images/articles/998/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៩៦៦ ដង)
ខ្ញុំបានស្តាប់យ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង មានទេវតា ១អង្គ កាលដែលរាត្រីបឋមយាម កន្លងទៅហើយ មានរស្មីដ៏រុងរឿង បានញ៉ាំងវត្តជេតពនជុំវិញទាំងអស់អោយភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយស្ថិតក្នុងទីសមគួរ ។
លុះទេវតានោះ ឋិតនៅក្នុងទៅសមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដោយគាថាដូច្នោះថា ៖បរាភវន្តំ បុរិសំ មយំ បុឆ្ឆាម គោតមំ ភវន្តំ បុជ្ឋុមាកម្ម កឹ បរាភវតោ មុខំ ។ យើងទាំងឡាយមកដើម្បីសូមទូលសួរព្រះគោតមដ៏ចំរើន (ដោយគិតថា) យើងទាំងឡាយសូមសួរ អំពីបុរសបុគ្គល ដែលមានសេចក្តីវិនាស ចុះអ្វីជាប្រធាននៃសេចក្តីវិនាស។ ព្រះមានព្រះភាគត្រាស់ថា ៖
១-បុរសដែលចំរើន ជាបុគ្គល គឺបណ្ឌិត ដឹងបានដោយងាយ បុរសដែលវិនាស ជាបុគ្គល គឺបណ្ឌិតដឹងបានដោយងាយដែរ បុគ្គលប្រាថ្នាធម៏ រមែងចំរើន អ្នកស្អប់ធម៏រមែងវិនាស ។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី១ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ២ អ្វីជាប្រធាននៃសេចក្តីវិនាស។
២-បុគ្គលមានពួកអសប្បុរសជាទីស្រលាញ់ មិនធ្វើសេចក្តីស្រលាញ់ចំពោះពួកសប្បុរស ពេញចិត្តចំពោះធម៏របស់ពួកអសប្បុរស នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី២ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ៣ អ្វីជាប្រធាននៃសេចក្តីវិនាស
៣- ជនអ្នកដេកលក់ច្រើនក្តី និយាយច្រើនក្តី មិនខ្មីឃ្មាតក្តី ខ្ជិលច្រអូសក្តី ប្រាកដតែខាងក្រោតក្តី នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៣ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ៤ អ្វីជាប្រធាននៃសេចក្តីវិនាស។
៤- បុគ្គលជានអ្នកស្តុកស្តម្ភ តែមិនចិញ្ចឹមមាតាក្តី បិតាក្តី ដែលចាស់មានវ័យកន្លងហើយ នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៤ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ៥ អ្វីជាប្រធាននៃសេចក្តីវិនាស។
៥- បុគ្គលបញ្ជោតព្រាហ្មក្តី សមណៈក្តី ឬអ្នកសូមដ៏ទៃក្តី ដោយពាក្យកុហក នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៥ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ៦ អ្វីជាប្រធាននៃសេចក្តីវិនាស។
៦- បុគ្គលមានទ្រព្យ ជាគ្រឿងត្រេកអរច្រើន មានប្រាក់ សម្បូរភោជន បរិភោគនូវភោជនមានរស់ឆ្ងាញ់តែម្នាក់ឯង នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៦ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ៧ អ្វីជាប្រធាននៃសេចក្តីវិនាស។
៧- ជនដែលរឹងត្អឹងដោយអាងជាតិក្តី រឹងត្អឹងដោយអាងទ្រព្យក្តី រឹងត្អឹងដោយគោត្រកូលក្តី ហើយមើលងាយញាតិរបស់ខ្លួន នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៧ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ៨ អ្វីជាប្រធាននៃសេចក្តីវិនាស។
៨- ជនអ្នកលេងស្រីក្តី សុរាក្តី លេងល្បែងភ្នាល់ក្តី រមែងញ៉ាំងទ្រព្យ ដែលខ្លួនបានហើយអោយវិនាសទៅ នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៨ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ៩ អ្វីជាប្រធាននៃសេចក្តីវិនាស។
៩- ជនមិនត្រេកអរនិងប្រពន្ឋរបស់ខ្លួន ហើយបែរទៅខូចចំពោះពួកស្រីពេស្យា ឬ ខូចចំពោះប្រពន្ឋបុគ្គលដ៏ទៃ នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៩ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ១០ អ្វីជាប្រធាននៃសេចក្តីវិនាស។
១០- បុរសដែលមានវ័យកន្លងហើយ នាំយកស្រ្តី (ក្មេង) ដែលមានដោះក្បំដូចជាផ្លែទន្លាប់ រមែងដេកមិនលក់ ព្រោះសេចក្តីប្រចណ្ឌ័ចំពោះស្រ្តីនោះ នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី១០ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ១១ អ្វីជាប្រធាននៃសេចក្តីវិនាស។
១១- បុរសបគ្គលតាំងស្រ្តីអ្នកលេងខ្ជះខ្ជាយ ឬ បុរសបែបនោះដែរក្នុងឋានៈជាជំ នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី១១ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ១២ អ្វីជាប្រធាននៃសេចក្តីវិនាស។
១២- បុគ្គលដែលកើតក្នុងខត្តិយត្រកូល មានភោគៈតិច តែមានសេចក្តីប្រាថ្នាធំ ទៅប្រាថ្នារាជសម្បត្តិ នោះជាប្រធាននៃសេចក្តីវិនាស។
បុគ្គលជាបណ្ឌិត បរិបូណ៌ដោយការឃើញដ៏ប្រសើរ ពិចារណាឃើញច្បាស់ នូវសេចក្តីវិនាសទាំងនោះក្នុងលោក បណ្ឌិតនោះ រមែងគប់រកនូលលោក ដែលមានសេចក្តីសុខដ៏ក្សេមក្សាន្ត។
(ដកស្រងចេញពី សុត្តនិបាត ឆដ្ឋំ បរាភវសុត្តំ បិដកលេខ ៥៤ ទំពរ័ ៣៦-៤១)
វាយអត្ថបទដោយ ឧបាសក ទី វ៉េងណៃ
ដោយ៥០០០ឆ្នាំ
images/articles/1000/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២១,១៨៦ ដង)
សេចក្តីស្រឡាញ់រវាងស្រីនិងប្រុស តាមការពិតគឺ សេចក្តីប្រាថ្នា ព្រោះត្រូវការចង់បានមកឲ្យខ្លួនឯង ។ សេចក្តីប្រាថ្នានេះហៅថា "កាម" ប្រព្រឹត្តទៅដើម្បីយកមនុស្សដែលខ្លួនស្រឡាញ់មកគ្រប់គ្រងហួងហែង ជាការចុះទុនដោយការសង្ឃឹមផលតបស្នងពីអ្នកម្ខាងទៀត ។ ដូចជាពាក្យនិយាយថា " ខ្ញុំស្រឡាញ់អ្នក " មានសេចក្តីបង្កប់នៅក្នុងចិត្តអ្នកនិយាយគឺ " ខ្ញុំ (ត្រូវការសេចក្តី) ស្រឡាញ់ (អំពី) អ្នក " ហ្នឹងឯង ។
បើអ្នកម្ខាងទៀត មិនសម្តែងសេចក្តីស្រឡាញ់ ឬមិនមានទំនាក់ទំនងក្នុងការស្រឡាញ់តបមកវិញទេនោះ គេនឹងខូចចិត្តថ្លើម ហើយពោលរំលឹកៗនូវទឹកចិត្តព្រមទាំងអំពើរបស់គេ ដូចជាថា " ខ្ញុំឧស្សាហ៍ជួយទំនុកបម្រុងដល់អ្នក ខ្ញុំលះបង់នូវអ្វីៗច្រើនយ៉ាងដើម្បីអ្នក ខ្ញុំស្មោះចំពោះ... ហេតុដូចម្តេចបានជាមិនយល់ មិនឃើញ មិនស្រណោះដល់ទឹកចិត្តរបស់ខ្ញុំអ៊ីចឹង " ដូច្នេះជាដើម ។ នេះជាការសម្តែងឲ្យឃើញថា ការចុះទុនគឺដើម្បីសង្ឃឹមផល ដល់ទៅមិនបានការស្រឡាញ់តបក៏ខូចចិត្ត ពិតជាល្ងង់មែន ។
ម៉្យាងទៀត សេចក្តីស្រឡាញ់រវាងស្រីនឹងប្រុសនេះ គឺជាធម្មជាតិរបស់មនុស្សដែលមិនបានលះនូវកាមតណ្ហា ។ ដរាបណា ដែលអ្នកទាំងពីឋិតនៅក្នុងក្របខណ្ឌនៃប្រពៃណីជាតិ និងឋិតនៅក្នុងសីលធម៌ដ៏ល្អស្អាត ដរាបនោះ វាមិនជាអ្វីឡើយនៅក្នុងសង្គមមនុស្សនេះ ស្រឡាញ់គ្នាទៅចុះ បើជាគូគ្រង ឬគូព្រេងជាមួយគ្នាទៅហើយនោះ កុំតែរំលោភបំពានឆក់ដណ្តើមនូវកម្មសិទ្ធរបស់គេ ។
មិនមែនថាស្រឡាញ់គ្នា ជាគូគ្រងត្រឹមត្រូវហើយមិនមានទុក្ខនោះទេ វាតែងតែមានជាធម្មតា ដូចជាមានការទាស់ចិត្តគ្នាខ្លះ របៀបដូចអណ្តាតនិងធ្មេញ រួចទៅត្រូវគ្នាវិញ និងមានទុក្ខផ្សេងៗទៀតព្រោះហេតុតែការស្រឡាញ់ហួងហែងហ្នឹងឯង ។
តែបើមិនគ្រប់គ្រងចំណង់តណ្ហា ឲ្យឋិតនៅក្នុងក្របខណ្ឌប្រពៃណី និងសីលធម៌ទេ មានមួយហើយមិនល្មមត្រូវការមានពីរមានបី ឬក៏ប្រព្រឹត្តខុសក្នុងកាមដោយប្រការផ្សេងៗ មានការរំលោភបំពានដណ្តើមកម្មសិទ្ធអ្នកដទៃជាដើម យ៉ាងនេះទុក្ខទោសភ័យវិបត្តិនឹងតាមមកជាប្រាកដ ផ្ទះដែលធ្លាប់តែសុខស្ងប់ ក៏ក្លាយទៅជាកន្លែងក្តៅក្រហាយឈ្លោះប្រកែកវាយតប់ មានរឿងប្តឹងផ្តល់ ឬរហូតដល់ជ្រុលសម្លាប់ នាំឲ្យជាប់គុកជាប់ច្រវ៉ាក់ទៀតផង ។
បើការស្រឡាញ់ នោះជ្រុលជ្រួសហួសព្រំដែននៃសីលធម៌ មិនមានលោកបាលធម៌គឺហិរិនិងឱត្តប្បៈ (ខ្មាសខ្ពើមបាប ខ្លាចបាប) គ្រប់គ្រងទេ គឺវាចូលដល់តណ្ហាងងឹតមុខ កាមរាគៈបាំងភ្នែក ស្បែកមុខក្រាស់ សម្លឹងឃើញភេទផ្ទុយគ្នា ថាជាវត្ថុសម្រាប់កំសាន្តសប្បាយ ឬសម្រាប់ស្រាយចំណង់ ការស្រេកឃ្លានរបស់ខ្លួនទៅទាំងអស់ មិនវៀរសូម្បីតែកូនតូច កូនបង្កើត ឬកូនប្រសារ ដូចមានដំណឹងដែលកើតមានគួរឲ្យស្លុតសង្វេគក្នុងពិភពលោកសព្វថ្ងៃ ។
ដកស្រង់ចេញពីសៀវភៅ " បទពិចារណា "
រៀបរៀងដោយលោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/1001/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៨១៤ ដង)
មនុស្សយើងគ្រប់គ្នាកំពុងចាស់គ្រប់ខណៈ ចាស់ជានិច្ចចាប់តាំងពីកើតមក ។ កំពុងមើល កំពុងស្តាប់ខណៈនេះក៏កំពុងចាស់ កំពុងដេកលក់ក៏ចាស់ ភ្ញាក់ឡើងក៏ចាស់ ។ គ្រប់គ្នាកំពុងទៅសន្សឹមៗរកឈាបនដ្ឋាន ឬរករណ្តៅកប់សពខ្លួនឯង មិនមានអ្នកណាម្នាក់គេចផុតបានឡើយ ។ ជីវិតមនុស្សយើងខ្លីណាស់ មានកំណត់ប្រមាណ ៦០-៧០ឆ្នាំ ប៉ុណ្ណោះ លើសជាងនេះមានតិចនាក់ណាស់
images/articles/1004/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៥៤២ ដង)
ស្រឡាញ់គេតែម្ខាងប្រៀបបីដូចជាស្រូវក្នុងស្រែដែលខ្វះទឹក ហើយក៏ស្កកទៅដូច្នោះឯង ។
ចិត្តមនុស្សយើង មានការស្រឡាញ់ច្រើនជាងស្អប់អាចនិយាយបានថា ការស្រឡាញ់នោះកើតឡើងក្នុងចិត្តមនុស្សបានងាយណាស់ ពេលខ្លះគ្រាន់តែឃើញមុខនៅមិនទាន់បាននិយាយគ្នាផង ចិត្តក៏ចាប់យកវឹប កើតការស្រឡាញ់គេភ្លាមទៅហើយ ។
ព្រោះតែសេចក្តីស្រឡាញ់វាកើតងាយពេក អ៊ីចឹងទៅ ទើបពេលខ្លះនោះ ភាពលំបាកលំបិនក៏រមែងតាមមកដូចជាការទៅស្រឡាញ់គេទាំងដែលគេមិនចូលចិត្តខ្លួនឯងម្ល៉ោះហើយ សេចក្តីស្រឡាញ់វាទាមទារចង់បានឲ្យនៅជិត ចង់ជួប ចង់និយាយ ចង់បានចិត្ត ចង់បានបេះដូង ។ល។ ចំណែកអ្នកដែលមិនស្រឡាញ់តបនោះ ត្រូវព្យាយាមគេច ឬត្រូវលំបាកក្នុងការដោះស្រាយ ដោយប្រការផ្សេងៗ ។
អ្នកស្រឡាញ់បានទូរស័ព្ទទៅរកគេ ដោយសង្ឃឹមខ្លះៗថានឹងបានជជែកគ្នា ដើម្បីបន្ថយការនឹក.. ម្ខាងទៀតគេថាគេរវល់ណាស់ មិនទំនេរឡើយ មានការធ្វើយ៉ាងនេះយ៉ាងនោះមួយ ពេលខ្លះគេមិនទាំងទទួលនូវទូរស័ព្ទផង ។
ខំសរសេរសំបុត្រទៅរកគេ រៀបរាប់ពីទឹកចិត្តស្រឡាញ់ចិត្តនឹក.. ក៏ឥតប្រយោជន៍ប្រៀបដូចតែទូរស័ព្ទដែរ ។ អ្នកដែលវង្វេងស្រឡាញ់គេតែម្ខាង ត្រូវខូចចិត្តផង ខកចិត្តផង.. មានអាការដូចត្រូវគេចាប់ជើងទាំងពីគួបគ្នាឡើងលើ ហើយបុកក្បាលទៅនឹងដីដូច្នោះឯង មានសភាពគួរឲ្យអាណិតណាស់ ។
បុគ្គលដែលធ្លាក់ចូលទៅក្នុងសភាពបែបនេះ ត្រូវពិចារណាសាជាថ្មីឲ្យបានល្អ មានសតិសម្បជញ្ញៈឡើងទើបបានមិនខូចខ្លួនរហូតរើខ្លួនមិនរួចនោះ ។ ស្រឡាញ់គេ តែគេមិនស្រឡាញ់តបវិញនោះ វាទុក្ខស្រេចទៅហើយ ដូច្នេះត្រូវកុំបន្ថែមទុក្ខដោយវិធីល្ងង់ខ្លៅផ្សេងតទៅទៀត គឺកុំបោះបង់ខ្លួនឯងចោល កុំបៀតបៀនខ្លួនឯង និងកុំបៀតបៀនអ្នកដទៃ ។
ព្យាយាមធ្វើខ្លួនឲ្យបានល្អ ធ្វើឲ្យគេឃើញថាខ្លួនក៏មាននូវគុណតម្លៃដែរ ។ សេចក្តីល្អអាចឈ្នះចិត្តរបស់គេបានក្នុងថ្ងៃណាមួយ ឬថា បើមិនបានទទួលការស្រឡាញ់តបអំពីគេវិញដោយពិតៗនោះ ក៏ត្រូវគិតថា មិនមែនជាគូនឹងគ្នាអ៊ីចឹងទៅ មានចាំបាច់ត្រូវទៅវង្វេងស្រឡាញ់អ្នកដែលគេមិនស្រឡាញ់យើងនោះធ្វើអ្វី គួរតែស្រឡាញ់អ្នកណាដែលគេស្រឡាញ់យើងដែរ វាល្អជាង ។
ការរាប់អាននិងចូលកាន់សាសនា គឺនៅលើជំនឿ ឯចំណែករឿងស្នេហាស្រីប្រុសយកគ្នាជាគូគ្រង គឺនៅលើឧបនិស្ស័យ ទាំងពីរផ្នែកនេះគឺមិនអាចបង្ខំបានឡើយ ។
ដកស្រង់ចេញពីសៀវភៅ " បទពិចារណា "
រៀបរៀងដោយលោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/1021/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៨២០ ដង)
រឿងចចកឈ្មោះបូតិមំសះ
( ចាក បូ. ន. )
( ការឈ្លាសវៃមិនដែលស្លាប់ដោយឧបាយកលអ្នកដទៃ )
បានសឹងថា កាលកន្លងទៅជាយូរលង់ណាស់ហើយ មានហ្វូងសត្វចៀមជាច្រើន នៅអាស្រ័យក្នុងគុហារក្បែរភ្នំទៀបហេមវន្តប្រទេស ។ ក្នុងចំណោមសត្វទាំងទ្បាយនោះ មានមេចៀម១ ឈ្មោះមេណ្ឌមាតា ជាសត្វវាងវៃប៉ិនប្រសប់ក្នុងឧបាយគ្រប់
images/articles/1026/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,១១៩ ដង)
កូនជាទីស្រឡាញ់!មានការប្រព្រឹត្តដើម្បីកសាងខ្លួនឲ្យចម្រើន តាមគោលធម៌ ៣ ប្រការ ៖
១. ប្រដៅខ្លួនឯងឲ្យបាន
២. អានខ្លួនឯងឲ្យដឹង
៣. ប្រឹងខ្លួនឯងឲ្យដល់
ក្នុងប្រការទី ១ គឺ " ប្រដៅខ្លួនឯងឲ្យបាន " ដោយសេចក្តីថា តាមប្រក្រតីមនុស្សយើងច្រើនតែមិនសូវបានប្រដៅខ្លួនឯង ឬដាស់តឿនខ្លួនឯងឡើយ ប៉ុន្តែបែរជាប្រដៅអ្នកដទៃ ដាស់តឿនអ្នកដទៃបានដោយសព្វគ្រប់ ។ ប្រដៅឲ្យគេធ្វើយ៉ាងនេះ ដាស់តឿនឲ្យគេធ្វើយ៉ាងនោះ ប្រដៅបាន តឿនបាន ចំណែកខ្លួនឯងត្រឡប់ជាមិនព្រមប្រដៅ មិនព្រមដាស់តឿន ទើបបានជាភ្លាំងភ្លាត់ប្រព្រឹត្តខុស ជួបប្រទះនូវទុក្ខលំបាកក្នុងជីវិត ។ តាមដែលពិត ខ្លួនយើងនេះឯង ដែលប្រដៅទូន្មានបានដោយលំបាកជាទីបំផុត ហ្វឹកហាត់ក៏លំបាក និងកែឧបនិស្ស័យអាក្រក់ផ្នែកណាមួយ ក៏លំបាកទៅទាំងអស់ ។
ជាធម្មតានៃការងារ កាលបើធ្វើហើយ រមែងភ្លាំងភ្លាត់ ឬខ្វះខាតទៅបាន ហើយមនុស្សយើងម្នាក់ៗក៏រមែងមានការខុសឆ្គង ភ្លាំងភ្លាត់ និងខ្វះខាតដូចគ្នាដែរ ប៉ុន្តែកាលបើជួបប្រទះនូវរឿងខ្វះខាតជាដើមហើយ ក៏ប្រដៅខ្លួនឯង ដាស់តឿនខ្លួនឯងថា មិនត្រូវធ្វើយ៉ាងណានោះទៀតឡើយ ។ ព្យាយាមដាស់តឿនខ្លួនឯងរឿយៗដូច្នេះរមែងធ្វើឲ្យគិត កែខៃដោះស្រាយ រៀបចំចាត់ចែងការងារ និងរៀបចំចាត់ចែងខ្លួនឯងឲ្យល្អត្រឹមត្រូវ ជាផ្លូវឲ្យកើតសេចក្តីសម្រេចក្នុងឱកាសតទៅទៀតបាន ។
បើមិនមានអ្នកដទៃណាមកប្រដៅយើងទេ និងខ្លួនឯងក៏មិនប្រដៅខ្លួនឯងដែរ ឬមិនព្រមដាស់តឿនខ្លួនឯង ព្រោះគិតថា ខ្លួនឯងឆ្លាតហើយ មុខតែរកផ្លូវត្រូវមិនឃើញឡើយ មានតែឆ្ពោះមុខទៅរកសេចក្តីវិនាសតែម៉្យាងប៉ុណ្ណោះ គួរឲ្យខ្លាចមែនទែន ។
កូនត្រូវហ្វឹកហាត់ដាស់តឿនខ្លួនឯង ឲ្យជាប្រចាំរាល់ថ្ងៃ នឹងរង់ចាំឲ្យអ្នកដទៃគេមកដាស់តឿននោះ ពិតជាមិនសមគួរឡើយ ។ មានអ្នកណាគេមកយាមចាំកូន និងដឹងរឿងកូនឲ្យបានដោយសព្វគ្រប់ទៅ ណាមួយផ្លូវចិត្ត ផ្លូវគំនិត ដែលមិនមានរូបរាងឲ្យគេឃើញទៀត ដូច្នេះ បើកូនដាស់តឿនខ្លួនឯងបាន គឺជាការល្អបំផុត ។
អត្តនា ចោទយត្តានំ បដិមំសេតមគ្គនា
សោ អត្តគុត្តោ សតិមា សុខំ ភិក្ខុ វិហាហិសិ ។
អ្នកចូរចោទខ្លួនដោយខ្លួនឯង ចូរពិចារណាខ្លួនដោយខ្លួនឯង ម្នាលភិក្ខុ អ្នកនោះជាអ្នកមានសតិរក្សាខ្លួនប្រាណហើយ នឹងរស់នៅជាសុខសប្បាយ ។
ដកស្រង់ចេញពីសៀវភៅ " ពាក្យពេជន៍ម៉ែឪ "
រៀបរៀងដោយលោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/1051/_________________________________.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៣៦០ ដង)
ក្នុងចំណុចនេះព្រះពុទ្ធជាម្ចាស់ ទ្រង់ត្រាស់សម្តែងទុកមកច្រើនណាស់ ដូចជាៈ បុគ្គលក្រោធរមែងមានពណ៌សម្បុរមិនស្អាត ដេកជាទុក្ខ បែកមិត្ត អស់យស ។ល។ បុគ្គលអ្នកក្រោធមិនដឹងថាសេចក្តីក្រោធនោះ គឺជាភ័យដែលកើតឡើងក្នុងខ្លួនទេ។
បុគ្គលអ្នកក្រោធខឹង រមែងមិនដឹងប្រយោជន៍ រមែងមិនឃើញធម៌ ។ បុគ្គលដែលសេចក្តីក្រោធគ្របសង្កត់មានតែភាពងងឹតប៉ុណ្ណោះ ។ បុគ្គលអ្នកក្រោធធ្វើនូវអំពើអាក្រក់បានដោយងាយហាក់ដូចជាធ្វើអំពើល្អ ប៉ុន្តែលុះដល់ក្រោយមក កាលបើបាត់ក្រោធហើយ ក៏មានការក្តៅក្រហាយស្តាយក្រោយដូចជាត្រូវភ្លើងឆេះ ។
មនុស្សក្រោធ រមែងសម្តែងនូវមុខក្រញូវជាដំបូងដូចភ្លើងមុននឹងឆេះរមែងញ៉ាំងផ្សែងឲ្យកើតឡើងសិន លុះដល់កាលណា សេចក្តីក្រោធសម្តែងនូវតេជានុភាពហើយកាលនោះ មនុស្សក្រោធ រមែងមិនខ្លាចអ្វីឡើយ ការខ្មាស់អៀនក៏មិនមាន សេចក្តីគោរពក៏មិនមាន គេរមែងធ្វើនូវអំពើវិនាសផ្សេងៗ ដូចជាភ្លើងឆេះព្រៃឬឆេះភូមិអ្នកស្រុកដូច្នោះឯង ។
មនុស្សក្រោធសម្លាប់ឪពុក សម្លាប់ម្តាយរបស់ខ្លួនឯងក៏បាន សម្លាប់ព្រះអរហន្តក៏បានសម្លាប់មនុស្សណាៗ ក៏បានទាំងអស់សូម្បីតែខ្លួនឯង ។ គ្រោះកាចអ្វីស្មើនឹងទោសៈមិនមាន ។ កំហុសអ្វីស្មើនឹងទោសៈមិនមាន ។ សេចក្តីក្រោធមានទោស បង្កផលអាក្រក់ឲ្យមកសន្ធឹកសន្ធាប់ ដូចជាព្រះពុទ្ធវចនៈដែលសម្តែងមកនេះបញ្ជាក់ឲ្យដឹងស្រាប់ហើយ ។ សូម្បីរឿងរ៉ាវនៅក្នុងនិទានផ្សេងៗ និងក្នុងជីវិតបច្ចុប្បន្នពិតៗ ក៏មានសន្ធឹកសន្ធាប់ដែរសុទ្ធតែសម្តែងឲ្យឃើញថា ការខឹងក្រោធមានតែធ្វើឲ្យកើតសេចក្តីវិនាសខូចខាត មិនមានផលអ្វីល្អទេ ទើបគួរកម្ចាត់បង់ចោល មិនត្រូវទុកឲ្យឋិតនៅឡើយ ។ សម្លាប់អ្វីដទៃអាចមកដេកទុក្ខ តែសម្លាប់សេចក្តីក្រោធហើយរមែងដេកជាសុខជារៀងរហូត ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ "វិធីរម្ងាប់សេចក្តីក្រោធ"
រៀបរៀងដោយៈ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1053/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៣០០ ដង)
អ្វីៗដែលជាអតីត បានកន្លងទៅហើយ ហៅឲ្យត្រឡប់មកវិញមិនបានឡើយ ទោះជាខំស្រែកយំអង្វរសូមដោយទុក្ខទោមនស្សយ៉ាងណាក៏ដោយ អតីតក៏គង់នៅតែជាអតីតដដែល ។
តាមពិត អ្វីដែលថាធ្វើសាជាថ្មីនោះ គឺបានត្រឹមតែជាការកែខៃប៉ុណ្ណោះ ដូចជាការធ្វើខុសទៅហើយត្រូវធ្វើសាថ្មីគឺកែខៃឲ្យបានត្រឹមត្រូវ និយាយខុសហួសទៅហើយ ខំប្រឹងនិយាយសាថ្មីដើម្បីឲ្យបានត្រឹមត្រូវនេះជាការកែខៃ ប៉ុន្តែអ្វីដែលខុសព្រោះការធ្វើ ឬព្រោះការនិយាយនោះ វាបានកន្លងទៅហើយ នឹងចាប់ទាញវាយកមកវិញដើម្បីកុំឲ្យវាយ៉ាងហ្នឹង គឺមិនបានជាដាច់ខាត ព្រោះអតីតមិនអាចត្រឡប់មកជាបច្ចុប្បន្នឡើយ ។
មនុស្សដែលធ្លាប់មានដំបៅហើយ តើនឹងថាមិនធ្លាប់មានដំបៅយ៉ាងម៉េចកើតទៅ វាត្រូវតែជាដំបៅដែលបានកើតហើយនោះឯង ប៉ុន្តែស្នាមដំបៅមានឬមិនមាន ស្រេចហើយតែនៅលើការរក្សា ។ ស្នាមខាងផ្លូវចិត្តក៏ដូចគ្នា អ្វីដែលបានធ្វើហើយ វាជាការធ្វើហើយ សុខឬទុក្ខវាក៏បានកន្លងទៅហើយដែរ ។ នៅពេលនឹកត្រឡប់ទៅរករឿងរ៉ាវដែលកន្លងទៅហើយនោះ សុខឬទុក្ខក៏បានកើតឡើងសាជាថ្មីទៀត ប៉ុន្តែហេតុការណ៍ផ្សេងៗនោះបានកន្លងទៅហើយ ប្រៀបដូចជាទឹកដែលហូរចុះទៅក្រោម គឺវាចេះតែហូរទៅ និងឆ្ងាយទៅជានិច្ច ។
ព្រោះហេតុដូច្នេះ ការដែលយើងបានធ្វើអ្វីមួយខុសនិងបានបាត់បង់សាបសូន្យនូវអ្វីមួយនោះ ក៏សូមឲ្យវាកន្លងទៅចុះ កុំទុកដាក់រឿងដែលកន្លងទៅហើយ ឲ្យនៅដុតរោលខ្លួនឯងឥតប្រយោជន៍ កុំព្រមជាទាសៈ របស់អតីត កុំឲ្យអតីតមកក្តិចខ្ញាំបេះដូង និងកុំអង្គុយជាមួយអតីតដោយចិត្តសៅហ្មងឲ្យសោះ ។
ចូរកុំឃាំងឬដាក់គុកខ្លួនឯងទុកជាមួយនឹងអតីតដោយចិត្តក្តៅក្រហាយឡើយ ព្រោះវាជាការធ្វើទារុណកម្មខ្លួនឯងឥតប្រយោជន៍ ។ អតីតកាលទោះជាយ៉ាងណាក៏តាមតែវាចុះប៉ុន្តែបច្ចុប្បន្ន និងអនាគត វានៅជារបស់យើង សូមឲ្យផ្តើមធ្វើជាថ្មី សាងថ្មី ធ្វើបច្ចុប្បន្នឲ្យល្អជាទីបំផុត ដូច្នេះអានាគត នឹងបានល្អជាប្រាកដ ។
បច្ចុប្បន្ននឹងក្លាយជាអតីតរបស់អនាគតទើបត្រូវសាងអនាគតដោយបច្ចុប្បន្នហ្នឹងឯង ។ មនុស្សខ្លះលិចចូលក្នុងអតីតដោយចិត្តសៅហ្មង រហូតដល់ខូចអស់នូវបច្ចុប្បន្ន ចំណែកអនាគតក៏ងងឹតស្លុបឥតរស្មីព្រោះដូច្នេះ ចូរកុំជាទាសៈរបស់អតីត ពោលគឺកុំយកអតីតជាចៅហ្វាយនាយឡើយ ។
នៅក្នុងព្រះពុទ្ធសាសនា ព្រះអង្គទ្រង់បានទូន្មានថាកិលេសជាតិណា ដែលមានអារម្មណ៍ជាអតីត កិលេសជាតិ នោះចូររីឯស្ងួតទៅ កង្វល់ក្នុងអនាគតចូរកុំមានដល់អ្នកឡើយបើអ្នកមិនប្រកាន់ក្នុងខន្ធជាបច្ចុប្បន្ននេះ ទេ អ្នកនឹងជាបុគ្គលស្ងប់ហើយត្រាច់ទៅ ។ មិនខ្វាយខ្វល់ក្នុងរឿងអនាគត មិនសោកសៅចំពោះអតីត ជាអ្នកឃើញស្ងាត់សូន្យចាកសត្វក្នុងផស្សៈ តាមទ្វារទាំង៦ យ៉ាងនេះ អត់នរណានាំទៅដោយការយល់ខុសឡើយ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ សុខចិត្ត
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1089/________________________.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,២៥១ ដង)
សូមឲ្យពុទ្ធបរិស័ទទាំងឡាយ ជាមនុស្សធ្ងន់ក្នុងហេតុផល ព្រោះថាអ្វីៗ ទាំងអស់ក្នុងលោកយើងនេះសុទ្ធតែមានហេតុផលទាំងអស់ ។ អំពើអាក្រក់ក៏មានហេតុនៃអំពើអាក្រក់ អំពើល្អ ក៏មានហេតុនៃអំពើល្អដែរ ។ ធម៌ទាំងឡាយមិនគួរប្រកាន់ថាជារបស់មាំមួនឡើយ ។
កាលសេចក្តីក្រោធបាត់បង់ទៅ សេចក្តីស្រឡាញ់ក៏ចូលមកជំនួស ភាពជាសត្រូវក៏ក្លាយជាមិត្តភ្លើងព្យាបាទក៏ក្លាយជាទឹកមន្តដ៏ស័ក្តិសិទ្ធគឺមេត្តាធម៌ ការដុតរោលចិត្តឲ្យពុះក្តៅក៏ក្លាយទៅជាការស្រេចស្រពចិត្តឲ្យផូរផង់ ឲ្យស្រស់ថ្លា នៅដោយសេចក្តីសខស្ងប់ ។
ការឲ្យទានត្រូវបដិបត្តិឲ្យជាប្រចាំ ឲ្យទៅជាទម្លាប់មានឧបនិស្ស័យក្នុងការឲ្យទាន សប្បាយចិត្តនឹងឲ្យលុះឲ្យរួចហើយរមែងមាននូវសេចក្តីសុខ ។ចំពោះវិធីបដិបត្តិកម្ចាត់សេចក្តីក្រោធ ដោយអាស្រ័យការឲ្យទាននេះ គឺត្រូវយកទ្រព្យសម្បត្តិរបស់ខ្លួន ឲ្យដល់មនុស្សដែលខឹងក្រោធ ឬស្អប់នើ និងទទួលយករបស់ដែលគេនោះឲ្យមកខ្លួនវិញផង ឬយ៉ាងហោចណាស់ត្រូវតែធ្វើជាអ្នកឲ្យកុំខាន ព្រោះការឲ្យទានជាការចងមិត្ត ដូច្នេះ ត្រូវតែឲ្យរឿយៗ ព្រមដោយពាក្យសម្តីពីរោះប្រកបផ្សំទៀតផង ។
ការឲ្យទានគឺជាការធ្វើចម្បាំង គឺច្បាំងនឹងសេចក្តីកំណាញ់ផង ច្បាំងនឹងខ្មាំងគឺសេចក្តីក្រោធក្នុងខ្លួនយើងផង ។ តាមធម្មតា បើមនុស្សណាដែលយើងមិនខឹង មិនស្អប់ទេ យើងអាចឲ្យបាន គ្រាន់តែយើងមិនកំណាញ់ ប៉ុណ្ណឹងយើងឲ្យបានហើយប៉ុន្តែ ចំពោះមនុស្សដែលយើងខឹងក្រោធយើងស្អប់វិញនោះ យើងពិតជាលំបាកបដិបត្តិក្នុងវិធីនេះណាស់ ដូច្នេះយើងត្រូវកុំភ្លេចថា " សត្រូវរបស់យើងពិតប្រាកដ គឺសេចក្តីក្រោធ យើងធ្វើសង្គ្រាមជាមួយសេចក្តីក្រោធ ដោយការឲ្យទាន " ។
ការឲ្យទាន ជាវិធីកែខៃដោះស្រាយសេចក្តីក្រោធដែលនាំឲ្យសម្រេចផលបានល្អ ប្រសើរ និង នាំឲ្យយើងឈានទៅរកការដោះស្រាយដោយវិធីផ្សេងៗ ទៀតផង ។ការឲ្យទានអាចរម្ងាប់នូវការចងពៀរវេរា ដែលមានមកអស់កាលដ៏យូរអង្វែងហើយ ឲ្យស្ងប់ទៅបាន ធ្វើឲ្យសត្រូវក្លាយជាមិត្ត ។ ការឲ្យទាន ជាមេត្តា ករុណាដែលសម្តែងចេញមកខាងក្រៅតាមរយះនៃកាយកម្មឬវចីកម្ម ។
ការឲ្យទានជាគ្រឿងហ្វឹកហាត់មនុស្សដែលមិនទាន់ហ្វឹកហាត់បាន ។ ការឲ្យទានរមែងញ៉ាំងនូវរបស់ដែលប្រាថ្នាទាំងពួងឲ្យបានសម្រេច ។ អ្នកឲ្យទានក៏រីករាយចិត្តនឹងអំពើល្អរបស់ខ្លួនរីឯអ្នកទទួលក៏បាននូវសេចក្តីសុខ ។ការឲ្យទានគឺជាបារមីទី ១ ដែលនាំឲ្យព្រះបរមពោធិសត្វបានត្រាស់ដឹងថាជាព្រះសម្មាសម្ពុទ្ធ ។ បុគ្គលដែលមិនមែនជាបុគ្គលពោល រមែងសរសើរការឲ្យទាន ។
អត្ថបទដកស្រង់ចេញពីសៀវភៅៈ វិធីរម្ងាប់សេចក្តីក្រោធ
រៀបរៀងដោយៈ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1101/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,១៣៩ ដង)
រឿងដំរីនឹងទន្សាយ
(ចាក គ. ប.)
(អ្នកតូចអាចយកឈ្នះអ្នកធំបានដោយឧបាយកល)
ថ្ងៃមួយនៅក្នុងរដូវរាំងភ្លៀងរីងស្ងួតហួតហែងឥតមានទឹកភ្លៀងសោះ ដំរីមួហ្វូងធំដែលមានក្តីស្រេកឃា្លនបៀតបៀនហើយ ចូលទៅនិយាយនឹងដំរីជាមេខ្លោងថា៖ លោកជាទីពឹង! ធ្វើឧបាយដូចម្តេចយើងទាំងអស់គ្នានឹងមានជីវិតរស់នៅតទៅទៀត? ទីនេះត្រពាំងបឹងបួររីងអស់ហើយ សូម្បីតែសម្រាប់សត្វតូចតាចក៏មិនមានដែរ
images/articles/1102/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៨៦៤ ដង)
រឿងហង្សនិងក្អែក
(ចាក គ.ប.)
(ការដែលនៅជិតជនអសប្បុរសតែងមានទុក្ខ)
នៅតាមផ្លូវទៅកាន់ក្រុងឧជ្ជយិនី មានដើមឈើធំមួយ មានមែកទ្រឈឹងទ្រឈៃ ។ សត្វហង្សនិងក្អែកអាស្រ័យនៅដើមឈើនោះ ។ នៅរដូវក្តៅ មានអ្នកដំណើរម្នាក់ដើរមកដល់អស់កម្លាំងណាស់ ឃើញម្លប់ត្រជាក់ស្រួលដាក់ធ្នូនិងសរក្បែរគល់ឈើប្រាស់ខ្លួនដេកលង់លក់ទៅ ។
images/articles/1106/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,២៩១ ដង)
រឿងសាមណេរ ៤ រូបជាព្រះអរហន្ត
(ចាក ធ. ខុ.)
បានឮថា នាងព្រាហ្មណីម្នាក់បានចាត់ចែងឧទ្ទេសភត្តសម្រាប់ភិក្ខុ៤អង្គប្រើព្រាហ្មណ៍ជាប្តីឲ្យទៅនិមន្តលោកប្រាប់ថា " ម្នាលព្រាហ្មណ៍ចូរអ្នកទៅវត្តនិមន្តព្រាហ្មណ៍ចាស់ៗ៤ អង្គមក " ។ គាត់ទៅវត្តនិមន្តថា"សូមនិមន្តព្រាហ្មណ៍៤អង្គ" ។ ខីណាសវសាមណេ ៤អង្គគឺសង្កិច្ច១ បណ្ហិតះ ១ សោបាកះ ១ រេវតះ១ មានអាយុ៧ឆ្នាំ
images/articles/1107/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៦៦,២៩៤ ដង)
សុមនសូត្រ
គ្រានោះ នាងសុមនារាជកុមារី មានរថ ៥០០ និង រាជកុមារី ៥០០ អង្គ ហែហមចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយប្រថាប់ ក្នុងទីសមគួរហើយ បានទូលសួរព្រះដ៏មានព្រះភាគ ក្នុងសាសនា នេះ មានសទ្ធាស្មើគ្នា មានសីលស្មើគ្នា មានបញ្ញាស្មើគ្នា ប៉ុន្តែមួយអង្គជាទាយក មួយអង្គមិនមែនជាទាយក សាវ័កទាំងនោះដល់បែកធ្លាយរាងកាយស្លាប់ទៅ
images/articles/1108/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ២២,២៥៤ ដង)
រឿងឆ្កែខាំប្រេត
(ចាក បេ. ខុ)
(ទោសក្បត់ស្វាមី និងមុសាវាទ)
កាលសាសនាព្រះទសពលព្រះនាមកស្សប មានគហបតីម្នាក់ ជាឧបាសកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា បានបបួលឧបាសក ៥០០ នាក់សុទ្ធតែបានសម្រេចសោតាបត្តិផល នាំគ្នាធ្វើទានផ្សេងៗ មានធ្វើវត្តអារាមធ្វើស្ពានផ្លូវថ្នល់ ធ្វើទីចង្រម ធ្វើព្រះវិហារថ្វាយព្រះសង្ឃមានព្រះពុទ្ធជាប្រធាន បាននាំភរិយារបស់ខ្លួនគ្រប់គ្នា
images/articles/1117/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៥៨៨ ដង)
រឿងបុរសក្លាយភេទជាស្រ្តី
(ធ. ខុ.)
(ចិត្តដែលគេមិនបានអប់រំ រមែងធ្វើគេឲ្យកើតទុក្ខមួយជីវិត)
កាលដែលព្រះពុទ្ធបរមគ្រូទ្រង់សម្រាន្តព្រះឥរិយាបថ នាក្រុងសាវត្ថី មានសេដ្ឋីបុត្រមួយរូបឈ្មោះ សោរេយ្យ ជិះរទេះបរចេញទៅក្រៅនគរជាមួយនឹងសម្លាញ់ម្នាក់ ព្រមទាំងបរិវារជាច្រើន ដើម្បីទៅមុជទឹកក្នុងកំពង់មួយ ។
ជួនជាក្នុងខណះនោះ ព្រះមហាកច្ចាយនត្ថេរនិមន្តទៅបិណ្ឌបាតក្នុងទីក្រុង ។
images/articles/1118/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,១២៤ ដង)
រឿងកញ្ញាកុណ្ឌលកេសី
(ចាក ធ. ខុ.)
(បញ្ញាដែលខំកសាងមក មិនមែនទុកស្ងៀមទេ គឺទុកការពារខ្លួន)
ក្នុងពុទ្ធប្បាទនេះ នាក្រុងរាជគ្រឹះ មានធីតាសេដ្ឋីម្នាក់ អាយុ១៦ឆ្នាំមានរូបរាងល្វតល្វៃផ្តាច់ គូរដល់ការក្រឡេកមើលជាពនពេក ។ ជាធម្មតានារីទាំងឡាយ ដែលឋិតក្នុងវ័យនោះ (អាយុ១៦ឆ្នាំ) ច្រើនតែជាប់ចិត្តនឹងបុរសឆ្កួតចិត្តព្រោះបុរសជាកំណត់ ។ ឯមាតាបិតាបានរៀបចំទីកន្លែងឲ្យនាងនៅក្នុងបន្ទប់ដ៏មានសិរី