images/articles/2333/t______extpic.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ២៩,២៤១ ដង)
ការដោះលែងសត្វដែលជាប់អន្ទាក់ព្រាន
ការដោះលែងនូវសត្វដែលជាប់អន្ទាក់ ដូចជាសត្វបក្សី សត្វម្រឹគ ឬត្រីដែលជាប់លបឬទ្រូជាដើម ដោយចិត្តអាណិតចង់ឲ្យសត្វនោះរួចផុតអំពីទុក្ខភ័យ នេះមិនចាត់ជាអទិន្នាទាន តែបើដោះលេងដោយចិត្តលួច ខ្លាចក្រែងម្ចាស់គេឃើញ ការដោះលែងយ៉ាងនេះ ចាត់ជាអទិន្នាទានកម្ម ព្រោះមានរឿងក្នុងវិនយបញ្ញត្តិនៃទុតិយបារាជិករបស់ភិក្ខុថា
images/articles/2386/45e4tverstbe54vyrdsgve5ydrgtw4verdx.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ១៦,១១៤ ដង)
ពាក្យថាប្រយោជន៍ (ជាភាសាសំស្ក្រឹត ភាសាបាលីបយោជន) បើជាភាសាខ្មែរ ដំណើរដែលគួរប្រកប អ្វីៗ ដែលគេត្រូវការ ដែលគេប្រកបទៅកើតការ ផលសម្រេចអំពីការប្រកប ប្រយោជន៍ក្នុងលោកនេះ ប្រយោជន៍ក្នុងបរលោកបុគ្គលគប្បីធ្វើអំពើណា ដែលមានប្រយោជន៍ មិនគួរធ្វើអំពើណា ដែលឥតប្រយោជន៍ឡើយ។
បានដល់អ្វីៗណាដែលកើតបានមក អំពីការព្យាយាមធ្វើព្យាយាមរៀន ព្យាយាមអានសូត្រទន្ទេញ កត់ចំណាំចាំស្គាល់យល់ ចេះដឹងបាន អ្វីនោះឯងចាត់ថាផលប្រយោជន៍។ បើតាមន័យនេះ ពាក្យថាប្រយោជន៍ ឃើញថាផ្សេងអំពីពាក្យថាគុណ ត្រង់ដែលមានន័យថា សភាវធម៌ ដែលចម្រើនឡើងដោយលក្ខណៈរបស់ខ្លួន ឬសភាវធម៌ដែលគួរសន្សំឲ្យកើតមានបានដល់ផ្នែកខាងល្អតែម្យ៉ាង។ ពាក្យថាគុណនេះ សំដៅយកតែនាមធម៌ប៉ុណ្ណោះ ពុំបានសំដៅយកដល់រូបធម៌ ដូចពាក្យថាប្រយោជន៍ផងទេ។
ដូច្នេះយើងចង់និយាយថាជាគុណប្រយោជន៍ យ៉ាងនេះជាដើម ដើម្បីសម្ដែងបញ្ជាក់ឲ្យបានច្បាស់លាស់ថា ផលដែលកើតបានមកអំពីការព្យាយាមនោះ គឺជាសម្មាវាយាមៈការព្យាយាមត្រូវ ព្យាយាមប្រពៃ ទើបផលដែលកើតអំពីការព្យាយាមនោះ ចាត់ជាផលបានមកប្រកបដោយគុណ គឺសេចក្ដីល្អជាគុណប្រយោជន៍ បើពុំនោះសោតទេនឹងបានជាមិច្ឆាវាយាមៈ ការព្យាយាមខុស ព្យាយាមមិនប្រពៃមិនល្អ ផលដែលត្រូវបានមក ក៏ឈ្មោះថាមិនល្អ យើងពុំអាចប្រើពាក្យថាគុណភ្ជាប់ជាមួយពាក្យថាប្រយោជន៍បែបនោះបានទេ។
ឧទាហរណ៍ដូចជាពួកចោរ ព្យាយាមលួចឆ្មក់ឆក់ប្រវ័ញ្ច កេងបន្លំបោកប្រាស់បានទ្រព្យសម្បត្តិអំពីអ្នកដទៃមក អ្វីៗដែលបានមកនោះ ហៅបានត្រឹមជាផលប្រយោជន៍ប៉ុណ្ណោះ ពុំបានចាត់ថាជាគុណប្រយោជន៍ទេ។ដូច្នេះពាក្យថាប្រយោជន៍ យើងអាចនិយាយបានទាំងផ្នែកអាក្រក់ផង ទាំងផ្នែកល្អផង ដែលផ្ទុយអំពីពាក្យថាគុណទើបមានពាក្យពោលថា ត្រូវធ្វើអំពើណាដែលជាប្រយោជន៍ត្រង់នេះសំដៅយកអំពើដែលជាគុណ ដើម្បីឲ្យបានជាផលប្រយោជន៍នោះ ទៅជាគុណដែល កុំធ្វើអំពើណាដែលពុំមានជាគុណ នាំឲ្យបានតែផលជា "អគុណ" ។
សូម្បីតែអង្គមគ្គទាំងប្រាំបី ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់បញ្ជាក់ឲ្យបានច្បាស់ថា មគ្គដែលប្រកបដោយគុណ គឺសម្មាសមគ្គ មគ្គដែលប្រាសចាកគុណគឺ មិច្ឆាមគ្គដូច្នេះជាដើម។ ដូចពាក្យថា ប្រយោជន៍នេះ ក្នុងព្រះពុទ្ធសាសនា ព្រះដ៏មានព្រះភាគព្រះអង្គទ្រង់បានសម្ដែងបញ្ជាក់ ឲ្យព្យាយាមបំពេញទាំងជាប្រយោជន៍ក្នុងលោកនេះ និងប្រយោជន៍ក្នុងបរលោក ក៏បានដល់ប្រយោជន៍ដែលជាគុណ ឬហៅថាគុណប្រយោជន៍នោះឯង។
ដកស្រង់ចេញពីសៀវភៅ គុណមាតាបិតា
រៀបរៀងដោយ ឧបាសក ម៉ិញ សាវ៉ាន
ដោយ៥០០០ឆ្នាំ
images/articles/2390/w35gr4fdrt4wse56hgtf4fsetghu.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៥,៩០៤ ដង)
មនុស្សម្នាក់ ៗ ដែលមានជីវិតរស់នៅលើផែនដីនេះ គឺត្រូវតែមានគោលដៅច្បាស់លាស់ដើម្បីធ្វើឲ្យដំណើរជីវិតរបស់ខ្លួនកាន់តែមានភាពរលូនទៅមុខជានិច្ច និងដើម្បីឲ្យជីវិតកាន់តែមានភាពស្រស់បំព្រង ។ ទន្ទឹមនឹងធ្វើឲ្យដំណើរជីវិតសម្រេចដល់គោលដៅនោះ គឺយើងត្រូវឧស្សាហ៍ព្យាយាមសួរខ្លួនឯងថា " តើជីវិតរស់នៅដើម្បីអ្វី ? អ្វីទៅជាគោលដៅពិតប្រាកដរបស់ជីវិត ? ហើយតើជីវិតកំពុងធ្វើអ្វីនៅលើភពផែនដីនេះ ? សំនួរទាំងអស់នេះតម្រូវឲ្យយើងចេះសួរដោយខ្លួនឯង ហើយក៏តម្រូវឲ្យយើងត្រិះរិះពិចារណា ស្វែងរកចម្លើយដោយខ្លួនឯងដែរ ។ មនុស្សមានជីវិតដែលរស់នៅលើផែនដីតែគ្មានគោលដៅ វាប្រៀបដូចជាអ្នកដើរផ្លូវឆ្ងាយដែលមិនស្គាល់ផ្លូវដូច្នោះដែរ ។
អ្នកដែលគ្មានគោលដៅជីវិតច្បាស់លាស់ អ្នកនោះច្រើនតែបរាជ័យនៅលើផ្លូវជីវិត ព្រោះតែមិនដឹងថា ជីវិតខ្លួនឯងរស់នៅដើម្បីអ្វី ហើយមិនដឹងថា តម្លៃ និងខ្លឹមសារជីវិតនេះវាស្ថិតនៅត្រង់ណា ។ ដូច្នេះហើយ មនុស្សយើងម្នាក់ ៗ ត្រូវចេះរៀនកំណត់គោលដៅសម្រាប់ជីវិតទុកឲ្យហើយ ដើម្បីធ្វើឲ្យដំណើរជីវិតរបស់យើងមានលំនឹងពិតប្រាកដ ហើយដើម្បីធ្វើឲ្យដំណើរជីវិតប្រព្រឹត្តទៅយ៉ាងរលូន និងល្អប្រសើរ ។
គោលដៅជីវិតដែលប្រព្រឹត្តទៅបានល្អប្រសើរ លុះត្រាតែអ្នកនោះ គឺជាអ្នកមាននូវសតិ សម្បជញ្ញៈ ភ្ញាក់រលឹករឿយ ៗ ដើម្បីទប់ស្កាត់ចំពោះអារម្មរណ៍មិនល្អទាំងឡាយ ដែលចូលមកបៀតបៀននៅក្នុងខួរក្បាលរបស់យើង ដោយសេចក្តីអំណត់អត់ធ្មត់យ៉ាងក្រៃលែង មិនត្រូវមួម៉ៅ ក្តៅក្រហាយ ទៅតាមអារម្មណ៍នោះ ៗ ឡើយ ត្រូវចេះរៀបចំអារម្មណ៍របស់ខ្លួនឯងឲ្យបានស្ងប់ ព្រោះថា កាលបើអារម្មណ៍ល្អហើយ ការកំណត់គោលដៅ និងការអនុវត្តន៍គោលដៅរមែងមានប្រសិទ្ធភាព ។
គោលដៅពិតប្រាកដរបស់ជីវិតមនុស្ស ដែលរស់នៅគ្រប់សម័យកាលទាំងអស់ មិនមែនបញ្ចប់ត្រឹមតែភាពសប្បាយហ៊ឺហាមានលុយចាយ មានបាយហូប មានឡានជិះ មានផ្ទះនៅ មានការងារល្អ ៗ ធ្វើនោះទេ គឺត្រូវតែមានខ្លឹមរបស់ជីវិត ។ ខ្លឹមគឺសីល ខ្លឹមគឺសេចក្តីល្អ ខ្លឹមគឺបុណ្យកុសល. . . នេះហើយ គឺជាគោលដៅពិតប្រាកដរបស់ជីវិត ។
ដកស្រង់ចេញពីសៀវភៅៈ តម្រង់ជ្លូវជីវិត
រៀបរៀងដោយៈ សាមណេ ឆិម ប៊ុនឆា
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ
images/articles/2392/435gf4weargw4vtcafegrftcaw4esdzr.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៣២,៨០៩ ដង)
មនុស្សយើងដោយទូទៅ នៅពេលខ្លះអាចភ្លេចគិតដល់ម៉ែ ព្រោះរវល់តែសប្បាយរីករាយដោយកាមគុណ ឬរវល់ក្នុងការងាររបស់ខ្លួនផ្សេង ៗ ប៉ុន្តែដល់ពេលដែលខ្លួនឯងមានជម្ងឺធ្ងន់អ្វីមួយ កូនគ្រប់គ្នាច្រើនតែគិតរកម៉ែ ព្រោះធ្លាប់ជំពាក់ចិត្តនឹងម៉ែកាលពីខ្លួននៅតូច ។ក្នុងសម័យដែលខ្លួនជាកូននៅតូច កាលបើឈឺចាប់អ្វី ៗ ម៉ែតែងនៅថែរក្សាថ្នាក់ថ្មនជានិច្ច កូនឃើញមុខម៉ែជាប្រចាំ ម៉ែហួងហែងកូន ម៉ែសម្រាន្តមិនពេគភ្នែក ម៉ែទ្រាំអត់ងងុយនៅយាមកូន បបោសអង្អែលកូន នៅចាំពេលឲ្យបាយឲ្យទឹក នៅចាំពេលឲ្យថ្នាំ និងនៅចាំជួយកូនគ្រប់យ៉ាងពេលដែលកូនឈឺលំបាក ព្រមទាំងលួងលោមចិត្តកូនដោយសន្យាឲ្យនូវអ្វី ៗ តាមដែលកូនចង់បានទៀតផង ។ ម៉ែជាទីពឺងរបស់កូន ពេលដែលកូនមានទុក្ខលំបាកសូម្បីកូនមានរូបរាងអបលក្ខណ៍យ៉ាងណាក្តី ម៉ែក៏នៅតែស្រឡាញ់ព្រមដោយក្តីអាណិតជានិច្ច ។ សេចក្តីស្រឡាញ់របស់ម៉ែ គឺជាសេចក្តីស្រឡាញ់ដ៏បរិសុទ្ធ ដូច្នេះហើយ ទើបដល់ពេលដែលកូនមានជម្ងឺធ្ងន់ ឬ ក៏ពេលដែលត្រូវសម្រាលកូនឆ្លងទន្លេ កូនតែងតែនឹករកម៉ែ ។
ដកស្រង់ចេញពីសៀវភៅៈ ម៉ែ !!!
រៀបរៀងដោយៈ លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ
images/articles/2394/ewrcfsevfe4stg45tvgersdfgeir.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៥,៣៥៦ ដង)
សេចក្តីច្រណែន កើតព្រមជាមួយនឹងទោសចិត្តជាអកុសលដ៏ធ្ងន់មួយប្រភេទដែលសង្កត់អ្នកទូលរែកវា ឲ្យស្រុតទៅកាន់ទីទាប វាជារោគសង្គមមួយប្រភេទដែលមានពាសពេញពិភពលោក អស់កាលជានិច្ចមកហើយ និងមានតទៅទៀត ប៉ុន្តែរោគនេះមាននៅតែក្នុងបុថុជ្ជប៉ុណ្ណោះ ។
លក្ខណៈនៃការច្រណែន គឺ៖
- មិនត្រេកអរនឹងអ្នកដទៃបានលាភ យស សរសើរ សុខ ប៉ុន្តែពេញចិត្តត្រង់ដែលអ្នកដទៃបានតិចឬតូចជាងខ្លួន ឬអត់បានតែម្តង ។
- ចាប់កំហុស នឹងរកចំណុចខ្វះខាតរបស់អ្នកដទៃក្នុងពេលដែលអ្នកដទៃនោះបានទទួលការសរសើរផ្សេង ៗ មានសេចក្តីដឹងខ្លួនថាមិនពេញចិត្ត ។
- ការប្រចណ្ឌ គឺជាការច្រណែនហ្នឹងឯង គ្រាន់តែទៅតាមបែបហួងហែងប្រុសស្រីដោយកាមរាគៈ ។
ថ្នាំបំបាត់រោគច្រណែននេះឯង ព្រះសម្មាសម្ពុទ្ធត្រាស់ហៅថា មុទិតា ។ ថ្នាំមុទិតានេះត្រូវផ្សំគ្នាដូចខាងក្រោមនេះ
- ត្រេកអរនឹងការមានបានរបស់អ្នកដទៃ ដោយយល់ត្រូវតាមការពិតថា មនុស្សម្នាក់ ៗ ប្រព្រឹត្តទៅតាមកម្មរៀង ៗ ខ្លួន ។ ចំពោះភាពល្អប្រសើរដែលជាផលរបស់បុណ្យ គួរតែត្រេកអរ ឲ្យពរ ឲ្យជ័យបន្ថែមទៀត សូមឲ្យបុគ្គលនោះ ៗ បានសុខជាមួយនឹងសម្បត្តិរបស់ខ្លួនចុះ ។
- ទឹកចិត្តស្មោះត្រង់ មិនមានបំណងបែងចែកដោយគិតថា គេគួរតែឲ្យមកយើងខ្លះ ព្រោះយើងជាបុគ្គលជាប់ពាក់ព័ន្ធយ៉ាងនេះមួយ យ៉ាងនោះមួយ ដូច្នេះឡើយ ។ មិនមានគុំស្អប់នឹងអ្នកដទៃ ព្រោះហេតុអ្នកដទៃនោះមិនមានឲ្យអ្វីដល់ខ្លួនឡើយ ។
គប្បីយកការត្រេកអរនឹងការមានបានរបស់អ្នកដទៃ មកផ្សំជាមួយនឹងទឹកចិត្តស្មោះត្រង់ ហើយលេបចូលទៅក្នុងចិត្តឲ្យពេញ ។ កាលបើដូច្នេះ ចំហាយថ្នាំមុទិតានឹងផ្សាយចេញមកតាមរយៈទឹកមុខ អាកប្បកិរិយា និង ពាក្យសម្តី ។ មនុស្សដែឡនិយាយដោយចិត្តមុទិតាធ្វើឲ្យអ្នកស្តាប់ត្រជាក់ចិត្តជ្រះថ្លា គិតថា សម្បត្តិរបស់ខ្លួនទងប៉ុន្មាន មានតម្លៃមិនស្មើនឹងទឹកចិត្តបែបនេះឡើយ ។ មនុស្សទាំងឡាយដ៏ចម្រើន មានចិត្តបង្អោនមកជាមិត្តជាមួយនឹងអ្នកដែលមានចិត្តមុទិតានោះឯង ។ បរិយាកាសពេញទៅដោយភាពស្និទ្ធស្នាល ស្រទន់ដូចមេឃស្រទំ ផ្សំដោយខ្យល់ត្រជាក់ ។
ដកស្រង់ចេញពីសៀវភៅៈ គតិធម៌
រៀបរៀងដោយៈ លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ
images/articles/2405/322w3.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៣៧,៣៦៩ ដង)
វាសនាបារមី យើងបានយល់ដឹងជាទូទៅថា បើអ្នកមានហើយ នឹងជាមនុស្សសម្បូរទៅដោយសេចក្តីសុខ លាភយស នឹងឋានៈមុខនាទី ។ មនុស្សដេលមានវាសនាបារមីល្អ រមែងជាទីរាប់អាន គោរពស្រឡាញ់របស់មនុស្សគ្រប់ជានថ្នាក់ បើមានបុគ្គលណាប៉ងប្រទូសស្ររ៉ាយ ឬច្រណែនឈ្នានីសគិតផ្តួលរលំ រមែងប្រព្រឹត្តទៅមិនបានឡើយ ត្រឡប់បែជាទៅចាញ់ខ្លួនឯងវិញ ។
images/articles/2407/2qw2.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ១១,៤៥១ ដង)
ទានិងមាន់
មានមនុស្សពីរនាក់ឃើញទាផង ឃើញមាន់ផង ។ មនុស្សម្នាក់គិតចង់ឲ្យមាន់ក្លាយទៅជាទា គិតចង់ឲ្យទាក្លាយទៅជាមាន់ រឿងនោះវាមិនអាចប្រព្រឹត្តទៅបានឡើយ ក្នុងមួយអត្តភាពនៃសត្វទាំងពីរមុខនោះ ។ បើមនុស្សម្នាក់ទៀតឃើញទាជាទា ឃើញមាន់ជាមាន់
images/articles/2408/32raf.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ១១,៩៥២ ដង)
ក្បាលពស់កន្ទុយពស់
មនុស្សយើងគ្រប់គ្នាមិនត្រូវការទុក្ខ ត្រូវការតែសុខប៉ុណ្ណោះ ប៉ុន្តែព្រោះសត្វលោកត្រូវការសុខ ជាប់ជំពាក់នឹងសុខ ទើបមិនរួចទុក្ខ ។
សុខនិងទុក្ខប្រៀបដូចសត្វពស់មួយ ខាងក្បាលវាមានពិស ចូលទៅជិត វានឹងខាំ បើចាប់កន្ទុយវាពិតជាស្រួលដៃណាស់
images/articles/2410/67yg45y57yhe5rythg5rdtf.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៧,១៤៩ ដង)
រឿងបីតវិមាន
(បិដកលេខ៥៥ ទំព័រ៩៩ និងអដ្ឋកថា)
បីតវិមាននោះ មានរឿងកើតឡើងដូចម្ដេច? (មានរឿងកើតឡើងថា) កាលព្រះមានព្រះភាគ ទ្រង់រលត់ខន្ធបរិនិព្វានទៅ ព្រះបាទអជាតសត្តុ ទ្រង់បានដង្ហែព្រះបរមសារីរិកធាតុដែលព្រះអង្គបានទទួលចំណែក(អំពីក្រុងកុសិនារា)មក ហើយបានកសាងព្រះស្ដូប និងធ្វើបុណ្យឆ្លង ឧបាសិកាក្នុងក្រុងរាជគ្រឹះម្នាក់ មានកតសរីរបដិបជ្ជនា (គឺមានការរៀបរយខ្លួនប្រាណបានត្រឹមត្រូវល្អ) តាំងអំពីព្រឹកជាស្រេច គិតថា អញនឹងបូជាព្រះស្ដូបរបស់ព្រះសាស្ដា ហើយកាន់ផ្កាននោងព្រៃ៤ទងតាមដែលខ្លួនបានមកហើយ មានចិត្តគឺកម្លាំងសទ្ធាលើកឡើងហើយ មិនបានគិតពិចារណាដល់អន្តរាយតាមផ្លូវ ដើរមានមុខ(គឺចិត្តគិត) ឆ្ពោះទៅកាន់ព្រះស្ដូបតែប៉ុណ្ណោះដើរទៅ។ ពេលនោះ មេគោមានកូនខ្ចី ក៏ស្ទុះរត់យ៉ាងលឿន ជល់គាត់វ័ធដោយស្នែង ធ្វើឲ្យដល់នូវការអស់ជីវិតទៅ។ នាងក៏ទៅកើតក្នុងឋានសួគ៌ជាន់តាវតិង្ស ដោយហេតុនោះឯង កាលសក្កទេវរាជ ទ្រង់យាងទៅដើម្បីកីឡា (ការលេង) ក្នុងឧទ្យាន នាងមានខ្លួនប្រាកដ ព្រមទាំងទេវរថ គ្របសង្កត់នូវទេពធីតាទាំងអស់ដោយរស្មីនៃសរីរៈរបស់ខ្លួន ក្នុងកណ្ដាលនៃទេពអប្សរជាស្រីរបាំពីរកោដិកន្លះ ដែលជាបរិវារ។ សក្កទេវរាជ ទ្រង់ទតឃើញនាងទេពធីតាថ្មីនោះ ទើបមានព្រះទ័យស្ងើច ស្ងប់ស្ងែង កើតអស្ចារ្យចំឡែក(មិនធ្លាប់មាន) ទ្រង់មានព្រះតម្រិះថា យី! ទេពធីតាអង្គនេះ មានទេវឫទ្ធិដ៏ធំមហិមា មានសភាពបែបនេះ ព្រោះកម្មធំក្រៃលែងដូចម្ដេចហ្ន៎!? ដូច្នេះហើយ ត្រាស់សួរ ទេពធីតានោះ ដោយគាថាទាំងនេះថា៖
ម្នាលនាងដ៏ចម្រើន (នាង)មានសំពត់លឿង មានទង់លឿង ស្អិតស្អាងដោយគ្រឿងអលង្ការលឿង មានអវយវៈលាបស្រលាបដោយខ្លឹមចន្ទន៍លឿង ទ្រទ្រង់ផ្កាឧប្បលលឿង មានប្រាសាទលឿង មានទីដេកលឿង មានឆត្រលឿង មានរថលឿង មានសេះលឿង មានវីជនី(ផ្លិត)លឿង នាងបានធ្វើអំពើដូចម្ដេចក្នុងកាលមុននៃភាពជាមនុស្ស? ម្នាលនាងទេពធីតា យើងសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអ្វី?
នាងទេពធីតានោះ ទូលប្រាប់ដោយគាថាទាំងនេះថា៖
បពិត្រព្រះអង្គដ៏ចម្រើន វល្លិ៍ននោងព្រៃ ជាជាតិវល្លិ៍ល្វីងដែលគេមិនត្រូវការ ខ្ញុំម្ចាស់មានចិត្តជ្រះថ្លា បាននាំផ្កាននោងព្រៃនោះ៤ទង ទៅបូជាព្រះស្ដូប ឧទ្ទិសព្រះសារីរិកធាតុរបស់ព្រះសាស្ដា ខ្ញុំម្ចាស់កំពុងតែមានចិត្តជ្រះថ្លា ប្រព្រឹត្តទៅក្នុងព្រះធាតុនោះ មិនបានក្រឡេកមើលផ្លូវជាទីមកនៃគោ គ្រានោះមេគោមកជល់ខ្ញុំម្ចាស់ ដែលមានចិត្ត(មនោរថ) មិនទាន់ដល់ព្រះស្ដូបផង(ឲ្យស្លាប់ទៅ) តែបើខ្ញុំម្ចាស់បានសន្សំបុណ្យនោះ(សម្រេចតាមបំណង) ម្លេះសមជាមានទ្រព្យសម្បត្តិដ៏ច្រើន លើសលប់ជាងនេះទៅទៀត បពិត្រព្រះមឃវៈជាទេវកុញ្ជរ ខ្ញុំម្ចាស់បានលះបង់នូវរាងកាយរបស់មនុស្សហើយ ទើបមកកើតជាមួយព្រះអង្គ ព្រោះកម្មនោះ។
គាថានេះ ជាពាក្យរបស់ពួកធម្មសង្គាហកាចារ្យថា ព្រះឥន្ទ្រនាម មឃវៈ ជាធំជាងពួកទេវតាក្នុងជាន់ត្រៃតិង្ស ទ្រង់ស្មើដោយដំរីកុញ្ជរ ក្នុងពួកទេវតា បានព្រះសណ្ដាប់នូវពាក្យនោះហើយ កាលទ្រង់ញ៉ាំងពួកទេវតាជាន់តាវត្តិង្សឲ្យជ្រះថ្លា ទើបបានត្រាស់ពាក្យនេះ នឹងមាតលីទេវបុត្ត។
លំដាប់នោះ សក្កទេវរាជបានសម្ដែងធម៌ដល់ពួកទេវតាមាន មាតលីទេវបុត្តជាប្រមុខ ដោយគាថាទាំងនេះថា៖
ម្នាលមាតលី អ្នកចូរមើលនូវផលនៃកម្មដ៏វិចិត្រអស្ចារ្យនេះ ទេយ្យវត្ថុសូម្បីបន្តិចបន្តួច ដែលគេធ្វើហើយ ជាបុណ្យមានផលច្រើន។
កាលបើចិត្តជ្រះថ្លាហើយ ក្នុងព្រះតថាគតសម្មាសម្ពុទ្ធក្ដីក្នុងសាវករបស់ព្រះអង្គក្ដី ទក្ខិណា មិនឈ្មោះថាមានផលតិចតួចឡើយ។
ម្នាលមាតលី អ្នកចូរមក យើងនឹងនាំគ្នាទៅបូជាព្រះសារីរិកធាតុរបស់ព្រះតថាគត ឲ្យក្រៃលែង ឲ្យអស្ចារ្យព្រោះថា ការសន្សំបុណ្យ នាំមកនូវសេចក្ដីសុខ។
ព្រះមានព្រះភាគទ្រង់ធរមាននៅក៏ដោយ បរិនិព្វានទៅហើយក៏ដោយ កាលបើចិត្តស្មើ ផលក៏ស្មើ ព្រោះថាសត្វទាំងឡាយ ទៅកាន់សុគតិ ដោយសារតែការតម្កល់ចិត្តឲ្យល្អជាហេតុ។
ឱ! ទាយកទាំងឡាយ តែងទៅកាន់ឋានសួគ៌បាន ព្រោះធ្វើការបូជា ចំពោះព្រះតថាគតទាំងឡាយ ព្រះតថាគតទាំងឡាយនោះ ទ្រង់កើតឡើង ដើម្បីជាប្រយោជន៍ដល់ជនច្រើនហ្ន៎!។
លុះសក្កៈជាធំជាងទេវតា ទ្រង់ត្រាស់យ៉ាងនេះហើយទើបធ្វើការខ្វល់ខ្វាយ ការលេងក្នុងឧទ្យាន ឲ្យរម្ងាប់ចុះទៅ (គឺឈប់ទៅលេងក្នុងឧទ្យាន) យាងត្រឡប់ចេញអំពីឧទ្យាននោះវិញ ហើយទ្រង់ក៏ធ្វើការបូជាអស់៧ថ្ងៃ ក្នុងព្រះចូឡាមណីចេតិយ ជាស្ថានទីដែលព្រះអង្គទ្រង់បូជារឿយៗ។ សម័យតមកព្រះអង្គបានប្រាប់រឿងនោះ ដល់ព្រះថេរៈនាមនារទៈ ដែលត្រាច់ចារិកទៅកាន់ទេវលោក ដោយគាថាទាំងនេះឯង។ ព្រះថេរៈបានប្រាប់ដល់ព្រះធម្មសង្គាហកាចារ្យទាំងឡាយ ពួកលោក ទើបបានលើករឿងនោះឡើងកាន់សង្គាយនា ដោយប្រការដូច្នោះ។
ដកស្រង់ចេញពីសៀវភៅ សារីរិកធាតុបូជានិសំសោ
រៀបរៀងដោយ លោក ង៉ែត សុផាន់
ដោយ៥០០០ឆ្នាំ
images/articles/2422/1ered.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ២១,៨៥៤ ដង)
សម័យថ្ងៃមួយ មានមាណពក្នេងម្នាក់បានចូលទៅរកព្រះសម្ពុទ្ធ ហើយចេះតែយំឥតឈប់សោះ ។ ព្រះអង្គទ្រង់ត្រាស់សួរថា “នែ! មាណព តើមានបញ្ហាអ្វី” ?
“ព្រះករុណាព្រះអង្គ ពីម្សិលមិញឪពុករបស់ខ្ញុំព្រះករុណាបានស្លាប់” ។
images/articles/2423/444vered.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៦,៩១៨ ដង)
បុរសម្នាក់មានជម្ងឺ បានទៅរកគ្រូពេទ្យឲ្យព្យាបាលគាត់ ។ គ្រូពេទ្យពិនិត្យមើល រួចបានសរសេរសំបុត្របញ្ជាឲ្យទិញថ្នាំ ។ គាត់មានជំនឿខ្លាំងលើគ្រូពេទ្យ ។ ត្រឡប់ទៅដល់ផ្ទះវិញ គាត់បានដាក់រូបថតគ្រូពេទ្យ ក្នុងបន្ទប់តាំងសក្ការៈបូជា ។ គាត់អង្គុយគោរពរូបថតនោះ ។ គាត់ថ្វាយផ្កា ដុតធូបរួចថ្វាយបង្គំបីដង ។ គាត់យកសំបុត្រទិញថ្នាំនោះមកសូត្រថា “ពីរគ្រាប់ពេលព្រឹក ពីរគ្រាប់ពេលរសៀល ពីរគ្រាប់ពេលល្ងាច” ។ គាត់ចេះតែសូត្រ សំបុត្រទិញថ្នាំនោះរាល់ថ្ងៃពេគមួយជីវិត ព្រោះគាត់មានជំនឿខ្លាំងណាស់លើគ្រូពេទ្យ ។ ប៉ុន្តែសំបុត្រទិញថ្នាំ នៅតែឥតបានជួយអ្វីដល់គាត់សោះ ។
គាត់ចង់ដឹងឲ្យច្បាស់ដែមទៀត អំពីសំបុត្រទិញថ្នាំនោះ ក៏រត់ទៅជួបគ្រូពេទ្យហើយ សួរថា “ហេតុអ្វីបនាលោកគ្រូពេទ្យចេញសំបុត្រទិញថ្នាំនេះឲ្យខ្ញុំ ? តើវាជួយខ្ញុំយ៉ាងម៉េច?” ក្នុងឋានៈជាអ្នកចេះ គ្រូពេទ្យពន្យល់ថា “អើ ជម្ងឺរបស់អ្នកយ៉ាងនេះ នេះជាហេតុជាឫសគល់របស់ ជម្ងឺ ។ បើអ្នកលេបថ្មាំដែលខ្ញុំបានចេញសំបុត្រឲ្យទិញ វានឹងរលីងដាច់ឫសគល់ហេតុរបស់ជម្ងឺអស់ ។ កាលណាហេតុវាបានរលីងដាច់ឫសគល់អស់ហើយ ជម្ងឺនឹងបានជាសះស្បើយជាស្វ័យប្រវត្តិ” ។
បុរសនោះគិតថា “អា ! អស្ចារ្យហើយ ! គ្រូពេទ្យខ្ញុំមានប្រាជ្ញាណាស់ សំបុត្រទិញថ្នាំរបស់គាត់មានប្រយោជន៍ណាស់! “ ។ ត្រឡប់ទៅដល់ផ្ទះវិញ គាត់ចាប់ផ្តើមឈ្លោះប្រកែកជាមួយអ្នកជិតខាងថា ៗគ្រូពេទ្យខ្ញុំល្អបំផុត គ្រូពេទ្យឯទៀតសុទ្ធតែឥតប្រយោជន៍” ។ ប៉ុន្តែតើគាត់បានចំណេញអ្វី អំពីការឈ្លោះប្រកែកនោះ ? ពេញមួយជីវិត គាត់ចេះតែឈ្លោះប្រកែកឥតបានផលអ្វីសោះ ។ ប្រសិនបើគាត់លេបថ្នាំនោះទើបគាត់នឹងបានជាសះស្បើយពីជម្ងឺពីទុក្ខរបស់គាត់ ។ ទាល់តែធ្វើយ៉ាងហ្នឹងទើបថ្នាំជួយគាត់បាន ។
បុគ្គលអ្នកបានរដោះទុក្ខគ្រប់រូប ប្រៀបដូចជាជាគ្រូពេទ្យដោយករុណាធម៌ ព្រះអង្គប្រទានសំបុត្រទិញថ្នាំ និងដំបូន្មានដល់ប្រជាជនអំពីរបៀបរដោះខ្លួនឲ្យរួចផុតពីទុក្ខ បើអ្នកនោះ ចេះតែពង្រីកជំនឿខ្វាក់ចំពោះបុគ្គលនោះ ៗ ដោយបង្វែរសំបុត្រទិញថ្នាំឲ្យទៅជាគម្ពីរ រួចចេះតែប្រឹងឈ្លោះប្រែកជាមួយនិកាយដទៃទៀត ដោយអះអាងថា ការប្រៀនប្រដៅរបស់អ្នកបង្កើតសាសនារបស់ខ្លួន ខ្ពង់ខ្ពស់ជាងគេ ប៉ុន្តែ គ្មានអ្នកណាខ្វល់នឹងប្រតិបត្តនិងការប្រៀនប្រដៅគ្មានខ្វល់នឹងលេបថ្នាំ ដែលគេបានចេញសំបុត្រឲ្យទិញនោះ ដើម្បីបំបាត់ជម្ងឺនោះចោលឲ្យអស់សោះ ។
ជំនឿលើគ្រូពេទ្យមានប្រយោជន៍ណាស់ វាអាចលើកទឹកចិត្ត អ្នកជម្ងឺឲ្យគោរពតាមការណែនាំរបស់គាត់ ។ ការយល់ពីគុណភាពឱសថវាមានប្រយោជន៍នោះ លើងទឹកចិត្តអ្នកឲ្យលេបឱសថ ។ ប៉ុន្តែ បើឥតលេបឱសថពិតៗទេ អ្នកមិនអាចបានជាសះស្ប់យពីជម្ងឺឡើយ ។ អ្នកត្រូវលេបឱសថដោយខ្លួនឯងផង ។
ដកស្រង់ចេញពីសៀវភៅៈ សិល្បៈនៃការរស់នៅ (វិបស្សនាកម្មដ្ឋាន )
រៀបរៀងដោយៈ ស.ន. ហ្គោឥនកា លិល្លីយុំា ហាត
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ
images/articles/2130/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ១៦,៦៣១ ដង)
តួនាទីរបស់កូនប្រុសស្រី
កូនមាសឪពុក!!
កូនមានតួនាទីរបស់ខ្លួន ដែលត្រូវបដិបត្តិចំពោះមាតបិតាដូចខាងក្រោមនេះ ៈ
១ ‑ តាំងចិត្តសិក្សារៀនសូត្រដើម្បីឲ្យបានជាកូនចេះដឹង ។
២ ‑ ជួយធ្វើការមាតាបិតាឲ្យបានល្អជាទីបំផុត ។
៣ ‑ តម្កល់តម្កើងនូវវង្សត្រកូលឲ្យបានល្អតទៅ ។
៤ ‑ ប្រព្រឹត្តខ្លួនឲ្យល្អ ឲ្យសមគួរជាអ្នកទទួលនូវមរតក ។
៥ ‑ មាតាបិតាចិញ្ចឹមកូនឲ្យរស់មក
images/articles/2131/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ១៥,៣៩៤ ដង)
ការក្រែងចិត្ត
កូនជាទីស្រឡាញ់,
កាលបើកូននឹងធ្វើអ្វី មិនថានឹងធ្វើក្នុងផ្ទះរបស់ខ្លួនឯង ឬនឹងធ្វើនៅទីដទៃណា ៗ បើការងារដែលនឹងធ្វើនោះអាចប៉ះពាល់ដល់អ្នកជិតខាង ធ្វើឲ្យរំខានគេ ឬក្តៅក្រហាយចិត្ត កូនត្រូវប្រយ័ត្នឲ្យណាស់ ។ កូនកុំធ្វើអ្វី ៗតាមចិត្តចង់ ឬប្រកាន់សិទ្ធិថា ធ្វើបាននោះឡើយ កូនត្រូវចេះត្រែងចិត្តអ្នកដទៃផង ដូចជានៅផ្ទះជាប់គ្នា នៅបន្ទប់ជាប់គ្នា ឬនៅបន្ទប់ជាមួយ គ្នាជាដើម ។
images/articles/2132/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ២០,៥០៣ ដង)
កាមគុណ ៥ ប្រការ
(ស្រង់ចាក មជ្ឈិមនិកាយ បិដកលេខ ២១ ទំព័រ ១៦៣)
ម្នាលភិក្ខុទាំងឡាយ កាមគុណនេះមាន ៥ ប្រការ កាមគុណ ៥ ប្រការ តើដូចម្តេច ? គឺរូបទាំងឡាយ ដែល គប្បីឃើញដោយចក្ខុជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្តមានសភាព គួរឲ្យស្រឡាញ់ ប្រកបដោយកាមគួររីករាយ ១ សម្លេងដែលគប្បី ដឹងបានដោយសោតៈ ជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត
images/articles/2135/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ៧១,៩៥៤ ដង)
ឥរិយាបថល្អក្នុងទីវត្តអារាម
នៅក្នុងទីវត្តអារាម គឺជាកន្លែងសម្រាប់គោរពបូជា ក្នុងគោលបំណង កសាងនូវកុសលផលបុណ្យ និងជាកន្លែងអប់រំនូវមនុស្សទូទៅមិនថាសាសន៍ខ្មែរ ឬ សាសន៍ដទៃឡើយ។ ពេលចូលមកដល់ទីវត្តអារាមត្រូវធ្វើនូវឥរិយាបថថ្លៃថ្នូរ សុភាពរាបសារ រម្យទម ទន់ភ្លន់ និងមិនត្រូវនិយាយគ្នាលឺៗ នាំឲ្យខុសសីលធម៌។ ពេលស្លៀកពាក់ចូល
images/articles/2137/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ៧៩,៥១៣ ដង)
ឱវាទព្រះសាស្ដា
បណ្ដាំលោកគ្រូ
លោកគ្រូជាម្ចាស់បានសម្ដែង ខ្ញុំព្រះករុណានាងខ្ញុំបានស្ដាប់មកថា ព្រះសម្មាសម្ពុទ្ធបរមគ្រូសាស្ដាទ្រង់ត្រាស់ថាម្នាលភិក្ខុទាំងឡាយ តថាគតបានសម្រេចដល់សេចក្ដីសុខដែលមិនអាស្រ័យកាមទៀតទេ។ ព្រមជាមួយគ្នានោះ ព្រះអង្គបានសម្ដែងដាស់តឿនអ្នកប្រព្រឹត្តធម៌ឲ្យចាំទុកថា បើអរិយសាវ័ក បានឃើញច្បាស់តាមសេចក្ដីពិត