images/articles/1700/Untitled-1-Recovered.jpg
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១០,៧៧៣ ដង)
លោកប្រៀបធៀបកិរិយាប្រព្រឹត្តទៅរបស់កម្មជាកុសល និងអកុសលដែលឲ្យផលផ្សេងគ្នា ថា៖
យាទិសំ វបតេ ពីជំ តាទិសំ លភតេ ផលំ កល្យាណការី កល្យាណំ បាបការី ច បាបកំ។ សេចក្ដីថា មនុស្សក្នុងលោក គេសាបព្រោះបណ្ដុះពូជបែបណា តែងបានផ្លែផ្កាមកជាបែបនោះវិញ សេចក្ដីនេះមានឧបមាដូចម្ដេចមិញ កល្យាណជនអ្នកធ្វើអំពើល្អតែងបានល្អ បាបជនអ្នកធ្វើអំពើអាក្រក់ ក៏តែងបានអាក្រក់ មានឧបមេយ្យដូច្នោះដែរ។
អធិប្បាយថា បើសត្វឯណាបានធ្វើអំពើល្អឬអាក្រក់ អំពើនោះឯង ក៏បែងចែករំលែកឲ្យសត្វនោះ ៗ បានល្អឬអាក្រក់តាមបែបដែលធ្វើ អំពើអាក្រក់ក៏នាំទៅកាន់ទុគ្គតិ អំពើល្អក៏នឹងនាំទៅកាន់សុគតិ។ ទាំងនេះ ក៏សម្រេចមកតែអំពីចិត្តជាហេតុទាំងអស់ ។សូមលើកឧទាហរណ៍ឡើងសម្ដែងដូចតទៅនេះ
រឿង តិរ្ថិយជួលចោរវាយព្រះមោគ្គលាន
កាលបើពុទ្ធសាសនារុងរឿងឡើង ពួកតិរ្ថិយក៏ឱនអាប់មិនសូវមានគេរាប់អាន ព្រោះហេតុនេះ ទើបពួកតិរ្ថិយជួលពួកចោរឲ្យសម្លាប់ព្រះមោគ្គលាន ដោយយល់ថា ពុទ្ធសាសនារុងរឿងព្រោះតែព្រះថេរៈនោះ។ ព្រះបាទអជាតសត្រូវឲ្យស៊ើបដំណឹងរកឃើញតាមពិត ទ្រង់ឲ្យចាប់ពួកតិរ្ថិយ និងពួកចោរមកឲ្យជិះរណ្ដៅត្រឹមផ្ចឹត គ្របចំបើងដុតភ្លើងហើយទ្រង់បង្គាប់ឲ្យភ្ជួរដោយនង្គ័លដែក ដាច់ជាកំណាត់ធំកំណាត់តូច ស្លាប់អស់មិនមានសល់។ទាំងនេះ ក៏ព្រោះចិត្តលោភលាភសក្ការៈនឹងថ្លៃឈ្នួល ។
រឿង អសោកមហារាជ
ព្រះបាទអសោកមហារាជនោះ ទ្រង់មានព្រះរាជសទ្ធាទោះបីទ្រង់ធ្វើព្រះរាជកុសលជាច្រើន ក៏ទ្រង់មិនស្កប់ព្រះហឫទ័យ កាលទៀបទ្រង់ព្រះទិវង្គត ទ្រង់បង្គាប់ឲ្យពួករាជសេវកាមាត្យយកព្រះរាជទ្រព្យ ទៅប្រគេនតាមព្រះរាជហឫទ័យ ក៏ទ្រង់ព្រះកន្សែងស្រក់ទឹកព្រះនេត្រជោកព្រះភក្ត្រទ្រង់ព្រះពិរោធជាពន្លឹក កំពុងតែទ្រង់ព្រះពិរោធដូច្នោះ ក៏ទ្រង់ព្រះទិវង្គតទៅ ទៅកើតក្នុងទុគ្គតិភាព សមគួរតាមយថាកម្ម ។ទាំងនេះ ក៏ព្រោះចិត្តក្រោធនឹងសេវកាមាត្យ។
ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ
ដោយ៥០០០ឆ្នាំ
images/articles/1699/textsdf454gf44235d-1.png
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២៤,៥៩៦ ដង)
ជីវប្រវត្តិរបស់អនាថបិណ្ឌិកសេដ្ឋី
(លោកជាឯតទគ្គៈផ្នែកខាងអ្នកឲ្យទាន)
អនាថបិណ្ឌិកសេដ្ឋី លោកជាអវិយឧបាសកដែលជាអ្នកពេញចិត្តក្នុងការបរិច្ចាគទាន រហូតដល់មានអ្នកដទៃស្គាល់លោកជាច្រើន ពីព្រោះលោកមិនធ្លាប់ស្តាយទ្រព្យសម្បត្តិក្នុងការឲ្យទាន ទោះជាអស់ប៉ុន្មានក៏មិនថា ហេតុដូច្នេះហើយ ទើបលោកបានទទួលការលើកតម្កើងពីព្រះសយម្ភូថា
images/articles/1703/Untitled-1-Recovered.jpg
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ៩,៤៩៣ ដង)
ទឹកភ្នែកស្ដាយកំហុសរបស់កូន
កំហុសឆ្គងទាំងឡាយ ដែលកូនធ្វើខុសចំពោះម៉ែ ឲ្យកូនសុំទោសផងណាម៉ែ កូនស្ដាយណាស់នូវរាល់អំពើដែលកូនធ្វើទៅមិនបានគិត ធ្វើឲ្យម៉ែពិបាកចិត្ត យំសោកសង្រេងព្រោះកូន។ ពីមុនកូនតែងមើលរំលងម៉ែ កូនមិនបានដឹងថាម៉ែ គឺជាអ្នកមានគុណកម្រិតណាសម្រាប់កូនទេ កូនធ្វើឲ្យម៉ែយំគ្រប់ពេលវេលា កូនមិនដែលមានចិត្តនឹកអាណិតម៉ែឡើយ តែពេលនេះទើបកូនដឹងថា
images/articles/1702/Untitled-1-Recovered.jpg
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២១,៧១៥ ដង)
ឧបក្កិលេស ១៦ យ៉ាង
១- អភិជ្ឈាវិសមលោភ៖ ល្មោភរំពៃចង់បានទ្រព្យគេ
២- ទោស៖ ប្រទូស្ដ
៣- កោធ៖ ក្រោធ
៤- ឧបនាហ៖ ចងក្រោធទុក្ខ
៥- មក្ខ៖ លុបគុណគេ
៦- បលាស៖ វ៉ៃឫកប្រប
៧- ឥស្សា៖ ឫស្យា
៨- មច្ឆរិយ៖ កំណាញ់
៩- មាយា៖ លាក់ពុត
១០- សាថេយ្យ៖ អួតអាង
១១- ថម្ភ៖ តឹងតែង
១២- សារម្ភ៖ ប្រជែងវាសនា
១៣- មាន៖ ប្រកាន់ខ្លួន
១៤- អតិមាន៖ មើលងាយគេ
images/articles/1701/Untitled-1-Recovered.jpg
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១០,៥៧០ ដង)
សម្រេចព្រះនិព្វាន ក៏ព្រោះចិត្ត
ពាក្យថា សម្រេចព្រះនិព្វានក៏ព្រោះចិត្តនោះ មានសេចក្ដីថា បុគ្គលដែលបង្ហាត់ចិត្តដោយសមថវិធី និងវិបស្សនាវិធីដរាបដល់កើតបញ្ញាឃើញសភាវធម៌តាមពិត មានចិត្តមិនបានប្រកាន់ខ្ជាប់តាម តណ្ហា មានះ ទិដ្ឋិ ធ្វើចិត្តឲ្យស្រុតស្រកចាកកិលេសទាំងតូចទាំងធំ រំលត់កិលេសព្រមទាំងកងទុក្ខទាំងអស់លោកឲ្យឈ្មោះថាដល់ព្រះនិព្វាន
images/articles/1708/12457td-1.gif
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៥,៨៨៥ ដង)
ជីវប្រវត្តិរបស់ព្រះនាងសុមាវតី
(ដែលជាឯតទគ្គៈផ្នែកខាងជាអ្នកនៅដោយមេត្តា)
ព្រះនាងសាមាវតី ជាព្រះអរិយឧបាសិកា ជាអ្នកទ្រទ្រង់នូវគុណធម៌ផ្នែកខាងរស់នៅដោយមេត្តាចិត្ត ដែលរាប់ថា ជាគុណធម៌ប្រចាំជីវិតរបស់ព្រះនាង រហូតដល់បានទទួលការរាប់អានអំពីមហាជនទាំងឡាយថា អ្នកនៅដោយមេត្តាចិត្ត នេះជាលក្ខណៈរបស់ព្រះនាងដែលមានប្រចាំខ្លួន ។
images/articles/1707/tee44343xtd-1.gif
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ៩,៣៥៦ ដង)
ជីវប្រវត្តិរបស់ឧគ្គគហបតី អ្នកនៅក្នុងក្រុងវេសាលី
(លោកជាឯតទគ្គៈផ្នែកខាងឲ្យភោជនជាទីគាប់ចិត្ត)
ឧគ្គគហបតី រាប់ថាជាឧបាសកម្នាក់ ជាអ្នកប្រសើរជាងឧបាសកទាំងឡាយផ្នែកខាងឲ្យភោជនជាទីគាប់ចិត្ត នៅក្នុងព្រះពុទ្ធសាសនានេះ ចំណែកជីវប្រវត្តិរបស់ឧគ្គគហតីវិញ មានសម្តែងទាំងអតីតជាតិ និងបច្ចុប្បន្នជាតិផងដែរ ។
images/articles/2171/Untitled-1-Recovered.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២ (អាន: ១៥,១៦៥ ដង)
ខេមាថេរីគាថា
ថ្ងៃមួយព្រះនាងខេមាថេរី កំពុងអង្គុយសម្រាកពេលថ្ងៃក្តោមម្លប់ឈើមួយដើម ។មារមានចិត្តបាប ប្លែងកាយជាប្រុសកម្លោះចូលទៅរក ហើយបានពោលពាក្យទៅរកព្រះាងខេមាថេរីដូច្នេះថា៖ហៃនាងខេមា នាងនៅក្នុងវ័យ ជាស្រីមានរូបល្អ យើងសោតក៏នៅក្មេងកម្លោះ នាងចូរមក យើងនឹងត្រេកត្រអាលដោយតូរ្យតន្ត្រីប្រកបដោយអង្គ ៥ ។
ព្រះនាងខេមាថេរី បានស្តាប់ពាក្យនោះហើយ
images/articles/2174/Untitled-1-Recovered.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២ (អាន: ៧៣,៩៨៩ ដង)
អត្ថន័យមហាសុបិន
១- ព្រះអង្គពិតជាបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ពិតប្រាកដ។
២- មគ្គប្រកបដោយអង្គ ៨ ដែលព្រះអង្គត្រាស់ដឹងហើយមនុស្ស និងទេវតាអាចប្រកាសដោយប្រពៃ។
៣- ពួកគ្រហស្ថស្លៀកពាក់ស នឹងដល់ព្រះអង្គជាសរណៈស្មើដោយជីវិត។
៤- វណ្ណៈទាំង ៤ គឺខត្តិយៈ ព្រហ្មណ៍ វេស្សៈ និងសូទ្រៈ ទាំង៤ វណ្ណៈនេះ ចេញចាកផ្ទះមកបួសក្នុងធម៌វិន័យ ដែលព្រះអង្គទ្រង់សម្ដែង
images/articles/2176/Untitled-1-Recovered.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២ (អាន: ៦៤,៣២៣ ដង)
សម្ដីមនុស្សនិងសត្វយំ
សំឡេងសត្វស្លាបទាំងឡាយដែលស្រែកយំតាមជួរព្រៃភ្នំឬតាមទីរមណីយដ្ឋានទាំងឡាយអាចជាអារម្មណ៍សប្បាយរីករាយឬសង្វេគដល់ជនអ្នកនៅទីនោះបានស្ដាប់ ប៉ុន្តែសំឡេងរបស់ដែលនិយាយកុហកញុះញង់ ជេរប្រទេចផ្ដាសាដោយឥតមានមេត្តា ជាអារម្មណ៍ធុញទ្រាន់បំផុតរបស់ពពួកជនដែលបានស្ដាប់ហើយ។
- មនុស្សសត្វទាំងឡាយចូលចិត្តពាក្យសម្ដីពិត
images/articles/2177/Untitled-1-Recovered.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២ (អាន: ៦៤,៦២៩ ដង)
សតិរលឹកដឹងនូវធម៌
ក្នុងពេលសតិសម្បជញ្ញៈ ជាប់ជំពាក់ក្នុងរឿងអ្នកណា ហើយយករឿងរបស់អ្នកនោះ ឯងមកនិយាយ។ ថាអ្នកនេះ ល្អយ៉ាងនេះ អ្នកនោះអាក្រក់យ៉ាងនោះ ហាក់ដូចជា អ្នកនោះមានមែនអ៊ីចឹង។ កាលបើអប់រំបញ្ញាសម្មាទិដ្ឋិទល់នឹងសភាវៈរូបធម៌ និងមានធម៌យ៉ាងដូច្នេះ ហើយ នឹងបានសេចក្ដីស្ងប់ ព្រោះថាធម៌ទាំងឡាយ កាលណា បើមានហេតុមានបច្ច័យយ៉ាងណា
images/articles/2181/Untitled-1-Recovered.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២ (អាន: ១៦,៧២៩ ដង)
គណបលិពោធ
គណៈភិក្ខុអ្នករៀនព្រះសូត្រក្ដី គណៈរបស់ភិក្ខុអ្នករៀនអភិធម្មក្ដី ឈ្មោះថា គណៈ ភិក្ខុណាកាលឲ្យឧទ្ទេសខ្លះ បរិបុច្ឆាខ្លះដល់គណៈនោះ រមែងមិនបានឱកាសសម្រាប់បំពេញសមណធម៌គណៈរមែងជាបលិពោធដល់ភិក្ខុនោះ គណៈបលិពោធនោះ លោកគប្បីកាត់ចេញដោយឧបាយដូចតទៅនេះ គឺបើការងារ (រៀនសូត្រ) របស់ភិក្ខុនោះសម្រេចបានច្រើនហើយ ការងារដែលនៅ
images/articles/2179/Untitled-1-Recovered.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២ (អាន: ២២,៥៨៣ ដង)
ការវេរចង្ហាន់
ការវេរចង្ហាន់ជាពិធីកម្មមួយដ៏ល្អដែរ។ រាល់ពេលធ្វើបុណ្យកុសល នៅវេលាថ្ងៃជិតត្រង់ពុទ្ធបរិស័ទតែងធ្វើការវេរចង្ហាន់។ ការវេរចង្ហាន់ទុកដូចជាសុន្ទរកថា ទូលព្រះសង្ឃឲ្យបានជ្រាប និង តាំងចិត្តរបស់ខ្លួនក្នុងការបំពេញទាននេះ។ ក្នុងការវេរនោះ មានពាក្យថា ប្រកបដោយធម៌ បានមកដោយធម៌ កើតឡើងដោយធម៌។ បានសេចក្ដីថារបស់ដែលបានយកមកធ្វើទាននេះ
images/articles/2180/Untitled-1-Recovered.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២ (អាន: ២១,៥៧១ ដង)
បិដកលេខ៥២ ទំព័រ ៦០
ការត្រឡប់បានអត្តភាពជាមនុស្ស ជាការបានដោយកម្រ ការរស់របស់សត្វទាំងឡាយ បានក្រោយកម្រ ការស្ដាប់ធម៌ របស់សប្បុរស បានដោយកម្រ ការកើតឡើងនៃព្រះពុទ្ធទាំងឡាយក៏បានដោយកម្រ។ ការមិនធ្វើនូវបាបទាំងពួង ការញ៉ាំងកុសលឲ្យកើតឡើង ការធ្វើចិត្តឲ្យផូរផង់ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។
បិដកលេខ៣៣ ទំព័រ ៣២៥
images/articles/2182/Untitled-1-Recovered.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២ (អាន: ១០,៦៦៥ ដង)
គន្ថបលិពោធ
ការបរិហារបរិយត្តិ ឈ្មោះថា គន្ថ ការបរិហារបរិយត្តិនោះរមែងជាកង្វល់ដល់ភិក្ខុជានិច្ច ដោយកិច្ចមានការស្វាធ្យាយជាដើមប៉ុណ្ណោះ មិនជាកង្វល់ដល់ភិក្ខុក្រៅនេះ (ដែលមិនបានខ្វល់ខ្វាយ) ទេ រឿងទាំងនេះ (ជានិទស្សនៈ) ក្នុងសេចក្ដីដែលគន្ថៈមិនជាបលិពោធ សម្រាប់ភិក្ខុអ្នកមិនខ្វល់ខ្វាយ។
បានឮមកថា ព្រះទេវត្ថេរៈដែលជាមជ្ឈិមភាណកៈ (អ្នកសូត្រមជ្ឈិមនិកាយ)
images/articles/2233/Untitled-1-Recovered.jpg
ផ្សាយ : ៣០ វិច្ឆិកា ឆ្នាំ២០២២ (អាន: ៤១,២៦៣ ដង)
មហាសុទស្សនចរិយា
កាលតថាគត ជាក្សត្រចក្រពត្តិ ឈ្មោះមហាសុទស្សនៈ មានពលច្រើន នៅក្នុងនគរកុសាវតី ។ ក្នុងនគរនោះ តថាគតបានឲ្យគេឃោសនា ក្នុងមួយថ្ងៃ ៣ ដង ក្នុងទីនោះ ៗ ថា អ្នកណាស្រេក អ្នកណា ( ប្រាថ្នា ) នូវកម្រងផ្កា អ្នកណា ( ប្រាថ្នា ) នូវគ្រឿងលាប អ្នកណា អាក្រាតនឹងស្លៀកដណ្តប់នូវសម្ពត់ទាំងឡាយ ដែលជ្រលក់ដោយពណ៌