដែលគេចមិនផុត ដោយសេចក្តីស្ងប់ ។ មនុស្សខ្លះទោះជា បានដឹងហើយថា វាត្រូវតែយ៉ាងហ្នឹងឯង មិនអាចគេចជៀស ទៅណារួចឡើយ តែនៅមិនព្រមសុខចិត្តដដែល នៅតែ កន្ទក់កន្ទេញ គិតតែពីសោកសៅខូចចិត្ត ឬមិនដូច្នោះទេ ក៏ច្រើនទៅដោយទោសៈ ឃើញអ្នកណាៗ ឬរបស់អ្វីៗចេះតែ ទាស់មុខទាស់មាត់ទៅទាំងអស់ ។