images/articles/3301/_________________________________.jpg
ផ្សាយ : ១២ មិថុនា ឆ្នាំ២០២២ (អាន: ២,៥៩៨ ដង)
ថ្ងៃនេះ គេហទំព័រ៥០០០ឆ្នាំ មានអាយុគម្រប់ ១១ឆ្នាំ
គេហទំព័រ៥០០០ឆ្នាំត្រូវបានបង្កើតឡើងនៅ ខែពិសាខ ឆ្នាំថោះ ត្រីស័ក, ព.ស. ២៥៥៥ (ខែមិថុនាឆ្នាំ២០១១ ) ក្នុងគោលបំណង ផ្សព្វផ្សាយព្រះធម៌នៃព្រះសម្មាសម្ពុទ្ធ តាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីបញ្ជៀបនូវសីលធម៌ ចរិយាធម៌ និងសេចក្តីថ្លៃថ្នូរ ទៅដល់ស្រទាប់យុវវ័យនិងពុទ្ធបរិស័ទទូទៅទាំងក្នុងស្រុកនិងក្រៅស្រុកនិងម៉្យាងដើម្បីសម្រួលដល់ការសិក្សាព្រះពុទ្ធវចនៈតាមបែបបច្ចេកវិទ្យាសម័យទំនើប ។
គេហទំព័រ៥០០០ឆ្នាំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពុទ្ធសាសនានិកជនទូទៅដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលមកគេហទំព័រ៥០០០ឆ្នាំដើម្បីស្តាប់ព្រះធម៌និងស្រាវជ្រាវព្រះពុទ្ធវចនៈផ្សេងៗ ។ ជាពិសេស សូមថ្លែងអំណរគុណចំពោះធម្មទានដ៏ថ្លៃថ្លា របស់ ពុទ្ធបរិស័ទនៅក្នុងប្រទេសនិង ក្រៅប្រទេសដូចជា ប្រទេសអាមេរិក បារាំង កូរ៉េ អូស្រ្តាលី...ដែលបានបរិច្ចាគធនធានយ៉ាងច្រើនក្នុងការផ្គត់ផ្គង់ទ្រទ្រង់គេហទំព័រ៥០០០ឆ្នាំ ជាប្រចាំខែផង ជាបន្ទាន់ផង.. ដែលជាកម្លាំងយ៉ាងក្រៃលែងដល់ដំណើរការ៥០០០ឆ្នាំរហូតមកទល់ពេលនេះ ។
ដោយអំណាចផលនៃធម្មទានទាំងឡាយ ដែល៥០០០ឆ្នាំបានធ្វើហើយ សម្រេចហើយ សូមផលនៃធម្មទាននោះ ចូរជាចំណែកនៃបុណ្យមហាកុសល សូមប្រគេន និងចែកប្រគេនថ្វាយជូនចំពោះព្រះសង្ឃ និងពុទ្ធបរិស័ទសូមបាននូវចំណែកបុណ្យស្មើៗគ្មា និងបានជាបច្ច័យរួចផុតចាកទុក្ខទាំងពួង ។
សូមគោរពឧទ្ទិសថ្វាយនូវព្រះរាជកុសលនេះ ថ្វាយចំពោះព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ សូមទ្រង់បានអនុមោទនានូវមហាកុសលនេះ និងសោយនូវព្រះបរមសុខ។
សូមគោរពថ្វាយព្រះរាជកុសល ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ សូមទ្រង់បានអនុមោទនានូវមហាកុសលនេះ ដោយព្រះរាជហឫទ័យដ៏ខ្ពង់ខ្ពស់បំផុត ។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះជន្មយឺនយូរ ព្រះបញ្ញាញាណវាងវៃ និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ត ដើម្បីទទួលបាននូវសេចក្តីសុខក្សេមក្សាន្ត ចម្រើនរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ ។
សូមគោរពប្រគេនឧទ្ទិសថ្វាយ និងថ្វាយចំពោះសម្តេចព្រះសង្ឃរាជទាំងឡាយចាប់តាំងពីអតីតកាលមកហើយ និងព្រះសង្ឃគ្រប់ៗព្រះអង្គ សូមព្រះសង្ឃមេត្តាអនុមោទនាត្រេកអរទទួលយកនូវចំណែកមហាកុសលនេះ។
សូមគោរពជូនចំពោះ ប្រមុខរាជរដ្ឋាភិបាល មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទគ្រប់រូប សូមបានអនុមោទនាត្រេកអរទទួលយកនូវចំណែកមហាកុសលនេះ។
សូមគោរពជូន មាតាបិតា រួមទាំងក្រុមញាតិ, លោកគ្រូ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស ជាម្ចាស់ ,លោកគ្រូធម្មាចារ្យទាំងអស់ និងលោកអ្នកមានឧបការៈចំពោះកិច្ចការធម្មទាននេះ សូមមេត្តាអនុមោទនាត្រេកអរទទួលយកនូវចំណែកមហាកុសលនេះ។
សូមឧទ្ទិសជូនចំពោះសព្វសត្វទូទៅ មានសត្វដែលធ្លាប់ជាញាតិ សត្វមិនមែនជាញាតិ សត្វនរកទាំងឡាយមាន ប្រេត អសុរកាយ អមនុស្ស, ទេវតាទាំងឡាយមាន រុក្ខទេវតា ភូមិទេវតា អាកាសទេវតា ព្រះឥន្ទ ព្រះព្រហ្ម ព្រះយមរាជ យមបាល សក្កទេវរាជ មារទាំងឡាយ កន្ធប់ទាំងឡាយ និងពពួកនាគទាំងឡាយ ដែលអស់លោកអ្នកទាំងនោះជាអ្នកប្រាថ្នានៅក្នុងបុណ្យកុសល ក៏សូមអនុមោទនាទទួលយកនូវចំណែកមហាកុសលនេះរៀងៗខ្លួន។ បើទទួលបានចំណែកនៃបុណ្យហើយ ក៏សូមនៅជាសុខចុះ..។
សូមឲ្យប្រទេសកម្ពុជាជាប្រទេសសម្បូរទៅដោយសេចក្តីស្ងប់សុខ៕
សូមអនុមោទនាបុណ្យ..!
ដោយ៥០០០ឆ្នាំ
images/articles/855/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១៥,៩៤០ ដង)
ទ្រព្យសម្បត្តិរកបានមកហើយ មិនមែនថាមិនត្រូវអស់ទៅវិញនោះទេ ប៉ុន្តែគួរតែឲ្យអស់ទៅក្នុងហេតុដែលគួរអស់ ។ ព្រះពុទ្ធសាសនាបានបង្រៀនឲ្យមនុស្សចេះបែងចែកទ្រព្យសម្បត្តិដែលមានជា ៤ ចំណែក សម្រាប់ប្រើប្រាស់ក្នុងការចំណាយគឺ
images/articles/856/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១៧,៩២៦ ដង)
បិដក៖ លុះព្រះបាទបាយាសិរាជញ្ញៈ គង់ក្នុងទីដ៏សមគួរហើយ ទើបមានព្រះឱង្ការនឹងព្រះកុមារកស្សបដ៏មានអាយុយ៉ាងនេះថា បពិត្រព្រះកស្សបដ៏ចម្រើន ខ្ញុំតែងនិយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមានដោយហេតុនេះ ។
images/articles/857/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ៣១,០៧៣ ដង)
សូមញាតិញោម បងប្អូនប្រុសស្រី មិត្តអ្នកអានទាំងឡាយ សិក្សាអំពីកំណើតសត្វឲ្យបានដឹងជាមុនសិន ។
តាមពិតកំណើតសត្វលោកមានច្រើនប្រភេទណាស់ ដូចដែលព្រះដ៏មានបុណ្យរបស់យើងត្រាស់ថា (សត្តា-អនន្ហា) ប៉ុន្តែក្នុងបញ្ហានេះដែរ ព្រះអង្គក៏ទ្រង់បានបំព្រួញ ឲ្យខ្លីមកដើម្បីឲ្យយើងទាំងអស់គ្នាងាយស្រួលសិក្សា គឺមានត្រឹមតែ ៤ ប្រភេទប៉ុណ្ណោះ គឺ៖
images/articles/858/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១៣,២៥៤ ដង)
តើអ្វីជាជីវិត ? ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត រូប សម្លេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ និងវេទនាទាំងឡាយដែលសោយតាមទ្វារភ្នែក ទ្វារត្រចៀក ទ្វារច្រមុះ ទ្វារអណ្តាត ទ្វារកាយ គឺជាតួជីវិត ជារបស់ក្តៅ ។ តើក្តៅព្រោះអ្វី ? ក្តៅព្រោះភ្លើងកិលេស គឺ រាគៈ ទោសៈ មោហៈ ។
នាពេលបច្ចុប្បន្ននេះ បើទោះជាគ្មានអ្នកណាប្រាប់ ក៏យើងអាចដឹងបានថា សត្វលោកកំពុងរស់នៅក្នុងកម្តៅ
images/articles/860/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១៤,៨០០ ដង)
១ នាទីមានប្រយោជន៍
ពន្លត់ភ្នក់ភ្លើងក្នុងចិត្ត សង្គមត្រជាក់
បើខាងក្នុងចិត្តរបស់មនុស្សនៅមិនស្ងប់ទេ ក៏មិនអាចមានឈ្មោះថាស្ងប់ដោយពិតប្រាកដបានឡើយ ។ សេចក្តីស្ងប់ដ៏មាំមួននោះ គឺត្រូវចេញពីខាងក្នុងចិត្តរបស់មនុស្សម្នាក់ៗ គ្រប់គ្នាក្នុងសង្គម ដូចគំនរភ្នក់ភ្លើងម្នាក់មួយភ្នក់ កាលបើម្នាក់ៗ ពន្លត់ភ្នក់ភ្លើងជារបស់ខ្លួនបាន ភ្លើងជាចំណែករួមក៏ឈ្មោះថារលត់ ភាពក្តៅរោលរាលក្នុងសង្គមក៏ស្ងប់រម្ងាប់សល់នៅតែភាពស្ងប់ត្រជាក់ប៉ុណ្ណោះ ។ សន្តិភាពដ៏មាំមួន អាចកើតឡើងបានដោយវិធីជួយគ្នាពោលគឺ កាលបើស្ងប់ត្រជាក់ក្នុងខ្លួនឯងហើយ គួរគប្បីជួយអនុគ្រោះអ្នកដទៃឲ្យស្ងប់ផង ។
ស្រង់ចេញពី សៀវភៅ " មេរៀនជីវិត "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/861/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១២,៣៩២ ដង)
១ នាទីមានប្រយោជន៍
មានធម៌ទើបចេះគ្រប់
ការខ្វះខាតធម៌ស្មើគ្នានឹងការខ្វះខាតនូវអ្វីៗ គ្រប់យ៉ាង ការបណ្តុះបណ្តាលឲ្យមនុស្សមានធម៌ ក៏ស្មើគ្នានឹងឲ្យមនុស្សមានអ្វីៗ គ្រប់យ៉ាងដែរ ។ សេចក្តីនេះគ្រប់គ្នាពិសោធន៍បានដោយខ្លួនឯង និងពិសោធបានគ្រប់ពេលវេលា ។
ទោះជាមិនបានសម្បត្តិណាៗ ក៏ដោយ សេចក្តីសំខាន់គឺនៅត្រង់មិនត្រូវការ ដូច្នេះ សម្បត្តិតាំងពួងក៏អស់ន័យ ។ ការអស់នូវសេចក្តីប្រាថ្នា ឈ្នះអស់នូវទុក្ខទាំងពួង ។
ស្រង់ចេញពី សៀវភៅ " មេរៀនជីវិត " រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/862/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១២,៩១៤ ដង)
១ នាទីមានប្រយោជន៍
មិនអប់រំចិត្ត ជាការភ្លាំងភ្លាត់របស់មនុស្ស
ក្នុងលោកបច្ចុប្បន្នច្រើនដោយសម្ភារៈ ការប្រជែងគ្នាក៏មានច្រើនណាស់ សេចក្តីត្រូវការក៏ច្រើន អំពើឃោរឃៅក៏ច្រើន ។ មនុស្សយើងសព្វថ្ងៃ រកតែនិយាយឲ្យត្រូវថា ចង់បានអ្វីឲ្យពិតប្រាកដនោះ ក៏និយាយមិនបានដែរ ។សេចក្តីសុខសឹងដោយប្រក្រតីជារបស់រកបានងាយ ក៏ត្រឡប់ទៅជារកបានដោយលំបាកវិញ នេះព្រោះមកអំពីការភ្លាំងភ្លាត់របស់មនុស្សយើង ពោលគឺមនុស្សយើងមានការព្រងើយកន្តើយដល់ការអប់រំចិត្ត មិនឃើញតម្លៃក្នុងការដុសខាត់សម្អាតចិត្តរបស់ខ្លួនហ្នឹងឯង ។
ស្រង់ចេញពី សៀវភៅ " មេរៀនជីវិត "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/865/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១២,៧២៣ ដង)
១ នាទីមានប្រយោជន៍
កុំចង់បានរបស់ដែលអត់
អ្វីៗមានហេតុទើបកើតឡើង ។ មិនមែនអ្នកដទៃគេមិនឲ្យយើងទេ នូវសេចក្តីល្អផ្សេងៗ តាមដែលយើងត្រូវការរាល់ថ្ងៃនោះ តែព្រោះសេចក្តីល្អនោះ មិនមានហេតុនាំឲ្យកើតឡើង ទើបសេចក្តីល្អហ្នឹងឯងមិនមានក្នុងអ្នកដទៃនោះ ។
ជាប្រក្រតី យើងតែងទាស់ចិត្តខឹងក្រោធនឹងអ្នកដទៃព្រោះយើងគិតថាអ្នកដទៃមិនឲ្យយើងនូវអ្វីដែលយើងចង់បាន ប៉ុន្តែ បើយើងបានដឹងថា អ្វីៗ ដែលមិនមានក្នុងអ្នកដទៃនោះ ព្រោះមិនមានហេតុ មិនមែនព្រោះអ្នកដទៃមិនធ្វើនោះទេ ដូច្នេះយើងមិនខឹងក្រោធនឹងអ្នកដទៃឡើយ ។ សេចក្តីនេះក៏ដូចជាអ្វីៗដែលមិនមានក្នុងខ្លួនយើងអ៊ីចឹងដែរ យើងត្រូវការអ្វីៗពីខ្លួនយើងច្រើនណាស់ តែយើងមិនអាចធ្វើឲ្យខ្លួនយើងបានឡើយ ចាំបាច់និយាយថ្វីដល់ទៅអ្នកដទៃទៀត ។
ស្រង់ចេញពី សៀវភៅ " មេរៀនជីវិត "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/871/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ២៤,៤៦៣ ដង)
រឿងភិមសេនបុរស
( ចាក ភិ. ឯ. )
( ចិត្តរបស់បុថុជ្ជនតែងតែប៉ោងផតដោយលោកធម៌ )
កាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្ត សោយរាជ្យក្នុងក្រុងពារាណសី កាលនោះព្រះពោធិសត្វទ្រង់សោយព្រះជាតិក្នុងត្រកូលឧទិច្ចព្រាហ្មណ៍ បានរៀនសិល្បសាស្ត្រចេះយ៉ាងចំណានសព្វគ្រប់ ហើយពូកែឆើតខាងវិជ្ជាបាញ់ធ្នូទើបអ្នកនគរហៅថា " ចុឡធនុគ្គហបណ្ឌិតពោធិ" ។
images/articles/873/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ៦,៧៦៧ ដង)
បញ្ហានេះ ជាប់ទាក់ទងនឹងរឿងដែលកន្លងទៅហើយ ហើយនៅចាំបានថាវាជាការមិនល្អ វាជាបាបកម្ម ។ រឿងខ្លះ គ្រាន់តែនឹកឃើញហើយ គិតថា ខាតពេលឥតប្រយោជន៍ គួរឲ្យខ្មាស់អៀន ជ្រុលហួសអស់ហើយ ។ល។ ប៉ុន្តែ ចំពោះរឿងបាបកម្មដែលបានធ្វើហើយ នាំឲ្យក្រៅក្រហាយស្តាយក្រោយ ព្រោះដឹងថាជាអំពើនាំមានពៀរវេរា សៅហ្មងចិត្តនៅពេលជិតស្លាប់ ទៅកាន់ទុគ្គតិ...។
images/articles/629/Untitled-1.jpg
ផ្សាយ : ០៥ មិថុនា ឆ្នាំ២០២២ (អាន: ៣៦,១១៥ ដង)
រឿងបល្លង្កអណ្តែត
( ចាក វិ. ខុ. )
( សទ្ធាជាពូជ នៃសិរីក្នុងលោក )
ក្នុងពុទ្ធកាល ព្រះមហាមោគ្គល្លានត្ថេរ បាននិមន្តទៅស្ថានត្រៃត្រឹង្សទេវលោក
images/articles/631/Untitled-1.jpg
ផ្សាយ : ០៥ មិថុនា ឆ្នាំ២០២២ (អាន: ២១,៤០៨ ដង)
រឿងរុក្ខទេវតា
( ចាក ព្យ. តិ. )
( អ្នកមានទ្រព្យ មានយសស័ក្តិ គួរក្សាអ្នកក្រឥតយសស័ក្តិ )
ក្នុងកាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងក្រុង
images/articles/451/2020-07-22_14_23_08-indian_kill_pig_-_Google_Search.jpg
ផ្សាយ : ០៥ មិថុនា ឆ្នាំ២០២២ (អាន: ២២,០២៩ ដង)
ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវបុរសសម្លាប់ជ្រូកម្នាក់ ឈ្មោះ ចុន្ទសូករិក ។ នាយចុន្ទសូករិកនេះ ជាមនុស្សគ្មានសីលធម៌ ប្រាសចាកមេត្តាចិត្ត គិតតែពីកាប់សម្លាប់ជ្រូក យកសាច់លក់ចិញ្ចឹមជីវិត ឣស់រយៈពេល ៥៥ ឆ្នាំ គាត់មិនដែលបានធ្វើបុណ្យ ឲ្យទានបន្តិចសោះ, ថ្ងៃដែលគាត់បានឃើញបាបកម្ម ដ៏កាចសាហាវ របស់គាត់នោះ គឺថ្ងៃដែលគាត់ជិតនឹងស្លាប់... គាត់មានសេចក្តីក្តៅក្រហល់ក្រហាយ ឣន្ទះឣន្ទែង វារទៅមក បីដូចជាភ្លើង ក្នុងឣវិចីនរក ដុតរោលទាំងរស់ រើបម្រះននៀល ដូចជាសត្វជ្រូក ដែលគាត់សម្លាប់ ដោយយកទឹកក្តៅច្រក ក្នុងមាត់ ដើម្បីសម្លាប់ យ៉ាងនោះឯង ។
គាត់ទទួលទុក្ខវេទនាបែបនេះ រហូតដល់ទៅ ៧ ថ្ងៃ ទើបបានធ្វើមរណកាល ទៅកើតសោយទុក្ខវេទនា នៅក្នុងឣវិចីនរក ។ នៅពេលដែលនាយចុន្ទសូករិក កំពុងតែទទួល នូវទុក្ខវេទនា រវាង ៧ ថ្ងៃនោះ, ភិក្ខុទាំងឡាយ បាននិមន្តទៅ ដើម្បីបិណ្ឌបាត្រ នៅក្បែរផ្ទះគាត់ ហើយបានឮនូវសម្លេងស្រែកទួញយំ ដូចជាជ្រូកស្រែក ទើបនាំយករឿងនេះ ទៅក្រាបទូលដល់ព្រះសាស្តា ។
ព្រះបរមសាស្តា ទ្រង់ត្រាស់ថា “សម្លេងនោះ គឺមិនមែនជាសម្លេងជ្រូកស្រែកទេ គឺជាសម្លេង របស់នាយចុន្ទសូករិក” ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ឥធ សោចតិ បេច្ច សោចតិ
បាបការី ឧភយត្ថ សោចតិ
សោ សោចតិ សោ វិហញ្ញតិ
ទិស្វា កម្មកិលិដ្ឋមត្តនោ ។
បុគ្គលឣ្នកធ្វើបាប តែងសោកស្តាយ ក្នុងលោកទាំងពីរ គឺសោកស្តាយ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង, បុគ្គលនោះ តែងសោកស្តាយក្តៅក្រហាយ ព្រោះឃើញឣំពើសៅហ្មងរបស់ខ្លួន ។
ដោយ៥០០០ឆ្នាំ
images/articles/461/Untit53452345led-1.gif
ផ្សាយ : ០៥ មិថុនា ឆ្នាំ២០២២ (អាន: ៣៥,៦៣៦ ដង)
នៅក្នុងភទ្រកប្បយើងនេះ ផែនដីដែលមានឈ្មោះថា ភទ្រកប្ប គឺមានព្រះសម្មាសម្ពុទ្ធត្រាស់ដឹង ៥ព្រះអង្គ។ ហើយចំពោះផែនដីដែលមានព្រះពុទ្ធត្រាស់ដឹង ៥ព្រះអង្គនេះគឺថាជាការកម្ររកបានណាស់
images/articles/1062/Untitled-1-Recovered.jpg
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ២៤,៦៤០ ដង)
រឿងទីឃាវុកុមារ
(ចាក ធ. ខុ.)
(សេចក្តីអត់ធន់ ងាយសម្រេចយោជន៍គ្រប់យ៉ាង)
កាលព្រះបាទព្រហ្មទត្តគ្រងរាជសម្បត្តិក្នុងក្រុងពារាណសី ដែនកាសី ព្រះបាទទីឃិតិគ្រងរាជសម្បត្តិក្នុងក្រុងសាវត្ថីដែនកោសល ។ គ្រានោះព្រះបាទព្រហ្មទត្តលើកពលទៅវាយក្រុងសាវត្ថីបាន ។ ព្រះបាទទីឃីតិនាំព្រះអគ្គមហេសីទៅអាស្រ័យនឹងស្មូនឆ្នាំងម្នាក់ក្នុងប្រទេស១ ជាទីបំផុតដែន ។