ថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ កក្តដា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២១០,៥៩១
Today
ថ្ងៃម្សិលមិញ ២១៦,២១៣
ខែនេះ ៥,៨១១,៧៤៤
សរុប ២១១,៣២០,២២៤
free counters
កំពុងទស្សនា ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/2069/Untitled-1-Recovered.jpg
ថ្ងៃនេះ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៧៥៨២០ ដង)
វិធី​ថែរក្សា​ទ្រព្យ៤យ៉ាង ក/ ចេះ​ស្វែង​រក​របស់​ដែល​បាត់​ របស់​ដែល​បាត់ ជួន​កាល​បាត់​ដោយ​អស់​បុណ្យ ជួន​ការ​បាត់​ដោយ​អកុសល​បៀតបៀន​ជួន​កាល​ក៏​បាត់ ដោយ​អាស្រ័យ​ការ​ធ្វេស​ប្រហែស​នៃម្ចាស់​របស់។ ប៉ុន្តែ​បើ​ទុក​ជាទ្រព្យ​នោះ​ត្រូវ​បាត់បត់​ទៅ​ដោយ​ប្រការ​ណា​ក៏​ដោយ ក៏​ត្រូវ​ស្វែង​រក​ដែល ព្រោះ​ថា​ជួន​កាល​អាច​ឃើញ​មកវិញ​ដោយ​ពិតប្រាកដ តែ​ថា​បើ​រក​មិន​ឃើញ​ទេ ត្រូវ​ចេះ​ទទួល​ស្គាល់​ការ​ពិត​ផង
images/articles/2070/Untitled-1-Recovered.jpg
ថ្ងៃនេះ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៥៨០១៧ ដង)
អានិសង្ស​នៃ​ការ​ចម្រើន​មរណស្សតិ ភិក្ខុ​ដែល​ប្រកប​រឿយៗ នូវ​មរណស្សតិ​នេះ រមែង​ជា​អ្នក​មិន​ប្រមាទ​ជានិច្ច បាន​អនភិរតិសញ្ញា ( ការ​សំគាល់​ថា​មិន​គួរ​ឲ្យ​រីករាយ ) ក្នុង​ភព​ទាំង​ពួង លះ​បង់​សេចក្ដី​ត្រេកអរ​ក្នុង​ជីវិត ជា​អ្នក​តិះដៀល​បាប មិន​ច្រើន​ទៅ​ដោយ​ការ​សន្សំ​ប្រាស​ចាក​មន្ទិល គឺ​សេចក្ដី​កំណាញ់ ក្នុង​បរិក្ខារ​ទាំង​ឡាយ​លោក​ក៏​ដល់​នូវ​ការ​ជំនាញ​ក្នុង​អនិច្ចសញ្ញា ម្យ៉ាង​ទៀត ទុក្ខ​សញ្ញា​និង​អនត្តសញ្ញា ក៏​ប្រាកដ​ទៅ​តាម​
images/articles/2073/Untitled-1-Recovered.jpg
ថ្ងៃនេះ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៨៦០៨ ដង)
មិត្ត​មិន​គួរ​សេពគប់​៤យ៉ាងៈ ១/ មិត្ត​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ​មាន ​៤ ក- មិត្ត​ ដែល​ចង់​បាន​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​គិត​ដល់ប្រយោជន៍​មិត្ត ចេះ​ត្រេកអរ​តែ​ខាង​បាន​អំពី​មិត្ត​តែ​មិន​ចេះ​បរិច្ចាគ​ឲ្យ​មិត្ត​វិញ​ទេ ។ ខ- មិត្ត​ ប្រាថ្នា​របស់​ច្រើន​ដោយឲ្យ​របស់​តិចតួច គឺ​ថា​កាល​បើ​មាន​របស់​អ្វី​ឲ្យ​មិត្ត គឺ​គេឲ្យ​បន្តិចបន្តួច​ប៉ុណ្ណោះ តែ​គេ​ចង់​បាន​ពី​មិត្ត​មកវិញច្រើនៗដូច​ជា​ដាក់​នុយ​ដើម្បី​ស្ទូច​ត្រី​អ៊ីចឹង​ឯង។ គ- មិត្ត​ដែល​មិន​ជួយ​កិច្ចការ​មិត្ត នៅ​ពេល​ដែល​មិត្ត​មាន​ភ័យ ស៊ី​សេចក្ដី​នឹង​ភាសិត​បូរាណ​ថា " ចូលព្រៃ​សត្វ​សាហាវ ស្រែក​អំពាវគ្នា​មក​ជុំ បាន​ស្ករ​ឬ​ទឹក​ឃ្មុំ​ពួន​សម្ងំ​ឆី​តែ​ឯង "។ ឃ- មិត្ត​ដែល​សេពគប់​មិត្ត ព្រោះហេតុ​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន បុគ្គល​ប្រភេទ​នេះ គឺ​មិន​បាន​សម្លឹង​ឃើញ​នូវ​គុណ​ធម៌ និង​ទឹកចិត្ត​របស់​មិត្ត​នោះ​ទេ​ គឺ​សម្លឹង​ឃើញ​តែ​យសសក្ដិ និង​ទ្រព្យសម្បត្តិ​របស់​មិត្ត​ប៉ុណ្ណោះ ដូច​មាន​ពាក្យ​ថា " ហុត​ទឹក​សម្លឹង​កាក ទាញ​ច្រវា​ក្រាក​សំឡឹង​ត្រើយ " ។ ២/ មិត្ត​ល្អ​តែ​សម្ដី ៤ យ៉ាង ក- មិត្ត​ទទួល​រាក់ទាក់​ដោយ​របស់ ដែល​កន្លង​ទៅ​ហើយ មិត្ត​ប្រភេទ​នេះ​ល្អ​តែ​មាត់ ដូច​ជា​និយាយ​ថា " ព្រឹកមិញ​នេះ ខ្ញុំ​មាន​ខ្នុរ​ទុំ​ច្រើន​ណាស់​ ខ្ញុំ​ទើប​តែ​លក់​អស់​អម្បាញ់​មិញ​នេះ​ឯង បើ​មិត្ត​មក​ទាន់​ពី​ព្រឹក​ ខ្ញុំ​នឹង​ឲ្យ​មិត្ត​ខ្លះ " ។ ខ- មិត្ត​ទទួលរាក់ទាក់​ដោយ​របស់ ដែល​មិន​ទាន់​មក​ដល់ បុគ្គល​ប្រភេទ​នេះ ចូលចិត្ត​សន្យា​ណាស់ តែ​មិន​គោរព​តាម​ពាក្យ​សន្យា​ទេ កាលកំណត់​មក​ដល់ ចេះ​តែ​ដោះ​ខ្លួន​ដោយ​អាង​លេស​ថា​យ៉ាង​នេះ​យ៉ាង​នោះ។ គ- មិត្ត​ដែល​សង្គ្រោះ​មិត្ត ដោយ​អំពើ​មិន​ជា​ប្រយោជន៍ បុគ្គល​ប្រភេទ​នេះ​និយាយ​ទៅ​កាន់​មិត្ត ហាក់​ដូច​ជា​ខ្លួន​ឯង​មាន​ចិត្ត​ល្អ តែ​គ្មាន​បាន​ការ​អ្វី​ទាំង​អស់ ដូច​ជា​និយាយ​ថា " ទាស់​តែ​ខ្ញុំ​មាន​វិទ្យុ​តែ​១ បើ​ខ្ញុំ​មាន​២ ខ្ញុំ​ពិត​ជា​ឲ្យ​មិត្ត​ឯង​១ហើយ "។ ឃ- មិត្ត ដែល​មិត្ត​មាន​កិច្ច​ធុរៈ​ជា​បន្ទាន់ក៏​សំដែង​អាង​របស់​ដែល​ខូច​ទៅ​ហើយ ដូច​ជា​ពេល​ដែល​មិត្ត​មាន​ធុរៈ​ម្ដាយ​ឈឺ​ធ្ងន់ ហើយ​ពឹង​ឲ្យ​មិត្ត​ជួយ​ជូន​ទៅ​ពេទ្យ ខ្លួន​ក៏​ពោល​ឡើង​ថា " សោកស្ដាយ​ណាស់​សម្លាញ់ ឡាន​ខ្ញុំ​ខូច​បាត់​ទៅ​ហើយ បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​នឹង​ជូន​ទៅ​ភ្លាម" ។ បើ​ពិត​ជា​មិត្ត​ល្អ​មែន សូម្បី​ឡាន​របស់​ខ្លួន​ខូច​មែន​ក៏​ដោយ​ក៏​នៅ​តែ​រក​មធ្យោបាយ​ជូន​ទៅ​ឲ្យ​ទាល់​តែ​បាន។ ៣/ មិត្ត​និយាយ​ចាក់​បណ្ដោយ ៤ យ៉ាង ក- មិត្ត ព្រមឲ្យ​មិត្ត​ធ្វើ​បាប ដូច​ជា​ព្រម​ឲ្យ​មិត្ត​សម្លាប់​សត្វ ឬ​លួច​ទ្រព្យ​គេ​ជា​ដើម។ អ្នក​ដែល​ព្រម​ឲ្យ​មិត្ត​ធ្វើ​បាប​ដូច្នេះ គឺ​ជា​ការ​បិទ​ផ្លូវ​សួស្ដី​ហើយ​បើក​ផ្លូវ​អន្តរាយ​អោយ​មិត្ត​ដោយ​ប្រាកដ។ ខ- មិត្ត ដែល​ព្រម​ឲ្យ​មិត្ត​ធ្វើ​អំពើ​ល្អ ការ​ដែល​គេ​ព្រម​ឲ្យ​មិត្ត​ធ្វើ​ល្អ​នោះ មិន​សំដៅ​ដល់​ការអនុគ្រោះ​ដោយ​ចិត្ត​ល្អ​ទេ គ្រាន់​តែ​និយាយ​ចាក់​បណ្ដោយ​ឲ្យ​ពីរោះ​ស្ដាប់​តែ​ប៉ុណ្ណោះ។ គ- មិត្ត​និយាយ​សរសើរ​មិត្ត តែ​ក្នុង​ទី​ចំពោះ​មុខ មនុស្ស​ប្រភេទ​នេះ គេ​និយាយ​ល្អ​ក្នុង​ទី​ចំពោះ​មុខ​មិត្ត មិន​មែន​ដោយ​ចិត្ត​ល្អ​នោះទេ គោល​បំណង​គឺ​ចង់​តោង​យក​ផល​កម្រៃ​ពី​មិត្ត​ប៉ុណ្ណោះ។ ឃ- មិត្ត ពោល​ទោស​មិត្ត​ក្នុង​ទី​កំបាំង​មុខ បុគ្គល​ប្រភេទ​នេះ គឺ​ជា​រោគ​ដំបៅ​សង្គម គេមិន​មាន​គំនិត​ស្ថាបនា​មិត្ត​ឲ្យ​បាន​ល្អ​ឡើយ ជា​មនុស្ស​មិន​ចេះ​ជួយ​ការពារ​មិត្ត​ឡើយ មាន​វាចា​គួរ​ឲ្យ​ខ្ពើមជាង​លាមក។ ៤/ មិត្ត​នាំ​ឲ្យ​ប្រព្រឹត្ត​ផ្លូវ​វិនាស​មាន​៤​យ៉ាង​ ក- មិត្ត ជា​សម្លាញ់​អ្នក​ប្រកប​រឿយៗ​នូវ​ការ​ផឹក​ទឹក​ស្រវឹង​គឺ​សុរានិង​មេរ័យ ដែល​ជា​ទីតាំង​នៃ​សេចក្ដី​ប្រមាទ អ្នក​ផឹក​ទឹក​ស្រវឹង​មិន​សូវ​បាន​នាំ​មក​នូវ​ប្រយោជន៍ពិត​ប្រាកដ ដល់​មិត្ត​ឡើយ ព្រោះ​គេ​ច្រើន​តែ​និយាយ​ធូរ​នៅ​ពេល​ដែល​គេ​ស្រវឹង​ប៉ុណ្ណោះ ដូច​មាន​ពាក្យ​និយាយ​តៗ​គ្នា​ថា​ "ស្វាងតឹង ស្រវឹងធូរ"។ ខ- មិត្ត ជាសម្លាញ់​អ្នក​ប្រកប​រឿយៗ​នូវ​ការ​ត្រាច​ទៅ​កាន់​ច្រក​ល្ហក​ខុស​កាល ការ​ដើរ​លេង​យប់​មិន​ជា​ការ​ល្អ​ទេ ជួន​កាល​អាច​ជាន់​ដានចោរ​ទៀត​ផង។ បើ​នៅ​ជាសិស្ស ត្រូវ​ទុក​ពេល​វេលា​មើល​មេរៀន ឬ​ធ្វើ​លំហាត់​វិញ​ទើប​ប្រសើរ​ត្រូវ​តាំង​ចិត្ត​ថា " អញ​ត្រូវ​តែ​បាន​ពិន្ទុ​ល្អ​ជានិច្ច " ។ បើ​ជា​ប្ដី ត្រូវ​តែ​នៅ​ការពារ​ផ្ទះសម្បែង ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​កូន​ប្រពន្ធ។ បើ​ជា​ប្រពន្ធ​រឹត​តែ​ត្រូវ​គិត​ឲ្យ​ណាស់​អំពី​បញ្ហា​នេះ ប្រយ័ត្ន​ចាញ់​សត្វ​បក្សី ព្រោះ​សត្វ​បក្សី​មិន​ងាយ​ភ្លេចពេល​ចូល​ទ្រនំ​ឡើយ។ គ- មិត្ត ជាសម្លាញ់​អ្នក​ប្រកប​រឿយៗ​ក្នុង​កិរិយា​ដើរ​មើល​ល្បែង​មហោស្រព ការ​ដើរ​មើល​មហោស្រព គឺ​ជា​ការ​ញៀន​ម្យ៉ាង​ដែល​អ្នកត្រូវ​ការ​ប្រយោជន៍​ត្រូវ​តែ​លះ​បង់ ព្រោះ​ជា​ការ​ខាង​បង់​ពេល​វេលា ខាង​បង់​ទាំង​ទ្រព្យ។ ឃ- មិត្ត ជាសម្លាញ់​អ្នក​ប្រកប​រឿយៗ​នូវ​ល្បែង​ភ្នាល់ ដែល​ជា​ទីតាំង​នៃ​សេចក្ដី​ប្រមាទ ការ​យកអ្នក​លេង​ល្បែង​ជា​មិត្ត សូម្បី​ពេល​នេះ​យើង​មិន​ទាន់​ក្លាយ​ជា​អ្នក​លេង តែ​យូរៗ​ទៅ​ គង់​តែ​រមាស​ដៃ​តាម​គេ​មិន​ខាន កាល​បើ​កើត​រោគ​រមាស់​ដៃ​ហើយ មិន​ងាយ​គ្រូ​ណា​ព្យាបាល​ជា​ឡើយទ្រព្យ​សម្បត្តិ​កប់​ទុក​ទីណា ក៏​ត្រូវ​វិនាស​ដែរ។ គ្រប់​ប្រភេទ​នៃ​បុគ្គល ដែល​បាន​រៀប​រាប់​មក​ខាង​លើ សុទ្ធ​តែ​ជា​បុគ្គល​ដែល​មិន​គួរ​សេពគប់ទាំង​អស់​ ត្បិត​សភាពជា​បុថុជ្ជន ហើយ​ថែម​ទាំង​មិន​សូវ​បាន​ស្ដាប់​ធម៌​របស់​សប្បុរស​ទៀត មិន​អាច​មាន​សតិ​សម្បជញ្ញៈគ្រប់គ្រាន់ ក្នុង​ការ​គ្រប់គ្រង​ខ្លួន​មិនឲ្យ​ឆ្លង​តាម​គេ​បាន​នោះ​ទេ ព្រោះ​ប្រាជ្ញា​ស្មារតី​នៅ​ទន់ខ្សោយ​ណាស់ ប្រៀប​ដូច​ជា​ដៃ​មាន​ដំបៅ កាល​បើ​លូក​ទៅ​ក្នុង​ថ្នាំ​ពិស ពិត​ជា​ជ្រាប​ចូល​មិន​ខាន​ឡើយ ដូច្នេះ​គួរ​តែ​កុំ​សេពគប់​ឬ​កុំ​យក​ជា​គ្នា​ទើប​ប្រសើរ។ ដកស្រង់​ចេញ​ពី​សៀវភៅ ប្រយោជន៍​បី​ប្រការ រៀប​រៀង​ដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា ដោយ​៥០០០​ឆ្នាំ
images/articles/2072/Untitled-1-Recovered.jpg
ថ្ងៃនេះ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៥០៥៤៥ ដង)
សមជីវតា ដោយច្រើន មនុស្សដែល​ចេះ​ចាយ​វាយ​ទ្រព្យ​បាន​ល្អ ដឹង​ខ្ទង់​ដែល​ត្រូវ​ចំណាយ ក៏​គឺ​ជា​មនុស្ស​ដែល​ឧស្សាហ៍ ហើយ​ខិតខំ​ប្រឹងប្រែង​រក​ទ្រព្យ​សម្បត្តិ​ដោយ​កម្លាំង​ខ្លួន​ឯង។ មនុស្ស​ខ្លះ ចាយ​វាយ​ខ្ជះខ្ជាយ មិន​ចេះ​សន្សំ​សំចៃ​សោះ ព្រោះទ្រព្យ​ដែល​ខ្លួន​បាន​មក​នោះ​ គឺ​បាន​ដោយ​ស្រួលៗ​ពេក ដែល​ថា​បាន​ដោយ​ស្រួល​ក្នុង​ទី​នេះ គឺ​សំដៅ​ទៅ​លើ​ទ្រព្យ​ដែល​មិន​មែន​បានមក​ដោយ​កម្លាំង​របស់​ខ្លួន​ឯង។
images/articles/2075/Untitled-1-Recovered.jpg
ថ្ងៃនេះ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៤៦៥០ ដង)
បុត្តា វត្ថុ មនុស្សានំ កូនទាំងឡាយ​ជា​អ្នក​បន្ត​នូវ​ពូជ​មនុស្ស។ នេះ​ជា​ពុទ្ធ​ភាសិត ដែល​ផ្ដល់​សារសំខាន់​យ៉ាង​ខ្លាំង​ទៅ​លើ​បុត្រា​បុត្រីរបស់​យើង​ទាំង​ឡាយ ដែល​ជា​អ្នក​បន្ត​មរតក​មនុស្ស​ជាតិ​ពីយើង​រាល់​គ្នា​ដែល​ជា​គូស្វាមី​ភរិយា ។កូន​ជា​ផលិតផល​អនុស្សាវរីយ៍​តែ​មួយ​គត់ ដែល​បង្កើត​ឡើង​ដោយ​រួម​កាយ រួម​ចិត្ត​របស់​មាតាបិតា។ យើង​អាច​និយាយ​ថា " ជីវិត​ពីរ​រួម​គ្នា​តែ​មួយ " ដែល​គូ​ស្វាមី​ភរិយា​ចំណាំ​និយាយ​នោះ គឺ​បាន​ទៅ​រួម​គ្នានៅ​ពេល​ដែល​គូស្វាមី​ភរិយា​នោះ​មាន​បុត្រ​ឡើង។ សារសំខាន់​របស់​បុត្រ​យ៉ាង​ហោច​ណាស់ មាន ៣ យ៉ាង​ធំ​ៗគឺៈ - ជា​អ្នក​បន្ត​ពូជ​មនុស្ស​ជាតិ - ជា​អ្នក​បន្ត​វង្ស​ត្រកូល - ជា​ចំណង​សំរាប់​មិន​ឲ្យ​មាតា បិតា បែកបាក់​គ្នា តាម​ពុទ្ធវចនៈថា " បុត្តោ គីវេ " កូន​ជា​ចំណង​ ក ។ មាតាបិតា​ព្រោះ​សម្លឹង​ឃើញនូវ​សារសំខាន់ ៣ យ៉ាង​នេះហើយ ទើបសុខចិត្ត​ទ្រាំទ្រ​នូវ​ការ​លំបាក​ទាំង​ពួក ដើម្បីការ​លូតលាស់​របស់​បុត្រ។ ដូច្នេះ ជា​ការ​ដែល​មិន​អាច​ចៀស​បាន​ឡើយ ដែលមាតា​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​វាសនា​អនាគត​របស់​ខ្លួន ដែល​ជា​ផលិតផលមាន​ជីវិត​ម្យ៉ាង​រួម​នូវ​ជីវិត ២ មក​បង្កជា​ជីវិត​មួយ។ ការ​ទទួល​ខុស​ត្រូវ​របស់​មាតា មិន​មែន​ត្រឹម​តែ​មាន​ឡើង​នៅ​ពេល​ដែល​កូន​ប្រសូត​ហើយ​នោះ​ទេ តាម​ពិត មាន​តាំង​ពី​កូន​មិន​ទាន់​ចាប់​បដិសន្ធិ​ម្ល៉េះ។ ហេតុ​អ្វី​បាន​ជា​ថា​ដូច្នេះ ព្រោះ​ថា បើ​យើង​ពិនិត្យ​ទៅ​លើ​បច្ច័យ​នៃ​ការ​មាន​ជីវិត​របស់​កូន​យើង​អាច​បែង​ចែក​ការ​មាន​ជីវិត​របស់​កូន និង​ការ​ទទួល​ខុស​ត្រូវ​របស់​មាតាបិតា ជា ៣ រយៈ​គឺ -រយៈ​មុន​កូន​មក​ចាប់​បដិសន្ធិ -រយៈពេល​កូន​មក​ទំនៅ​ក្នុង​ផ្ទៃ​រហូតដល់​ថ្ងៃ​ប្រសូត, -រយៈ​នៃ​ការ​លូតលាស់​របស់​កូន រហូត​ដល់​ថ្ងៃ​ដែល​យើង​លាចាក​លោក​លែង​ឃើញ​មុខ​កូន​នោះ។ ដកស្រង់ចេញពីសៀវភៅ ជីវិតអាពាហ៍ពិពាហ៍ រៀប​រៀង​ដោយ ឥន្ទបញ្ញោភិក្ខុ ហ មណីចិន្ដា ដោយ​៥០០០​ឆ្នាំ
images/articles/2074/Untitled-1-Recovered.jpg
ថ្ងៃនេះ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៥៥៦៦ ដង)
នាទី​ភរិយា​ចំពោះ​ស្វាមី នាង​ជា​ភរិយា កាល​បើ​ស្វាមី​បាន​បំពេញ​នាទី​ចំពោះ​ខ្លួន​ហើយ ក៏​គប្បី​បំពេញ​នូវ​តួនាទី ៥ យ៉ាង ចំពោះ​ស្វាមី​ខ្លួន​វិញ​គឺៈ ១. ចាត់​ចែង​ការងារ​ក្នុង​ផ្ទះ​ដោយ​ល្អ​ប្រពៃ មាន​កិច្ច​ការ​ចង្ក្រាន ឆ្នាំង មើល​រៀប​ចំ​ឥវ៉ាន់ ទ្រព្យ​សម្បត្តិ មើល​ខ្ញុំ​បំរើ​ធ្វើ​ការងារ។ ល។ រៀប​ចំ​ផ្ទះសម្បែង​ឲ្យ​រៀប​រយ ស្អាត​បាត មាន​អនាម័យ គួរ​ចង់​នៅ ដូច​សុភាសិត​ថា " ដំណេក​ដេក​ជា​ខ្នាត
images/articles/2079/Untitled-1-Recovered.jpg
ថ្ងៃនេះ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៦៧៦៩ ដង)
មនុស្សខ្លះ សិក្សា​ចំណេះ​ដឹង​ទូទៅ​បាន​ច្រើន​ក៏​ពិត​មែន តែ​មិន​បាន​ហ្វឹកហាត់​អប់រំទូន្មាន​ខ្លួន ទើប​ប្រមាទ​ក្នុង​ការ​ធ្វើ​ការ​និយាយ និង​ការ​សម្ដែង​ចេញ​ផ្សេងៗ​ទៀត។ ការ​ធ្វើ ការ​និយាយ និង​ការ​សម្ដែង​ចេញ​ផ្សេងៗ​ទៀត​របស់​មនុស្ស គឺ​ជា​ការ​ប្រាប់​ឲ្យ​ដឹង​ដល់​ការ​អប់រំ​ទូន្មាន​ខ្លួន មិនមែន​ប្រាប់​ពី​ការ​សិក្សា​នូវ​ចំណេះ​ដឹង​ផ្សេងៗ​នោះ​ទេ។មនុស្ស​យើង បើ​មិន​ហ្វឹកហាត់​អប់រំ​ទូន្មាន​ខ្លួន​ឯង​ហើយ ទោះ​ជា​អ្នក​ណា​ក៏​ដោយ ក៏​មិន​អាច​មក​បង្វឹក​ឲ្យ​ទៅ​ជា​មនុស្ស​ល្អ​បាន​ដែរ ប្រៀប​ដូច​ជា​អ្នក​ពូកែ​បើក​រថយន្ត ថា​បើ​រថយន្ត​ខូច​ទៅ​ហើយ​នោះ នឹង​បើកបរ​យ៉ាង​ដូច​ម្ដេច​ទៅ។ ដកស្រង់ចេញពីសៀវភៅ មេរៀនជីវិត រៀប​រៀង​ដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ដោយ​៥០០០​ឆ្នាំ
images/articles/2080/Untitled-1-Recovered.jpg
ថ្ងៃនេះ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៥៧៣២ ដង)
បានប្រាក់ខែ តែជីវិត​ត្រូវ​អស់ ៣០ ថ្ងៃ មាន​មនុស្ស​ច្រើន​អ្នក​ណាស់ ដែល​ធ្វើ​ការ​មាន​ប្រាក់​ខែ​ហើយ​តែង​តែ​ទន្ទឹង​រង់ចាំ​ដាច់​ខែ ដើម្បី​នឹង​បាន​ប្រាក់​ខែ។នៅ​ក្នុង​សេចក្ដី​នេះ គេ​មិន​បាន​គិត​ដល់​ជីវិត ដែល​ត្រូវ​បាត់​បង់​ទៅ​អស់ ៣០ ថ្ងៃ​នោះ​ឡើយ។ជីវិត​កាន់តែ​ខិត​ជិត​ទៅ​រក​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​ស្លាប់​កាន់​តែ​ខិត​ចូល​មក​ជិត។បាន​ប្រាក់​មក​មែន តែ​ជីវិត​របេះ​ខាត។
images/articles/2081/Untitled-1-Recovered.jpg
ថ្ងៃនេះ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៥៥០៤ ដង)
ព្រហ្មជាលសូត្រ ព្រះដ៏មានព្រះភាគ ជា​មួយនឹង​ភិក្ខុ​សង្ឃ ៥០០ អង្គ គង់​នៅ​វត្ត​ក្នុង​ព្រះរាជ​ដំណាក់ ក្នុង​សួនឈ្មោះ​អម្ពលដ្ឋិកា នៅ​រវាង​ក្រុង​រាជគ្រឹះ​និង​ស្រុក​នាឡន្ទា។ ក្នុង​កាល​នោះ សុប្បិយបរិព្វាជក តិះដៀល​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឯ​ចំណែក​ព្រហ្មទត្ត​មាណព​ដែល​ជា​កូន​សិស្ស​របស់​សុប្បិយបរិព្វាជក​នោះ​ឯង បែរ​ទៅ​ជា​ពោល​សរសើរ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែល​ធ្វើឲ្យ​អ្នក​ទាំង​ពីរ​ជា​គ្រូ​និង​
images/articles/2084/Untitled-1-Recovered.jpg
ថ្ងៃនេះ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៨០០០ ដង)
ទ្រព្យ​សម្បត្តិ​រក​បាន​មកហើយ មិន​មែន​ថា​មិន​ត្រូវ​អស់​ទៅ​វិញ​នោះ​ទេ ប៉ុន្តែ​គួរ​តែ​ឲ្យ​អស់​ក្នុង​ហេតុ​ដែល​គួរ​អស់។ ព្រះពុទ្ធសាសនា​បាន​បង្រៀន​ឲ្យ​មនុស្ស​ចេះ​បែងចែក​ទ្រព្យជា ៤ ចំណែក​ក្នុង​ការ​ចំណាយ​គឺ ១/ ចិញ្ចឹម​ជីវិត​ខ្លួន​ឯង មាតាបិតា បុត្រ ភរិយា ឬ​ទាសកម្មករ​ដែល​នៅ​ជា​មួយ​ខ្លួន។ ២/ ចាយទ្រព្យ​ដើម្បី​ការពារ​ទ្រព្យ គឺ​ចាយ​ដោយ​ការ​វៃឆ្លាតដើម្បី​ដោះ​ខ្លួន​ឯង​ឲ្យ​រួច​ពី​សេចក្ដី​អន្តរាយ​ផ្សេងៗ ដូច​ជា​អន្តរាយ​ព្រោះ​ភ្លើង ព្រោះទឹក ឬ​ក៏​អន្តរាយ​ព្រោះ​ចោរ​ជាដើម។ ៣/ ចាត់ចែង សម្រាប់​ជួយ​សង្គ្រោះ​ញាតិ​និង​ទុក​សម្រាប់​ទទួល​ភ្ញៀវ ដែល​មក​ពី​ចម្ងាយ... ( សំដៅ​ដល់​ពលី៥យ៉ាង មាន​ញាតិ​ជាដើម ) ។ ៤/ ចាត់ចែង​បរិច្ចាគទាន ដល់​សមណព្រាហ្មណ៍ អ្នក​មាន​សីល​ជាទី​ស្រឡាញ់។ ការ​អស់​ទៅ​នៃ​ទ្រព្យ​សម្បត្តិ តាម​វិធី​ដែល​រៀបរាប់​មក​នេះ ឈ្មោះ​ថា​អស់​ទៅ​ដោយប្រពៃ មិន​គួរ​ឲ្យ​ស្ដាយ​ឡើយ តែ​ដែល​អស់​ទៅ​ហើយ ថែម​ទាំង​ជួយ​ឲ្យ​រង្គៀស​នោះ គឺ​សំដៅ​យក​ការ​ចំនាយ​ប្រាក់ ក្នុងរឿង​អបាយមុខ​ផ្សេងៗដូចជា: - ចំណាយក្នុង​ការ​ដើរលេងស្រី - ចំណាយ​ក្នុង​ការ​ផឹកទឹក​ស្រវឹង និង​សេពគ្រឿងញៀន​ផ្សេងៗ - ចំណាយ​ក្នុង​ការ​សប្បាយ​បរិភោគ ក្នុង​ភាព​ជា​អ្នក​លេង​ស៊ី - ចំណាយ​ក្នុង​ការ​លេង​ល្បែង​ស៊ីសង - ចំណាយ​ក្នុង​ការ​ ដើរ​លេង​តាម​ច្រកល្ហក​រឿយៗ​នៅ​ពេល​យប់​ព្រលប់ - ចំណាយ​ក្នុង​ការ​ដើរ​មើល​មហោស្រព ឬ​ល្បែង​ច្រៀង​រាំ​រឿយៗ - ប្រកប​រឿយៗ នូវ​ការ​ខ្ជិល​ច្រអូស - សេពគប់​បាប​មិត្ត។ សេចក្ដី​ដូច​បាន​រៀបរាប់​មក ខាង​លើ​នេះ សុទ្ធ​តែ​ជា​អបាយ​មុខ​ទាំង​អស់ បូរាណ​ពោល​ថា " អបាយមុខ ជង្រុកហិន " ដូច្នេះ​ត្រូវ​តែ​ជៀសវាង​ឲ្យ​ឆ្ងាយ បើ​មិន​ដូច្នេះ​ទេ ពិត​ជា​បង់​ទាំង​ទ្រព្យ អភ័ព្យទាំង​បុណ្យ និង​ធ្ងន់​ដោយ​បាប​មិន​ខាន។ ជីវិត​របស់​យើង​ម្នាក់ៗ មាន​តម្លៃ​ណាស់សម្រាប់​រង្វង់​ក្រុម​គ្រួសារ។ ស្វាមីភរិយា តែងត្រូវ​ការ​ភាព​ស្មោះ​ត្រង់​រវាង​គ្នា​និង​គ្នា កូន​ប្រុស​ស្រី​តែង​ត្រូវ​ការភាព​កក់ក្ដៅ​ពី​ឪពុកម្ដាយ ចំណែកឪពុកម្ដាយ ក៏​ត្រូវ​ការ​នូវ​ភាព​ឱនលំទោន​និង​ការ​ស្ដាប់​បង្គាប់​ពី​កូន​វិញ​ដែរ។ ដូច្នេះ បើ​សមាជិក​នីមួយៗ​នាំ​ក្រុម​គ្រួសារ​ណា មិន​យក​ទ្រព្យ​សម្បត្តិ​ទៅ​ចំណាយ​ក្នុង​រឿង​អបាយ​មុខ​ផ្សេងៗ​ទេ ក្រុម​គ្រួសារ​នោះ​ ពិត​ជា​មាន​សុភមង្គល មិន​មាន​ការ​ទាស់​ទែង​ខ្វែង​គំនិត​គ្នា​ឡើយ។ ការ​ចិញ្ចឹម​ជីវិត​ស្មើ​នេះ សំដៅ​ដល់​ការ​ដឹង​ប្រមាណ​ក្នុង​ការ​ចាយវាយ​ទ្រព្យ​សម្បត្តិ មិន​ខ្ជះខ្ជាយ ឬ​ថា​មិន​ហ៊ឺហា​តាម​សម័យ គឺ​ចេះ​សម្លឹង​មើល​កាល​ជា​អនាគត ព្រោះ​មនុស្ស​គ្រប់​គ្នា​ដែល​កើត​ពេញ​លក្ខណៈ​ជា​មនុស្ស បើ​មិន​ស្លាប់​ពីក្មេង​ទេ គង់​តែ​នឹង​ក្លាយ​ទៅ​ជា​អ្នក​គ្រប់គ្រង​ក្រុម​គ្រួសារ​មួយ​មិន​ខាន ហើយ​អ្នក​ដែល​អាច​គ្រប់គ្រង់​ក្រុម​គ្រួសារ​បាន​ល្អ មិន​មែន​ជា​មនុស្ស​ខ្ជះខ្ជាយ​ឬ​ថា ជា​មនុស្ស​គ្មាន​គំនិត​នោះ​ឡើយ។ ដកស្រង់​ចេញ​ពី​សៀវភៅ ប្រយោជន៍​បី​ប្រការ រៀប​រៀង​ដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា ដោយ​៥០០០​ឆ្នាំ
វីដេអូធម៌តាមហ្វេសប៊ុក
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
សូមជួយទ្រទ្រង់៥០០០ឆ្នាំ ABA 000 185 807
   រាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០២១ ៖  ឧបាសិកា កាំង ហ្គិចណៃ  |  ឧបាសក ធី សុរ៉ីល ព្រមទាំងក្រុមគ្រួសារ   |   ឧបាសិកា ស៊ីវ យ៉ក់លុយ  |  ឧបាសិកា កាង ដានី (រោងពុម្ពគីមឡុង)    |   ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង   |   លោក សុង ណារិទ្ធ   |  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី   |  លោក វិទ្ធ គឹមហុង​   |  លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា   |  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង   |   លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន  |     លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​  |   កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន  |   លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​   |   លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​   |   លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ   |  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​   |  កញ្ញា ទា ភិច​ហួរ   |  ឧបាសិកា តាន់ ស៊ីវឡេង  |  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា   |  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ   |  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  |  ឧបាសក ធីម សុគន្ធ  |  ឧបាសក និង ឧបាសិកា ឆ្លាំង ម៉ៅ   និង ឧបាសក ឧបាសិកា អាយ យ៊ាត   |  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា    |  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី   |  ឧបាសក សាន្ត ពិសិដ្ឋ    |  ប៉ ប៉ូលីន    |   ឧបាសិកា កែវ សារិទ្ធ  |  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន     |  កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា  |  លោក ឃន វណ្ណៈ និងភរិយា   |  ឧបាសិកា ទេព សុគីម  |   ឧបាសក ឌៀប ថៃវ៉ាន់   |  ឧបាសិកា Srey Khmer  |   ឧបាសក យ៉ុន សួន  |  ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី   |  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   |  ឧបាសក ឈិត សម្បូរ   |  ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ  |   ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ   |   ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   |  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ  |  បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ  |  ឧបាសិកា ជូ ឆេងហោ   |  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  |  ឧបាសិកា ភួយ នាង  |  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី   |   អ្នកស្រី វ៉ាន់ សុភា   |   លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច  |  ឧបាសិកា មុត មាណវី   |  ឧបាសិកា ហុក ណារី   |  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   |  តាន់ កុសល  ជឹង ហ្គិចគាង  |  ចាយ ហេង & ណៃ ឡាង  |  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង   |  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ   |  ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ  |  ឧបាសិកា ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ   |  ឧបាសិកា ទេព ណាន ព្រមទាំងក្រុមគ្រួសារ  |   ឯក ច័ន្ទ​ដារ៉ារិទ្ធ   |  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ     ។          សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ កក្កដា នេះមានដូចជា ៖           លោក​វេជ្ជបណ្ឌិត ម៉ៅ សុខ     ៣១ ដុល្លា  |     លោក ធី សុរ៉ីល និងក្រុមគ្រួសារ ១៥០ដុល្លា  |     ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ    ៦០ដុល្លា  |     ស្រ៊ី សុថា    ១០០ ដុល្លា  |     ឧបាសក ប៉ែន សុផល និង ភរិយា ព្រមទាំងបុត្រ     ១៨០ ដុល្លា  |     ឧបាសក ចាន់ សុគន្ធ     ៥០ ដុល្លា  |     សាន្ត ពិសិដ្ឋ     ២០ ដុល្លា  |     ឧបាសិកា ពិរនាក់ ស្រុកចំការលើ    ៤០​ដុល្លា  |     ជឿន សុខនីន  ២ដុល្លា   |     ឧបាសិកា ឈៀន គឹមធី ព្រមទាំងកូនចៅ       ១០០ ដុល្លា   |     នូ សុធារ៉ា ព្រមទាំងភរិយា និងកូនៗ    ៣០ដុល្លា    |     ប៉ូ ចាន់ផល    ១២.៥ដុល្លា    |     ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ   ៣០០ដុល្លា     |     ឧបាសិកា ខុន សុខា    ១៥ដុល្លា    |     ឧបាសក ឆែម សារឿន    ៣០ដុល្លា   |     វត្តពន្លឺពុទ្ធចក្ក   ២០០​ដុល្លា     |     លោក យិន ស៊ីថា និង លោកស្រី យឹម សារី ព្រមទាំងបុត្រ ១០ដុល្លា និង ១០០០០រៀល  |     ឯកឧត្តម អ៊ីន វីរៈជាតិ និង លោកជំទាវ ប្រុក រតនា ព្រមទាំងបុត្រ ២៥ដុល្លា  |     ឯកឧត្តម លឹម ផាន់ភារៈ និង លោកជំទាវ ប្រុក រតនៈ និង បុត្រ ៥០ដុល្លា  |     កញ្ញា ជាតិ រតនាបារមី និង កញ្ញា ជាតិ រតនារស្មី ២៥ដុល្លា  |     លោក ប្រុក សុវណ្ណរត្ន័ និង លោកស្រី យិន លីសា ៤៥ដុល្លា និង ១០០០០រៀល  |     លោក ស៊ឹង ង៉ាង និង ភរិយា ព្រមទាំងបុត្រ ២០០០០រៀល  |     កញ្ញា យិន លីយ៉ា ១០០០០រៀល  |     កញ្ញា ធា សុវណ្ណា ៥ដុល្លា  |     លោកស្រី កាន់ សូរិយា និង ស្វាមី ព្រមបុត្រ ១០ដុល្លា  |     លោក ខិត សុវណ្ណ និង លោកស្រី ជា ផល្លី ព្រមទាំងបុត្រ ២០ដុល្លា  |     កញ្ញា វណ្ណ លីហ្សា ២០០០០រៀល  |     កុមារី វណ្ណ លីហ្សាណា ២០០០០រៀល  |     លោក យិន វិនដា ១០ដុល្លា  |     កញ្ញា សេង ស្រីនាង ១០០០០រៀល  |     កញ្ញា សេង ស្រីមុំ ២០០០០រៀល  |     ឧបាសិកា ស៊ី ឈុនហ៊ៀង    ៥០​ដុល្លា  |     ឧបាសិកា សុខ ហៀង   ១០​ដុល្លា     |     លោក រត្ន័ រចនា និងភរិយា ព្រមទាំងបុត្រ    ១០​ដុល្លា |     លោកគឹម ពុធមិនា និង ភរិយា ព្រមទាំងបុត្រ    ៥០​ដុល្លា  .........           សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...