images/articles/2343/etf5tf455ff5ter5.jpg
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ៨១,៣៨៥ ដង)
សាសនិកនៅក្នុងពាហិរសាសនាជាច្រើន វៀរតែព្រះពុទ្ធសាសនាពួកគេបានជឿថា សាសនាទាំងអស់មានដើមកំណើតមកពីស្ថានសួគ៌មាន ព្រះឥន្ទ ព្រះព្រហ្ម ព្រះឥសូរ ព្រះសិវៈ ឬព្រះជាម្ចាស់ ព្រះសួគ៌ និងព្រះដទៃៗ ជាច្រើនទៀត នៅឯស្ថានសួគ៌ជាអ្នកបង្កើតឡើង ព្រមទាំងបានចុះមកផ្សព្វផ្សាយ ឬបង្រៀនមនុស្សឲ្យដឹងពីត្រៃវេទ របស់ខ្លួនដោយបង្កើតឡើង ជាគម្ពីរក្បួនខ្នាតសម្រាប់ឲ្យមនុស្សសូត្រសរសើរ ឬសូត្របួងសួងក្នុងពិធីផ្សេងៗជាដើម។ ឯសាសនាផ្សេងទៀតក៏មានការជឿថា ដើម្បីចូលកាន់សាសនារបស់ពួកគេបាននោះ លុះតែជឿឲ្យស៊ប់កុំសង្ស័យចំពោះព្រះរបស់ពយកគេជាដើម នោះទើបព្រះជាម្ចាស់ ឬព្រះសួគ៌របស់ពួកគេចុះមកជួយយឹងយោងបាន ហើយត្រូវមានការស្បថសច្ចា អធិដ្ឋានចំពោះព្រះដ៏បរិសុទ្ធរបស់ពួកគេ នោះទើបព្រះអាចជួយប្រោសបាន ឬជួយលុបលាងបាបឲ្យសាវកនោះបាន...។
តាមការសង្កេតផ្ទាល់របស់ខ្ញុំ ចំពោះពាហិរសាសនាទាំងអស់ឃើញថា គេនិយមយកភាពអស្ចារ្យ សក្ដានុពល និងភាពវិជ្ជាមានផ្សេងៗរបស់ព្រះគេមកបង្រៀនឲ្យមនុស្សសូត្រ ហើយបង្គាប់ឲ្យមនុស្សជឿថាពាក្យទាំងឡាយក្នុងព្រះគម្ពីរនោះៗ គឺជាព្រះបន្ទូលផ្ទាល់របស់ព្រះគេ ព្រមទាំងមានការធានារ៉ាប់រងថា អ្នកជឿព្រះរបស់ពួកគេនឹងបានរួចផុតចាកទុក្ខត្រូវបានព្រះដ៏បរិសុទ្ធនាំឲ្យទៅកើតក្នុងស្ថានសួគ៌ជាដើម។ តើឯណាទៅស្ថានសួគ៌? តើព្រះតាំងនោះ ពិតជាអាចជួយសង្គ្រោះមនុស្សលោកទាំងឡាយបាន ដោយគ្រាន់តែជឿតាមព្រះទាំងនោះឬ? តើអ្នកអាចជឿបានទេថា បាបកម្មដែលអ្នកបានប្រព្រឹត្តដោយខ្លួនឯង ព្រះពិតជាចុះមកទទួលរងទុក្ខជំនួសរូបអ្នកបាន? តើរឿងទាំងនេះ ជាការគិតស្រមើស្រមៃរបស់អ្នកដូចក្នុងរឿងកុន រឿងវីដេអូទេ? ឬមួយជាការជឿតាមពាក្យឃោសនារបស់សាវករបស់គេ ទាំងដែលរូបអ្នកនៅស្រពេចស្រពិលទេ? តើអ្នកធ្លាប់ឮពាក្យថា ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប ឬពាក្យថា ដាំពូជបែបណាបានផ្លែផ្កាបែបនេះទេ? ហេតុផលវាជាគូគ្នាយ៉ាងណា ការជឿលើសាសនាទាំងងងឹតងងល់ក៏ជាគូនៃការនៅប្រាសចាកសតិ ក្នុងការយល់ដឹងទ្រឹស្ដីកម្មផលដែរ។
ព្រោះអ្វី? ព្រោះថាសាសនាជាច្រើនគេមិនបានបង្រៀនមនុស្សឲ្យចេះគិតរកផ្លូវត្រាស់ដឹងនូវសច្ចៈឡើយ គឺត្រូវពឹងលើព្រះតែម្យ៉ាងប៉ុណ្ណោះ ទើបអាចជួយដោះស្រាយនូវសេចក្ដីទុក្ខទាំងពួងបាន បើព្រះគេថាឆ្វេងគឺត្រូវថាឆ្វេង បើថាស្ដាំ គឺត្រូវថាស្ដាំ ពួកគេនិយមប្រើពាក្យជឿជំនួសឲ្យពាក្យថា យល់ដឹង ស្រាវជ្រាវបន្ថែម ឬដកពិសោធនដោយខ្លួនឯង ពួកគេនិយមយកជំនឿតាំងមុខទាំងងងុល មិនព្រមពិចារណារកការពិតទាល់តែសោះ ឱហ្ន៎! មនុស្សភ្នែកភ្លឺសោះបែរជាធ្វើខ្វាក់ មនុស្សដេកសម្ងំ (ដេកមិនលក់) បែរធ្វើជាដេកលក់នេះ ពិបាកដាស់ឲ្យភ្ញាក់មែនទែន ហេតុផលតែងមានពិតដោយសារតែជំនឿផ្កាប់មុខ ជាប់ជំពាក់ក្នុងលាភសក្ការៈ និងអំណោយបន្តិចបន្តួចបិទភ្នែកជឿទាំងអគតិ ធ្វើឲ្យបាត់បង់ស្មារតី ព្រមទាំងការពិតក្នុងធម្មជាតិទៅវិញ បែបនេះគួរហៅថា មនុស្សក្បត់នឹងឧត្ដមគតិខ្លួនឯង ទើបសមជាងពាក្យថា សាវករបស់ព្រះ (ទាំងនោះ)។
ការជឿផ្កាប់មុខដោយមិនព្រមស្ដាប់ហេតុផលនៃធម្មជាតិ វាមិនមែនជាបដិបទានៃការត្រាស់ដឹងនូវសច្ចៈក្នុងលោកនេះឡើយ លុះត្រាតែដកជំនឿចេញ បែរមកសិក្សា ដកពិសោធតាមសច្ចធម៌វិញទើបល្អជាង។
គោលជំហនៃព្រះពុទ្ធសាសនា
ព្រះពុទ្ធសាសនា គឺមានដើមដំណើតនៅលើភពផែនដីនេះហើយព្រះពុទ្ធសាសនាបានស្ថិតស្ថេរគង់វង្ស ព្រមទាំងមានការតាំងមាំក្នុងចិត្តរបស់មនុស្សទាំងឡាយ មិនមែនព្រោះតែបង្រៀនមនុស្សឲ្យជឿលើការឃោសនា ការសម្ដែងអួតសរសើរ ការអូសទាញ ឬការបញ្ចុះបញ្ចូលមនុស្សឲ្យជឿទាំងខ្វះហេតុផល ឬឲ្យជឿដោយបង្ខិតបង្ខំដោយការឲ្យវត្ថុសម្ភារៈ លុយកាក់ ប្រាក់កាសបន្តិចបន្តួចហើយ កៀរគរបរិស័ទនោះទេ។
តាមពិតទៅអ្នកដែលគោរពបូជាព្រះពុទ្ធសាសនា មិនមែនបែបប្រមូលបរិស័ទនោះទេ ហើយក៏មិនមែនជឿព្រោះបានលាភសក្ការៈនោះដែរ។ គ្រប់មនុស្សទាំងអស់ដែលត្រូវបានហៅថា ពុទ្ធបរិស័ទ នោះគឺសុទ្ធតែបានឆ្លងកាត់ការឈ្វេងយល់យ៉ាងច្បាស់ អំពីគោលការណ៍សំខាន់ៗនៃមាគ៌ាប្រតិបត្តិរួចទៅហើយ ទើបពួកគេមានការជឿជាក់ជាខាងក្រោយមិនមែនជឿរួចហើយទើបប្រតិបត្តិតាមនោះទេ វាស្របទៅនឹងពាក្យថា គិតហើយសឹមគូរ ទើបត្រឹមត្រូវប្រាកដនិយម មិនមែនគូររួចហើយទើបគិតជាខាងក្រោយនោះទេ ឬមួយក៏ខ្ញុំគិតខុសម្នាក់ឯង អាត្មានិយមទេដឹង? ចុះអស់លោកអ្នកអានវិញ មានការយល់យ៉ាងណាដែរ?
ជាការពិតណាស់ បើទោះបីជាច្បាប់នៅប្រទេសកម្ពុជាបានចែងថា ប្រជាជនទាំងពីរភេទមានសិទ្ធិគោរព និងជំនឿលើសាសនាដែលខ្លួនពេញចិត្តក៏ដោយ តែក៏បានប្ដេជ្ញាយ៉ាងមុតមាំផងដែរថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ប្រជាជនជាង ៩៥ ភាគរយគោរពបូជាព្រះពុទ្ធសាសនា និងគាំទ្រយ៉ាងមុតមាំមិនថាតែ អ្នករស់នៅទីក្រុង ឬជនបទស្រែចម្ការនោះទេ ហើយមានពុទ្ធមណ្ឌល (វត្តអារាម) គ្រប់ទិសទីក្នុងប្រទេសផងដែរ។
វិសាលភាពនៃព្រះពុទ្ធសាសនា
បើតាមប្រវត្តិសាស្ត្រក៏បានគូសបញ្ជាក់ផងដែរថា ព្រះពុទ្ធសាសនាបានផ្សព្វផ្សាយមកកាន់ដែនដីសុវណ្ណភូមិ តាំងពីព្រះពុទ្ធសករាជ ២៣៤ មកម្ល៉េះ។ នៅក្នុងចំណោមប្រទេសទាំងនោះ ក៏មានប្រទេសកម្ពុជាមួយផងដែរ ដែលទទួលបាននូវឥទ្ធិពលនៃព្រះពុទ្ធសាសនាដ៏ថ្លៃថ្លាជាអនេកអនគ្ឃរកថ្លែងពុំត្រូវទាល់តែសោះនេះ ហើយប្រជាជនទាំងអស់ក៏បានទទួលស្គាល់ថា ជាសាសនាមួយដឹកនាំសង្គមមនុស្សឲ្យមានសុខសន្តិភាពវិបុលភាព ភាតរភាព សាមគ្គីភាព និងវឌ្ឍនភាពយ៉ាងទូលំទូលាយ ទូទាំងពិភពលោកផងដែរ។
សរុបសេចក្ដីទៅអាចហៅបានថា ព្រះពុទ្ធសាសនា គឺជាសាសនាសន្តិភាព និងពោរពេញដោយបញ្ញាញាណ ហេតុដូច្នេះ ទើបពុទ្ធបរិស័ទសុទ្ធសឹងតែជាអ្នកប្រកបដោយសុទ្ធិដ្ឋិនិយម ហេតុផលនិយម កម្មផលនិយម និងភាពប្រាកដនិយមចំពោះទស្សនៈជីវិតនៃមនុស្សជាតិ។
បើទោះបីជាព្រះពុទ្ធសាសនាមានភាពប្រាកដនិយម ដែលមនុស្សអាចសិក្សាឈ្វេងយល់ និងពិសោធបានដោយខ្លួនឯងក៏ដោយ ក៏គង់នៅមានមនុស្សជាច្រើនបដិសេធមិនទទួលយកមកប្រតិបត្តិដែរ ថែមទាំងនាំគ្នាពោលចំអក តិះដៀល មើលងាយ ពេបជ្រាយ ចំពោះព្រះពុទ្ធសាសនាទៀតផងដូចជាថា ព្រះពុទ្ធសាសនាដឹកនាំមនុស្សឲ្យក្រៃក្រ ដឹកនាំមនុស្សឲ្យទន់ខ្សោយ ដឹកនាំមនុស្សឲ្យខ្លាចគេ ដឹកនាំមនុស្សឲ្យគិតតែពីផលប្រយោជន៍ខ្លួនជាដើម។ ចុះពុទ្ធបរិស័ទផ្ទាល់យល់ឃើញយ៉ាងណាដែរ? ទើបបានជាយកចិត្តទុកដាក់ក្នុងការប្រតិបត្តិតាមឱវាទរបស់ព្រះអង្គ? ព្រះពុទ្ធសាសនាក៏មិនអួតសរសើរថា ខ្លួនល្អឥតខ្ចោះនោះដែរ គឺនៅរង់ចាំអ្នកយកធម៌ទៅប្រើប្រាស់ដកពិសោធមើលដោយខ្លួនឯង បើទោះបីជាព្រះពុទ្ធសម្ដែងថាផ្លូវនេះល្អគួរតែដើរ តែអ្នកមិនព្រមដើរ បែរទៅជាជ្រើសរើសផ្លូវផ្សេង ហើយស្រាប់តែមកបន្ទោសផ្លូវវិញនោះ វាជារឿងមិនត្រឹមត្រូវទេ ប្រការសំខាន់ គឺត្រូវអនុវត្តដោយខ្លួនឯង កុំឲ្យឮតែគេថា ហើយតិះដៀលព្រះពុទ្ធសាសនា ទាំងដែលខ្លួននៅក្នុងសង្គមនៅមានព្រះពុទ្ធសាសនាស្ថិតស្ថេរ តាំងនៅឲ្យត្រចះត្រចង់គួរតែសាកល្បង ដកពិសោធមើលមើល៍ កុំឲ្យដូចជាពាក្យមួយពោលថា
កង្កែបនៅជិតគុម្ពឧប្បល មិនស្គាល់ជាតិឈូកក្លិនគន្ធា
កន្លង់នៅឆ្ងាយត្រេចត្រង់ផ្កា ជញ្ជក់រសាកេសរបាន។
ធម៌ព្រះល្អល្អះមិនខំរៀន ចេះចាំនឹងមានពីថ្មើរម៉ាន
ខុសប្លង់ភ្លាំងភ្លាត់ទុក្ខសាមាន្យ ស្ដីញាតិសន្ដានថាមិនប្រាប់។
ដកស្រង់ចេញពីសៀវភៅ ទស្សនៈអប់រំ
រៀបរៀងដោយ សាមណេរ សា ចាន់រ៉ាត់
ដោយ៥០០០ឆ្នាំ
images/articles/2344/gt5eyfret.jpg
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ៦៨,៣៤៨ ដង)
ឧបមាព្រះរតនត្រ័យ ២២ យ៉ាង
អដ្ឋកថា ខុទ្ទកនិកាយ ខុទ្ទកបាឋ
១- ព្រះពុទ្ធប្រៀបដូចជាព្រះចន្ទពេញបូណ៌មី ព្រះធម៌ប្រៀបដូចជារស្មីនៃព្រះចន្ទ ព្រះសង្ឃប្រៀបដូចជា លោកដែលស្រស់បស់ដោយរស្មីនៃព្រះចន្ទពេញបូណ៌មីនោះ។
២- ព្រះពុទ្ធប្រៀបដូចជាព្រះអាទិត្យ ព្រះធម៌ប្រៀបដូចជារស្មីនៃព្រះអាទិត្យ ព្រះសង្ឃប្រៀបដូចជាលោក ដែលដួងអាទិត្យកម្ចាត់ភាពងងឹតហើយ។
images/articles/2350/efw4recewfewrgw43t43634.jpg
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ៥៧,៥៥៤ ដង)
ការរស់នៅ ត្រូវតែប្រកបដោយធម៌ទាំង ៤ យ៉ាងនេះ កុំបីខានគឺ
ទី ១ មេត្តា សេចក្ដីស្រឡាញ់ប្រាថ្នាឲ្យគេបានសុខ
ទី ២ ករុណា សេចក្ដីអាណិតគិតជួយឲ្យគេរួចចាកទុក្ខ
ទី ៣ មុទិតា សេចក្ដីត្រេកអរតាមក្នុងពេលវេលា ដែលគេបានល្អ
ទី ៤ ឧបេក្ខា សេចក្ដីតាំងចិត្តជាកណ្ដាល មិនឲ្យមានសោមនស្សនិងទោមនស្សក្នុងវេលា ដែលគេមានសេចក្ដីវិបត្តិ។
១. មនុស្សយើងកាលណាបើមិនបាន សិក្សារៀនសូត្រនូវព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ ដើម្បីធ្វើការអប់រំចិត្តនោះទេ គឺមានការច្រណែនគ្នាគ្រាន់តែឃើញគេធ្វើល្អ ក៏មិនចេះត្រេកអរក្នុងសេចក្ដីល្អរបស់អ្នកដទៃដែរដូច្នេះ មេត្តាធម៌ឮព្រះសម្មាសម្ពុទ្ធព្រះអង្គបានសម្ដែងឲ្យមនុស្សយើងចេះត្រេកអរក្នុងអំពើល្អរបស់អ្នកដទៃ។
២. នៅក្នុងធម៌ករុណានេះ ព្រះដ៏មានព្រះភាគព្រះអង្គទ្រង់ត្រាស់សម្ដែងឲ្យមនុស្សយើងចេះអាណិតដល់អ្នកដទៃ ហើយចេះត្រេកអរក្នុងសេចក្ដីល្អរបស់អ្នកដទៃ ហើយមានការប្រាថ្នាឲ្យគេបាននូវសេចក្ដីសុខ បើគេមានទុក្ខ ប្រាថ្នាគេរួចផុតអំពីសេចក្ដីទុក្ខនោះ។
៣. ពេលដែលបានធ្វើអ្វីមួយជាមួយអ្នកដទៃ ប្រកបដោយកុសលធម៌ដូចជាមានការចិញ្ចឹមបីបាច់ ថែរក្សា បង្ហាត់បង្រៀនប្រៀនប្រដៅដូចជាមាតាបិតា ដែលបានបរិច្ចាគទានជាដើម មិនចង់បានអ្វីអំពីកូនឡើយ មានតែការសប្បាយរីករាយ និងការត្រេកអរតាមជារៀងរហូត តែបើផ្ទុយ មកវិញមានការជួយអ្នកដទៃហើយ តែចង់បានការតបស្នងសងគុណ មក លើខ្លួនវិញនោះ មិនអាចមានឈ្មោះថាមុទិតាឡើយ។
៤. ធម្មតាមនុស្សយើងបានសាងនូវផលប្រយោជន៍ សម្រាប់ការពារខ្លួនរបស់យើងនោះ រមែងមានការលំបាកលំបិនខ្លាំងណាស់ បើសិនជាយើងបានធ្វើប្រយោជន៍ជាផលបុណ្យ តែមានការមិនបានសម្រេចដូចប្រាថ្នានោះ រមែងក្ដៅក្រហាយជាមិនខានដូចជាឧបេក្ខាជាដើម ការតាំងចិត្តជា កណ្ដាលមិនងាយនឹងធ្វើបានទេ ប្រសិនបើយើងមិនបានពិចារណា ទៅតាមព្រះធម៌នោះទេ ការចង់ជួយឲ្យគេបានសេចក្ដីសុខ ចង់ឲ្យគេមាន ចង់ឲ្យគេដូចយើង ទាំងនេះហើយបើគេមិនធ្វើដូចជា អ្វីដែលយើងប្រាថ្នាទេនោះ អ្នកខ្លះខូចចិត្តដោយសារតែរំពឹងចង់ឲ្យគេតបស្នង ទាំងនេះហើយបាន ជាឧបេក្ខានេះមានចិត្តជាកណ្ដាលៗ ពេលគេមិនដឹងគុណក៏មិនក្រវល់ ក្រវាយចិត្ត គេមិនធ្វើតាមយើងមិនបញ្ហាឡើយ។ នេះគឺមានទាំងអស់នៅ ក្នុងព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធទាំងស្រុង តែសូមពិចារណាផង គឺមាន ចិត្តជាកណ្ដាលកន្លែងនេះត្រូវពិចារណាដោយបញ្ញា។
ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌
រៀបរៀងដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា
ដោយ៥០០០ឆ្នាំ
images/articles/1671/Untitled-1-Recovered.jpg
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៧,០៦១ ដង)
ព្រះថេរអង្គនេះ បានបំពេញនូវបុញ្ញាធិការទុកក្នុង ព្រះសាសនានៃព្រះពុទ្ធជាម្ចាស់អង្គមុនៗ សន្សំបុណ្យទុកក្នុង ភពនោះៗ ក្នុងកាលនៃព្រះពុទ្ធ អត្ថទស្សី លោកបានកើត ក្នុងត្រកូលអ្នកមានទ្រព្យសម្បត្តិច្រើន កាលព្រះសាស្តាបរិនិព្វានទៅ លោកបានឧបដ្ឋាកភិក្ខុសង្ឃ ញ៉ាំងមហាទានឱ្យប្រព្រឹត្តទៅ ។ ដោយបុញ្ញកម្មនោះ លោកបដិសន្ធិជាទេវតា និង មនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទកាលនេះ លោកកើតក្នុងផ្ទៃ របស់ប្អូនស្រីនៃព្រះសង្កិច្ចថេរៈ មានឈ្មោះថា អធិមុត្តៈ កាលចំរើនវ័យហើយ ក៏បានបួសក្នុងសំណាក់ព្រះថេរៈដែលជា លោកអ៊ំ បំពេញវិបស្សនាកម្មដ្ឋានទាំងដែលនៅជាសាមណេរ ក៏បានជាព្រះអរហន្ត ។
លោកបានព្រះអរហត្តហើយ ញ៉ាំងកាលវេលាឱ្យកន្លង ទៅដោយសេចក្តីសុខក្នុងសមាបត្តិ ហើយមានព្រះបំណងនឹងឧបសម្បទាជាភិក្ខុ ក៏និមន្តទៅលាព្រះមាតាក្នុងរវាងផ្លូវបានជួបនឹងចោរ ៥០០នាក់ដែលកំពុងស្វែងរកសាច់ដើម្បីធ្វើពលីកម្មដល់ទេវតា ។
ពួកចោរបានចាប់លោកដោយមានបំណងថា នឹងធ្វើពលីបូជាទេវតា ។ អធិមុត្តៈ កាលត្រូវពួកចោរចាប់ ក៏មិនតក់ស្លុតខ្លាចអ្វីឡើយ មានព្រះភ័ក្ត្រស្រស់ថ្លាផូរផង់ ។ មេចោរបានឃើញដូចនោះ ក៏កើតសេចក្តីអស្ចារ្យក្នុងចិត្តដោយ មិនធ្លាប់មានមកអំពីមុនឡើយ ទើបពោលសរសើរដល់ព្រះ អធិមុត្តៈ ដូច្នេះថា ៖
ក្នុងកាលមុន យើងខ្ញុំទាំងឡាយសម្លាប់សត្វពួកណា ដើម្បីយ័ញ្ញ ឬ ដើម្បីប្លន់ទ្រព្យសម្បត្តិ ភ័យក៏កើតមានដល់ ពួកសត្វនោះឥតមានសេសសល់ឡើយ សត្វទាំងនោះរមែង ញាប់ញ័រផង សោកសៅផង ។ សេចក្តីភិតភ័យនៃលោក មិន មាន ទាំងសម្បុរមុខលោកក៏ស្រស់បស់ក្រៃពេក ហេតុអ្វីក៏ លោកមិនខ្សឹកខ្សួល ព្រោះភ័យធំដែលមានសភាពយ៉ាងនេះ ។
ព្រះអធិមុត្តៈពោលថា ម្នាលមេចោរ សេចក្តីទុក្ខ ប្រព្រឹត្តទៅក្នុងចិត្តនៃបុគ្គលអ្នកមិនមានសេចក្តីអាឡោះអាល័យ មិនមានទេ បុគ្គលអ្នកមានសំយោជនៈអស់ហើយ បានកន្លងផុត នូវភ័យទាំងពួង ។ កាលបើតណ្ហាជាគ្រឿងនាំសត្វលោកទៅកាន់ភពក្នុង បច្ចុប្បន្នអស់ហើយដោយហេតុណាមួយ ភ័យចំពោះសេចក្តី ស្លាប់ក៏មិនមានឡើយ ដូចការមិនមានភ័យក្នុងកិរិយាដាក់ចុះ នូវភារៈចេញអំពីក្បាល។
ព្រហ្មចរិយធម៌អាត្មាបានសន្សំល្អហើយ ទាំងមគ្គ អាត្មា ក៏បានចំរើនល្អហើយ ភ័យចំពោះសេចក្តីស្លាប់នៃអាត្មាមិនមាន ទេ ដូចការមិនមានភ័យក្នុងកិរិយាអស់ទៅនៃរោគទាំងឡាយ។ ព្រហ្មចរិយធម៌ អាត្មាបានសន្សំល្អហើយ ទាំងមគ្គ អាត្មា ក៏បានចំរើនល្អហើយ ភពទាំងឡាយដែលមិនមានសេចក្តីត្រេក អរ អាត្មាក៏បានឃើញហើយ ដូចបុគ្គលផឹកនូវថ្នាំពិសហើយ ខ្ជាក់ចោលចេញវិញនូវថ្នាំពិសនោះ ។
បុគ្គលអ្នកដល់នូវត្រើយគឺ ព្រះនិព្វានមិនមានសេចក្តី ប្រកាន់មានសោឡសកិច្ច (កិច្ច ១៦) បានធ្វើហើយមិនមាន អាសវៈ រមែងជាអ្នកត្រេកអរក្នុងកិរិយាអស់ទៅនៃអាយុដូច បុគ្គលរួចហើយចាកការសម្លាប់ ។ បុគ្គលបានដល់នូវធម៌ដ៏ឧត្តម ជាអ្នកមិនត្រូវការក្នុង លោកទាំងអស់ រមែងមិនសោកសៅព្រោះសេចក្តីស្លាប់ ដូច បុគ្គលស្ទុះផុតចាកផ្ទះដែលត្រូវភ្លើងឆេះ ។ ការជួបជុំដោយសត្វ និង សង្ខារឯណានីមួយក្តី ការ កើតមានក្នុងពួកសត្វឯណាក្តី ទាំងអស់នោះមិនមែនជាធំឡើយ ពាក្យនេះព្រះសម្មាសម្ពុទ្ធ អ្នកស្វែងរកនូវគុណដ៏ធំបានសំដែង ហើយ ។
បុគ្គលណាបានដឹងច្បាស់នូវព្រះពុទ្ធដីកាតាមដែល ព្រះពុទ្ធទ្រង់សំដែងហើយនោះ បុគ្គលនោះមិនប្រកាន់នូវភព ណានីមួយឡើយ ដូចបុគ្គលមិនចាប់កាន់នូវដុំដែកដែលក្តៅ ក្រហមឆ្អិនឆ្អៅដូច្នោះដែរ ។ អាត្មាមិនមានសេចក្តីត្រិះរិះថា ខ្លួនអញបានមានហើយ ទេ អាត្មាមិនមានគិតថា ខ្លួនអញនឹងមានតទៅទេ ព្រោះថា សង្ខារទាំងឡាយទៀងតែវិនាសទៅវិញ ហេតុនោះសេចក្តីខ្សឹក ខ្សួល ក្នុងសង្ខារទាំងនោះដូចម្តេចកើត ។
ម្នាលមេចោរ បុគ្គលដែលឃើញច្បាស់តាមសេចក្តីពិត នូវការប្រជុំកើតឡើងនៃធម៌ដ៏បរិសុទ្ធ នឹងតំណនៃសង្ខារដ៏បរិសុទ្ធ ភ័យមិនមានឡើយ ។ បុគ្គលដែលឃើញច្បាស់ ដោយបញ្ញា នូវលោកប្រាកដ ស្មើដោយស្មៅ និងកំណាត់ឈើ ក្នុងកាលណា ក្នុងកាលនោះ បុគ្គលនោះ ក៏មិនបាននូវសេចក្តីប្រកាន់ថារបស់អញរមែងមិន សោកសៅថា របស់យើងវិនាសហើយ ។
អាត្មាធុញទ្រាន់នឹងសរីរៈ ជាអ្នកមិនត្រូវការដោយ ភព ព្រោះថា កាយនេះនឹងបែកធ្លាយទៅ ទាំងកាយដទៃទៀត ក៏នឹងមិនមានដែរ។ កិច្ចណាដោយសរីរៈមានដល់ពួកអ្នក ពួក អ្នកប្រាថ្នានូវកិច្ចណា ចូរធ្វើនូវកិច្ចនោះចុះ សេចក្តីទោមនស្សក្តី សេចក្តីស្រឡាញ់ក្តីនៃអាត្មា នឹងមិនមានក្នុងអំពើទាំងនោះ ព្រោះបច្ច័យនៃកិច្ចនោះ ។
ពួកចោរបានស្តាប់ពាក្យនៃព្រះ អធិមុត្តត្ថេរ នោះ ជាពាក្យ ចំឡែកអស្ចារ្យគួរឱ្យព្រឺរោម ហើយក៏ទម្លាក់ចោល នូវគ្រឿងសស្ត្រាទាំងឡាយ បានពោលពាក្យនេះថា បពិត្រ លោកដ៏ចំរើន លោកបានធ្វើតបោកម្មដូចម្តេច ឬអ្នកណាជា អាចារ្យរបស់លោក សេចក្តីមិនសោកសៅ លោកបានព្រោះ អាស្រ័យពាក្យប្រដៅរបស់អ្នកណា ។
ព្រះថេរៈឆ្លើយថា ព្រះជិនស្រីព្រះអង្គជាសព្វញ្ញូទ្រង់ ឃើញនូវធម៌ទាំងពួង ជាសាស្តាប្រកបដោយករុណាដ៏ធំ ទ្រង់ រក្សានូវសត្វលោកទាំងអស់ ជាអាចារ្យរបស់អាត្មា ។ ព្រះធម៌ នេះ ជាធម៌ដល់នូវកិរិយាអស់ទៅនៃកិលេស ជាធម៌ដ៏ប្រសើរ ព្រះជិនស្រីនោះ បានសំដែងហើយ សេចក្តីមិនសោកសៅដែល អាត្មាបាន ព្រោះអាស្រ័យនូវធម៌ជា ពាក្យប្រៀនប្រដៅរបស់ ព្រះជិនស្រីនោះ ។
ចោរទាំងឡាយបានស្តាប់នូវសុភាសិតនៃឥសី គឺព្រះ វាចារបស់ព្រះ អធិមុត្តត្ថេរ ហើយ ក៏ទម្លាក់ចោលនូវគ្រឿង សស្ត្រាទាំងឡាយផង នូវអាវុធទាំងឡាយផង ពួកខ្លះក៏ វៀរចាកចោរកម្មនោះ ពួកខ្លះក៏ពេញចិត្តនឹងបព្វជ្ជា ។ ចោរ ទាំងនោះក៏ចូលទៅបួសក្នុងសាសនានៃព្រះសុគត ចំរើននូវ ពោជ្ឈង្គ និងពលៈទាំងឡាយ ជាបណ្ឌិតមានចិត្តខ្ពស់ឡើង មានចិត្តល្អ មានឥន្ទ្រិយចំរើនហើយ ក៏បានពាល់ត្រូវនូវនិព្វាន បទជាអសង្ខតធម៌ ។
ដោយសេចក្តីថា ព្រះ អធិមុត្តត្ថេរ ធ្វើពួកចោរឱ្យ អស់ចិត្តកំណាច ហើយទុកពួកចោរឱ្យនៅទីនោះឯង លោក ក៏និមន្តទៅរកមាតា ជំរាបលាមាតាហើយ ទើបត្រឡប់មក នាំចោរទាំងនោះទៅកាន់សំណាក់ព្រះឧបជ្ឈាយ៍ ឱ្យបានបព្វជ្ជា ឧបសម្បទា ដោយអាស្រ័យកម្មដ្ឋាន មិនយូរប៉ុន្មាន លោក ទាំងអស់នោះ ក៏តាំងនៅក្នុងព្រះអរហត្ត ។
ចប់អធិមុត្តត្ថេរគាថា
ស្រង់ចាក សៀវភៅ ជំនួយសតិភាគទី៣
ដោយ៥០០០ឆ្នាំ
images/articles/428/Untitled-1.jpg
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ៥៥,៩២២ ដង)
ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រារឰព្រះតិស្សត្ថេរ ។ ព្រះថេរៈជាព្រះរាជឱរសរបស់ព្រះបិតុច្ឆា របស់ព្រះឣង្គ ។ លោកបានមកបួសជាភិក្ខុ ក្នុងព្រះពុទ្ធសាសនា នៅពេលដែលមានវ័យចាស់ជរាហើយ លោកមិនដែលធ្វើវត្តប្រតិបត្តិ គោរពចំពោះភិក្ខុឣាគន្តុកៈ ដែលមានវស្សាចាស់ជាងខ្លួន តាមព្រះធម៌វិន័យឡើយ ។
ព្រះសាស្តា ទ្រង់ត្រាស់បង្គាប់ ឲ្យព្រះតិស្សៈ សុំខមាទោសចំពោះភិក្ខុឣាគន្តុកៈទាំងនោះ, តែព្រះតិស្សៈ ចចេស មិនព្រមធ្វើតាមព្រះពុទ្ធដីកា របស់ព្រះឣង្គឡើយ ។ គ្រានោះ ព្រះបរមសាស្តា ទ្រង់ត្រាស់សម្តែង នូវឣតីតនិទាន របស់ព្រះតិស្សៈ ដូចមានតទៅនេះ ៖ នៅក្នុងជាតិដែលព្រះតិស្សៈនេះ បានកើតជាតាបស ឈ្មោះ ទេវិល, តថាគត បានកើតជាតាបស ឈ្មោះ នារទៈ ។
តាបសទាំងពីររូបនោះ បានឈ្លោះទាស់ទែងគ្នា យ៉ាងខ្លាំង រហូតឮដល់ព្រះរាជាក្រុងពារាណសី ស្តេចយាងទៅ ជួយរម្ងាប់ការវិវាទទាស់ទែងគ្នានោះ ហើយទ្រង់បានឲ្យទេវិលតាបស សុំខមាទោសនារទតាបស ព្រោះជាឣ្នកខុស ។ ទោះជាព្រះរាជបញ្ជា ឲ្យធ្វើយ៉ាងនេះ ក៏ទេវិលតាបស នៅតែមិនព្រមសុំខមាទោស ចំពោះនារទតាបស ទៀត នៅតែចចេស មិនព្រមស្តាប់ មិនព្រមធ្វើតាម តាំងតែពីជាតិនោះមក រហូតមកដល់ជាតិនេះ ដូច្នេះហើយ ទើបព្រះឣង្គត្រាស់នូវព្រះគាថានេះ ថា ៖
ឣក្កោច្ឆិ មំ ឣវធិ មំ ឣជិនិ មំ ឣហាសិ មេ
យេ ច តំ ឧបនយ្ហន្តិ វេរំ តេសំ ន សម្មតិ ។
ឣក្កោច្ឆិ មំ ឣវធិ មំ ឣជិនិ មំ ឣហាសិ មេ
យេ ច តំ នូបនយ្ហន្តិ វេរំ តេសូបសម្មតិ ។
បើជនទាំងឡាយណា ចងសេចក្តីក្រោធនោះទុក យ៉ាងនេះថាៈ ជនឯណោះ បានជេរឣញ ជនឯណោះ បានវាយឣញ ជនឯណោះ បានឈ្នះឣញ ជនឯណោះ បានលួចយកទ្រព្យរបស់ឣញទៅហើយ (ដូច្នេះ) ពៀរវេរា របស់ជនទាំងឡាយនោះ មិនស្ងប់រម្ងាប់បានឡើយ។
បើជនទាំងឡាយណា មិនចងសេចក្តីក្រោធនោះទុក យ៉ាងនាងកាលីយក្ខិនីនេះថាៈ ជនឯណោះ បានជេរឣញ ជនឯណោះ បានវាយឣញ ជន ឯណោះ បានឈ្នះឣញ ជនឯណោះ បានលួចយកទ្រព្យរបស់ឣញទៅហើយ (ដូច្នេះ) ពៀរវេរា របស់ជនទាំងឡាយនោះ តែងស្ងប់រម្ងាប់ទៅបាន ។
ដកស្រង់ពីវិគីផីឌា
ដោយ៥០០០ឆ្នាំ
images/articles/1674/Untitled-1-Recovered.jpg
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៦,៩២៤ ដង)
ម៉ែយំព្រោះកូនស្ងួនមិនស្ដាប់ម៉ែ
ម៉ែពិតជាឈឺចាប់ខ្លាំងណាស់ ពេលដែលកូនក្លាយទៅជាមនុស្សបែបនេះ ព្រោះម៉ែខំប្រឹងចិញ្ចឹមកូនទូន្មានប្រៀបប្រដៅកូន គឺម៉ែចង់ឲ្យកូនរបស់ម៉ែក្លាយទៅជាមនុស្សល្អ តែផ្ទុយខុសស្រឡះពីការរំពឹងទុករបស់ម៉ែ ពាក្យទូន្មានរបស់ម៉ែហាក់បីដូចជាគ្មានន័យអ្វីទាល់តែសោះ សម្រាប់កូន ព្រោះពេលណាដែលម៉ែប្រដៅ ណែនាំប្រាប់កូនកូនតែងខឹងនឹងម៉ែ កូនមិនដែលស្ដាប់ម៉ែឡើយ។
images/articles/1675/Untitled-1-Recovered.jpg
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២៧,៣៨៨ ដង)
កំណើតនៃសុរាមានក្នុងលោក
តើសុរានេះមានតាំងពីពេលណាមក? ទើបមានរហូតមកដល់បច្ចុប្បន្ននេះ យើងគ្រប់គ្នាត្រូវគិតថាកម្លាំងសុរានេះខ្លាំងយ៉ាងណា? នៅពេលដែលបុគ្គលណាម្នាក់បានផឹកតើផ្ដល់គុណសម្បត្តិឬគុណវិបត្តិយ៉ាងណាដែរ?
ទោះបីយ៉ាងណាក៏ដោយតាមសាច់រឿងបានបញ្ជាក់ថាកាលណាមនុស្សបានផឹកសុរាហើយ សុរានោះវានឹងផ្ដល់ផលមិនល្អដល់អ្នកផឹកវិញ
images/articles/1677/Untitled-1-Recovered.jpg
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២២,៤៩៨ ដង)
កំណើតបុណ្យពូនភ្នំខ្សាច់
បើតាមក្នុងគម្ពីរមហាសំការសូត្របានបញ្ជាក់ថាពេលសង្ក្រាន្តថ្មីជិតមកដល់ព្រះបាទបសេនតិកោសលបានទូលសួរព្រះអង្គថាក្រោយពេលព្រះអង្គបរិនិព្វានទៅ កាលបើដល់សង្ក្រាន្តចូលឆ្នាំម្ដងៗ តើខ្ញុំព្រះអង្គគួរបំពេញកុសលអ្វីខ្លះ? ព្រះពុទ្ធទ្រង់ត្រាស់សម្ដែងថា គួរសាងវាលុកចេតិយនៅឆ្នេរស្ទឹងទន្លេហើយនាំយកគ្រឿងសក្ការៈ ទៀន ធូប គ្រឿងក្រអូប
images/articles/1678/Untitled-1-Recovered.jpg
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ៤៩,៧៥៦ ដង)
បុណ្យផ្កាដែលធ្វើដោយមានផ្កាជាសក្ការៈនោះមានពីរបែបគឺ
១- បុណ្យផ្ការុក្ខជាតិ និងផ្កាវារីជាតិ គឺគេបេះតែផ្កាឈើ និងផ្កាឈូកថ្វាយព្រះពុទ្ធរូប។
២- បុណ្យផ្កាប្រាក់ គឺគេសន្មតប្រាក់ថាជាផ្កាបវារណាចំពោះព្រះដើម្បីសាងថាវរវត្ថុអ្វីមួយ។
ប្រទេសកម្ពុជាយើង សម័យបុរាណពុទ្ធបរិស័ទទាំងឡាយទាំងព្រះរាជាទាំងប្រជារាស្ត្រ ទ្រង់តែងតែប្រារព្ធធ្វើបុណ្យរុក្ខជាតិ និងផ្កាវារីជាតិដោយយកផ្កាចងក្រងហើយ ហែយកទៅថ្វាយព្រះពុទ្ធនៅព្រះវិហារវត្តណាមួយដែលនៅជិត។ ព្រះរាជាតែងទ្រង់ធ្វើនៅខែវស្សា គឺនៅថ្ងៃ១៥កើតខែស្រាពណ៍ដោយទ្រង់ស្ដេចយាងទៅក្រសាលតាមបឹងតាមព្រះទីន័ង នាវា ទ្រង់ព្រះរាជបញ្ជាឲ្យបេះផ្កាឈូកស ឈូកក្រហម ព្រលិត លំចង់ ស្បង្ក័ជ យកមកថ្វាយព្រះក្នុងព្រះរាជមន្ទីរហើយទ្រង់ចាត់ឲ្យហែហមដោយក្បួនហែដ៏មហោឡារិក យកទៅថ្វាយព្រះពុទ្ធរូបគ្រប់វត្តអារាម ដែលនៅជិតព្រះបរមរាជវាំង។
តែសព្វថ្ងៃដោយគេយល់ថា វត្តអារាមនីមួយៗតែងកសាងទីសេនាសនៈ ដូច្នេះទើបនិយមយកលុយមកចងក្រងជាផ្កា រួចបានវេរប្រគេនដល់ព្រះសង្ឃ ហើយបុណ្យផ្កាប្រាក់នេះគេទុកថា ជាបុណ្យធំមួយព្រះគេបានរួមបច្ច័យ កសាងថាវរវត្ថុផ្សេងៗ ទាំងខាងពុទ្ធចក្រ និងអាណាចក្រអាចធ្វើជាប្រយោជន៍ដ៏ធំធេងសម្រាប់ធ្វើជាទីសេនាសនៈផ្សេងៗបានឈ្មោះថាធ្វើឲ្យសាសនារុងរឿងតទៅទៀតផង។
រឿងព្រះបុទុមត្ថេរ
(គម្ពីរបាលីព្រះវិន័យ)
ត្រង់ភេសជ្ជករណាទិវិនិច្ឆ័យកថា ចែងពីប្រភពនៃបុណ្យផ្កាបានឮថាព្រះ មហាបទុមត្ថេរ នៅលង្កាទ្វីបកាលដែលរោគកើតឡើងដល់ព្រះរាជទេពី នៃព្រះមហាក្សត្រ ដែលស្និទ្ធស្នាលនឹងព្រះអង្គ ព្រះរាជាទ្រង់ចាត់ឲ្យស្ត្រីបម្រើម្នាក់មកសួរថ្នាំលោក ដោយសារលោកជាអ្នកកាន់វិន័យត្រឹមត្រូវមិនប្រាប់ថាចេះ ឬមិនចេះទេលោកធ្វើជាបែរទៅសួរពួកភិក្ខុថា ម្នាលអាវុសោ កាលដែលរោគដូច្នេះកើតឡើងដល់ភិក្ខុគេផ្សំថ្នាំនេះមួយៗ។
ស្ត្រីបម្រើបានឮក៏នាំដំណឹងនោះទៅទូលព្រះរាជា ព្រះរាជាបានជ្រាបក៏ចាត់ការឲ្យព្យាបាលរោគនោះដោយប្រើថ្នាំដូច្នោះក៏បានជាសះស្បើយទៅ។ កាលជាសះស្បើយហើយព្រះរាជាទ្រង់យកចីវរ១ត្រៃ និងរូបិយវត្ថុ៣០០កហាបណៈ ដាក់ក្នុងប្រអប់១ទៅតម្កល់ទុកជិតព្រះបាទាព្រះមហាបទុមត្ថេរ ហើយបវារណាថា ភន្តេ បុប្ផ បូជំ ករោថ បពិត្រព្រះករុណាម្ចាស់ដ៏ចម្រើន! ផ្កាទាំងអស់សូមព្រះករុណាម្ចាស់ចាត់ចែងផ្កាបូជាព្រះពុទ្ធរូបចុះ។
ព្រះមហាបទុមត្ថេរទទួលដោយតុណ្ហីភាពហើយគិតថា រូបិយវត្ថុមួយចំណែកនេះ ជាចំណែកអាចារ្យ លុះគិតហើយក៏ឲ្យអាចារ្យនោះទទួលយក ចំណែកនោះដោយកប្បិយវោហារសល់ពីរនោះលោកចាត់ចែងបូជាព្រះពុទ្ធរូប។
សម័យបុរាណប្រហែលជាពុទ្ធសាសនិកជនយកតម្រាប់តាមរឿងនេះហើយ បានជាគេធ្វើបុណ្យផ្ការុក្ខជាតិ និងផ្កាប្រាក់ ជាពុទ្ធបូជារួមជាមួយគ្នាជាប់ជាប្រពៃណីនៅក្នុងព្រះពុទ្ធសាសនាហើយសម័យតៗមកមានអ្នកមានសទ្ធាជ្រះថ្លាដែលត្រូវការកសាងថាវរវត្ថុផ្សេងៗ មានកុដិ ព្រះវិហារ សាលាបុណ្យ សាលារៀន ស្ពាន ស្រះជាដើមជារបស់ត្រូវចាយវាយប្រាក់ច្រើនតែបើគេមានធនធានតិចមិនអាចសាងម្នាក់ឯងបានក៏ផ្ដើមធ្វើជាបុណ្យផ្កាឡើង រួចរៃអង្គាសញាតិមិត្តឲ្យចូលប្រាក់ជួយកសាងថាវរវត្ថុនោះតាមកម្លាំងសទ្ធា។
តែតាមទម្លាប់ស្រុកខ្មែរនាសម័យបច្ចុប្បន្ន ទោះបីមានធនធានច្រើន ដែលអាចកសាងម្នាក់ឯងបានក៏ដោយតែមុននឹងធ្វើបុណ្យផ្កាគេផ្សាយដំណឹងបុណ្យនោះដល់ញាតិមិត្តជិតឆ្ងាយឲ្យជួយឧបត្ថម្ភគ្នាផង។
ជនអ្នកមានសទ្ធាជឿជាក់មុតមាំខ្លាំងក្លាប្រកបដោយអសង្ខារិកជ្រះថ្លាក៏តែងជួយចូលរួមកុសលជាច្រើន ទើបបានកំណត់បុណ្យនេះទៅ។
ដកស្រង់ចេញពីសៀវភៅ ចំណេះដឹងនានាក្នុងពុទ្ធសាសនាខ្មែរ
ដោយ៥០០០ឆ្នាំ
images/articles/1682/Untitled-1-Recovered.jpg
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៥,៣៩៥ ដង)
ថ្ងៃមួយ ខ្ញុំធ្វើដំណើរចេញពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ តាមរយៈរថយន្តក្រុងថ្ងៃនោះខ្ញុំបានជួបហេតុការណ៍ ដែលធ្វើឲ្យខ្ញុំនឹកអាណិតខ្លោចចិត្តដល់អ្នកម្ដាយគ្រប់រូបដែលពុះពាររាល់សេចក្ដីទុក្ខលំបាកដើម្បីមើលថែកូន ពេលខ្លះកូនយំ ម៉ែលោមកូនមិនបាត់យំតាមកូនក៏មាន ។ហេតុការណ៍ ដែលធ្វើឲ្យខ្ញុំចាំទុកក្នុងចិត្តនោះគឺ ពេលដែលខ្ញុំធ្វើដំណើរ តាមរថយន្តក្រុងបានពាក់កណ្ដាលផ្លូវ ស្រាប់តែមានស្ត្រីវ័យក្មេងម្នាក់ ដែលបីកូនតូចជាប់នឹងដើមទ្រូង បានកាក់ឡានជិះធ្វើដំណើរទៅភ្នំពេញដែរ។
ពេលដែលជិះបានមួយសន្ទុះ កូនក៏ចាប់ផ្ដើមរករឿង រើបម្រាបស្រែកយំពេញក្នុងឡាន ទោះបីជាស្ត្រីជាម្ដាយលួងលោមយ៉ាងណាក៏នៅតែមិនបាត់ ធ្វើឲ្យអ្នកដំណើរទាំងឡាយមុខមិនស្រស់គ្រប់ៗគ្នា ដោយសារសម្លេងរំខានរបស់ក្មេងដែលយំ អ្នកដំណើរខ្លះសម្លឹងមើលទៅស្ត្រីជាម្ដាយនិងកូនដែលយំដោយការធុញទ្រាន់យ៉ាងក្រៃលែង ហាក់ដូចជាខ្លួនឯងមិនដែលធ្លាប់មានម្ដាយ ឬមិនដែលធ្លាប់មានកូនជាខ្លួនឯងមិនដែលធ្លាប់មានម្ដាយ ឬមិនដែលធ្លាប់មានកូនអ៊ីចឹង រហូតបញ្ចេញវាចាស្ដីថាឲ្យស្ត្រីជាម្ដាយទៀតផងថា មិនចេះលួងលោមកូន ទុកឲ្យកូនទំរំខានគេឯង តាមពិតម្ដាយលោមកូនដែរ តែលោមមិនបាត់ កូននៅតែយំ តើអ្នកម្ដាយណាទៅដែលចង់ឲ្យកូនយំ?
គ្រាន់តែឮសម្លេងកូនយំ ទ្រូងរបស់ម្ដាយស្ទើរតែប្រេះបែកទៅហើយ គួរតែយល់អធ្យាស្រ័យ និងអនុគ្រោះដល់គ្នា ព្រោះយើងក៏ធ្លាប់ធ្វើជាកូនរបស់ឪពុកម្ដាយយើង និងធ្លាប់ធ្វើឪពុកម្ដាយរបស់កូនយើងដែរ តើយើងមានអារម្មណ៍បែបណា បើសិនជាកូនរបស់យើងយំលោមមិនបាត់ ហើយមានអ្នកដទៃថាឲ្យយើងដូច្នេះ យើងគួរតែគិត ដោយយកខ្លួនឯងជាឧបមាផងទើបល្អ។ ត្រង់ចំណុចនេះ ខ្ញុំហាក់ដូចជាមិនពេញចិត្តទាល់តែសោះ ចំពោះអ្នកធ្វើដំណើរទាំងឡាយ ដែលខ្វះអធ្យាស្រ័យឲ្យដល់គ្នានិងគ្នា ការខ្វះការអនុគ្រោះចំពោះជនជាតិដូចគ្នា ជាពិសេសមិនយល់អំពីតម្លៃនៃមាតាពិភពលោកដែលតែងមានការហួងហែងថែរក្សាកូន ទៅណាមកណាតែងយកកូនជាប់តាមជានិច្ច បើសិនជាកូនទើបតែនឹងកើតចាកផ្ទៃ ម៉ែរឹតតែមិនអាចឃ្លាតឆ្ងាយពីកូនទៅទៀត អ្នកណាដែលចង់ឲ្យកូនយំ តែធ្វើម្ដេច បើក្មេងនៅតូច ពេលដែលជួបអាកាសធាតុអួអ័ព្ទ តែងយំជាធម្មតា។
ស្ត្រីនោះទំនងជា ទើបតែមានកូនជាលើកដំបូង បានជាមិនសូវមានបទពិសោធ ក្នុងការលួងលោមកូន ក្នុងពេលដែលកូនយំ ដោយសារលោមកូនមិនបាត់ និងមានចិត្តអាណិតកូន ភ័យខ្លាចកូនមានបញ្ហាអ្វីមិនស្រួល ជាពិសេសមានការក្រែងចិត្តអ្នករួមដំណើរផង ស្ត្រីជាម្ដាយស្រក់ទឹកភ្នែករហាម ដោយការយំអាណិតកូន ។ពេលដែលខ្ញុំឃើញដូច្នោះ ខ្ញុំមានចិត្តអាណិតស្ត្រីជាម្ដាយណាស់ ហើយក៏នឹងដល់អ្នកម្ដាយគ្រប់រូបមិនថាម្ដាយខ្ញុំ មិនថាម្ដាយគេ ពេលដែលឃើញកូនយំ តែងយំតាមកូនជាធម្មតា ព្រោះបារម្ភពីកូន។
ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក
ដោយ៥០០០ឆ្នាំ
images/articles/1685/Untitled-1-Recovered.jpg
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២១,៣១៩ ដង)
សរុបសេចក្ដីកាយកម្ម វចីកម្ម មនោកម្ម
កាយកម្ម ៣ វចីកម្ម ៤ មនោកម្ម ៣ នេះ សុទ្ធតែចាត់ជា បាប ទាំងអស់។ ក្នុងបាលីមានសម្ដែងអំពីបាប ៣ ពួកនេះច្រើនជាងចំណែកដទៃ ៗ ព្រោះបាបអម្បាលនេះជាប្រធានរបស់បាបទាំងពួង សូម្បីបណ្ដាបាបដទៃក៏រួមចូលក្នុងបាប ៣ ពួងនេះដែរ បាបទាំងនេះ ជួនកាលលោកហៅថា បាប ដដែល ជួនកាលលោកហៅថា ទុច្ចរិត ជួនកាលលោកហៅថា អកុសល ជួនកាល
images/articles/1692/Untitled-1-Recovered.jpg
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២៦,៦៤៧ ដង)
បុណ្យកតញ្ញូកតវេទី
ពិធីនេះភាគច្រើនគេនិយមធ្វើត្រឹមតែមួយយប់ និងមួយព្រឹកប៉ុណ្ណោះដោយមានការនិមន្តព្រះសង្ឃយ៉ាងតិច៤អង្គឡើងទៅ។ អត្ថន័យដែលធ្វើគឺដើម្បីគោរពចំពោះលោកអ្នកជា មាតាបិតា ជីដូនជីតា និងសូមពរជ័យពីលោកមានគុណទាំងឡាយ។ របៀបធ្វើគេពិភាក្សាជាមួយបងប្អូន សុំការឯកភាព តាមលទ្ធភាព អ្នកមានធូរធារ ក្រ និង មធ្យម ដើម្បីទិញសាដក និងវត្ថុ
images/articles/1691/Untitled-1-Recovered.jpg
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៨,២៩៧ ដង)
ការសំដែងព្រះធម៌ គឺជាការប្រដៅចិត្តមួយផ្នែកទៀតយ៉ាងសំខាន់ ព្រោះអាចប្រគល់ឱ្យនូវការចេះការដឹងដល់ អ្នកដទៃ ទាំងការចេះការដឹងនេះជារបស់មានតម្លៃកាត់ថ្លៃ ពុំបានដូច្នេះអ្នកសំដែងធម៌ក៏មិនត្រូវតាំងចេតនាលក់ព្រះធម៌ឡើយ ប៉ុន្តែត្រូវតាំងចេតនាដោយមេត្តាពិតៗ ដើម្បីឱ្យអ្នកស្តាប់បាន នូវប្រយោជន៍បាននូវព្រះធម៌ជាមរតក ។
ការសំដែងព្រះធម៌ គឺឱ្យទានដ៏ប្រសើរខ្ពង់ខ្ពស់
images/articles/1690/Untitled-1-Recovered.jpg
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៨,០៣០ ដង)
បុគ្គលមកដើម្បី្របយោជន៍ណា គួរគប្បីបំពេញធ្វើនូវប្រយោជន៍នោះ ការបដិសន្ធិជាមនុស្ស បាននាំយកមកនូវឧបនិស្ស័យ នៃបុណ្យកុសលដ៏ច្រើនដែលអាចបំពេញធ្វើបន្ថែមបានក្នុងកំណើតជាមនុស្សបច្ចុប្បន្ននេះ គឺជាកំណើតដែលកើតមកដើម្បីប្រយោជន៍ មិនមែនដូចកំណើត សត្វក្នុងអបាយភូមិដែលត្រូវបិទនូវឧបនិស្ស័យនៃបុណ្យ កុសល គឺពុំអាចបំពេញឱ្យ
images/articles/1697/ge5t3egstextd-1.gif
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៤,៦១១ ដង)
ជីវប្រវត្តិរបស់ឧគ្គតគហបតីឧបាសក
(លោកជាឯតទគ្គៈផ្នែកខាងឧបដ្ឋាកព្រះសង្ឃ)
ឧគ្គតគហបតី ឧបាសក រាប់ថាជាឧបាសកដែលទ្រទ្រង់នូវតំណែងជាឯតទគ្គៈម្នាក់ ក្នុងបណ្តាឧបាសកទាំងឡាយនៅក្នុងព្រះពុទ្ធសាសនានេះ ដូចដែលមានរឿងសម្តែងប្រាកដនៅក្នុង គម្ពីរអង្គុត្តរនិកាយ ឯកនិបាត ដូចមានសេចក្តីថា ៖
ឯតទគ្គំ ភិក្ខវេ មម សាវកានំ ឧបាសកានំ សង្ឃុប្បដ្ឋាកានំ យទិទំ ឧគ្គតោគហបតិ
images/articles/1696/Untitled-1-Recovered.jpg
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៨,២៦១ ដង)
ក្មេងឈាមរាវ
កូនពេញវ័យ លៃគំនិត គិតឆេវឆាវ
ក្មេងឈាមរាវ គំនិតខ្លី វ័យកំលោះ
គេមើលមុខ សម្លក់ដាក់ មិនបានសោះ
រករឿងទាស់ ឈ្លោះប្រកែក វាយតបគ្នា។
កូនវាយតប គេសន្លប់ រងរបួស
ត្រូវជាប់ទោស គេចាប់ដាក់ ពន្ធនាគារ
ធ្វើឲ្យពុក ហើយនឹងម៉ែ ត្រូវវេទនា
រងកម្មពៀរ គ្រាំគ្រាចិត្ត ត្បិតរូបកូន។