images/articles/891/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៨៦៦ ដង)
រឿងមហល្លកឧបាសិកា
( ចាក កុ. តិ. )
( សង្គហធម៌ជាពូជនៃសេចក្តីរាប់អានក្នុងលោក )
កាលព្រះសម្ពុទ្ធបរមគ្រូ គង់ចាំព្រះវស្សានៅវត្តជេតពន នាក្រុងសាវត្ថី ដល់ពេលចេញវស្សាហើយថ្មីៗ មហាពុទ្ធបរិស័ទ នាំគ្នាថ្វាយទានដល់ព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន
images/articles/893/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៣២,៦០៩ ដង)
ព្រះពុទ្ធអង្គទ្រង់មានព្រះនាមដើមថា " សិទ្ធត្ថ " (សំស្រ្កឹតហៅថា សិទ្ធាថិ ) និងព្រះនាមដោយគោត្ត (ត្រកូល) ថា " គោតម " (សំស្រ្កឹតថា គៅតម ) ។
ព្រះអង្គទ្រង់គង់ប្រថាប់ នៅក្នុងប្រទេសឥណ្ឌា ភាគខាងជើង ក្នុងសតវត្សរ៍ទី៦ មុន គ្រិស្តសករាជ ។
images/articles/894/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,០៨៨ ដង)
ក្នុងចំណោមសាស្តានៃសាសនាទាំងឡាយ ព្រះពុទ្ធជាម្ចាស់ (ប្រសិនបើព្រមឲ្យយើងហៅព្រះអង្គថាជាសាស្តា អ្នកបង្កើតសាសនាទៅតាមអត្ថន័យរបស់ស័ព្ទ ដែលយើងនិយមនាំគ្នាយល់ឃើញនោះ) ទ្រង់ជាសាស្តាមួយព្រះអង្គគត់ប៉ុណ្ណោះ ដែលមិនបានអាងព្រះអង្គថាជាអ្វីផ្សេងក្រៅតែពីជាមនុស្សធម្មតាហើយបរិសុទ្ធ ។
images/articles/895/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៧៩,៥៨៤ ដង)
បញ្ចខន្ធ ដែលយើងនាំគ្នាហៅថាជាសត្វ ជាបុគ្គល ឬថាជាតួខ្លួន ការពិតទៅវាគ្រាន់តែជាឈ្មោះ ដែលត្រូវបានមនុស្សសន្មតឡើងដើម្បីប្រើប្រាស់សម្រាប់ហៅ ការរួមបញ្ចូលគ្នានៃខន្ធទាំង ៥ នេះប៉ុណ្ណោះ ។
ខន្ធទាំង ៥ នេះជាសភាវៈមិនទៀងទាត់ ហើយទាំងអស់តែងតែផ្លាស់ប្តូរជានិច្ច ។
images/articles/903/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,០៩១ ដង)
រឿងនាងកែវមណី និងកណ្តុរ
( ចាក អ. ព. )
( ទោសនៃការជាប់ចិត្តចំពោះទ្រព្យសម្បត្តិ )
កាលកន្លងទៅហើយ មានសេដ្ឋីម្នាក់ មានទ្រព្យសម្បត្តិស្តុកស្តម្ភ នៅក្នុងស្រុកមួយក្នុងក្រុងពារាណសី ដែនកាសី ។ គាត់កប់ប្រាក់ ៤០ កោដិក្នុងផែនដី ។ ភរិយាសេដ្ឋីធ្វើមរណកាលទៅកើតជាកណ្តុរនៅថែរក្សាប្រាក់នោះ ។ ត្រកូលទាំងអស់ ក៏វិនាសទៅតាមលំដាប់ ។ ស្រុកនោះកាលម្ចាស់លះបង់ចោលហើយ រកតែចំណាំផងមិនបាន ។ កាលនោះ មានជាងកែវមណីម្នាក់ គាស់ដុំថ្មរើរកកែវមណី ហើយគាស់ថ្មក្នុងស្រុកចាស់នោះយកមកដំ ។
មេកណ្តុរត្រាច់ចុះឡើងទៅរកចំណី បានប្រទះនឹងជាងនោះ មានសេចក្តីស្រលាញ់កើតឡើងដោយគំនិតថា ទ្រព្យរបស់អញច្រើន គង់តែវិនាសដោយមិនសមហេតុផល អត្មាអញចូលដៃជាមួយជាងនេះ នឹងចាយវាយទ្រព្យបានស្រួល ហើយពាំមួយកហាបណៈទៅកាន់សំណាក់ជាងនោះ ។ ជាងឃើញ ក៏និយាយលួងលោមថា ម្នាលនាងព្រោះហេតុអ្វីបានជានាងពាំកហាបណៈមកក្នុងទីនេះ ? ម្នាលអ្នក ចូរអ្នកយកកហាបណៈនេះទៅចាយវាយ ហើយនាំយកសាច់មកឲ្យខ្ញុំផង ។
ជាងយកកហាបណៈនោះទៅផ្ទះ ហើយទិញសាច់យកមកឲ្យមេកណ្តុរនោះៗ ទទួលសាច់យកទៅស៊ីឯលំនៅខ្លួន ។ មេកណ្តុរតែងឲ្យទ្រព្យរាល់ៗថ្ងៃ ដល់ជាងនោះ ហើយទទួលយកសាច់មកបរិភោគ ។ ថ្ងៃក្រោយបានប្រគល់ទ្រព្យទាំងអស់ឲ្យជាងកែវមណីៗ ក៏ទិញសាច់យកមកឲ្យកណ្តុរជារាល់ថ្ងៃដែរ ។
( មហា សំ- សុខនិស្សិតសាលាបាលីជាន់ខ្ពស់ )
បានដកស្រង់ចេញពីសៀវភៅប្រជុំនិទានជាតក
ដោយ៥០០០ឆ្នាំ
images/articles/908/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,១១០ ដង)
រឿងបុត្តខាទករាជ
( ចា. ម. អ. )
( អ្នកប្រមឹកស្រវឹងស៊ប់ មើលមិនស្គាល់កូនខ្លួនទេ)
កាលកន្លងទៅហើយ ព្រះចៅក្រុងពារាណសី ទ្រង់ជាអ្នកប្រមឹកសុរាបើវៀរចាកសាច់ មិនសោយព្រះក្រយាស្ងោយឡើយ ។ សូម្បីពួកអ្នកនគរឃាត់ថាកុំសម្លាប់ ក៏មានរៀងរាល់ថ្ងៃឧបោសថដែរ ។ ថ្ងៃ ១៣ កើត អ្នកគ្រូកាន់សាច់យកមកព្យួរទុកមិនស្រួល ឆ្កែក៏ពាំស៊ីអស់ ។
images/articles/915/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៥៦,៦១៩ ដង)
រឿងខន្តីវាទិតាបស
( ចាក ខ. ច. )
( កុំធ្វើបាបមនុស្សមានខន្តី ប្រយ័ត្នផែនដីស្រូប )
កាលកន្លងទៅហើយ ព្រះពោធិសត្វរបស់យើងសោយព្រះជាតិជាព្រាហ្មណ៍ នាមកុណ្ឌៈនៅក្នុងក្រុងពារាណសី មានការនឿយណាយនឹងកិច្ចមានរវល់ក្រៃពេកក៏ចេញទៅបួសជាតាបស នៅអាស្រ័យក្នុងហេមវត្ត ហើយក៏មានបំណងចង់ឆាន់វត្ថុប្រៃ និងជូរ ក៏
images/articles/916/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,៥៨០ ដង)
រឿងសត្វខ្លែង និងអ្នកប្រមាញ់
( ចេះជួយយកអាសារគ្នាក្នុងគ្រាក្រ ទើបជាមិត្តល្អ )
កាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជ្យក្នុងក្រុងពារាណសី កាលនោះអ្នកស្រុកបច្ចន្តគ្រាម ចូលចិត្តរកស៊ីបរបាញ់សត្វយកសាច់ចិញ្ចឹមគ្រួសារ ។ នៅជិតស្រុកនោះ មានស្រះធំមួយមានសត្វ ៥ ពួកនៅអាស្រ័យគឺខ្លែងឈ្មោលនៅខាងត្បូងស្រះ ខ្លែងញីនៅ
images/articles/919/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,១៩២ ដង)
រឿងប្រេតស៊ីខ្ទុះឈាម
( ចាក បេ. ខុ. )
( ទោសប្រមាថមើលងាយទានរបស់អ្នកដទៃ )
សម័យពុទ្ធកាលមានភិក្ខុ ១២ អង្គ រៀនយកព្រះកម្មដ្ឋានអំពីសំណាក់ព្រះសាស្តាហើយ នាំគ្នាចូលទៅក្នុងព្រៃរកទីស្ងាត់ ក៏បានទៅដល់ព្រៃរបោះមួយ ក្បែរក្រុងសាវត្ថី ។
កាលនោះមានជាងតម្បាញ ១៨ នាក់នៅក្រុងសាវត្ថីនោះ បានដឹងថាមានភិក្ខុ ១២ អង្គទៅគង់នៅក្នុងព្រៃរបស់ជិតលំនៅខ្លួន ក៏នាំចូលទៅថ្វាយ
images/articles/922/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៥២៤ ដង)
ទោះបីជាមានទុក្ខនៅក្នុងជីវិត ប៉ុន្តែពុទ្ធសាសនិកបុគ្គលក៏មិនសោកសៅចំពោះរឿងនោះៗ ទាំងមិនខឹងឬថ្នាំងថ្នាក់ចំពោះសេចក្តីទុក្ខសោះឡើយ ។ តាមទស្សនៈរបស់ព្រះពុទ្ធសាសនា ចំណុចដ៏អាក្រក់មួយក្នុងចំណោមអំពើអាក្រក់ជាមូលដ្ឋាននៅក្នុងជីវិត គឺការថ្នាំងថ្នាក់ឬការខឹងក្រោធ ។
images/articles/924/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២២,៥៩១ ដង)
ការបកស្រាយអំពីពាក្យថា " កម្ម " ។ ពាក្យថា " កម្ម " នៅក្នុងភាសាបាលីប្រែដោយព្យញ្ជនៈ (ប្រែតាមរូបស័ព្ទ) ថា " ការធ្វើ " ឬ " ទង្វើ " ។ ដោយឡែកក្នុងទ្រឹស្តីកម្មរបស់ព្រះពុទ្ធសាសនា គឺមានន័យសំដៅតែទៅលើការធ្វើដែលប្រកបដោយចេតនាប៉ុណ្ណោះ មិនបានសំដៅទៅដល់ការធ្វើគ្រប់យ៉ាង ទាំងមិនបានសំដៅទៅដល់ផលរបស់កម្ម ដូចដែល
images/articles/930/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២២,៨០៤ ដង)
ព្រះធម៌ ឬធម្មៈ (Dharma or Dhamma) ដែលព្រះពុទ្ធបានសម្តែងអស់រយៈពេល ៤៥ ឆ្នាំ ត្រូវបានព្រះអរិយសាវ័ក ប្រមូលចងក្រងមានចំនួនប្រាំបីម៉ឺនបួនពាន់ (៨៤០០០) ព្រះធម្មក្ខន្ធ ។ ពួកសាសនវិទូបស្ចឹមប្រទេស ហៅព្រះធម៌ថា ទស្សនវិជ្ជា (Philosophy) ។ ព្រះធម៌នេះ កាលព្រះសម្មាសម្ពុទ្ធគង់ព្រះជន្ម ជាធរមាននៅឡើយ មិនមានចារឹកជាអក្សរទេ ។ ក្រោយព្រះពុទ្ធបរិនិព្វាន ព្រះអរិយសាវ័កច្រើនអង្គ បានធ្វើសង្គាយនា (ផ្ទៀងផ្ទាត់) ពុទ្ធវចនៈ ហើយទន្ទេញចាំរត់មាត់ រក្សាព្រះធម៌តៗគ្នា ពីជំនាន់មួយ ទៅជំនាន់មួយទៀត ទុករហូតមកដល់បច្ចុប្បន្ននេះ ។
លុះព្រះពុទ្ធសាសនាកន្លងទៅប្រមាណ ៥០០ឆ្នា ទើបព្រះសង្ឃសាវ័ក ចារឹកព្រះធម៌ ជាលាយលក្ខណ៍អក្សរ នៅកោះលង្កា (Sri Lanka) ។ ព្រះពុទ្ធសម្តែងទុកថា ធម៌ព្រះអង្គនេះ ហៅថាធម្មវិន័យគឺ ធម្ម ១ វិន័យ ១ ហើយចែកចេញជាបីផ្នែក គឺ៖
- ព្រះវិនយបិដក មាន ១៣ ភាគ ២,១០០០ ធម្មក្ខន្ធ ។
- សុត្តន្តបិដក ឬ ព្រះសូត្រ មាន ៦៤ ភាគ ២,១០០០ ធម្មក្ខន្ធ ។
- អភិធម្មបិដក មាន ៣៣ ភាគ ៤,២០០០ ធម្មក្ខន្ធ ។
ដោយសារព្រះធម៌ទាំង ៨៤,០០០ ធម្មក្ខន្ធ ចែកចេញជាបីផ្នែក ទើបមានឈ្មោះថា តិបិដក ឬ ត្រៃបិដក មានន័យថា ឃ្លាំងបី ។ ឃ្លាំងបីនោះគឺ ៖
១. ព្រះវិនយបិដក ស្តីពីវិន័យច្បាប់ក្រឹត្យក្រម សម្រាប់ ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ។ វិន័យនេះចែកចេញជាពីរគឺ៖
ក. អាគារវិន័យ (វិន័យអ្នកមានផ្ទះ) ពោលដល់វិន័យសម្រាប់គ្រហស្ថ ឧបាសក ឧបាសិកា ប្រតិបត្តិ ។ ឧទាហរណ៍មាន និច្ចសីល និងឧបោសថសីល ជាដើម ។
ខ. អនាគារវិន័យ (វិន័យអ្នកគ្មានផ្ទះ) ពោលដល់វិន័យសម្រាប់ ភិក្ខុ ភិក្ខុនី ប្រតិបត្តិ ។ ឧទាហរណ៍មាន ទសសីល (សម្រាប់សាមណេរ) និងចតុប្បារិសុទ្ធិសីល ជាដើម ។
២. ព្រះសុត្តន្តបិដក ឬព្រះសូត្រ ស្តីពីព្រះធម៌ដែលមានជម្រៅដោយអ្នក ដូចជាបុញ្ញកម្ម បាបកម្ម សីលធម៌ ។ល។ ជាវោហារទេសនា (Conventional Teaching) ព្រះសាវ័កក៏អាចសម្តែងបានដែរ ។
៣. ព្រះអភិធម្មបិដក ឬ ព្រះអភិធម្ម ស្តីអំពីព្រះធម៌មានអត្ថន័យ ល្អិតសុខុម មានគម្ភីរភាពជ្រាលជ្រៅ ជាបរមត្ថទេសនា (Ultimate Teaching) ។
ព្រះពុទ្ធជាម្ចាស់ ថ្វីបើព្រះអង្គបានរកឃើញព្រះធម្មវិន័យដោយព្រះអង្គឯង ទ្រង់ពុំបានយកពុទ្ធភាព ទៅគ្របសង្កត់ពួកសាវ័ក ឲ្យជឿនូវវចនៈព្រះអង្គទាំងងងឹតងងល់ (Blind faith) ខ្វះការពិចារណារកហេតុផលឡើយ ។ ព្រះអង្គរមែងដាស់តឿនក្រើនរំឮក ដល់ពុទ្ធសាសនិកជន ឲ្យប្រើវិចារណញ្ញាណ ឬសម្មាទិដ្ឋិ ការយល់ត្រឹមត្រូវ មុននឹងជឿនូវអ្វីនីមួយៗ ។
ព្រះពុទ្ធទ្រង់ត្រាស់ទេសនា ទុកក្នុង កាលាមសូត្រ ថា៖
១. មា អនុស្សវេន កុំប្រកាន់ជឿអ្វីដែលឮតៗគ្នា មិនមានហេតុផល ។
២. មា បរម្បរាយ កុំប្រកាន់ជឿនូវអ្វីដែលគេនិយាយតៗគ្នា មិនមានដើមចុង ។
៣. មា ឥតិកិរាយ កុំប្រកាន់ជឿនូវអ្វីដោយការភ្ញាក់ផ្អើល ។
៤. មា បិដកសម្បទានេន កុំប្រកាន់ជឿអ្វី ដោយមើលឃើញសមតាមគម្ពីររបស់ខ្លួន ។
៥. មា តក្កហេតុ កុំប្រកាន់ជឿអ្វី ដោយការនឹងដៅ ឬស្មានយក (អនុមាន) ។
៦. មា នយហេតុ កុំប្រកាន់ជឿអ្វីដោយអាងការគ្នេរគ្នាន់ ឬកាត់តម្រូវ ។
៧. មា អាការបរិវិតក្កេន កុំប្រកាន់ជឿអ្វី ដោយអាងការត្រិះរិះតាមអាការៈ ។
៨. មា ទិដ្ឋិមិជ្ឈានក្ខនិ្តយា កុំប្រកាន់ជឿអ្វីដោយអាងថាត្រូវនឹងទិដ្ឋិរបស់ខ្លួន ។
៩. មា ភព្វរូបតាយ កុំប្រកាន់ជឿថា អ្នកនេះជាអ្នកប្រាជ្ញគួរជឿតាម ។
១០. មា សមណោ នោ គរុ កុំប្រកាន់ជឿថា សមណៈជាគ្រូយើង ។
ព្រះបរមសាស្តាទ្រង់ប្រដៅទៀតថា អ្វីដែលជា កុសល អ្វីដែលប្រសើរ ដែលបានឃើញពិតខ្លួនឯង ចូរប្រព្រឹត្តតាមចុះ ។ អ្វីដែលជា អកុសល អ្វីដែលមិនប្រសើរ ដែលអ្នកបានឃើញខ្លួនឯង ចូរកុំប្រព្រឹត្តឡើយ ។ពាក្យប្រៀនប្រដៅនេះ ព្រះពុទ្ធអង្គទ្រង់ទេសនាទុកយូរយារណាស់មកហើយ ហើយស្ថិតនៅតាមសំណៅដើមដដែលឃើញហាក់នៅថ្មីៗ ។ ពុទ្ធវចនៈនេះបញ្ជាក់ច្បាស់ថា ព្រះពុទ្ធសាសនាជាសាសនា ប្រគល់សេរីភាពឲ្យបុគ្គលម្នាក់ៗ ក្នុងការជឿ ការនិយាយ ការធ្វើការគិត ពុំព្រមឲ្យប្រើជំនឿ ឥតហេតុផលទេ ។
ដកស្រង់ចេញពីសៀវភៅ " ទ្រឹស្តីកម្មផល "
រៀបរៀងដោយ ឈុន-គឹមអៀត
ដោយ៥០០០ឆ្នាំ
images/articles/945/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៦៧២ ដង)
ព្រះពុទ្ធសាសនាមានលក្ខណៈពិសេសម្យ៉ាង ក្នុងដំណើរប្រវត្តិសាស្រ្តនៃការគិតរបស់មនុស្ស ថាជាសាសនាដែលបដិសេធការមានប្រាកដនៃវិញ្ញាណ អត្តា ឬតួខ្លួន ។ តាមពាក្យទូន្មានរបស់ព្រះពុទ្ធជាម្ចាស់ ជំនឿដែលថាមានតួខ្លួននេះជាជំនឿដែលខុស កើតចេញពីការស្រមើស្រមៃ ដែលមិនត្រូវជាមួយនឹងការពិត និងការបង្កឲ្យកើតការយល់ខុសថា " ខ្លួនយើង " និង " របស់យើង " បង្កឲ្យកើតចំណង់ដែលឃើញដល់ប្រយោជន៍ផ្ទាល់ខ្លួន សេចក្តីសេ្រកឃ្លាន ការប្រកាន់មាំ ការខឹងក្រោធ ការព្យាបាទ ការតម្កើងខ្លួន ការប្រកាន់ខ្លួន ការឈ្លក់វង្វេងនឹងតួខ្លួន រហូតដល់កិលេសសាវៈ ទាំងឡាយទាំងពួងនៅក្នុងលោក រាប់តាំងពីទំនាស់រវាងបុគ្គល រហូតដល់សង្រ្គាមរវាងជាតិនីមួយៗ ។
សរុបមកថា អំពើអាក្រក់ ទាំងឡាយទាំងពួងនៅក្នុងលោក សុទ្ធសឹងមានប្រភពកើតចេញមកពីការយល់ខុសនេះឯង ។
ដកស្រង់ចេញពីសៀវភៅ " ព្រះពុទ្ធទ្រង់បង្រៀនអ្វី "
បែ្រសម្រួលដោយ លីន កុសល
ដោយ៥០០០ឆ្នាំ
images/articles/947/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២១,៣៤៤ ដង)
មកដល់កូនជាទីស្រឡាញ់! សេចក្តីល្អ និងសេចក្តីចម្រើនរបស់កូន ម៉ែឪមិនធ្លាប់មានការប្រាថ្នាអាក្រក់ និងមិនធ្លាប់មានការច្រណែនម្តងណាឡើយ ព្រោះក្នុងបេះដូងរបស់ម៉ែឪមានតែសេចក្តីប្រាថ្នាល្អ សេចក្តីស្រឡាញ់ និងការគ្រប់គ្រង់ពេលទាំងអស់ មិនមានចន្លោះទុកសម្រាប់ឲ្យការប្រាថ្នាអាក្រក់ និងការច្រណែនឋិតនៅផងឡើយ ។ ទឹកចិត្តស្រឡាញ់របស់ម៉ែឪលើកូន មិនមានកំណត់ទីបំផុត ជាសេចក្តីស្រឡាញ់ដ៏បរិសុទ្ធ ។ ម៉ែឪមិនជាទុក្ខ ឬខ្មាសគេអ្វីឡើយ ដែលមានកូនជាមនុស្សក្រនូវទ្រព្យសម្បត្តិនោះ ប៉ុន្តែម៉ែឪជាទុក្ខនិងខ្មាសគេជាទីបំផុត បើថាកូនជាមនុស្សអាក្រក់ ។
ម៉ែឪមានសេចក្តីសុខ រីករាយក្នុងចិត្ត ព្រោះបានឃើញកូនៗមានសេចក្តីចម្រើនក្នុងជីវិត មានការងារល្អមានគ្រួសារកក់ក្តៅ ហើយជាពិសេសខ្លាំងណាស់នោះគឺ ម៉ែឪមាននូវសេចក្តីសុខដ៏ក្រៃលែង ព្រោះបានឃើញកូនជាមនុស្សល្អ ។ ម៉ែឪមិនមែនជាទេវតា តែក្រៃលែងជាងទេវតាទៅទៀត មិនមែនជាព្រះព្រហ្ម តែក្រៃលែងជាងព្រះព្រហ្មទៅទៀត ព្រោះម៉ែឪឲ្យសេចក្តីស្រឡាញ់ដល់កូនដ៏ក្រៃលែង និងឲ្យនូវអ្វីដែលទេវតាឥន្ទព្រហ្មឲ្យមិនបាន នោះគឺជីវិត ។
ម៉ែឪប្រាថ្នាឲ្យជីវិតកូនទាំងអស់មានតម្លៃ មានភាពភ្លឺស្វាង និងមានសេចក្តីសុខ ទើបម៉ែឪព្យាយាមពន្យល់កូនទូន្មានកូន ដូច្នេះកូនយកចិត្តទុកដាក់អាននូវសៀវភៅ " ពាក្យពេចន៍ម៉ែឪ " នេះ ដោយល្អ ត្រូវគិតឲ្យយល់នៅក្នុងសេចក្តីនីមួយៗ ហើយបដិបត្តិតាមឲ្យបានល្អជាទីបំផុត សេចក្តីចម្រើននឹងមានដល់កូនជាពិតប្រាកដ ។
ពីបំណងល្អបរិសុទ្ធរបស់ម៉ែឪ
ដកស្រង់ចេញពី សៀវភៅ " ពាក្យពេចន៍ម៉ែឪ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/953/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២១,៦០៩ ដង)
កូនជាទីស្រឡាញ់! ឥឡូវនេះ កូនធំហើយ ល្មមអាចយល់ដឹងនូវរឿងរ៉ាវរបស់ជីវិតបាន បើមិនច្រើនក៏ខ្លះៗដែរ ។ កូនគង់តែបានដឹងហើយថា ឪពុកម្តាយស្រឡាញ់កូនច្រើនប៉ុនណា កូនប្រៀបបីដូចជាកែវភ្នែក ឬថ្លើមប្រម៉ាត់របស់ម៉ែឪដូច្នោះឯង ។ ឪពុកម្តាយនឿយហត់ក្នុងការងាររាល់ថ្ងៃនេះ កូនក៏ដឹងដែរថាគឺដើម្បីកូនគ្រប់គ្នា បើសម្រាប់តែមាត់ពីរ ក្រពះពីររបស់ឪពុកម្តាយទេនោះ ឪពុកម្តាយមិននឿយហត់ដូច្នេះទេ ។ ដែលពោលយ៉ាងនេះ មិនមែនចង់រំលឹកគុណ ហើយប្រាថ្នានូវការតបស្នងអ្វីឡើយ ក្រៅអំពីចង់ឲ្យកូនជាមនុស្សល្អនោះឡើយ ។
តាមពិត ម៉ែឪត្រូវការអ្វីៗច្រើនយ៉ាងពីកូនមែន គ្រាន់តែនិយាយមិនចេញ ហាក់ដូចជាទឹកលិចដល់មាត់អ៊ីចឹងឯង ។ ចូរកូនដឹងចុះ សូម្បីមាតាបិតាទាំងឡាយមានទ្រព្យសម្បត្តិច្រើនលើសពីការប្រើប្រាស់ទៅទៀតក៏ដោយ តែក៏នៅប្រាថ្នាចង់បានជំនូន ចង់បានរបស់ដែលកូនឲ្យដែរ ទោះបីរបស់នោះមិនសូវល្អ មិនសូវថ្លៃ តិចតួច ប្រៀបនឹងរបស់ដែលឪពុកម្តាយមានមិនបានក៏ដោយ ឲ្យតែថា ជារបស់ដែលកូនជូនហើយ ឪពុកម្តាយសប្បាយចិត្ត ។
កាលដែលកូនមាននំ មានផ្លែឈើយកមកជូននោះ ឪពុកម្តាយឆ្អែតស្រេចហើយក៏ដោយ ក៏នៅតែទទួលពិសាដោយពេញចិត្តពិតៗ ។ សម្លៀកបំពាក់ដែលកូននាំមកជូន ទោះជាមិនស្អាតក៏ដោយ ក៏មាតាបិតាស្លៀកពាក់ដែរ ដើម្បីបង្ហាញកូនយកចិត្តកូន ។ ទោះជាកូនមិនមានអ្វីមកជូនសោះ ដោយគ្រាន់តែកូនបង្ហាញមុខ ហើយមានដៃទាំងពីរសំពះថ្វាយបង្គំប៉ុណ្ណឹង ម៉ែឪក៏ពេញចិត្តណាស់ទៅហើយ ។
នេះជាបំណងប្រាថ្នា ដែលមានក្នុងចិត្តរបស់ឪពុកម្តាយគ្រប់គ្នា ពោលគឺចង់ឲ្យកូនជាមនុស្សល្អ គិតល្អ ធ្វើល្អ និយាយល្អ ដឹងគុណ ដឹងទោសទៅតាមសេចក្តីពិត ប៉ុន្តែ ឲ្យម៉ែឪហាមាត់ប្រាប់កូនថា ថ្វាយបង្គំមក ទិញផ្លែឈើល្អៗឲ្យមក.. យ៉ាងមិចទៅរួច ម៉្លោះហើយមាតាបិតាខ្លះបានបិទភ្នែកលាចាកលោកនេះទៅ ទាំងដែលមិនធ្លាប់បានឃើញកូនក្រាបសំពះខ្លួនម្តងផង ។
ពាក្យពេចន៍ម៉ែឪ បណ្តាំទឹកចិត្តពិតពាក្យព្រហ្ម
ពាក្យប្រាជ្ញពីព្រេងម៉ែឪផ្គុំ និយមព្រះពុទ្ធវិសុទ្ធពេចន៍ ។
អរគុណពណ៌មាសជះរស្មី សម្តីម៉ែឪត្រូវរំលេច
រំលឹកចំៗកុំឲ្យភ្លេច ពាក្យពេចន៍ដូចថ្ងៃថ្លៃដូចមាស ។
ទ្វីបលោកល្អស្រស់ព្រោះសុរិយា មាតាបិតាគឺជាព្រះ
ជាដួងសុរិយាយាត្រារះ កូនត្រូវសំពះទិសបូព៌ា ។
ទិសបូព៌មានន័យបុព្វការី បង្កើតប្រុសស្រីពេញពសុធា
ពាក្យពេចន៍ម៉ែឪត្រូវដូចជា សុរិយាក្នុងគ្រាបំភ្លឺលោក ។
ដកស្រង់ចេញពី សៀវភៅ " ពាក្យពេចន៍ម៉ែឪ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/968/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៤៩៩ ដង)
គ្រាមួយព្រះពុទ្ធជាម្ចាស់ ទ្រង់ប្រថាប់គង់នៅនាព្រៃមួយ ស្ថិតក្នុងនគរកោសម្ពី (បច្ចុប្បន្ននៅជិតស្រុកអាឡាហាក់បាដ Allahabad) ។ ពេលនោះឯង ព្រះអង្គទ្រង់បានចាប់យកនូវស្លឹកឈើមួយចំនួនមកទុកក្នុងព្រះហត្ថ ហើយត្រាស់សួរទៅកាន់ព្រះសាវ័កទាំងឡាយថា " ម្នាលភិក្ខុទាំងឡាយ ! អ្នកទាំងឡាយគិតឃើញយ៉ាងដូចម្តេច រវាងស្លឹកឈើដែលនៅក្នុងដៃរបស់តថាគត ជាមួយនឹងស្លឹកឈើដែលនៅក្នុងព្រៃនេះ ។ តើស្លឹកឈើណា ដែលមានចំនួនច្រើនជាង ? " ។
" បពិត្រព្រះអង្គដ៏ចម្រើន ! ស្លឹកឈើដែលនៅក្នុងព្រះហស្ថរបស់ព្រះអង្គតិចជាងច្រើនណាស់ បើប្រៀបធៀបទៅនឹងស្លឹកឈើដែលមាននៅក្នុងព្រៃនេះ "
" ម្នាលភិក្ខុទាំងឡាយ ! ដូចគ្នានេះដែរ ក្នុងបណ្តាអ្វីដែលតថាគតបានត្រាស់ដឹងហើយនោះ តថាគតបានប្រាប់ដល់អ្នកទាំងឡាយ ត្រឹមបន្តិចបន្តួចប៉ុណ្ណោះ រីឯអ្វីដែលតថាគតមិនបានប្រាប់ដល់អ្នកទាំងឡាយនោះ គឺមានច្រើនលើសលន់ ។ ហើយព្រោះហេតុអ្វីទៅ ទើបតថាគតមិនប្រាប់រឿងទាំងនោះដល់អ្នកទាំងឡាយ ? ព្រោះថារឿងទាំងនោះឯងមិនមានប្រយោជន៍ មិនប្រព្រឹត្តទៅដើម្បីការកម្ចាត់បង់នូវសេចក្តីទុក្ខ ។ នេះឯងហើយគឺហេតុផលដែលថា ហេតុអ្វីទើបតថាគតមិនប្រាប់នូវរឿងទាំងនោះដល់អ្នកទាំងឡាយ "
ជាការគ្មានប្រយោជន៍សោះឡើយ សម្រាប់ពួកយើងទាំងឡាយក្នុងការដែលត្រូវនាំគ្នាមកគិតនូវអ្វី ដែលព្រះពុទ្ធជាម្ចាស់ទ្រង់ជ្រាបហើយតែមិនបានទ្រង់ត្រាស់ប្រាប់ដល់ពួកយើងទាំងឡាយនោះ ។ លំនាំដូចគ្នានេះឯង អ្នកប្រាជ្ញមួយចំនួនធ្លាប់ធ្វើរួចមកហើយ ដោយមិនបានទទួលនូវលទ្ធផលអ្វីទាំងអស់ ។
ព្រះពុទ្ធជាម្ចាស់ទ្រង់មិនចាប់អារម្មណ៍ ក្នុងការវែកញែកបកស្រាយនូវបញ្ហាទស្សនវិជ្ជាដែលមិនចាំបាច់ ដែលសុទ្ធសឹងជារឿងកើតចេញពីការសន្និដ្ឋាន ហើយថែមទាំងបង្កឲ្យកើតបញ្ហានៃការគិតរវើរវាយថែមទៀតផង ។ ព្រះពុទ្ធអង្គទ្រង់ចាត់ទុកថា បញ្ហានៃទស្សនវិជ្ជាទាំងនោះជាព្រៃនៃទិដ្ឋិ ។
ក្នុងខណៈដែលនៅមានមនុស្សជាច្រើន ក៏ដូចជាសាវ័កមួយចំនួនរបស់ព្រះអង្គ មិនយល់ច្បាស់នូវគោលជំហរនេះរបស់ព្រះអង្គឡើយ ព្រោះថាមានឧទាហរណ៍របស់លោកម្នាក់ក្នុងពុទ្ធសាវ័កទាំងឡាយមានឈ្មោះថា មាលុក្យបុត្រ ហើយគឺលោកអង្គនេះឯងដែលបានតាំងនូវសំនួរ១០ខ ទាក់ទងទៅនឹងបញ្ហាទស្សនវិជ្ជាទូលសួរចំពោះព្រះពុទ្ធជាម្ចាស់ឲ្យទ្រង់ឆ្លើយ ។
ដកស្រង់ចេញពីសៀវភៅ " ព្រះពុទ្ធទ្រង់បង្រៀនអ្វី "
បែ្រសម្រួលដោយ លីន កុសល
ដោយ៥០០០ឆ្នាំ