11
ថ្ងៃ ពុធ ទី ២០ ខែ តុលា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣,៧២៥
Today
ថ្ងៃម្សិលមិញ ១៧៦,៦១៩
ខែនេះ ៣,២៩៧,៤៩៥
សរុប ២២៨,០៧២,២៧៨
free counters
កំពុងទស្សនា ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/1738/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ៨៧៨២ ដង)
ពុទ្ធក្ខេត្ត​មាន​៣យ៉ាង ១- ជាតិ​ក្ខេត្ត មាន​លោក​ធាតុ​ឬ​ចក្ក​វាឡ​ចំនួន​មួយ​ម៉ឺន (១០.០០០​លោក​ធាតុ​)​ ក្នុង​ពេល​ដែល​ព្រះ​សម្ពុទ្ធ​ចុះ​ចាប់​បដិសន្ធិ​និង​ប្រសូត​ជាដើម លោក​ធាតុ​ឬ​ចក្កវាឡ​ទាំង​មួយ​ម៉ឺន​នោះ កម្រើ​ក​រំពើក​ញាប់ញ័រ​ទាំង​អស់ ហាក់​ដូច​ជា​គេ​ចាក់​ញាក់​ឬ​ចាប់​អង្រួន​ដោយ​អំណាច​បុណ្យ​របស់​ព្រះអង្គ។ ២- អាណាខេត្ត មាន​លោកធាតុ​ឬ​ចក្កវាឡ​ចំនួន​មួយ​សែនកោដិ (១០០.០​០០ កោដិលោកធាតុ)
images/articles/1739/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ៣៨៧០ ដង)
គ្រោងគំនិត ពុទ្ធក្ខេត្ត ១- ពុទ្ធក្ខេត្ត​មាន​បី​គឺ ជាតិក្ខេត្ត, អាណាខេត្ត, វិសយក្ខេត្ត។ ខេត្ត ជា​មគធភាសា​ប្រែ​ថា ស្រែ, តំបន់, នាទី,.... គឺ​ភាគ​ផែន​ដី​ឬ​ភាគ​ផែន​លោក ដែល​គេ​សន្មត​បែង​ចែក​ជា​អន្លើៗ មាន​ខ័ណ្ឌ​ដោយ​រដ្ឋសភា​បញ្ញត្តិឬ​ដោយ​លោកប្បញ្ញត្តិ​ជា​សង្កាត់ៗ​កុំ​ឲ្យ​ច្រឡំ​គ្នា ព្រោះ​មាន​ច្រើន​មិនមែន​មាន​តែ​មួយ។ ២- ពុទ្ធ​ក្ខេត្ត​ទី ១ គឺ​ជាតិ​ក្ខេត្ត មាន​កំណត់​ត្រឹម​តែ​មួយ​ម៉ឺន​លោក​ធាតុ,
images/articles/1744/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ៩២១២ ដង)
អនិសង្ឃ​អធិវាសនក្ខន្តី អធិវាសនក្ខន្តី​នេះ លោក​សរសើរ​ដោយ​អនេក​បរិយាយ​មាន​ដើម​ថា៖ សីលសមាធិគុណានំ ខន្តិ បធានការណំ សព្វេបិ កុសលាធម្មា ខន្ត្យាយេវ វឍ្ឍន្តិ តេ សេចក្ដី​អត់ធន់ ជាហេតុ​ជាទីតាំង​នៃ​គុណ គឺ​សីល​និង​សមាធិ​ទាំង​ឡាយ, ធម៌​ទាំង​ឡាយ​ជា​កុសល​ទាំង​អស់​នោះ តែង​ចម្រើន​ដោយ​សេចក្ដី​ធត់ធន់​មែន​ពិត។ កេវលានំបិ បាបានំ ខន្តិ មូលំ និកន្តតិ
images/articles/1745/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២៩៧០២ ដង)
ព្រះនាម ភគវា ព្រះនាម​ទី១០​របស់​ព្រះអង្គ​គឺ « ភគវា » ភគវា ទ្រង់​ព្រះនាម​ថា ភគវា ព្រោះ​ព្រះអង្គ​មាន ដំណើរ​ល្អ​ទៅ​កាន់​ត្រៃ​ភព ខ្ជាក់​ចោល​ហើយ គឺ ថា ព្រះអង្គ​មិន​ត្រឡប់​កើត​ទៀត​ឡើយ។ ព្រះអង្គ​ខ្ជាក់​ចោល​នូវ​មារ ៥ យ៉ាង​គឺ៖ ១- ខន្ធមារ ២- កិលេសមារ ៣- អភិសង្ខារមារ ៤- មច្ចុមារ ៥- ទេវបុត្តមារ។ ខន្ធមារ មាន ៥ យ៉ាង​គឺ៖ ១- រូប​ក្ខន្ធ ២- វេទនាខន្ធ ៣- សញ្ញាខន្ធ ៤- សង្ខារក្ខន្ធ ៥- វិញ្ញាណក្ខន្ធ
images/articles/1747/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២៥៥៣៥ ដង)
វនសំយុត្ត វិវេកសូត្រទី១ ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ភិក្ខុមួយរូប​នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល ។ ក៏ក្នុងសម័យនោះ ភិក្ខុនោះទៅកាន់​ទីសម្រាកក្នុង វេលាថ្ងៃ​ហើយត្រិះរិះនូវ​អកុសលវិតក្កៈ​ទាំង​ឡាយ​ដ៏លាមក ដែលអាស្រ័យ​នឹងបញ្ចកាមគុណ ។ ក្នុងកាលនោះ មានទេវតាដែល​អាស្រ័យនៅក្នុងដងព្រៃនោះ
images/articles/1750/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២៥៩៤២ ដង)
គឺសភាវធម៌ម៉្យាងដែលប៉ះខ្ទប់នឹងសំលេង រួចក៏រលត់ បាត់ទៅវិញភ្លាម សោត​បសាទ​រូប​មិន​ទៀង ​មិនមែនជាសត្វ បុគ្គល ។ ការឮ គឺសោតវិញ្ញាណ មិនមែនជាត្រចៀក មិនមែន ជាសំលេង ប៉ុន្តែ​សភាវ​ធម៌​ទាំង​បី​មាន​ជា​ប្រក្រតី​ធម្មតា ព្រះសម្មា​សម្ពុទ្ធទ្រង់ត្រាស់សំដែង​នូវសភាវធម៌ប្រក្រតីធម្មតា ឱ្យជា​ទីតាំង​នៃ ការ​​បដិបត្តិរំលត់​តណ្ហា មានៈ ទិដ្ឋិ សភាវធម៌ ជាប្រក្រតី​ធម្មតាៗ ក្នុងជីវិត​ប្រក្រតី​ប្រចាំថ្ងៃ ព្រះ​សាស្តា​ទ្រង់ ត្រាស់​ក្នុងមហា​​​សតិប្បដ្ឋាន​​សូត្រ សភាវធម៌​នៅក្នុងមហា​សតិប្បដ្ឋាន​សូត្រ ជា​សភាវ​ធម្មតា ដែលគ្រប់​គ្នា​តែងមាន ទាំង​មនុស្ស ទាំងទេវតា ទាំងព្រះឥន្ទ្រ ទាំង ព្រះព្រហ្ម ទាំង​ការ សិក្សា​រលឹក​​ពិចារណា​​ទៀតសោត ក៏សិក្សា​ចំពោះតែ​សភាវធម៌​ណា ដែល​កើត​​ឡើង​កំពុងប្រាកដ​សេចក្តី​សំខាន់គឺ សតិបញ្ញា ត្រង់ធម៌​ដែលជា​អារម្មណ៍អ្វីក៏​ដោយជាកុសល ឬ ជា​អកុសល ឬជាអព្យាកតៈ ដោយពុំចាំ​បាច់​ស្វែងរកក្នុង ទី​ណា​ៗ​ដទៃ​អំពី​​ប្រក្រតី​ពិត​ៗនៃ​ជិវិត​ឡើយ ​។ ស្រង់​ចាកពី​សៀវភៅ​ ជំនួយ​សតិ​ភាគ​៣ ដែល​រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​ ធម្មាចារ្យ ប៊ុត-​សាវង្ស​ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/1749/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ៨៦១៥ ដង)
គ្រប់គ្នាស្គាល់ឈ្មោះអកុសល គឺធម៌ដែលមិនមែន កុសល មិនត្រូវការអកុសល តែក៏ធ្លាក់​នូវក្នុង​អំណាចរបស់​អកុសល ព្រោះអកុសលស្ថិតនៅជាមួយចិត្តសន្តានអស់​កាល ជាអង្វែង​មកហើយ ។ សត្វទាំង​ឡាយបានដល់នូវសេចក្តីទុក្ខកន្លង​មកហើយក្តី កំពុងតែមានទុក្ខក្នុងបច្ចុប្បន្ននេះក្តី ត្រូវបាន​ទទួលទុក្ខក្នុងកាល ខាងមុខទៀតក្តី ក៏ព្រោះតែអកុសល ។ ដរាបណា​ដែលសត្វទាំងឡាយ នៅមិនឃើញទោស របស់អកុសល សត្វទាំង​ឡាយ​រមែង​តែងតែ​ធ្លាក់ចុះក្នុងអន្លង់​នៃសេចក្តីទុក្ខ ព្រោះតែអកុសល ដរាបនោះដែរ ។ ដោយ​ហេតុនេះឯង រឿងរបស់អកុសលទើបជារឿង ដែលគួរសិក្សា និង ពិចារណា​យ៉ាង​ពិត​ប្រាកដ ព្រោះថា អកុសលនោះ មានទាំង​គ្រោតគ្រាត ធ្វើទុច្ចរិត​តាមផ្លូវកាយ តាមផ្លូវវាចា​ជា​ដើម​ មានទាំងកណ្តាលៗដោយការ​ពេញចិត្ត ក្នុងវត្ថុកាម ការថ្នាំងថ្នាក់​អាក់អន់ចិត្ត ការ​ច្រណែន​​ជាដើម ដែលអាចមាន​អកុសលកណ្តាល និង គ្រោតគ្រាត​ទៅបាន ក៏ព្រោះ​មាន​អកុសល​​ប្រភេទម៉្យាង​ទៀតគឺ អនុស័យកិលេស ដែលជា​អកុសល​ថ្នាក់ល្អិត ជាប់តគ្នាក្នុង​សន្តាន​ចិត្ត រហូតទល់ គ្នានិងខណៈនៃអរិយមគ្គកើតឡើង ទើបបានរលត់អស់ដាច់ ផុត​អំពី​សន្តាន​ ។ បើព្រះដ៏មាន​ព្រះភាគមិនបានត្រាស់​ដឹងក្នុងលោកទេ យើងមិនអាចបានដឹងឡើយថា មានអកុសល​ថ្នាក់ល្អិតៗ ដែលត្រូវលះបង់ដោយ​ការចំរើនសតិប្បដ្ឋាន​វិបស្សនា ហើយ សត្វទាំងឡាយ​ទាំងពួង ក៏ពុំអាចរួចផុតចាកទុក្ខក្នុងវដ្តសង្សារ បានឡើយ ។ ព្រោះអាស្រ័យ​ពាក្យទូន្មានប្រៀនប្រដៅ​របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ យើងទើបបានដឹងថា អកុសល​ថ្នាក់ល្អិតៗ នោះ មានពិតប្រាកដ ហើយចាំបាច់ត្រូវកំចាត់បង់ទៀតផង ទើប បាន​អស់​ទុក្ខទាំងពួង ។ រឿងរបស់ លោភ ជារឿងនៃអកុសលពិតៗ សភាព របស់លោភៈ គឺសេចក្តីប្រាថ្នា ការចង់បាន សេចក្តីត្រូវការ សេចក្តីត្រេកអរ ករាពេញចិត្ត ការជាប់ជំពាក់ចិត្ត គឺជាសភា​វធម៌ពិតមួយបែប ជាបរមត្ថធម៌ មិនមែនសត្វ ។ តណ្ហា គឺលោភចេតសិក ត្រេកអរប្រាថ្នាក្នុងរូបារម្មណ៍ ក្នុងសំលេង ក្នុងក្លិន រស ផោដ្ឋព្វ និង ក្នុងធម្មារម្មណ៍ ស្ទឹងស្មើដោយ​តណ្ហាមិនមាន ដោយសេចក្តីថា ស្ទឹងនោះសូម្បីធំប៉ុណ្ណា ក៏ ដោយ ក៏មិនស្មើស្ទឹងតណ្ហាដែរ តណ្ហា ហូរទៅរកអារម្មណ៍ក្នុងលោក មានសន្ទុះលឿន រហ័សខ្លាំង​ក្លា ហូររហូត​ក្នុងវដ្តសង្សារ ហូរកាត់តាមកាមភព ឋាន មនុស្ស ឋានទេវតា ហូរ​ធ្លាយ​ដល់​ព្រហ្មលោក ព្រហ្ម មានរូប ព្រហ្មអត់រូប ហូរក្នុង​សន្តានរបស់​បុថុជ្ជនឆ្លងកាត់ សោតាបត្តិមគ្គ សកទាគាមិមគ្គ ជ្រាបតាមទំនប់ អនា​គាមិមគ្គ ទាល់តែដល់​អរហត្តមគ្គ ទើប​បានរីង​ស្ងួតអស់ ទៅពុំមានសល់។ សេចក្តីប្រាថ្នា មិនអាចនឹង​ធ្វើឱ្យពេញ​បានឡើយ ត្រូវ​ការរបស់នេះហើយ រមែងត្រូវការ​របស់​នោះ​ទៀតជានិច្ច រឿយៗ រហូតសង្សារវដ្ត ព្រោះដូច្នោះ សេចក្តីប្រាថ្នា សេចក្តី ត្រូវការ របស់​សត្វ​ទាំងឡាយ ទើបធំជាងមហាសមុទ្រ មិនចេះរីង មិនចេះស្រក ទៅដោយ​ភ្លើងឆេះ​កប្ប​ឡើយ​មានតែ ភ្លើងអរហត្តមគ្គប៉ុណ្ណោះ ដែលអាចដុតតណ្ហាឱ្យឆេះអស់បាន ។ តណ្ហាជា​តួហេតុនាំឱ្យកើតទុក្ខ ដូចដែលទ្រង់ត្រាស់ តបនឹងសំនួររបស់ទេវតាដែលទូលសួរថា លោកមានអ្វីហ្ន៎ ជាគ្រឿងចងទុក ព្រះដ៏មានព្រះភាគត្រាស់តបថា លោកមាន​សេចក្តី​ភ្លើត​ភ្លើន​​ជាគ្រឿងចងទុក (នន្ទិ សម្ពន្ធនោ លោកោ) សេចក្តីរីករាយភ្លើតភ្លើននេះ ក៏ជា​ឈ្មោះ​លោភៈ ជាទុក្ខសមុទយៈហ្នឹងឯង ជាចំណងដ៏មាំបំផុត ដែលជាគ្រឿង ចងរបស់មច្ចុរាជ បើមិន​មាន​កាំបិត អរហត្តមគ្គ​ទេនោះ ពុំអាច កាត់នូវចំណងអត់រូបនេះបានឡើយ ។ ស្រង់​ចាកពី​សៀវភៅ​ ជំនួយ​សតិ​ភាគ​៣ ​រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​ ធម្មាចារ្យ ប៊ុត-​សាវង្ស​ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/1751/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២៦៥៥០ ដង)
សំយុត្តនិកាយ សឡាយតនវគ្គ អនិច្ចវគ្គទី ១ ម្នាលភិក្ខុទាំងឡាយ រូបទាំង​ឡាយ​មិនទៀង របស់​ណា​មិនទៀង របស់​នោះជាទុក្ខ របស់​ណា​ជា​ទុក្ខ របស់នោះ ជា​អនត្តា របស់​ណាជាអនត្តា របស់នោះ​បុគ្គល​ត្រូវយល់ ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​តាម​ពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញទេ ។ ព្រះអង្គ​ទ្រង់​ត្រាស់សំដែង​នូវរូបារម្មណ៍ ជាអារម្មណ៍​របស់សតិ​វិបស្សនា ដោយ​សេចក្តីថា បុគ្គល​រស់នៅ ប្រក្រតី​ធម្មតា ធ្វើកិច្ចការងារ​ធម្មតាៗរបស់​បព្វជិត ឬ​គ្រហស្ថ ប៉ុន្តែ​មាន​ការ​មិន​ប្រមាទ គឺ​មិន​ប្រហែសធ្វេស មិនស្និទ្ធ​ស្នាល​ដោយ​ការប្រកាន់​មាំ សតិរលឹក​សិក្សា​នូវសភាវ​ធម៌ ដែល​កំពុង​ប្រាកដ រូបារម្មណ៍​គ្រាន់តែ​ជាសភាវធម៌​ម៉្យាង ដែលចក្ខុវិញ្ញាណ​បាន​ឃើញ​ប៉ុណ្ណោះ ជា​សភាវធម៌​មិនទៀង មិន​មាន​អ្វីសំខាន់​ក្នុងរូបារម្មណ៍​ឡើយ ។ សំលេង ក្លិន រស ផោដ្ឋព្វៈ និង ធម្មារម្មណ៍ ទាំងឡាយ​មិនទៀង របស់ណា​មិនទៀង របស់​នោះជាទុក្ខ របស់ណា​ជាទុក្ខ របស់នោះ​ជាអនត្តា របស់ណា​ជាអនត្តា របស់នោះ​បុគ្គល​ត្រូវ​យល់​ដោយ​ប្រាជ្ញាដ៏ប្រពៃ តាមពិត​យ៉ាងនេះថា នុ៎ះ​មិនមែន​របស់អញ នុ៎ះ​មិនមែន​ជាអញ នុ៎ះ​មិនមែន​ជាខ្លួន​របស់អញទេ ។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​អរិយ​សាវ័កជាអ្នកចេះ​ដឹង ឃើញ​យ៉ាងនេះ ក៏នឿយ​ណាយ​នឹង​រូប​ទាំងឡាយ​ផង នឿយណាយ​នឹងសំលេងទាំងឡាយ​ផង នឿយណាយ​នឹង ក្លិន រស ផោដ្ឋព្វ ធម្មារម្មណ៍​ទាំងឡាយ​ផង កាលបើ​នឿយណាយ រមែង​ប្រាស​ចាក​តម្រេក ព្រោះ​ប្រាស​ចាក​តម្រេក​ចិត្តក៏ផុត ស្រឡះ​ចាកអាសវៈ ។ កាលបើ​ចិត្តផុត​ស្រឡះ​ចាកអាសវៈហើយ​ញាណក៏ កើតឡើងថា ចិត្តផុតស្រឡះហើយ អរិយ​សាវ័ក​នោះក៏ដឹង ច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយ អាត្មាអញបាន ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ សោឡសកិច្ច​អាត្មាអញក៏បានធ្វើ រួចហើយ មគ្គភាវនា​ដទៃ ប្រព្រឹត្ត​ទៅដើម្បី​សោឡសកិច្ច នេះ​ទៀត មិន​មានឡើយ ។ ជីវិតធម្មតាៗ មានសភាវ​ធម៌យ៉ាង​ណាៗ សុទ្ធតែ ជាសតិប្បដ្ឋាន​ទាំងអស់ ។ ជិវិតសត្វលោក​រស់នៅ​សព្វថ្ងៃ អាស្រ័យ​មានចិត្ត វិបស្សនាឃើញចិត្ត​ក្នុងបច្ចុប្បន្ន កើតឡើងហើយក៏រលត់ទៅ វិញ ទើបមិនប្រកាន់​ចិត្តថា​ជាសត្វ បុគ្គលតួខ្លួនឡើយ សម ដូច​ព្រះពុទ្ធ​តម្រាស់​ត្រាស់ក្នុង​សឡាយតន​វគ្គ​ថា ម្នាលភិក្ខុ ទាំងឡាយ ចិត្តជាអតីតៈ និង ចិត្តជា​អនាគត ជាអនត្តាទៅ ហើយ ចាំបាច់​និយាយថ្វី​ចំពោះចិត្តជាបច្ចុប្បន្ន ។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើអរិយសាវ័ក​ជាអ្នកចេះ ​ដឹង ឃើញយ៉ាងនេះ ជាអ្នកមិន​អាឡោះ​អាល័យ​ចំពោះ​ចិត្ត ជាអតីតៈ មិនត្រេកអរ​ចំពោះចិត្តជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បី​សេចក្តី​នឿយ​ណាយ ដើម្បី​ប្រាសចាក​តម្រេក ដើម្បី​រំលត់ នូវចិត្តជា​បច្ចុប្បន្ន ។ ពាក្យថារំលត់ចិត្តជាបច្ចុប្បន្ន គឺរំលត់សេចក្តីប្រកាន់​មាំ រំលត់​ឆន្ទ​រាគៈ​ក្នុងចិត្ត​ដែល​កំពុង​ប្រាកដ ។ ចិត្តជា​បច្ចុប្បន្ននេះ មុននឹងកើត​ឡើងក៏មិន​មាន​តាំង នៅក្នុងទីណា កាលដែលបែក​ធ្លាយទៅ កន្លងទៅ​ក៏មិនទៅ តាំងនៅក្នុងទី​ណាដែរ គួរដែរឬដែលប្រកាន់នូវចិត្ត​កំពុងប្រាកដ​ ថា​ជាយើង ថាជាខ្លួន​របស់យើង ។ ស្រង់​ចាកពី​សៀវភៅ​ ជំនួយ​សតិ​ភាគ​៣ ដែល​រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​ ធម្មាចារ្យ ប៊ុត-​សាវង្ស​។ ដោយ​៥០០០​ឆ្នាំ​
images/articles/1752/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២៦៨០៧ ដង)
សេចក្តីឧបមាអំពីនីវរណៈ ស្រង់ចាក សាមញ្ញផលសូត្រ កាមច្ឆន្ទៈ - ឧបមា​ដូចការ​ជំពាក់បំណុល​អ្នក​ដទៃ អ្នក​ជំពាក់គេ មានទុក្ខ​ច្រើនប្រការ យ៉ាង​ណា​អ្នកពេញ ចិត្តនៅក្នុងវត្ថុកាម ក៏រមែងរហេម​រហាមក្នុង​ការស្វែង​រកជា​ដើម​ យ៉ាង​នោះដែរ ។ តាមពិត​សង្ខារធម៌គ្រប់យ៉ាង សុទ្ធតែ​មិនទៀង មាន ការទ្រុឌ​ទ្រោម អស់ទៅ សូន្យទៅ កាម​គុណ ៥ប្រការ ក៏យ៉ាង នោះដែរ ប៉ុន្តែដែលសត្វ​លោក​តែងតែត្រេកអរ
images/articles/1753/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២៧០៧៥ ដង)
អំពីវិញ្ញាណក្ខន្ធ ក្នុងជីវិត​ប្រចាំថ្ងៃ គ្រប់គ្នា​តែងតែមាន​នូវរបស់ពិត ម៉្យាងគឺវិញ្ញាណ វិញ្ញាណពុំ​មែន​ព្រលឹង ឬ​អត្តា​​តួខ្លួនឡើយ វិញ្ញាណ​ជាអនត្តា ។ ចក្ខុវិញ្ញាណ​ជា​អនត្តា សោតវិញ្ញាណ​ជាអនត្តា ឃាន​វិញ្ញាណ​ជាអនត្តា កាយវិញ្ញាណ​ជាអនត្តា មនោវិញ្ញាណ​ជា​អនត្តា ។ វត្ថុរូប ៦ ជា​និស្សយប្បច្ច័យ​នៃវិញ្ញាណ គឺចក្ខុវត្ថុ​ជា​ទីអាស្រ័យនៃចក្ខុវិញ្ញាណ សោត​វត្ថុ​ជា​និស្សយប្បច្ច័យនៃ
វីដេអូធម៌តាមហ្វេសប៊ុក
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕