images/articles/2272/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៣០,៩១២ ដង)
សង្គហធម៌របស់មាតាបិតា
មាតាបិតាសង្គ្រោះបុត្រធីតាដោយធម៌ ៥ យ៉ាងគឺ៖
១- បាបា និវារេន្តិ មាតាបិតា តែងតែហាមប្រាមកូនឲ្យវៀរចាកអំពើបាបទាំងឡាយទាំងពួកដែលសង្គមស្អប់ខ្ពើម ពោលគឺវៀរចាកការសម្លាប់សត្វ បៀតបៀនព្យាបាទអ្នកដទៃ លួចឆក់ប្លន់ កេងប្រវ័ញ្ចទ្រព្យសម្បត្តិអ្នកដទៃការប្រព្រឹត្តិល្មើសរំលោភប្រពៃណី លើប្រពន្ធកូនអ្នកដទៃ ការនិយាយកុហក ឆបោកអ្នកដទៃ
images/articles/2283/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៤៨,៦១២ ដង)
វិបាករបស់បុណ្យ
បុណ្យទាំងអស់សុទ្ធតែមានវិបាក កាលណាគេធ្វើបុណ្យអ្វីក៏ដោយ វិបាករបស់បុណ្យរមែងកើតឡើងគ្រប់ពេលដែលគេធ្វើ ព្រោះបុណ្យជាតួកម្ម វិបាកជាតួផល បុណ្យ បាបនិងកម្ម ឬ កុសលកម្ម អកុសលកម្ម សម្រាប់ប្រើសម្រាប់ផ្លាស់ប្តូរគ្នាបាន ។ ដូចនេះ មិនមានកម្មណា ដែលធ្វើក្នុងថ្ងៃនេះ ថ្ងៃស្អែកឡើង ទើបមានវិបាកនោះទេ ។ ក្នុងរឿងនេះ បើជាធ្វើសេចក្តីប្រៀបធៀប
images/articles/2282/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៦,៥៧៤ ដង)
ពុទ្ធកិច្ចរបស់ព្រះសម្មាសម្ពុទ្ធ
នៅពេលដែលយើងទាំងអស់គ្នា បានអានអំពី ពុទ្ធកាលរបស់ព្រះអង្គហើយនោះ ពេលនេះយើងនឹងបានដឹងអំពីកិច្ចការរបស់ព្រះអង្គខ្លះ ៗ ទុកជាមិនបានសិក្សាពិស្តារយ៉ាងណាក៏ដោយ តែសូមពុទ្ធបរិស័ទសិក្សានូវពុទ្ធកិច្ចរបស់ព្រះអង្គដោយសង្ខេបនេះចុះ ។
កិច្ចរបស់ព្រះពុទ្ធ គឺការរវល់សម្រាប់ព្រះសព្វញ្ញូពុទ្ធ មានស្តេចយាងចេញទៅបិណ្ឌបាតពីព្រឹកព្រលឹម និងទ្រង់ត្រាស់សម្តែង
images/articles/2279/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៥១,៥២៣ ដង)
យោនិសោមនសិការជាអ្វី?
- យោនិសោមនសិការៈ គឺការធ្វើទុកក្នុងចិត្តដោយឧបាយត្រូវទំនង ដែលជាអង្គមួយក្នុងចំណោមអង្គទាំងឡាយដ៏ច្រើនរបស់បុគ្គលអ្នកមានបញ្ញា ឬថាជាឧបាយរបស់អ្នកឆ្លាត។
- ធម្មតាបុគ្គលអ្នកមានបញ្ញា តែងធ្វើអ្វី។ ដោយឧបាយនៃបញ្ញាដ៏ល្អប្រពៃ។ បុគ្គលអ្នកសំរេចមគ្គផលនៅពេលកំពុងស្ដាប់ព្រះធម៌ ក្រៅពីមានបញ្ញាចាស់ក្លាហើយនៅមានអង្គពីរទៀត
images/articles/2317/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ២៥,១៨៧ ដង)
មិត្តប្លម ៤ ពួក
ម្នាលគហបតិបុត្ត អ្នកត្រូវស្គាល់ពួកមនុស្សដែលមិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម ៤ ពួកនេះ គឺអ្នកត្រូវស្គាល់ អញ្ញទត្ថុហរោ (មនុស្សដែលគិតតែប្រយោជន៍ខ្លួន) ថាមិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម ១, អ្នកត្រូវស្គាល់ វចីបរមោ (មនុស្សល្អតែសំដី) ថាមិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម ១, អ្នកត្រូវស្គាល់ អនុប្បិយភាណី (មនុស្សដែលនិយាយចាក់បណ្ដោយឲ្យគាប់ចិត្ត) ថាមិនមែនជាមិត្ត
images/articles/2814/dtcgfvfbfvcx.jpg
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២១ (អាន: ២៧,០៤៥ ដង)
បាទទី ៣ នៃព្រះគាថា ដែលព្រះអស្សជិត្ថេរ បានសម្ដែងប្រាប់ដល់ព្រះសារីបុត្ត ព្រះអដ្ឋកថាវិន័យ មហាខន្ធកៈ បានពន្យល់សេចក្ដីថា តេសំ ឧភិន្នម្បិ សច្ចានំ យោ អប្បវត្តិនិរោធោ តញ្ច តថាគតោ អាហាតិ អត្ថោ ។ តេនស្ស និរោធសច្ចំ ទស្សេតិ ។ មានសេចក្ដីថា ព្រះតថាគតត្រាស់សម្ដែងនូវនិរោធ គឺការមិនប្រព្រឹត្តទៅនៃសច្ចៈសូម្បីទាំង ២ ( គឺទុក្ខសច្ចនិងសមុទយសច្ច ) នោះផង ។ ដោយពាក្យនេះឯង ដែលព្រះថេរៈសម្ដែងនូវនិរោធសច្ចដល់ព្រះសារីបុត្តនោះ ។
អថ វា តេសញ្ច យោ និរោធោតិ ឯត្ថ តេសំ យោ និរោធោ ច និរោធុបាយោ ចាតិ ឯវំ ទ្វេបិ សច្ចានិ ទស្សិតានិ ហោន្តីតិ ។ ម្យ៉ាងទៀត ក្នុងបាទនៃព្រះគាថា ដែលថា តេសញ្ច យោ និរោធោ ច នេះ គឺសូម្បីសច្ចៈទាំង ២ ( បានដល់និរោធសច្ចនិងមគ្គសច្ច ) ដែលព្រះថេរៈសម្ដែងហើយ យ៉ាងនេះថា ការរលត់នៃសច្ចៈទាំង ២ នោះ ( គឺទុក្ខសច្ចនិងសមុទយសច្ច ) និងឧបាយនៃការរលត់សច្ចៈទាំង ២ នោះឯង ដោយប្រការដូច្នេះ ។
សេចក្ដីដែលព្រះអដ្ឋកថាពន្យល់ក្នុងបាទនៃព្រះគាថា តេសញ្ច យោ និរោធោ ច នេះ គឺព្រះអស្សជិត្ថេរ ប្រកាសសច្ចៈ ២ គឺនិរោធសច្ច និងមគ្គសច្ច ។ និរោធសច្ច បានដល់ការរលត់សច្ចៈ ២ ខាងដើម គឺទុក្ខសច្ចនិងសមុទយសច្ច ចំណែកមគ្គសច្ចវិញ បានដល់ឧបាយនៃការរលត់ទុក្ខសច្ចនិងសមុទយសច្ចហ្នឹងឯង ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2809/asfasdcdsacasdx.jpg
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៤៧,២៤៨ ដង)
បើព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថា ភ្នំមាស ២ ក៏មិនល្មមគ្រប់គ្រាន់ចំពោះមនុស្សម្នាក់ ( បិដកលេខ ២៩ ទំព័រ ៣១៨ ) ដូច្នេះយើងគួរតែរៀនហ្វឹកហាត់ចិត្ត ឱ្យចេះស្កប់ស្កល់ក្នុងពេលនេះតែម្ដងទៅ ។ សូម្បីតែជីវិតនេះ ក៏មិនមែនជារបស់យើងផង តើអ្វីផ្សេងទៀតទៅដែលជារបស់យើងនោះ យើងកុំបំភ្លេចជរា ព្យាធិ មរណៈដែលជាម្ចាស់នៃជីវិតនេះឱ្យសោះ ឬក៏អនិច្ចំជាដើម ដែលជាម្ចាស់នៃបញ្ចក្ខន្ធ ។ ក្នុងសេចក្ដីនេះ បើយើងព្រមប្រគល់ជីវិត ឬបញ្ចក្ខន្ធ ឱ្យ ទៅម្ចាស់គេ យើងនឹងស្រាលអំពីភារៈពិតៗ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/1076/Untitled-1-Recovered.jpg
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ១៣,៤៥៨ ដង)
មនុស្សយើងម្នាក់ៗត្រូវការសភាពត្រជាក់ចិត្តចង់បាននូវសេចក្តីស្ងប់ចិត្ត ហើយគិតធ្វើយ៉ាងណា ឲ្យខ្លួនបានសប្បាយចិត្តជារៀងរាល់ថ្ងៃ បុគ្គលខ្លះគិតដូច្នេះហើយក៏ដើរលេងតាមឆ្នេរសមុទ្រខ្លះ ព្រៃភ្នំខ្លះ ទៅកាន់ប្រាសាទបុរាណខ្លះ ទៅកាន់ឧទ្យានផ្កាតូចធំ ខ្លះទៅកាន់ស្រុកឆ្ងាយជិតខ្លះទៅមើលល្បែងរបាំច្រៀងរាំខ្លះស្តាប់តន្ត្រីខ្លះជិះយានជំនិះតាមដងវិថីតូចធំខ្លះ ទៅកាន់ទីផ្សារលក់ទំនិញខ្លះរហូតដល់ ហ៊ានបរិភោគទឹកស្រវឹង ទៀតផងប៉ុណ្ណោះជាដើម គឺដើម្បីឲ្យខ្លួនសប្បាយ បានត្រជាក់ចិត្តរួចផុតអំពីគំនរភ្លើង គឺសេចក្តីទុក្ខសោក ប៉ុន្តែការដើរទស្សនាទាំងអស់នេះមិនអាចបានធូរស្រាលអំពីសេចក្តីទុក្ខសោក ប៉ុន្តែការដើរទស្សនា ទាំងអស់នេះមិនអាចបានធូរស្រាលអំពីសេចក្តីទុក្ខសោកបានឡើយ ឬបើបានធូរស្រាលខ្លះនោះក៏បានបន្តិចបន្តួចប៉ុណ្ណោះ ប្រៀបដូចជាថ្នាំស្ពឹក ដែលគេចាក់ដើម្បីកុំឲ្យឈឺក្នុងរយះពេលខ្លីគឺ១ម៉ោង ២ ម៉ោង ឬ ១ថ្ងៃប៉ុណ្ណោះ ដូច្នេះការដើរគ្រប់ទីកន្លែងមិនមែនជាដំណោះស្រាយធ្វើឲ្យធូរស្រាលបានត្រជាក់ចិត្តដូចជាការធ្វើទានរក្សាសីលចំរើនមេត្តាចិត្តព្រោះការរក្សាសីលជាដើមទើបអាចរំលត់នូវសភាពក្តៅក្រហាយក្នុងចិត្តបាន គប្បីជ្រាបថាសេចក្តីសុខមិនមែននៅឆ្ងាយអំពីក្នុងចិត្តរបស់ខ្លួនទេ ហើយសេចក្តីទុក្ខ ក៏នៅក្នុងចិត្តដែរដូច្នេះការត្រាច់ទៅកាន់ទីឆ្ងាយៗ ក៏មានចិត្តរួមដំណើរទៅជាមួយដែរ ដូច្នេះសេចក្តីទុក្ខក៏វាមាននៅក្នុង ទីនោះបើមានបញ្ញា នៅទីបញ្ញា នៅទីនើ បញ្ញានោះឯងក៏រំលត់នូវសេចក្តីទុក្ខនោះបាន ។
- មិនត្រជាក់ទេ បើនៅតែឱបភ្លើង
-មិនត្រជាក់ទេ បើនៅតែប្រកាន់
-មិនត្រជាក់ទេ បើនៅតែជាប់ជំពាក់
-មិនត្រជាក់ទេ បើនៅតែខឹងក្រោធច្រើន
-មិនត្រជាក់ទេ បើនៅតែមានគំនិតខូច
-មិនត្រជាក់ទេ បើនៅតែមានគំនិតយល់ខុស
-មិនត្រជាក់ទេ បើនៅតែច្រណែនអ្នកដទៃ
-មិនត្រជាក់ទេ បើនៅតែទ្រុស្តសីល
-មិនត្រជាក់ទេបើមិនមានបញ្ញា
នត្តិ សន្តិ បរំ សុខំ
ពុំមានសេចក្តីសុខដទៃ ក្រៅអំពីសេចក្តីស្ងប់ឡើយ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ មេត្តាចិត្ត
រៀបរៀងដោយៈ ធម្មាចារ្យ កែវ វិមុត្ត
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1082/Untitled-1-Recovered.jpg
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ៧៦,៦៨០ ដង)
មានសម្បត្តិតែក្របុណ្យ
មនុស្សក្នុងលោក អ្នកដែលមានទ្រព្យសម្បត្តិច្រើនក៏មានច្រើននាក់ដូចជាសេដ្ឋី គហបតី អ្នកមានដីស្រែចំការ រថយន្ត តូវធំមាសប្រាក់ជាច្រើន និង អ្នកបម្រើប្រុស ស្រីទៀតផង បុគ្គលនោះនៅតែមិនមានឱកាស ដើម្បីបំពេញបុណ្យកុសលសំរាប់ជាទីពឹងរបស់ខ្លួនស្ថិតនៅក្នុងសភាពកំណាញ់ រិះស្វិតស្វាញ រហូតអស់ជីវិតនេះហើយហៅថា មានសម្បត្តិតែក្របុណ្យ ។
images/articles/1083/Untitled-1-Recovered.jpg
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ៧៦,៥៩៩ ដង)
ហេតុអ្វីបានជាសត្វលោកយើង ឃើញគេមានសេចក្តីសុខមានយសជាដើមហើយក៏ច្រណែននឹងអ្នកដទៃនោះ ៗ មកអំពីក្នុងចិត្តមិនមានមេត្តាគឺសេចក្តីរាប់អាន កមិនមានមុទិតា គឺសេចក្តីត្រេកអរតាមនៅពេលដែលអ្នកដទៃមានសេចក្តីសុខជាដើម គួរពិចារណាតាមព្រះពុទ្ធដីកាថា
images/articles/1085/Untitled-1-Recovered.jpg
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ២៣,៥០០ ដង)
មានព្រះពុទ្ធវចនៈកន្លែងមួយបានសម្តែងថា ក្នុងសង្សារវដ្ដ គឺការវិលវល់កើតស្លាប់ដែលកំណត់ទីបំផុតខាងដើមមិនបាននេះ សត្វណាដែលមិនធ្លាប់ជាមាតា មិនធ្លាប់ជាបិតា មិនធ្លាប់ជាបុត្រមិនធ្លាប់ជាធីតានឹងគ្នា សត្វនោះមិនងាយរកបានទេដូច្នេះ កាលបើមានហេតុនាំឲ្យក្រោធកើតឡើងពីអ្នកណា គប្បីពិចារណាថា បុគ្គលនោះធ្លាប់ជាមាតារបស់យើងបុគ្គលនោះធ្លាប់ជាបិតារបស់យើង ។
អ្នកដែលជាមាតានោះ រក្សាកូនទុកក្នុងពោះជាច្រើនខែ គ្រាកាលកើតចាកផ្ទៃមកហើយ ក៏ចិញ្ចឹមថែរក្សាមិនខ្ពើមមូត្រលាមក ទឹកមាត់ទឹកសម្បោរជាដើម ចាប់កាន់ជូតលាងដោយដៃយ៉ាងស្និទ្ធ ឱបកូន ពកូន បីកូនបំបៅដោះ ចិញ្ចឹមកូនឲ្យរស់ ឲ្យរៀន ។ ល ។
ចំណែកលោកជាបិតាដើរផ្លូវលំបាកផ្លូវឆ្ងាយជួបភ័យព្រួយក្នុងមុខរបរជួញដូរ បិតាខ្លះទៅធ្វើសង្គ្រាមបិតាខ្លះចុះទូកទៅកណ្តាលសមុទ្រ បិតាខ្លះធ្វើការលំបាកផ្សេងៗទៀត ដើម្បីប្រមូឡទ្រព្យមក ដោយគិតថានឹងចិញ្ចឹមកូនតូច ។ទោះជាមិនមែនមាតាបិតា ក៏អាចជាបង ជាប្អូនជាញាតិ ជាមិត្ត ដែលធ្លាប់បានរួមសុខទុក្ខជាមួយគ្នា ។
ដូច្នេះ ការដែលមានចិត្តអាក្រក់ ខឹងក្រោធស្អប់ខ្ពើមដល់បុគ្គលទាំងនោះគឺជាការមិនសមគួរសោះឡើយ ។ព្រោះតែការហួងហែងកូនប្រុសស្រី សន្សំទ្រព្យទុកសម្រាប់កូន ទើបបានមិនធ្វើទាន មិនបានរក្សាសីល ភ្លាត់គតិខ្លួនឯងទៅនរក ឬប្រេតតិរច្ឆាន អស់កាលដ៏យូរអង្វែង ទើបបានកើតមកជាមនុស្សកំសត់ក្រីក្រ ពិការខ្វាក់ខ្វិន លំបាកលំបិន ត្រាច់ចរសូមទាន ដូច្នេះ ទើបយើងមិនត្រូវញ៉ាំងចិត្តឲ្យប្រទូស្ត ឬ ឲ្យស្អប់ខ្ពើមទៅលើអ្នកដែលធ្លាប់ពលីជីវិតចំពោះយើងឡើយ ។
អត្ថបទនេះដកស្រង់ចេញពីសៀភៅៈ វិធីរម្ងាប់សេចក្តីក្រោធ
រៀបរៀងដោយៈ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/637/Untitled-1.jpg
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ៣៥,៣៣២ ដង)
រឿងនិសិ្សតឈ្មោះគំរក់
( ចាក នា. ឯ. )
( អាក្រក់ចុះឪ្យតែល្អ ក្រចុះឪ្យតែមាន )
កាលកន្លងទៅយូរមកហើយ ព្រះពោធិសត្វ ទ្រង់ព្រះជាតិជាអាចារ្យទិសាបាមោក្ខ មាននាមល្បីល្បាញក្នុងកត្តសិលា
images/articles/1744/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៦,៨៨៦ ដង)
អនិសង្ឃអធិវាសនក្ខន្តី
អធិវាសនក្ខន្តីនេះ លោកសរសើរដោយអនេកបរិយាយមានដើមថា៖
សីលសមាធិគុណានំ ខន្តិ បធានការណំ
សព្វេបិ កុសលាធម្មា ខន្ត្យាយេវ វឍ្ឍន្តិ តេ
សេចក្ដីអត់ធន់ ជាហេតុជាទីតាំងនៃគុណ គឺសីលនិងសមាធិទាំងឡាយ, ធម៌ទាំងឡាយជាកុសលទាំងអស់នោះ តែងចម្រើនដោយសេចក្ដីធត់ធន់មែនពិត។
កេវលានំបិ បាបានំ ខន្តិ មូលំ និកន្តតិ
images/articles/1745/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ៣៩,៨៩៧ ដង)
ព្រះនាម ភគវា
ព្រះនាមទី១០របស់ព្រះអង្គគឺ « ភគវា » ភគវា ទ្រង់ព្រះនាមថា ភគវា ព្រោះព្រះអង្គមាន ដំណើរល្អទៅកាន់ត្រៃភព ខ្ជាក់ចោលហើយ គឺ ថា ព្រះអង្គមិនត្រឡប់កើតទៀតឡើយ។
ព្រះអង្គខ្ជាក់ចោលនូវមារ ៥ យ៉ាងគឺ៖
១- ខន្ធមារ
២- កិលេសមារ
៣- អភិសង្ខារមារ
៤- មច្ចុមារ
៥- ទេវបុត្តមារ។
ខន្ធមារ មាន ៥ យ៉ាងគឺ៖
១- រូបក្ខន្ធ
២- វេទនាខន្ធ
៣- សញ្ញាខន្ធ
៤- សង្ខារក្ខន្ធ
៥- វិញ្ញាណក្ខន្ធ
images/articles/1747/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ៣២,៩២៨ ដង)
វនសំយុត្ត
វិវេកសូត្រទី១
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ភិក្ខុមួយរូបនៅក្នុងដងព្រៃមួយ ក្នុងដែនកោសល ។ ក៏ក្នុងសម័យនោះ ភិក្ខុនោះទៅកាន់ទីសម្រាកក្នុង វេលាថ្ងៃហើយត្រិះរិះនូវអកុសលវិតក្កៈទាំងឡាយដ៏លាមក ដែលអាស្រ័យនឹងបញ្ចកាមគុណ ។
ក្នុងកាលនោះ មានទេវតាដែលអាស្រ័យនៅក្នុងដងព្រៃនោះ
images/articles/1750/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ៣៤,៩៨១ ដង)
គឺសភាវធម៌ម៉្យាងដែលប៉ះខ្ទប់នឹងសំលេង រួចក៏រលត់ បាត់ទៅវិញភ្លាម សោតបសាទរូបមិនទៀង មិនមែនជាសត្វ បុគ្គល ។ ការឮ គឺសោតវិញ្ញាណ មិនមែនជាត្រចៀក មិនមែន ជាសំលេង ប៉ុន្តែសភាវធម៌ទាំងបីមានជាប្រក្រតីធម្មតា ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សំដែងនូវសភាវធម៌ប្រក្រតីធម្មតា ឱ្យជាទីតាំងនៃ ការបដិបត្តិរំលត់តណ្ហា មានៈ ទិដ្ឋិ សភាវធម៌ ជាប្រក្រតីធម្មតាៗ ក្នុងជីវិតប្រក្រតីប្រចាំថ្ងៃ ព្រះសាស្តាទ្រង់ ត្រាស់ក្នុងមហាសតិប្បដ្ឋានសូត្រ សភាវធម៌នៅក្នុងមហាសតិប្បដ្ឋានសូត្រ ជាសភាវធម្មតា ដែលគ្រប់គ្នាតែងមាន ទាំងមនុស្ស ទាំងទេវតា ទាំងព្រះឥន្ទ្រ ទាំង ព្រះព្រហ្ម ទាំងការ សិក្សារលឹកពិចារណាទៀតសោត ក៏សិក្សាចំពោះតែសភាវធម៌ណា ដែលកើតឡើងកំពុងប្រាកដសេចក្តីសំខាន់គឺ សតិបញ្ញា ត្រង់ធម៌ដែលជាអារម្មណ៍អ្វីក៏ដោយជាកុសល ឬ ជាអកុសល ឬជាអព្យាកតៈ ដោយពុំចាំបាច់ស្វែងរកក្នុង ទីណាៗដទៃអំពីប្រក្រតីពិតៗនៃជិវិតឡើយ ។
ស្រង់ចាកពីសៀវភៅ ជំនួយសតិភាគ៣
ដែលរៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ