35
Wednesday, 08 May B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 234,745
Today
Yesterday 275,117
This Month 2,611,730
Total ៣៩៤,៨៧០,១៧៤
ADVISE
images/articles/1248/Untitled-1-Recovered.jpg
ការ​ចចេស​រឹង​រូស
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
កូន​ជា​ទី​ស្រឡាញ់!ក្នុង​ការ​នៅ​ជា​មួយ​គ្នា មិន​ថា​នៅ​របៀប​ជា​មិត្ត ឬ​ជា​ភរិយា​ស្វាមី​ឡើយ រមែង​មាន​នូវ​របស់​មួយ​មក​ជ្រែក​ត្រង់​កណ្តាល​ជា​និច្ច របស់​នោះ​គឺ​ (ការ​យល់​ខុស​គ្នា) ។ ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ហើយ យូរ​បន្តិច​ទៅ ច្រើន​តែ​យល់​ខុស​គ្នា​ងាយៗ មិន​ថា​រឿង​តូច​ឬ រឿង​ធំ​ឡើយ ហើយ​ថែម​ទាំង​ញឹក​ញាប់​ជាង​រឿង​អ្វី​ទាំង​អស់​ទៀត​ផង ។ ចូរ​កុំ​ភ្លេច​ថា​ការ​យល់​ខុស​នេះ គឺ​មិន​មែន​ មាន​ត្រឹម​តែ​យល់​ខុស​ពី​អ្នក​ដទៃ​នោះ​ទេ​វា​មាន​ការ​យល់​ខុស​ពី​ការ​ពិត​ផង​ទៀត ។ មនុស្ស​ដែល​មាន​ការ​យល់​ខុស ច្រើន​តែ​មាន​ភាព​ចចេស​រឹង​រូស​មិន​ព្រម​ស្តាប់​ពាក្យ​របស់​អ្នក​ដទៃ គិត​ថា​ខ្លួន​ត្រូវ​តែ​ម្នាក់​ឯង ថែម​ទាំង​បន្ទោស អ្នក​ដទៃ​ថា គេ​មិន​យល់​ពី​ខ្លួន​ឯង​ទៀត​ផង លុះ​ដល់​និយាយ​ចុះ​និយាយ​ឡើង ក៏​ក្លាយ​ទៅ​ជា​រឿង​ធំ ព្រោះ​ប្រកាន់​រៀង​ខ្លួន​ក្នុង​ទី​បំផុត​ក៏​បែក​គ្នា មើល​មុខ​គ្នា​មិន​ចំ ។ កូន​គួរ​ចាំ​ទុក​ថា ភាព​ចចេស​រឹង​រូស ព្រោះ​ការ​យល់​ខុស​នោះ មិន​ធ្លាប់​ឲ្យ​គុណ​ដល់​អ្នក​ណា​ឡើយ មាន​តែ​ធ្វើ​ឲ្យ​កើត​ការ​បែក​បាក់​គ្នា កើត​ការ​មិន​សប្បាយ​ចិត្ត​ជា​មួយ​គ្នា ។ ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ក៏​ជា​សម្លាញ់​នឹង​គ្នា បែរ​មក​រក​គ្នា​ជជែក​គ្នា និយាយ​ប្រាប់​ការ​គិត​ឃើញ​ដល់​គ្នា មាន​ហេតុ​ផល​ជា​តួ​វិនិច្ឆ័យ រួច​ហើយ​បាន​សប្បាយ​ចិត្ត​ជា​មួយ​គ្នា​មិន​ល្អទេ ឬ ។ ប្តី​ប្រពន្ធ ទោះ​បី​ថា​មាន​រូប​រាង​ផ្សេង​គ្នា តែ​គួរ​មាន​ចិត្ត​មួយ​ថ្លើម​មួយ ទើប​ក្នុង​ផ្ទះ​មាន​នូវ​សន្តិសុខ ។ ប្តី​ប្រពន្ធ​ត្រូវ​តែ​ជា​មនុស្ស​យក​ហេតុ​ផល​ជា​សំខាន់ កុំ​ធ្វើ​អ្វី​ៗ ស្រេច​តែ​ចិត្ត​ចង់​របស់​ខ្លួន កុំ​អាង​ខ្លួន​ឯង​ឲ្យ​ជ្រុល ។ ពិត​មែន​តែ​មិន​បាន ធ្វើ​ឲ្យ​គ្រួសារ​បែក​បាក់​គ្នា តែ​ត្រូវ​ដេក​បែរ​ខ្នង​ដាក់​គ្នា ព្រោះ​ហេតុ​មិន​សប្បាយ​ចិត្ត​ជា​មួយ​គ្នា ។ ប្តី​ប្រពន្ធ​ត្រូវ​គ្រប់​គ្រង​ចំណង់ កុំ​ឲ្យ​ចំណង់​វា​គ្រប់​គ្រង​វិញ និង​ត្រូវ​គ្រប់​គ្រង​សេចក្តី​ក្រោធ កុំ​ឲ្យ​សេចក្តី​ក្រោធ​វា​គ្រប់​គ្រង​វិញ​នោះ ។ មុន​ធ្វើ​មុន​និយាយ ត្រូវ​មានសតិ​និង​បញ្ញា គ្រប់​គ្រង​ជា​និច្ច ។ ត្រូវ​ចេះ​ក្រែង​ចិត្ត​ក្រែង​រឿង​អ្វី​ដែល​រង្កៀស​ហើយ ត្រូវ​កុំ​ធ្វើ​កុំ​និយាយ ។ត្រូវ​លះ​ទិដ្ឋិមាន ភាព​ចចេស​រឹង​រូស​ ការ​យល់​ខុស និង​ឧបាន​ចេញ​ពី​ចិត្ត ដោយ​យក​ហេតុ​ផល​និង​ភាព​ត្រឹម​ត្រូវ​ជា​គោល​បដិបត្តិ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។ ជា​ប្តី​ប្រពន្ធ​ត្រូវ​តែ​ចេះ​អាណិត​គ្នា​ ហើយ​ស្មោះ​ត្រង់​ដល់​គ្នា​ជា​និច្ច ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែ​ឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ​ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1250/Untitled-1-Recovered.jpg
គិត​អ្វី​ឲ្យ​វែង​កុំ​បែង​ខ្លី
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
កូន​ជា​ទី​ស្រឡាញ់!ពាក្យ​ចាស់​បុរាណ​បាន​ពោល​ហើយ គឺ​ថា (គិត​ធ្វើ​ឲ្យ​វែង) បាន​សេចក្តី​ថា​ធ្វើ​អ្វី​ក៏​ដោយ​ឲ្យ​មើល​ទៅមុខ​ មើល​ឲ្យ​វែង​ឆ្ងាយ ពោល​គឺ​ឲ្យ​សម្លឹង​មើល​អនាគត​កាល ។ ពាក្យ​នេះ​មាន​ន័យ​សំខាន់​ណាស់ ព្រោះ​មនុស្ស​ដែល​សម្លឹង​មើល​កិច្ចការ​ក្នុង​កាល​វែង​ឆ្ងាយ​នោះ រមែង​នឹង​បាន​ទទួល​នូវ​សេចក្តី​សម្រេច​ក្នុងកិច្ចការ​ផ្សេងៗ ដែល​ខ្លួន​ធ្វើ​ក្នុង​រយៈ​កាល​យូរ​ ។ ពាក្យ​ថា (កុំ​បែង​ខ្លី) គឺ​កុំ​គិត​ខ្លី ។មនុស្ស​ដែល​មើល​អ្វី​ខ្លី​ក្រញុច មើល​ឃើញ​អ្វី​នៅ​តែ​នឹង​មុខ មើល​ផង​ក្នុង​រយៈ​ខ្លី ប្រុស​ស្រី​ដូច​នេះ​គេ​ហៅ​ថា​មនុស្ស​គំនិត​ខ្លី ឬ​គំនិត​អុស​មួយ​បាយ រមែង​បាន​ទទួល​ផល​សម្រេច​ក្នុង​មួយ​ពេល​យ៉ាង​ខ្លី​តែ​ប៉ុណ្ណោះ មិន​មាន​អ្វី​ជាសំខាន់ ឡើយ​រួ​ច​ហើយ​ក៏​ត្រូវ​ដួល​ចុះ​អស់​ពី​ទី​ពឹង ។ ម្យ៉ាង​ទៀត មនុស្ស​គិត​ខ្លី រមែង​ធ្វើ​អ្វីៗ ដោយ​សេចក្តី​ប្រមាទ ធ្វើ​ដោយ​ប្រញាប់​មិន​គិត​មុខ​គិត​ក្រោយ ធ្វើ​ទៅ​តាម​តែ​ចំណែង រមែង​ក្តៅក្រហាយ​ក្នុង​កាល​ជា​ខាង​ក្រោយ​អស់​មួយ​ជីវិត ។ មនុស្ស​ខ្លះ​គិត​ខ្លី​ពេក​ក៏​ក្លាយ​ទៅ​ជា​ឃាតកៈ មនុស្ស​ខ្លះ​ទៀត​ធ្វើ​អត្តឃាត ។ ល។ កាល​កូន​នឹង ធ្វើ​នូវ​កិច្ចការ​អ្វី​ក៏​ដោយ​កូន​ត្រូវ​សម្លឹង​ឲ្យ​វែង​ឆ្ងាយ ដូច​ពាក្យ​ថា (បិទ​ភ្នែកឲ្យ​ជិត សម្លឹង​ឲ្យ​ឆ្ងាយ) បើការងារ​នោះ​រឹត​តែ​ធំ​ដុំ និង​សំខាន់​បំផុត​ក្នុង​ជីវិត​កូន​ក៏​ត្រូវ​តែ​គិត​ឲ្យ​វែង​ឆ្ងាយ ជាទី​បំផុត ក្នុង​ជីវិត​កូន​ក៏​ត្រូវ​តែ​គិត​ឲ្យ​វែង​ឆ្ងាយ​ជាទី​បំផុត​ផង​ដែរ ហើយ​ត្រូវ​មាន​ស្មារតី​រក្សា​ឲ្យ​ខ្ជាប់​ខ្ជួន ។ កូន​មាន​គិត​ឃើញ​ទេ​ថា​ មាន​ការងារ​ខ្លះ មាន​តម្លៃ​ជាង​ជីវិត​របស់​យើង​រាប់​ដង​មិន​អស់​ទៅ​ទៀត ។ ជា​មួយ​នឹង​ការងារ​កូន​ត្រូវ​ចាំទុក​ថាៈ - ខ្លាច​លំបាក​តែ​ខ្ជិល មិន​ព្យាយាម មិន​រួច​ពី​សេចក្តី​លំបាក​ឡើយ ។ - ខ្វះ​សេចក្តី​អត់​ធន់ ការងារ​មិន​បាន​ល្អ ។ - ខ្វះ​ការ​តស៊ូ ការ​ងារ​មិន​សម្រេច ។ -រវល់​តែ​រឿង​ស្នេហា កាន់​ការ​ងារ​ធំ​មិន​បាន ។ -ព្រោះ​សេចក្តី​ប្រហែស​ធ្វេស ការ​ងារ​ដែល​ចេហ​ស្ទាត់​ហើយ​នោះ ត្រឡប់​ទៅ​ជាទទួល​បរាជ័យ​ដូច​បុគ្គល​ល្ងង់​ខ្លៅ ។ - រស់​នៅ​ដើម្បី​ធ្វើការ​មិន​មែន​ធ្វើ​ការ​ដើម្បី​ត្រឹម​តែ​រស់​នោះ​ទេ ។ - មិន​មាន​អ្នក​​ណា​គាំ​ទ្រ​យើង​ឲ្យ​ខ្ពង់​ខ្ពស់ ក្រៅ​អំពី​ខ្លួន​ឯង ដែល​គោរព​នូវ​ការ​ងារ​របស់​ខ្លួន​នោះ​ឡោះយ ។ - កុំ​ជា​មនុស្ស​ពិការ​ទាំង​ដែល​មាន​នូវ​អវយវះ​គ្រប់​គ្រាន់​ឲ្យ​សោះ ។ - ការងារ​អាក្រក់​នាំ​ទៅ​រក​ភាព​ងងឹត​ ឯ​ការងារ​ល្អ​នាំ​ទៅ​រក​ភាព​ភ្លឺ​ស្វាង ។ - ការ​ងារ​ដែល​ប្រាស​ចាក​ទោស​ជា​មង្គល​ដ៏​ឧត្តម ។ - ការងារ​ជា​អាយុ​ជីវិត ជា​កិត្តិយស ។ ល។ ការងារ​មាន​តម្លៃ​ជាង​អ្វី​ៗ​ទាំង​អស់ ព្រោះ​ការ​ងារ​នាំ​ឲ្យ​រួច​ផុត​ចាក​ទុក្ខ​ទាំង​ពួង ។ សេចក្តី​ទាំង​ប៉ុន្មាន ដែល​បាន​ពោល​ហើយ​នេះ​សម្រាប់​ឲ្យ​កូន​រៀន​គិត​ឲ្យ​វែង​ក្នុង​ជិវិត ។​ កាព្យ​បុរាណ គិត​អ្វី​ឲ្យ​វែង​កុំ​បែង​ខ្លី វិស័យ​ចង់​ស្រី​មើល​ឬក​ពា​ ផ្គាប់​ស្តេច​តោង​តាម​ព្រះហទយា ផ្គាប់​រាស្ត្រ​ដូច​គ្នា​តោង​មើល​ចិត្ត ។ ភ្ញៀវ​មក​តោង​មើល​អាការ​ចេញ ពោល​ពាក្យ​ម្តេច​មិញ​គង់​ឃើញ​ពិត ពាក្យ​ស្លែង​ក្រែង​ស្លូត​ជូន​ជា​មិត្ត ពាក្យ​ពិត​ជូន​ពាល​មាល​មិញ ។ ល ។ ស្លៀក​ស​សាង​ព្រត​ចិត្ត​នៅ​ខ្មៅ ចោល​ប្រាជ្ញ​តាម​ខ្លៅ​ចង់​ចៀស​បាប យក​វែក​ឲ្យ​ដឹង​រស​ប្រៃ​សាប យក​ខ្សាច់​មក​គាប​បាន​ប្រេង​ឬ ។ ឬស្សី​ធ្វើ​ក្លាក់​ដាក់​គ្មាន​ថ្នាំង គង​ស្គរ​គាំង​វាយ​មិន​ឮ សុរិយា​មិន​យក​ជា​ពន្លឺ ជឿ​ធឹ​អំពិល​អំពែក​សត្វ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1254/Untitled-1-Recovered.jpg
ខ្លឹម​សារ​នៃ​ការ​បួស
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
ខ្លឹម​សារ​នៃ​ការ​បួស ការ​ចេញ​ចាក​ផ្ទះ​ចូល​កាន់ផ្នួស​បួស​ជា​បព្វ​ជិត នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា គឺ​ដោយ​អាស្រ័យ​សទ្ធា​និង​ឆន្ទៈ​ក្នុងកា​រ​ប្រព្រឹត្ត​បដិបត្តិ តាម​ពា្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ​ជាអង្គ​ម្ចាស់ មាន​បំណង​សិក្សា​អប់​រំ​នៅ​ក្នុង​ព្រះ​ធម៌​វិន័យ​នេះ​ជា​ឧបសនិស្ស័យ ដ៏​ប្រពៃ​ខ្ពង់​ខ្ពស់ ឈាន​ចូល​ទៅ​រក​ខ្លឹម​សារ​នៃ​ការ​បួស ។ ដើម្បី​ឲ្យការ​បួស​បាន​សម្រេច​នូវ​ប្រយោជន៍ យ៉ាង​ពិត​ប្រាកដ​នោះ
images/articles/1259/Untitled-1-Recovered.jpg
ធម្មបទគាថា យមកវគ្គទី ១
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
ធម្មបទគាថា យមកវគ្គទី ១ បិដកលេខ ៥២ ទំព័រ ២១ មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា មនសា ចេ បទុដ្ឋេន តាសតិ វា ករោតិ វា តតោ នំ ទុក្ខមន្ទេតិ ចក្កំវ វហតោ បទំ ។ ធម៌​ទាំង​ឡាយ មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ប្រសើរ​បំផុត​( មាន​ចិត្ត​ជា​ធំ) សម្រេច​អំពី​ចិត្ត បើ​បុគ្គល​មាន​ចិត្ត​ត្រូវ​ទោស​ប្រទូស្ត​ហើយ ពោល​ក្តី ធ្វើ​ក្តី (រមែង​ជា​ទុច្ចរិត) ព្រោះ​ទុច្ចរិត​ទាំង​នោះ
images/articles/1260/Untitled-1-Recovered.jpg
ទប់​ទល់​ជាមួយ​ទុក្ខ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
កូន​ជាទី​ស្រឡាញ់!រាង​កាយ​មាំ​មួន រមែង​មិន​ត្រូវ​រោគ​ភ័យ បៀត​បៀន​បាន​ដោយ​ងាយ​ឡើយ ភាព​រឹង​ប៉ឹង​មាំ​មួន​នៃ​រាង​កាយ​អាច​ទប់​ទល់​នឹង​រោគ​ផ្សេងៗ បាន ឈ្មោះ​ថា​ទប់​ទល់​នឹង​ទុក្ខ​ផ្លូវ​កាយ​ ធ្វើ​ឲ្យ​កាយ​ជា​សុខ ។ មាន​ទំនង​ដូចគ្នា​ដែរ គឺ​ថា​បើ​មិន​ត្រូវ​ការ​ឲ្យ​ចិត្ត​មាន​ទុក្ខ​ទេ ត្រូវ​សាង​ភាព​រឹង​ប៉ឹង​ឲ្យ​ដល់​ចិត្ត សម្រាប់​ទប់​ទល់​ជា​មួយ​នឹង​ទុក្ខ​ផ្លូវ​ចិត្ត​ឲ្យ​បាន​ល្អ ។ ការ​ពិត​ ទុក្ខ​ផ្លូវ​ចិត្ត​នោះ មាន​ហេតុ​មក​អំពី​ការ​នឹក​គិត​តាក់​តែង​នៃ​ចិត្ត​ខ្លួន​ឯង​ជា​សំខាន់ គឺ​ចិត្ត​បាន​ចាប់​យក​រឿង​រ៉ាវ​ផ្សេង​ៗ អំពី​ការ​ដែល​បាន​ឃើញ​ខ្លះ​ ឮ ខ្លះ ជា​ដើម ហើយ​ចេះ​តែ​យក​មក​នឹក​គិត​តាក់​តែង​ឲ្យ​ជា​យ៉ាង​នេះ ឲ្យ​ជា​យ៉ាង​នោះ​តាម​ការ​សោយអារម្មណ៍​របស់​ខ្លួន ។ រឿង​រ៉ាវ​ដែល​ចិត្ត​ចាប់​យក​មក​បាន​នោះ បើ​ចិត្ត​ខ្លះ​ឯង​នឹក​គិត​សេព​សោយ​ទៅ​ឆ្ងាញ់ ពៅល​គឺ​ពេញ​ចិត្ត ក៏​កើត​បាន​ទៅ​ជា​សេចក្តី​សុខ​ក្នុង​ចិត្ត​ហ្នឹង​ទៅ តែ​បើ​នឹក​គិត​សេព​សោយ​ទៅ​មិន​ឆ្ងាញ់​ទេ មិន​ពេញ​ចិត្ត​ទេ ក៏​នាំ​កើត​ទុក្ខ​នៅ​ក្នុង​ចិត្ត​សន្តាន​បាន​ដូច​គ្នា​ដែរ ។ រឿងតែ​ម្យ៉ាង​ជា​មួយ​គ្នា អាច​អ្វើ​ឲ្យ​មនុស្ស​ម្នាក់​មាន​ចិត្ត​ជា​សុខ​ ហើយ​មនុស្ស​ម្នាក់​ទៀត​កើត​ទុក្ខ​រោល​ក្នុង​ចិត្ត​សន្តាន​ បាយ​មិន​បាន​សម្រាន្ត​មិន​លក់ នេះ​មក​អំពី​ការ​នឹក​គិត​តាក់​តែង​របស់​ចិត្ត​រៀង​ៗ ខ្លួន ។ ព្រោះ​ហេតុ​ដូច​ពោល​មក​នេហ កាល​បើ​កូន​មិន​ត្រូវ​ការ​ឲ្យ​ទុក្ខ​មក​រុក​រាន​ទន្ទ្រាន​របស់​កូន​ទេ កូន​គប្បី​ព្យាយាម​សាង​ភូមិ​ឋាន​ឲ្យ​បាន​មាំ សម្រាប់​ទប់​ទល់​ជា​មួយ​ទុក្ខ ។ កូន​ត្រូវ​តាំង​សតិ​ឲ្យ​ល្អ នៅ​ពេល​ជួប​ប្រសព្វ​រឿង​អ្វី​ក៏​ដោយ​ចុះ ត្រូវ​ចោល​បាន​ក៏​ចោល កុំ​ចាំ​បាច់​យក​មក​ត្រិះរិះ​គិត​តាក់​តែង ពោល​គឺ​កុំ​យក​មក​ជាអារម្មណ៍ តែ​បើ​យក​មក​ជាអារម្មណ៍ គឺ​កូន​ត្រូវ​គិត​ដោយ​យ៉ាង​មាន​សតិ​ជាទី​បំផុត គិត​ឲ្យ​សព្វ​គ្រប់​ហើយ​ច្បាស់​លាស់​សិន កុំ​ប្រញាប់​សម្រេច​សេចក្តី​ដោយ​ងាយៗ។ ចិត្ត​ដែល​ប្រកប​ដោយ​សតិសម្បជញ្ញៈ​ក្នុង​ការ​ទទួល​អារម្មណ៍ មាន​យោនិសោមនសិការ​គ្រប់​គ្រាន់ នោះ​ឯង​គឺ​ជា​ភូមិ​ឋាន​មាំ​ទាំ ដែល​សម្រាប់​ទប់​ទល់​ជាមួយ​ទុក្ខ​ គឺ​ជា​សុខ​ភាព​ផ្លូវ​ចិត្ត ដែរ​អាច​រារាំង​នូវ​ទុក្ខ​កង្វល់​បាន ។ភូមិ​ឋាន​មាំ​ទាំ​ជា​ជំរំ​សតិ និង​ជា​សុខ​ភាព​របស់​ចិត្ត​នេះ មិន​ងាយ​នឹង​កសាង​បាន​ឡើយ កូន​ត្រូវ​ហ្វឹក​ហាត់​ជា​រឿយៗ ហ្វឹក​ហាត់​ឲ្យ​យូរ​ ហើយ​ហឹ្វក​ហាត់​ជា​រៀង​រហូត​តទៅ​ដូច្នេះ​ទើប​អាច​មាន​ផល​កាន់​តែ​ប្រសើរ​ឡើង ។ ចូរ​កូន​កុំ​ភ្លេច​ថា ការ​ងារ​សំខាន់​បំផុត គឺ​ហ្វឹក​ហាត់​ឲ្យ​ចិត្ត​មាន​សុខ​ភាព និង​កុំ​ភ្លេច​គិត​ឲ្យ​ខ្លួន​ឯង​រស់​នៅ​ជា​សុខ​មាន​ភូមិ​ឋាន​ព្រះ​ធម៌​ក្នុង​ចិត្ត​ផង ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែ​ឪ រៀប​រៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1261/Untitled-1-Recovered.jpg
ស្គាល់​មុខ​តែ​មិន​ស្គាល់​ចិត្ត
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
ស្គាល់​មុខ​តែ​មិន​ស្គាល់​ចិត្ត កូន​ជា​ទី​ស្រឡាញ់ មាន​ភាសិត​ខ្មែរ​យើង​បាន​ពោល​ថា (មនុស្ស​យើង​ស្គាល់​មុខ​គ្នា​ តែ​មិន​ស្គាល់​ចិត្ត) ជា​ពាក្យ​ដែល​ត្រឹម​ត្រូវ​គ្រប់​កាល​គ្រប់​វេលា​ ទាំង​ជា​ពាក្យ​ដាស់​​តឿន​ស្មារតី​ឲ្យ​ចេះ​ប្រយ័ត្ន​ចំពោះ​មនុស្ស​ទៀត​ផង ។ មនុស្ស​អាច​សាង​ភាព​បោក​បញ្ឆោត​បន្លំ​ភ្នែក​អ្នក​ដទៃ​យ៉ាង​ពូកែ មើល​ខាង​ក្រៅ​ល្អ​សម​សួន តែ​ខាង​ក្នុង​វា​ជា​រឿង​ផ្សេង ដូច​រូប​ដែល​គេ​កូរ​ជា​មួយ​នឹង​រូប​ពិត​អីចឹង​
images/articles/1263/Untitled-1-Recovered.jpg
មនុស្ស​ចិត្ត​ខ្វាក់
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
មនុស្ស​ចិត្ត​ខ្វាក់ កូន​ជា​ទី​ស្រឡាញ់ កូន​ធ្លាប់​បាន​ឮពាក្យ​នេះ​ហើយ​គឺ (ឲ្យ​សម្លឹង​មើល​សេចក្តី​ល្អ​របស់​អ្នក​ដទៃ) ។ ពាក្យ​នេះ​ប្រាប់​ឲ្យ​យើង​ហាត់​សម្លឹង​មើល​ផ្នែក​ល្អ​របស់​មនុស្ស​ដែល​យើង​ស្គាល់ មនុស្ស​ដែល​យើង​គប់​រក ឬ​មនុស្ស​ដែល​នៅ​រួម​ជា​មួយ​យើង ។ មនុស្ស​យើង​ដែល​នៅ​មាន​កិលេស​នេះ សុទ្ធ​តែ​មាន​ចំណុច​ខ្វះ​ខាត​ក្នុង​ខ្លួន​គ្រប់​គ្នា​ទាំង​អស់ មិន​មាន​អ្នក​ណា ដែល​បរិសុទ្ធ​ផូរ​ផង់​គ្រប់​យ៉ាង​រក​កន្លែង
images/articles/1265/Untitled-1-Recovered.jpg
ត្រូវ​ប្រើ​ប្រាក់ កុំ​ឲ្យ​ប្រាក់​ប្រើ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
កូន​ជា​ទី​ស្រឡាញ់!សម័យ​នេះ​អ្នក​ណាៗ ក៏​ឃើញ​ប្រាក់ ថា​ជា​ព្រះ​ជា​ម្ចាស់​ដែរ ព្រោះ​ឃើញ​ថា​ប្រាក់​ជា​របស់​បណ្តាល​ឲ្យ​បាន​នូវ​អ្វីៗ គ្រប់​យ៉ាង​ សូម្បី​តែ​ចិត្ត​មនុស្ស​ក៏​គេ​អាច​ទិញ​បាន​ដែរ ។ មើល​ចុះ​ មនុស្ស​រាល់​ថ្ងៃ​នេះ គឺ​សំដៅ​រក​តែ​ប្រាក់ គ្រប់​ផ្លូវ​ដែល​បាន​ប្រព្រឹត្ត គ្រប់​វិធី ទោះ​បី​ត្រូវ​ធ្វើ​អាក្រក់​ទុច្ចរិត​ខុស​ច្បាប់​ខុស​ទម្លាប់​យ៉ាង​ណា ក៏​ព្រម​ធ្វើ​ទាំង​អស់​ឲ្យ​តែ​បាន​ប្រាក់ ។ ព្រោះ​ហេតុ​ដូច្នេះ​ហើយ ទើប​ក្នុង​លោក​យើង​នេះ​ត្រូវ​ឡើង​កម្តៅ ទាំង​កម្តៅ​ចិត្ត ទាំង​កម្តៅ​ថ្ងៃ ។ ប្រាក់​សំខាន់​ក៏​ពិត​មែន​ហើយ​ណា​កូន ប៉ុន្តែ​ចូ​កូន​កុំ​ឲ្យ​សេចក្តី​សំខាន់​ដល់​ប្រាក់ រហូត​ដល់​ភ្លេច​សេចក្តី​ល្អ ភ្លេច​នូវ​គុណ​ធម៌​នោះ ។ កាល​បើ​កូន​ឲ្យ​សេចក្តី​សំខាន់​ដល់​ប្រាក់​ច្រើន​ពេក​ទៅ​ប្រាក់​នឹង​ត្រូវ​ក្លាយ​ជា​ចៅ​ហ្វាយ​លើកូន​ដោយ​ពិត ។ កាល​បើ​មាន​ប្រាក់​ជា​ចៅ​ហ្វាយ​ហើយ ប្រាក់​ក៏​នឹង​ប្រើ​កូន​បង្គាប់​កូន​ឲ្យ​ធ្វើ​នេះ ឲ្យ​ធ្វើ​នោះ ។ កូន​អាច​ពិនិត្យ​មើល​ខ្លួន​ឯង​បាន គឺ​នៅ​ពេល​មិន​ទាន់​មាន​ប្រាក់ កូន​ក៏​មិន​ទាន់​មាន​ប្រាក់ កូន​ក៏​មិន​គិត​ចង់​បាន​អ្វី​ច្រើន​ប៉ុន្មាន​នោះ​ដែរ ចង់បាន​ ចង់​ញ៉ាំ ចង់​ទិញ​ចំពោះ​តែ​របស់​ចាំ​បាច់​ប៉ុណ្ណោះ លុះ​ដល់​កូន​មាន​ប្រាក់​ច្រើន កូន​ក៏​ចាប់​ផ្តើម​ចង់​ញ៉ាំ ចង់​ប្រើ​របស់​ដែរ​ល្អ​ៗ​ប្លែក​ៗ ថ្លៃ​ៗ​លើស​ពី​ការ​ចាំ​បាច់ គឺ​មនុស្ស​យើង​ត្រូវ​ប្រាក់​បង្វិល​ឲ្យ​វិល​ខួរ​ក្បាល​អស់ ដោយ​មិន​ដឹង​ខ្លួន​ទៀត​ផង ។ មនុស្ស​យើង​កាល​មិន​ទាន់​មាន​ប្រាក់​អាច​មាន​ពេល​ដេក​ពួន សម្រាក​សម្រាន្ត​សុខ​ស្រួល​វាស់​ព្រឹក តែ​ដល់​ពេល​មាន​ប្រាក់ ត្រឡប់​ទៅ​ជា​មិន​មាន​ពេល​ដេក​ពួន​ស្រួល​បួល​រក​ថ្ងៃ​សម្រាក​ក៏​មិន​មាន សឹង​តែ​រក​ពេល​បរិភោគ​អាហារ​ឲ្យ​ស្រួល​មិន​បាន​ផង ។ នៅ​ពេល​មាន​ប្រាក់​តិច អាច​នៅ​ជា​មួយ​ក្រុម​គ្រួសារ​បាន តែ​ដល់​ពេល​មាន​ប្រាក់​ច្រើន បែរ​ជា​មិន​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​គ្រួ​សារ​ទៅ​វិញ ធ្វើ​ឲ្យ​គ្រួសារ​ខ្វះ​ការ​កក់​ក្តៅ ។ នេះ​ឯង​ណា​កូន ប្រាក់​វា​ប្រើ​មនុស្ស​ព្រោះ​ហេតុ​តែ​មនុស្ស​យើង​ទៅ​វង្វេង​ជា​មួយ​វា ។ កូន​មើល​ចុះ មនុស្ស​ខ្លះ​នៅ​ពេល​មាន​ប្រាក់ ក៏​គិត​ការ​ធំដុំ ហ៊ាន​ជួល​គេ​ឲ្យ​ទៅ​សម្លាប់​មនុស្ស​ដែល​ខ្លួន​ស្អប់​ចិញ្ចឹម​ក្រុម​អ្នក​លេង​កាប់​ចាក់ មុខ​របរ​ទុច្ចរិត ផិត​ក្បត់​ក្នុង​គូគ្រង​របស់​ខ្លួន ប្រព្រឹត្ត​អនាចារ​លើ​បុត្រ​ភរិយា របស់​អ្នក​ដទៃ ។ ល ។ ប្រាក់​វា​ប្រើ​ឲ្យ​ធ្វើ​ទាំង​អស់ បើ​មិន​មាន​ប្រាក់​ទេ គេអាច​គិត​ធ្វើ​យ៉ាង​នោះ ឬ​កេ​មិន​អាច​ធ្វើ​បាន​ឡើយ ។ ដូច្នោះ​ កូន​ត្រូវ​តែ​ប្រយ័ត្ន​ត្រូវ​រៀន​ឲ្យ​យល់​ចិត្ត​លោភ ចិត្ត​ល្ងង់​ ត្រូវ​កុំ​ឲ្យ​ប្រាក់​មក​ជា​ចៅ​ហ្វាយ​ឬ​ជា​បញ្ជា​ការ​ប្រើ​កូន​ឲ្យ​សោះ ។ កូន​ត្រូវ​ជា​ម្ចាស់​លើ​ប្រាក់​វិញ ជា​អ្នក​ប្រើ​ប្រាក់ និង​ប្រើ​ក្នុង​ផ្លូវ​ត្រូវ យ៉ាង​នេះ ទើប​កូន​មិន​ក្តៅ​ក្រហាយ​ស្តាយ​ក្នុង​កាល​ជា​ខាង​ក្រោយ​ឡើង ។ អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅៈ ពាក្យ​ពេចន៍​ម៉ែឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថតបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1266/Untitled-1-Recovered.jpg
គំនុំ​សង​សឹក
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
គំនុំ​សង​សឹក កូន​ជា​ទី​ស្រឡាញ់​ កូន​ធ្លាប់​មើល​ភាព​យន្ត​ចិន មាន​រឿង​ពិភព​គុន​ហាត់​ចម្រើន​កម្លាំង​ធាតុ​ដើម្បី​ប្រយុទ្ធ​ស្លាប់​រស់ ដោយ​កាន់​យក​គតិ​មួយ​ថា គំនុំ​ឈាម​ត្រូវ​តែ​យក​ឈាម​មក​សង ឬ​គំនុំ​ត្រូវ​តែ​សង​សឹក ជា​ចុង​ក្រោយ បក្សពួក​ទាំង​ពីរ​ខាង​ត្រូវ​ស្លាប់​ស្ទើរ​តែ​ទាំង​អស់ ។ នោះ​គ្រាន់​តែ​ជា​ភាព​យន្ត​តែ​បើ​គិត​ឲ្យ​ល្អ នាំ​ឲ្យ​បាន​នូវ​គំនិត​មួយ​ថា គំនុំ​និង​ការ​សង​សឹក​នោះ​មិន​ល្អ​ឡើយ ។ ជាការ​ពិត​ណាស់​កូន​អើយ
images/articles/1267/______________________________.jpg
មនុស្ស​ដែល​គេ​ទុក​ចិត្ត​
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
កូន​ជា​ទី​ស្រឡាញ់!កូន​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ដូច​ពាក្យ​នេះ​គឺ (នៅ​ឲ្យ​គេ​ទុក​ចិត្ត​ចាក​ចេញ​ពិត​គេ​រលឹក) ម្យ៉ាង​ទៀត (នៅ​ឲ្យ​គេ​ស្រឡាញ់​លុះ​ចាក​ចេញ​គេ​អាល័យ) ។ កូន​នៅ​ក្នុង​ទី​ណា នៅ​ជា​មួយ​អ្នក​ណា ធ្វើ​ការ​កន្លែង​ណា ធ្វើ​ជា​មួយ​អ្នក​ណា យូរ​ឬ​មិន​យូរ​ក៏​ដោយ​ចុះ ការ​សំខាន់​ជា​ដំបូង​ដែល​កូន​គួរ​ធ្វើ​គឺ​សាង​នូវ​ភាព​កក់​ក្តៅ ការ​ទុក​ចិត្ត​ថា​ជា​គ្នា​ឯង​និង​សាង​ការ​ចេញ​ចិត្ត​ឲ្យ​ដល់​អ្នក​ដទៃកុំ​សាង​នូវ​ភាព​ក្តៅ​ក្រហាយ​ជ្រួល​ច្របល់​ចលាចល គឺ​កុំ​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​មនុស្ស​ដែល​កូន​ទៅ​សំណាក់ ឬ​ទៅ​ធ្វើ​ការ​ជា​មួយ​ឲ្យ​សោះ ។ បើ​កូន​សាង​នូវ​ភាព​កក់​ក្តៅ និង​ការ​ទុក​ចិត្ត​ឲ្យ​ដល់​អ្នក​ដទៃ កូន​នឹង​រស់​នៅ​ក្នុង​កិត្តិយស មាន​ច្រើន​សុទ្ធ​តែ​ជាអ្នក​ស្រឡាញ់​ចូល​ចិត្ត សម្បួណ៌​មិត្ត ខ្សត់​សត្រូវ ។ ផ្ទុយ​មក​វិញ បើ​កូន​សាង​នូវ​បញ្ហា គឺ​ការ​ក្តៅ​ក្រហាយ​ឲ្យ​ដល់​គេ កូន​មាន​តែ​គេ​រង្កៀស គេ​ភ័យ​ខ្លាច គេ​ធុញ​ទ្រាន់ សាប​សូន្យ​កិត្តិយសនិង​រស់​នៅ​ជា​ទុក្ខ ។ វិធី​សាង​នូវ​ភាព​កក់​ក្តៅ ការ​ពេញ​ចិត្ត និង​ការ​ទុក​ចិត្ត​នោះ​គឺ ការ​ចេះ​លះ​បង់ មិន​ឃើញ​តែ​ពី​ខ្លួន​ឯង ​និយាយ​ស្តី​ឲ្យ​ល្អ ចេះ​ជួយ​ទុក្ខ​ធុរៈ​អ្នក​ដទៃ​ ជា​គ្នាឯង​ជា​មួយ​មនុស្ស​គ្រប់​គ្នា មាន​កិរិយា​មារ​យាទ​រាប​សា រៀប​រយ​ស្លូត​បូត​ត្រឹម​ត្រូវ មិន​ប្រកាន់​ខ្លួន និង​មិន​អួត​ខ្លួន គឺ​ជា​ការ​រក្សា​ជា​និច្ច​នូវ​សម្បត្តិ​មនុស្ស​ល្អ ។ កូន​ត្រូវ​ចាំ​ពាក្យ​នេះ​ថាៈ ញញឹម​រក្សា​គ្នា តាំង​ចិត្ត​សន្ទនា វាចា​ពិរោះ ពេល​គេ​មាន​ទុក្ខ ត្រូវ​ជួយ​សង្គ្រោះ បាន​អ្វី​ដាក់​ពោះ​ កុំ​រស់​តែ​ឯង ។ ត្រូវ​ចេះ​លះ​បង់ ទាំង​ចេះ​ស្មោះ​ត្រង់​ ចិត្ត​ចង់​ចេះ​ក្រែង​ ទេសនា​ពិរោះ សង្គ្រោះ​ក្រៃលែង មិន​អួត​ខ្លួន​ឯង​ មិន​ហែង​ទឹក​ចិត្ត។ ទឹក​ចិត្ត​ទឹក​មាស បេះ​ដូង​មាន​ព្រះ មន្តស្នេហ៍​ស័ក្តិសិទ្ធ ញាតិ​ច្រើន​កន្លង អ្នក​ផង​ទុក​ចិត្ត លុះ​ចាក​ចេញ​ពិត​ ញាតិ​មិត្ត​អាល័យ ។ ចេះ​ប្រើ​ខ្លួន​ឯង ព្រម​ទាំង​ចេះ​ក្រែង អ្នក​ផង​អាស្រ័យ ប្រឹង​ជួយ​ការ​ងារ ពេញ​ជើង​ពេញ​ដៃ ញាតិ​មិត្ត​អាល័យ ពេល​ក្ស័យ​ជីវ៉ា ។ ចេះ​អាន​ខ្លួន​ឯង ព្រះ​ធម៌​សម្តែង ឲ្យ​ចេះ​សិក្សា ដឹង​តួនាទី មិន​ចោល​កិច្ចការ ចេះ​ស្គាល់​អាត្មា មនុស្ស​ម្នា​ចូល​ចិត្ត ។ ចេះ​តឿន​ខ្លួន​ឯង ទាំង​ចេះ​ប្រឹង​ប្រែង អ្នក​ផង​អាណិត កុំ​ចាំ​គេ​ប្រើ ការងារ​ល្អ​ពិត វីរិយៈ​សណ្ឌិត ញាតិ​មិត្ត​ត្រូវ​ការ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេច​ន៍​ម៉ែ​ឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថតបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1268/ewrwdee33222.jpg
មនុស្ស​ដែល​ស្រឡាញ់​យើង​ពិត
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
កូន​ជា​ទី​ស្រឡាញ់!មនុស្ស​ដែល​ស្រឡាញ់​យើង​ពិត ឬ​មិន​ពិត​នោះ កុំ​មើល​ត្រឹម​តែ​សំបក​ក្រៅ ឬ​ស្តាប់​ត្រឹម​តែ​ពាក្យ​សម្តី​របស់​គេ​ប៉ុណ្ណោះ​ឲ្យ​សោះ ។ អាកប្បកិរិយា​គេ​អាច​ធ្វើ​បាន ឯពាក្យ​សម្តី​វាគ្រាន់​តែ​ជា​ខ្យល់​មាត់ អាច​ផ្លាស់​ប្តូរ​យ៉ាង​ណា ឬ​មិន​ដូច​ចិត្ត​យ៉ាង​ម៉េច គឺ​ចេះ​តែ​ប្រព្រឹត្ត​ទៅ​បាន​ទាំង​អស់ ។ យើង​មនុស្ស​ដែល​ពោល​ថា​ស្រឡាញ់​យើង​​ ស្គាល់​ចិត្ត​ស្គាល់​ថ្លើម​យើង និង​គោរព​រាប់​អាន​យើង​នោះ អាច​គ្រាន់​តែ​ជា​ទឹក​អប់​ ដែល​បាញ់​ដាក់​មក​ឲ្យ​យើង​សប្បាយ​ចិត្ត​តែ​ប៉ុណ្ណោះ​ចិត្ត​ពិត​របស់​គេ​អាច​ស្អប់​យើង​ក៏​បាន ប៉ុន្តែ​ដើម្បី​ប្រយោជន៍​អ្វី​មួយ ទើប​ធ្វើ​ឲ្យ​គេ​និយាយ ឬ​មាន​អាកប្បកិរិយា​យ៉ាង​នោះ​ឯង ។ មនុស្ស​ដែល​មិន​ធ្លាប់​និយាយ​ថា​ស្រឡាញ់​យើង​សូម្បី​តែ​ម្តង មិន​ធ្លាប់​អួត​សរ​សើរ​យើង​ម្តង​ណា​សោះ តែ​គេ​អាច​​ជា​មនុស្ស​ស្រឡាញ់​យើង​ដោយ​ពិត ស្មោះ​ត្រង់​ជា​មួយ​យើង​ជា​ប្រាកដ​ក៏​មាន​ដែរ ។ដែល​ពោល​មក​នេះ មិន​មែន​បាន​ន័យ​ថា អ្នក​ដែល​ប្រាប់​ថា​ស្រឡាញ់​យើង​ទាំង​អស់​សុទ្ធ​តែ​ស្រឡាញ់​យើង​ដោយ​ពិត ឬ​ពួក​អ្នក​ដែល​មិន​ធ្លាប់​ប្រាប់​ថា​ស្រឡាញ់​យើង​ម្តង​សោះ សុទ្ធ​តែ​ស្រឡាញ់ យើង​ដោយ​ពិត​នោះ​ឡើយ គ្រាន់​តែ​ចង់​ប្រាប់​ឲ្យ​កូន​ដឹង​ថា អ្នក​ណា​ស្រឡាញ់ ឬ​មិន​ស្រឡាញ់​យើង​ដោយ​ពិត​នោះ មិន​មែន​នៅ​ត្រង់​សំបក​ក្រៅ​និង​ខ្យល់​មាត់​នោះ​ទេ គឺ​នៅ​ត្រង់​ការ​ធ្វើ​ពិត​ៗដែល​យើង​ត្រូវ​សង្កេត​ពិនិត្យ​ក្នុង​កាល​យូរ ។ មនុស្ស​ដែល​ល្អ​ចំពោះ​យើង រមែង​ល្អ​ទាំង​ចំពោះ​មុខ​ទាំង​កំបាំង​មុខ គឺ​តែង​តែ​ជួយ​យើង រក្សា​យើង​ ទំនុក​បម្រុង និង​ការ​ពារ​យើង មិន​ថា​យើង​នឹង​ទៅ​យ៉ាង​ណា​គេ​នៅ​តែ​ស្មើ​ចុង​ស្មើ​ដើម​ជា​មួយ​យើង នោះ​ឯង​ដែល​ជា​ការ​ស្រឡាញ់​ពិត ត្រង់​ដែល​គេ​និយាយ​ថា​ស្រឡាញ់​យើង​ឬ​មិន​និយាយ​នោះ វា​មិន​សំខាន់​ឡើយ ។ ឯ​ចំណែក​មនុស្ស​ដែល​ល្អ​តែ​នឹង​មុខ​យើង ក្រោយ​ខ្នង​និន្ទា​យើង មិនទំនុក​បម្រុង​យើង មិន​គាំ​ទ្រយើង​និយាយ​ពិរោះ​ជា​មួយ​គ្រាន់​តែ​ដើម្បី​ពឹង​ពាក់ ឬ ប្រើ​យើង​មាត់​និង​ចិត្ត​ប្រព្រឹត្ត​ទៅ​ផ្សេង​គ្នា នោះ​ឯង​គឺ​ជា​អ្នក​ដែល​មិន​ស្រឡាញ់​យើង​ពិត ទោះ​បី​មាត់​គេ​ប្រាប់​ថា យើង​ល្អ​យ៉ាង​នេះ​ល្អ​យ៉ាង​នោះ ក៏​មិន​អាច​ជឿ​បាន​ឡើយ ។ក្នុង​រឿង​នេះ​កូន​ត្រូវ​ប្រយ័ត្ន​ចិត្ត​ខ្លួន​ឯង កុំ​វង្វេង​ច្រឡំ ទៅ​រីក​រាយ​ជា​មួយ​ពាក្យ​សម្តី​របស់​អ្នក​បោក​ប្រាស់​ទាំង​នោះ នាំ​ឲ្យ​ខូច​ខ្លួន​ផង អស់​ទ្រព្យ​ផង ព្រម​ទាំង​ត្រូវ​ខក​ចិត្ត​ដ៏​ក្រៃ​លែង​ផង ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញពីសៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1269/Untitled-1-Recovered.jpg
សុខ​ភាព​របស់​ចិត្ត
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
កូន​ជា​ទី​ស្រឡាញ់!កាល​ពោល​ដល់​រឿង​សុខ​ភាព យើង​ច្រើន​តែ​នឹក​ដល់​សុខ​ភាព​រាង​កាយ នឹក​ដល់​ភាព​រឹង​ប៉ឹង និង​ការ​មិន​មាន​រោគ​នៃ​រូប​រាង​កាយ​តែ​ប៉ុណ្ណោះ ការ​ពិត​សុខ​ភាព​ផ្លូវ​ចិត្ត ដែល​មាន​សុខ​ភាព​ល្អ ក៏​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេចក្តី​ឆ្លាត ស្រឡះ​ថ្លា មិន​មួម៉ៅ​ក្តៅ​ក្រហាយ​ឬ​រវើ​រវាយ​ឡើយ ។ដូច្នេះ​ការ​រក្សា​សុខ​ភាព​ផ្លូវ​ចិត្ត​ឲ្យ​ល្អ ទើប​ជា​ការ​ចាំ​បាច់​ណាស់ ។ សុខ​ភាព​នៃ​ចិត្ត​នឹង​ល្អ​ទៅ​បាន ក៏​ដោយ​សារ​ការ​ថែ​រក្សា​ដែរ គឺ​កុំ​ចេះ​តែ​ប្រមូល រឿង​រ៉ាវ​យក​មក​សន្សំ​ទុក​ក្នុង​ចិត្ត​ដោយ​អយោនិសោមសិការ ។ អយោនិសោមនសិការ បាន​ដល់​ការ​គិត​ខុស ម្ល៉ោះ​ហើយ​អារម្មណ៍​ជា​រឿង​រ៉ាវ​ផ្សេង​ៗ ដែល​ចិត្ត​បាន​ទទួល​យក​មក​ទុក​ដោយ​ការ​ចាំ​នោះ​ក៏​ទៅ​ជា​ស្អុយ​រលួយ បណ្តាល​ឲ្យ​ខូច​សុខភាព​របស់​ចិត្ត ។ មិន​មាន​រឿង​អ្វី​ដែល​អាក្រក់​នោះ​ទេ បើ​កូន​មិន​គិត​ថា​អាក្រក់ ។ រឿង​តែ​ម្យ៉ាង​អាក្រក់​សម្រាប់​មនុស្ស​ម្នាក់​ព្រោះ​គេ​គិត​ថា​អាក្រក់ តែ​មិន​អាក្រក់​សម្រាប់​មនុស្ស​ម្នាក់​ទៀត​ឡើយ ព្រោះ​គេ​មិន​បាន​គិត​ដូច្នោះ ។ សេចក្តី​ពិត​ដូច​នេះ​សម្តែង​ឲ្យ​ឃើញ​ថា អាក្រក់ ឬ​មិន​អាក្រក់​មិន​បាន​នៅ​នឹង​រឿង​ខាង​ក្រៅ​ឡើយ គឺ​នៅ​នឹង​ការ​គិត​របស់ម​នុស្ស​ម្នាក់​ៗ ។ កាល​បើ​ដូច្នេះ កូន​ព្រម​ឲ្យ​គំនិត​របស់​កូន ធ្វើ​អាក្រក់​ឲ្យ​ខ្លួន​កូន​ធ្វើ​អ្វី​ ។ ក្នុង​លោក​នេះ មិន​មាន​អ្វី​ដែល​សំខាន់ សម្រាប់​កូនជាង​កូន​ជា​មនុស្ស​នោះ​ឡើយ ។ ជំនួយ​ការ​ដែល​កូន​ចង់​ឲ្យ​អ្នក​ដទៃ ធ្វើ​សេចក្តី​ល្អ​ដល់​កូន គឺ​កូន​ត្រូវ​ព្យាយាម​ធ្វើ​សេចក្តី​ឲ្យ​ខ្លួន​ឯង ទៅតាម​ដែល​កូន​ត្រូវ​ការ ព្រោះ​ថា​ក្នុង​លោក​នេះ មិន​មាន​អ្នក​ណា​ធ្វើ​សេចក្តី​ល្អ​ជំនួស​កូន​បាន​ឡើយ ។ សេចក្តី​ល្អ​ដែល​កូន​ធ្វើ​ដោយ​ខ្លួន​ឯង ទើប​មាន​អានុភាព​ដល់​ចិត្ត​ជា​ពិត​ប្រាកដ គឺ​ធ្វើ​ចិត្ត​បាន​សុខ​ស្ងប់ ។ កាល​ចិត្ត​សុខ​ស្ងប់​ហើយ អ្វី​ៗ​ជា​ខាង​ក្រៅ​ក៏​រៀប​រយ​ទៅ​ផង​ដែរ ។ មនុស្ស​មាន​សុខ​ភាព​ផ្លូវ​ចិត្ត​ល្អ រមែង​ធ្វើ​ជា​ម្លប់​ឲ្យ​ជីវិត​ខ្លួន​ឯង ។ មនុស្ស​យើង​សំខាន់​សម្រាប់​ខ្លួន​ឯង​ណាស់​ចូរ​កូន​​រស់​នៅជា​មួយ​ខ្លួន​ឯង​ជា​មនុស្ស​ល្អ ។ មនុស្ស​ល្អ​រមែង​ថែរក្សា​ចិត្ត​ឲ្យ​មាន​សុខ​ភាព​ល្អ ។ បរិវេករសម បិត្វា រសំ ឧបសបស្ស ច និន្ទរោ ហោតិ និប្បាបោធម្មបីតិរសំ បិវំ ។ បុគ្គល​ក្រេប​ជញ្ជក់​នូវ​រស ដែល​កើត​ពី​វិវេក និង​រស​ព្រះ​និព្វាន ដែល​ជា​ទី​ចូល​ទៅ​ស្ងប់​រម្ងាប់ ក្រេប​ជញ្ជក់​នូវ​រស​ព្រះ​និព្វាន​ដែល​ជា​ទី​ចូល​ទៅ​ស្ងប់​រម្ងាប់ ក្រេប​ជញ្ជក់​នូវ​រស​បីតិ​ដែល​កើត​ធម៌​ជាអ្នក​មិន​មាន​សេចក្តី​ក្រហល់​ក្រហាយ​(និង​ជាអ្នក) មិន​មាន​បាប ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មចារ្យ​ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1270/Untitled-1-Recovered.jpg
ប្រឹង​ខ្លួន​ឯង​ឲ្យ​ដល់
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
កូន​ជា​ទី​ស្រឡាញ់! គោល​ធម៌ សម្រាប់​ប្រព្រឹត្ត​ដើម្បី​កសាង​ខ្លួន​ប្រការ​ទី​៣ គឺ( ប្រឹង​ខ្លួន​ឯង​ឲ្យ​ដល់) ដោយ​សេចក្តី​ថា មនុស្ស​យើង​ចូល​ចិត្ត​ឲ្យ​អ្នក​ដទៃ​មក​លើក​តម្កើង​ខ្លួណ ប៉ុន្តែ​មនុស្ស​ដែល​នឹង​មាន​គេ​មក​ស្រឡាញ់​រាប់​អាន និង​លើក​តម្កើង​នោះ គឺ​ត្រូវ​តែ​ជា​មនុស្ស​មាន​មន្ត​ស្នេហ៍ នឹង​មាន​អ្នក​ណា​មក​ស្រឡាញ់​មក​រាប់​អានទៅ ។ វិធី​ម្យ៉ាង​សម្រាប់​សាង​ស្នេហ៍​ឲ្យ​មនុស្ស​ស្រឡាញ់​
images/articles/1271/Untitled-1-Recovered.jpg
ស្រ្ដីត្រូវប្រតិបត្តិឱវាទ១០យ៉ាង
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
ស្រ្ដីត្រូវប្រតិបត្តិឱវាទ១០យ៉ាង ឱវាទ​ជា​ដំបូន្មាន​ដ៏​ល្អ​របស់​ព្រះសម្ពុទ្ធ ឬ មាតាបិតា គ្រូ​បាអាចារ្យ ព្រឹទ្ធាចារ្យ ចាស់​ ទុំ រៀម​ច្បង ដែល​បាន​ទូន្មាន​តាម​ពាក្យ​ប្រៀន​ប្រដៅ​ល្អៗ អាច​ជា​គន្លង​ដើរ​ទៅ​បាន​សេចក្ដី​សុខ​ក្នុង​ក្រុម​គ្រួសារ​របស់​យើង ជា​ពិសេស​ទំនៀម​ខ្មែរ​យើង​ច្រើន​លើកយកឱវាទ១០ យ៉ាង​របស់​ធនញ្ជយសេដ្ឋី​ដែល​គាត់​បាន​ឲ្យ​ឱវាទពេល​នាង​វិសាខា​ត្រូវ​រៀប​អាពាហ៍ពិពាហ៍​ថា៖ ១- មិន​ត្រូវ​នាំ​ភ្លើង​ក្នុងទៅ​ក្រៅ
images/articles/1272/Untitled-1-Recovered.jpg
ការ​រួម​រស់​រវាង​ប្ដី​ប្រពន្ធ​មាន ៤ យ៉ាង
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
នៅ​ក្នុង​គម្ពីរ​អង្គុត្តរនិកាយ ចតុក្កនិបាត ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​បាន​ត្រាស់​សម្ដែង​ជា​មួយ​ពួក​គហបតី​និង​ពួក​គហបតានី ក្នុង​ចន្លោះ​ស្រុក​មធុរា​និង​ចន្លោះ​ស្រុក​វេរព្ជា នៅវ​ការ​រួម​រស់​រវាង​ប្ដី​ប្រពន្ធ​មាន​បួន​គឺ៖ ១- ឆវោ ឆវាយ សទ្ធឹ សំវសតិ ខ្មោច​ប្រុស​នៅ​រួម​គ្នា​ជា​មួយ​នឹង​ខ្មោច​ស្រី ២- ឆវោ ទេវិយា សទ្ធឹ សំវសតិ ខ្មោច​ប្រុស​នៅរួម​គ្នា​ជា​មួយ​នឹង​ទេវតា​ស្រី
images/articles/1273/Untitled-1-Recovered.jpg
សេចក្តី​ប្រកាន់
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
សេចក្តី​ប្រកាន់ កូន​ជា​ទី​ស្រឡាញ់ ជីវិត​នៃ​មនុស្ស​ម្នាក់​ៗ​នោះ រមែង​ជួប​ប្រទះ​នូវ​សេចក្តី​ក្រហាយ ខ្វាយ​ខ្វល់ រចល់​ក្នុង​ចិត្ត សន្ធឹក​សន្ធាប់​រាប់​ដង​មិន​អស់ ច្រើន​បែប​ច្រើន​យ៉ាង​។ ​ក្នុង​បណ្តា​សេចក្តី​ក្តៅ​ក្រហាយ​នោះ មាន​សេចក្តី​ក្តៅ​ក្រហាយ​ព្រោះ​សេចក្តី​ប្រកាន់​នៃ​ខ្លួន​ឯង​រួម​ជា​មួយ​ផង ។ សេចក្តី​ប្រកាន់​ដែល​ពោល​មក​នេះ គឺ​ការ​ដែល​មនុស្ស​យើង​ទៅ​ចាប់​យក​មក​ហួង​ហែង​នូវ​អ្វី​ណា​មួយ រហូត​ទាល់​តែ​ខ្លាំង
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 3.09
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿