images/articles/2893/tetryrepic.jpg
ផ្សាយ : ២១ មករា ឆ្នាំ២០២៣ (អាន: ៤,៥៣៧ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវភិក្ខុដែលប្រដៅក្រមួយរូប បានត្រាស់ព្រះធម្មទេសនាមានពាក្យថា ន មេ រុចិ្ច ដូច្នេះជាដើម ។
គ្រានោះ ព្រះសាស្ដាត្រាស់ហៅភិក្ខុនោះមកហើយ ត្រាស់ថា ម្នាលភិក្ខុ បានឮថា អ្នកជាមនុស្សប្រដៅក្រ ពិតមែនឬ ? កាលភិក្ខុនោះទូលថា ពិតមែនហើយ ព្រះអង្គ ។ ព្រះអង្គទើបត្រាស់ថា ម្នាលភិក្ខុ មិនមែនតែក្នុងពេលនេះទេ សូម្បីក្នុងកាលមុន អ្នកក៏ជាមនុស្សប្រដៅក្រដែរ ព្រោះអាស្រ័យភាពជាមនុស្សប្រដៅក្រ មិនស្ដាប់ពាក្យរបស់បណ្ឌិតទាំងឡាយ អ្នកបានដល់សេចក្ដីវិនាស ក្នុងមាត់ខ្យល់វេរម្ភៈ ហើយទ្រង់នាំយកអតីតនិទាន មកសម្ដែងថា
ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត គ្រងរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសត្វត្មាត មានឈ្មោះថា អបនន្ទៈ ។ ត្មាតពោធិសត្វនោះ មានហ្វូងត្មាតជាបរិវារ នៅលើភ្នំគិជ្ឈកូដ ។ ចំណែកកូនរបស់ព្រះពោធិសត្វមានឈ្មោះថា មិគាលោបៈ ជាអ្នកដល់ព្រមដោយថាមពល ត្មាតនោះហើរខ្ពស់ឡើង កន្លងនូវដែនរបស់ត្មាតដទៃទៀត ។ ត្មាតទាំងឡាយប្រាប់ស្ដេចត្មាតថា បុត្ររបស់ព្រះអង្គហើរឆ្ងាយណាស់ ។ ព្រះពោធិសត្វនោះប្រកាស់ហៅនូវបុត្រនោះថា ម្នាលកូន បានឮថា អ្នកហើរខ្ពស់ណាស់ កាលបើអ្នកហើរខ្ពស់ អ្នកនឹងដល់នូវការអស់ជីវិត ដូច្នេះហើយ ទើបពោលគាថាទាំងឡាយ ៣ ថា
ន មេ រុច្ចិ មិគាលោប, យស្ស តេ តាទិសី គតី;
អតុច្ចំ តាត បតសិ, អភូមិំ តាត សេវសិ។
ម្នាលមិគាលោបៈ ដំណើររបស់អ្នកប្រាកដដូច្នោះ មិនពេញចិត្តអញទេ ម្នាលកូន ដ្បិតអ្នកហើរទៅខ្ពស់ពេក ម្នាលកូន អ្នកសេពគប់នូវទីមិនមែនផែនដី ។
ចតុក្កណ្ណំវ កេទារំ, យទា តេ បថវី សិយា;
តតោ តាត និវត្តស្សុ, មាស្សុ ឯត្តោ បរំ គមិ។
ផែនដីប្រាកដដល់អ្នក ដូចជាស្រែមានជ្រុង ៤ ម្នាលកូន ចូរអ្នកត្រឡប់អំពីទីនោះមកវិញ កុំទៅហួសអំពីទីនេះឡើយ ។
សន្តិ អញ្ញេបិ សកុណា, បត្តយានា វិហង្គមា;
អក្ខិត្តា វាតវេគេន, នដ្ឋា តេ សស្សតីសម។
ពួកសកុណជាតិឯទៀត មានស្លាបជាយាន ទៅកាន់អាកាស ពួកសត្វទាំងនោះ សម្គាល់ខ្លួនថា ស្មើដោយវត្ថុដ៏ទៀងទាត់ ត្រូវកម្លាំងខ្យល់បក់បោកវិនាស ។
គប្បីជ្រាបវិនិច្ឆ័យក្នុងបទទាំងនោះ ត្មាតបិតាហៅកូនដោយឈ្មោះថា មិគាលោបៈ ។ បទថា អតុច្ចំ តាត បតសិ សេចក្ដីថា ម្នាលកូន អ្នកកុំហើរខ្ពស់ពេក កន្លងដែនរបស់ត្មាតដទៃឡើយ ។ ត្មាតបិតាប្រាប់ដែនដល់កូន ដោយពាក្យនេះថា ចតុក្កណ្ណំវ កេទារំ គឺដូចស្រែ មាន ៤ ជ្រុង អធិប្បាយថា កូនអើយ កាលផែនដីដ៏ធំនេះហាក់ដូចជាស្រែ ៤ ជ្រុង ដល់អ្នកហើយ គឺប្រាកដដូចជាតូចយ៉ាងនោះ កាលនោះអ្នកគួរត្រឡប់ អំពីឋានៈដែលមានសភាពដូចនោះ អ្នកកុំទៅទៀតឡើយ ។ បទថា សន្តិ អញ្ញេបិ សេចក្ដីថា មិនមែនតែអ្នកប៉ុណ្ណោះសូម្បីត្មាតទាំងឡាយដទៃ ក៏ធ្វើយ៉ាងនោះ ។ បទថា អក្ខិត្តា សេចក្ដីថា សូម្បីត្មាតទាំងនោះ កន្លងនូវដែនរបស់យើង ទៅហើយ ត្រូវកម្លាំងខ្យល់កន្ត្រាក់ហើយ ក៏វិនាស ។ បទថា
សស្សតីសមា សេចក្ដីថា ពួកវាសម្គាល់ខ្លួនថា ជាអ្នកស្មើដោយផែនដី និងភ្នំទាំងឡាយដែលជាវត្ថុទៀងទាត់ សូម្បីតែមិនអាចបំពេញនូវអាយុដែលមានបរិមាណ ១០០០ ឆ្នាំរបស់ខ្លួន, បានវិនាសហើយ នៅរវាងនោះ ។
មិគាលោបៈមិនធ្វើនូវពាក្យរបស់បិតាព្រោះភាពជាអ្នកមិនស្ដាប់ឱវាទ កាលហើរទៅ បានឃើញនូវដែនតាមដែលបិតាប្រាប់ហើយ នៅតែហើរកន្លងដែននោះទៅ ក៏ដល់ខ្យល់ កាលវាត (ខ្យល់រដូវកាល) ហើយទន្លុះខ្យល់សូម្បីនោះ ហើរស្ទុះទៅកាន់មុខខ្យល់វេរម្ភៈ លំដាប់នោះ ខ្យល់វេរម្ភៈក៏ប្រហារនូវមិគាលោបៈនោះ ។ មិគាលោបៈគ្រាន់តែត្រូវខ្យល់ វេរម្ភៈនោះប្រហារហើយ ក៏ដាច់ជាបំណែកតូចធំ វិនាសទៅក្នុងអាកាសនោះឯង ។ ដោយហេតុនោះ ព្រះសម្មាសម្ពុទ្ធទើបសម្ដែងថា
អកត្វា អបនន្ទស្ស, បិតុ វុទ្ធស្ស សាសនំ;
កាលវាតេ អតិក្កម្ម, វេរម្ភានំ វសំ អគា។
មិគលោបៈ មិនធ្វើតាមពាក្យប្រដៅរបស់បិតាចាស់ ឈ្មោះអបនន្ទៈ ហើរកន្លងនូវខ្យល់
រដូវកាល បានទៅដល់អំណាចនៃខ្យល់ព្យុះ ។
តស្ស បុត្តា ច ទារា ច, យេ ចញ្ញេ អនុជីវិនោ;
សព្ពេ ព្យសនមាបាទុំ, អនោវាទករេ ទិជេ។
កូនក្តី ប្រពន្ធក្តី ឬសត្វឯទៀត ជាអ្នកចិញ្ចឹមជីវិត តាមមិគាលោបៈនោះ ពួកសត្វស្លាបទំាងអស់ ក៏ដល់នូវសេចក្តីវិនាស ព្រោះទិជជាតិ (សត្វដែលកើតក្នុវារៈពីរដងបានដល់សត្វជាអណ្ឌជកំណើតមានសត្វស្លាបជាដើម) មិនធ្វើតាមឱវាទ ។
ឯវម្បិ ឥធ វុទ្ធានំ, យោ វាក្យំ នាវពុជ្ឈតិ;
អតិសីមចរោ ទិត្តោ, គិជ្ឈោវាតីតសាសនោ;
សព្ពេ ព្យសនំ បប្បោន្តិ, អកត្វា វុទ្ធសាសនំ។
បុគ្គលណា មិនយល់នូវពាក្យ របស់បុគ្គលចាស់ទុំ ក្នុងលោកនេះ បុគ្គលនោះ
(ដល់នូវសេចក្តីវិនាស) ដូចជាត្មាតកន្លងពាក្យប្រៀនប្រដៅ ជាសត្វភ្លើតភ្លើនត្រាច់ទៅ កាន់ទីហួសដែន ជនទាំងអស់ដល់នូវសេចក្តីវិនាស ព្រោះមិនធ្វើតាមពាក្យប្រដៅរបស់ព្រះពុទ្ធ ។
គាថាទាំងឡាយ ៣ នេះ ជាអភិសម្ពុទ្ធគាថា ។ បណ្ដាបទទាំងនោះ បទថា អនុជីវិនោ បានដល់ ត្មាតដែលអាស្រ័យត្មាតមិគាលោបៈនោះ ។ បទថា អនោវាទករេ ទិជេ សេចក្ដីថា កាលត្មាតមិគាលោបៈនោះ មិនធ្វើតាមឱវាទ ត្មាតទាំងនោះហើរទៅជាមួយត្មាតមិគាលោបៈនោះកន្លងនូវដែន ដល់នូវសេចក្ដីវិនាស ។ បទថា ឯវម្បិ សេចក្ដីថា ម្នាលភិក្ខុទាំងឡាយ ត្មាតនោះដល់សេចក្ដីវិនាសហើយយ៉ាងណា សូម្បីអ្នកដទៃណា ជាគ្រហស្ថក្ដី ជាបព្វជិតក្ដី ក៏យ៉ាងនោះដូចគ្នា មិនកាន់នូវពាក្យរបស់បណ្ឌិតទាំងឡាយ ដែលជាអ្នកអនុគ្រោះដល់សេចក្ដីចម្រើន សូម្បីអ្នកនោះនឹងវិនាសដូចត្មាតនេះ ដែលត្រាច់ទៅកន្លងនូវដែន ជាអ្នករឹងរូសនោះឯង ។
ព្រះសាស្ដា កាលនាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ ហើយប្រជុំជាតកថា
តទា មិគាលោបោ ទុព្ពចភិក្ខុ អហោសិ ត្មាតមិគាលោបៈក្នុងកាលនោះ បានមកជា ភិក្ខុប្រដៅក្រនេះ ។
អបនន្ទោ បន អហមេវ អហោសិំ ចំណែកស្ដេចត្មាតឈ្មោះអបនន្ទៈ គឺ តថាគត នេះឯង ។
ចប់ មិគាលោបជាតក ៕
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឆក្កនិបាត អវារិយវគ្គ បិដកលេខ ៥៩ ទំព័រ ៤៣ )
ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/898/Untitled-1.jpg
ផ្សាយ : ១៤ មករា ឆ្នាំ២០២៣ (អាន: ២៣,៤២៦ ដង)
រឿងសីលវរាជកុមារ
( ចាក ម. ឯ. )
( ការមិនប្រទុស្តតប តែងមានជ័យជំនះជាផល )
កាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជ្យសម្បត្តិក្នុងនគរពារាណសី កាលនោះព្រះពោធិសត្វទ្រង់សោយព្រះជាតិជារាជ្យបុត្រ ព្រះនាមសីលវកុមារ កាលទ្រង់មានព្រះជន្មវស្សា ១៦ ឆ្នាំ ទ្រង់បានទៅដល់ទីបំផុតនៃការសិក្សាវិជ្ជាទាំងពួង លុះអំណេះអំពីព្រះរាជបិតាទីវង្គតទៅ
images/articles/615/Untitled-1.jpg
ផ្សាយ : ០៥ មករា ឆ្នាំ២០២៣ (អាន: ២៥,៧៦៥ ដង)
រឿងបញ្ចបក្ខី
( ចាក លោ. ជា. )
( ការច្រណែន ជាពូជរបស់ពៀរក្នុងលោក )
កាលពីបឋមកប្បនេះ មានសត្វបក្សី ៥ គឺ៖ ហង្ស គ្រុឌ សេក ក្អែក មៀម ។ សត្វទាំង ៥ នេះជាប្រមុខរបស់បក្សីទាំងឡាយក្នុងពេលនោះ ឯសត្វទាំង
images/articles/616/Untitled-1.jpg
ផ្សាយ : ០៥ មករា ឆ្នាំ២០២៣ (អាន: ៨១,៤៧៤ ដង)
រឿងសសបណ្ឌិត
( ចាក ស. ច. )
( បើមានបំណងធំ គួរកុំស្តាយជីវិតនិងទ្រព្យសម្បត្តិ )
ក្នុងកាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជក្នុងក្រុងពារាណសី ។ កាលនោះព្រះសម្ពុទ្ធបរមគ្រូ ទ្រង់សោយព្រះជាតិជាសត្វទន្សាយ
images/articles/619/Untitled-1.jpg
ផ្សាយ : ០៥ មករា ឆ្នាំ២០២៣ (អាន: ២៦,២៨៨ ដង)
រឿងយក្ខិនីមុខសេះ
( ចាក ម. អ. )
( ទោសផឹកសុរា និយាយកុហក និងក្បត់ចិត្តស្វាមី )
ក្នុងកាលកន្លងទៅហើយ មានអគ្គមហេសីនៃព្រះរាជាមួយព្រះអង្គសោយរាជក្នុងក្រុងពារាណសី ជាអ្នកផឹកសុរា និយាយកុហកនិងប្រព្រឹត្តក្បត់ចិត្តស្វាមី ។ អគ្គមហេសីនោះ
images/articles/620/Untitled-1.jpg
ផ្សាយ : ០៥ មករា ឆ្នាំ២០២៣ (អាន: ២២,៨៩៦ ដង)
រឿងទិសាបាមោក្ខព្រាហ្មណ៍
( ចាក អ. ឯ. )
( ការមិនប្រាកដ មិនស្គាល់កាល ជាថ្នាំពិសក្នុងលោក )
កាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងក្រុងពារាណសី។ កាលនោះព្រះសម្ពុទ្ធបរមគ្រូរបស់យើង
images/articles/628/Untitled-1.jpg
ផ្សាយ : ០៥ មករា ឆ្នាំ២០២៣ (អាន: ១៧,៩៤៩ ដង)
រឿងនាងសេសវតី
( ចាក វិ. ខុ. )
( លទ្ធផលនៃការបូជាព្រះសារីរិកធាតុ )
ក្នុងសាសនាព្រះសម្ពុទ្ធកស្សបៈ ព្រះអង្គបរិនិព្វានទៅហើយ
images/articles/632/Untitled-1.jpg
ផ្សាយ : ០៥ មករា ឆ្នាំ២០២៣ (អាន: ៣១,២៧០ ដង)
រឿងនាងកេសការី
( ចាក វិ. ខុ. )
( គុណនៃការរក្សាសីល ៥ និងចំរើនអាការៈ ៣២ )
កាលព្រះសម្ពុទ្ធបរមគ្រូ ទ្រង់គង់នៅក្នុង ឥសិបតនមិគទាយវន នាក្រុង
images/articles/640/Untitled-1.jpg
ផ្សាយ : ០៥ មករា ឆ្នាំ២០២៣ (អាន: ៤០,៦៩២ ដង)
រឿងកែវមក៌ត
( ចាក រ. វ. )
( ព្រះកែវមក៌ត ជាមក៌តរបស់ប្រទេសកម្ពុជា )
ព្រះកែវមក៌ត កើតឡើងក្នុងព.ស.៥០០ កើតដោយអានុភាពរបស់ព្រះនាគសេនត្ថេរជាព្រះអរហន្ត
images/articles/647/Untitled-1.jpg
ផ្សាយ : ០៥ មករា ឆ្នាំ២០២៣ (អាន: ៣៤,៩៥៩ ដង)
រឿងនាងលតា
( ចាក វិ. ខុ. )
( គុណនៃការរក្សាឧបោសថសីល តាំងពីក្មេងដ៏រាបដល់ចាស់ )
កាលព្រះសម្មាសម្ពុទ្ធបរមគ្រូ គង់នៅក្នុងជេតវនមហាវិហារ ជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី នាក្រុងសាវត្ថី ។ កាលនោះមានធីតាម្នាក់ឈ្មោះនាងលតា ជាកូនរបស់សាវត្ថីឧបាសក ។
images/articles/646/Untitled-1.jpg
ផ្សាយ : ០៥ មករា ឆ្នាំ២០២៣ (អាន: ១៩,៣៤៥ ដង)
រឿងស្វាទេវទត្ត
( ចាក ត. ឯ. )
( ព្យាបាទចំពោះអ្នកមិនព្យាបាទតប ដូចបាចធូលីច្រាសខ្យល់ )
ក្នុងអវសរ ដែលកន្លងទៅហើយ ព្រះបាទព្រហ្មទត្ត សោយរាជ្យក្នុងក្រុងពារាណសី កាលនោះភិក្ខុទេវទត្តកើតជាស្វា
images/articles/648/Untitled-1.jpg
ផ្សាយ : ០៥ មករា ឆ្នាំ២០២៣ (អាន: ១៩,១៧៤ ដង)
រឿងអញ្ញតរឧបាសិកា
( ចាក វិ. ខុ. )
( គុណនៃការអុជប្រទីប បូជាធម្មទេសនា )
កាលព្រះសម្ពុទ្ធបរមគ្រូ ទ្រង់គង់នៅក្នុងវត្តជេតពន
images/articles/650/Untitled-1.jpg
ផ្សាយ : ០៥ មករា ឆ្នាំ២០២៣ (អាន: ៣៤,៧៦៦ ដង)
រឿងនាងសុភទ្ទ្រា
( ចាក វិ. ខុ. )
( គុណនៃការធ្វើសង្ឃគតាទក្ខិណាទាន )
កាលព្រះសម្ពុទ្ធបរមគ្រូ គង់នៅក្នុងវត្តជេតពន នាក្រុងសាវត្ថី។ កាលនោះមានកុដុម្ពិក៍ម្នាក់ ជាញោមឧបដ្ឋាកព្រះរេវតត្ថេរ នៅក្នុងនាឡន្តគ្រាម ។ កុដុម្ពិក៍នោះ មានកូនស្រីពីរនាក់ ឈ្មោះភទ្រ្ទា ១. សុភទ្ទ្រា ១. នាងភទ្ទ្រា មានស្វាមី ទៅនៅក្នុងត្រកូលមាតាបិតាក្មេក ប៉ុន្តែនាងជាស្ត្រីអាឥតកូន នាងបាននិយាយនឹងស្វាមីថា ខ្ញុំមានប្អូនស្រីមួយឈ្មោះសុភទ្ទ្រា ខ្ញុំនឹងនាំមកជាភរិយារបស់អ្នក ដើម្បីឱ្យបានបុត្រ ។ បុរសជាស្វាមីព្រមទទួលតាមពាក្យរបស់នាង ។
ឯនាងភទ្ទ្រា ជាស្ត្រីមានសទ្ធាមុតមាំក្នុងព្រះពុទ្ធសាសនា បានរំឭកដាស់តឿន នាងសុភទ្ទ្រាជាប្អូន ឱ្យខំធ្វើទានរក្សាសីល បំពេញការកុសលគ្រប់បែបយ៉ាង ។ នាងសុភទ្ទ្រា ក៏ខំប្រតិបត្តិតាមឱវាទ របស់បង ។ថ្ងៃមួយ នាងបាននិមន្តព្រះរេវតត្ថេរ ព្រមទាំងភិក្ខុដទៃទៀតជាគំរប់ ៨ អង្គ មកថ្វាយសង្ឃទាន ក្នុងគេហស្ថានរបស់នាង ។ ព្រះរេវតត្ថេរ លោកមានព្រះទ័យករុណា ចង់ឱ្យនាងសុភទ្ទ្រាបានបុណ្យច្រើន លោកក៏នាំភិក្ខុសង្ឃទាំង ៧ អង្គ ឡើងគង់លើ អាសនៈហើយប្រាប់ថា នាងចូរថ្វាយទានដល់សង្ឃចុះ ។ នាងសុភទ្ទ្រា ក៏លើកភោជនហារ ទៅប្រគេនព្រះសង្ឃទាំង ៨ អង្គ បានតាំងចិត្តចំពោះសង្ឃតែម្យ៉ាង លុះឆាន់ហើយព្រះរេវតត្ថេរ បានធ្វើភត្តានុមោទនារួច ក៏និមន្តទៅ អារាមវិញទៅ ។
ចំណែក ខាងនាងសុភទ្ទ្រា ដល់អស់អាយុ បានទៅកើតក្នុងស្ថាន និម្មានរតី ។ ឯនាងភទ្ទ្រាជាបង ដែលជាអ្នកពេញចិត្តក្នុងការធ្វើទាន ដល់អស់អាយុ បានទៅកើតជាបាទបរិច្ចារិកា របស់ព្រះឥន្ទ្រ នាស្ថានត្រៃត្រឹង្ស ។ ក្នុងពេលនោះនាងសុភទ្ទ្រាទេវធីតា បានរំពឹងមើលបុព្វកម្មរបស់ខ្លួន ឃើញថាដែលបានមកកើតក្នុង ស្ថាននិម្មានរតីនេះ ដោយសាឱវាទរបស់នាងភទ្ទ្រាជាបង ។ ទើបនាងនឹករកនាងភទ្ទ្រា ក៏ឃើញក្នុងស្ថានត្រៃត្រឹង្ស មានយសស័ក្តិទាបជាងនាង នាង មានចិត្តអាណិតបងខ្លាំងណាស់ ទើបហោះចុះទៅស្ថានត្រៃត្រឹង្ស ចូលទៅក្នុងប្រាសាទនាងភទ្ទ្រាទេវធីតា ។
នាងភទ្ទ្រាទេវធីតានោះ មិនស្គាល់ជាប្អូនរបស់ខ្លួនឡើយ ទើបសួរថា ម្នាលនាងមានតេជៈច្រើន ថ្កើងរុងរឿងដោយពន្លឺរស្មី គ្រប់ដណ្តប់នូវពួកទេវតាក្នុងជាន់ត្រៃតឹង្ស ។ នាងមកពីស្ថានណា ? បានធ្វើបុណ្យដូចម្តេចពីជាតិមុន ? ។ នាងសុភទ្ទ្រាទេវធីតាប្រាប់ថា បពិត្រអ្នកបង ខ្ញុំមកពីស្ថាននិម្មានរតី កាលពីជាតិមុន ខ្ញុំត្រូវជាប្អូនបង្កើតរបស់អ្នកបង ដែលខ្ញុំមានតេជៈរុងរឿងយ៉ាងនេះ ដោយសាឱវាទរបស់អ្នកបង ។
នាងភទ្ទ្រាសួរទៀតថា ម្នាលនាងទេពធីតា នាងបានធ្វើបុណ្យអ្វី បានមានបុណ្យស័ក្តធំជាងយើង ? យើង កាលនៅស្ថានមនុស្ស បានធ្វើបុណ្យច្រើនណាស់ ហេតុអ្វីក៏មានស័ក្តិតូចដូច្នេះ ? ។ នាងសុភទ្ទ្រាប្រាប់ថា អ្នកបងធ្វើទានច្រើនមែន ប៉ុន្តែបានធ្វើតែបុគ្គលិកទាន ឯខ្លួនខ្ញុំបានធ្វើទាន តែចំពោះព្រះសង្ឃ ៨ អង្គ ទាននោះឈ្មោះថាសង្ឃទាន ព្រោះខ្ញុំតាំងចិត្តចំពោះសង្ឃតែម្យ៉ាង បានជាខ្ញុំមានស័ក្តិធំជាងអ្នកបង ។ និយាយដូច្នេះហើយ ក៏លានាងភទ្ទ្រាត្រឡប់ទៅស្ថានរបស់ខ្លួនវិញ ។
ថ្ងៃមួយ ព្រះមោគ្គល្លាននិមន្តទៅស្ថានត្រៃត្រឹង្ស បានជ្រាបប្រវត្តិរបស់នាងទាំងពីរ អំពីសំណាក់ព្រះឥន្ទ្រហើយ ក៏ចុះមកស្ថានមនុស្សវិញ នាំដំណើរនោះ ទៅក្រាបទូលដល់ព្រះដ៏មានព្រះភាគ ព្រះដ៏មានព្រះភាគ ទ្រង់ប្រារព្ធនូវរឿងនោះ ឱ្យជាហេតុហើយ ទើបសំដែងនូវ អានិសង្ឃនៃសង្ឃគតាទក្ខិណាទាន ជាភិយ្យោភាពតទៅ ។
វាយអត្ថបទដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ យ៉ែម ភិរុណ ។ ដកស្រង់ចេញពីសៀវភៅប្រជុំនិទានជាតកភាគ១ របស់ព្រះបាឡាត់ឧត្តមលិខិត សុង ស៊ីវ សិទ្ធត្ថោ គ្រូបង្រៀនបាលីនៅវត្តលង្កា រាជធានីភ្នំពេញ ។ អរព្រះគុណព្រះភិក្ខុ សិរីបញ្ញោ ហ៊ុល សុខារ៉ា ព្រះគ្រូចៅអធិការ វត្តកល្យាណមិត្តខ្សាច់ពោយនិងលោកអាចារ្យ ចយ ធិន ដែលបានផ្តល់សៀវភៅប្រជុំនិទានជាតកនេះ។
ដោយ៥០០០ឆ្នាំ
images/articles/651/Untitled-1.jpg
ផ្សាយ : ០៥ មករា ឆ្នាំ២០២៣ (អាន: ៣៦,៣៣៦ ដង)
រឿងនាងរជ្ជុមាលា
( ចាក វិ. ខុ. )
( ការមិនប្រទូស្ត ជាសិរីក្នុងលោក )
កាលព្រះសម្ពុទ្ធ គង់នៅក្នុងវត្តជេតពន នាក្រុងសាវត្ថី ។ កាលនោះមានកុមារី ម្នាក់ជាកូនរបស់ទាសី
images/articles/652/Untitled-1.jpg
ផ្សាយ : ០៥ មករា ឆ្នាំ២០២៣ (អាន: ១៤,៨២២ ដង)
រឿងឥល្លិសសេដ្ឋី
( ចាក ឥ. តិ. )
( មាតាបិតាតែងប្រាថ្នាឱ្យប្រយោជន៍ ដល់បុត្រធីតា )
ក្នុងកាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិ ក្នុងក្រុងពារាណសី ។ កាលនោះមានមហាសេដ្ឋីម្នាក់
images/articles/835/Untitled-1.jpg
ផ្សាយ : ០៣ មករា ឆ្នាំ២០២៣ (អាន: ៥៥,២៥២ ដង)
រឿងពស់ថ្លាន់
( ចាក ដី. ម. )
មានសេចក្តីដំណាលថា ក្នុងពុទ្ធកាលព្រះបរមស្តាព្រះនាមកស្សបៈ មានពស់ថ្លាន់ ១ បានកាន់យកនូវនិម្មិតក្នុងសំឡេងនៃភិក្ខុទាំងឡាយអ្នករៀននូវអភិធម្ម កាលស្វាធ្យាយនូវអាយតនកថាលុះស្លាប់ទៅ បានទៅកើតក្នុងឋានសួគ៌សោយសម្បត្តិទិព្វដរាបដល់ព្រះសាស្តាជាម្ចាស់នៃយើងបរិនិព្វាន
images/articles/836/Untitled-1.jpg
ផ្សាយ : ០៣ មករា ឆ្នាំ២០២៣ (អាន: ៥៦,៩០២ ដង)
រឿងកិន្នរ
( ចាក ត. តេ. )
( គុណនៃពាក្យសុភាសិត )
តាមដំណឹងថា កាលពីព្រេងនាយ មានព្រានម្នាក់នៅក្នុងក្រុងពារាណសី តែងសញ្ចរទៅក្នុងព្រៃហេមពាន្ត ហើយចាប់បានកិន្នរពីររូបជាប្តីប្រពន្ធ នាំយកទៅថ្វាយព្រះចៅពារាណសី ទ្រង់ក៏ទទួលដោយអណរដ៏ខ្លាំង ហើយមានព្រះបន្ទូលសួរថា
images/articles/847/Untitled-1.jpg
ផ្សាយ : ០៣ មករា ឆ្នាំ២០២៣ (អាន: ១៩,១៩០ ដង)
រឿងគហបតីប្រេត
( ចាក បេ. ខុ. )
( ទោសនៃការមើលងាយព្រះសារីរិកធាតុ )
កាលព្រះសម្ពុទ្ធបរមគ្រូបរិនិព្វានហើយ ពួកពុទ្ធបរិស័ទទាំងឡាយ មានព្រះបាទមល្លរាជជាប្រធាន បានរៀបបូជាព្រះបរមសពព្រះសម្ពុទ្ធ លុះបូជាហើយ ព្រះមហាក្សត្រទាំងឡាយក្នុងជម្ពូទ្វីប លើកទ័ពមកច្បាំងដណ្តើមព្រះបរមធាតុ កាលនោះទោណអាចារ្យបានសម្រុះសម្រួលចែកព្រះបរមធាតុ ដល់ព្រះរាជាទាំងឡាយនោះ ដោយសន្តិវិធី ។
ព្រះរាជាទាំងឡាយនោះ ក៏យកព្រះបរមធាតុ ទៅនគររៀងរាល់ព្រះអង្គ ។ ឯព្រះបាទអជាតសត្រូវ ព្រះអង្គមានសេចក្តីជ្រះថ្លាយ៉ាងក្រៃលែង បានរៀបចាត់ចែងធ្វើពិធីដង្ហែយ៉ាងឳឡារិកសន្ធឹកមហិមា ចាប់តាំងតែពីចេញដំណើរពីក្រុងកុសិនារា ទៅដរាបដល់ក្រុងរាជគ្រឹះ គឺដម្កល់ព្រះបរមធាតុលើព្រះរាជរថជ័យ ដែលវិចិត្រដោយរតន ៧ ប្រការ កាលបើចេញហែរបានចម្ងាយប្រវែង ១ រាជរថហើយ ឈប់ធ្វើបុណ្យម្តងចំនួន ៧ យប់ ៧ ថ្ងៃ ចេះតែធ្វើតាមលំដាប់ដូច្នេះដរាបដល់ក្រុងរាជគ្រឹះ ។
រូបរួមរយៈវេលាដែលហែចេញពីក្រុងកុសិនារាទៅដល់ក្រុងរាជគ្រឹះអស់ ៧ឆ្នាំ ៧ខែ ៧ខែ ទើបដល់ ។ ពួកពុទ្ធបរិស័ទទាំងអស់ ក្នុងក្រុងរាជគ្រឹះមានសេចក្តីជ្រះថ្លា សប្បាយរីករាយយ៉ាងក្រៃលែង ។ ឯពួកជនមិច្ឆាទិដ្ឋិជាង ៨ ម៉ឺននាក់ មិនជ្រះថ្លាបែរជានិយាយត្អូញត្អែរថាធ្វើបុណ្យយូរយ៉ាងនេះ គ្មានអ្នកណារកស៊ីធ្វើអ្វីកើតទេ ម្យ៉ាងទៀត គ្មានប្រយោជន៍អ្វីអំពីឆ្អឹងដែលគេដុតជាធ្យូងនោះទេ ។
ពួកជនទាំងនោះ ចងសេចក្តីក្រោធចំពោះព្រះធាតុ និងព្រះមហាក្សត្រជាដើមគ្រប់ពេលវេលា ។ បណ្តាមនុស្សមិច្ឆាទិដ្ឋិជាង ៨ ម៉ឺននោះ មានគហបតីម្នាក់មានទ្រព្យច្រើន ជាអ្នកមិច្ឆាទិដ្ឋិមួយដែរ ឯភរិយា បុត្រី កូនប្រសារគាត់ ជាសម្មាទិដ្ឋិ មានចិត្ត ជ្រះថ្លា ទៅហែរព្រះសារីរិកធាតុ ធ្វើបុណ្យជាមួយគេឯងរាល់ពេលវេលា ទោះបីគហបតីស្តីបន្ទោសយ៉ាងណា ក៏មិនធ្វើជាដឹងឮ ។ លុះធ្វើមរណកាលតាមលំដាប់សង្ខាររបស់ខ្លួនទៅ គហបតីកើតជាប្រេតជាមួយពួកជនមិច្ឆាទិដ្ឋិជាង ៨ ម៉ឺននាក់នោះនៅចន្លោះភ្នំគិជ្ឈកូដ ។ ឯភរិយា បុត្រី បុត្រប្រសារទៅកើតជាទេវតានៅស្ថានសួគ៌ ។
ថ្ងៃមួយព្រះមហាកស្សបត្ថេរ ចេញពីនិរោធ ហើយពិចារណាឃើញមនុស្សស្លាប់ទៅកើតជាប្រេត នរកច្រើនទើបលោកនិមន្តទៅឈរត្រង់ទីលាន មុខព្រះចេតិយដែលបញ្ចុះព្រះបរមធាតុ ហើយថ្លែងឫទ្ធីធ្វើឲ្យនរក ប្រេត មនុស្ស ទេវតាមើលគ្នាឃើញទៅវិញទៅមក ។ ឯគហបតីប្រេតនោះ ក្រលេកមើលទៅឰដ៏អាកាសឃើញភរិយា បុត្រី បុត្រប្រសារខ្លួនកើតជាទេវតាសោយទិព្វសម្បត្តិដូច្នោះ នឹកក្តៅក្រហាយនឹងវាសនារបស់ខ្លួន ក៏ចូលទៅជិតព្រះមហាកស្សបហើយប្រកាសថា ឲ្យតែបានរួចពីប្រេតវិស័យទៅកើតជាមនុស្សវិញ នឹងខំគោរព បូជាព្រះសារីរិកធាតុគ្រប់ពេលវេលា ។ មួយស្របក់ក្រោយមក ព្រះមហាកស្សបរំសាយឫទ្ធីលែងឲ្យឃើញ នៅដូចធម្មតាវិញ ។
ពួកពុទ្ធបរិស័ទទាំងឡាយ ឃើញហេតុអស្ចារ្យដូច្នោះក៏ចូលទៅថ្វាយបង្គំសូរបុព្វកម្មរបស់នរក ប្រេត ដែលខ្លួនបានឃើញផ្សេងៗគ្នា ។ ព្រះមហាថេរ ក៏ប្រារព្វយករឿងប្រេតជាង ៨ ម៉ឺននាក់ មានគហបតីប្រេតមកសម្តែង តាមដំណើរបុព្វកម្មរបស់ប្រេតទាំងនោះ ក្នុងកាលនោះឯង ។ ឯពួកប្រេតជាង ៨ ម៉ឺននាក់ មានគហបតីប្រេតជាប្រធាន នៅរងទុក្ខវេទនាដរាបដល់សព្វថ្ងៃ ព្រោះតែការមើលងាយព្រះសារីរិកធាតុនោះឯង ។
ដកស្រង់ចេញពីសៀវភៅប្រជុំនិទានជាតក
ដោយ៥០០០ឆ្នាំ