images/articles/2271/Untitled-1-Recovered.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ២៨,១៦១ ដង)
ក្នុងបេះដូងពុកម៉ែ ផ្ទុកពេញទៅដោយរូបកូន កូនគឺជារបស់មានតម្លៃដែលមិនអាចកាត់ថ្លៃបាននៅក្នុងចិត្តពុកម៉ែ ជីវិតពុកម៉ែ គឺពិតជាមិនអាចខ្លះកូនបានឡើយព្រោះពុកម៉ែចាត់ទុកកូនថាជាកែវចរណៃដែលមានរស្មីចាំងចែង បំភ្លឺជីវិតពុកម៉ែឲ្យកាន់តែមានន័យឡើងថែមទៀត ។ ពុកម៉ែធ្វើអ្វីៗគឺគិតពីកូនគ្រប់ពេលវេលា គិតកូនជាងគិតខ្លួនឯង បារម្ភពីកូនជាងបារម្ភខ្លួនឯង ស្ដែងចេញឲ្យឃើញថា ពេលមានបញ្ហាអ្វីនៅក្នុងជីវិត ជំហ៊ានដំបូងនៃការគិតរបស់ពុកម៉ែ គឺពុកម៉ែគិតកូនមុន ទើបគិតខ្លួនឯងជាខាងក្រោយ ព្រោះបើកូនមានបញ្ហាអ្វីអ្នកដែលពិបាកចិត្តជាងគេគឺពុកម៉ែហើយ គ្មានអ្នកណាម្នាក់ឡើយដែលគិតពីកូន បារម្ភពីកូន ឈឺឆ្អាល់នឹងកូនក្រៅពីពុកម៉ែឡើយ។
ពុកម៉ែផ្ដល់អ្វីៗគ្រប់យ៉ាងឲ្យកូន ធ្វើល្អជាមួយកូនច្រើនជាងអ្នកណាៗទាំងអស់ តែកូនបែរជាមើលឃើញអ្នកដទៃ ដែលគេធ្វើល្អដាក់កូនតែបន្តិច សំខាន់ជាងពុកម៉ែខ្លួនឯងទៅវិញ ត្រង់ដែរពុកម៉ែចិញ្ចឹមកូនតាំងពីតូចរហូតដល់ធំ ស្រឡាញ់កូនលើសអ្វីៗទាំងអស់ មានចិត្តស្មោះជាមួយនឹងកូនជានិច្ច ហើយហ៊ានលះបង់ជីវិតខ្លួនឯង ដើម្បីកូនទៀតផង តែកូនបែរជាមើលមិនឃើញពីការលះបង់របស់ពុកម៉ែ តើឯណាទៅ ភាពយុត្តិធម៌សម្រាប់ពុកម៉ែ? ខំស្រឡាញ់កូនអស់ពីចិត្ត នឹកគិតកូនគ្រប់ពេលវេលា មិនថាវេលាឈឺ វេលាជាកូនគឺនៅក្នុងបេះដូងពុកម៉ែគ្រប់គ្រាន់ទាំងអស់ តែទីបំផុតកូនបែរជាមើលមិនឃើញសន្ដានចិត្តរបស់ពុកម៉ែ។
ពុកម៉ែចង់ប្រាប់ថាក្នុងបេះដូងពុកម៉ែមានរូបកូនជានិច្ច ចុះក្នុងបេះដូងកូនវិញធ្លាប់មានរូបពុកម៉ែដែរទេ? ឬក៏ក្នុងបេះដូងកូន ផ្ទុកអ្នកដទៃក្រៅអំពីពុកម៉ែហើយ? កូនសាកងាកក្រោយ បែរមុខមករកព្រះនៅក្នុងផ្ទះ ហើយពិចារណាមើលថា តើអ្នកណាស្មោះជាមួយនឹងកូនជាង? ពេលនោះកូននឹងបានដឹងថា អ្នកដែលស្មោះជាមួយនឹងកូន គឺមានតែពុកម៉ែប៉ុណ្ណោះ ព្រោះពុកម៉ែហ៊ានទទួលយកនៅទង្វើរបស់កូនគ្រប់បែបយ៉ាងទាំងអស់ មិនថាទង្វើវិជ្ជមាន និងទង្វើអវិជ្ជមានឡើយទោះកូនអាក្រក់ល្អ សខ្មៅ ត្រូវខុសយ៉ាងណា ក៏ពុកម៉ែទទួលយកបានដែរ តែចំពោះអ្នកដទៃ គេអាចទទួលយកបានតែចំពោះភាពវិជ្ជមានរបស់កូនតែប៉ុណ្ណោះ ត្រង់ចំណុចមិនល្អ ភាពអវិជ្ជមាន ទង្វើអាក្រក់ ខុសឆ្គងរបស់កូនផ្សេងៗ គេមិនអាចទទួលយកបាន ដូចជាពុកម៉ែឡើយ ហើយគេប្រាកដជាបោះបង់ចោលកូនមិនខាន។ តែចំពោះពុកម៉ែទោះបីជាកូនជាមនុស្សយ៉ាងណាក៏ដោយក៏កូននៅតែជាកូនរបស់ពុកម៉ែ ពុកម៉ែនៅតែស្រឡាញ់កូន ហើយនឹងលើកលែងឲ្យកូន នូវទង្វើមិនល្អដែលកូនមានកន្លងមកជានិច្ច មិនដែលយកទោស អូសដំណើរកូនឡើយ នេះហើយគឺជាបេះដូងពុកម៉ែ ដែលស្មោះចំពោះកូន។
បើកបេះដូងទទួលយកសេចក្ដីល្អរបស់ពុកម៉ែផងណាកូន កូនកុំឃើញអ្នកដទៃល្អជាងឪពុកម្ដាយខ្លួនឯងឲ្យសោះ។ ពេលមានអ្នកណាម្នាក់គេធ្វើល្អជាមួយកូន ឬគេជួយកូនក្នុងកិច្ចការងារអ្វីមួយ កូនតែងអរគុណគេញាប់មាត់ អរគុណម្ដងហើយម្ដងទៀត តែចំពោះពុកម៉ែដែលធ្វើល្អចំពោះកូននិងជួយកូនគ្រប់រឿងរ៉ាវទាំងអស់ពេញមួយជីវិត តែមិនដែលឃើញកូនហាមាត់អរគុណគាត់សោះ សូម្បីតែម្ដង។
ហើយពេលដែលកូនធ្វើអ្វីខុសឆ្គងតែបន្តិច ចំពោះអ្នកដទៃ កូនលើកដៃសំពះសូមខមាទោសគេ សូមឲ្យគេលើកលែងទោសឲ្យកូន តែត្រង់ដែលកូនធ្វើខុសធ្ងន់ចំពោះអ្នកមានគុណ មិនដែលឃើញកូនលើកដៃសំពះសូមទោសគាត់ឡើយ។ នេះហើយ ឬ អ្វីដែលពុកម៉ែទទួលបានពីកូនដប់ម្ភៃឆ្នាំកន្លងមក ដែលកូនរស់នៅជាមួយពុកម៉ែ តើកូនបានទទួលអ្វីខ្លះពីពុកម៉ែ? ពុកម៉ែប្រគល់ឲ្យកូនច្រើនណាស់ តែការស្រឡាញ់ ការថ្នាក់ថ្នម ចិញ្ចឹមបីបាច់ថែរក្សាការពារ ឧបត្ថម្ភទំនុកបំរុងកូនគ្រប់បែបយ៉ាង មិនឲ្យខ្វះ ពិសេសគឺពាក្យទូន្មានប្រៀបប្រដៅ ដែលជាមត៌កដ៏វិសិទ្ធ ស្ថិតក្នុងចិត្តរបស់កូនគ្រប់គ្នា តែក៏នៅមានកូនខ្លះចេះតែស្រែកថា ពុកម៉ែមិនដែលប្រគល់អ្វីឲ្យខ្លួនសោះ ចុះជីវិតកូនរស់ដល់សព្វថ្ងៃ អ្នកណាជាអ្នកប្រគល់ឲ្យ មិនមែនពុកម៉ែទេឬ? តើកូននៅត្រូវការ ចង់បានអ្វីពីពុកម៉ែទៀត បើអ្វីៗគ្រប់យ៉ាងពុកម៉ែប្រគល់ឲ្យកូនទាំងអស់ គ្មានសេសសល់សម្រាប់ខ្លួនឯងឡើយ ដោយហោចទៅសូម្បីតែជីវិតរបស់ពុកម៉ែក៏ពុកម៉ែប្រគល់ឲ្យកូនដែរ តើកូននៅត្រូវការអ្វីពីពុកម៉ែទៀតទៅ?
ចំពោះកូនពុកម៉ែមានតែពាក្យថា ឲ្យគ្រប់យ៉ាង មិនដែលទាមទាអ្វីពីកូនឡើយ តែកូនវិញ ឲ្យតែចង់បានអ្វី បើពុកម៉ែមានលទ្ធិភាពរកឲ្យកូនបាន ពុកម៉ែនឹងរកឲ្យកូនទាំងអស់ ព្រោះកូនគឺជាបេះដូងរបស់ពុកម៉ែ ក្នុងបេះដូងពុកម៉ែគឺ មានរូបកូនគ្រប់ពេលវេលា សូមកូនដឹងផងចុះ...។
ដកស្រង់ចេញពីសៀវភៅ សូរសៀងសំនៀងម៉ែ
រៀបរៀងដោយ យុវសមណ ឆិម ប៊ុនឆា
ដោយ៥០០០ឆ្នាំ
images/articles/2274/Untitled-1-Recovered.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ១៩,៥៧២ ដង)
ក្នុងពេលដែលចិត្តកើតរោគម្ដងៗ
ធ្វើឲ្យកើតឡើងនូវ ទោស ៦ យ៉ាងគឺៈ
១- អនករណ ធ្វើឲ្យងងឹតងងល់
២- អចក្ខុករណ ធ្វើមិនឲ្យចក្ខុឃើញធម៌ពិត
៣- អញ្ញាណករណ ធ្វើមិនឲ្យមានប្រាជ្ញាឃើញធម៌ពិត
៤- វិឃជបក្ខិក ធ្វើឲ្យប្រព្រឹត្តទៅក្នុងសេចក្ដីចង្អៀតចង្អល់
៥- បញ្ញានិរោធក ធ្វើឲ្យរលត់នូវប្រាជ្ញា
៦- អនិព្វានសំវត្តនិក ធ្វើមិនឲ្យប្រព្រឹត្ត ដើម្បីព្រះនិព្វាន។
សភាពនៃចិត្តដែលកើតឡើងមានអកុសល
images/articles/2276/Untitled-1-Recovered.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ២៦,៩៦៨ ដង)
ហេតុអ្វីបានជាសត្វលោកយើង ឃើញគេមានសេចក្ដីសុខមានយសជាដើមហើយក៏ច្រណែននឹងអ្នកដទៃនោះៗមកអំពីក្នុងចិត្តមិនមានមេត្តាគឺសេចក្ដីរាប់អាន មិនមានមុទិតាគឺសេចក្ដីត្រេកអរតាមនៅពេលដែលអ្នកដទៃមានសេចក្ដីសុខជាដើម គួរពិចារណាតាមព្រះពុទ្ធដីកាថា អ្នកណាៗ ក៏ធ្លាប់ជាមាតាបិតា ជាញាតិ របស់ខ្លួនដែរ ក្នុងសសង្សាវដ្ដកន្លងមក អស់កាលដ៏យូរអង្វែងរាប់ជាតិប្រមាណមិនបាន ដូច្នេះហើយ បើយើងច្រណែនស្អប់ខ្ពើមនឹងអ្នកដទៃ ហាក់ដូចជាស្អប់ច្រណែននឹងមាតាបិតាបង្កើត បងប្អូនបង្កើតរបស់ខ្លួនដូច្នោះ សូមមេត្តាពិចារណានូវទោស កំហុសនៃសេចក្ដីច្រណែនមានច្រើនណាស់ ដូចជាៈ
- សេចក្ដីច្រណែន អាចនាំឲ្យបែបបាក់ញាតិមិត្ត
- សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនសាងកម្មពៀរវេរាដ៏ច្រើន
- សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនវិកលចរិត (ឆ្កួត)
- សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនអស់សតិបញ្ញា
- សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនចេះរមិលគុណអ្នកដទៃ
- សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនចេះនិយាយញុះញង់
- សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនសម្លាប់គ្នានឹងសម្លាប់ខ្លួនឯងបាន
- សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនស្អប់មនុស្សល្អ
- សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនអស់ញាតិមិត្ត
- សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនអស់កិត្តិយស
- សេចក្ដីច្រណែន មិនអាចធ្វើឲ្យខ្លួនញញឹមបានទេ
- សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនទៅកាន់អបាយភូមិ
- សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនកើតក្នុងត្រកូលថោកទាប
- សេចក្ដីច្រណែន អ្នកដទៃជាចំនុចខ្សោយរបស់ខ្លួន
- សេចក្ដីច្រណែន គឺជា អកុសលប្រចាំជីវិត
- សេចក្ដីច្រណែន ធ្វើឲ្យវិនាសចាកសីលគុណជាដើម
- សេចក្ដីច្រណែន មិនអាចឃើញសច្ចធម៌បាន
- សេចក្ដីច្រណែន អាចធ្វើឲ្យខ្លួនវិនាសដូចភិក្ខុទេវទត្ត
មុទិតាជាធម៌សម្លាប់សេចក្ដីច្រណែនបាន ។
ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត
រៀបរៀងដោយ កែវ វិមុត្ត
ដោយ៥០០០ឆ្នាំ
images/articles/2277/Untitled-1-Recovered.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ២២,៥៤៩ ដង)
គ្រឿងការពារជីវិតប្រចាំថ្ងៃ
ក្នុងសេចក្ដីនេះផងដែរ យើងធ្លាប់តែមានការរស់នៅដោយសេចក្ដី សំអាងជឿជាក់ទៅលើខ្លួនឯងថា អាត្មាអញមានជីវិតរស់នៅបានយូរ មានទ្រព្យសម្បត្តិច្រើន មានបរិវារ មានអំណាចមិនសូវជាមានរោគ ដូច្នេះហើយបានជាមានសេចក្ដីប្រមាទ មិនសូវគិតទៅដល់សេចក្ដីស្លាប់ប៉ុនណាទេ។
ទុកជាយ៉ាងនេះក្ដី មានមនុស្សមិនតិចនាក់ទេ ដែលមានជីវិតដូចជាបាន
images/articles/2307/Untitled-1-Recovered.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ៤១,២៥២ ដង)
សតិប្បដ្ឋានមាន ៤
១- កាយានុបស្សនាសតិប្បដ្ឋាន ការតម្កល់ស្មារតីពិចារណានូវកាយ។
២- វេទនានុបស្សនាសតិប្បដ្ឋាន ការតម្កល់ស្មារតី ពិចារណានូវវេទនា។
៣- ចិត្តានុបស្សនាសតិប្បដ្ឋាន ការតម្កល់ស្មារតីពិចារណានូវចិត្ត។
៤- ធម្មានុបស្សនាសតិប្បដ្ឋាន ការតម្កល់ស្មារតីពិចារណានូវធម៌។
នៅក្នុងសម្មោហវិនោទនីអដ្ឋកថា សតិប្បដ្ឋានវិភង្គលោកមានការសម្ដែងជាសំនួរ
images/articles/2308/Untitled-1-Recovered.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ៣៤,៦៤៧ ដង)
មិត្តសម្លាញ់មានច្រើនប្រភេទ ដូចដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ចំពោះសិង្គាលកមាណព មានក្នុងសុត្តន្តបិដក លេខ១៩ ទំព័រ ៧៥ ថា "បុគ្គលខ្លះ ជាមិត្តសម្លាញ់បានតែក្នុងរោងសុរាក៏មាន បុគ្គលខ្លះថាសម្លាញ់ៗ តែនៅចំពោះមុខក៏មាន បុគ្គលណាកាលបើប្រយោជន៍ (ខ្លួន) កើតឡើង ទើបធ្វើជាសម្លាញ់ បុគ្គលនោះមកជាសម្លាញ់នឹងខ្លួនក៏មាន។
កិរិយាដេកដល់ថ្ងៃ ១ ការធ្វើសេវនកិច្ចជាមួយប្រពន្ធអ្នកដទៃ ១ ភាវៈជាអ្នកមានពៀរច្រើន ១ ភាវៈជាអ្នកធ្វើអំពើឥតប្រយោជន៍ ១ បាបមិត្ត ១ ភាវៈជាអ្នកកំណាញ់ស្វិតស្វាញ ១ ហេតុទាំង ៦ យ៉ាងនុ៎ះ រមែងបំផ្លាញបុរស (ឲ្យវិនាស)។ នរជនដែលមានមិត្តអាក្រក់ មានមារយាទ និងគោចរអាក្រក់ តែងវិនាសចាកលោកទាំងពីរ គឺលោកនេះ និង លោកខាងមុខ។ ល្បែងភ្នាល់ ល្បែងស្រី និងល្បែងសុរា ១ របាំនិងចំរៀង ១ ការដេកថ្ងៃ ១ ការឲ្យគេបម្រើខ្លួនក្នុងកាលមិនគួរ ១ ពួកមិត្តអាក្រក់ ១ ភាវៈជាអ្នកមានសេចក្ដីកំណាញ់ស្វិតស្វាញ ១ ហេតុទាំង ៦ នេះតែងបំផ្លាញបុរសឲ្យវិនាស។ ពួកជនដែលលេងល្បែងភ្នាល់ ផឹកសុរា ធ្វើសេវនកិច្ចនឹងស្រីដែលស្មើដោយជីវិតរបស់បុរសដទៃ សេពគប់នឹងបុគ្គលថោកទាប (ខាតលក្ខណ៍) មិនសេពគប់នឹងបុគ្គលដែលមានសេចក្ដីចម្រើន (គ្រប់លក្ខណ៍) យសរបស់ពួកជននោះតែងសាបសូន្យដូចព្រះចន្ទ្រាខាងរនោច។
ជនដែលជាអ្នកផឹកសុរា ជាអ្នកខ្សត់ទ្រព្យ ជាអ្នកឥតមានកង្វល់ដោយការងារចិញ្ចឹមជីវិតមានតែស្រវឹងជានិច្ច ប្រាសចាកសេចក្ដីចម្រើន លិចចុះក្នុងបំណុល ដូចដុំថ្មលិចទៅក្នុងទឹក បុគ្គលនោះ តែងធ្វើការងារឲ្យវឹកវរដល់ខ្លួនដោយឆាប់។ បុគ្គលដេកក្នុងវេលាថ្ងៃ ជាប្រក្រតី មិនក្រោកឡើងពីយប់ជាប្រក្រតី ជាអ្នកស្រវឹងជានិច្ចជាអ្នកលេងល្បែង មិនអាចនឹងគ្រប់គ្រងផ្ទះសម្បែងបាន។ ប្រយោជន៍ទាំងឡាយ តែងកន្លងហួសមនុស្សដែលលះបង់ចោលនូវការងារ ដោយពោលអាងថា វេលានេះត្រជាក់ណាស់ ក្ដៅណាស់ ល្ងាចណាស់។ ជនណាមួយធ្វើនូវកិច្ចការរបស់បុរស មិនអើពើនូវត្រជាក់ និងក្ដៅ ក្រៃលែងជាងស្មៅ (ទៅទៀត) ជននោះរមែងមិនសាបសូន្យចាកសេចក្ដីសុខឡើយ។
ដកស្រង់ចេញពីសៀវភៅ មិត្តល្អ
រៀបរៀងដោយ សុវណ្ណជោតោ ភួង សុវណ្ណ
ដោយ៥០០០ឆ្នាំ
images/articles/2314/Untitled-1-Recovered.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ៦,៤៤៣ ដង)
បាណាតិបាតរបស់អ្នកដឹងថាមានទោសនិងអ្នកមិនដឹង
អ្នកធ្វើបាណាតិបាត ម្នាក់ដឹងថាអំពើនេះជាបាបមានទោសមិនគួរធ្វើ តែក៏ធ្វើដោយហេតុណាមួយ ម្នាក់ទៀតនោះមិនដឹងថា ការធ្វើដូច្នេះជាទោសជាបាប ហើយក៏ធ្វើទៅបណ្ដាបុគ្គលទាំងពីរនេះ អ្នកធ្វើបាណាតិបាតដោយមិនដឹងថាជាបាបអកុសល រមែងមានទោសច្រើនជាងអ្នកដឹងថា ជាបាបជាអកុសល ព្រោះជាអ្នកប្រកបដោយមិច្ឆាទិដ្ឋិ
images/articles/2315/Untitled-1-Recovered.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ៣៦,០១៦ ដង)
ផ្លូវដ៏ប្រសើរសម្រាប់ជីវិត
ក្នុងការដើរផ្លូវវាសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សលោកដែលប្រាថ្នាដើម្បីស្វែងរកផលប្រយោជន៍ ទាំងបច្ចុប្បន្ន ដើម្បីទុកផលទៅដល់អនាគតនេះហើយ ជាសេចក្ដីប្រាថ្នាគ្រប់ៗគ្នា។
ចំពោះអ្នកដើរផ្លូវ រមែងមានគ្រោះថ្នាក់ជាច្រើន ដែលយើងនឹកមិនដល់ ស្មានមិនត្រូវ ទាំងនេះតើមកពីមូលហេតុអ្វី? យើងមិនសូវជាបានគិតប៉ុន្មានទេ ដោយសារតែយើងគិតថាវាស្រួល
images/articles/2688/te3223pic.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៦៤,៨៨២ ដង)
ការសម្រេចធម៌និងការបរិនិព្វានរបស់ព្រះបាទសុទ្ធោទនៈក្នុងវេលាដែលព្រះមានព្រះភាគទ្រង់យាងបិណ្ឌបាតប្រព្រឹត្តកិច្ចប្រោសសត្វ ដែល ពុទ្ធវង្សរបស់ព្រះអង្គ ។ ព្រះបាទសុទ្ធោទនៈជាពុទ្ធបិតា បានយាងទៅឃាត់ ហើយបានស្ដាប់ ព្រះគាថាដែលព្រះមានព្រះភាគទ្រង់សម្ដែង ក៏បានសម្រេចសោតាបត្តិផល ដោយ ព្រះគាថានេះថាៈ
ឧត្តិដ្ឋេ នប្បមជ្ជេយ្យ, ធម្មំ សុចរិតំ ចរេ;
ធម្មចារី សុខំ សេតិ, អស្មិំ លោកេ បរម្ហិ ច។
បុគ្គលមិនគួរប្រមាទ ក្នុងដុំបាយ ដែលខ្លួនគប្បីក្រោកឡើងទទួល គប្បីប្រព្រឹត្តធម៌ឲ សុចរិត បុគ្គលអ្នកប្រព្រឹត្តធម៌ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទ លោកវគ្គ បិដកលេខ ៥២ ទំព័រ ៥៧) ហើយព្រះបាទសុទ្ធោទនៈ ក៏បានសម្រេចសកទាគាមិផលដោយស្ដាប់ព្រះគាថានេះថា
ធម្មំ ចរេ សុចរិតំ, ន នំ ទុច្ចរិតំ ចរេ;
ធម្មចារី សុខំ សេតិ, អស្មិំ លោកេ បរម្ហិ ច។
បុគ្គលគួរប្រព្រឹត្តធម៌ឲសុចរិត មិនគួរប្រព្រឹត្តធម៌នោះឲទុច្ចរិតឡើយ បុគ្គល ប្រព្រឹត្តធម៌ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទ លោកវគ្គ បិដកលេខ ៥២ ទំព័រ ៥៧)
ធម្មបាលជាតកំ សុត្វា អនាគាមិផលេ បតិដ្ឋាសិ ហើយព្រះរាជាបានស្ដាប់នូវ ធម្មបាលជាតក (ក្នុងថ្ងៃខាងក្រោយអំពីការបួសរបស់ព្រះនន្ទ) ទ្រង់ក៏បានតាំងនៅក្នុង អនាគាមិផល ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទសកនិបាត មហាធម្មបាលជាតក បិដកលេខ ៥៩ ទំព័រ ១៨៦) មរណសមយេ សេតច្ឆត្តស្ស ហេដ្ឋា សិរិសយនេ និបន្នោយេវ អរហត្តំ បាបុណិ។ អរញ្ញវាសេន បធានានុយោគកិច្ចំ រញ្ញោ នាហោសិ។
ក្នុងមរណសម័យ (ពេលជិតនឹងស្លាប់) ព្រះបាទសុទ្ធោទនៈទ្រង់ផ្ទុំលើសិរិសយនៈ ខាងក្រោមស្វេតច្ឆត្រប៉ុណ្ណោះ ហើយបានដល់នូវព្រះអរហត្ត ។ កិច្ចដែលត្រូវប្រកបដោយ សេចក្ដីព្យាយាមជាគ្រឿងតម្កល់ទុកដោយអរញ្ញវាស (ព្រៃជាទីនៅ) មិនមានដល់ ព្រះរាជាឡើយ ។ (សមន្តបាសាទិកា អដ្ឋកថា វិនយបិដក មហាវគ្គ មហាខន្ធកៈ រាហុលវត្ថុកថា ត្រង់ព្រះសម្មាសម្ពុទ្ធទ្រង់យាងនិវត្តទៅនគរកបិលពស្ដុតាមការអារាធនារបស់ព្រះកាឡុទាយីដែលជារាជទូតរបស់ព្រះពុទ្ធបិតា)
សេចក្ដីសន្និដ្ឋាន : កាលដែលព្រះបាទសុទ្ធោទនៈសម្រេចព្រះអរហត្តហើយបរិនិព្វាននេះ មិនមែនកើតឡើងក្នុងរវាងវស្សាទី ៤ ឬ ទី ៥ ដូចដែលគម្ពីរជិនមហានិទាន និង ព្រះសាវកនិព្វាន សម្ដែងនោះឡើយ មិនមានបញ្ជាក់ក្នុងគម្ពីរព្រះត្រៃបិដក ឬអដ្ឋកថា ។ រឿងនេះអាចកើតឡើងក្នុងពេលវេលាព្រះសម្មាសម្ពុទ្ធទ្រង់យាងជាលើកដំបូងនោះឯង ដោយអាងទៅលើរឿងការចេញបួសរបស់ស្ដេចសក្យទាំង ៦ (គឺភទ្ទិយសក្យរាជ ១ អនុរុទ្ធ ១ អានន្ទ ១ ភគ្គុ ១ កិមិល ១ ទេវទត្ត ១) គប្បីពិចារណាដល់ស្ដេចដែលត្រូវសោយរាជសម្បត្តិ ។
ថ្ងៃពុធ ១៥ កើត ខែចែត្រ ឆ្នាំវក អដ្ឋស័ក ព.ស. ២៥៦០
ដោយ ខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/2690/tex986tyrtpic.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៨៧,៨៨៧ ដង)
(មិនមែនដូចរូបគំនូរដែលមានព្រះឥន្ទ្រមកដេញពិណថ្វាយ)ព្រះពោធិសត្វពិរចារណារកឃើញមជ្ឈិមប្បដិទា ដោយបានបែរត្រឡប់ពីការបដិបត្តិទុក្ករកិរិយាដោយខ្លួនព្រះអង្គឯង មិនមែនដោយព្រះឥន្ទ្រមកក្រើនរំលឹកដោយដេញពិណ ឬដោយបុគ្គលណាមួយមកពន្យល់ណែនាំឡើយ ។ មានគម្ពីរខ្លះបានសម្ដែងត្រង់ចំណុចហ្នឹងថា ព្រះឥន្ទ្រមកដេញពិណឲ្យព្រះអង្គពិចារណា ហើយក៏មានបុគ្គលមួយចំនួនខ្លះ ដោយមិនបានសិក្សាស្រាវជ្រាវតាមបិដកអដ្ឋកថា ក៏កាន់យកតៗគ្នាមកដល់សព្វថ្ងៃ ដូចមានជាក់ស្ដែងក្នុងរូបគំនូរនានាតាមវត្តអារាមជាដើម តែការយល់ដូច្នេះ មិនត្រឹមត្រូវតាមព្រះត្រៃបិដកដែលព្រះអង្គបានសម្ដែងផ្ទាល់ឡើយ សេចក្ដីពិត គឺព្រះអង្គបានពិចារណាដោយខ្លួនឯងដល់កាលដែលព្រះអង្គនៅជាកុមារតូច ដែលក្នុងកាលនោះ ទ្រង់ធ្លាប់បានសម្រេចបឋមជ្ឈាន ទើបទ្រង់ត្រិះរិះថា នេះជាផ្លូវត្រាស់ដឹងហ៎្ន ។
ខ្ញុំលើកសេចក្ដីនេះដោយដកស្រង់ចេញពីសុត្តន្តបិដក មជ្ឈិមនិកាយ មូលបណ្ណាសក មហាយមកវគ្គ មហាសច្ចកសូត្រ បិដកលេខ ២២ ទំព័រ ១២១ ព្រះមានព្រះភាគសម្ដែងថាម្នាលអគិ្គវេស្សនៈ តថាគតនោះមានសេចកី្តត្រិះរិះដូចេ្នះថា ជនទាំងឡាយ ណានីមួយ ទោះសមណៈកី្ត ព្រាហ្មណ៍កី្ត ក្នុងអតីតកាល បានសោយនូវទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច ដែលកើតអំពីព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនលើសជាងនេះទៅទៀតទេ ។ ជនទាំងឡាយណានីមួយ ទោះសមណៈកី្ត ព្រាហ្មណ៍កី្ត ក្នុងអនាគតកាល នឹងរងនូវទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច ដែលកើតអំពី ព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនលើសលប់ជាងនេះទៅទៀតទេ ។
ជន ទាំងឡាយណានីមួយ ទោះសមណៈកី្ត ព្រាហ្មណ៍កី្ត ក្នុងកាលឥឡូវនេះ នឹងរងនូវ ទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច.. ដែលកើតអំពីព្យាយាម មានកំណត់តែត្រឹម ប៉ុណ្ណេះ មិនលើសលប់ជាងនេះទៅទៀតទេ ។ ចំណែកខាងអាត្មាអញ មិនទាន់បាន ត្រាស់ដឹងនូវគុណវិសេសគឺញាណទស្សនៈដ៏ឧត្តម ដែលអាចកំចាត់បង់នូវកិលេស ដ៏ក្រៃលែងជាងមនុស្សធម៌ ដោយទុក្ករកិរិយា ដ៏ផ្សាខ្លោចនេះនៅឡើយ ។
ផ្លូវដទៃ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង គប្បីមានដែរឬហ្ន៎ ។ ម្នាលអគិ្គវេស្សនៈ តថាគតនោះ មានសេចកី្តត្រិះរិះដូច្នេះថា កាលដែលអាត្មាអញអង្គុយ នៅក្រោមម្លប់នៃដើមព្រីងដ៏ ត្រជាក់ ក្នុងកិច្ចការរបស់សក្យរាជជាបិតា ក៏ធ្លាប់បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ដែលប្រកបដោយវិត្តកៈ នឹងវិចារៈ មានបីតិនឹងសុខ ដែលកើត អំពីសេចកី្តស្ងាត់នោះ ហើយសម្រេចសម្រាន្តនៅ ឱហ្ន៎ នុ៎ះឯង ជាផ្លូវនៃការត្រាស់ដឹងហើយ ទេដឹង ។
ម្នាលអគិ្គវេស្សនៈ វិញ្ញាណជាគ្រឿង រឭកតាមនូវស្មារតី ក៏កើតឡើងដល់តថាគតនោះថា ផ្លូវនុ៎ះឯងហើយ ជាផ្លូវនៃការ ត្រាស់ដឹង ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចកី្តតិ្រះរិះដូច្នេះថា សេចកី្តសុខ ណា ក្រៅចាកកាមទាំងឡាយ ក្រៅចាកអកុសលធម៌ទាំងឡាយ អាត្មាអញខ្លាច សេចកី្តសុខនោះ ឬហ្ន៎ ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចកី្តត្រិះរិះដូច្នេះថា សេចកី្តសុខណា ក្រៅចាកកាមទាំងឡាយ ក្រៅចាកអកុសលធម៌ទាំងឡាយ អាត្មាអញ មិនខ្លាចសេចកី្តសុខនោះទេ ។
(ដោយ អវតារ)
ដោយ៥០០០ឆ្នាំ
images/articles/2691/8765tpic.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៦៧,៥២៥ ដង)
១. មិនបានទូលសួរ ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ឯសិក្ខាបទទាំងឡាយដែលតូចៗដោយលំដាប់ គឺសិក្ខាបទណាខ្លះ ។
២. ជាន់ដេរសំពត់វស្សិកសាដករបស់ព្រះមានព្រះភាគ ។
៣. ឲ្យមាតុគ្រាមថ្វាយបង្គំព្រះសរីរៈនៃព្រះមានព្រះភាគមុនគេ កាលដែលមាតុគ្រាមទាំងនោះយំទួញសោក ធ្វើសរីរៈនៃព្រះមានព្រះភាគឲ្យប្រឡាក់ដោយទឹកភ្នែក ។
៤. កាលព្រះមានព្រះភាគកំពុងធ្វើនិមិត្តជាឱឡារិក (បញ្ឆិតបញ្ឆៀង) និងធ្វើឱកាស (បំភ្លឺ ហេតុ) ជាឱឡារិក លោកមិនបានអារាធនាព្រះមានព្រះភាគថា សូមព្រះមានព្រះភាគគង់ នៅអស់មួយកប្ប (កំណត់អាយុ) ។
៥. ធ្វើសេចក្ដីខ្វល់ខ្វាយឲ្យមាតុគ្រាមបានបព្វជ្ជាក្នុងធម្មវិន័យ ។
កំហុសទាំង ៥ ដែលព្រះថេរៈទាំងឡាយលើកឡើងនេះ គ្រាន់តែលើកឡើងដើម្បីឲ្យព្រះអានន្ទទទួលស្គាល់ថាជា អំពើមិនល្អ ដែលមានក្នុងបទថា ឥទន្តេ អានន្ទ ទុក្កដំ នែអាវុសោ អានន្ទ នេះជាអំពីមិនល្អរបស់លោក ។ មិនមែនព្រះថេរៈទាំងឡាយដាក់ឲ្យព្រះអានន្ទត្រូវអាបត្តិទុក្កដ ហើយឲ្យព្រះអានន្ទសម្ដែងអាបត្តិទុក្កដទេ ។
(វិនយបិដក ចូឡវគ្គ បញ្ចសតិកក្ខន្ធកៈ បិដកលេខ ១១ ទំព័រ ៣៦៩)
ដោយ៥០០០ឆ្នាំ
images/articles/2717/23eddd.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៤,៣៩៧ ដង)
អាណិសូត្រ
(ព្រះសូត្រមានអត្ថដ៏ជ្រាវជ្រៅដែលជាពុទ្ធភាសិតនឹងបាត់បង់ ព្រះសូត្រដែលអ្នកប្រាជ្ញជាកវីបានធ្វើជាពាក្យកាព្យឃ្លោងនឹងចម្រើនឡើង)
ព្រះមានព្រះភាគទ្រង់គង់នៅទៀបក្រុងសាវត្ថី… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពីព្រេងនាយមក មានសំភោរមួយ ឈ្មោះ អានកៈ (សំភោរមង្គលសម្រាប់វាយហៅមហាជនមកប្រជុំក្នុងថ្ងៃមានមហោស្រព [អដ្ឋកថា]) របស់ពួកក្សត្រនាម ទសារហៈ ។ កាលបើរាងសំភោរ ឈ្មោះ អានកៈ នោះប្រេះឆាហើយ ពួកក្សត្រទសារហៈ ក៏ពាសនូវរាងស្រោបដទៃភ្ជាប់អប់ទុក ។
ម្នាលភិក្ខុទាំងឡាយ មានសម័យដែលត្រូវតួរាងចាស់របស់សំភោរឈ្មោះអានកៈខូចបាត់ទៅ សល់នៅតែរាងស្រោប ។
ម្នាលភិក្ខុទំាំងឡាយ សេចក្តីនេះមានឧបមេយ្យ ដូចក្នុងកាលជាអនាគត ព្រះសូត្រទាំងឡាយណា ដែលតថាគតសម្តែងហើយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយសភាពដ៏សូន្យ ព្រះសូត្រទាំងនោះ កាលបើបុគ្គលពោល ពួកមហាជននឹងមិន ស្តាប់ មិនដាក់ចុះនូវសោតៈ មិនយកចិត្តទុកដាក់មិនដើម្បីដឹង ទាំងមិនសម្គាល់ធម៌ទាំងនោះថា គួររៀន ឬ គួរទន្ទេញឡើយ ។ បើព្រះសូត្រទាំងឡាយណា ដែលអ្នកប្រាជ្ញជាកវីបានធ្វើជាពាក្យកាព្យឃ្លោង មានអក្សរដ៏វិចិត្ត មានព្យញ្ជនៈដ៏វិចិត្តជាខាងក្រៅ ជាសាវកភាសិត ព្រះសូត្រទាំងនោះ កាលបុគ្គលពោល ទើបមហាជននឹងស្តាប់ នឹងដាក់ចុះនូវសោតៈ នឹងយកចិត្តទុកដាក់ដើម្បីដឹង នឹងសំគាល់នូវធម៌ទាំងនោះថា គួររៀន គួរទន្ទេញ ។
ម្នាលភិក្ខុទាំងឡាយ ការវិនាសទៅនៃព្រះសូត្រដែលតថាគតសំដែងហើយទាំងនោះ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយសភាពដ៏សូន្យ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ព្រះសូត្រទាំងឡាយណា ដែលព្រះតថាគតសម្តែងហើយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយសភាពដ៏សូន្យ ព្រះសូត្រទំាងនេះ កាលបុគ្គលពោល យើងនឹងប្រុងស្តាប់ ដាក់ចុះនូវសោតៈ យកចិត្តទុកដាក់ដើម្បីដឹង នឹងសំគាល់នូវធម៍ទាំងនោះថា គួររៀន គួរទន្ទេញ ដូច្នេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយទាំងឡាយគប្បីសិក្សា យ៉ាងនេះចុះ ។
(សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ ឱបម្មសំយុត្ត អាណិសូត្រ បិដកលេខ ៣២ ទំព័រ ៣៦៣ )
ដោយ៥០០០ឆ្នាំ
images/articles/2686/cew4333.jpg
ផ្សាយ : ០១ មេសា ឆ្នាំ២០២១ (អាន: ៤២,០៣៧ ដង)
បុណ្យគឺជាធម្មជាតិលាងជំរះចិត្តឲ្យស្អាត កុសលចុះក្នុងអត្ថថាកាត់ផ្តាច់នូវអកុសល ពាក្យថាបុណ្យកុសលរមែងប្រាសចាកលោភៈទោសៈមោហៈ តែងសម្បយុត្តិដោយបញ្ញាជានិច្ច ។
បុគ្គលឥតបញ្ញាធ្វើបុណ្យកុសលមិនបានល្អឡើយ ព្រោះតែងមានការប្រាថ្នាផលតបស្នងជាប់មកជាមួយ តែយ៉ាងណាក៏ល្អជាងអត់ធ្វើដែរ កុំចេះតែតិះដៀលអ្នកដែលគ្នាខំធ្វើហើយនោះពេកអី ដរាបណាការធ្វើបុណ្យគឺដើម្បីឲ្យអ្នកដទៃបានក្តីសុខតែម៉្យាង ដរាបនោះបុណ្យគឺបរិបូរណ៍ដោយបញ្ញាហើយ ។
អ្នកដែលកែប្រែឈប់ធ្វើអំពើបាប មិនត្រូវរំលឹកពីអំពើអាក្រក់នោះឡើងវិញឡើយ ព្រោះការរំលឹកម្តងគឺដូចជាបានធ្វើកម្មនោះឡើងវិញម្តង(ជវនសោយអារម្មណ៍ជាថ្មី៤៥០០០០ដង ម្តងទៀត) រំលឹកពីរដងដូចបានធ្វើកម្មនោះពីរដងដូច្នោះដែរ ។
បើជួបមនុស្សមានកំហុស សូមអនុញ្ញាត្តិឲ្យគេបានកែប្រែកំហុសផង កុំយកអតីតកាលមកសង្កត់ឲ្យគ្នារើជំងឺចាស់ឡើងវិញ លោកនេះមិនមានមនុស្សដែលមិនធ្លាប់ធ្វើខុសនោះឡើយ ។ សូម្បីតែព្រះពោធិសត្វលោកក៏ធ្លាប់មានកំហុស ធ្លាប់ធ្លាក់នរក លោកលែងធ្វើខុសបានតែ៤៥ឆ្នាំក្រោយការត្រាស់ដឹងនេះប៉ុណ្ណោះ ព្រះមហាមោគ្គល្លានជាអគ្គមហាសាវ័កឆ្វេងក៏លោកធ្លាប់បានសម្លាប់មាតាបិតាក្នុងអតីតជាតិ ដែលផលកម្មតាមផ្តន្ទាលោក ជាតិណាក៏លោកត្រូវស្លាប់ដោយដាច់ព្រះសីសៈ(ដាច់ក្បាល)សូម្បីតែជាព្រះខីណាស្រពហើយក៏ដោយ ។
ជនណាសាងបាបនឹងសៅហ្មងដោយខ្លួនឯង ជនណាសាងបុណ្យនឹងបរិសុទ្ធដោយខ្លួនឯង សេចក្តីបរិសុទ្ធមិនបរិសុទ្ធ ល្អក់ប៉ុណ្ណាថ្លាប៉ុណ្ណា គឺមានខ្លួនឯងជាអ្នកដឹង មិនមានអ្នកដទៃណាមកធ្វើឲ្យយើងសៅហ្មងឬបរិសុទ្ធបានឡើយ ។
បើយើងខ្លាចទុក្ខត្រូវខំកំចាត់ហេតុរបស់វាចោលចេញ កុំធ្វើអំពើបាបទាំងក្នុងទីវាលនិងក្នុងទីកំបាំង។បុគ្គលមិនមែនថោកទាបព្រោះជាតិត្រកូលទេ ទាំងមិនមែនថ្លៃថ្នូរព្រោះតែជាតិត្រកូលដែរ ថោកទាបឬថ្លៃថ្នូរគឺនៅលើអំពើកម្មរបស់ខ្លួន។ផលកម្មមិនដែលអត់អោនត្រាប្រណីដល់អ្នកប្រព្រឹត្តិម្តងណាឡើយ ទាំងក្នុងបច្ចុប្បន្ននិងអនាគត តុលាការកម្មមិនចេះសុីសំណូកជាដាច់ខាត ! ភាពសោកសៅដោយការស្តាយក្រោយនឹងតាមលងអ្នកគ្រប់ពេលវេលាសូម្បីតែក្នុងការយល់សប្តិ ទោះបីជាអ្នកមិនចេះឈឺចាប់ដោយវិប្បដិសារីយ៍ក៏ដោយ ។
ហេតុអីអ្នកធ្វើអំពើអាក្រក់មិនឃើញទទួលផលភ្លាមៗ? ត្រូវចាំថាកម្មនិងផលកម្មគឺសូន្យចាកគ្នា មានន័យថាវេលាកំពុងធ្វើកម្មគឺផលមិនទាន់ហុចឲ្យទេ ដល់ពេលផលហុចឲ្យគឺហុចឲ្យផ្ទួនៗគ្នានាំឲ្យវិនាសហិនហោចខ្លោចផ្សាស្លាប់ព្រាត់ប្រាសយ៉ាងវេទនាអស់ទៅ ។ សូម្បីទឹកក្អមគង់នឹងពេញដោយតំណក់ទឹក យ៉ាងណាមិញជនពាលសន្សំបាបបន្តិចម្តងគង់នឹងពេញដោយអំពើបាប ហើយឲ្យផលដូច្នោះដែរ ។
ប៉ុន្តែយើងទេដែលចេះតែចង់ឲ្យគេបានទទួលផលឆាប់ៗលើអំណាចកម្ម បាបមិនទាន់ឲ្យផលត្រឹមណាជនពាលរមែងចូលចិត្តថាអំពើបាបមានរសផ្អែមត្រឹមនោះ តែកាលណាបាបឲ្យផលហើយទើបជួបនូវសេចក្តីទុក្ខសមតាមផលកម្មរបស់ខ្លួន « អ្វីៗ កើតឡើងសុទ្ធតែមានហេតុផល វាមកដល់តាមពេលវេលាច្បាស់លាស់របស់វា » ។
ប្រភពហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/2687/te43xtsspic.jpg
ផ្សាយ : ០១ មេសា ឆ្នាំ២០២១ (អាន: ៦៣,៦៥០ ដង)
អង្គាទិ
១. អង្គំ ការទាយអវយវៈខ្លះ
២. និមិត្តំ ទាយនិមិត្ត (ហេតុ) ខ្លះ
៣. ឧប្បាតំ ទាយឧត្បាត គឺធ្លាក់ចុះនៃហេតុធំៗ មានរន្ទះបាញ់ ជាដើមខ្លះ
៤. សុបិនំ ទាយយល់សបិ្តខ្លះ
៥. លក្ខណំ ទាយលក្ខណៈខ្លះ
៦. មូសិកច្ឆិន្នំ ទាយវត្ថុមានសំពត់ជាដើមដែលកណ្តុរកាត់ខ្លះ
៧. អគ្គិហោមំ និយាយអំពីការបូជាដោយភ្លើងខ្លះ
៨. ទព្ពិហោមំ និយាយអំពីការបូជាដោយវែកខ្លះ
៩. ថុសហោមំ និយាយអំពីការបូជាដោយអង្កាមខ្លះ
១០. កណហោមំ និយាយអំពីការបូជាដោយកុណ្ឌកខ្លះ
១១. តណ្ឌុលហោមំ និយាយអំពីការបូជាដោយអង្ករខ្លះ
១២. សប្បិហោមំ និយាយអំពីការបូជាដោយទឹកដោះរាវខ្លះ
១៣. តេលហោមំ និយាយអំពីការបូជាដោយប្រេងខ្លះ
១៤. មុខហោមំ និយាយអំពីការបូជាដោយមាត់ខ្លះ
១៥. លោហិតហោមំ និយាយអំពីការបូជាដោយឈាមខ្លះ
១៦. អង្គវិជ្ជា វិជ្ជាសម្រាប់ទាយអវយវៈខ្លះ
១៧. វត្ថុវិជ្ជា វិជ្ជាសម្រាប់ទាយទីភូមិឋាន (ថាឲ្យទុក្ខឲ្យសុខ) ខ្លះ
១៨. ខត្តវិជ្ជា វិជ្ជាសម្រាប់ទាយទីស្រែចម្ការខ្លះ
១៩. សិវវិជ្ជា វិជ្ជាស្គាល់ព្រៃខ្មោចខ្លះ
២០. ភូតវិជ្ជា វិជ្ជាចាប់ខ្មោចខ្លះ
២១. ភូរិវិជ្ជា វិជ្ជាសម្រាប់ការពាររក្សាភូមិផ្ទះខ្លះ
២២. អហិវិជ្ជា វិជ្ជាស្តោះពស់ខ្លះ
២៣. វិសវិជ្ជា វិជ្ជារក្សាពិសខ្លះ
២៤. វិច្ឆិកវិជ្ជា វិជ្ជាស្តោះខ្ទួយទិចខ្លះ
២៥. មូសិកវិជ្ជា វិជ្ជាស្តោះកណ្តុរខាំខ្លះ
២៦. សកុណវិជ្ជា វិជ្ជាសំរាប់ទាយសម្រែកសត្វស្លាបខ្លះ
២៧. វាយសវិជ្ជា វិជ្ជាសម្រាប់ទាយសម្រែកក្អែកខ្លះ
២៨. បក្កជ្ឈានំ វិជ្ជាសម្រាប់ទាយអាយុខ្លះ
២៩. សរបរិត្តាណំ វិជ្ជាសម្រាប់រារាំងសរខ្លះ
៣០. មិគចក្កំ វិជ្ជាសម្រាប់មើលនូវស្នាមជើងម្រឹគគឺសត្វជើង ៤ ទាំងអស់ខ្លះ ។
មណិលក្ខណាទិ
៣១. មណិលក្ខណំ ការទាយលក្ខណៈកែវមណីខ្លះ
៣២. វត្ថលក្ខណំ ទាយលក្ខណៈសំពត់ខ្លះ
៣៣. ទណ្ឌលក្ខណំ ទាយលក្ខណៈដំបងឬឈើច្រត់ខ្លះ
៣៤. សត្ថលក្ខណំ ទាយលក្ខណៈសស្ត្រាខ្លះ
៣៥. អសិលក្ខណំ ទាយលក្ខណៈដាវខ្លះ
៣៦. ឧសុលក្ខណំ ទាយលក្ខណៈសរខ្លះ
៣៧. ធនុលក្ខណំ ទាយលក្ខណៈធ្នូខ្លះ
៣៨. អាវុធលក្ខណំ ទាយលក្ខណៈអាវុធខ្លះ
៣៩. ឥត្ថិលក្ខណំ ទាយលក្ខណៈស្រីខ្លះ
៤០. បុរិសលក្ខណំ ទាយលក្ខណៈប្រុសខ្លះ
៤១. កុមារលក្ខណំ ទាយលក្ខណៈក្មេងប្រុសខ្លះ
៤២. កុមារិលក្ខណំ ទាយលក្ខណៈក្មេងស្រីខ្លះ
៤៣. ទាសលក្ខណំ ទាយលក្ខណៈខ្ញុំប្រុសខ្លះ
៤៤. ទាសិលក្ខណំ ទាយលក្ខណៈខ្ញុំស្រីខ្លះ
៤៥. ហត្ថិលក្ខណំ ទាយលក្ខណៈដំរីខ្លះ
៤៦. អស្សលក្ខណំ ទាយលក្ខណៈសេះខ្លះ
៤៧. មហិំសលក្ខណំ ទាយលក្ខណៈក្របីខ្លះ
៤៨. ឧសភលក្ខណំ ទាយលក្ខណៈគោឧសភខ្លះ
៤៩. គោលក្ខណំ ទាយលក្ខណៈគោខ្លះ
៥០. អជលក្ខណំ ទាយលក្ខណៈពពែខ្លះ
៥១. មេណ្ឌលក្ខណំ ទាយលក្ខណៈកែះខ្លះ
៥២. កុក្កុដលក្ខណំ ទាយលក្ខណៈមាន់ខ្លះ
៥៣. វដ្ដកលក្ខណំ ទាយលក្ខណៈចាបឬក្រួចខ្លះ
៥៤. គោធាលក្ខណំ ទាយលក្ខណៈទន្សងខ្លះ
៥៥. កណ្ណិកាលក្ខណំ ទាយលក្ខណៈគ្រឿងប្រដាប់ឬកំពូលផ្ទះខ្លះ
៥៦. កច្ឆបលក្ខណំ ទាយលក្ខណៈអណ្តើកខ្លះ
៥៧. មិគលក្ខណំ ទាយលក្ខណៈម្រឹគខ្លះ ។
រញ្ញោទិ
៥៨. រញ្ញំ និយ្យានំ ភវិស្សតិ ទាយការលើកទ័ពថា ព្រះរាជាគួរស្តេចចេញទៅ (ក្នុងថ្ងៃនោះ)
៥៩. រញ្ញំ អនិយ្យានំ ភវិស្សតិ ព្រះរាជា គួរស្តេចចូលមកវិញ (ក្នុងថ្ងៃនោះ) ។
៦០. អព្ភន្តរានំ រញ្ញំ ឧបយានំ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងរុករានចូលទៅ ។
៦១. ពាហិរានំ រញ្ញំ អបយានំ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងថយចេញទៅ ។
៦២. ពាហិរានំ រញ្ញំ ឧបយានំ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងរុករានចូលមក ។
៦៣. អព្ភន្តរានំ រញ្ញំ អបយានំ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងថយចេញទៅ ។
៦៤. អព្ភន្តរានំ រញ្ញំ ជយោ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងមានជ័យជំនះ ។
៦៥. ពាហិរានំ រញ្ញំ បរាជយោ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងបរាជ័យ ។
៦៦. ពាហិរានំ រញ្ញំ ជយោ ភវិស្សតិ ព្រះរាជាខាងក្រៅ នឹងមានជ័យជំនះ ។
៦៧. អព្ភន្តរានំ រញ្ញំ បរាជយោ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងបរាជ័យ ។
៦៨. ឥតិ ឥមស្ស ជយោ ភវិស្សតិ ព្រះរាជាអង្គនេះនឹងមានជ័យជំនះ
៦៩. ឥមស្ស បរាជយោ ភវិស្សតិ ឯព្រះរាជាអង្គនេះនឹងបរាជ័យ ។
ចន្ទគ្គាហោទិ
៧០. ចន្ទគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមានចន្ទ្រគ្រាះ ។
៧១. សូរិយគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមានសូរ្យគ្រាះ ។
៧២. នក្ខត្តគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមាននក្សត្រគ្រាះ គឺផ្កាយព្រះគ្រោះដើររួមចូលគ្នា ឬដើររំលងព្រះអាទិត្យព្រះចន្ទ្រ ឬផ្កាយណាមួយ ។
៧៣. ចន្ទិមសូរិយានំ បថគមនំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនឹងដើរតាមផ្លូវត្រូវគ្នា ។
៧៤. ចន្ទិមសូរិយានំ ឧប្បថគមនំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនឹងដើរខុសផ្លូវគ្នា ។
៧៥. នក្ខត្តានំ បថគមនំ ភវិស្សតិ ផ្កាយទាំងឡាយនឹងដើរតាមផ្លូវត្រូវគ្នា ។
៧៦. នក្ខត្តានំ ឧប្បថគមនំ ភវិស្សតិ ផ្កាយទាំងឡាយនឹងដើរខុសផ្លូវគ្នា ។
៧៧. ឧក្កាបាតោ ភវិស្សតិ នឹងមានឧក្កាបាត ។
៧៨. ទិសាឌាហោ ភវិស្សតិ នឹងកើតមានកម្ដៅក្នុងទិស ។
៧៩. ភូមិចាលោ ភវិស្សតិ នឹងមានកម្រើកផែនដី ។
៨០. ទេវទុទ្រភិ ភវិស្សតិ នឹងមានផ្គរលាន់ (ឥតមានភ្លៀង) ។
៨១. ចន្ទិមសូរិយនក្ខត្តានំ ឧគ្គមនំ ឱគមនំ សំកិលេសំ វោទានំ ភវិស្សតិ ព្រះចន្ទ្រ ព្រះអាទិត្យ ផ្កាយនឹងរះឡើង ឬអស្តង្គតទៅវិញ នឹងសៅហ្មង ឬផូរផង់ ។
៨២. ឯវំវិបាកោ ចន្ទគ្គាហោ ភវិស្សតិ ចន្ទ្រគ្រាះ នឹងបណ្តាលឲ្យបានសុខទុក្ខយ៉ាងនេះ (ដល់សត្វលោក) ។
៨៣. ឯវំវិបាកោ សូរិយគ្គាហោ ភវិស្សតិ សូរ្យគ្រាះនឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ
៨៤. ឯវំវិបាកោ នក្ខត្តគ្គាហោ ភវិស្សតិ នក្សត្រគ្រាះនឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៨៥. ឯវំវិបាកំ ចន្ទិមសូរិយានំ បថគមនំ ភវិស្សតិ ព្រះចន្ទ្រនិងព្រះអាទិត្យ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខ ទុក្ខយ៉ាងនេះ ។
៨៦. ឯវំវិបាកំ ចន្ទិមសូរិយានំ ឧប្បថគមនំ ភវិស្សតិ ព្រះចន្ទ្រនិងព្រះអាទិត្យ ដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខ យ៉ាងនេះ ។
៨៧. ឯវំវិបាកំ នក្ខត្តានំ បថគមនំ ភវិស្សតិ ពួកផ្កាយ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៨៨. ឯវំវិបាកំ នក្ខត្តានំ ឧប្បថគមនំ ភវិស្សតិ ពួកផ្កាយ ដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៨៩. ឯវំវិបាកោ ឧក្កាបាតោ ភវិស្សតិ ឧក្កាបាត នឹងបណ្តាល ឲ្យមានទុក្ខសុខយ៉ាងនេះ ។
៩០. ឯវំវិបាកោ ទិសាឌាហោ ភវិស្សតិ កម្ដៅក្នុងទិស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៩១. ឯវំវិបាកោ ភូមិចាលោ ភវិស្សតិ ការកម្រើកផែនដី នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៩២. ឯវំវិបាកោ ទេវទុទ្រភិ ភវិស្សតិ ផ្គរលាន់ (ឥតមានភ្លៀង) នឹង បណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។៩៣. ឯវំវិបាកំ ចន្ទិមសូរិយនក្ខត្តានំ ឧគ្គមនំ ឱគមនំ សំកិលេសំ វោទានំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនិងផ្កាយរះឡើង ឬអស្តង្គត ទៅវិញ សៅហ្មងឬផូរផង់ នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
សុវុដ្ឋិកាទិ
៩៤. សុវុដ្ឋិកា ភវិស្សតិ ការទាយថា (ក្នុងឆ្នាំនេះ) ភ្លៀងស្រួល ។
៩៥. ទុព្ពុដ្ឋិកា ភវិស្សតិ នឹងមានភ្លៀងធ្លាក់មិនស្រួល ។
៩៦. សុភិក្ខំ ភវិស្សតិ នឹងមានបាយសម្បូណ៌ ។
៩៧. ទុព្ភិក្ខំ ភវិស្សតិ នឹងមានបាយក្រ ។
៩៨. ខេមំ ភវិស្សតិ នឹងមានសេចក្តីក្សេមក្សាន្ត ។
៩៩. ភយំ ភវិស្សតិ នឹងមានភ័យ ។
១០០. រោគោ ភវិស្សតិ នឹងមានរោគ ។
១០១. អារោគ្យំ ភវិស្សតិ នឹងមិនមានរោគ ។
១០២. មុទ្ទា ការរាប់ដោយដៃទទេ
១០៣. គណនា ការរាប់ដោយវិធីនព្វន្ត
១០៤. សង្ខានំ រាប់បូក
១០៥. កាវេយ្យំ កាព្យឃ្លោង
១០៦. លោកាយតំ គម្ពីរលោកាយតៈ ។
អាវាហនាទិ
១០៧. អាវាហនំ វិធីរៀបអាវាហមង្គលខ្លះ
១០៨. វិវាហនំ វិធីរៀបវិវាហមង្គលខ្លះ
១០៩. សំវរណំ វិធីធ្វើឲ្យព្រមព្រៀងគ្នា (ស្នេហ៍) ខ្លះ
១១០. វិវរណំ វិធីធ្វើឲ្យព្រាត់ប្រាសគ្នា (បង់ចំណែង) ខ្លះ
១១១. សំកិរណំ វិធីប្រមូលទ្រព្យខ្លះ
១១២. វិកិរណំ វិធីប្រកបជំនួញខ្លះ
១១៣. សុភគករណំ វិធីធ្វើឲ្យចូលចិត្តស្រឡាញ់គ្នា ឬធ្វើឲ្យមានសិរីខ្លះ
១១៤. ទុព្ភគករណំ វិធីធ្វើឲ្យស្អប់គ្នាខ្លះ
១១៥. វិរុទ្ធគព្ភករណំ វិធីធ្វើគភ៌ដែលបំរុងនឹងវិនាសមិនឲ្យវិនាសខ្លះ
១១៦. ជិវ្ហានិពន្ធនំ វិធីចងអណ្តាតឲ្យរឹងដោយមន្តខ្លះ
១១៧. ហនុសំហននំ វិធីចងចង្កាឲ្យរឹងខ្លះ
១១៨. ហត្ថាភិជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយដៃខ្លះ
១១៩. ហនុជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយចង្កាខ្លះ
១២០. កណ្ណជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយត្រចៀកខ្លះ
១២១. អាទាសបញ្ហំ ប្រស្នាកញ្ចក់ គឺមន្តខាបយកទេវតាឲ្យមកនៅនឹងកញ្ចក់ ហើយសួរប្រស្នាខ្លះ
១២២. កុមារិកបញ្ហំ ប្រស្នាកុមារី គឺមន្តបញ្ចូលទេវតាក្នុងសរីរៈនៃកុមារីហើយសួរប្រស្នាខ្លះ
១២៣. ទេវបញ្ហំ ប្រស្នាទេវតា គឺមន្តបញ្ចូលទេវតាក្នុងសរីរៈនៃទាសី ហើយសួរប្រស្នាខ្លះ
១២៤. អាទិច្ចុបដ្ឋានំ វិធីបម្រើព្រះអាទិត្យខ្លះ
១២៥. មហតុបដ្ឋានំ វិធីបម្រើមហាព្រហ្មខ្លះ
១២៦. អព្ភុជ្ជលនំ វិធីបញ្ចេញភ្លើងអំពីមាត់ដោយមន្តខ្លះ
១២៧. សិរិវ្ហាយនំ វិធីហៅសិរីឲ្យមកឋិតក្នុងសរីរៈខ្លះ ។
សន្តិកម្មាទិ
១២៨. សន្តិកម្មំ ការបន់ស្រន់ខ្លះ
១២៩. បណិធិកម្មំ លាបំណន់ខ្លះ
១៣០. ភូតកម្មំ ធ្វើមន្តសម្រាប់ការពារបិសាចខ្លះ
១៣១. ភូរិកម្មំ ធ្វើមន្តសម្រាប់ការពារផ្ទះខ្លះ
១៣២. វស្សកម្មំ ធ្វើខ្ទើយឲ្យដូចជាប្រុសខ្លះ
១៣៣. វោស្សកម្មំ ធ្វើប្រុសឲ្យដូចជាខ្ទើយគឺក្រៀវខ្លះ
១៣៤. វត្ថុកម្មំ ធ្វើពិធីសង់ផ្ទះលើទីដី ដែលមិនធ្លាប់បានធ្វើខ្លះ
១៣៥. វត្ថុបរិកម្មំ ធ្វើពលិកម្មនៅទីដីសង់ផ្ទះខ្លះ
១៣៦. អាចមនំ ជម្រះមុខឲ្យស្អាតដោយទឹកឲ្យគេខ្លះ
១៣៧. ន្ហាបនំ ស្រោចទឹកបង្កក់ប្រសិទ្ធិ៍ឲ្យគេខ្លះ
១៣៨. ជុហនំ បូជាភ្លើងឲ្យគេខ្លះ
១៣៩. វមនំ ផ្សំថ្នាំសម្រាប់ឲ្យក្អួតខ្លះ
១៤០. វិរេចនំ ផ្សំថ្នាំបញ្ចុះខ្លះ
១៤១. ឧទ្ធំវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសខាងលើខ្លះ
១៤២. អធោវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសខាងក្រោមខ្លះ
១៤៣. សីសវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសក្នុងក្បាលខ្លះ
១៤៤. កណ្ណតេលំ ស្លប្រេងសម្រាប់បន្តក់ត្រចៀកខ្លះ
១៤៥. នេត្តតប្បនំ ស្លប្រេងសម្រាប់ស្អំភ្នែកខ្លះ
១៤៦. នត្ថុកម្មំ ផ្សំថ្នាំសម្រាប់ហិតខ្លះ
១៤៧. អញ្ជនំ ផ្សំថ្នាំសម្រាប់លាបបង្កាត់ខ្លះ
១៤៨. បច្ចញ្ជនំ ផ្សំថ្នាំត្រជាក់សម្រាប់លាបស្រលាបខ្លះ
១៤៩. សាលាកិយំ ធ្វើវេជ្ជកម្មរក្សាភ្នែកខ្លះ
១៥០. សល្លកត្តិយំ ធ្វើកម្មរបស់ពេទ្យខ្លះ
១៥១. ទារកតិកិច្ឆា ធ្វើពេទ្យរក្សាកូនក្មេងខ្លះ
១៥២. មូលភេសជ្ជានំ អនុប្បទានំដាក់ថ្នាំក្រោយឲ្យជួយកម្លាំងថ្នាំមុនខ្លះ
១៥៣. ឱសធីនំ បដិមោក្ខោ លាងថ្នាំដើមចេញខ្លះ ។
(សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ ព្រហ្មជាលសូត្រ មហាសីល)
បាចិត្តិយកណ្ឌ ចិត្តាគារវគ្គ តិរច្ឆានវិជ្ជាបរិយាបុណនសិក្ខាបទ យា បន ភិក្ខុនី តិរច្ឆានវិជ្ជំ បរិយាបុណេយ្យ បាចិត្តិយំ ភិក្ខុនីណាមួយរៀនតិរច្ឆានវិជ្ជា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ ។
តិរច្ឆានវិជ្ជា នាម យង្កិញ្ចិ ពាហិរកំ អនត្ថសញ្ហិតំ ។
ចំណេះណាមួយជាខាងក្រៅ ដែលមិនប្រកបដោយប្រយោជន៍ ចំណេះនោះឈ្មោះថា តិរច្ឆានវិជ្ជា ។
វិនយបិដក ចូឡវគ្គ ខុទ្ទកវត្ថុក្ខន្ធកៈ ន ភិក្ខវេ តិរច្ឆានវិជ្ជា បរិយាបុណិតព្វា យោ បរិយាបុណេយ្យ អាបត្តិ ទុក្កដស្ស ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវរៀនតិរច្ឆានវិជ្ជាទេ ភិក្ខុណារៀន ត្រូវអាបត្តិទុក្កដ ។
សមន្តបាសាទិកា
ពាហិរកំ អនត្ថសំហិតន្តិ ហត្ថិអស្សរថធនុថរុសិប្បអាថព្ពណខីលនវសីករណសោសាបនមន្តាគទប្បយោគាទិភេទំ បរូបឃាតករំ ។ពីរបទថា ពាហិរកំ អនត្ថសំហិតំ (ចំណេះណាមួយជាខាងក្រៅ ដែលមិនប្រកបដោយប្រយោជន៍) បានដល់ សិប្បវិទ្យាការដែលចូលទៅសម្លាប់បៀតបៀនអ្នកដទៃ មានប្រភេទដូច វិជ្ជាដែលប្រកបដោយដំរី សេះ រថ ធ្នូ និងដាវ និងមន្តអាថព្វណ (អាថាន់) មន្តកប់រូបទីងមោង មន្តធ្វើឲ្យមានអំណាច មន្តធ្វើឲ្យស្គម និងវិជ្ជាប្រកបដោយថ្នាំពិសជាដើម ។បរិត្តន្តិ យក្ខបរិត្តនាគមណ្ឌលាទិភេទំ សព្ពម្បិ វដ្ដតិ។ ពាក្យថា បរិត្តំ (វិជ្ជាការពារខ្លួន) បានដល់ សូម្បីវិជ្ជាការពារខ្លួនគ្រប់យ៉ាង មានប្រភេទ វិជ្ជាការពារពួកយក្ស ការពារពួកនាគ (ពស់) ជាដើម រមែងគួរ (រៀបបានមិនត្រូវអាបត្តិ) ។
ដោយ៥០០០ឆ្នាំ
images/articles/2507/image.jpeg
ផ្សាយ : ២១ កុម្ភះ ឆ្នាំ២០២១ (អាន: ២៩,៥៦៩ ដង)
អ្វីដែលគួរព្យាយាម... គឺការសិក្សា
អ្វីដែលគួរប្រាថ្នា... គឺព្រះនិព្វាន
អ្វីដែលគួរមាន... គឺសតិបញ្ញា
អ្វីដែលគួរត្រូវការ... គឺកល្យាណមិត្ត
អ្វីដែលគួរប្រព្រឹត្ត... គឺការរក្សាចិត្ត
អ្វីដែលគួរបិទ... គឺអកុសលមូល
អ្វីដែលគួរលើកទូល... គឺវិជ្ជា
អ្វីដែលគួរយកជាគ្នា... គឺបុណ្យ
អ្វីដែលគួរអត់ធន់... គឺការមើលងាយ
អ្វីដែលគួរនិយាយ... គឺពាក្យខ្លឹមសារ
អ្វីដែលគួរមេត្តា... គឺសត្វលោក
អ្វីដែលគួរបរិភោគ... គឺបីតិក្នុងធម៌
អ្វីដែលគួរដឹងដោយល្អ...គឺគុណម៉ែឳ
អ្វីដែលគួរឲ្យត្រូវ... គឺសម្មាបដិបត្តិ
អ្វីដែលគួរកម្ចាត់... គឺអវិជ្ជា
អ្វីដែលគួរវន្ទា... គឺគុណព្រះពុទ្ធ
អ្វីដែលគួរលំអុត... គឺគុណព្រះធម៌
អ្វីដែលគួរសាទរ... គឺគុណព្រះសង្ឃ
អ្វីដែលគួរតម្រង់... គឺចិត្តរបស់ខ្លួន
អ្វីដែលគួរគេចពួន...គឺកាមគុណ
អ្វីដែលគួរជាដើមទុន... គឺសទ្ធា
អ្វីដែលគួរគាំពារ... គឺសីល
អ្វីដែលគួរកុំខ្ជិល... គឺសុត:
អ្វីដែលគួរជាឥស្សរ: គឺចាគៈ
អ្វីដែលគួរដល់អរិយមគ្គ... គឺបញ្ញា
អ្វីដែលគួរសិក្សា... គឺសតិប្បដ្ឋាន
អ្វីដែលគួរបាន... គឺវិមុត្តិ
អ្វីដែលគួររួចផុត... គឺសេចក្ដីទុក្ខ
អ្វីដែលគួរទៅមុខ... គឺព្យាយាមក្នុងកុសល
អ្វីដែលគួរដល់... គឺព្រះនិព្វាន ៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2508/image.jpeg
ផ្សាយ : ២១ កុម្ភះ ឆ្នាំ២០២១ (អាន: ២៦,៩២៣ ដង)
កុំគ្រាន់តែ...
កុំគ្រាន់តែស្ដាប់ គិតផង
កុំគ្រាន់តែយល់ ធ្វើផង
កុំចេះតែជឿ ពិចារណាផង
កុំគ្រាន់តែដឹងគុណ តបគុណផង
កុំសាងតែវត្ត សាងព្រះសង្ឃផង
កុំគ្រាន់តែបួស រៀនធម៌ផង
កុំគ្រាន់តែកាន់សាសនា ប្រតិបត្តផង
កុំធ្វើបុណ្យនៅតែវត្ត ធ្វើនៅក្រៅផង
កុំធ្វើតែទាន រក្សាសីលផង
កុំសុំសីលតែមុខលោក រក្សាឱ្យបានល្អផង
កុំគ្រាន់តែនិយាយ គិតពីអាម្មណ៍អ្នកដទៃផង
កុំគ្រាន់តែចង់មានតែឯង គិតពីសុខទុក្ខគេផង
កុំគ្រាន់តែរស់សម្រាប់ស្លាប់ រៀនធម៌ផង។
ភិក្ខុ គូ សុភាព
ដោយ៥០០០ឆ្នាំ