images/articles/798/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៤,៦២៧ ដង)
រឿងឈើទ្រនាប់ព្រះបាទព្រះសម្ពុទ្ធ
(ចាក ម វា)
(គុណព្រះសម្ពុទ្ធតែងញុំាងបំណងអ្នកមានសទ្ធាមាំឲ្យសម្រេច)
កាលព្រះសម្ពុទ្ធបរិនិព្វានហើយ មានព្រះខីណាស្រពមួយព្រះអង្គបានយកឈើទ្រនាប់ព្រះសម្ពុទ្ធ ដាក់ក្នុងយាមនិមន្តទៅកាន់ជនបទមួយស្ថិតនៅខាងត្បូងនៃមហាពោធិព្រឹក្ស។ក្នុងជនបទនោះមានជនជាសម្មាទិដ្ឋិខ្លះ មិច្ឆាទិដ្ឋិខ្លះស្មើភាគគ្នា ។ ចំណែកជនជាសម្មាទិដ្ឋិទំាងឡាយ បានឃើញព្រះខីណាស្រពយកឈើទ្រនាប់ព្រះបាទព្រះសម្ពុទ្ធទៅនៅក្នុងស្រុករបស់ខ្លួនហើយ មានសទ្ធាជ្រះថ្លាចំពោះគុណនៃព្រះសម្ពុទ្ធដ៏ក្រៃលែង បាននាំគ្នាជញ្ជូនដីខ្សាច់យ៉ាងស្អាតល្មម មកធ្វើជាស្តូបចេតិយបញ្ចុះឈើទ្រនាប់ព្រះបាទនោះហើយនាំគ្នាគោរពបូជាធ្វើសក្ការៈរាល់ៗថ្ងៃ។ ឯជនមិច្ឆាទិដិ្ឋទាំងឡាយនំាគ្នាគោរពបូជា ធ្វើទីសក្ការៈចំពោះឥស្សរទេវតាគី (អារ័ក្ស អ្នកតា ខ្មោច បិសាច) មិនបានជ្រះថ្លាចំពោះគុណនៃព្រះសម្ពុទ្ធឡើយ។
ថ្ងៃមួយពួកជនទាំងពីរពួកនេះ បណ្តាលឲ្យកើតចលាចលយ៉ាងអស្ចារ្យ គឺជជែកភ្នាល់គ្នាអួតគុណរៀងៗខ្លួន ពួកជនសម្មាទិដិ្ឋអួតថាគុណព្រះសម្ពុទ្ធពូកែវិសេសអស្ចារ្យផុតក្នុងលោក ឥតមានគុណអ្វីប្រៀបស្មើបាន ឯជនមិច្ឆាទិដ្ឋិអួតថា គុណឥស្សរទេវតាគឺ អរ័ក្ស អ្នកតា ខ្មោច បិសាច ពូកែផុតផ្តាច់ក្នុងលោក។ រឿងជជែកបនេះកាន់តែធំឡើងៗ ក៏នាំគ្នាភ្នាល់ថាបើគុណខាងណាពូកែផុតក្នុងលោក សូមឲ្យគុណនោះធ្វើបាដិហារ្យឲ្យប្រាកដដល់ភ្នែកមហាជនទាំងអស់ លុះព្រមភ្នាល់គ្នាយ៉ាងនោះហើយ ក៏នាំគ្នាចូលទៅក្រាបទូលព្រះមហាក្សត្ររបស់ខ្លួន ព្រះមហាក្សត្រ ក៏កំណត់ថ្ងៃឲ្យភ្នាល់គ្នា ហើយឲ្យរាជអាមាត្យនាំគ្នាទៅវាយស្គរដើរទៅក្នុងព្រះរាជាណាចក្រទាំងមូលថា នៅ ៧ ថ្ងៃទៀតនឹងមានភ្នាល់គុណព្រះសម្ពុទ្ធ និងគុណឥស្សរទេវតា ក្នុងព្រះរាជណាចក្រយ៉ាងអស្ចារ្យឲ្យមហាជនមកជួបជុំមកធ្វើសាក្សី។
ឯពួកជនសម្មាទិដិ្ឋ នាំគ្នាជំរះស្មៅធ្វើមណ្ឌលតុបតែងព្រះស្តូបចេតិយ ដែលបញ្ចុះឈើទ្រនាប់ព្រះបាទព្រះសម្ពុទ្ធ។ ពូកជនមិច្ឆាទិដិ្ឋ នាំគ្នាធ្វើខ្ទមអ្នកតា រានទេព្តា ធ្វើស្លាធម៌ បាយសីគ្រប់ទីកន្លែងដែលខ្លួនបានទៅបន់ស្រន់។ កាល ៧ ថ្ងៃមកដល់ហើយ ពួកមហាជនក្នុងព្រះរាជណាចក្រទាំងមូល និងពួកជនបរទេសជាច្រើន បានមកជួបជុំគ្នាក្នុងទីភ្នាល់រាប់រយលាននាក់។ ពួកជនមិច្ឆាទិដ្ឋិ ក៏រៀបតុបតែងរានទេព្តា ខ្ទមអ្នកតា បូជាដោយស្លាធម៌បាយសីខ្លះ ក៏បញ្ជាន់អារក្សបញ្ចូលបង់បត់ឮសូរស្គរ និងសំលេងហ៊ោកញ្រ្ជៀវលាន់រំពង។
ឯពួកជនសម្មាទិដិ្ឋទាំងឡាយ នាំគ្នាទៅនមស្សការព្រះស្តូបចេតិយដែលបញ្ចុះឈើទ្រនាប់ព្រះបាទព្រះសម្ពុទ្ធ ហើយមានបណ្ឌិតជនម្នាក់ក្រោកឈរថ្លែងសច្ចៈវាចារ សរសើរគុណព្រះសម្ពុទ្ធ រៀបរាប់តាមពុទ្ធជ័យមង្គល ដែលព្រះអង្គទ្រង់ឈ្នះសត្រូវទាំងឡាយមានឈ្នះមារាធិរាជជាដើម ហើយនាំគ្នាអធិដ្ឋានថា " សូមឲ្យឈើទ្រនាប់ព្រះបាទបញ្ចុះក្នុងចេតិយ ធ្វើបដិហារ្យឲ្យអស្ចារ្យក្នុងពេលឥឡូវនេះ ដើម្បីប្រកាសគុណព្រះសម្ពុទ្ធឲ្យប្រាកដដល់មហាជននិងជួយសង្គ្រោះក្នុងពាលុកចេតិយ ក៏បញ្ចេញសំលេងលាន់រំពងក្នុងចេតិយ កំរើកញ័រមហាប្រថពី មួយស្របក់ក៏បែកព្រះចេតិយជាពីរ ហើយអណ្តែតឡើងទៅប្រតិស្ថានដ៏នភាល័យ បញ្ចេញពន្លឺរស្មី ៦ ពណ៌ភ្លឺឆើតអស្ចារ្យ។
ពួកមហាជនទាំងសម្មាទិដិ្ឋ និងមិច្ឆាទិដិ្ឋសម្បើមព្រឺព្រួចក្នុងចិត្តដរាបដល់ទន់ជង្គង់ ក្រាបចុះនៅលើផែនដីថ្វាយបង្គំនមស្សការស្រែកប្រកាសឮលាន់រំពងថា សូមដល់នូវព្រះពុទ្ធជាទីពឹងរលឹកដរាបដល់អស់អាយុ ទាំងព្រះមហាក្សត្រ ក៏បានថ្វាយព្រះអង្គជាឧបាសក យកព្រះពុទ្ធជាទីពឹងទីរលឹកដរាបដល់ទីបំផុតព្រះជន្ម។ ឯឈើទ្រនាប់ព្រះបាទកាលបើធ្វើបដិហារ្យហើយក៏បន្ទាបចុះទៅប្រតិស្ថានក្នុងពាលុកចេតិយដូចដើមវិញ។
តាំងពីនោះមក ពួកមិច្ឆាទិដ្ឋិជនគោរពរាប់អានជឿគុណព្រះសម្ពុទ្ធ ជាមួយនឹងពួកជនសម្មាទិដ្ឋិទាំងឡាយ ដរាបដល់អស់អាយុគ្រប់ៗគ្នា ។ពួកជនទាំងឡាយក្នុងកាលនោះ លុះអស់អាយុហើយឥតមានជនណាមូយទៅអបាយភូមិឡើយ ខ្លះបានទៅកើតក្នុងស្ថានសួគ៌៦ជាន់ ខ្លះបានកើតក្នុងមនុស្សលោកនេះ បរិបូណ៌ដោយសេចក្តីសុខចម្រើន ។
ដោយ៥០០០ឆ្នាំ
images/articles/800/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៦,១៧១ ដង)
នៅក្នុងបិដកលេខ៧៦ ទំព័រ២២៣ សុក្កាថេរិយាបទាន មានដូចតទៅ៖ក្នុងកប្បទី៩១ អំពីកប្បនេះ ព្រះនាយកព្រះនាមវិបស្សី មានព្រះនេត្រដូចមាស ពិចារណាឃើញធម៌ទាំងអស់កើតឡើងហើយ ។ គ្រានោះ ខ្ញុំកើតក្នុងត្រកូលមួយក្នុងនគរពន្ធុមតី បានស្តាប់ធម៌របស់ព្រះមុនី ហើយចូលទៅកាន់ផ្នួស ។ខ្ញុំជាអ្នកស្តាប់ច្រើន ចងចាំនូវធម៌ ជាអ្នកមានប្រាជ្ញា មួយទៀត ជាអ្នកពោលពាក្យវិចិត្រទាំងជាអ្នកធ្វើតាមសាសនានៃព្រះជិនស្រី ។ កាលនោះ ខ្ញុំបានធ្វើនូវធម្មកថា ដើម្បីប្រយោជន៍ដល់ប្រជុំជនគ្រប់កាល លុះខ្ញុំចុត្យចាកអត្ថភាពនោះក៏ចូលទៅកើតក្នុងឋានតុសិត ជាស្រីមានយស ។
ក្នុងកប្បទី៣១ អំពីកប្បនេះព្រះជិនស្រី ព្រះនាមសិខី រុងរឿងដោយយស ដូចជាភ្លើងប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ កើតឡើងក្នុងលោក ។ គ្រានោះ ខ្ញុំបានបួស ជាស្រីវាងវៃក្នុងព្រះពុទ្ធសាសនា ញ៉ាំងព្រះពុទ្ធដីកាព្រះជិនស្រីឲ្យរុងរឿង លុះច្យុតចាកអត្តភាពនោះ ក៏បានទីកាន់ឋានតាវត្តឹង្ស ។
ក្នុងកប្បទី៣១ អំពីកប្បនេះព្រះជិនស្រី ព្រះនាមវេស្សភូទ្រង់កើតឡើង (ក្នុងលោក) ឯខ្ញុំក៏កើតឡើងដំណាលនឹងព្រះនាយកនោះ ក្នុងកាលនោះដែរ ជាអ្នកមានយានដ៏ធំ ។ ខ្ញុំបានបួសហើយ ជាអ្នកចងចាំនូវធម៌ ញ៉ាំងសាសនាព្រះជិនស្រីឲ្យរុងរឿង ហើយទៅកើតក្នុងបុរីរបស់ទេវតាដែលជាទីរីករាយ ទទួលសេចក្តីសុខដ៏ច្រើន ។
ក្នុងភទ្រកប្បនេះ ព្រះជិនស្រីដ៏ឧត្តម ព្រះនាមកក្កុសន្ធៈ ជានរៈដ៏ខ្ពង់ខ្ពស់ កើតឡើងក្នុងលោក កាលនោះខ្ញុំក៏បានកើតឡើងដែរ ។ ខ្ញុំបានបួសហើយ ញ៉ាំងសាសនានៃព្រះជិនស្រី ឲ្យរុងរឿងតាមសប្បាយ ខ្ញុំច្យុតចាកអត្តភាពនោះ ក៏បានទៅកើតក្នុងឋានត្រៃត្រឹង្ស ដូចជាភពរបស់ខ្លួនដដែល ។
ក្នុងកប្បនេះដដែល ព្រះនាយក ព្រះនាមកោនាគមនៈ ប្រសើរជាងអ្នកប្រាជ្ញ ឧត្តមជាងពួកសត្វ ទាំងពួង ទ្រង់កើតឡើង ។ គ្រានោះ ខ្ញុំបានបួសក្នុងសាសនានៃព្រះកោនាគមនៈនោះ ព្រះអង្គប្រកបដោយតាទិគុណ ជាអ្នកបានស្តាប់ច្រើន ចងចាំនូវធម៌ ញ៉ាំងសាសនានៃព្រះជិនស្រីឲ្យរុងរឿង ។
ក្នុងកប្បនេះឯង ព្រះមុនីដ៏ឧត្តម ព្រះនាមកស្សបៈ ជាទីពឹងនៃសត្វលោក មិនមានកិលេស ដល់នូវព្រះនិព្វាន ជាទីបំផុតនៃមរណៈ កើតឡើង ។ ចំណែកខ្ញុំបានបួស ក្នុងសាសនារបស់ព្រះពុទ្ធ ជាអ្នកប្រាជ្ញ ជាងពពួកជននោះ មានព្រះសទ្ធម្មបែកសព្វគ្រប់ ដ៏ក្លៀវក្លាខាងការសាកសួរ ។ បពិត្រ ព្រះមហាមុនី ខ្ញុំជាអ្នកមានសីលល្អ មានសេចក្តីអៀនខ្មាស វាងវៃក្នុងត្រៃសិក្ខា ហើយធ្វើនូវធម្មកថាមានប្រមាណច្រើនដរាបដល់អស់ជីវិត ។ ដោយកម្មវិបាកនោះផង ដោយការតម្កល់នូវចេតនានោះផង លុះខ្ញុំលះបង់នូវរាងកាយ ជារបស់មនុស្ស ក៏បានទៅកើតក្នុងឋានតាវតឹង្ស ។
ដល់មកក្នុងបច្ចឹមភព ឥឡូវនេះ ខ្ញុំបានកើតក្នុងត្រកូលនៃសេដ្ឋី ដ៏ធំទូលាយ ដេរដាសដោយរតនៈច្រើន ក្នុងគិរិព្វជបុរីដ៏ឧត្តម ។ កាលព្រះលោកនាយក មានភិក្ខុចំនួនមួយពាន់រូបចោមរោម ទ្រង់ស្តេចទៅកាន់ក្រុងព្រះរាជគ្រឹះ ព្រះឥន្ទក៏បានពោលសរសើរថា" ព្រះមានព្រះភាគមានឥន្ទ្រិយទូន្មានហើយ មានព្រះហឬទ័យផុតចាកកិលេសហើយ ព្រមដោយបុរាណជដិលទាំងឡាយ ដែលមានឥន្ទ្រិយទូន្មាន មានចិត្តផុតស្រឡះហើយ ទ្រង់មានពណ៌បីដូចជាពណ៌នៃមាសឆ្តោរ ឈ្មោះសិង្គី សេ្តចយាងចូលទៅកាន់ក្រុងរាជគ្រឹះ " ។
ខ្ញុំបានឃើញអានុភាព នៃព្រះពុទ្ធនោះផង បានស្តាប់ការប្រជុំនូវគុណនោះផង ហើយញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងគុណរបស់ព្រះពុទ្ធ បានបូជាព្រះពុទ្ធនោះ សមគួរតាមកម្លាំង ។ ក្នុងកាលជាខាងក្រោយមក ខ្ញុំចាកចេញផ្ទះចូលកាន់ផ្នួស ក្នុងសម្នាក់នៃនាងធម្មទិន្នាថេរី ។ កាលសក់កំពុងដាក់ចុះ ខ្ញុំបានដុតបំផ្លាញពួកកិលេសហើយ ខ្ញុំបួសមិនយូរប៉ុន្មាន ក៏បានរៀននូវព្រះពុទ្ធសាសនាចប់សព្វគ្រប់ ។ លំដាប់ពីនោះមក ខ្ញុំបានសម្តែងធម៌ក្នុងទីប្រជុំជនដ៏ច្រើន កាលដែលខ្ញុំកំពុងសម្តែងធម៌ ធម្មាភិសម័យ ក៏កើតមាន (ដល់ជនទាំងឡាយ) ។
បណ្តាពួកសត្វជាច្រើនពាន់ មានយក្យមួយដឹងច្បាស់នូវធម៌នោះ ហើយសង្វេគ ជ្រះថ្លានឹងខ្ញុំហើយបានទៅកាន់ក្រុងគិរិព្វជៈ ដោយគិតថា មនុស្សណាមិនចូលទៅអង្គុយជិត នាងសុក្កាថេរី ដែលកំពុងអង្គុយសម្តែងនូវអមតបទគឺនិព្វាន អាត្មាអញធ្វើដូចម្តេចហ្ន ឲ្យមនុស្សទាំងនោះ ដែលនៅក្នុងក្រុងរាជគហៈ មូលគ្នា ដូចពួករោមផឹកនូវទឺកផ្អែម ។ ចំណែកខាងពួកបុគ្គល អ្នកប្រកបដោយបញ្ញា ទំនងជាផឹកនូវទឹកអម្រឹតនោះ ដែលកិលេសមិនគប្បីតស៊ូបាន មានឱជាមិនបាច់ស្រោចថែម ដូចជាបុគ្គលដើរផ្លូវឆ្ងាយ ផឹកទឹកភ្លៀង ។
បពិត្រព្រះពុទ្ធ ជាមហាមុនី ខ្ញុំជាអ្នកស្ទាត់ជំនាញក្នុងឫទ្វិទាំងឡាយផង ជាអ្នកស្ទាត់ជំនាញក្នុងទិព្វសោតធាតុផង ជាអ្នកស្ទាត់ជំនាញក្នុងចេតោបរិយញ្ញាណផង ។ ខ្ញុំដឹងច្បាស់នូវបុព្វេនិវាស ទិព្វចក្ខុ ខ្ញុំជម្រះស្អាតល្អហើយ អាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ ។ បពិត្រព្រះអង្គមានព្យាយាមធំ សេចក្តីដឹង ក្នុងអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តប្បិសម្ភិទា នឹង បដិភាណប្បដិសម្ភិទា នៃខ្ញុំព្រះករុណាកើតឡើយក្នុងសម្នាក់នៃព្រះអង្គ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង ។
ឱ! ខ្ញុំមកល្អហើយ ក្នុងសម្នាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា៤ វិមោក្ខ៨ និងអភិញ្ញា៦ នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។បានស្តាប់មកថា ព្រះសុក្កាភិក្ខុនី មានអាយុ បានសម្តែងនូវគាថា ទាំងនេះដោយប្រការដូច្នេះឯង ។
ស្រង់ចាក សៀវភៅ ព្រះថេរីគាថាភាគទី២
ដោយ៥០០០ឆ្នាំ
images/articles/802/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៧,៦៩៧ ដង)
វិបត្តិនៃឧបាសក
ធម្មជាតិដែលញ៉ាំងសីល និង អាជីវធម៌នៃឧបាសកឲ្យវិនាស ឈ្មោះថា វិបត្តិ ។ វិបត្តិ នោះមាន ៥ យ៉ាងគឺ ៖
១- អស្សទ្ធោ ហោតិ ឧបាសកមិនជឿគុណព្រះរតនត្រ័យ
២- ទុស្សីលោ ហោតិ ឧបាសកទ្រុស្តសីល
៣- កោតុហលមង្គលិកោ ហោតិ ឧបាសកប្រកបដោយមង្គលភ្ញាក់ផ្អើល
images/articles/803/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨,១២៧ ដង)
អាជីវនៃឧបាសក
កិរិយាលះបង់នូវជំនួញខុស ៥ ប្រការ ហើយប្រកបកិច្ចការចិញ្ចឹមជីវិតដោយត្រឹមត្រូវតាមធម៌ ឈ្មោះថា "អាជីវនៃឧបាសក" ដូចមានពុទ្ធប្បញ្ញត្តិ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ហាមចំពោះភិក្ខុទាំងឡាយថា ៖
images/articles/805/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៩០,៧៨៧ ដង)
រឿងមល្លិកាបញ្ហា
(ចាក អ. ច.)
(ហេតុដែលនាំឲ្យមនុស្សមានរូបអាក្រក់ ល្អ មាន ក្រ ក្នុងលោក)
សម័យមួយព្រះសម្ពុទ្ធ គង់ក្នុងវត្តជេតពន ជិតក្រុងសាវត្ថី ។ ពេលនោះនាងមល្លិកាទេវី ជាអគ្គមហេសីព្រះបាទ បសេនទិកោសល បានចូលទៅគាល់ព្រះមានព្រះភាគ ក្រាបបង្គំទួលសួរប្រស្នា ៤ ខ ចំពោះព្រះអង្គថា ៖
images/articles/812/wetfsd345yuiuii.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៦០៦ ដង)
សេចក្តីសុខរបស់មនុស្សជាប់ទាក់ទងជាមួយនឹងការងារប្រាសចាកទោស សេចក្តីសុខព្រោះមានទ្រព្យសម្បត្តិប្រើប្រាស់ បរិភោគមិនអស់ មិនចេះខ្វះ ប៉ុន្តែបើប្រៀបធៀបជាមួយនឹងការងារប្រាសចាកទោសវិញ សេចក្តីសុខដែលជាប់ទាក់ទងជាមួយនឹងទ្រព្យសម្បត្តិ មានទំហំតូចជាសេចក្តីសុខតិចតួចទេ ចំណែកការងារប្រាសចាកទោសវិញនោះ នាំមកនូវសេចក្តីសុខដ៏ទូលំទូលាយ ទាំងដែលជាសេចក្តីសុខបរិសុទ្ធទៀតផង ។
សូមមនុស្សលោកទាំងឡាយ នាំគ្នាគោរពបូជានូវការងារប្រាសចាកទោសត្រូវរក្សាខ្លួនដោយខ្លួនឯង កុំព្រោះតែប្រាក់ព្រមលក់ខ្លួនឲ្យថៅកែបាប ពោលគឺហ៊ានធ្វើការងារប្រកបដោយទោសនោះឲ្យសោះ ។ ការងារប្រាសចាកទោសនោះគឺព្រះមួយអង្គ គង់នៅជួយថែរក្សា ចំពោះមនុស្សណា ដែលធ្វើការប្រាសចាកទោសនោះឯង ។
ការងារប្រាសចាកទោស ជាអ្នកបង្កើតមនុស្សលោកគ្រប់គ្នា ព្រមទាំងពពួកទេវតាទាំងអស់ផងដែរ ។ ការងារប្រាសចាកទោស បានជួយមនុស្សដែលបម្រុងធ្លាក់នរកទៅហើយនោះ ឲ្យបានជាទេវតាវិញ ។ ការងារប្រាសចាកទោសគឺជាកំពង់ទឹក ដែលសម្រាប់ចុះទៅលាងបាប ។
ដកស្រង់ចេញពីសៀវភៅ " មនុស្សជាមួយនឹងការងារ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស
ដោយ៥០០០ឆ្នាំ
images/articles/814/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៦៤,៧៩៥ ដង)
១. បឋមវ័យ ក្នុងសម័យដែលកំណត់អាយុ ៧៥ ឆ្នាំដែលជាអាយុក្ខ័យនោះ រាប់ចាប់តាំងពីកើតមក រហូតដល់អាយុ ២៥ ឆ្នាំ ចាត់នៅក្នុងបឋមវ័យ ។
២. ទុតិយវ័យ រាប់តាំងពីអាយុ ២៥ ឆ្នាំ រហូតដល់ ៥០ ឆ្នាំ ចាត់ជាទុតិយវ័យ ។
៣. តតិយវ័យ រាប់តាំងពីអាយុ ៥០ ឆ្នាំ រហូតដល់ ៧៥ ឆ្នាំ ចាត់ជាតតិយវ័យ ។
មាន ១០ នោះ គឺៈ
១. មន្ទទសកវ័យ វ័យទន់ខ្សោយ រាប់តាំងពីអាយុ ១ ឆ្នាំ ដល់ ១០ ឆ្នាំ
images/articles/818/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៦៥,៥០៩ ដង)
គ្រានោះ ព្រះអានន្ទមានអាយុ សម្តែងចំពោះមហានាមសក្យៈ ថា បពិត្រមហានាម អរិយសាវ័កក្នុងសាសនានេះ ជាអ្នកបរិបូណ៌ដោយសីល ជាអ្នកគ្រប់គ្រងទ្វារក្នុងឥន្រ្ទីយ៍ទាំងឡាយ ជាអ្នកស្គាល់ប្រមាណក្នុងភោជន ជាអ្នកប្រកបនូវការភ្ញាក់រឭក ជាអ្នកប្រកបដោយសប្បុរសធម៌ ៧ ប្រការ
images/articles/820/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,០៣៧ ដង)
១. ការងារសង្រួមកាយ ការងារសង្រួមវាចា ការងារសង្រួមចិត្ត ពិតជាការងារប្រចាំថ្ងៃ នៃជនប្រុសស្រី ទាំងគ្រហស្ថ ទាំងបព្វជិត ព្រោះជាការបិទទ្វារការពារទប់ស្កាត់នូវបាបថ្មីៗ កុំឲ្យចូលមករួមដៃជាមួយបាបចាស់ កាត់បន្ថយកម្លាំងបាបដែលសន្សំក្នុងសន្តានចិត្ត ប្រៀបបីដូចជាបុគ្គលដែលខំព្យាយាមតមចំណីទាស់ ព្រោះហេតុតែខ្លួនឯងឈឺរោគថ្លើម ដូច្នោះឯង ។
២. ការងារបំពេញសេចក្តីល្អ ពិតជាត្រូវធ្វើបន្តមិនឲ្យដាច់ ធ្វើទានរឿយៗ រក្សាសីលជាប់លាប់ អប់រំចម្រើនសេចក្តីស្ងប់ជាប្រចាំ រៀនធម៌ស្តាប់ធម៌បំពេញចំណេះដឹង ទាំងអស់នេះសុទ្ធតែជាការងារបំប៉ននូវស្មារតី ប្រៀបបីដូចជាអ្នកឈឺថ្លើម ខំប្រឹងថែសុខភាព បំប៉នចំណីល្អៗ ប្រើប្រាស់អ្វីៗមានអនាម័យ ដើម្បីជួយកម្លាំងគ្របសង្កត់នូវរោគ ដូច្នោះដែរ ។
៣. ការងារអប់រំចម្រើននូវសតិប្បដ្ឋាន ៤ គឺជាការងារស្រាវជ្រាវរកសេចក្តីពិត ក្នុងជីវិតដែលមានតែរូបធម៌ និងនាមធម៌ ដើម្បីកំចាត់បង់នូវការវង្វេង ព្រមដោយការប្រកាន់ខុសផ្សេងៗ ប្រព្រឹត្តទៅដើម្បីអរិយមគ្គជាលោកុត្តរ ប្រហារបង់នូវអនុស័យ ។
ចំពោះកិលេស ឬ នីវរណៈច្រើនៗក្នុងជីវិតប្រចាំថ្ងៃ វាជាមេរោគចង្រៃ បើទុកឲ្យវារីកចម្រើនឡើងៗ ជាការលំបាកក្នុងការសម្លាប់វាឲ្យអស់ណាស់ បើដូច្នេះជាមួយគ្នានឹងការចម្រើនសតិប្បដ្ឋាន ៤ ពុទ្ធបរិស័ទរមែងបំពេញនូវការងារមួយទៀតគឺការងារគ្របសង្កត់នូវនីវរណធម៌ ការស្តាប់ព្រះធម៌ពីរោះ មានសេចក្តីជ្រះថ្លា មានការតាំងចិត្តមាំទាំក្នុងពេលស្តាប់នោះ ក៏ជាការគ្របសង្កត់នូវនីវរណធម៌ដោយពិត ម៉្យាងទៀតព្រោះការប្រកបព្យាយាមក្នុងអធិចិត្ត គ្របសង្កត់នូវនីវរណៈដោយសមថកម្មដ្ឋាន សេចក្តីនេះប្រៀបដូចអ្នកឈឺរោគថ្លើម ក្នុងការប្រើប្រាស់ថ្នាំ រមែងប្រើប្រាស់ថ្នាំពីរមុខ គឺមួយមុខសម្រាប់ហ៊ុមព័ទ្ធមេរោគ និងមួយមុខទៀត សម្រាប់ជំនួយដល់ការប្រហារនូវមេរោគនោះ ដូច្នោះឯង ។
ការចម្រើនសតិប្បដ្ឋាន ៤ ជាការដុសខាត់សេចក្តីប្រកាន់រឿយៗ បញ្ញាក៏ភ្លឺថ្លាឡើងៗ ហើយរមែងជាឧបការៈ ដល់កុសលធម៌ដទៃទៀតគ្រប់យ៉ាងទាំងអស់ សតិប្បដ្ឋាន ៤ ជាគំនរនៃកុសលធម៌ ការចម្រើនសតិយ៉ាងនេះរឿយៗ រមែងឈានទៅរកការឃើញច្បាស់មួយថា " ធម៌ទាំងឡាយទាំងពួង គឺកុសលធម៌ អកុសលធម៌ អព្យាកតធម៌ គ្រាន់តែជាខន្ធ អាយតនៈ ធាតុ តែប៉ុណ្ណោះ ពុំមែនជាសត្វសោះឡើយ ហើយមិនគួរប្រកាន់ថា ជារបស់មាំមួនទៀតផង "
ស្រង់ចាកពីសៀវភៅ " មនុស្សជាមួយនឹងការងារ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិតធម្មចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/821/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៥,៥២៨ ដង)
រឿងសីហៈនិងជ្រូក
(ចាក សុ. ទុ.)
(ឃើញគេស្លូត កុំថាគេខ្លាចអន់ជាងខ្លូន)
កាលពីព្រេងនាយមានសីហៈមួយចាប់សត្វស៊ីឆ្អែតហើយចុះទៅផឹកទឹកក្នុងត្រពាំង ត្រឡប់ឡើងមកវិញឃើញជ្រូកមួយរកស៊ីនៅមាត់ត្រពាំង។ សីហៈនោះនឹកថាថ្ងៃនេះអញស៊ីឆ្អែតហើយ ជ្រូកនេះទុកស៊ីនៅថ្ងៃស្អែក ទើបគេចទៅផ្លូវម្ខាង ជ្រូកឃើញដូច្នោះសំគាល់ថាសីហៈនោះខ្លាចខ្លួនក៏ស្រែកសួរថាៈ
images/articles/822/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩,៨៨៤ ដង)
បានឮមកថា អ្នកដែនកុរុ មិនថា ជាភិក្ខុ ភិក្ខុនី និងឧបាសក ឧបាសិកា មានរាងកាយ និងចិត្តសម្បូរណ៌ជានិច្ច ដោយសេពបច្ច័យគឺ រដូវជាទីសប្បាយ ព្រោះដែននោះ សម្បូរណ៌ដោយសប្បាយ មានឧតុជាទីសប្បាយជាដើម ។
អ្នកកុរុនោះ មានកម្លាំងបញ្ញាដែលរាងកាយនិងចិត្តដ៏សម្បូរណ៌ឧបត្ថម្ភហើយ ទើបអាចទទួលទេសនាដ៏ជ្រាលជ្រៅនោះបាន ។
images/articles/827/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤១,៤០១ ដង)
រឿងខ្លាធំនិងសេក
(ចាក ម. វា.)
(សេពគប់នឹងជនអសប្បុរសអន់ជាងសេពនឹងសត្វតិរច្ឆាន)
កាលពីព្រេងនាយ មានភ្នំមួយឈ្មោះបំសុបព៌ត ស្ថិតនៅក្បែរព្រំអាណាចក្រពារាណសី ។ នៅញកភ្នំមួយនោះមានខ្លាធំមួយមេស្លាប់ចោលទៅ នៅជាមួយបាចាស់ជរា ។ ខ្លានោះជាសត្វសប្បុរសមានធម៌កតញ្ញូប្រចាំនៅជានិច្ច
images/articles/828/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៥,៨៧០ ដង)
រឿងសោមទត្តព្រាហ្មណ៍
( ចាក ម. វា. )
(គុណនៃការបូជាប្រយោជន៍ ចំពោះមិត្តសំឡាញ់)
កាលព្រះសម្ពុទ្ធបរមគ្រូ ព្រះអង្គបរិនិពា្វនទៅយូរហើយ ក្នុងក្រុងសាវត្ថីមានព្រាហ្មណ៍ពីររូបឈ្មោះ សោមព្រាហ្មណ៍១ សោមទត្តព្រាហ្មណ៍១ ជាសំឡាញ់នឹងគ្នា ។ ព្រាហ្មណ៍ទាំងពីររូបនេះជាអ្នកចូលចិត្តលេងបាស្កាភ្នាល់គ្នាដាក់គ្រឿងអលង្ការ និង សំលៀកបំពាក់ ។
images/articles/830/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១៦១ ដង)
ដំណើរធម៌សប្បុរសដោះស្រាយបញ្ហា បានរៀបរាប់អំពីបញ្ហាមួយចំនួន ដែលត្រូវដោះស្រាយតាមប្រាជ្ញាញាណនៃអ្នកប្រាជ្ញ ។ ជីវិតមនុស្សយើងមិនអាចអត់មានបញ្ហាឯងៗទៅនោះទេ ដូច្នេះកាលបើមានបញ្ហាអ្វីមួយមកដល់ កុំចេះតែចង់មិនឲ្យមាននូវបញ្ហានោះ តែត្រូវដោះស្រាយដោយគតិធម៌របស់បណ្ឌិត គឺប្រាជ្ញាញាណនៃអ្នកប្រាជ្ញ ដោយបញ្ហាប្រៀបដូចជាសំណួរ រីឯគតិធម៌របស់បណ្ឌិតវិញ ប្រៀបដូចជាការឆ្លើយតបសំណួរ ។
ជីវិតជោគជ័យ មិនមែនព្រោះតែជីវិតអត់បញ្ហានោះទេ តាមពិតបញ្ហា ជាឧបសគ្គផ្សេងៗ បានជាប់មកជាមួយនឹងជីវិតហើយជាស្រេច ដូច្នេះគតិធម៌របស់បណ្ឌិតពិតជាចាំបាច់បំផុតសម្រាប់ជីវិតជោគជ័យ ។ ជីវិតមនុស្សមានតម្លៃក្នុងភាពជាមនុស្ស ព្រោះជា កុសលវិបាកបដិសន្ធិ និង ព្រោះជាបុញ្ញកម្មជ្ជរូប នេះគឺជាជោគជ័យដ៏ធំមួយរួចហើយស្រេច ព្រោះបានឈ្នះនូវបាបកម្មផ្សេងៗទៀតដ៏ច្រើន ហើយបុណ្យបាននាំជីវិតឲ្យកើតមកជាមនុស្ស ។ មិនត្រឹមតែប៉ុណ្ណោះ ជីវិតនៅរស់ដល់សព្វថ្ងៃ សុទ្ធតែជាជីវិតជោគជ័យ ព្រោះបុណ្យជាបច្ច័យក្នុងការរក្សាជីវិត ដោយបានរារាំងនូវសេនារបស់មច្ចុរាជ ។
ព្រោះហេតុនោះ មនុស្សត្រូវតែតស៊ូយកជោគជ័យជាទីបំផុត គឺកម្ចាត់បង់កិលេសពីសន្តាន ធ្វើជីវិតឲ្យមានតម្លៃជាភិយ្យោភាព ជាមួយនឹងការងារជាប្រយោជន៍បន្តទៀត ព្រោះថាជីវិតមានតម្លៃ និង ជីវិតទទួលជោគជ័យជាទីបំផុតបាន មិនមែនឯងៗទៅនោះទេ ត្រូវមានសម្មាទិដ្ឋិឈរខាងបុណ្យកុសល រ៉ាប់ទទួលគុណ គឺសេចក្តីល្អគ្រប់យ៉ាង និងព្យាយាមអប់រំបញ្ញា ។
ស្រង់ចាក សៀវភៅ " គតិធម៌ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/832/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៤,៧១៣ ដង)
រឿងសរណមាតា
( ចាក ម. វា. )
( ជាតិបុរសថោកទាបច្រើនលុះទៅក្នុងអំណាចស្រ្តី )
ក្នុងក្រុងសាវត្ថី មានគហបតីម្នាក់ឈ្មោះសុមនៈ ភរិយាឈ្មោះនាងសុជម្ឈកា មានកូនពីរនាក់ ប្រុស១ ស្រី១ ។ កាលកូនប្រុសមានអាយុ ១៦ ឆ្នាំ មាតាបិតាមានរោគាពាធជាទម្ងន់ បានហៅកូនទាំងពីរមកប្រគល់ទ្រព្យសម្បត្តិឲ្យ ហើយប្រគល់នាងជាប្អូនឲ្យបងរៀបចំឲ្យមានស្វាមីផង ផ្តាំស្រេចហើយក៏ធ្វើមរណកាលទាំងពីររូបទៅ ។
images/articles/834/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៩,៤២៩ ដង)
រឿងសេនកបណ្ឌិត
( ចាក ម. អ. )
( បុរសចាស់មានប្រពន្ធក្រមុំ ដូចបានដុំភ្លើង )
កាលកន្លងទៅហើយ មានព្រះរាជាមួយព្រះអង្គព្រះនាមជនកៈ សោយរាជ្យក្នុងក្រុងពារាណសី ។ ព្រះពោធិសាត់របស់យើងសោយព្រះជាតិជាព្រាហ្មណ៍ ទ្រង់ព្រះនាមសេនកៈ នៅក្នុងក្រុងពារាណសីនោះដែរ បានទៅសិក្សាសិល្បសាស្រ្តនានាក្នុងនគរ