ថ្ងៃ សុក្រ ទី ០១ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៨,៩០១
Today
ថ្ងៃម្សិលមិញ ១៦៤,៣៣៣
ខែនេះ ១៥៨,៩០១
សរុប ៣៥៧,០០២,៨៧៥
Flag Counter
ធម៌ជំនួយស្មារតី
images/articles/875/Untitled-1.jpg
បញ្ហា​កំណាញ់​
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
ទាក់​ទង​ទៅ​នឹង​ការ​ប្រកាន់​បញ្ចខន្ធ​ថា​ ជា​តួ​ខ្លួន​ ការ​កំណញ់​ហួង​ហែង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ទៅ​ជា​របស់​អ្នក​ដទៃ​ឡើយ​ ។ វា​ជា​ការ​រវល់​កង្វល់​ខ្វាយ​ខ្វល់​ដ៏​ក្រៃលែង​ដើម្បី​ខ្លួន​ឯង​ ទាំង​ដែល​ខ្លួន​ឯង​មិន​មាន​ដោយ​បរមត្ថ​ផង​នោះ ។
images/articles/878/Untitled-1.jpg
ទោស​បាណា​តិ​បា​ត និង​គុណ​របស់​មិត្រ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
រឿង​មិ​គលុទ្ទ​កប្រេត (​ ចាក​ បេ​. ខុ. ) ( ទោស​បាណា​តិ​បា​ត និង​គុណ​របស់​មិត្រ ) កាល​កន្លង​ទៅ​ហើយ​ ក្នុង​ក្រុង​រាជ​គ្រឹះ​ មាន​ព្រាន​ម្រិគ​ម្នាក់​ ជា​មិត្រ​នឹង​ធម្ម​ឧ​បា​សក​ ។ ព្រាន​នោះ​សម្លាប់​ម្រិគ​ទាំង​យប់​ទាំង​ថ្ងៃ​ ឥ​ត​មាន​បង្អង់​ពេល​វេ​លា​ណា​មួយ​ឡើយ​ ។ ឧ​បាសក​ជា​មិត្រ​ ចេះ​តែ​និ​យាយ​លួង​លោម​អង្វរ​ឲ្យ​​ឈប់​សម្លាប់​ ព្រាន​មិន​ព្រម​តាម​ ។
images/articles/884/Untitled-1.jpg
ទោស​ទុច្ចរិតផ្សេងៗ មាន​ស៊ី​សំ​ណូក​ជា​ដើម
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
រឿង​ប្រេត​ស៊ី​សាច់​ឯង​ ( ចាក​ បេ​. ខុ.​ ) (​ ទោស​ទុច្ចរិតផ្សេងៗ មាន​ស៊ី​សំ​ណូក​ជា​ដើម​ ) កាល​ព្រះ​ប​រម​គ្រូ​ គង់​នៅ​វត្ត​វេឡុ​វ័ន នា​ក្រុង​រាជ​គ្រឹះ ។ កាល​នោះ​ព្រះ​បាទ​ពិម្ពិ​សារ​ ទ្រង់​ជា​ធម្មិក​ម​ហា​រាជ​ បាន​នាំ​អ្នក​រាជ​ការ​ និង​បណ្តា​រាស្ត្រ​​ ស​មា​ទាន​រក្សា​ឧ​បោ​សថ​សីល​ រឿយ​ៗ​ជា​និច្ច​រាល់​ឆ្នាំ​
images/articles/888/Untitled-1.jpg
សេច​ក្ដី​ទុក្ខ​សោក​ កើត​អំពី​សេចក្ដី​ស្រលាញ់
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
រឿង​ឯកបុត្កគហបតី (ចាក បិ. ម.) (សេច​ក្ដី​ទុក្ខ​សោក​ កើត​អំពី​សេចក្ដី​ស្រលាញ់) កាល​នោះ​ព្រះ​មាន​ព្រះ​ភាគ គង់​នៅ​វត្ត​ជេតពន ជិត​ក្រុង​សាវត្ថី។ មាន​គហបតី​ម្នាក់ កើត​ទុក្ខ​ក្រៀម​ក្រំ បាន​ចូលល​ទៅ​គាល់ព្រះ​អង្គ ក្រាប​ថ្វាយ​បង្គំ​ហើយ​អង្គុយ​ក្នុង​ទីគួរ​មួយ។ ព្រះសម្ពុទ្ធ​ត្រាស់​សួរ​ថា ម្នាល​គហបតី អ្នក​មាន​មុខ​ក្រៀម​ស្រពាប់ស្រពោន តើ​មាន​ហេតុអ្វី?
images/articles/890/Untitled-1.jpg
អ្នក​មាន​ប្រា​ជ្ញានិង​មាន​វាសនា​ អាច​រក​ទ្រព្យ​បាន​ងាយ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
រឿង​ចូ​ឡក​សេដ្ឋី ( ចាក​ អ.​ ចូ.​ ) ( អ្នក​មាន​ប្រា​ជ្ញានិង​មាន​វាសនា​ អាច​រក​ទ្រព្យ​បាន​ងាយ ) ក្នុង​កាល​កន្លង​ទៅ​ហើយ​ ព្រះ​ពោធិ​សត្វ​បាន​កើត​ជា​សេដ្ឋី​ឈ្មោះ​ចូ​ឡកៈ នៅ​ក្នុង​ក្រុង​ពា​រាណ​សី​ ជា​អ្នក​ចេះ​ពូ​កែ​ខាង​ការ​ទស្សន៍ទាយ ។ ថ្ងៃ​មួយ​សេដ្ឋី​បាន​ទៅ​គាល់​ព្រះ​រា​ជា​ឃើញ​កណ្តុរ​​ស្លាប់​កណ្តាល​ថ្នល់
images/articles/891/Untitled-1.jpg
រឿង​មហ​ល្លក​ឧ​បា​សិ​កា​
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
រឿង​មហ​ល្លក​ឧ​បា​សិ​កា​ (​ ចាក​ កុ​. តិ. ) ( សង្គ​ហ​ធម៌​ជា​ពូជ​នៃ​សេច​ក្តី​រាប់​អាន​ក្នុង​លោក​ ) កាល​ព្រះ​សម្ពុ​ទ្ធ​ប​រម​គ្រូ​ គង់​ចាំ​ព្រះ​វស្សា​នៅ​វត្ត​ជេត​ពន​ នា​ក្រុង​សាវ​ត្ថី​ ដល់​ពេល​ចេញ​វស្សា​​ហើយ​ថ្មីៗ ម​ហា​ពុទ្ធ​ប​រិ​ស័ទ​ នាំ​គ្នា​ថ្វាយ​ទាន​ដល់​ព្រះ​សង្ឃ​ មាន​ព្រះ​ពុទ្ធ​ជា​ប្រ​ធាន
images/articles/893/Untitled-1.jpg
ព្រះ​ពុទ្ធ​អង្គ (The Buddha)
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
ព្រះ​ពុទ្ធ​អង្គ​ទ្រង់​មាន​ព្រះ​នាម​ដើម​ថា " សិទ្ធត្ថ​ " (សំ​ស្រ្កឹត​ហៅ​ថា​ សិទ្ធាថិ ) និង​ព្រះ​នាម​ដោយ​គោត្ត​ (ត្រកូល​)​ ថា​ " គោតម " (សំស្រ្កឹត​ថា​ គៅតម ) ។ ព្រះ​អង្គ​ទ្រង់​គង់​ប្រថាប់​ នៅ​ក្នុង​ប្រ​ទេ​សឥ​ណ្ឌា​ ភាគ​ខាង​ជើង​ ក្នុង​សតវត្ស​រ៍​ទី​៦​ មុន​ គ្រិស្ត​សករា​ជ​ ។
images/articles/894/Untitled-1.jpg
ទស្សនគតិ​របស់​ពុទ្ធ​សាសនិក​បុគ្គល​
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
ក្នុង​ចំណោម​សាស្តា​នៃ​សាសនា​ទាំង​ឡាយ​ ព្រះ​ពុទ្ធ​ជា​ម្ចាស់​ (​ប្រសិន​បើ​ព្រម​ឲ្យ​យើង​ហៅ​ព្រះ​អង្គ​ថា​ជា​សាស្តា​ អ្នក​បង្កើត​សាសនា​ទៅ​តាម​អត្ថន័យ​របស់​ស័ព្ទ​ ដែលយើង​និយម​នាំ​គ្នា​យល់​ឃើញ​នោះ​) ទ្រង់​ជា​សាស្តា​មួយ​ព្រះ​អង្គ​គត់​ប៉ុណ្ណោះ​ ដែល​មិន​បាន​អាង​ព្រះ​អង្គ​ថា​ជា​អ្វី​ផ្សេង​ក្រៅ​តែ​ពី​ជា​មនុស្ស​ធម្ម​តា​ហើយ​បរិសុទ្ធ​ ។
images/articles/895/Untitled-1.jpg
អ្វី​ទៅ​ជា​ជីវិត?
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
បញ្ចខន្ធ​ ដែល​យើង​នាំ​គ្នា​ហៅ​ថា​ជា​សត្វ​ ជា​បុគ្គល​ ឬ​ថា​ជា​តួ​ខ្លួន​ ការ​ពិត​ទៅ​វា​គ្រាន់​តែ​ជា​​ឈ្មោះ​ ដែល​ត្រូវ​បាន​មនុស្ស​សន្មត​ឡើង​ដើម្បី​ប្រើ​ប្រាស់សម្រាប់​ហៅ​ ការរួម​បញ្ចូល​គ្នា​នៃ​ខន្ធ​ទាំង​ ៥​ នេះ​ប៉ុណ្ណោះ ។ ខន្ធ​ទាំង​ ៥​ នេះ​ជា​សភាវៈមិន​ទៀង​ទាត់​ ហើយ​ទាំង​អស់​តែង​តែ​ផ្លាស់​ប្តូរ​ជា​និច្ច​ ។
images/articles/903/Untitled-1.jpg
ទោស​នៃ​ការ​ជាប់​ចិត្ត​ចំ​ពោះ​ទ្រព្យ​សម្បត្តិ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
រឿង​នាងកែវ​មណី​ និង​កណ្តុរ​ ( ចាក​ អ. ព. ) ( ទោស​នៃ​ការ​ជាប់​ចិត្ត​ចំ​ពោះ​ទ្រព្យ​សម្បត្តិ ) កាល​កន្លង​​ទៅ​ហើយ មាន​សេដ្ឋី​ម្នាក់​ មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​ នៅ​ក្នុង​ស្រុក​មួយ​ក្នុង​ក្រុង​ពារាណ​សី​ ដែន​កាសី ។ គាត់​កប់​ប្រាក់​​ ៤០​ កោដិ​ក្នុង​ផែន​ដី​ ។ ភរិយា​សេដ្ឋី​ធ្វើ​ម​រណកាល​ទៅ​កើត​ជា​កណ្តុរ​​នៅ​ថែ​រក្សា​ប្រាក់​នោះ ។ ត្រកូល​ទាំង​អស់​ ក៏​វិ​នាស​ទៅ​តាម​លំ​ដាប់​ ។ ស្រុក​នោះ​កាល​​ម្ចាស់​លះ​បង់​ចោល​ហើយ រក​តែ​ចំ​ណាំ​ផង​មិន​បាន​ ។ កាល​នោះ​ មាន​ជាង​កែវ​មណី​ម្នាក់​ គាស់​ដុំ​ថ្ម​រើរក​កែវ​មណី​ ហើយ​គាស់​ថ្ម​ក្នុង​ស្រុក​ចាស់​នោះ​យក​មក​ដំ ។ មេ​កណ្តុរ​ត្រាច់​ចុះ​ឡើង​ទៅ​រក​ចំ​ណី​ បាន​ប្រទះ​នឹង​ជាង​នោះ​ មាន​សេចក្តី​ស្រលាញ់​កើត​ឡើង​ដោយ​គំ​និត​ថា​ ទ្រព្យ​របស់​អញ​ច្រើន​ គង់​តែ​វិនាស​ដោយ​មិន​សម​ហេតុ​ផល​ អត្មាអញ​ចូល​ដៃ​ជាមួយ​ជាង​នេះ​ នឹង​ចាយ​វាយ​ទ្រព្យ​បាន​ស្រួល​ ហើយ​ពាំ​មួយ​ក​ហា​ប​ណៈ​ទៅ​កាន់​សំណាក់​ជាង​នោះ​ ។ ជាង​ឃើញ​ ក៏​និយាយ​លួង​លោម​ថា​ ម្នាល​នាង​ព្រោះ​ហេតុ​អ្វី​បាន​ជា​នាង​ពាំ​កហា​បណៈ​មក​ក្នុង​ទី​នេះ ? ម្នាល​អ្នក​ ចូរ​អ្នក​យកកហា​បណៈ​នេះ​ទៅ​ចាយ​វាយ​ ហើយ​នាំ​យក​សាច់​មក​ឲ្យ​ខ្ញុំ​ផង ។ ជាង​យក​កហា​បណៈ​នោះ​ទៅ​ផ្ទះ ហើយ​ទិញ​សាច់​យក​មក​ឲ្យ​មេ​កណ្តុរ​នោះៗ ទទួល​សាច់​យក​ទៅ​ស៊ី​ឯ​លំ​នៅ​ខ្លួន​ ។ មេ​កណ្តុរ​តែង​ឲ្យ​ទ្រព្យ​រាល់ៗ​ថ្ងៃ​ ដល់​ជាង​នោះ​ ហើយ​ទទួល​យក​សាច់​មក​បរិភោគ​ ។ ថ្ងៃ​ក្រោយ​បាន​ប្រគល់​ទ្រព្យ​ទាំង​អស់​ឲ្យ​ជាង​កែវ​មណី​ៗ ក៏​ទិញ​សាច់​យក​មក​ឲ្យ​កណ្តុរ​ជា​រាល់​ថ្ងៃ​ដែរ​ ។ (​ មហា​ សំ​- សុខ​​និស្សិត​សាលា​បាលី​ជាន់​ខ្ពស់​ ) បាន​ដក​ស្រង់​ចេញ​ពី​សៀវភៅ​ប្រជុំ​និទាន​ជាតក ដោយ​៥០០០​ឆ្នាំ​
images/articles/905/Untitled-1.jpg
អានិសង្ស​បោស​សម្អាត​ទី​លាន​ពោធិ​ព្រឹក្ស​
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
អានិសង្ស​បោស​សម្អាត​ទី​លាន​ពោធិ​ព្រឹក្ស​ (តិបុប្ឆិយ​ត្ថេរា​បទាន) ក្នុង​កាល​មុន​ ខ្ញុំ​កើត​ជា​ព្រាន​ម្រឹគ​នៅ​ក្នុង​ព្រៃ​ធំ​ បាន​ឃើ​ញ​ដើម​ច្រនៀង​ (ជា​ពោធិ​ព្រឹក្ស​) មាន​ពណ៌​ខៀវ​បំព្រង​ ហើយ​ខ្ញុំ​រោយ​ផ្កា​ ៣ ទង​ ត្រង់​គល់​ច្រនៀង​នោះ ។ កាល​នោះ​ ខ្ញុំ​រើស​ស្លឹក​ស្ងួត​ៗ​ យក​ទៅ​ចោល​ខាង​ក្រៅ​ហើយ​ ថ្វាយ​បង្គំ​ដើម​ច្រនៀង​នោះ ដូច​ជា​ថ្វាយ​បង្គំ​ព្រះ​សម្ពុទ្ធ​ព្រះ​នាម​វិបស្សី​ជា​លោក​នាយក​ទ្រង់​ស្អាត​ខាង​ក្នុង ស្អាត​ខាង​ក្រៅ​ មាន​ព្រះ​ទ័យ​ផុត​ស្រឡះ​ចាក​កិលេស​ មិន​មាន​អាសវៈ​ ក្នុង​ទី​ចំពោះ​មុខ​ ហើយ​ធ្វើ​កាល​កិរិយា​ក្នុង​ទី​នោះ ។ ក្នុង​កប្ប​ (ផែន​ដី)ទី​ ៩១ (រាប់​ថយ​អំពី​ផែន​ដី​នេះ​) អំពី​កប្ប​នេះ​ ខ្ញុំ​បាន​ជា​ស្តេច​ចក្រ​ពត្តិ​ ១៣ ដង​ ព្រះ​នាម​សមន្ត​បាសា​ទិកៈ​ ដូច​គ្នា​ ទ្រង់​មាន​កម្លាំង​ច្រើន ។ បដិ​សម្ភិ​ទា​ ៤​ វិមោក្ខ​ ៨​ អភិញ្ញា​ ៦​ នេះ​ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះ​ពុទ្ធ​ ខ្ញុំ​ក៏​បាន​ប្រតិ​បត្តិ​ហើយ ។ ចប់​ តិបុប្ឆិយត្ថេរាបទាន​ ស្រង់​ចាក​សៀវ​ភៅ " អានិ​សង្ស​ទី​សេនា​សនទាន " រៀប​រៀង​ដោយ​ធម្មាចារ្យ កែវ-វិមុត្ត ដោយ​៥០០០​ឆ្នាំ​
images/articles/907/Untitled-1.jpg
អានិសង្ស​យាន​ជំនិះ​
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
អានិសង្ស​យាន​ជំនិះ​ (​ខទិរវនិយ​រេ​វត​ត្ថេរាបទាន​) មាន​ស្ទឹង​មួយ​ ឈ្មោះ​ភាគី​រសី​ ហូរ​ចេញ​អំពី​ព្រៃ​ហិម​ពាន្ត​ កាល​នោះ​ ខ្ញុំ​កើត​ជា​នាយ​ទូក​ក្នុង​កំពង់​មិន​ល្អ​ ជា​កំពង់​សម្រាប់​ឆ្លង​មក​កាន់​ត្រើយ​អាយ​ ។ ព្រះ​សម្ពុទ្ធ​ជា​នាយក​ ព្រះ​នាម​បទុមុត្ត​រៈ​ ព្រះ​អង្គ​ប្រ​សើ​រ​ជាង​សត្វ​ជើង​ពីរ​ បម្រុង​នឹង​ឆ្លង​ខ្សែរ​ទឹក​ក្នុង​ស្ទឹង​ ជា​មួយ​នឹង​ព្រះ​ភិក្ខុ​សង្ឃ​មួយ​សែន​អង្គ​ ។
images/articles/910/Untitled-1.jpg
ការ​ឲ្យ​នូវ​ទី​សេ​នា​សនៈ​ ឈ្មោះ​ថា​ឲ្យ​នូវ​វត្ថុ​គ្រប់​យ៉ាង​
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
សុត្តន្ត​បិដក​ សំយុត្ត​និ​កាយ​ សគា​ថវគ្គ​ បឋម​ភាគ​លេខ​ ២៩ ក្នុង​កិន្ទ​ទសូត្រ​ មាន​ទេ​វតា​មួយ​អង្គ​ ក្រាប​បង្គំ​ទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដោយ​ពាក្យ​បាលី​ថា " កី​ទទោ​ ពលទោ​ ហោតិ កីទទោ ហោតិ វណ្ណ​ទោ កីទទោ​ សុខទោ​ ហោតិ កីទទោ​ ហោតិ ចក្ខុ​ទោ យោ​ ច​ សព្វ​ទទោ ហោ​តិ តំ មេ អក្ខា​ហិ​ បុច្ឆិ​តោតិ " ។
images/articles/912/Untitled-1.jpg
អានិ​សង្ស​ក្នុង​សេចក្តី​មិន​ប្រមាទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
ព្រះ​សាស្តា​ទ្រង់​ត្រាស់​ថា " បពិត្រ​ មហា​លិ មឃៈ មាណព​បដិបត្តិ​អប្បមាទប​ដិបទា​យ៉ាង​នោះ លុះ​ មឃៈ មាណពនោះ​ជា​អ្នក​មិន​ប្រមាទ​ហើយ​យ៉ាង​នេះ​ ទ្រង់​សោយ​រាជ​ក្នុង​ទេវលោក​ទាំង​ ២ ដែល​ឈ្មោះ​ថា សេច​ក្តី​មិន​ប្រ​មាទ​នោះ បណ្ឌិត​ទាំង​ឡាយ​មាន​ព្រះពុទ្ធ​ជា​ដើម​ សរសើរ​ហើយ​ ព្រោះ​ថា​ការ​សម្រេច​គុណ​វិសេស​ដែល​ជា​លោកិយៈ​
images/articles/922/Untitled-1.jpg
សុន្ទរ​ភាព​ជា​និរន្តរ៍
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
ទោះ​បី​ជា​មាន​ទុក្ខ​នៅ​ក្នុង​ជីវិត​ ប៉ុន្តែ​ពុទ្ធ​សាសនិក​បុគ្គល​ក៏​មិន​សោក​សៅ​ចំពោះ​រឿង​នោះ​ៗ​ ទាំង​មិន​ខឹង​ឬ​ថ្នាំង​ថ្នាក់​ចំពោះ​សេចក្តី​ទុក្ខ​សោះ​ឡើយ ។ តាម​ទស្សនៈ​របស់​ព្រះ​ពុទ្ធ​សាសនា​ ចំណុច​ដ៏​អា​ក្រក់​មួយ​ក្នុង​ចំណោម​អំពើ​អាក្រក់​ជា​មូល​ដ្ឋាន​នៅ​ក្នុង​ជីវិត​ គឺ​ការ​ថ្នាំង​ថ្នាក់​ឬ​ការ​ខឹង​ក្រោធ​ ។​
images/articles/924/Untitled-1.jpg
ទ្រឹស្តី​កម្ម​ជា​ទ្រឹស្តី​ដែល​និយាយ​អំពី​ហេតុ​និង​ផល
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
ការ​បក​ស្រាយ​អំពី​ពាក្យ​ថា " កម្ម​ " ។ ពាក្យ​ថា​ " កម្ម​ " នៅ​ក្នុង​ភាសាបាលី​ប្រែ​ដោយ​ព្យ​ញ្ជនៈ​ (ប្រែ​តាម​រូប​ស័ព្ទ​) ថា​ " ការ​ធ្វើ " ឬ​ " ទង្វើ " ។ ដោយ​ឡែក​ក្នុង​ទ្រឹស្តី​កម្ម​របស់​ព្រះពុទ្ធ​សាសនា​​ គឺ​មាន​ន័យ​សំដៅ​តែ​ទៅ​លើ​ការ​ធ្វើ​ដែល​ប្រ​កប​ដោយ​ចេត​នា​ប៉ុណ្ណោះ​ មិន​បាន​សំដៅ​ទៅ​ដល់​ការ​ធ្វើ​គ្រប់​យ៉ាង​ ទាំង​មិន​បាន​សំដៅ​ទៅ​ដល់​ផល​របស់​កម្ម​ ដូច​ដែល​
images/articles/925/Untitled-1.jpg
ច្បាប់​វដ្ត​ចក្រ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
អាស្រ័យ​ដោយ​មិនមាន​សភាវៈ​ឋិត​ឋេរ​ទៀង​ទាត់​យ៉ាង​ដូច្នេះ​ ទើប​មិន​មាន​អ្វី​ដែល​បញ្ជូន​ត​គ្នា​ ពី​ខណៈ​មួយ​ទៅ​កាន់​ខណៈ​មួយ​ទៀត​ ។ ប្រាកដ​ណាស់​ថា​មិន​មាន​សភាវៈ​ ដែលឋិត​ឋេរឬ​គង់​វង្ស​ឥ​ត​ប្រែ​ប្រួល​ដែល​អាច​ឆ្លង​ឬ​ផ្ទេ​រ​ពី​ជីវិត​មួយ​ ទៅ​កាន់​ជីវិត​មួយ​ផ្សេង​ទៀត​បាន​ឡើយ ។
images/articles/926/Untitled-1.jpg
ឧបមា​ព្រះ​ធម៌​ដូច​ទៅ​នឹង​ក្បូន
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
សម័យ​មួយ​ ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​អធិប្បាយ​ អំពី​គោ​ល​ការណ៍​នៃ​ហេតុ​និង​ផល​ដល់​សាវ័ក​របស់​ព្រះ​អង្គ​ ដោយ​សាវ័ក​ទាំង​ឡាយ​នោះ​ក្រាប​ទូល​ថា​ បាន​ឃើញ​និង​បាន​យល់​នូវ​ហេតុ​ផល​ទាំង​នោះ​យ៉ាង​ជាក់​ច្បាស់​ដូច្នោះ​មែន ។ គ្រា​នោះ​ឯង​ ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ថា​ " ម្នាល​ភិក្ខុ​ទាំង​ឡាយ​!
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕