images/articles/3124/202_________________________-_________________________.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១ (អាន: ៤,៥៩៦ ដង)
មហាឃោសានន្ទ (ព្រះនាមពេញ សម្តេចព្រះមហាឃោសានន្ទ) (២៣ ឧសភា ១៩១៣ - ១២ មីនា ២០០៧) ជាសម្តេចសង្ឃរាជដែលទទួលស្គាល់ដោយប្រជាជនកម្ពុជានិរទេស ដោយព្រះអង្គបានគង់នៅក្រៅប្រទេសកម្ពុជា ក្នុងអំឡុងពេលសម័យខ្មែរក្រហម និងសម័យកុម្មុយនិស្តនៅប្រទេសកម្ពុជា ។
ព្រះនាមរបស់ព្រះអង្គជាភាសាបាលី គឺ « ឃោសានន្ទ » ដែលមានន័យថា ជា « អ្នកឃោសនាដោយរីករាយ » (ឃោស ៖ សំឡេងប្រកូក, សម្រែកខ្លាំង, ការបន្លឺសំឡេង + អានន្ទ ៖ សេចក្តីសប្បាយ, សេចក្តីរីករាយ, សេចក្តីសុខសាន្ត, ប្រាមោទ្យ) ។ ព្រះអង្គប្រសូតនៅខេត្តតាកែវ នៅប្រទេសកម្ពុជានាឆ្នាំ ១៩១៣ នៅក្នុងគ្រួសារអ្នកស្រែនៅទន្លេចតុមុខ ។ កាលនៅពីក្មេង ព្រះអង្គមានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើព្រះពុទ្ធសាសនា និងបានចូលបម្រើជាក្មេងវត្ត កាលពីអាយុ ៨ ឆ្នាំ ។ ព្រះសង្ឃក្នុងវត្តស្ងើចក្មេងវត្តរូបនោះណាស់ ហើយនៅអាយុ ១៤ ឆ្នាំ ព្រះអង្គបានបួសជាលោកនេន ។ ព្រះអង្គបានសិក្សាភាសាបាលីនៅពុទ្ធិកសាលាក្នុងវត្ត ហើយបន្ទាប់មកទៀត បាននិមន្តទៅបំពេញការសិក្សានៅពុទ្ធិកវិទ្យាល័យ នៅភ្នំពេញនិងខេត្តបាត់ដំបង មុននឹងនិមន្តទៅប្រទេសឥណ្ឌា ដើម្បីស្វែងរកការសិក្សាបន្ថែមទៅលើភាសាបាលីនៅវិទ្យស្ថាន « នវនាលន្ទាមហាវិហារ » ឯរដ្ឋពិហារ ប្រទេសឥណ្ឌា ។
ការអប់រំ
ព្រះមហាឃោសានន្ទ បានទទួលការហ្វឹកហាត់ពីគ្រូជាច្រើនអង្គក្នុងសាសនាព្រះពុទ្ធ ដូចជាព្រះសង្ឃ ១ អង្គពីប្រទេសជប៉ុន ព្រះនាម ហ៊្វូជិអ៊ិ និឈិដាត់ស៊ឺ (藤井 日達)និងសម្តេចព្រះសង្ឃរាជ ជួន ណាត ជាដើម ។
នៅឆ្នាំ ១៩៦៥ ព្រះមហាឃោសានន្ទ បានចាកចេញពីប្រទេសកម្ពុជា ទៅភាវនាធម៌នៅក្នុងវត្តរបស់ព្រះអាចារ្យ ប៉ែន ធម្មធរោ (พระอาจารย์แป้น ธมฺมธโร) គឺ វត្តឆាយណា (วัดชายนา) នៅក្នុងព្រៃមួយ ជិតទីរួមខេត្តនគរស្រីធម្មរាជ នៅភាគខាងត្បូងនៃប្រទេសថៃ ។ បួនឆ្នាំក្រោយមក ពោលគឺក្នុងអំឡុងពេលដែលព្រះអង្គនៅតែកំពុងសិក្សានៅក្នុងវត្តព្រៃរបស់ព្រះអាចារ្យធម្មធរោនោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចាប់ផ្តើមទម្លាក់គ្រាប់បែកនៅប្រទេសកម្ពុជា ក្នុងគោលបំណងកាត់ផ្ដាច់ផ្លូវលំហូជីមិញ និងបញ្ចប់សង្គ្រាមវៀតណាម ។ ប្រទេសកម្ពុជាត្រូវរងការបំផ្លិចបំផ្លាញខ្ទេចខ្ទី ហើយប្រជាជនត្រូវបែកខ្ញែកព្រាត់ប្រាសគ្នា ។
សម័យខ្មែរក្រហម
ពួកខ្មែរក្រហមបានរឹបអូសយកប្រទេសទាំងមូល ហើយវាសនានៃព្រះពុទ្ធសាសនាខ្មែរ ត្រូវស្ថិតក្នុងភាពមិនទៀង ។ ប៉ុល ពត ដែលធ្លាប់រស់នៅក្នុងវត្តអារាមកាលនៅក្មេង បានប្រកាសថា ព្រះសង្ឃ ជាបញ្ញើក្អែគ គ្មានប្រយោជន៍អ្វីនោះទេ ហើយជាវណ្ណៈមួយក្នុងរបបសក្តិភូមិចាស់ ។ ដោយសារការឃោសនាដ៏គួរឲ្យរន្ធត់បែបនោះ ពួកខ្មែរក្រហមបានផ្សឹកព្រះសង្ឃ ហើយបញ្ជូនទៅធ្វើស្រែចម្ការដូចប្រជាជនដទៃទៀតដែរ ឬក៏ពួកខ្មែរក្រហមបានធ្វើទារុណកម្មលើព្រះសង្ឃ ឬបញ្ជូនទៅរៀនសូត្រ និងធ្វើគត់ចោលទៀតផង ។ ព្រះសង្ឃខ្លះទៀត ត្រូវបានបង្ខំឲ្យប្រព្រឹត្តខុសនឹងវិន័យរបស់ព្រះសង្ឃ ដោយត្រូវបានគេភ្ជង់កាំភ្លើង ។ ចាប់តាំងពីពេលនោះមក រហូតដល់ពេលរបបខ្មែរក្រហមត្រូវរលំ លែងមានព្រះសង្ឃនៅក្នុងប្រទេសកម្ពុជា ហើយនិងវត្តជាច្រើន បានត្រូវគេកម្ទេចចោល ។
នៅគ្រានោះ មានជនជាតិខ្មែរជាច្រើន បានចាប់ផ្តើមរត់ចេញពីប្រទេសកម្ពុជា ទៅផ្តុំគ្នាតាមបណ្តោយព្រំប្រទល់ប្រទេសថៃ ដោយតំណាលទាំងរឿងរ៉ាវដែលអ្នកក្រៅ ពិបាកជឿ ស្តីពីរបបប្រល័យពូជសាសន៍ដ៏គួរឲ្យភ័យរន្ធត់នោះ ។
នៅឆ្នាំ ១៩៧៨ ព្រះមហាឃោសានន្ទ បានចាកចេញពីអាស្រមបទក្នុងព្រៃ ហើយបាននិមន្តទៅដល់ជំរំជនភៀសខ្លួននៅតាមព្រំប្រទល់ប្រទេសថៃនិងខ្មែរ និងបានចាប់ផ្តើមជួយផ្គត់ផ្គង់ដល់ជនភៀសខ្លួនដែលរត់មកប្រទេសថៃនោះ ។ នៅតាមជំរំនានា ជនភៀសខ្លួន ដែលខានបានជួបព្រះសង្ឃជាច្រើនឆ្នាំមកនោះ ពេលឃើញមុខព្រះមហាឃោសានន្ទ ក៏រំភើបចិត្តយ៉ាងក្រៃលែង ហើយក៏ស្រក់ទឹកភ្នែកស្រែកយំ កាលណាព្រះមហាឃោសានន្ទសូត្រមន្ត្រ ដែលជនជាតិខ្មែរធ្លាប់ឮធ្លាប់សូត្រជាច្រើនជំនាន់ច្រើនតំណមុនឆ្នាំសូន្យនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម ។ ព្រះអង្គបានចែករំលែកនូវអត្ថបទព្រះធម៌ដល់ជនភៀសខ្លួនជាធម្មទាន សម្រាប់ចម្រើនព្រះបរិត្ត និងបំផុសគំនិត ដើម្បីលើកទឹកចិត្តរបស់ជនភៀសខ្លួនដ៏វេទនាទាំងនោះ។
ការស្ថាបនាឡើងវិញ
ព្រះមហាឃោសានន្ទ បានជួយដល់ប្រទេសជាតិ និងជួយឲ្យព្រះពុទ្ធសាសនាខ្មែរ កើតឡើងវិញ នៅឆ្នាំ ១៩៨០ ។ ព្រះអង្គបានធ្វើជាអ្នកតំណាងប្រជាជនខ្មែរក្នុងជំរំជនភៀសខ្លួន និងតំណាងរដ្ឋាភិបាលខ្មែរនិរទេសកម្ពុជា នៅឯអង្គការសហប្រជាជាតិ ។
នៅពេលដែលរបប ប៉ុល ពត រលំនាឆ្នាំ ១៩៧៩ ព្រះមហាឃោសានន្ទ គឺជាព្រះសង្ឃ ១ អង្គ ក្នុងចំណោមព្រះសង្ឃខ្មែរ ៣០០០ អង្គ ដែលបានផុតពីស្លាប់ ក្នុងចំណោមព្រះសង្ឃចំនួន ៦ ម៉ឺនអង្គនៅប្រទេសកម្ពុជាមុនឆ្នាំ ១៩៧៦ ។ ក្នុងឆ្នាំ ១៩៧៩ នៅតាមជាយដែនខ្មែរ-ថៃ ព្រះអង្គបានកសាងវត្តក្នុងជំរំជនភៀសខ្លួនទាំងឡាយ ហើយបានបំបួសព្រះសង្ឃជាតិខ្មែរ ទោះបីជាមានការហាមប្រាមពីអាជ្ញាធរយោធាថៃក៏ដោយ ។
នៅឆ្នាំ ១៩៨០ ព្រះមហាឃោសានន្ទ និងបព្វជិតសាសនាគ្រីស្ទាន ១ រូប គឺគ្រូគង្វាល ភីធ័រ ឡរ៉ែន្ស ផនដ៍ (Peter L. Pond) បានបង្កើត « បេសកកម្មអន្តរសាសនាដើម្បីសន្តិភាពនៅកម្ពុជា » ។ លោកទាំងពីរ បានរកឃើញអតីតព្រះសង្ឃនិងដូនជី រាប់រយអង្គ និងរាប់រយនាក់ ដែលបានរួចពីស្លាប់ ដើម្បីឲ្យពួកអតីតសង្ឃនិងដូនជីទាំងនោះ អាចបួសឬកាន់សីល ១០ ឡើងវិញ និងកាន់កាប់មុខងារឡើងវិញ ក្នុងវត្តអារាមខ្មែរទូទាំងពិភពលោកផងដែរ ។ នៅខែមិថុនា ឆ្នាំ ១៩៨០ រដ្ឋាភិបាលថៃសម្រេចចិត្តបង្ខំជនភៀសខ្លួនរាប់ពាន់នាក់ឲ្យធ្វើមាតុភូមិនិវត្តន៍ ។ លោកគ្រូគង្វាល ផនដ៍ និងព្រះមហាឃោសានន្ទ ក៏បានរៀបចំការតវ៉ាប្រឆាំងនឹងការធ្វើមាតុភូមិនិវត្តន៍ទាំងបង្ខំនូវជនភៀសខ្លួនពីជំរំស្រះកែវ (សាកែវ) ។
នៅឆ្នាំ ១៩៨៨ ព្រះសង្ឃខ្មែរមួយក្រុម ដែលបាននិរទេសខ្លួនចាកចេញពីប្រទេសកម្ពុជា បានជ្រើសតាំងព្រះមហាឃោសានន្ទ ជាសង្ឃរាជ ។ ព្រះមហាឃោសានន្ទ បានយល់ព្រមទទួលឋានៈនេះជាបណ្តោះអាសន្ន ដរាបដល់ប្រទេសកម្ពុជានឹងមានសន្តិភាពឡើងវិញ ។ នៅជំនាន់នោះ គឺនៅទសវត្សរ៍ឆ្នាំ ១៩៨០ សម្តេចព្រះមហាសង្ឃរាជនៅប្រទេសកម្ពុជា គឺ សម្តេច ទេព វង្ស ដែលរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោមការគាំទ្រពីសាធារណរដ្ឋសង្គមនិយមវៀតណាម បានតែងតាំងកាលពីឆ្នាំ ១៩៨១ ។
ធម្មយាត្រា
នៅឆ្នាំ ១៩៩២ ជាឆ្នាំដំបូង ដែលអង្គការសហប្រជាជាតិបានអនុវត្តសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនៃឆ្នាំ ១៩៩១ ទើបព្រះមហាឃោសានន្ទ ដឹកនាំធម្មយាត្រានៅថ្នាក់ជាតិជាលើកដំបូង សម្រាប់ផ្តល់នូវសន្តិភាពដល់ប្រទេសខ្មែរទាំងមូល ដើម្បីឲ្យជនជាតិខ្មែរមានសេចក្តីសង្ឃឹមនិងសន្តិភាពឡើងវិញ។ ធម្មយាត្រានេះ បានធ្វើដំណើរនិងចំណាយពេលអស់រយៈពេល ១៦ ថ្ងៃ និង ២០០ គ.ម. ឆ្ពោះទៅកាន់តំបន់ខ្មែរក្រហម ដោយឆ្លងកាត់ដី ដែលពួកខ្មែរក្រហមបានបង្កប់គ្រាប់មីន ។ បន្ទាប់មក ព្រះអង្គនាំធម្មយាត្រាជាច្រើន ឆ្ពោះមកប្រទេសកម្ពុជាទាំងមូល ជាមួយមនុស្សចំនួនប្រមាណ ២០០ ទៅ ៣០០ នាក់រៀងរាល់ឆ្នាំ (មានទាំងព្រះសង្ឃ ដូនជី និងឧបាសកឧបាសិកា) ។ នៅឆ្នាំ ១៩៩៥ មានរហូតដល់ ៥០០ នាក់ ដែលធ្វើធម្មយាត្រា ។ នៅឆ្នាំ ១៩៩៥ នោះ មានពួកខាង « បូជនីយេសចរណ៍អន្តរជំនឿដើម្បីសន្តិភាពនិងជីវិត » បានទៅជួបនិងរួបរួមគ្នាជាមួយពួកអ្នកធ្វើធម្មយាត្រានោះ ។ ក្រុមទាំង ២ បានដើរឆ្លងកាត់ប្រទេសកម្ពុជា ពីព្រំប្រទល់ថៃ រហូតដល់ព្រំប្រទល់វៀតណាម ដោយបានដើរកាត់តំបន់ដែលពួកខ្មែរក្រហមកាន់កាប់ អស់រយៈពេលច្រើនថ្ងៃ ។ ដោយហេតុតែបានបង្រៀននូវភាពអហិង្សា និងកសាងវត្តអារាមខាងពុទ្ធសាសនាទូទាំងពិភពលោក ដើម្បីជួយជ្រោមជ្រែងដល់ជនជាតិខ្មែរ ដែលត្រូវនិរទេស ឲ្យឋិតនៅក្នុងសាសនាប្រកបដោយសន្តិភាពរបស់ខ្លួននេះ បានជាព្រះមហាឃោសានន្ទ បានទទួល « រង្វាន់នៃសេចក្តីក្លាហាននិងមនសិការ ពីមូលនីធិ ភីស អាប្បេយ៍ (អាស្រមបទសន្តិភាព) » (Peace Abbey Courage of Conscience Award) ។
គេបានដាក់ឈ្មោះព្រះអង្គថា ជា « មហាត្មៈគន្ធី នៃប្រទសកម្ពុជា » ។ លោកស្រី ឃ្លែរប៊ន ផិល្ល (Claiborne Pell) ដែលជាប្រធានគណៈកម្មាធិការការបរទេសនៃព្រឹទ្ធសភាអាមេរិកាំង បានស្នើឈ្មោះរបស់ព្រះអង្គ ចំពោះរង្វាន់សន្តិភាពណូបែល[១៣] ។ គេក៏បានស្នើព្រះនាមព្រះអង្គ ចំពោះរង្វាន់នេះ នៅឆ្នាំ ១៩៩៥, ១៩៩៦ និង ១៩៩៧ ដោយយល់ឃើញសកម្មភាពរបស់ព្រះអង្គក្នុងការនាំសន្តិភាពដល់ប្រទេសកម្ពុជា ។ ព្រះមហាឃោសានន្ទ ក៏មានតួនាទីជាទីប្រឹក្សាឲ្យ « ពុទ្ធសាសនិកសម្ព័ន្ធដើម្បីសន្តិភាព » (Buddhist Peace Fellowship) ហើយព្រះអង្គគង់ម្តងម្កាលនៅវត្តអារាមបាលិលេយ្យ ដែលកសាងដោយជនភៀសខ្លួនខ្មែរ នៅទីក្រុងហ្វ៊ីឡាឌែលហ៊្វីយ៉ា រដ្ឋផេនស៊ីលវ៉ានីញ៉ា ស.រ.អា. ។
សម្តេចព្រះមហាឃោសានន្ទ បានទទួលអនិច្ចធម្មនៅក្រុងន័រធ៍ហាំប៍តុន រដ្ឋម៉ាស្សាឈូសេត្តស៍ នៃសហរដ្ឋអាមេរិក នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០០៧ ៕
ប្រភពដកស្រង់អត្ថបទ
ប្រភពសំឡេងmp3
ដោយ៥០០០ឆ្នាំ
images/articles/3071/255ok.jpg
ផ្សាយ : ២២ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៤,៥៩៣ ដង)
វណិជ្ជាសូត្រ ទី៧
[៧៧] ម្នាលភិក្ខុទាំងឡាយ ជំនួញ ៥ យ៉ាងនេះ ឧបាសកមិនគួរធ្វើឡើយ។ ជំនួញ ៥ យ៉ាង តើដូចម្តេច។ គឺការជួញគ្រឿងសស្រា្តវុធ ១ ការជួញមនុស្ស ១ ការជួញ (សត្វដែលគេសម្លាប់យក) សាច់ ១ ការជួញគ្រឿងស្រវឹង ១ ការជួញថ្នាំពិស ១។ ម្នាលភិក្ខុទាំងឡាយ ជំនួញ ៥ ប្រការនេះឯង ឧបាសកមិនគួរធ្វើឡើយ។
វណិជ្ជាសូត្រ ទី ៧ ឬ ជំនួញ ៥ យ៉ាងនេះ ឧបាសកមិនគួរធ្វើឡើយ
បិដក ៤៥ ទំព័រ ១៦០ ឃ្នាប ៧៧
ដោយ៥០០០ឆ្នាំ
images/articles/2829/esrfddfdgfbghj.jpg
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២១ (អាន: ២៣,០៨៨ ដង)
កាលបើនៅត្រូវការច្រើនប៉ុនណា ក៏ត្រូវតែរែកពុនលីសែង ឬក៏ត្រូវទូលទៅនូវភារៈធ្ងន់ប៉ុណ្ណឹងដែរ ។ ការស្វែងរកនិងការបានមក មើលទៅហាក់ដូចជាហ៊ឹកហ៊ាក់ហ៊ឺហាខ្លាំងក្លាមាំមួនណាស់ ប៉ុន្តែ នេះបានត្រឹមតែធ្វើឲ្យភាពងាយស្រួល ក្លាយទៅជាយ៉ាប់ ទៅជារវល់ច្រើន លំបាកច្រើន ដោយទាំងមិនចាំបាច់អ្វីនោះផងឡើយ ។ វាជាការសាងបញ្ហា សាងរឿងរវល់ឥតប្រយោជន៍ឲ្យខ្លួនឯងទៅវិញទេ នេះឯងកាមគុណ វាមានទាំងអស្សាទៈ គឺសុខសោមនស្ស វាមានទាំងអាទីនវៈគឺទោស ដែលលំបាកនឹងយល់ទៅបាន ។
ដំណោះស្រាយ គឺត្រូវចេះពិចារណានូវប្រយោជន៍ក្នុងវត្ថុប្រើប្រាស់ និងត្រូវដឹងថា អ្វីដែលមិនចាំបាច់សម្រាប់ជីវិតនេះ ព្រោះជីវិតនេះ ចាំបាច់ត្រូវការយ៉ាងរួសរាន់នូវកុសលធម៌ ដើម្បីកម្ចាត់បង់ហេតុនៃសេចក្ដីទុក្ខ ដូចជាភ្លើងកំពុងឆេះក្បាល ហើយប្រញាប់លត់នូវភ្លើងនោះ ដូច្នោះឯង ។ ត្រូវចេះសន្ដោសក្នុងបច្ច័យ ៤ ជ្រើសរើសយកអ្វីៗដោយស្មារតី មិនកាន់យកតាមតែចំណង់នៃកិលេសកាមនោះឡើយ ត្រូវចាំថា កាមគុណរឹតតែស៊ី រឹតតែឃ្លាន , រឹតតែបាន រឹតតែមិនគ្រប់ ទាំងដែលមិនចាំបាច់បានអ្វីៗនោះដោយសព្វគ្រប់ទៀតផង ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/2035/Untitled-1-Recovered.jpg
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៤៣,៩២២ ដង)
ទុដ្ឋដ្ឋកសូត្រ
តិរិ្ថយ១ពួក មានចិត្តប្រទូស្ត ពោលតិះដៀល (ព្រះមានព្រះភាគនិងភិក្ខុសង្ឃ) មិនតែប៉ុណ្ណោះ តិរិ្ថយដទៃទៀតដែលមានសេចក្តីសំគាល់ថា មែនក៏ពោលតិះដៀលដែរ ឯអក្កោសវាទ ដែលកើតហើយ មិនចូលទៅដល់ព្រះមុនី ហេតុនោះ ត្រូវដឹងថា ព្រះមុនីមិនមានសសរខឿន គឺរាគាទិក្កិលេស ក្នុងសន្តានតិចតួចសោះឡើយ ។
បុគ្គលកន្លងនូវទិដ្ឋិរបស់ខ្លួនដូចម្តេចបាន
images/articles/2034/Untitled-1-Recovered.jpg
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៤៥,០៧៨ ដង)
គ្រានោះ សភិយបរិព្វាជក មានចិត្តត្រេកអរខ្ពស់ឡើង កើតបីតិសោមនស្ស ត្រេកអរ រីករាយ ចំពោះភាសិតព្រះមានព្រះភាគ ហើយសួរប្រស្នានឹងព្រះមានព្រះភាគ តទៅ៖
(សភិយបរិព្វាជក សួរថា) បណ្ឌិតទាំងឡាយ ហៅបុគ្គល អ្នកបានគុណវិសេសដូចម្តេច ថាជាព្រាហ្មណ៍ ថាជាសមណៈ ដោយហេតុដូចម្តេច អ្នកផងតែហៅថា ជាអ្នកងូតលាង (កិលេស) ដោយប្រការដូចម្តេច ហៅថា នាគ តើប្រការដូចម្តេច
images/articles/2033/Untitled-1-Recovered.jpg
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៥២,០១១ ដង)
តិស្សមេត្តេយ្យសូត្រ
ព្រះតិស្សមេត្តេយ្យ ដ៏មានអាយុ (អារាធនាថា) បពិត្រព្រះអង្គ និរទុក្ខ សូមព្រះអង្គ សម្តែងសេចក្តីចង្អៀតចង្អល់ របស់បុគ្គល អ្នកប្រកបមេថុនធម្មរឿយៗ យើងខ្ញុំ បានស្តាប់ ពាក្យប្រដៅ ព្រះអង្គហើយ នឹងសិក្សានូវវិវេកទាំងឡាយ ។
(ព្រះមានព្រះភាគ ត្រាស់ថា ម្នាលមេត្តេយ្យ) បុគ្គល អ្នកប្រកបមេថុនរឿយៗ រមែងភ្លេចពាក្យប្រដៅផង ប្រតិបត្តិខុសផង ការប្រព្រឹត្តខុសនុ៎ះ ជាអំពើមិនប្រសើរ
images/articles/2049/Untitled-1-Recovered.jpg
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៥១,៩១២ ដង)
ខ្ញុំជាកូនប្រុសតែមួយជាទីស្រឡាញ់របស់មាតាជាទីស្រឡាញ់របស់បិតាដែលមាតាបិតាបានហើយដោយការប្រព្រឹត្តវ័តដ៏ច្រើនដងដោយបន់ស្រន់ផង។ឯមាតានិងបិតាទាំងពីរនោះជាអ្នកប្រាថ្នាសេចក្តីចម្រើន ស្វែងរកប្រយោជន៍ទើបនាំខ្ញុំថ្វាយព្រះពុទ្ធព្រោះសេចក្តីអនុគ្រោះ(ដោយពាក្យថា)កូននេះធ្លាប់សុខចម្រើនដោយសេចក្តីសុខខ្ញុំព្រះអង្គបានដោយលំបាកបពិត្រព្រះលោកកនាថយើងខ្ញុំសូមថ្វាយ
images/articles/2087/Untitled-1-Recovered.jpg
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ២១,០៨៣ ដង)
កប្បដែលវិនាសទៅវិញដោយហេតុ៣យ៉ាងគឺៈ
១- វិនាសដោយភ្លើងឆេះកាល បើលោកធាតុឬចក្កវាឡទាំង១សែនកោដិមានអាយុគ្រប់មួយកប្បហើយ ត្រូវភ្លើងឆេះកម្ទេចលោកធាតុទាំងនោះ មុនដែលនឹងភ្លើងឆេះនោះ មានភ្លៀងធំធ្លាក់ចុះក្នុងលោកទាំង១សែនកោដិ មនុស្សទាំងឡាយនាំគ្នាត្រេកអរសាបព្រោះបណ្ដុះពូជធញ្ញជាតិផ្សេងៗ កាលបើដុះល្មមស៊ីបានហើយ ភ្លៀងក៏រាំងលែងធ្លាក់ចុះមកទៀតអស់សែនឆ្នាំជាច្រើន។
សត្វដែលមានកម្មស្រាលៗ ក៏ស្លាប់មុនសត្វដែលមានកម្មអាក្រក់ បានទៅកើតក្នុងព្រហ្មលោកទាំងអស់។ លុះកាលកន្លងយូរទៅទឹកដែលដក់នៅក្នុងទីនោះៗក៏រីងអស់ទៅ ពួកសត្វទាំងឡាយមានត្រីនឹងអណ្ដើកជាដើមក៏ស្លាប់អស់ទៅ។
សត្វនរកក្ដី តិរច្ឆានក្ដី មនុស្សក្ដី ស្លាប់ទៅបានទៅកើតក្នុងស្ថានសួគ៌ ខំចម្រើនឈានក្នុងស្ថានសួគ៌បានទៅកើតក្នុងព្រហ្មលោកទាំងអស់។
ត្បិតមុនដែលភ្លើងនឹងឆេះចំនួនមួយសែនឆ្នាំ មានទេវតាមួយអង្គឈ្មោះលោកព្យូហាចុះអំពីទេវតាមក ក្លែងភេទជាមនុស្សស្លៀកសំពត់ក្រហមរំសាយសក់ មានមុខទទឹកជោគដោយទឹកភ្នែក ជូកទឹកភ្នែកហើយដើរទៅតាមផ្លូវមនុស្ស ប្រកាសប្រាប់ថាអ្នកទាំងឡាយនៅមួយសែនឆ្នាំទៀតកប្បនឹងវិនាស លោកនឹងវិនាស ទឹកសមុទ្រនឹងរីងខះ ផែនដីភ្នំសុមេរុ ទេវលោក ព្រហ្មលោកនឹងវិនាស អ្នកទាំងឡាយចូលចម្រើនមេត្តាភាវនានិងខំបម្រើមាតាបិតាដោយគោរព។
ក្នុងពេលនោះមនុស្សទាំងឡាយជាសប្បុរសបានស្ដាប់ពាក្យទេវតានោះហើយ ក៏កើតសវេកតក់ស្លុតមុនគេ ប្រញាប់ប្រញាល់ធ្វើបុណ្យទានបម្រើមាតាបិតាមិនមានសេចក្ដីប្រមាទ លុះដល់ស្លាប់ទៅបានកើតក្នុងទេវលោក ខំចម្រើនឈានក្នុងទេវលោក បានសម្រេចឈានក៏បានទៅកើតក្នុងព្រហ្មលោកទៅ មិនបានទៅរងទុក្ខវេទនាយូរដូចជនអសប្បុរសឡើយ។
ក្នុងគម្ពីរវុសុទ្ធិមគ្គប្រាប់ថាវស្សុបច្ចេទតោ បន ឧទ្ធំ ទីឃស្ស អទ្ធុនោ អច្ចយេន ទុតិយោ សុរិយោចាតុភវតិ... ដូច្នេះជាដើម។សេចក្ដីថាៈ រាប់តាំងអំពីកាលដែលរាំងភ្លៀង កន្លងកាលជាយូរអង្វែង មានព្រះអាទិត្យទី ២ កើតឡើងប្រាកដ។ កាលព្រះអាទិត្យពីរមានក្នុងលោកហើយ យប់នឹងថ្ងៃមិនប្រាកដ។
ព្រះអាទិត្យមួយរះឡើង មួយលិចទៅ ក្នុងលោកមានកម្ដៅពព្រះអាទិត្យជាប់ជានិច្ចរាល់វេលា។ ក្នុងកាលមុនអំពីកាលដែលព្រះអាទិត្យញ៉ាំងកប្បឲ្យវិនាសនោះសុរិយទេវបុត្រតែងមានក្នុងសុរិយវិមាន ដល់មកក្នុងពេលដែលព្រះអាទិត្យញ៉ាំងកប្បឲ្យវិនាសនោះ សុរិយវិមាន មិនមានទេវបុត្រឡើយ។ សុរិយមណ្ឌលដែលកើតថ្មីមានកម្លៅក្លាហានណាស់ ពពកនឹងអ័ព្ទក្នុងអាកាសបាត់អស់ ជាអាកាសប្រាសចាកមន្ទិល។
កាលបើព្រះអាទិត្យ២កើតឡើងក្នុងលោក ហើយទឹកក្នុងស្ទឹងតូចៗរីងខះអស់ឥតសល់។ លុះកន្លងកាលយូរទៅព្រះអាទិត្យទី៣កើតឡើង ទឹកក្នុងស្ទឹងធំទាំង៥ក៏រីងខះអស់ទៀត។ លុះកាលកន្លងយូរទៅ ព្រះអាទិត្យទី៤កើតឡើង ទឹកក្នុងស្រះធំទាំង៧ មានស្រះអនោតត្តជាដើមក៏រីងខះអស់ទៀត។ លុះកាលកន្លងយូរទៅ ព្រះអាទិត្យទី៥កើតឡើង ទឹកក្នុងសមុទ្រក៏រីងខះអស់ទៀត ក្នុងលោកទាំងមូលគ្មានទឹកមួយដំណក់ឡើយ។
លុះកន្លងកាលយូរទៅព្រះអាទិត្យទី៦កើងឡើង ចក្កវាឡទាំងមួយសែនកោដិមានផ្សែងហុយទ្រលោមឡើង មានជ័រហូរអំពីផែនដី។ លុះកន្លងកាលយូរទៅ ព្រះអាទិត្យទី៧កើតឡើង ចក្កវាឡទាំងមួយសិនកោដិ មានអណ្ដាតភ្លើងឆេះសន្ធោសន្ធៅ ឆេះរលាយភ្នំកម្ពស់មួយយោជន៍ៗជាដើមដរាបដល់ភ្នំសិនេរុ បណ្ដាលឲ្យវិនាសសាបសូន្យទៅ។
អណ្ដាតភ្លើងដែលឆេះនោះក៏កួចទៅឆេះក្នុងស្ថានចាតុមហារាជិកា ឆេះស្ថានតាវត្តិង្ស ស្ថានយាមា ស្ថានតុសិត ស្ថាននិម្មានរតី ស្ថានបរនិម្មិតវសវតី និងឆេះនូវស្ថានព្រហ្មជាន់ខាងក្រោមទៅទល់ត្រឹមស្ថានអាភស្សរៈ។
សា យាវ អណុមត្តម្បិ សង្ខ័ារគតំ អត្ថិ តាវ ន និព្វាយតិ។ អណ្ដាតភ្លើងនោះ បើរបស់ដែលឆេះនោះមិនទាន់អស់ ក៏មិនទាន់រលត់ ឆេះដរាបដល់អស់មិនឲ្យសល់ផេះ ទើបរលត់ទៅ ឧបមាដូចជាភ្លើងឆេះប្រេង។ ទីខាងក្រោមជាអាកាសទទេ ខាងលើក៏ជាអាកាសទទេដូចគ្នាទាំងអស់មានងងឹតធំតែមួយ។
២- វិនាសដោយទឹក កាលបើលោកធាតុឬចក្កវាឡមានអាយុមួយកប្បហើយត្រូវវិនាសទៅវិញ។ កាលដែលវិនាសដោយទឹកមានទំនាក់ទំនងគ្នានឹងវិនាសដោយភ្លើងដែរ គ្រាន់តែប្លែកដូច្នេះ គឺមហាមេឃបណ្ដាលភ្លៀងទឹកក្រុតឲ្យធ្លាក់ចុះមកក្នុងចក្កវាឡទាំងមួយសែនកោដិ សម្ភារៈទាំងឡាយមានភ្នំជាដើម កាលបើត្រូវទឹកក្រុតហើយក៏រលាយរលួយអស់ទៅ ទឹកក្រុតនោះខ្យល់បក់ទ្រទ្រង់ជុំវិញ រលាយនូវសម្ភារៈខាងក្រោម រំលាយនូវស្ថានសួគ៌៦ជាន់និងស្ថានព្រហ្មជាច្រើនជាន់ទៀតទៅដល់នឹងត្រឹមស្ថានព្រហ្មឈ្មោះ សុភកិណ្ហា។
ទឹកក្រុតក៏រីងខះអស់ទៅ សម្ភារៈទាំងឡាយមានភ្នំជាដើម ដែលរលាយដោយទឹកក្រុតនោះឧបមាដែលមានអំបិលបង់ទៅក្នុងទឹក រលាយអស់ឥតមានសល់អ្វីតិចតួចឡើយ។ ទីខាងក្រោមជាអាកាសទទេ ខាងលើក៏ជាអាកាសទទេដូចគ្នាទាំងអស់ មានតែងងឹតធំតែមួយ។
៣- កប្បវិនាសដោយខ្យល់ កាលបើរលាយដោយធាតុឬចក្កវាឡមានអាយុមួយកប្បហើយ ត្រូវវិនាសទៅវិញ។ ការដែលវិនាសដោយខ្យល់នោះ មានទំនាក់ទំនងដូចគ្នានឹងវិនាសដោយភ្លើងដែរ គ្រាន់តែប្លែកគ្នាដូច្នេះគឺ មហាមេឃញ៉ាំងខ្យល់ព្យុះធំឲ្យកើតឡើងបក់បំប៉ើងធុលីល្អិតៗ ឲ្យហុយទៅព្ធដ៏អាកាសវិនាសបាត់អស់ទៅជាមុន ទើបបក់បំប៉ើងនូវដីខ្សាច់គ្រួសតូចៗនិងដុំថ្មធំៗដរាបដល់ដើមឈើនិងភ្នំឲ្យប៉ះទង្គិចគ្នាអណ្ដែតទៅព្ធដ៏អាកាស វិនាសអស់ឥតសល់កម្ទេច ទើបបក់បំបែកផែនដីក្នុងមួយសិនចក្កវាឡនិងស្ថានសួគ៌៦ជាន់ ស្ថានព្រហ្ម ដរាបទៅទល់ស្ថានព្រហ្មឈ្មោះវេហប្ជលា ឲ្យល្អិតខ្ទេចខ្ទីអស់ឥតមានសល់ធុលីបន្តិចបន្តួចឡើយ។ ខ្យល់ក៏វិនាសបាត់អស់ទៅ ទីខាងក្រោមជាអាកាសទទេ ខាងលើក៏ជាអាកាសទទេដូចគ្នាទាំងអស់ មានងងឹតធំតែមួយ។
កប្បដែលវិនាសទៅវិញដោយអាការៈបីយ៉ាង ដូចរៀបរាប់មកនេះឯង។ អាការៈទាំងបីយ៉ាងនេះមិនមែនវិនាសផ្លាស់ប្ដូរគ្នាម្ដងៗម្នាក់ទេ គឺវិនាសយ៉ាងនេះ។វិនាសដោយភ្លើង៧ដង ត្រូវវិនាសដោយទឹកម្ដង វិនាសដោយភ្លើងនិងទឹកៗតែយ៉ាងនេះចំនួន៦៣ដង ទើបវិនាសដោយខ្យល់ម្ដង។ នេះជាធម្មតានៃការវិនាសរបស់កប្ប។
ក្នុងគម្ពីរវិសុទ្ធិមគ្គប្រាប់អំពីហេតុដែលបណ្ដាលឲ្យវិនាសថា
អកុសលលមូលេសុ ហិ ឧស្សន្នេសុ ឯរំ លោកោ វិនស្សតិ។ សោ ច ខោ រាគេ ឧស្សន្នតរេ អគ្គិនា វិនស្សតិ ទោសេ ឧស្សន្នតរេ ឧទកេន វិនស្សតិ។ កេចិ បន ទោសេ ឧស្សន្នតរេ អគ្គិនា រាគេ ឧស្សន្នតរេ ឧទកេនាតិ វទន្តិ។ មោហេ ឧស្សន្នតរេ វាតេន វិនស្សតិ។
សេចក្ដីថាៈ កាលបើអកុសលមូលទាំងឡាយគឺ រាគៈ ទោសៈ មោហៈ ក្រាស់ឡើងហើយ លោកតែងវិនាសដោយការយ៉ាងនេះ។ លោកនោះឯង កាលបើមានរោគៈ ក្រាស់ជាង ត្រូវវិនាសដោយទឹក។ ចំណែកខាងកេចិតអាចារ្យនិយាយថាៈ កាលបើមានទោសៈក្រាស់ជាង ត្រូវវិនាសដោយភ្លើង បើមានរាគៈក្រាស់ជាង ត្រូវវិនាសដោយទឹក។ បើមានមោហៈក្រាស់ជាងត្រូវវិនាសដោយខ្យល់។
ដកស្រង់ចេញពីសៀវភៅ កប្បកថា
រៀបរៀងដោយ ព្រះបាឡាត់ឧត្ដមលិខិត សុង ស៊ីវសិទ្ធត្ថោ
ដោយ៥០០០ឆ្នាំ
images/articles/2086/Untitled-1-Recovered.jpg
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៤,៨២៨ ដង)
ស្អប់ក៏ទុក្ខ ស្រឡាញ់ក៏ទុក្ខ
បើគេធ្វើមិនល្អជាមួយខ្លួន ក៏មិនពេញចិត្ត បង្កទុក្ខឲ្យកើតឡើងមួយបែប គឺទុក្ខព្រោះស្អប់ មានការលំអៀងទៅខាងផ្នែកអន្ទះសាក្នុងការរុញចេញ។ បើគេធ្វើល្អជាមួយខ្លួនក៏ពេញចិត្ត ជាប់ជំពាក់ហួងហែង ចង់ជួបចង់ឃើញ ចង់ឲ្យនៅជិត នេះជាទុក្ខមួយបែបទៀត ព្រោះស្រឡាញ់ មានការលំអៀងទៅខាងផ្នែកអន្ទះសាក្នុងការទាញចូល
images/articles/2249/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៧,៣៣៣ ដង)
សុំទិញចំណែកបុណ្យបានឬទេ?
(អដ្ឋកថាមនោរដបូរណីនិងអដ្ឋកថាធម្មបទ )
ក្នុងសេចក្តីខ្លឹមសារនៃរឿងរ៉ាវនេះ ទាក់ទងនឹងព្រះអនុរុទ្ធត្ថេរត្រង់វគ្គដែលកុដុម្ពីក៏ លុះស្លាប់ទៅហើយ បានកើតក្នុងទេវលោកសោយទិព្វសម្បត្តិដ៏ប្រណិត ។ កាលទេវកុដុម្ពីក៍ នោះចុតិចាកទេវលោកនោះ មកកើតក្នុងត្រកូលក្រខ្សត់មួយ ដែលនៅក្នុងក្រុងពារាណសី ដោយបានមកជាមនុស្សរែកស្មៅ
images/articles/2252/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៧,៦០៨ ដង)
បុណ្យ បាប ជាកម្មធាតុធំបំផុត សម្រាប់ជីវិតសត្វក្នុងសកលពិភពលោក ដែលព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់មានព្រះបំណងឲ្យមនុស្សសត្វទាំងឡាយ បានចេះចាំ បានយល់ន័យរបស់ធម្មធាតុទាំងពីរនេះ យ៉ាងទូលំទូលាយ យ៉ាងត្រឹមត្រូវ ។ ព្រះបរមលោកនាថ ទ្រង់មិនចង់ឲ្យឃើញនូវសេចក្តីទុក្ខព្រួយ, សេចក្តីល្ងង់ខ្លៅ របស់សកលមនុស្សដែលបានជួប
images/articles/2257/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៩,៥៦៤ ដង)
តើអ្វីគឺជាការយកព្រះរតនត្រ័យជាទីពឹងទីរលឹក?
ការយកជាទីពឹងគឺជាកន្លែងមួយ ដែលមនុស្សដើរទៅរកពេលពួកគេកង្វល់ទុក្ខព្រួយ ឬពេលពួកគេត្រូវការភាពជាសុខ និងប្រាសចាកការភិតភ័យ ។ មានការយកជាទីពឹងទីរលឹកច្រើនយ៉ាងណាស់ ។ ពេលមនុស្សមិនសប្បាយចិត្ត ពួកគេយកមិត្តភក្តិជាទីពឹងទីរលឹក ពេលពួកគេព្រួយកង្វល់នឹងភ័យខ្លាច ពួកគេអាចនឹងយកទីពឹងទីរលឹកក្នុងក្តីសង្ឃឹម
images/articles/2256/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៣៣,០០៧ ដង)
- ការស្ដាប់ព្រះធម៌ គឺជាការអប់រំទូន្មានចិត្ត ជាការប្រដៅចិត្ត គ្រប់គ្រងចិត្ត នាំចិត្តឲ្យរួចអំពីបាបអកុសលទាំងឡាយ។
ព្រះធម៌ជាឱសថដ៏ឧត្ដមសំរាប់ព្យាបាលដួងចិត្ត ដែលពោរពេញទៅដោយរោគ គឺ សេចក្ដីច្រណែន ឈ្នានីស ព្យាបាទ លោភលន់ ដោយដាក់បញ្ចូល សេចក្ដីមេត្តា ករុណា សណ្ដោស ខន្តី ឲ្យអភ័យ ជាដើម។ កាលកុសលធម៌ចម្រើនឡើងអកុសលធម៌រមែងសាបសូន្យទៅព្រោះបានស្ដាប់នូវព្រះសទ្ធម្មរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ។
បើលោភៈធាត់ សទ្ធាហាមាត់ បាក់ពោះសន្ធៃ
តណ្ហាឡើងបុណ្យ កុសលទន់ដៃ ចិត្តស្គមរីងរៃ
ព្រោះអវិជ្ជា។
អត្ថបទរៀបរៀងដោយ ឧបាសិកា ជូ-ស៊ូហៀង
ដោយ៥០០០ឆ្នាំ
images/articles/2267/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៣,៣៧៦ ដង)
មេត្តាចិត្ត មាននៅក្នុងសន្ដាននៃបុគ្គលណា ធ្វើឲ្យបុគ្គលនោះចេះចែករំលែកនូវសេចក្ដីសុខដល់ជនទាំងឡាយទាំងពួងចេះមានសុជីវធម៌ក្នុងការរស់នៅ ចេះគោរពកោតក្រែងដល់ជនដទៃចេះដឹងទោសកំហុសរបស់ខ្លួន ។សូមមេត្តា គឺជាការសំណូមពរដូចតទៅ ៖
- សូមមេត្តា គោរពគ្នាទៅវិញទៅមកផង
- សូមមេត្តា កុំបង្ខំគេធ្វើឲ្យគេកើតទុក្ខ
- សូមមេត្តា កុំបើកបរយានយន្តឲ្យលឿនហួសទំនងពេក
- សូមមេត្តាកុំប្រើសម្លេងទូរស័ព្ទឬនិយាយឮពេកនាំឲ្យរំខានដល់អ្នកដទៃ
- សូមមេត្តាកុំបើកសម្លេងម៉ាញ៉េទូរទស្សន៍ជាដើមឮពេក នាំឲ្យរំខានដល់អ្នកដទៃ
- សូមមេត្តា លាងដៃឲ្យស្អាតជាមុនសិនចាំបរិភោគអាហារ
- សូមមេត្តា កុំជជែកគ្នាច្រើនពេក ពេលបរិភោគអាហារ
- សូមមេត្តា ចេះដោះទ្រនាប់ជើងក្នុងទីកន្លែងដែលគួរដោះ ដូចជាឡើងទីលានព្រះចេតិយ៍ ព្រះពោធិព្រឹក្ស ព្រះវិហារជាដើម
- សូមមេត្តា ចេះដោះមួកពេលចូលក្នុងវត្តជាដើមផង
- សូមមេត្តា កុំខាកស្ដោះដាក់លើកន្លែងដែលស្អាតធ្វើឲ្យគេខ្ពើមរអើម
- សូមមេត្តា កុំប្រើគ្រឿងសាស្ត្រាវុធផ្សេងៗក្នុងការដោះស្រាយបញ្ហាដែលប្រកបដោយសេចក្ដីក្រេវក្រោធ
- សូមមេត្តា ដឹងគុណចំពោះអ្នកមានគុណផង
- សូមមេត្តា កុំធ្វើឲ្យអ្នកមានគុណកើតទុក្ខ
- សូមមេត្តា កុំចេះតែតិះដៀលមនុស្សល្អ
- សូមមេត្តា កុំច្រណែនគេ ព្រោះវាគ្មានប្រយោជន៍
- សូមមេត្តា ចេះមើលកំហុសរបស់ខ្លួនឯងផង
- សូមមេត្តា គិតឃើញអំពើល្អរបស់អ្នកដទៃផង
- សូមមេត្តា ចេះគោរពពេលវេលាឲ្យបានទៀតទាត់ផង
- សូមមេត្តា ចេះសម្អាតទីកន្លែងរួមផង
- សូមមេត្តា ចេះរក្សាសម្បត្តិជាតិផង
- សូមមេត្តា ចេះទទួលរាក់ទាក់ភ្ញៀវដែលមកដល់ផ្ទះផង
- សូមមេត្តា ចេះដាក់បាត្រព្រះសង្ឃនៅមុខផ្ទះនៃខ្លួនផង
- សូមមេត្តា កុំសម្លាប់សត្វព្រោះនាំឲ្យខ្លួនមានអាយុខ្លី
- សូមមេត្តា កុំលួចទ្រព្យគេព្រោះនាំឲ្យខ្លួនក្រីក្រជាដើម
- សូមមេត្តាកុំប្រព្រឹត្តខុសក្នុងកាមព្រោះនាំឲ្យខ្លួនមានឈ្មោះមិនល្អ មិនមានសេចក្ដីសុខក្នុងគ្រួសារ
- សូមមេត្តា កុំនិយាយកុហកគេ នាំឲ្យគេស្អប់
- សូមមេត្តា កុំផឹកទឹកស្រវឹងពព្រោះនាំឲ្យខ្លួនវង្វេងអស់ស្មារតី
- សូមមេត្តា កុំសេពគ្រឿងញៀនព្រោះវានាំឲ្យខូចខ្លួន
- សូមមេត្តា កុំលេងល្បែងភ្នាល់ព្រោះនាំឲ្យខ្លួនក្ដៅក្រហាយ
- សូមមេត្តា កុំសេពគប់មិត្តអាក្រក់វានាំឲ្យខ្លួនអាក្រក់ដែរ
- សូមមេត្តា កុំដើរលេងយប់ជ្រៅពេក ព្រោះនាំឲ្យគេចោទប្រកាន់ក្នុងរឿងមិនល្អ
- សូមមេត្តា កុំខ្ចីប្រាក់គេច្រើនពេក ប្រសិនបើមិនមានអ្វីសំរាប់សងគេទេ ព្រោះនាំឲ្យខ្លួនកើតទុក្ខ
- សូមមេត្តា ចេះគោរពពាក្យសន្យារបស់ខ្លួនផង
- សូមមេត្តា កុំស្រឡាញ់លុយ ជាងស្រឡាញ់ញាតិមិត្ត
- សូមមេត្តា កុំស្រឡាញ់លុយ ជាងស្រឡាញ់សេចក្ដីល្អ
- សូមមេត្តា កុំធ្វើជាមនុស្សចេះតែរករឿងគេច្រើនពេក
- សូមមេត្តា កុំគិតថាមានតែខ្លួនទេដែលចេះដឹងនោះ
- សូមមេត្តា កុំធ្វើជាមនុស្សចង់តែឈ្នះគេឲ្យសោះ
- សូមមេត្តា លះបង់នូវអំនួតរបស់ខ្លួនចេញផង
- សូមមេត្តា ចេះធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជនផង
- សូមមេត្តា ធ្វើបុណ្យដោយគោរពផង
- សូមមេត្តា គិតថាមនុស្សយើងមានអាយុខ្លីណាស់មិនគួរធ្វើអំពើបាបឡើយ
- សូមមេត្តា គិតថាមនុស្សអាក្រក់ដែលជួបយើងហើយជាមេរៀនខន្តីរបស់យើង
- សូមមេត្តា ធ្វើជាម្ដាយឪពុកល្អរបស់កូនប្រុសស្រី
- សូមមេត្តា ធ្វើជាកូនប្រុសស្រីល្អរបស់ម្ដាយឪពុក
- សូមមេត្តា ធ្វើជាស្វាមីល្អរបស់ភរិយា
- សូមមេត្តា ធ្វើជាភរិយាល្អរបស់ស្វាមី
- សូមមេត្តា ធ្វើជាគ្រូល្អរបស់សិស្ស
- សូមមេត្តា ធ្វើជាសិស្សល្អរបស់គ្រូ
- សូមមេត្តា ធ្វើជាមិត្តល្អរបស់មិត្ត
- សូមមេត្តា ធ្វើជាពុទ្ធបរិស័ទល្អរបស់ព្រះពុទ្ធជាម្ចាស់
- សូមមេត្តា ធ្វើជាមនុស្សល្អសម្រាប់សង្គម
- សូមមេត្តា អាចសៀវភៅធម៌ឲ្យបានច្រើនផង
- សូមមេត្តា ឃើញនូវលោកធម៌ ថាជារបស់មិនទៀត
- សូមមេត្តា លះបង់នូវឧបាទានដើម្បីផុតចាកទុក្ខ។
ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត
រៀបរៀងដោយ កែវ វិមុត្ត
ដោយ៥០០០ឆ្នាំ
images/articles/2266/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ២៧,១៣៣ ដង)
បុគ្គលដែលគួរសេពគប់និងមិនគួរសេពគប់
បណ្ដាជនពាលនិងបណ្ឌិតទាំង ២ ពួកនេះ ពួកបណ្ឌិតប៉ុណ្ណោះ គឺបុគ្គលត្រូវសេពគប់, ពួកជនពាល គឺបុគ្គលមិនត្រូវសេពគប់ឡើយ, ព្រោះពួកជនពាល ប្រៀបដូចជាត្រីស្អុយ បុគ្គលអ្នកសេពគប់ជាមួយជនពាលនោះ ប្រៀបដូចជាស្លឹកឈើដែលសម្រាប់ខ្ចប់នូវត្រីស្អុយ ដែលដល់ហើយនូវភាពជាអ្នក គឺពួកវិញ្ញូជនគប្បីបោះបង់ចោល និងស្អប់ខ្ពើម។
images/articles/2265/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ២១,៣៦០ ដង)
ចិត្តមានជម្ងឺ
កកុធសូត្រ
នៅក្នុង សុត្តន្តបិដក សំយុត្តនិកាយ សគាថវគ្គត្រង់ ទេវបុត្តសំយុត្ត កកុធសូត្រ បិដកខ្មែរយើងលេខ ២៩ ទំព័រ ១៤២ មានសេចក្ដីទាំងស្រុងថាខ្ញុំបានស្ដាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគទ្រង់គង់ក្នុងព្រៃអញ្ជ័ន ជាទីឲ្យភ័យដល់សត្វម្រឹគជិតក្រុងសាកេត គ្រាកាលបឋមយាមរាត្រីកន្លងទៅ ទេវបុត្ត ឈ្មោះកកុធៈមានរស្មីរុងរឿងញ៉ាំងព្រៃអញ្ជ័នជុំវិញ