images/articles/2145/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ១៤,៨៦០ ដង)
ជីវិតដែលគ្រប់គ្រងដោយព្រះធម៌ ជាជីវិតសុខស្ងប់
គួរបែងបែងចែកពេលវាលាមួយចំណែកឲ្យបានប្រាកដ សម្រាប់សិក្សា និង បដិបត្តិនូវព្រះធម៌ ព្រោះមនុស្សយើងមានទាំងរាងកាយ មានទាំងវិញ្ញាណ ។ មាសប្រាក់កែងកងវត្ថុសម្ភារៈជាគ្រឿងសម្រាប់រក្សារូបកាយ តែព្រះធម៌ជាគ្រឿងសម្រាប់រក្សានូវវិញ្ញាណ បើវិញ្ញាណខ្វះព្រះធម៌ហើយ វិញ្ញាណមិនអាចស្វែងរកបាននូវសេចក្តីសុខ ដ៏ពិតប្រាកដឡើយ ។
images/articles/2692/t6545xtpic.jpg
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៦២,២១៦ ដង)
វិនិច្ឆ័យក្នុងរឿងគ្រហស្ថបានសម្រេចព្រះអរហត្ត
(ព្រះអរហន្តជាគ្រហស្ថ)
ការសម្រេចព្រះអរហត្តរបស់គ្រហស្ថនេះ មានមតិរបស់អាចារ្យមួយចំនួនសម្ដែងថា គ្រហស្ថណាបានសម្រេចព្រះអរហត្តហើយ បើមិនបានបួសជាបព្វជិតទេ នឹងត្រូវបរិនិព្វាន ក្នុងថ្ងៃទី ៧ គឺគ្រហស្ថអាចទ្រទ្រង់នូវព្រះអរហត្តបាន ៧ ថ្ងៃ ។ ការយល់យ៉ាងនេះ គឺមិនត្រឹមត្រូវឡើយ ព្រោះក្នុងគម្ពីរបបញ្ចសូទនី អដ្ឋកថា មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសកៈ បរិព្វាជកវគ្គ តេវិជ្ជវច្ឆសូត្រ បានសម្ដែងថា
យេបិ ហិ សន្តតិមហាមត្តោ ឧគ្គសេនោ សេដ្ឋិបុត្តោ វីតសោកទារកោតិ គិហិលិង្គេ ឋិតាវ អរហត្តំ បត្តា, តេបិ មគ្គេន សព្ពសង្ខារេសុ និកន្តិំ សុក្ខាបេត្វា បត្តា។ តំ បត្វា បន ន តេន លិង្គេន អដ្ឋំសុ, គិហិលិង្គំ នាមេតំ ហីនំ, ឧត្តមគុណំ ធារេតុំ ន សក្កោតិ។ តស្មា តត្ថ ឋិតោ អរហត្តំ បត្វា តំទិវសមេវ បព្ពជតិ វា បរិនិព្ពាតិ វា។
សូម្បីបុគ្គលទាំងឡាយណា គឺសន្តតិមហាមាត្យ ឧគ្គសេនសេដ្ឋបុត្ត វីតសោកទារកៈ ឋិតនៅក្នុងភេទជាគ្រហស្ថ ក៏បានសម្រេចនូវព្រះអរហត្ត ។ សូម្បីបុគ្គលទាំងនោះ ញ៉ាំងសេចក្ដីប្រាថ្នាក្នុងសង្ខារទាំងពួងឲ្យស្ងួតទៅដោយមគ្គហើយទើបបានសម្រេច ។ តែកាលបានសម្រេចនូវព្រះអរហត្តហើយ រមែងមិនតាំងនៅដោយភេទជាគ្រហស្ថនោះឡើយ ។ ភេទជាគ្រហស្ថឈ្មោះថាជា ហីនភេទ រមែងមិនអាចដើម្បីនឹងទ្រទ្រង់ឧត្តមគុណគឺព្រះអរហត្តនោះឡើយ ។ ព្រោះហេតុនោះ បុគ្គលណាឋិននៅក្នុងភេទជាគ្រហស្ថ បានសម្រេចហើយនូវព្រះអរហត្ត តែងតែបួសក្នុងថ្ងៃនោះប៉ុណ្ណោះ ឬ (បើសិនជាមិនបានបួស) រមែងបរិនិព្វានក្នុងថ្ងៃនោះប៉ុណ្ណោះ ។
សូម្បីក្នុងគម្ពីរមិលិន្ទបញ្ហា ត្រង់ខីណាសវភាវបញ្ហា ក៏សម្ដែងថា ឯវមេវ ខោ, មហារាជ, អរហត្តំ បត្តោ គិហី តេន លិង្គេន អរហត្តំ ធារេតុំ ន សក្កោតិ, តេន ការណេន តស្មិំ យេវ ទិវសេ បព្ពជតិ វា បរិនិព្ពាយតិ វា បពិត្រមហារាជ គ្រហស្ថដែលបានសម្រេចនូវព្រះអរហត្ត រមែងមិនអាចដើម្បីនឹងទ្រទ្រង់នូវព្រះអរហត្តដោយភេទជាគ្រហស្ថនោះបានឡើយ រមែងបួសក្នុងថ្ងៃនោះប៉ុណ្ណោះ ឬ (បើមិនបានបួសទេ) រមែងបរិនិព្វានក្នុងថ្ងៃនោះ ប៉ុណ្ណោះ យ៉ាងនេះឯង ។
ដូច្នេះ បញ្ជាក់ឲ្យឃើញថា មតិរបស់អាចារ្យដែលយល់ថា គ្រហស្ថបានសម្រេចជាព្រះអរហន្តហើយ បើមិនបានបួសទេ រមែងបរិនិព្វានក្នុងរវាង ៧ ថ្ងៃនោះ ជាការយល់មិនត្រឹមត្រួវឡើយ ។
ដោយ ខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/2693/75fpic.jpg
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៤៣,៣៨១ ដង)
ក្នុងអរិយសច្ចៈ៤ មូលហេតុនៃទុក្ខព្រះមានព្រះភាគត្រាស់សម្តែងសង្ខេបថា « គឺឧបាទានក្ខ័ន្ធ៥ ជាមេទុក្ខ » ហេតុនេះបើយើងចង់បានក្តីសុខពិតប្រាកដ ត្រូវខំលះឧបាទានដែលប្រែមកថា លះការប្រកាន់មាំ ! ។ តើឧបាទាននោះមានអ្វីខ្លះ ? ព្រះពុទ្ធបានត្រាស់ពន្យល់ទៀតថា ឧបាទានមាន៤យ៉ាង តើអ្វីខ្លះ ?
១- កាមុបាទានៈ លោភៈជាប់ជំពាក់ក្នុងកាម ដែលមានកិលេសកាម និង វត្ថុកាម ត្រូវលះបង់ចេញ ។
២- សីលព្វត្តុបាទានៈ ការប្រកាន់មាំក្នុងផ្លូវខុស ធ្វើខ្លួនដូចគោ ដូចសុនខ ថាជាផ្លូវរួចចាកទុក្ខ បំពេញមិច្ឆាសីលប្រាសចាកមគ្គមានអង្គ៨ជាដើម ។
៣- អត្តវាទុបាទានៈ ការប្រកាន់មាំក្នុងតួខ្លួន គឺសក្កាយទិដ្ឋិ ប្រកាន់ថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ជារបស់ខ្លួន មានតួខ្លួននៅក្នុងខន្ធ៥ (មានព្រលឹងទៀងទាត់នៅក្នុងខ្លួនដែលមិនប្រែប្រួលតាមកម្ម) ។
៤- ទិដ្ឋុបាទានៈ ការប្រកាន់មាំក្នុងទិដ្ឋិ ប្រកាន់ថាការយល់ឃើញរបស់ខ្លួនសុទ្ធតែត្រឹមត្រូវជាងគេ ជាប់ប្រកាន់ក្នុងគំនិតទាំងពួងដែលគ្មានហេតុផល ប្រកាន់ស្អិតក្នុងគំនិតខ្លួនឯង ។
លះឧបាទានតាមទ្វារទាំង៦ លះការគិត ការជាប់ជំពាក់ ការអាល័យ ការខឹងក្រោធជាមួយលោកនេះ ឲ្យបានទើបផុតទុក្ខ បើលះមិនបានទេមិនរួចពីភពបី កំណើត៤ គតិ៥ វិញ្ញាណដ្ឋិតិ៧ និងសត្តាវាស៩ ដែលសរុបមកត្រឹមតែភព ជាតិកំណើតដែលមានតែទុក្ខនេះទេ ! តស៊ូព្យាយាមឡើង ! កុំរវល់តែទើសជាមួយអ្នកដទៃ ត្រូវទើសជាមួយខ្លួនឯងជានិច្ចបានរួចចាកទុក្ខបាន ! ។
ប្រភព ហ្វេសប៊ុកThong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/2695/tex______tpic.jpg
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៤១,៤៧៧ ដង)
សូមប្រយ័ត្នផង ទទេៗ ធ្វើតាមតិរ្ថីយ៍ ដោយមិនដឹងខ្លួន ហើយប្រកាសខ្លួនថាជាពុទ្ធបរិស័ទ ពេញក្រអូមមាត់ ទៀតផងក៏មាន !
និកាយតិរ្ថីយ៍មានជំនឿបីយ៉ាងៈ
១- បុគ្គលទទួលសុខទុក្ខក្នុងជាតិនេះព្រោះអំពើបានធ្វើហើយក្នុងជាតិមុន(ប្រកាន់យកកម្មចាស់ទាំងស្រុង ដែលព្រះពុទ្ធលោកពិចារណាទាំងកម្មចាស់និងកម្មថ្មី មិនឲ្យដេកដួលតាមកម្ម ត្រូវតស៊ូ កែខៃកម្ម មិនព្រមទទួលយកតាមព្រហ្មលិខិតជាដាច់ខាតបើមិនទាន់បានប្រើគំនិតខ្លួនឯងជាមុនទេ)។កុំសម្លាប់គំនិតខ្លួនឯងដោយការយល់ព្រមរស់តាមកម្មឲ្យសោះ បើខ្លួនរស់នៅលើដី ជនជាតិណាគេធ្វើអ្វីបានយើងក៏ត្រូវតែធ្វើឲ្យបានដូចគេដែរ ។
២- បុគ្គលទទួលសុខទុក្ខព្រោះតែទេវតាឬព្រះអាទិទេពចាត់ចែងឲ្យ ព្រោះហេតុនេះភារៈរបស់យើងគឺការអង្វរក លន់តួព្រះអាទិទេពនិងការធ្វើតាមហឫទ័យទ្រង់ បញ្ហានេះព្រះពុទ្ធបានទាត់ចោលទាំងស្រុង។
៣- បុគ្គលទទួលសុខទុក្ខព្រោះមិនមានហេតុបច្ច័យអ្វីទាំងអស់ គឺជារបស់កើតឯងជួបឯងជាភាពចៃដន្យ ។ ព្រះពុទ្ធលោកពន្យល់ថា សុខទុក្ខកើតឡើងព្រោះកម្មចាស់ផងនិងកម្មថ្មីផង ទេវតាអាចជួយយើងក្រោយពីយើងបានជួយខ្លួនឯងហើយ គ្មានអាទិទេពណាអាចចាត់ចែងវាសនាក្រៅពីខ្លួនយើងបានឡើយ ជីវិតគឺជារបស់យើងវាឋិតក្រោមកណ្តាប់ដៃយើង ស្រេចតែយើងប្រើវាទេ កើតជាមនុស្សមិនត្រូវមើលងាយខ្លួនឯងឡើយ មិនត្រូវខ្វះឆន្ទះនិងការព្យាយាមជាដាច់ខាត ។
គរុកម្មប្រែថាកម្មមានទំងន់ធ្ងន់ មានពីរយ៉ាងៈ
១- ផ្នែកកុសលៈបានដល់មហគ្គតកម្មគឺសមាបត្តិ៨ មានរូបឈាន៤និងអរូបឈាន៤។
២- ផ្នែកអកុសលៈបានដល់អនន្តរិយកម្ម៥យ៉ាង(និងនិយតមិច្ឆាទិដ្ឋិមួយ)
គរុកម្មរមែងឲ្យផលមុនកម្មណាៗទាំងអស់ សូមប្រឹងប្រែងធ្វើតែខាងកុសលនិងតាំងចេតនាកុំបីបានធ្វើក្នុងអកុសលឲ្យសោះ ! សូមគ្រប់ៗជាតិកុំឲ្យកើតចិត្តអាក្រក់បែបនោះឲ្យសោះ កុំបីមានសូម្បីតែការនឹកគិត ! ។
ភាពក្តៅក្រហាយចិត្តត្រូវបានស្ងប់រំងាប់ដោយវិធីពីរយ៉ាងៈ
១- តាមរបៀបមនុស្សអត់បញ្ញាៈ ស្ងប់ព្រោះបានជះកំហឹងដាក់អ្នកដទៃ បានធ្វើអ្វីៗតាមចិត្តប្រាថ្នា ដែលអាចមានផលវិបាកដោយសារមានការប្រឆាំងតបដែលអាចនាំឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរផងក៏មាន។មនុស្សបែបនេះជាមនុស្សឥតហេតុផល ត្រូវព្រាត់ញាតិមិត្តគ្មានគេរាប់អានព្រោះជាមនុស្សនោមឆេះ ឬជាមនុស្សភ្លើងចំបើង។
២- តាមរបៀបមនុស្សមានហេតុផលៈភាពក្តៅក្រហាយចិត្តត្រូវបានស្ងប់រំងាប់ដោយសារសតិនិងបញ្ញាបានកើតឡើងទាន់ពេលវេលា បានរួមកម្លាំងគ្នាជាមួយការអត់ធន់(ខន្តី) ហើយបញ្ចេញវាចាប្រកបដោយហេតុផលនិងការទទួលខុសត្រូវ។
ប្រភព ហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/2696/tecxtpic.jpg
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៤៩,៩៧១ ដង)
ពេលណាទើបយើងត្រូវប្រគល់អ្វីៗឲ្យកម្មចាត់ចែង ប្រគល់អ្វីៗឲ្យហេតុបច្ច័យ ហើយលើកយកបរមត្ថធម៌មកពិចារណាដើម្បីឲ្យចិត្តព្រមតាមសភាវៈ?
គឺនៅពេលដែលយើងអស់លទ្ធភាពធ្វើហើយ អស់ពាក្យដែលត្រូវតវ៉ាហើយ សេរីភាពចុងក្រោយរបស់យើងគឺឋិតនៅលើការគិត គិតយ៉ាងណាឲ្យចិត្តស្ងប់កុំរំជួលញាប់ញ័រនាំបំផ្លាញខ្លួនឯងទេ ។ ការគិតព្រមតាមកម្មតាមហេតុបច្ច័យ មិនមែនចេះតែព្រមងាយៗនោះទេ កុំស្អីបន្តិចទុកឲ្យហេតុបច្ច័យៗហើយតាំងថាព្រះពុទ្ធលោកប្រដៅអញ្ចឹង ! មិនមើលព្រះជនកដែលលោកខំហែលឆ្លងសមុទ្ទមិនស្រែកហៅទេវតាឲ្យជួយផង ឬក៏លោកព្រមតាមហេតុបច្ច័យលេងៗ ព្រមឲ្យកម្មចាត់ចែងលោក ហើយបោះបង់ការតស៌ូចោលជាមុននោះ ? ព្រះពុទ្ធលោកប្រដៅឲ្យតស៊ូមុន តស៊ូទៅលែងរួចចាំលើកដៃសំពះមេឃសំពះដី កុំរវល់តែសំពះភ្លេចកម្លាំងខ្លួនឯងឲ្យសោះ ។
គតិបណ្ឌិតគឺជាភ្លើងប្រទីប កាលណាយើងចេះប្រើវាបានល្អវានឹងបំភ្លឺជីវិតរបស់យើងឲ្យរុងរឿងឡើង តែបើយើងប្រើវាមិនបានល្អទេ នោះវានឹងឆេះបំផ្លាញជីវិតរបស់យើងអស់គ្មានសល់ជាមិនខាន ! ។ អ្វីៗក្នុងលោកកើតឡើងព្រោះការព្យាយាម ! មនុស្សម្នាក់បានយកពាក្យនេះមកអនុវត្តក្នុងជីវិត ផ្គងចិត្តទុកដាក់ពាក្យនេះយ៉ាងមាំ រហូតដល់ប្រឹងប្រែងជ្រុលទៅជាបាក់កម្លាំងកាយកម្លាំងចិត្ត ឆ្កួតវង្វេងឈឺស្លាប់បាត់អសារឥតការក៏មាន នៅក្នុងពោធិបក្ខិយធម៌ទាំង៣៧ប្រការ ព្រះពុទ្ធលោកពន្យល់ពីរបៀបថ្លឹងឥន្ទ្រិយក្នុងសតិសម្ពោជ្ឈង្គៈយ៉ាងក្បោះក្បាយ បើងុយត្រូវដេក បើឃ្លានត្រូវសីុ ដេកអស់ងងុយត្រូវក្រោកធ្វើបន្តទៀត រាងកាយមិនមែនជាគ្រឿងយន្តនោះទេ ប្រយ័ត្នតែវាប្រកែកមិនព្រមធ្វើតាមយើងចប់ហើយ ! បើអ្នករវល់រហូតដល់គ្មានពេលហូប នោះគឺជាពេលដែលអ្នកត្រូវសម្រាកហើយ ។ ពេលអ្នកត្រូវទទួលផលវិបាកពីអ្វីមួយ ព្រះពុទ្ធលោកហៅថាជាកម្មវិបាកឬវិបាករបស់កម្ម ឬផលកម្មហុចឲ្យ ពេលនោះអ្នកត្រូវពិចារណាពីហេតុរបស់វាដែលមានពីរយ៉ាង គឺ កម្មចាស់(ក្នុងអតីតជាតិឬអតីតអទ្ធា)និងកម្មថ្មី(ក្នុងបច្ចុប្បន្នជាតិឬបច្ចុប្បន្នអទ្ធា)។
ហេតុអីមនុស្សម្នាក់នោះមានអាយុខ្លី?
១- កម្មចាស់ៈព្រោះបានកាប់សម្លាប់បំបាត់ជីវិតគេក្នុងកាលជាតិមុន
២- កម្មថ្មីៈ ព្រះពុទ្ធលោកពន្យល់ថា អាយុខ្លីព្រោះហេតុ៥យ៉ាងៈ
ក- មិនចេះធ្វើចិត្តឲ្យរីករាយជ្រះថ្លា(ម៉្ងៃៗគិតតែពីរឿងអាក្រក់រឿងច្រណែននិន្ទារឿងគំនុំជាដើម។
ខ- មិនស្គាល់ប្រមាណក្នុងការសប្បាយ(ខ្លួនមិនចេះហែលទឹកទេ តែបែរជាជិះទូកដើរលេង នាំគ្នាជិះឡានណែនណាន់តាន់តាប់ហែរកឋិនដល់ពេលត្រូវក្រឡាប់ងាប់អស់តាំងបន្ទោសថាបុណ្យមិនជួយ ហើយស្អប់លែងធ្វើបុណ្យតទៅទៀត)។
គ- មិនស្គាល់ប្រមាណក្នុងអាហារ(ហូបលើសកំរិតទាល់តែឈឺ ឬតមអាហារពេក អាហារដាក់ថ្នាំគីមីហើយនៅតែមិនចេះរើសមុខម្ហូប)។
ឃ- ត្រាច់ទៅកាន់ទីមិនគួរមិនដឹងកាលៈទេសៈ(ដឹងថាអុយក្រែននិងរូស្សីកំពុងតែបាញ់មីសីុលដាក់គ្នានៅតែជិះកប៉ាល់ហោះកាត់ ទាល់តែឆេះស្លាប់អស់២៩៨នាក់ទទេរ)។
ង- មិនប្រព្រឹត្តិព្រហ្មចរិយធម៌(មិនរក្សាសីលធ្វើសមាធិវិបស្សនាដើម្បីកាត់បន្ថយចំណង់តណ្ហាខ្លះ ចេះតែបណ្តែតបណ្តោយធ្វើតាមតែចិត្តចង់ទើបនាំឲ្យមានក្តីវិនាសជាដើម)។
ប្រភព ហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/2819/sdfadsfvedsc.jpg
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៤៣,៩៤១ ដង)
សុខទុក្ខផ្លូវចិត្ត ប្រព្រឹត្តទៅតាមគំនិត គឺគិតត្រូវកើតសុខ បើគិតខុសកើតទុក្ខ ដូច្នេះហើយ ទើបបានចេះតែរំលឹកគ្នាថា ខំស្ដាប់ធម៌ រៀនធម៌ឱ្យទូលំទូលាយ ដើម្បីបានឆ្លាតក្នុងគំនិត ។ សេចក្ដីទុក្ខក្នុងចិត្តវាមិនចេះតែតោងយើងជាប់ទៅនោះទេ មកពីយើងទេតើដែលចេះតែទូលរែកសេចក្ដីទុក្ខដោយគំនិតល្ងង់ខ្លៅខ្លួនឯង ចំណែកសេចក្ដីសុខវិញ ក៏មិនចេះរត់ចេញពីចិត្តយើងដែរ តែមកអំពីយើង មិនចេះថ្នម មិនចេះថែរក្សាទុកក្នុងចិត្តឱ្យបានល្អ បណ្តោយឱ្យ សេចក្ដីទុក្ខមកនៅជំនួស របៀបដូចស្រឡាញ់ទុក្ខ ស្អប់សុខអ៊Íចឹង ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2824/textpic.jpg
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៥០,២១២ ដង)
វត្ថុកាមក្ដី ស្នេហាក្ដី មិនមែនលំបាកក្នុងការបានមកនោះទេ ប៉ុន្តែវាមិនងាយនឹងរក្សា ណាមួយមិនចេះគ្រប់ ទាំងដែលមានសេចក្ដីត្រេកអរតិច តែមានទុក្ខច្រើន មានសេចក្ដីចង្អៀតចង្អល់ចិត្តច្រើន រវល់ច្រើនឥតប្រយោជន៍ ។ សេចក្ដីស្រឡាញ់ពិតប្រាកដក្នុងព្រះពុទ្ធសាសនា គឺសេចក្ដីជ្រះថ្លា មេត្តា ករុណា ប្រាថ្នាឱ្យអ្នកដទៃដែលយើងស្រឡាញ់នោះ បានល្អ មានសេចក្ដីសុខក្នុងព្រះធម៌ និងរួចផុតចាកទុក្ខអំពីវដ្ដសង្សារ ។ ត្រូវប្រយ័ត្ន សកម្មភាពនៃសេចក្ដីស្រឡាញ់ខុសទំនង ក្លាយទៅជាការបៀតបៀនទាំងខ្លួនឯង ទាំងអ្នកដែលយើងស្រឡាញ់ ទាំងអ្នកដែលស្រឡាញ់យើងច្រើនទៀតផង ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2826/werhvcvsxdhfbjg.jpg
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ២៩,៨០៨ ដង)
សម័យមួយ ដ៏មានព្រះភាគ ទ្រង់ស្តេចយាងទៅកាន់ដែនវិទេហៈ ជាមួយនឹងភិក្ខុសង្ឃប្រមាណ ៥០០ អង្គ សុទ្ធតែសម្បូណ៌ទៅដោយគុណ មានគុណគឺសេចក្តីសន្តោស និងការប្រាថ្នាតិចជាដើម ។ សម័យនោះឯង ព្រហ្មាយុព្រាហ្មណ៍ នៅអាស្រ័យក្នុងនគរមិថិលា ជាមនុស្សចាស់ជរា មានអាយុ ១២០ ឆ្នាំ ចេះចប់គម្ពីរត្រៃវេទ និងគម្ពីរមហាបុរិសលក្ខណៈ គាត់មានបំណងគាល់ព្រះដ៏មានព្រះភាគ ប៉ុន្តែចាំឲ្យប្រាកដសិនថា តើព្រះពុទ្ធមែន ឬមិនមែន ដូច្នេះទើបគាត់ចាត់ឲ្យឧត្តរមាណពជាកូនសិស្ស ទៅពិនិត្យមើលមហាបុរិសលក្ខណៈ ៣២ ប្រការនៃព្រះពុទ្ធអង្គជាមុនសិន ។
ឧត្តរមាណព បានឃើញមហាបុរិសលក្ខណៈ ៣២ ប្រការនៃព្រះដ៏មានព្រះភាគហើយ ទាំងបាននៅជាប់តាមព្រះដ៏មានព្រះភាគអស់ ៧ ខែទៀតផង ។ កាលដែលឧត្តរមាណព បានជម្រាបដំណឹងដល់ព្រហ្មាយុព្រាហ្មណ៍ អំពីមហាបុរិសលក្ខណៈទាំង៣២ប្រការ ព្រមទាំងព្រះចរិយាគុណរបស់ព្រះដ៏មានព្រះភាគ យ៉ាងសន្ធឹកសន្ធាប់រួចមក ព្រហ្មាយុព្រាហ្មណ៍បានក្រោកអំពីអាសនៈ ធ្វើនូវសំពត់ឧត្តរាសង្គៈឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះត្រង់ទីដែលព្រះដ៏មានព្រះភាគគង់នៅ ហើយបន្លឺវាចានមស្ការព្រះសម្មាសម្ពុទ្ធគ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្ដេចយាងទៅកាន់ចារិកក្នុងដែនវិទេហៈ តាមលំដាប់ ក៏បានដល់នគរមិថិលា ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងមឃទេវម្ពវ័ន ជិតក្រុងមិថិលានោះឯង ។ ព្រហ្មាយុព្រាហ្មណ៍ បានចូលគាល់ព្រះដ៏មានព្រះភាគទូលសួរបញ្ហា ៨ ចំណុច គឺ
១- កថំ ខោ ព្រាហ្មណោ ហោតិ បុគ្គលដូចម្ដេច ហៅថា ព្រាហ្មណ៍ ?
២- កថំ ភវតិ វេទគូ បុគ្គលដូចម្ដេច ហៅថា អ្នកចេះចប់នូវវេទៈ ?
៣- តេវិជ្ជោ ភោ កថំ ហោតិ បុគ្គលដូចម្ដេច ហៅថា អ្នកមានត្រៃវិជ្ជា ?
៤- សោត្ថិយោ កិន្តិ វុច្ចតិ បុគ្គលដូចម្ដេច ហៅថា អ្នកមានសួស្ដី ?
៥- អរហំ ភោ កថំ ហោតិ បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលដូចម្ដេចហៅថា ព្រះអរហន្ត ?
៦-កថំ ភវតិ កេវលី បុគ្គលដូចម្ដេចហៅថា អ្នកបរិបូណ៌ដោយគុណទាំងអស់ ?
៧- មុនិ ច ភោ កថំ ហោតិ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត បុគ្គលដូចម្ដេច ហៅថា មុនី ?
៨- ពុទ្ធោ កិន្តិ បវុច្ចតីតិ បុគ្គលដូចម្ដេច ហៅថា ព្រះពុទ្ធ ?
គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់តបនឹងព្រហ្មាយុព្រាហ្មណ៍វិញ ដោយគាថាទាំងឡាយថា
បុព្វេនិវាសំ យោ វេទី សគ្គាបាយញ្ច បស្សតិ
អថោ ជាតិក្ខយំ បត្តោ អភិញ្ញាវោសិតោ មុនិ ។
បុគ្គលណា ដឹងនូវខន្ធដែលខ្លួនធ្លាប់អាស្រ័យនៅក្នុងកាលមុន ឃើញច្បាស់នូវឋានសួគ៌និងអបាយ មួយទៀត បុគ្គលណា ដល់នូវកិរិយាអស់ទៅនៃជាតិ បុគ្គលនោះជាមុនី ដល់នូវទីបំផុតដោយអភិញ្ញា ( ក្នុងព្រះគាថាមួយនេះ ព្រះអង្គទ្រង់ត្រាស់អំពីអ្នកមានវិជ្ជា ៣ ) ។
ចិត្តំ វិសុទ្ធំ ជានាតិ មុត្តំ រាគេហិ សព្វសោ
បហីនជាតិមរណោ ព្រហ្មចរិយស្ស កេវលី
បារគូ សព្វធម្មានំ ពុទ្ធោ តាទិ បវុច្ចតីតិ ។
អ្នកប្រាជ្ញដឹងច្បាស់នូវចិត្តដ៏បរិសុទ្ធ ជាចិត្តរួចស្រឡះហើយចាករាគៈ ដោយប្រការទាំងពួង ជាអ្នកមានជាតិនិងមរណៈលះបង់ហើយ ជាអ្នកប្រកបដោយមគ្គព្រហ្មចរិយៈទាំងអស់ ជាអ្នកដល់ត្រើយនៃធម៌ទាំងពួង បុគ្គលប្រាកដដូច្នោះ តថាគតហៅថា ព្រះពុទ្ធ ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់តបបញ្ហាទី ១ ឈ្មោះថាព្រាហ្មណ៍ ព្រោះជាអ្នកមានបាបបានបណ្ដែតចោលហើយ ដោយព្រះតម្រាស់ថា ចិត្តំ វិសុទ្ធំ ជានាតិ មុត្តំ រាគេហិ សព្វសោ ។ ព្រះអង្គទ្រង់ត្រាស់តបបញ្ហាទី ២ គឺជាអ្នកចេះចប់នូវវេទៈ ដោយព្រះតម្រាស់ថា បារគូ ។ ព្រះអង្គទ្រង់ត្រាស់តបបញ្ហាទី ៣ គឺជាអ្នកមានត្រៃវិជ្ជា ដោយព្រះតម្រាស់ ៣ បាទខាងដើម ក្នុងព្រះគាថាទី ១ មានបទថា បុព្វេនិវាសំ ជាដើម ។ ព្រះអង្គទ្រង់ត្រាស់តបបញ្ហាទី ៤ គឺអ្នកមានសួស្ដី ដោយព្រះតម្រាស់ថា មុត្តំ រាគេហិ សព្វសោ ។ ព្រះអង្គទ្រង់ត្រាស់តបបញ្ហាទី ៥ គឺព្រះអរហន្ត ដោយព្រះតម្រាស់ថា បហីនជាតិមរណោ ។
ព្រះអង្គទ្រង់ត្រាស់តបបញ្ហាទី ៦ គឺអ្នកបរិបូណ៌ដោយគុណទាំងអស់ ដោយព្រះតម្រាស់ថា ព្រហ្មចរិយស្ស កេវលី ។ ព្រះអង្គទ្រង់ត្រាស់តបបញ្ហាទី ៧ គឺដែលហៅថាមុនី ដោយព្រះតម្រាស់ថា អភិញ្ញាវោសិតោ មុនិ ។ ព្រះអង្គទ្រង់ត្រាស់តបបញ្ហាទី ៨ គឺដែលហៅថាព្រះពុទ្ធ ដោយព្រះតម្រាស់ថា បារគូ សព្វធម្មានំ ពុទ្ធោ តាទិ បវុច្ចតិ ។
នៅខាងចុងនៃព្រះសូត្រ គឺព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្ដែងព្រះធម្មទេសនា ឲ្យព្រហ្មាយុព្រាហ្មណ៍ សម្រេចមគ្គផល ហើយបានអារាធនាព្រះពុទ្ធអង្គ មួយអន្លើដោយព្រះភិក្ខុសង្ឃ ថ្វាយចង្ហាន់អស់ ៧ ថ្ងៃ ។ ព្រហ្មាយុព្រាហ្មណ៍បានចាកលោកនេះហើយ បដិសន្ធិក្នុងសុទ្ធាវាសព្រហ្ម នឹងបរិនិព្វានក្នុងទីនោះឯង ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/2827/tybfhtvgfdxzcxd.jpg
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៥៩,៦៧២ ដង)
អារម្មណ៍របស់ចិត្ត គឺជាលោកនៃការរស់នៅ ឯចំណែកចិត្តដឹងអារម្មណ៍ គឺជាការរស់នៅក្នុងលោក ។ បើចិត្តមានសភាពយ៉ាងណា ៗ លោកនៃការរស់នៅ គឺទៅជាយ៉ាងនោះឯង គឺថា បើចិត្តជាលោភៈ លោកនៃការរស់នៅរមែងខ្វះខាត រហេមរហាម ដូចឋានប្រេត បើចិត្តជាទោសៈ លោកនៃការរស់នៅ មានការក្ដៅក្រហាយ ដូចឋាននរក បើចិត្តជាមោហៈ លោកនៃការរស់នៅ មានសភាពមមិងមមាំង ដូចភូមិតិរច្ឆាន តែបើចិត្តមានទានសីលវិញ លោកនៃការរស់នៅទៅជាមានសភាពរីករាយ ស្រស់ស្រាយ ដូចជាឋានសួគ៌ា ហើយបើចិត្តមានភាវនា លោកនៃការរស់នៅ រមែងស្ងប់ត្រជាក់ ដូចរស់នៅក្នុងព្រហ្មលោក បើចិត្តមានវិបស្សនាពិតប្រាកដនោះ លោកនៃការរស់នៅមានសភាពជាឥស្សរៈ មិនមានកង្វល់ មិនមានការហួងហែង ជាការរស់នៅក្នុងលោកនៃព្រះអរិយៈ រហូតដល់មានផលសមាបត្តិ បានរស់នៅពិតៗក្នុងអារម្មណ៍ដែលជាព្រះនិព្វាន ដូច្នេះ លោកនៃការរស់នៅ គឺយើងសាងដោយខ្លួនឯង មិនអាចនាំអ្នកដទៃ ឲ្យមករស់នៅជាមួយបានឡើយ គឺថាបើយើងប្រាថ្នាចង់រស់នៅក្នុងលោកណា យើងគប្បីសាងលោកនោះ រស់នៅដោយខ្លួនឯងក្នុងបច្ចុប្បន្ន ដោយប្រការដូច្នេះ ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/2123/Untitled-1-Recovered.jpg
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ៣៧,៧៨១ ដង)
មិនសន្សំរឿង គឺមិនធ្វើរឿងតូចតាចឲ្យជារឿងធំ ហើយដែលដែលត្រឹមត្រូវទៅទៀតនោះ គឺត្រូវធ្វើរឿងធំឲ្យមកជារឿងតូច បើជារឿងតូចទេ កុំចាប់យក កុំសន្សំ លើកលែងចោលទៅ ត្រូវធ្វើជាខ្វាក់ ឬថ្លង់ ឬគ យ៉ាងនេះចិត្តយើងរមែងបានសប្បាយ ។
ពាក្យថា " រឿង " ក្នុងទីនេះ គឺសម្តៅដល់អ្វីដែលនាំឲ្យថ្នាំងថ្នាក់អាក់អន់ចិត្តជាមួយនឹងអ្នកដទៃ ។ យើងអាចឲ្យន័យដោយសេចក្តីសង្ខេបចំពោះពាក្យថា " មិនសន្សំរឿង
images/articles/2124/Untitled-1-Recovered.jpg
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ១១,០៣៨ ដង)
រក្សាសម្តី
កូនជាទីស្រឡាញ់ពាក្យនិយាយជាការសំខាន់ម៉្យាងរបស់មនុស្សយើងកូនត្រូវប្រយ័ត្ន ២ យ៉ាងៈ
១ ‑ មុននិយាយ
២ ‑ និយាយរួចហើយ
មុននិយាយ កូនត្រូវគិតមុខគិតក្រោយឲ្យល្អ និងកាលនិយាយរួចហើយ កូន
ត្រូវរក្សាពាក្យនិយាយ ។
ពាក្យដែលយើងនិយាយចេញទៅហើយ គឺជាចៅហ្វាយនាយរបស់យើងណា៎
កូន នឹងបង្គាប់ឲ្យយើងត្រូវតែធ្វើតាមសន្យា ទោះបីជាត្រូវស្លាប់ក៏ត្រូវព្រមដែរ
images/articles/2127/Untitled-1-Recovered.jpg
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ៨,៣៦៣ ដង)
សឧបាទិសេសនិព្វានធាតុ
និព្វានធាតុដែលនៅសល់វិបាកខន្ធនិងកម្មជ្ជរូប
ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអរហន្តខីណាស្រព មានព្រហ្មចរិយៈប្រព្រឹត្តរួចហើយ មានសោឡសកិច្ចបានធ្វើស្រេចហើយមានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ ដោយលំដាប់ មានសំយោជនៈ ក្នុងភពអស់ហើយ
images/articles/2128/Untitled-1-Recovered.jpg
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ៧៣,៣២១ ដង)
ឧបនិស្ស័យល្អ កំដរជីវិត
ផលក្នុងបច្ចុប្បន្ន រមែងសម្ដែងប្រាប់ដល់ហេតុក្នុងអតីត ទោះបីយើងមិនដឹង មិនឃើញក៏ដោយ ដូចជាចង្កៀងដែលកំពុងឆេះភ្លឺស្វាងអ៊ីចឹងឯង ទោះបីយើងមិនឃើញប្រេងក៏ដោយ តែចង្កៀងដែលកំពុងឆេះនោះ បានសម្ដែងបញ្ជាក់ដល់ប្រេង ថាពិតជាមាន បើប្រេងអស់ពេលណាភ្លើងក៏រលត់ពេលនោះដែរ។
ថ្ងៃនេះនឹងក្លាយទៅជាអតីតរបស់ថ្ងៃស្អែក។
images/articles/2129/Untitled-1-Recovered.jpg
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ១៣,២៤៧ ដង)
ថ្នាំរក្សាចិត្ត
កូនជាទីស្រឡាញ់
ដែលឈ្មោះថាជាទុក្ខហើយ គឺមិនមានអ្នកណាប្រាថ្នាឡើយ ប៉ុន្តែគ្រប់គ្នាក៏
រមែងមានទុក្ខជាប់តាម មានទុក្ខខ្លាំង មានទុក្ខតិច ចេះតែមានជាធម្មតា ទាំងដែល
គ្រប់គ្នាមិនប្រាថ្នានោះឯង ។
ទុក្ខមាន ២ យ៉ាងគឺ ទុក្ខផ្លូវកាយ និងទុក្ខផ្លូវចិត្ត ។ ទុក្ខផ្លូវកាយរម្ងាប់បាន
ដោយអាហារ គ្រឿងស្លៀកពាក់ ទីនៅអាស្រ័យ និងថ្នាំកេរោគ ឯទុក្ខផ្លូវចិត្តវិញត្រូវ
រក្សាដោយព្រះធម៌ ។
images/articles/2133/Untitled-1-Recovered.jpg
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ១៥,៨០៨ ដង)
ធម៌
ធម៌ជាសារៈសំខាន់របស់មនុស្ស ធម៌ធ្វើឲ្យជីវិតល្អស្រស់កាន់តែប្រសើរឡើងថែមទៀត ធម៌ធ្វើឲ្យសង្គមមនុស្សរស់នៅបានដោយល្អ ធម៌ជាគ្រឿងចាំបាច់សម្រាប់មនុស្សគ្រប់គ្នា គ្រប់វ័យ គ្រប់ប្រភេទ ប្រៀបដូចជា បាយ ប្រៀបដូចជាទឹក ឬ ប្រៀបដូចជាខ្យល់សម្រាប់ដកដង្ហើម ដែលមិនអាចអត់បានឡើយ ។
ការសិក្សាដែលល្អត្រូវមានធម៌ សិស្សសាលាមានការសិក្សារៀនសូត្រ
images/articles/2195/Untitled-1-Recovered.jpg
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ១៤,០២៣ ដង)
ព្រះពុទ្ធគាថា
(ដកស្រង់ចេញពីក្នុង ចូឡកម្មវិភង្គសូត្រ ទី ៥ សុត្តន្តបិដក មជ្ឈិមនិកាយ ឧបរិបណ្ណាសក នវមភាគ បិ. ២៨ ទំ. ៥៥)
កម្មស្សកា មាណវ សត្តា កម្មទាយាទា កម្មយោនី កម្មពន្ធូ កម្មប្បសិសរណា កម្មំ សត្តេ វិភជតិ យទិតំ ហីនប្បណីតតាយាតិ ។ម្នាលមាណព ! សត្វទាំងឡាយ មានកម្មជារបស់ខ្លួន មានកម្មជាទាយាទ មានកម្មជាកំណើត