35
ថ្ងៃ អង្គារ ទី ០២ ខែ កក្តដា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តហ្លួង
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៨២,៤៣៧
Today
ថ្ងៃម្សិលមិញ ១៨២,២១១
ខែនេះ ៣៦៤,៦៤៨
សរុប ៤០៦,៨៦៩,៩៦៣
ប្រជុំអត្ថបទ
images/articles/629/Untitled-1.jpg
ផ្សាយ : ០៥ មិថុនា ឆ្នាំ២០២២ (អាន: ៣៦,១០៩ ដង)
រឿងបល្លង្កអណ្តែត ( ចាក វិ. ខុ. ) ( សទ្ធាជាពូជ នៃសិរីក្នុងលោក ) ក្នុងពុទ្ធកាល​ ព្រះមហា​មោគ្គល្លានត្ថេរ​ បាននិមន្ត​ទៅស្ថាន​ត្រៃត្រឹង្ស​ទេវ​លោក
images/articles/631/Untitled-1.jpg
ផ្សាយ : ០៥ មិថុនា ឆ្នាំ២០២២ (អាន: ២១,៣៩៥ ដង)
រឿងរុក្ខទេវតា ( ចាក ព្យ. តិ. ) ( អ្នកមានទ្រព្យ មានយសស័ក្តិ គួរក្សាអ្នកក្រឥតយសស័ក្តិ ) ក្នុងកាល​កន្លង​ទៅហើយ​ ព្រះបាទ​ព្រហ្មទត្ត​សោយរាជ​សម្បត្តិ​ក្នុង​ក្រុង
images/articles/451/2020-07-22_14_23_08-indian_kill_pig_-_Google_Search.jpg
ផ្សាយ : ០៥ មិថុនា ឆ្នាំ២០២២ (អាន: ២២,០១៥ ដង)
ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវបុរសសម្លាប់ជ្រូកម្នាក់ ឈ្មោះ ចុន្ទសូករិក ។ នាយចុន្ទសូករិកនេះ ជាមនុស្សគ្មានសីលធម៌ ប្រាសចាកមេត្តាចិត្ត គិតតែពីកាប់សម្លាប់ជ្រូក យកសាច់លក់ចិញ្ចឹមជីវិត ឣស់រយៈពេល ៥៥ ឆ្នាំ គាត់មិនដែលបានធ្វើបុណ្យ ឲ្យទានបន្តិចសោះ, ថ្ងៃដែលគាត់បានឃើញបាបកម្ម ដ៏កាចសាហាវ របស់គាត់នោះ គឺថ្ងៃដែលគាត់ជិតនឹងស្លាប់... គាត់មានសេចក្តីក្តៅក្រហល់ក្រហាយ ឣន្ទះឣន្ទែង វារទៅមក បីដូចជាភ្លើង ក្នុងឣវិចីនរក ដុតរោលទាំងរស់ រើបម្រះននៀល ដូចជាសត្វជ្រូក ដែលគាត់សម្លាប់ ដោយយកទឹកក្តៅច្រក ក្នុងមាត់ ដើម្បីសម្លាប់ យ៉ាងនោះឯង ។ គាត់ទទួលទុក្ខវេទនាបែបនេះ រហូតដល់ទៅ ៧ ថ្ងៃ ទើបបានធ្វើមរណកាល ទៅកើតសោយទុក្ខវេទនា នៅក្នុងឣវិចីនរក ។ នៅពេលដែលនាយចុន្ទសូករិក កំពុងតែទទួល នូវទុក្ខវេទនា រវាង ៧ ថ្ងៃនោះ, ភិក្ខុទាំងឡាយ បាននិមន្តទៅ ដើម្បីបិណ្ឌបាត្រ នៅក្បែរផ្ទះគាត់ ហើយបានឮនូវសម្លេងស្រែកទួញយំ ដូចជាជ្រូកស្រែក ទើបនាំយករឿងនេះ ទៅក្រាបទូលដល់ព្រះសាស្តា ។ ព្រះបរមសាស្តា ទ្រង់ត្រាស់ថា “សម្លេងនោះ គឺមិនមែនជាសម្លេងជ្រូកស្រែកទេ គឺជាសម្លេង របស់នាយចុន្ទសូករិក” ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖ ឥធ សោចតិ បេច្ច សោចតិ បាបការី ឧភយត្ថ សោចតិ សោ សោចតិ សោ វិហញ្ញតិ ទិស្វា កម្មកិលិដ្ឋមត្តនោ ។ បុគ្គលឣ្នកធ្វើបាប តែងសោកស្តាយ ក្នុងលោកទាំងពីរ គឺសោកស្តាយ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង, បុគ្គលនោះ តែងសោកស្តាយក្តៅក្រហាយ ព្រោះឃើញឣំពើសៅហ្មងរបស់ខ្លួន ។ ដោយ៥០០០ឆ្នាំ
images/articles/461/Untit53452345led-1.gif
ផ្សាយ : ០៥ មិថុនា ឆ្នាំ២០២២ (អាន: ៣៥,៦២៤ ដង)
នៅ​ក្នុង​ភទ្រកប្ប​យើង​នេះ ផែនដី​ដែល​មាន​ឈ្មោះថា ភទ្រកប្ប គឺ​មាន​ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ដឹង ៥​ព្រះអង្គ។ ហើយ​ចំពោះ​ផែន​ដី​ដែល​មាន​ព្រះពុទ្ធត្រាស់​ដឹង ៥​ព្រះអង្គ​នេះ​គឺ​ថា​ជា​ការកម្រ​រក​​បាន​ណាស់
images/articles/1062/Untitled-1-Recovered.jpg
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ២៤,៦៣៣ ដង)
រឿង​ទីឃាវុកុមារ (ចាក ធ. ខុ.) (សេចក្តី​អត់​ធន់ ងាយ​សម្រេច​យោជន៍​គ្រប់យ៉ាង) កាល​ព្រះ​បាទ​ព្រហ្ម​ទត្ត​គ្រង​រាជ​សម្បត្តិ​ក្នុង​ក្រុង​ពារាណសី ដែនកាសី ព្រះ​បាទ​ទី​ឃិតិ​គ្រង​រាជ​សម្បត្តិ​ក្នុង​ក្រុង​សាវត្ថី​ដែន​កោសល ។ គ្រា​នោះ​ព្រះ​បាទ​ព្រហ្មទត្ត​លើក​ពល​ទៅ​វាយ​ក្រុង​សាវត្ថី​បាន ។ ព្រះ​បាទ​ទីឃីតិ​នាំ​ព្រះ​អគ្គមហេសី​ទៅ​អាស្រ័យ​នឹង​ស្មូន​ឆ្នាំង​ម្នាក់​ក្នុង​ប្រទេស​១ ជា​ទី​បំផុត​ដែន ។
images/articles/1063/Untitled-1-Recovered.jpg
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ១៣,៩៩៦ ដង)
រឿង​ប្រេត​ញី​ស៊ី​កូន​ម្តង​៥ (បេ. ខុ.) (ការ​ស្បថ​ទាំង​បំពាន មាន​ផល​ដូច​សម្បថ) កាល​អង្គ​សម្តេច​ព្រះ​បរម​សាស្តា ទ្រង់​គង់​សម្រេច​សម្រាន្ត​ព្រះ​ឥរីយាបថ​ក្នុង​ក្រុង​សាវត្ថី មាន​ប្រេត​ញី​មួយ​រូប​ស៊ី​កូន​ឯង​ម្តង​៥ ។ កាល​ពី​អតីត​ជាតិ ប្រេត​ញី​នោះ​ជា​ស្រ្តី​មួយ​រូប​ដែល​ត្រូវ​ជា​ភរិយា​កុដុម្ពី​ម្នាក់​ក្នុង​ក្រុង​សាវត្ថី​នោះ​ដែរ តែ​នាង​ជា​ស្រ្តី​អាឥត​កូន​ម្នាក់​សោះ ។
images/articles/1067/Untitled-1-Recovered.jpg
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ៣៣,៨៣៤ ដង)
(ចាក​ ធ. ខុ.) (ផល​នៃ​សេចក្តី​ប្រាថ្នា​ខុស​គន្លង​ធម៌ ជា​ទោស​ក្នុង​លោក) កាល​ព្រះ​សាស្តា​គង់​នៅ​វត្ត​ជេត​ពន ព្រះ​អង្គ​ប្រារព្ធ​នឹង​សេដ្ឋី​ម្នាក់​ខេមកៈ​ជា​ក្មួយ​អនាថបិណ្ឌិក ។ មាន​សេចក្តី​ដំណាល​ថា សេដ្ឋី​នោះ​មាន​រូប​សម្បត្តិ​ស្អាត​ណាស់ ពួក​ស្រី​ៗ​ជា​ច្រើន​ឲ្យ​តែ​បាន​ឃើញ​មាន​សេចក្តី​ត្រេក​ត្រអាល​ដោយ​រាគៈ មិន​អាច​នឹង​តាំង​នៅ​តាម​សភាព​របស់​ខ្លួន​បាន​ឡើយ ម្ល៉ោះហើយ​សេដ្ឋី​បុត្រ​នោះ ក៏​ធ្លាក់​ខ្លួន​ទៅ​ជា​អ្នក​លេង​សេព​កាម​គុណ​ជា​មួយ​នឹង​ប្រពន្ធ​កូន​គេ ។ លំដាប់​នោះ​ពួក​រាជ​បុរស​ចាប់​យក​ទៅ​ថ្វាយ​ព្រះ​រាជា​ៗ​គិត​ថា អញ​ខ្មាស​មហាសេដ្ឋី ហើយ​ទ្រង់​គ្មាន​ព្រះ​រាជឳង្កា​អ្វី​បន្តិច​សោះ​ឡើយ ទ្រង់​លែង​ទៅ​វិញ ។ ចំណែក​សេដ្ឋី​ហើយ ទ្រង់​គ្មាន​ព្រះ​រាជ​ឳង្កាអ្វី​បន្តិច​សោះ​ឡើយ ទ្រង់​លែង​ទៅ​វិញ ។ ចំណែក​សេដ្ឋី​បុត្រ​នោះ​ក៏​នៅ​តែ​មិន​លះ​បង់​សោះ ។ គ្រានោះ​ពួក​រាជ​បុរស​ចាប់​ទៅ​ថ្វាយ​ព្រះ​រាជា​អស់​២​លើក​៣​លើក ព្រះ​រាជាទ្រង់​លែង​ទៅ​វិញ​ដដែល ។ លោក​មហាសេដ្ឋី​ជ្រាប​ដំណឹង​នោះ ទើប​នាំ​ទៅ​គាល់​ព្រះ​សាស្តា ក្រាប​ទូល​សូម​ព្រះ​អង្គ​សម្តែង​ប្រោស​ដល់​ក្មួយ​ដើម្បី​លះ​បង់​ឈប់​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ​ទៀត ។ ព្រះ​អង្គ​ទ្រង់​សម្តែង​សំវេគកថា នឹង​សម្តែង​ពី​ទោស​ប្រព្រឹត្ត​សេព​ប្រពន្ធ​កូន​គេ​ឲ្យ​ស្តាប់​ថា ៖ នរជន​ស្រវឹង​សេព​ប្រពន្ធ​កូន​គេ​ រមែង​បាន​ដល់​នូវ​ហេតុ​អាក្រក់​៤​យ៉ាង​គឺៈ បាន​បាប​ទី​១​ដែល​មិន​បាន​ស្រួល​តាម​សេចក្តី​ប្រាថ្នា ទី​២​ត្រូវ​គេ​ត្មះ​តិះ​ដៀល​ ទី​៣​នឹង​ធ្លាក់​ទៅ​កើត​ក្នុង​នរក ទី​៤​នរជន​នោះ​មិន​មាន​បុណ្យ​ជា​អ្នក​មាន​ដំណើរ​អាក្រក់ ថែម​ទាំង​សេចក្តី​ត្រេក​ត្រអាល​របស់​ជន​ដែល​ភ័យ​នោះ​ជា​មួយ​នឹង​ស្រ្តី​ដែល​ភ័យ​ ជា​សេចក្តី​ត្រេក​ត្រអាល​មាន​ប្រមាណ​តិច​ព្រម​ទាំង​ត្រូវ​ព្រះ​រាជា​ដាក់​ទណ្ឌ​កម្ម​ថែម​ទៀត​ផង​ព្រោះ​ហេតុ​នោះ​នរជន​មិន​គួរ​សេព​ប្រពន្ធ​កូន​គេ​ទេ ។ លុះ​ចប់​ព្រះ​ធម្មទេសនា​នេះ​ខេមមក​សេដ្ឋី​បុត្រ បាន​សម្រេច​សោតា​បត្តិ​ផល លែង​ប្រព្រឹត្ត​អំពើ​អនាចារ​នឹង​ប្រពន្ធ​កូន​គេ​ទៀត​ហើយ ។ សួរ​ថា​ចុះ​សេដ្ឋី​បុត្រ​នោះ បាន​ធ្វើ​បុព្វកម្ម​ដូម្តេច​ពី​ជាតិ​មុន? ឆ្លើយ​ថា សេដ្ឋី​បុត្រ​នេះ​កើត​ជា​អ្នក​លេង​ចំបាប់​យ៉ាង​ឆ្នើម ក្នុង​កាល​នៃ​ព្រះ​ពុទ្ធ​ទ្រង់​ព្រះ​នាម​មកស្សបះ​គាត់​បាន​លើក​ទង់​ជ្រុង​មាស​ពីរ​ដាក់​លើ​ស្តូប​ប្រាក់​លោហិត​របស់​អញ​ចេញ ឲ្យ​តែ​បាន​ឃើញ​អញ​ត្រូវ​តែ​ត្រេក​ត្រអាល​រីករាយ​ជា​មួយ​នឹង​អញ​កុំ​ខាន សេចក្តី​ប្រាថ្នា របស់គាត់​ដូច្នេះ​ឯង ជា​អំពើ​ដែល​គាត់​ធ្វើ​ក្នុង​បុព្វ​ជាតិ ។ ដូច្នេះ​ពួក​ស្រី​ៗ ទាំង​កូន​ទាំង​ប្រពន្ធ​គេ​គ្រប់​តែ​ជាតិ​ដែល​ខេមកសេដ្ឋី​បុត្រ​កើត ហើយ​បើ​បាន​ឃើញ​គាត់​មិន​អាច​នឹង​អត់​ទ្រាំ​ម្រេក​របស់​ខ្លួន​ឲ្យ​តាំង​នៅ​តាម​ប្រក្រតី​បាន​ឡើយ ប៉ុន្តែ​ពេល​នេះ​ជា​ទី​បំផុត​ជាតិ​របស់​គាត់​ហើយ ដោយ​សារបាន​ជួប​និង​ព្រះ​ពុទ្ធ​បរមគ្រូ ព្រះអង្គ​ទ្រង់​សំដែង​ត្រាស់ នៃ​ការ​ប្រព្រឹត្ត​អំពើ​អនាចារ ប្រាប់​ពន្យល់​ឲ្យឃើញ​ពិត​បា្រកដ បាន​រួច​ចាក​ផុត​ទុក្ខ​គ្រប់​យ៉ាង បាន​ឡើង​ឋានៈ ជា​អរិយជន​មាន​ជាតិ​កំណើត​ភ្លឺ​ស្វាង​ទៅ​ក្នុង​អនាគត។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1068/Untitled-1-Recovered.jpg
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ១៥,៩១៥ ដង)
ធម្មតា​សត្រូវ​រមែង​ប្រាថ្នា​អាក្រក់ ចង់​ឲ្យ​កើត​នូវ​សេចក្តី​វិនាស​ហិនហោច​ដល់​គ្នា​នឹង​គ្នា ។មនុស្ស​ក្រោធ​នឹង​សាង​នូវ​សេចក្តី​វិនាស ឲ្យ​ដល់​ខ្លួន​ឯង​ច្រើន​យ៉ាង ដោយ​សត្រូវ​មិន​ចាំ​បាច់​ធ្វើ​អ្វី​ឲ្យ​លំបាក​ផង ក៏​បាន​សម​ចិត្ត​របស់​គេ ដូច​ជា សត្រូវ​ប្រាថ្នា​ថា សូម​ឲ្យ​វា​មិន​ល្អ​មិន​ស្អាត មាន​ពណ៌​សម្បុរ​អាក្រក់ឬ​សូម​ឲ្យ​វា​ដេក​ជា​ទុក្ខ សូម​ឲ្យ​វា​វិនាស​ហិន​ហោច​នូវ​ប្រយោជន៍ សូម​ឲ្យ​វា​វិនាស​ទ្រព្យ​សម្បត្តិ វិនាស​យស វិនាស​ចាក​មិត្ត នឹង​សូម​ឲ្យ​វា​ស្លាប់​ទៅ​ធ្លាក់​នរក​ជា​ដើម ។ ជា​ទី​សង្ឃឹម​បាន​ដូច​ចិត្ត​របស់​សត្រូវ ត្រង់​ដែ​លបុគ្គល​អ្នក​ក្រោធ​ហើយ បាន​ធ្វើ​នូវ​សេចក្តី​វិនាស ទាំង​នេះ​ឲ្យ​កើត​មាន​ដល់​ខ្លួន សម​តាម​បំណង ដែល​សត្រូវ​របស់​គេ​ប្រាថ្នា​ហើយ ។ដោយ​ហេតុ​នេះ សត្រូវដែល​ពូកែ ទើប​រក​វិធី​ក្លែង​​ញុះញុង ឲ្យ​ផ្នែក​ម្ខាង​ទៀត​មាន​ការ​ខឹង​ក្រោធ​ដោយ​ប្រការ​ផ្សេង​ៗ ឬ​ក៏​ឲ្យ​មាន​ការ​បែក​បាក់​គ្នា ។ កាល​បើ​បាន​ដឹង​ដូច្នេះ​ហើយ គឺ​មិន​ត្រូវ​ប្រទូស​រ៉ាយ​ខ្លួន​ឯង​ដោយ​ការ​ខឹង​ក្រោធ​ឡើយ ។ វា​ជា​ការ​ត្រឡប់​ទៅ​វិញ កាល​បើ​អាច​គ្រប់​គ្រង​ចិត្ត​បាន គឺ​ប៉ះ​នឹង​អារម្មណ៍​ដែល​នាំ​ឲ្យ​ក្រោធ​ក៏​មិន​ខុស​ប្រក្រតី ធ្វើ​ការងារ​អ្វី​ៗ របស់​ខ្លួន​ទៅ​តាម​ធម្មតា យ៉ាង​នេះ រមែង ធ្វើ​ឲ្យ​អ្នក​ដែល​ប្រាថ្នា​មិន​ល្អ​មក​លើនោះ​ បែរ​ទៅ​ជា​មាន​សេចក្តី​ទុក្ខ​ទោមនស្ស ដោយ​ខ្លួន​ឯង​ទៅ​វិញ ឯ​អ្នក​ដែល​មិន​ក្រោធ​ក៏​ត្រូវ​បាន​សម្រេច​នូវ​ប្រយោជន៏ មិន​មាន​អ្វី​ត្រូវ​វិនាស ហិន​ហោច​នោះ​ទេ ។ ការ​មិន​ក្រោធ​មាន​តែ​ការ​ចម្រើន ធ្វើ​ឲ្យ​សម្បូណ៌​មិត្ត​ខ្សត់​សត្រូវ និង​ទទួល​បាន​នូវ​ជ័យ​ជម្នះ​ក្នុង​ជីវិត ដែល​ជា​ជ័យ​ជម្នះ​មិន​ត្រឡប់​ចាញ់​វិញ​ឡើយ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ វិធីរម្ងាប់​សេចក្តី​ក្រោធ រៀប​រៀង​ដោយៈ អគ្គបណ្ឌិត​ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/879/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ១៣,៤៤៩ ដង)
រឿង​ព្រហ្ម​ទត្ត​រាជ​កុ​មារ​ ( ​ចាក​ តិ. តិ. ) ( គួរ​ត្រេក​អរ​ចំ​ពោះ​ទណ្ឌ​កម្ម​ ដែល​អ្នក​មាន​គុណ​ដាក់​ឲ្យ​ ) កាល​ព្រះ​សម្ពុទ្ធ​ប​រម​គ្រូ​ គង់​នៅ​ព្រះ​ជេត​ពន​សុ​គន្ធ​កុ​ដី​ស្រី​ម​ហា​វិ​ហា​រ កាល​ថ្ងៃ​មួយ​ ព្រះ​អង្គ​ទ្រង់​សំដែង​ធម៌ប្រា​រព្ធ​នឹង​ភិ​ក្ខុ​មួយ​អង្គ​ ជា​អ្នក​ខឹង​ច្រើន​ឈ្មោះ​ទុព្វ​ច​ភិក្ខុ​ ដែល​ភិក្ខុ​ជា​ថេរៈ​ស្តី​ប្រ​ដៅ​មិនបាន​ ទ្រង់​លើក​យក​តិល​មុដ្ឋិ​ជា​តក​មក​សម្តែង​ប្រាប់​ភិក្ខុ​នោះ​ថាៈ​
images/articles/880/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ៣១,៤០៥ ដង)
រឿង​ព្រះ​បាទ​បិង្គលកៈ និង​ប្រេត (​ចាក​ បេ​. ខុ.) (អានិសង្ស​ទាន​ដែល​កូន​ឧទ្ទិស​ជូន​មាតា​បិតា) សម័យ​ក្រោយ​ពុទ្ធ​កាល មាន​ព្រះ​រាជា​មួយ​អង្គ​ព្រះ​នាម បិង្គលកៈ ជាស្ដេច​ក្នុង​សុរដ្ឋ​ប្រទេស ស្ដេច​ទៅ​គាល់​ព្រះ​បាទធម្មាសោក ជាស្ដេច​ចុល្លចក្រ។ លុះ​ត្រឡប់​មក​វិញ​ស្ដេច​យាង​កាត់​ភក់​កណ្ដាល​ថ្ងៃ​ត្រង់ កំពុង​តែ​យាង​ស្រាប់​តែបាន​ទត​ឃើញ​ផ្លូវ​ថ្នល់​យ៉ាង​ល្អ
images/articles/885/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ១៣,៩៤០ ដង)
ភ័យ​ក្នុង​អា​ហារ​ ៤ ក្នុង​អា​ហារ​ទាំង​ ៤​ យ៉ាង​នេះ​ ដែល​ឲ្យ​សម្រេច​នូវ​អា​ហារ​កិច្ច​ដោយ​អំណាច​នៃ​ការ​ឧ​បត្ថម្ភ​ជា​ដើម​ គួរ​ឃើញ​ភ័យ​ ៤​ ប្រ​ការ​ ។ ក្នុង​វឡិ​ង្កា​រា​ហារ​ បាន​ដល់​ភ័យ​គឺ​ សេច​ក្តី​ប្រាថ្នា​ ។ ក្នុង​ផស្សា​ហារ​ បាន​ដល់​ភ័យ​គឺ​ ការ​ជាប់​ជំ​ពាក់​ ។​ ក្នុង​មនោ​សញ្ចេត​នា​ហារ​បាន​ដល់​ភ័យ​គឺ​ការ​ប្រ​មូល​ម​ក​ (ពោល​គឺ​ការ​សន្សំ​កម្ម​) ។
images/articles/886/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ២៣,៤៧០ ដង)
​ព្រះ​ពុទ្ធ​សាសនា​មាន​លំអ​បទ​ដើម​ ដោយ​ការ​មិន​ធ្វើ​នូវ​បាប​ទាំង​ពួង​ មាន​លំអ​បទ​កណ្តាល​ដោយ​ការ​ចម្រើន​កុសល​ឲ្យ​ដល់​ព្រម​ មានលំអ​បទ​ចុង​ដោយ​ការ​ដុស​ខាត់​សម្អាត​ចិត្ត​របស់​ខ្លួន​ ឲ្យ​បាន​ជ្រះ​ស្រឡះ​នូវ​ការ​លោភ​លន់​ ការ​ខឹង​ក្រោធ​និង​ការ​វង្វេង​ភាន់​ច្រ​ឡំ​ ។
images/articles/889/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ២១,៧៣១ ដង)
រឿង​ឧ​ទិច្ច​តា​បស ( ចាក​ ស. ឯ.) ( ទោ​សនៃ​ការ​ទ្រុស្រ្ត​មិត្រ និង​គុណ​នៃ​សង្គ​ហ​ធម៌ ) ក្នុង​អវស​រ​ដែល​កន្លង​ទៅ​ហើយ​ ព្រះ​បាទ​ព្រហ្ម​ទត្ត​សោយ​រាជ្យ​ក្នុង​ ន​គរ​ពារាណ​សី​ មាន​ព្រះ​រាជ​បុត្រ​ ១ព្រះ​អង្គ​ កាច​ឃោរឃៅ​ ជេរ​ស្តី​ទាត់​ធាក់​គេ​ឯង​ឥត​ហេតុ​ផល​ ពួក​ព្រះ​រាជ​វង្សានុ​វង្ស និង​ប្រ​ជា​ជន​ទាំង​ប្រ​ទេស​ ស្អប់​ខ្ពើម​ព្រះ​រាជ​កុ​មារ​នោះ​ពន់​ពេក
images/articles/713/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ៣០,១៧៩ ដង)
រឿង​នហា​បិ​តបុត្ត​ ( ចាក សិ. ទុ. ) ( សេចក្តី​ស្រឡាញ់​ តែង​សម្លាប់​សត្វលោក ) កាល​កន្លង​ទៅ​ហើយ មាន​ខ្មាន់​ព្រះ​កេសម្នាក់​នៅ​ក្នុង​ក្រុង​​វេសាលី ជា​អ្នក​មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុងព្រះ​ពុទ្ធ​សាស​នា ប្រ​កប​កិច្ច​ការ​ចិញ្ចឹម​ជីវិត ដោយ​​ការ​កាត់​ព្រះ​កេសាព្រះ​មស្សុ របស់​ព្រះ​រាជា
images/articles/714/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ២៤,៤១៥ ដង)
រឿងរាជ​គហ​ទារិកា ( ចាក វិ. ខុ. ) ( គុណ​នៃ​ការ​ប្រ​គេន​នំ ដល់​ព្រះ​មោគ្គល្លាន ) កាល​ព្រះ​សម្ពុទ្ធ​បរម​គ្រូ​គង់​នៅ​ក្នុង​វត្ត​វេឡុវន នា​ក្រុង​រាជ​គ្រឹះ ។ កាល​នោះ​មាន​នាង​ទារិកា​ម្នាក់​ នៅ​ក្នុង​ក្រុង​រាជ​គ្រឹះ​ជា​កូន​របស់​ឧ​បដ្ឋាក​ព្រះ​មហា​មោគ្គ​​ល្លាន
images/articles/722/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ៣០,៧៩៥ ដង)
រឿង​នន្ទយក្ខ ( ចាក ម.​ អ. ) ( គុណ​នៃ​សមាបត្តិ ពូ​កែ​ផុត​ក្នុងលោក ) ក្នុង​កាល​ខ្លះ​ ព្រះ​អគ្គ​សា​វក​ទាំង​ពីរ​អង្គ​សម្រាក​សម្រាន្ត​ព្រះ​ឥ​រិ​យា​បថ​​ ក្នុង​បោត​កន្ទ​វិហារ​ក៏​មាន​ ។ នា​កាល​រា​ត្រី​ខាង​ខ្នើត​ព្រះ​ចន្ទ​បាន​បញ្ចាំង​រស្មី​ភ្លឺ​ត្រ​ចះឆើត​ឆាយជា​ទី​នាំ​ចិត្ត​របស់​សត្វ​ទាំង​ឡាយ​ឲ្យ​រីក​រាយ​ សប្បាយ​ទូ​ទៅ​​គ្រប់​ភូមិ​ស្រុក​ទាំង​អស់​ ។
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.88
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿