images/articles/1063/Untitled-1-Recovered.jpg
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ១៤,០១១ ដង)
រឿងប្រេតញីស៊ីកូនម្តង៥
(បេ. ខុ.)
(ការស្បថទាំងបំពាន មានផលដូចសម្បថ)
កាលអង្គសម្តេចព្រះបរមសាស្តា ទ្រង់គង់សម្រេចសម្រាន្តព្រះឥរីយាបថក្នុងក្រុងសាវត្ថី មានប្រេតញីមួយរូបស៊ីកូនឯងម្តង៥ ។ កាលពីអតីតជាតិ ប្រេតញីនោះជាស្រ្តីមួយរូបដែលត្រូវជាភរិយាកុដុម្ពីម្នាក់ក្នុងក្រុងសាវត្ថីនោះដែរ តែនាងជាស្រ្តីអាឥតកូនម្នាក់សោះ ។
images/articles/1067/Untitled-1-Recovered.jpg
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ៣៣,៨៥១ ដង)
(ចាក ធ. ខុ.)
(ផលនៃសេចក្តីប្រាថ្នាខុសគន្លងធម៌ ជាទោសក្នុងលោក)
កាលព្រះសាស្តាគង់នៅវត្តជេតពន ព្រះអង្គប្រារព្ធនឹងសេដ្ឋីម្នាក់ខេមកៈជាក្មួយអនាថបិណ្ឌិក ។ មានសេចក្តីដំណាលថា សេដ្ឋីនោះមានរូបសម្បត្តិស្អាតណាស់ ពួកស្រីៗជាច្រើនឲ្យតែបានឃើញមានសេចក្តីត្រេកត្រអាលដោយរាគៈ មិនអាចនឹងតាំងនៅតាមសភាពរបស់ខ្លួនបានឡើយ ម្ល៉ោះហើយសេដ្ឋីបុត្រនោះ ក៏ធ្លាក់ខ្លួនទៅជាអ្នកលេងសេពកាមគុណជាមួយនឹងប្រពន្ធកូនគេ ។ លំដាប់នោះពួករាជបុរសចាប់យកទៅថ្វាយព្រះរាជាៗគិតថា អញខ្មាសមហាសេដ្ឋី ហើយទ្រង់គ្មានព្រះរាជឳង្កាអ្វីបន្តិចសោះឡើយ ទ្រង់លែងទៅវិញ ។
ចំណែកសេដ្ឋីហើយ ទ្រង់គ្មានព្រះរាជឳង្កាអ្វីបន្តិចសោះឡើយ ទ្រង់លែងទៅវិញ ។ ចំណែកសេដ្ឋីបុត្រនោះក៏នៅតែមិនលះបង់សោះ ។ គ្រានោះពួករាជបុរសចាប់ទៅថ្វាយព្រះរាជាអស់២លើក៣លើក ព្រះរាជាទ្រង់លែងទៅវិញដដែល ។ លោកមហាសេដ្ឋីជ្រាបដំណឹងនោះ ទើបនាំទៅគាល់ព្រះសាស្តា ក្រាបទូលសូមព្រះអង្គសម្តែងប្រោសដល់ក្មួយដើម្បីលះបង់ឈប់ប្រព្រឹត្តអំពើអាក្រក់តទៅទៀត ។ ព្រះអង្គទ្រង់សម្តែងសំវេគកថា នឹងសម្តែងពីទោសប្រព្រឹត្តសេពប្រពន្ធកូនគេឲ្យស្តាប់ថា ៖
នរជនស្រវឹងសេពប្រពន្ធកូនគេ រមែងបានដល់នូវហេតុអាក្រក់៤យ៉ាងគឺៈ បានបាបទី១ដែលមិនបានស្រួលតាមសេចក្តីប្រាថ្នា ទី២ត្រូវគេត្មះតិះដៀល ទី៣នឹងធ្លាក់ទៅកើតក្នុងនរក ទី៤នរជននោះមិនមានបុណ្យជាអ្នកមានដំណើរអាក្រក់ ថែមទាំងសេចក្តីត្រេកត្រអាលរបស់ជនដែលភ័យនោះជាមួយនឹងស្រ្តីដែលភ័យ ជាសេចក្តីត្រេកត្រអាលមានប្រមាណតិចព្រមទាំងត្រូវព្រះរាជាដាក់ទណ្ឌកម្មថែមទៀតផងព្រោះហេតុនោះនរជនមិនគួរសេពប្រពន្ធកូនគេទេ ។ លុះចប់ព្រះធម្មទេសនានេះខេមមកសេដ្ឋីបុត្រ បានសម្រេចសោតាបត្តិផល លែងប្រព្រឹត្តអំពើអនាចារនឹងប្រពន្ធកូនគេទៀតហើយ ។
សួរថាចុះសេដ្ឋីបុត្រនោះ បានធ្វើបុព្វកម្មដូម្តេចពីជាតិមុន? ឆ្លើយថា សេដ្ឋីបុត្រនេះកើតជាអ្នកលេងចំបាប់យ៉ាងឆ្នើម ក្នុងកាលនៃព្រះពុទ្ធទ្រង់ព្រះនាមមកស្សបះគាត់បានលើកទង់ជ្រុងមាសពីរដាក់លើស្តូបប្រាក់លោហិតរបស់អញចេញ ឲ្យតែបានឃើញអញត្រូវតែត្រេកត្រអាលរីករាយជាមួយនឹងអញកុំខាន សេចក្តីប្រាថ្នា របស់គាត់ដូច្នេះឯង ជាអំពើដែលគាត់ធ្វើក្នុងបុព្វជាតិ ។
ដូច្នេះពួកស្រីៗ ទាំងកូនទាំងប្រពន្ធគេគ្រប់តែជាតិដែលខេមកសេដ្ឋីបុត្រកើត ហើយបើបានឃើញគាត់មិនអាចនឹងអត់ទ្រាំម្រេករបស់ខ្លួនឲ្យតាំងនៅតាមប្រក្រតីបានឡើយ ប៉ុន្តែពេលនេះជាទីបំផុតជាតិរបស់គាត់ហើយ ដោយសារបានជួបនិងព្រះពុទ្ធបរមគ្រូ ព្រះអង្គទ្រង់សំដែងត្រាស់ នៃការប្រព្រឹត្តអំពើអនាចារ ប្រាប់ពន្យល់ឲ្យឃើញពិតបា្រកដ បានរួចចាកផុតទុក្ខគ្រប់យ៉ាង បានឡើងឋានៈ ជាអរិយជនមានជាតិកំណើតភ្លឺស្វាងទៅក្នុងអនាគត។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1068/Untitled-1-Recovered.jpg
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ១៥,៩២១ ដង)
ធម្មតាសត្រូវរមែងប្រាថ្នាអាក្រក់ ចង់ឲ្យកើតនូវសេចក្តីវិនាសហិនហោចដល់គ្នានឹងគ្នា ។មនុស្សក្រោធនឹងសាងនូវសេចក្តីវិនាស ឲ្យដល់ខ្លួនឯងច្រើនយ៉ាង ដោយសត្រូវមិនចាំបាច់ធ្វើអ្វីឲ្យលំបាកផង ក៏បានសមចិត្តរបស់គេ ដូចជា សត្រូវប្រាថ្នាថា សូមឲ្យវាមិនល្អមិនស្អាត មានពណ៌សម្បុរអាក្រក់ឬសូមឲ្យវាដេកជាទុក្ខ សូមឲ្យវាវិនាសហិនហោចនូវប្រយោជន៍ សូមឲ្យវាវិនាសទ្រព្យសម្បត្តិ វិនាសយស វិនាសចាកមិត្ត នឹងសូមឲ្យវាស្លាប់ទៅធ្លាក់នរកជាដើម ។
ជាទីសង្ឃឹមបានដូចចិត្តរបស់សត្រូវ ត្រង់ដែលបុគ្គលអ្នកក្រោធហើយ បានធ្វើនូវសេចក្តីវិនាស ទាំងនេះឲ្យកើតមានដល់ខ្លួន សមតាមបំណង ដែលសត្រូវរបស់គេប្រាថ្នាហើយ ។ដោយហេតុនេះ សត្រូវដែលពូកែ ទើបរកវិធីក្លែងញុះញុង ឲ្យផ្នែកម្ខាងទៀតមានការខឹងក្រោធដោយប្រការផ្សេងៗ ឬក៏ឲ្យមានការបែកបាក់គ្នា ។ កាលបើបានដឹងដូច្នេះហើយ គឺមិនត្រូវប្រទូសរ៉ាយខ្លួនឯងដោយការខឹងក្រោធឡើយ ។
វាជាការត្រឡប់ទៅវិញ កាលបើអាចគ្រប់គ្រងចិត្តបាន គឺប៉ះនឹងអារម្មណ៍ដែលនាំឲ្យក្រោធក៏មិនខុសប្រក្រតី ធ្វើការងារអ្វីៗ របស់ខ្លួនទៅតាមធម្មតា យ៉ាងនេះ រមែង ធ្វើឲ្យអ្នកដែលប្រាថ្នាមិនល្អមកលើនោះ បែរទៅជាមានសេចក្តីទុក្ខទោមនស្ស ដោយខ្លួនឯងទៅវិញ ឯអ្នកដែលមិនក្រោធក៏ត្រូវបានសម្រេចនូវប្រយោជន៏ មិនមានអ្វីត្រូវវិនាស ហិនហោចនោះទេ ។
ការមិនក្រោធមានតែការចម្រើន ធ្វើឲ្យសម្បូណ៌មិត្តខ្សត់សត្រូវ និងទទួលបាននូវជ័យជម្នះក្នុងជីវិត ដែលជាជ័យជម្នះមិនត្រឡប់ចាញ់វិញឡើយ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ វិធីរម្ងាប់សេចក្តីក្រោធ
រៀបរៀងដោយៈ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/879/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ១៣,៤៥៧ ដង)
រឿងព្រហ្មទត្តរាជកុមារ
( ចាក តិ. តិ. )
( គួរត្រេកអរចំពោះទណ្ឌកម្ម ដែលអ្នកមានគុណដាក់ឲ្យ )
កាលព្រះសម្ពុទ្ធបរមគ្រូ គង់នៅព្រះជេតពនសុគន្ធកុដីស្រីមហាវិហារ កាលថ្ងៃមួយ ព្រះអង្គទ្រង់សំដែងធម៌ប្រារព្ធនឹងភិក្ខុមួយអង្គ ជាអ្នកខឹងច្រើនឈ្មោះទុព្វចភិក្ខុ ដែលភិក្ខុជាថេរៈស្តីប្រដៅមិនបាន ទ្រង់លើកយកតិលមុដ្ឋិជាតកមកសម្តែងប្រាប់ភិក្ខុនោះថាៈ
images/articles/880/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ៣១,៤១០ ដង)
រឿងព្រះបាទបិង្គលកៈ និងប្រេត
(ចាក បេ. ខុ.)
(អានិសង្សទានដែលកូនឧទ្ទិសជូនមាតាបិតា)
សម័យក្រោយពុទ្ធកាល មានព្រះរាជាមួយអង្គព្រះនាម បិង្គលកៈ ជាស្ដេចក្នុងសុរដ្ឋប្រទេស ស្ដេចទៅគាល់ព្រះបាទធម្មាសោក ជាស្ដេចចុល្លចក្រ។ លុះត្រឡប់មកវិញស្ដេចយាងកាត់ភក់កណ្ដាលថ្ងៃត្រង់ កំពុងតែយាងស្រាប់តែបានទតឃើញផ្លូវថ្នល់យ៉ាងល្អ
images/articles/885/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ១៣,៩៤៦ ដង)
ភ័យក្នុងអាហារ ៤
ក្នុងអាហារទាំង ៤ យ៉ាងនេះ ដែលឲ្យសម្រេចនូវអាហារកិច្ចដោយអំណាចនៃការឧបត្ថម្ភជាដើម គួរឃើញភ័យ ៤ ប្រការ ។ ក្នុងវឡិង្ការាហារ បានដល់ភ័យគឺ សេចក្តីប្រាថ្នា ។ ក្នុងផស្សាហារ បានដល់ភ័យគឺ ការជាប់ជំពាក់ ។ ក្នុងមនោសញ្ចេតនាហារបានដល់ភ័យគឺការប្រមូលមក (ពោលគឺការសន្សំកម្ម) ។
images/articles/886/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ២៣,៤៧៨ ដង)
ព្រះពុទ្ធសាសនាមានលំអបទដើម ដោយការមិនធ្វើនូវបាបទាំងពួង មានលំអបទកណ្តាលដោយការចម្រើនកុសលឲ្យដល់ព្រម មានលំអបទចុងដោយការដុសខាត់សម្អាតចិត្តរបស់ខ្លួន ឲ្យបានជ្រះស្រឡះនូវការលោភលន់ ការខឹងក្រោធនិងការវង្វេងភាន់ច្រឡំ ។
images/articles/889/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ២១,៧៣៧ ដង)
រឿងឧទិច្ចតាបស
( ចាក ស. ឯ.)
( ទោសនៃការទ្រុស្រ្តមិត្រ និងគុណនៃសង្គហធម៌ )
ក្នុងអវសរដែលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជ្យក្នុង នគរពារាណសី មានព្រះរាជបុត្រ ១ព្រះអង្គ កាចឃោរឃៅ ជេរស្តីទាត់ធាក់គេឯងឥតហេតុផល ពួកព្រះរាជវង្សានុវង្ស និងប្រជាជនទាំងប្រទេស ស្អប់ខ្ពើមព្រះរាជកុមារនោះពន់ពេក
images/articles/713/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ៣០,១៨៥ ដង)
រឿងនហាបិតបុត្ត
( ចាក សិ. ទុ. )
( សេចក្តីស្រឡាញ់ តែងសម្លាប់សត្វលោក )
កាលកន្លងទៅហើយ មានខ្មាន់ព្រះកេសម្នាក់នៅក្នុងក្រុងវេសាលី ជាអ្នកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ប្រកបកិច្ចការចិញ្ចឹមជីវិត ដោយការកាត់ព្រះកេសាព្រះមស្សុ របស់ព្រះរាជា
images/articles/714/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ២៤,៤២២ ដង)
រឿងរាជគហទារិកា
( ចាក វិ. ខុ. )
( គុណនៃការប្រគេននំ ដល់ព្រះមោគ្គល្លាន )
កាលព្រះសម្ពុទ្ធបរមគ្រូគង់នៅក្នុងវត្តវេឡុវន នាក្រុងរាជគ្រឹះ ។ កាលនោះមាននាងទារិកាម្នាក់ នៅក្នុងក្រុងរាជគ្រឹះជាកូនរបស់ឧបដ្ឋាកព្រះមហាមោគ្គល្លាន
images/articles/722/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ៣០,៨០៥ ដង)
រឿងនន្ទយក្ខ
( ចាក ម. អ. )
( គុណនៃសមាបត្តិ ពូកែផុតក្នុងលោក )
ក្នុងកាលខ្លះ ព្រះអគ្គសាវកទាំងពីរអង្គសម្រាកសម្រាន្តព្រះឥរិយាបថ ក្នុងបោតកន្ទវិហារក៏មាន ។ នាកាលរាត្រីខាងខ្នើតព្រះចន្ទបានបញ្ចាំងរស្មីភ្លឺត្រចះឆើតឆាយជាទីនាំចិត្តរបស់សត្វទាំងឡាយឲ្យរីករាយ សប្បាយទូទៅគ្រប់ភូមិស្រុកទាំងអស់ ។
images/articles/728/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ១៣,២០៦ ដង)
រឿងនាងពុទ្ធេណី
(ចាក ម.វា.)
(តិរច្ឆាន ជាសត្វមានចិត្តស្មោះត្រង់ មិនសាំញុំាដូចមនុស្ស)
កាលព្រះសម្មាសម្ពុទ្ធបរមគ្រូរបស់យើងបរិនិព្វានហើយ ក្នុងកាលជាខាងក្រោយមក មានសេដ្ឋីម្នាក់មានទ្រព្យ ៨៧កោដិ នៅក្នុងក្រុងបាតលីបុត្ត។
images/articles/727/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ១៦,១១៧ ដង)
រឿងទុគ្គតធីតា
(ចាកវិ.ខុ.)
(បាយក្តាំងមួយដុំរបស់ស្រី្តមានភ័ព្វ មានតម្លៃកាត់មិនបាន)
កាលព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តវេឡុវ័ន មានត្រកូលមួយនៅក្នុងរាជគ្រឹះ កើតអហិវាតរោគស្លាប់អស់ នៅសល់តែកូនស្រីមួយ។
images/articles/726/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ២៤,៩៥៦ ដង)
ក្នុងសូត្រនេះ ព្រះពុទ្ធបានពន្យល់ ការចម្រើនសតិ ជា៤ចំណែកគឺ កាយ វេទនា ចិត្ត និងធម៌ ។ ផ្នែកនិមួយៗចែកចេញ ជាចំណែកតូចៗតទៅទៀត ដូចតទៅ៖
images/articles/532/205eerest.jpg
ផ្សាយ : ០២ មិថុនា ឆ្នាំ២០២២ (អាន: ៤៨,៤៩៤ ដង)
អារ្យធម៌ដែនជម្ពូទ្វីប
តាំងពី ២៦០០-១៥០០ឆ្នាំ មុនគ្រឹះសករាជ ឬ (២០០០ដល់៩០០ឆ្នាំមុនពុទ្ធ
images/articles/533/kingbuddha1.png
ផ្សាយ : ០២ មិថុនា ឆ្នាំ២០២២ (អាន: ១៩,៣១៣ ដង)
អំពីពុទ្ធទំនាយសោឡសនិម្មិត
មានរឿងតំណាលមកថា នៅនាវេលានោះឯង ព្រះបាទបសេនទិកោសល ទ្រង់យាងចូលព្រះទែនសយនាក្រឡាព្រះបន្ទំ ដូចសព្វមួយដង។ ក្នុងរាត្រីនោះព្រះអង្គទ្រង់ផ្ទុំលក់យ៉ាងសែនស្កប់ស្កល់ក្នុងព្រះបន្ទំ តាំងពីវេលារំលងអធ្រាត្រ ទ្រង់យល់ព្រះសុបិន្តនិម្មិតឃើញ ១៦ ប្រការយ៉ាងច្បាស់ទែង ហាក់បីដូចជាទ្រង់បានទតឃើញនិងព្រះនេត្រស្រស់ដូច្នោះដែរ។
អានអត្តបទទាំងស្រុងសូមចុចខាងក្រោម៖
ដកស្រង់ចេញពី http://khtbmd.blogspot.com/
ដោយ៥០០០ឆ្នាំ