images/articles/1835/textfhfthrtd-1.gif
ផ្សាយ : ១៩ សីហា ឆ្នាំ២០១៩ (អាន: ១៦,៣៩១ ដង)
បដិបទា៣យ៉ាង
១. ប្រតិបត្តិគ្រោតគ្រាត
២. ប្រតិបត្តិដុតកម្តៅខ្លួនហួសហេតុ
៣. ប្រតិបត្តិយ៉ាងកណ្តាល
ចុះ ប្រតិបត្តិគ្រោតគ្រាត តើដូចម្តេច? បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកមានសេចក្តីប្រកាន់ យល់ឃើញយ៉ាងនេះថា ទោសក្នុងកាមទាំងឡាយ មិនមានដូច្នេះ បុគ្គលនោះរមែងដល់នូវភាពជាអ្នកធ្លាប់ចុះក្នុងកាមទាំងឡាយ នេះហៅថា ប្រតិបត្តិគ្រោតគ្រាត ។
images/articles/1836/te54845158xtd-1.gif
ផ្សាយ : ១៩ សីហា ឆ្នាំ២០១៩ (អាន: ៧,៨៨២ ដង)
៥០០០ឆ្នាំ ទើបបានដាក់បញ្ចូល សៀវភៅថ្មី របស់ ភិក្ខុ សីលប្បញ្ញោ ឆៃ-សុផល្លី គង់នៅវត្តនិគ្រោធវ័ន គល់ទទឹង ចំនួន ៤១ក្បាល ដែលសុទ្ធសឹងជាសៀវភៅដែលមានប្រយោជន៍គួរដល់ការអានរបស់ពុទ្ធបរិស័ទ ក្នុងនោះមានសៀវភៅដូចជា៖ មង្គលកថា (៣១ភាគ) ,ឧបោសថសីល ,ទានមយបុណ្យ ,បាបធម៌ ,អប្បមាទធម៌ ,បុព្វកម្មរបស់ព្រះពុទ្ធ ,នានាធម្មទីបនី ។
images/articles/2159/Untitled-1-Recovered.jpg
ផ្សាយ : ១៨ សីហា ឆ្នាំ២០១៩ (អាន: ១១,៧៣២ ដង)
សម្ដីមនុស្សនិងសត្វយំ
សំឡេងសត្វស្លាបទាំងឡាយដែលស្រែកយំតាមជួរព្រៃភ្នំឬតាមទីរមណីយដ្ឋានទាំងឡាយអាចជាអារម្មណ៍សប្បាយរីករាយឬសង្វេគដល់ជនអ្នកនៅទីនោះបានស្ដាប់ ប៉ុន្តែសំឡេងរបស់ដែលនិយាយកុហកញុះញង់ ជេរប្រទេចផ្ដាសាដោយឥតមានមេត្តា ជាអារម្មណ៍ធុញទ្រាន់បំផុតរបស់ពពួកជនដែលបានស្ដាប់ហើយ។
- មនុស្សសត្វទាំងឡាយចូលចិត្តពាក្យសម្ដីពិត
images/articles/2163/7564543.jpg
ផ្សាយ : ១៨ សីហា ឆ្នាំ២០១៩ (អាន: ៦,៥១៩ ដង)
ព្រះធម៌ជាស្ពាន
កើតជាមនុស្សហើយ ចូរកុំកន្តើយ រកត្រើយនិព្វាយ
សទ្ធាជាពូជ ដូចព្រះទូន្មាន ព្រះធម៌ជាស្ពាន
ឆ្លងវដ្ដសង្សា ។
បើជា តិរច្ឆាន ធ្វើទានម្តេចបាន ទុក្ខលុះមរណា
ឥតស្គាល់សីលទាន ពុំមានធម៌អាថ៌ ខ្វះទាំងអាហារ
ខ្លោចផ្សាលុះក្ស័យ ។
កើតជាមនុស្សនេះ ជាបុណ្យពិសេស ជាលាភធំក្រៃ
កុំភ្លេចសីលទាន
images/articles/2801/none
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៦,៣៤១ ដង)
១-ញាតបរិញ្ញា កំណត់ដឹងបាននូវនាមរូប ព្រមដោយបច្ច័យ សម្រេចបានជាបញ្ញាវិសុទ្ធិពីរខាងដើម ចាក់ធ្លុះនូវបច្ចត្តលក្ខណៈ ។
២-តីរណបរិញ្ញា ពិចារណាសង្ខារ ឃើញការកើតឡើង និងការរលត់ទៅវិញ សម្រេចបានជាបញ្ញាវិសុទ្ធិទី ៣ ចាក់ធ្លុះនូវសាមញ្ញលក្ខណៈ ។
៣-បហានបរិញ្ញា ពិចារណាសង្ខារ ឃើញការបែកធ្លាយដោយភង្គញ្ញាណជាដើមឡើងទៅ សម្រេចបាននូវបញ្ញាវិសុទ្ធិពីរខាងចុង ចាក់ធ្លុះនូវនិរោធសច្ច មានញាណក្នុងសន្តិបទ រហូតមានព្រះនិព្វានជាអារម្មណ៍ លះបង់កិលេសដោយសមុច្ឆេទប្បហាន ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2578/text456pic.jpg
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៩២៣ ដង)
យើងខ្ញុំព្រះករុណាអាត្មាភាព ជាភិក្ខុ សាមណេរ ក្នុងវត្តសុវណ្ណបទុម ព្រមទាំងអាចារ្យគណៈកម្មាការ ពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទមកអំពីទីជិតឆ្ងាយ បានមូលមតិគ្នាផ្តួចផ្តើមប្រារព្ធ បុណ្យវិសាខបូជា ដោយនឹករលឹកដល់ហេតុអស្ចារ្យ ៧ប្រការ ក្នុងព្រះពុទ្ធសាសនា ។
ដោយ៥០០០ឆ្នាំ
images/articles/2509/image.jpeg
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៨៤២ ដង)
១)អស្សុជបូជាចេញ ព្រះវស្សា
ខ្ញុំដង្ហែផ្កាព្រះមហាគន្ធកុដិ
តំណាងចិត្តស្អាតសីលឧបោសថ
បណ្តាំព្រះពុទ្ធនៅតាវត្តិង្សា ។
២)ព្រះអង្គទ្រង់ផ្តាំព្រះមហាមោគ្គល្លាន
ឲ្យមនុស្សកោដិលានមានចិត្តជ្រះថ្លា
សូមឧបោសថថ្ងៃបវារណា
ទទួលសាស្តានៅសង្កស្ស: ។
៣)អស្សុជបូជាចេញ ព្រះវស្សា
យើងខ្ញុំជ្រះថ្លាអនេកអន័គ្ឃ
ស្តាប់ធម៌ទេសនាយកចិត្តទុកដាក់
ធម្មសច្ច:លោកុត្តរធម៌ ។
៤)អស្សុជបូជាចេញ ព្រះវស្សា
នៅឯព្រះមហាគន្ធកុដិពុទ្ធពរ
ទទួលរៀបត្រ័យស្បង់ស្បៃចីវរ
ចិត្តខ្ញុំត្រេកអរអមដោយសទ្ធា ។
៥)អស្សុជបូជាចេញ ព្រះវស្សា
ស្តាប់ធម្មកថាកឋិននានា
យើងសន្សំបុណ្យអស្សុជបូជា
ខ្ញុំសូមវន្ទាអស្សុជបុណ្ណមី ។
៦)សូមថ្វាយបង្គំព្រះបរមសាស្តា
ទាំងព្រះចូឡាមណីចេតិយ
នៅឋានតាវត្តិង្សព្រះឥន្ទកោសិយ
កាយសក្ខីព្រះពុទ្ធមាតា ។
៧)គ្រាកាលទ្រង់ត្រាស់នូវព្រះអភិធម្ម
ទេវតាមកជុំម៉ឺនចក្កវាឡា
ទ្រង់លើបណ្ឌុកម្ពលសិលា
ញ៉ាំងពួកទេវតាឲ្យឃើញនិព្វាន ។
៨)ប្រាំបីម៉ឺនកោដិសម្រេចមគ្គផល
ជ្រះថ្លាអស់ខ្វល់ជាផលធម្មទាន
វស្សាប្រាំពីរនៃព្រះទ្រង់ញាណ
មនុស្សច្រើនកោដិលានរង់ចាំសាស្តា ។
៩)ព្រះពុទ្ធនិម្មិតសម្តែងបន្ត
ព្រះអង្គទ្រង់ចរចុះមកភិក្ខា
នៅឯឧត្តរកុរុទីបា
ទ្រង់សោយភត្តានៅនាហិមពាន្ត ។
១០)ព្រះសារីបុត្តលំអុតចូលគាល់
បានស្តាប់ដោយផ្ទាល់ព្រះឱស្ឋទ្រង់ញាណ
រៀនធម៌អភិធម្មធម្មក្ខន្ធដែលមាន
រួចហើយទ្រង់ធ្យានតតាវត្តិង្សា ។
១១)ព្រះសារីបុត្តបង្ហាត់អភិធម្ម
សិស្សថ្មីខិតខំប្រព្រឹត្តព្រហ្មចារ្យ
ប្រាំរយព្រះអង្គបួសបានសិក្សា
អភិធម្មថ្លៃថ្លាដែនសង្កស្ស: ។
១២)ឧបនិស្ស័យប្រចៀវបក្សា
នៅក្នុងសាស្នាព្រះពុទ្ធកស្សប:
ស្តាប់ធម៌អភិធម្មលុះដល់មរណ:
បុណ្យនាំទៅដាក់ដល់ទេវលោកា ។
១៣)វិលក្នុងទេវលោករហូតពុទ្ធកាល
បុណ្យនាំបណ្តាលឲ្យទាន់សាស្នា
កើតមកជាមនុស្សឃើញបាដិហារ្យ
បួសព្រោះជ្រះថ្លាបានប្រាំរយអង្គ ។
១៤)អស្សុជបុណ្ណមីថ្ងៃបវារណា
ចេញ ព្រះវស្សានៃភិក្ខុសង្ឃ
ព្រះពុទ្ធទ្រង់ត្រាស់ថាយាងតម្រង់
ត្រង់សង្កស្សអចលចេតិយ ។
១៥)សក្កទេវរាជនិម្មិតជណ្តើរ
ស្តេចយាងដំណើរជណ្តើរបែបបី
ស្តាំមាសឆ្វេងប្រាក់អមព្រះជិនស្រី
ព្រះបាទចក្រីជណ្តើរកែវមណី ។
១៦)ចាប់ពីកំពូលភ្នំព្រះសុមេរុ៍
ឥន្ទព្រហ្មដង្ហែរហូតប្រឹថពី
មាសខាងទេវតាប្រាក់ព្រហ្មមូលមីរ
កណ្តាលកែវមណីឆព្វណ្ណរង្សី ។
១៧)ព្រះពុទ្ធបើកលោកឲ្យមើលឃើញគ្នា
ទេវតាព្រហ្មាមនុស្សម្នានៅដី
ត្រាស់ធម៌ទេស្នាដល់មនុស្សប្រុសស្រី
ក្នុងទីផែនដីជាងសាមសិបយោជន៍ ។
១៨)សត្វសាមសិបកោដិបានអមតធម៌
ប្រាំរយអង្គល្អបញ្ញារុងរោចន៍
រៀនចប់អភិធម្មប្រយោជន៍មិនខូច
ភ្លឺស្វាងរុងរោចន៍ខីណាសវា ។
១៩)ឧបនិស្ស័យប្រពៃគួរគាប់
បានជួបកំណប់ទ្រព្យអស់តណ្ហា
កើតមកជាមនុស្សចេះស្តាប់ធម៌អាថ៌
ព្រោះពូជថ្លៃថ្លាសច្ចាទុកមក ។
២០)ថ្ងៃដប់ប្រាំកើតខ្នើតពេញបូណ៌មី
កូនចៅប្រុសស្រីគប្បីកាន់យក
ជាមនុស្សខាងខ្នើតកើតមានពន្លក
ផុតចាកពពកដួងចន្ទភ្លឺស្វាង ។
២១)អាសាឍពិសាខមាឃបុណ្ណមី
អស្សុជសិរីថ្ងៃមានសម្អាង
ជាថ្ងៃត្រ័យរ័ត្នប្រាកដតំណាង
ចេតិយកសាងខ្ញុំក្រាបសំពះ ។
២២)ថ្ងៃដប់ប្រាំកើតខ្នើតខែអស្សុជ
យើងអុជប្រទីបទទួលអង្គព្រះ
ស្តេចចាកទេវលោកទ្រង់ជោគយាងយាស
ជណ្តើរតេជះចុះជាន់ផែនដី ។
២៣)ដែនសង្កស្ស:សមស័ក្តិព្រះបាទ
គ្រប់ព្រះលោកនាថព្រះបាទចក្រី
ទក្ខិណបាទ:អចលចេតិយ
បរិស័ទប្រុសស្រីឃ្មាតខ្មីវន្ទា ។
២៤)ឧកាសអហំខ្ញុំតាំងវាចា
ខ្ញុំសូមថ្វាយផ្កាដល់ព្រះឈ្នះមារ
បុប្ផគុឡសក្ការបូជា
កម្រងមាលាសំណុំបាច់ផ្កា ។
២៥)ទីបាលោក:ទីប:បូជា
គ្រប់អង្គគ្រប់គ្នាវន្ទាជ្រះថ្លា
បូជាប្រទីបពន្លឺភ្លឺថ្លា
ក្នុងដែនសីមាព្រះមហាគន្ធកុដិ ។
២៦)បូជាព្រះធាតុព្រះពោធិព្រឹក្ស
ពុទ្ធរូបសន្ធឹកខ្ញុំនឹកលំអុត
លំឱនអង្គកាយដោយចិត្តបរិសុទ្ធ
ខ្ញុំសូមរួចផុតចាកភយន្តរាយ ។
២៧)អន្តរាយខាងក្រៅអន្តរាយខាងក្នុង
អន្លង់ភក់ផុងកិលេសទាំងឡាយ
សូមឲ្យគេចចៀសចេញចាកឲ្យឆ្ងាយ
សូមឆ្លងអបាយដល់សួគ៌ាល័យ ។
២៨)សូមនៅទេវលោកបានស្តាប់ទេស្នា
បង្គំចូឡាមណីចេតិយ
សូមបានមគ្គផលសម្រេចជោគជ័យ
ឆ្លងផុតភពបីនិព្វានសុខហោង ៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2503/Untit65led-1.jpg
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៦៣,៥៣៨ ដង)
ខ្លឹមសារធម៌សម្ដែងនៅវត្តកំផែង វេនបិណ្ឌទី ៥
៙. ពេលវេលា មិនបានធ្វើឲ្យខូចមនុស្សទេ មនុស្សទេតើ ដែលធ្វើឲ្យខូចពេលវេលា យកពេលវេលាទៅធ្វើអំពើថោកទាបផ្សេង ៗ ។
៙. គុណធម៌ មិនដែលបោះបង់ចោលមនុស្សទេ គឺមនុស្សទេតើ ដែលលះបង់រត់ចោលគុណធម៌ ធ្វើឲ្យខ្លួនឯងប្រាសចាកនូវគុណធម៌ ។
៙. គុណធម៌សម្បូរណាស់ តែសត្វលោកដោយច្រើន មិនបានយកចិត្តទុកដាក់នឹងការចម្រើនគុណធម៌ យកចិត្តទុកដាក់តែជាមួយនឹងកាមគុណ ។
៙. បុគ្គលដើរកាត់ព្រៃ ស្រាប់តែជួបជ្រោះជ្រៅ ដំណោះស្រាយបញ្ហាគឺមិនមែនជញ្ជូនដុំថ្មដាក់ឲ្យពេញជ្រោះនោះសិន ទើបបានដើរទៅនោះទេ យ៉ាងណា ដំណើរចេញចាកទុក្ខ ក៏យ៉ាងនោះដែរ គឺមិនមែនជាដំណើរ ហួងហែង ចាត់ចែង ឈ្លោះប្រកែក ទាស់ទែង ជាមួយនឹងលោកនេះ នៅធ្វើលោកនេះឲ្យរាបស្មើសិននោះទេ ។ ដើរតាមផ្លូវមានបន្លា ត្រូវពាក់ទ្រនាប់ជើងក្រាស់ៗ សម្លៀកបំពាក់ក្រាស់ៗ ហើយដើរឲ្យត្រូវផ្លូវ មិនត្រូវនៅឈ្លោះជាមួយនឹងបន្លាទេ យ៉ាងណា អ្នកដែលដើរឆ្លងកាត់លោកនេះ ត្រូវមានធម៌ ព្រោះ ៉ ធម៌រមែងរក្សានូវអ្នកប្រព្រឹត្តធម៌ ៉ ។
៙. អារតី វិរតី បាបា កិរិយាមិនត្រេកអរក្នុងបាប និងកិរិយាវៀរចាកបាប ឯតម្មង្គលមុត្តមំ នេះជាមង្គលដ៏ឧត្ដម ។
៙. គុណធម៌សម្បូរណាស់ អាចនិយាយបានថា លើកដៃចាប់បាន ដូចជាការសំពះមាតាបិតាជាដើម ក៏ប៉ុន្ដែ មនុស្សអ្នកចម្រើនដោយគុណធម៌នោះសែនក្រ ។
៙.យើងចេះតែចង់ឲ្យអ្នកដទៃធ្វើអី្វ និយាយអី្វ គិតអី្វ យល់អ្វី ដូចយើង រឿងនេះវានាំឲ្យមានការចង្អៀតចង្អល់ចិត្តណាស់ ដូច្នេះត្រូវឲ្យអភ័យ មានមេត្តាចំពោះមនុស្សទូទៅវិញ ហើយត្រូវយល់ឲ្យច្បាស់ថា មនុស្សយើងមានអធ្យាស្រ័យខុសគ្នាជាធម្មតា គឺថា មនុស្សយើងត្រូវតែមិនដូចគ្នា ក្នុងរឿងខ្លះ ៗ ដូច្នោះឯង ។
៙. ជីវិតនេះមានតម្លៃណាស់ ក្នុងលោកនេះ មិនមានអ្វីដែលសំខាន់សម្រាប់យើង ឲ្យដូចខ្លួនយើងជាមនុស្សល្អនោះទេ ដូច្នេះ ត្រូវប្រើជីវិតឲ្យជាប្រយោជន៍ មានស្មារតីគ្រប់គ្រងការងាររបស់ខ្លួន ៕៚
ដោយ៥០០០ឆ្នាំ
images/articles/2482/image.jpeg
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៩១៣ ដង)
៙ សេចក្ដីសុខ មិនមែនកំណត់នៅត្រង់ថា អ្នកណាមានរបស់អ្វី ឬមានអ្នកណា ៗ នោះទេ ប៉ុន្តែកំណត់នៅត្រង់ចិត្ត តើកំពុងក្ដៅក្រហាយ ឬកំពុងស្ងប់ត្រជាក់ ។ មនុស្សយើងកើតទុក្ខ ព្រោះគិតថា របស់យើងបានបាត់បង់ទៅ ប៉ុន្តែ បើរបស់នោះ បានប្រាកដនូវលក្ខណៈ ប្រាប់មកថា ជារបស់ក្នុងលោក ដូច្នេះ យើងក៏មិនមានអ្វី ដែលត្រូវបាត់បង់ដែរ ហើយក៏មិនមានទុក្ខសោកអ្វីឡើយ ។ ពាក្យថា របស់ក្នុងលោក គឺដូចជារបស់អ្នកដទៃអ៊ីចឹង យើងគ្រាន់តែចាប់ប្រកាន់ថា ជារបស់យើង ប៉ុន្តែ គឺជារបស់លោកនេះដដែល មិនមានអ្នកណាយកអ្វីបានទេ ទាំងខ្លួនយើងនេះផង ក៏សុទ្ធតែជារបស់លោកនេះហ្នឹងឯង ។ ហិរិ ថ្នាក់សីល ខ្មាសខ្ពើមការចាប់យករបស់អ្នកដទៃ ដែលគេមិនបានឲ្យ ចំណែក ហិរិ ថ្នាក់សតិប្បដ្ឋាន ខ្មាស់ខ្ពើមការចាប់យករបស់ក្នុងលោក ហើយមានការលះបង់ហ្នឹងឯង ជាទីពឹងតែម្ដង មិនមានទីពឹងអ្វីដទៃផ្សេងទៀតឡើយ ៕៚
៙ ការសប្បាយចិត្ត មិនមែននៅត្រង់ការព្យាយាមធ្វើអ្វី ៗ គ្រប់យ៉ាង ឲ្យបានដូចចិត្តនោះទេ ប៉ុន្តែ នៅត្រង់ការព្រមទទួលថា មិនមានអ្វីចេះតែបានដូចចិត្តយើង ទាំងអស់នោះឡើយ ត្រង់នេះហើយ ដែលធ្វើឲ្យយើងសប្បាយចិត្ត ដឹងខ្លួនថាមានទីពឹង ប្រាសចាកការហួងហែង ស្ងប់ ត្រជាក់ ៕៚
៙ ក្នុងលោកនេះ មិនមានអ្នកណា ចេះតែបានអ្វី ៗ ដូចចិត្តចង់នោះទេ ប៉ុន្តែ ក្នុងលោកនេះ អ្វី ៗ គ្រប់យ៉ាង ជាការពិត ។ បុគ្គលល្ងង់ រវល់តែកើតទុក្ខ ព្រោះមិនបានដូចចិត្ត ចំណែកអ្នកមានប្រាជ្ញា រស់នៅជាសុខ ជាមួយនឹងការពិត ត្រង់ដែល ប្រាជ្ញាចេះតែចម្រើនឡើង ៗ ដឹងការពិតក្នុងជីវិត នេះហៅថា វិបស្សនាភាវនា ៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2389/w454etfdertbs4evcgwetndbvyrx.jpg
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៧,១៨១ ដង)
មានជីវិត គឺពិតជាមានសេចក្តីទុក្ខ
ជីវិតសត្វលោក ដែលកើតមកក្នងលោកសន្និវាសនេះ សុទ្ធសឹងតែជួបនូវសេចក្តីទុក្ខគ្រប់ ៗ គ្នា គ្មានជីវិតសត្វណាដែលថាមិនដែលជួបនូវសេចក្តីទុក្ខ គឺមិនមានឡើយ គ្រាន់តែសេចក្តីទុក្ខនោះវាកើតឡើងខុស ៗ ប្លឺកពីគ្នាប៉ុណ្ណោះ ។ សេចក្តីទុក្ខនោះវាមានច្រើនណាស់ ដូចជាៈ
- ទុក្ខព្រោះការកើតនៅក្នុងសង្សារវដ្ដ
- ទុក្ខព្រោះការប្រកបរបរចិញ្ចឹមជីវិត
- ទុក្ខព្រោះការចាស់ជរានៃជីវិត
- ទុក្ខព្រោះជីវិតមានរោគាព្យាធា
- ទុក្ខព្រោះការស្លាប់បាត់បង់ព្រាត់ប្រាស់ទៅនៃជីវិត
- ទុក្ខព្រោះជីវិតខកបំណង ឬក៏ជីវិតបរាជ័យ
និងមានសេចក្តីទុក្ខជាច្រើនទៀត ដែលមិនអាចរៀបរាប់បានអស់ សឹងតែនឹងនិយាយបានថា ក្នុងមួយជាតិមួយកំណើតនៃជីវិតនេះ គឺពោរពេញទៅដោយសេចក្តីទុក្ខគ្រប់ដង្ហើមចេញចូលទាំងអស់ ទោះបីជាអ្នកជាស្តេចគ្រប់គ្រងផែនដីជាមន្ត្រីសេដ្ឋីរាស្រ្តប្រុសស្រី ឬក៏ជាអ្នកមានក្រក៏ដោយ ក៏ជីវិតអ្នកទាំងអស់នោះនូវតែមានសេចក្តីទុក្ខដូចគ្នា ព្រោះការកើត ចាស់ ឈឺ ស្លាប់ គឺជាមរករបស់ជីវិត ដែលមនុស្សយើងត្រូវតែទទួលយកគ្រប់ ៗ រូប ដូចព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្តែងថាៈ
- ពួកជនណា ៗ ទោះបីក្មេងក្តី ចាស់ក្តី ពាលក្តី បណ្ឌិតក្តី អ្នកមានក្តី អ្នកក្រក្តី ជនទាំងនោះតែងមានសេចក្តីស្លាប់នៅពីខាងមុខគ្រប់ ៗ គ្នា ។
- ភាជន៍ដី ដែលស្មូនឆ្នាំងធ្វើហើយ ទោះបីតូចក្តី ធំក្តី ឆ្អិនក្តី ឆៅក្តី ភាជន៍ទាំងអស់នោះ មានកិរិយាបែកធ្លាយជាទីបំផុត យ៉ាងណា ជីវិត្តរបស់សត្វទាំងឡាយ ក៏យ៉ាងនោះដែរ ។
ជីវិត យើងដឹងគ្រប់គ្នាហើយថា វាជារបស់មិនទៀង មានការប្រែប្រួល ផ្លាស់ប្តូរទៅជានិច្ចគ្រប់មនុស្សសត្វទាំងអស់ កុំថាឡើយមនុស្សសត្វ ដែលមានការផ្លាស់ប្តូរ ពីក្មេងទៅចាស់ ពីចាស់ទៅជរា ពីជរាទៅឈឺ ពីឈឺទៅស្លាប់នោះ សូម្បីតែវត្ថុសម្ភារៈ មានផ្ទះសម្បេង កង់ម៉ូតូឡាន ដែលជារបស់គ្មានវិញ្ញាណ ក៏មានការប្រែប្រួលពីថ្មីទៅចាស់ ពីចាស់ទៅខូចខាតបាត់បង់បាក់បែកដូចគ្នា ។ ដូច្នេះយើងត្រូវចងចាំថា " របស់ណាដែលមិនទៀងទាត់ របស់នោះជាទុក្ខ របស់ណាដែលជាទុក្ខរបស់នោះគឺជារបស់មិនមែនខ្លួន " ព្រោះអាការៈទាំងអស់របស់ជីវិត វាសុទ្ធសឹងតែមិននៅក្រោមការបង្គាប់បញ្ជា របស់នរណាម្នាក់ឡើយ ដូច្នេះហើយ ទើបនិយាយបានថា វាជារបស់មិនមែនខ្លួន បើសិនជាយើងប្រកាន់រឹងត្អឹងថាជារបស់ខ្លួនយើងនោះ យើងប្រាកដជាមានសេចក្តីទុក្ខកាន់តែខ្លាំងឡើង ៗ មិនខាន ។
កាលបើយើងដឹងថា ជីវិតវាជារបស់មិនទៀង ជាទុក្ខ ជាអនត្តា ហើយនោះ តើយើងគួរធ្វើយ៉ាងណា ដើម្បីឲ្យជីវិតរបស់យើងប្រព្រឹត្តទៅប្រកបដោយសារៈខ្លឹមសា គឺត្រូវព្យាយាមប្រឹងប្រែង ប្រមែប្រមូលរាល់អំពើល្អទាំងឡាយយកមកប្រតិស្ថានទុកក្នុងជីវិតរបស់យើងឲ្យហើយទៅ ព្រោះជីវិតនេះវាមិននៅយិនយូរប៉ុន្មានឡើយ បន្តិចទៀតគង់តែចាស់ គង់ឈឺ គង់តែស្លាប់គ្រប់ ៗ តែគ្នា គ្មាននរណាម្នាក់បានរស់រហូតនៅលើផែនដីនេះឡើយ ។
ដកស្រង់ចេញពីសៀវភៅៈ តម្រង់ជ្លូវជីវិត
រៀបរៀងដោយៈ សាមណេ ឆិម ប៊ុនឆា
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ
images/articles/2313/Untitled-1-Recovered.jpg
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៦០៧ ដង)
សង្គហធម៌របស់បុត្រធីតា
ក្នុងព្រះពុទ្ធសាសនា ដើម្បីឲ្យបានជាអ្នកមានកតញ្ញូកតវេទីតាធម៌ចំពោះមាតាបិតា បុត្រធីតាត្រូវតបស្នងសងគុណមាតាបិតាវិញ ដោយសង្គហធម៌ ៥ យ៉ាង និង សម្បទា ៤ យ៉ាង។
សង្គហធម៌ ៥ យ៉ាង គឺ៖
១- ភតោ នេសំ ភរិស្សាមិ បុត្រធីតា គប្បីចិញ្ចឹមថែរក្សាមាតាបិតាវិញ ដោយផ្គត់ផ្គង់ ទំនុកបំរុងនូវបច្ច័យទាំងឡាយ ៤ មានជូនសំលៀកបំពាក់ បាយទឹក នំចំណី
images/articles/2312/Untitled-1-Recovered.jpg
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៦,៨៧៨ ដង)
មង្គលទី ៤
បដិរូបទេសវាសោ ច កិរិយានៅក្នុងប្រទេសដ៏សមគួរទុកជាមង្គលដ៏ឧត្តម ។
ប្រទេសដ៏សមគួរនោះ សម្តៅយកប្រទេសដែលបរិបូណ៌ទៅដោយធម៌វិន័យ បើគ្រាពុទ្ធសម័យ សម្តៅយកមជ្ឈិមប្រទេស ជាប្រទេសបរិបូណ៌ដោយធម៌វិន័យហើយស្ថិតនៅពាក់កណ្តាលផែនដី ទុកថាជាបដិរូបប្រទេស ព្រោះប្រទេសនោះមានព្រះពុទ្ធ និងព្រះបច្ចេកពុទ្ធ និងព្រះអគ្គសាវកព្រះពុទ្ធតែងកើតតែង
images/articles/2311/Untitled-1-Recovered.jpg
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៦,០៧៥ ដង)
មង្គលទី ៣
បូជា ច បូជនិយ្យានំ កិរិយាបូជាដល់បុគ្គលដែលគួរបូជាទាំងឡាយ ជាមង្គលដ៏ឧត្តម ។
អធិប្បាយថាៈ បុគ្គលដែលគួរបូជានោះ បុគ្គលជាន់ខ្ពស់ គឺ ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ ព្រមទាំងព្រះធម៌ និងព្រះសង្ឃ, បុគ្គលជាន់កណ្តាល គឺឧបជ្ឈាយ៍ មាតាបិតា បងប្រុស បងស្រី ជីដូនជីតា និងសមណព្រាហ្មណ៍ទាំងឡាយឯណា ដែលមានសីលទាំងអម្បាលនេះជាបុគ្គលគួរបូជា, បុគ្គលជាន់ទាបគឺស្វាមី
images/articles/2309/Untitled-1-Recovered.jpg
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៦,១០១ ដង)
មង្គលទី ២
បណ្ទិតានញ្ច សេវនា កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយជាមង្គលដ៏ឧត្តម។
បណ្ឌិតទាំងឡាយក្នុងលោកនេះ មានព្រះពុទ្ធាទីបណ្ឌិតជាដើម ទោះបីកាលលោកនៅមានសន្តានជាបោថុជ្ជននៅឡើយក្តី លោកមានសន្តានដ៏បរិសុទ្ធផុតកិលេសអស់ហើយក្តី លោកមិនដែលកាត់ប្រយោជន៍ខ្លួនលោក និងប្រយោជន៍អ្នកដទៃឡើយ លោកតែងប្រកបដោយហិរិ និងឱត្តប្បៈ ព្រមទាំងប្រកបដោយ
images/articles/2306/Untitled-1-Recovered.jpg
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៦,៧២៨ ដង)
មង្គលទី១
កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ ជាមង្គលដ៏ឧត្តម
អសេវនា ច ពាលានំ កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ ជាមង្គលដ៏ឧត្តម ។ គ្រាន់តែមិនសេពគប់នូវបុគ្គលពាលទុកជាមង្គលទី ១ បាននោះ ព្រោះថាមិនបានខូចចិត្ត មិនបានខូចខ្លួន មិនបានបង់ខាតខូចទ្រព្យសម្បត្តិអ្វីសោះ ទើបឲ្យឈ្មោះថាមង្គលទី ១, ឯពាលនោះមានច្រើនប្រការណាស់ មិនងាយនឹងចំណាំរូបពាលបាន,
images/articles/2284/Untitled-1-Recovered.jpg
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៣៨,៥១៦ ដង)
ការធ្វើបុណ្យផ្លូវចិត្ត
ការមិនគយគន់ រំពៃសម្លឹងចង់បានទ្រព្យសម្បត្តិអ្នកដទៃ មិនចងចិត្តគុំគួនព្យាបាទ ប្រទូសរ៉ាយអ្នកដទៃ, មិនយល់ខុសចាកគន្លងធម៌ ដោយសេចក្តីមិនលោភ មិនក្រោធខឹង ភ្លេចវង្វេងចចាហេតុ នេះហៅថា ធ្វើបុណ្យផ្លូវចិត្ត ។
ចិត្តំ គុត្តំ សុខាវហំ ចិត្តដែលបុគ្គលទូន្មានបានល្អហើយ រមែងធ្វើឲ្យខ្លួនឯង និងអ្នកដទៃ ទទួលបានសេចក្តីសុខ ព្រោះថាចិត្តអាចផ្តិតជាប់ទាំង