ថ្ងៃ ច័ន្ទ ទី ០១ ខែ កក្តដា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តហ្លួង
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៦,១៩៥
Today
ថ្ងៃម្សិលមិញ ១៤៣,២៦៧
ខែនេះ ១០៦,១៩៥
សរុប ៤០៦,៦១១,៥១០
ប្រជុំអត្ថបទ
images/articles/2187/Untitled-1-Recovered.jpg
ផ្សាយ : ០៣ ធ្នូ ឆ្នាំ២០២១ (អាន: ១២,៣៦២ ដង)
កម្មដ្ឋាន ២ យ៉ាង កម្មដ្ឋាន ២ យ៉ាង គឺ សព្វត្ថកកម្មដ្ឋាន (កម្មដ្ឋាន​មាន​ប្រយោជន៍ក្នុងកុសល​ធម៌​ទាំង​ពួង) ១។ បណ្ដាល​កម្មដ្ឋាន​ទាំង​ ២ យ៉ាង​នោះ មេត្តា (​ដែល​ផ្សាយ​ទៅ) ក្នុង​ជន​ផ្សេងៗ មាន​ពួក​ភិក្ខុ​ជាដើម​ក្ដី​ មរណស្សតិ (​ការ​រលឹក​ដល់​សេចក្ដី​ស្លាប់)ក្ដី ឈ្មោះ​ថា សព្វត្ថកកម្មដ្ឋាន។ ព្រះអាចារ្យ​ពួក​ខ្លះ​ពោល​ថា អសុភសញ្ញា (​ជាសព្វត្ថកកម្មដ្ឋាន ក៏​មាន)។ ពិត​មែន​ មេត្តា (​នោះ) ជាដំបូង ភិក្ខុ​អ្នក​ចម្រើន​កម្មដ្ឋាន
images/articles/2209/Untitled-1-Recovered.jpg
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២១ (អាន: ៣៣,៧៦៧ ដង)
មានសម្បត្តិ​តែ​ក្រ​បុណ្យ មនុស្ស​ក្នុង​លោក អ្នក​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ក៏​មាន​ច្រើន​នាក់ ដូច​ជា​សេដ្ឋី គហបតី អ្នក​មាន​ដី​ស្រែចំការ រថយន្ត តូច ធំ មាស​ប្រាក់​ជាច្រើន និង​អ្នក​បម្រើ​ប្រុសស្រី​ទៀត​ផង បុគ្គល​នោះនៅតែ​មិន​មាន​ឱកាស​ ដើម្បី​បំពេញ​បុណ្យ​កុសល​សំរាប់​ជាទី​ពឹង​របស់​ខ្លួន​ស្ថិត​នៅ​ក្នុង​សភាព​កំណាញ់​រិះស្វិតស្វាញ​រហូត​អស់​ជីវិតនេះ​ហើយ​ហៅ​ថា មានសម្បត្តិ​តែ​ក្របុណ្យ។
images/articles/3087/29earch.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១ (អាន: ៣,៥០៧ ដង)
សម្រាប់លោកម្ចាស់ដែលមានស្ថានីយវិទ្យុផ្សាយធម៌ ចង់ផ្សាយONLINE ចូលមកកាន់គេហទំព័រ៥០០០ឆ្នាំ អាចទាក់ទងមកបាន ។ ដោយ​៥០០០​ឆ្នាំ​
images/articles/3088/________________________.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១ (អាន: ៥,០៥៩ ដង)
លោកអ្នកដែលមានសៀវភៅធម៌ ជា PDF FILE ចង់ដាក់ផ្សាយនៅ៥០០០ឆ្នាំ ។ លោកអ្នកអាចផ្ញើ ឯកសារទាំងនោះមកខ្ញុំបាន តាមតេឡេក្រាម 012 887 987 ឬហ្វេសប៊ុករបស់ខ្ញុំ ដោយ​៥០០០​ឆ្នាំ​
images/articles/3122/202eerffook.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១ (អាន: ៤៧,៦៤៨ ដង)
គម្ពីរព្រះត្រៃបិដកគឺជាឃ្លាំងផ្ទុកនូវពុទ្ធវចនៈរបស់ព្រះពុទ្ធ ដែលទ្រង់ទេសនា ទូន្មាន ប្រៀនប្រដៅ អប់រំ រំឭកដាស់តឿនរវាង៤៥ព្រះវស្សាចាប់តាំងពីទ្រង់បានត្រាស់ដឹងជាព្រះសម្ពោធិញ្ញាណរហូតដល់ព្រះអង្គបានចូលបរិនិព្វាន។ វចនៈដែលទ្រង់បានសម្ដែងនេះហៅថាធម្មវិន័យ។ ធម្មវិន័យនេះចែកជា៣ផ្នែក៖ វិន័យសុត្តន្ត និងអភិធម្ម ទាំងបីចំណែកនេះព្រះថេរទាំងឡាយបាន សង្គាយនា(ផ្ទៀងផ្ទាត់) ចងក្រងទុកដាក់និងបែងចែកជាក្រុមហៅថា៖ បិដក ឬព្រះត្រៃបិដកដែលជាបណ្ណាល័យដ៏សំខាន់បំផុតសម្រាប់ផ្ទុកនូវពុទ្ធវចនៈទាំងនេះ។ គម្ពីរព្រះត្រៃបិដកមានចំនួនច្រើនជាងគម្ពីរវេទ(ព្រហ្មញ្ញសាសនា) និងច្រើនជាងគម្គីរប៊ីប(គ្រឹស្តសាសនា)១១ដង។ នៅប្រទេសកម្ពុជាគម្ពីរព្រះត្រៃបិដកត្រូវបានក្រុមជំនុំព្រះត្រៃបិដកខ្មែរធ្វើការបកប្រែពីភាសាបាលីមកជាភាសាខ្មែរដើម្បីជាមធ្សោបាយងាយស្រួលក្នុងការ មើល អាន សិក្សា ស្វែងយល់ រៀនសូត្រអំពីទ្រឹស្តីក្នុងព្រះពុទ្ធសាសនា។ ព្រះត្រៃបិដកខ្មែរត្រូវបានធ្វើការបកប្រែចប់មុនគេក្នុងចំណោមប្រទេសកាន់ព្រះសាសនាទាំងអស់ក្នុងលោក។ គម្ពីរព្រះត្រៃបិដកជាភាសាខ្មែរសរុបទាំងអស់មានចំនួន១១០ក្បាល។ ១. វិន័យបិដក មានចំនួន១៣ក្បាល ៥គម្ពីរ (ភាគ១ - ១៣) ២. សុត្តន្តបិដក មានចំនួន៦៤ក្បាល ៥គម្ពីរ (ភាគ១៤ - ៧៧) ៣. អភិធម្មបិដក មានចំនួន៣៣ក្បាល ៧គម្ពីរ(ភាគ៧៨ - ១១០) ពុទ្ធសាសនបណ្ឌិត្យបានបង្កើតគណៈកម្មការព្រះត្រៃបិដកនៅឆ្នាំ១៩២៩ ដោយមានព្រះសង្ឃរាជទាំងពីរគណៈជាប្រធាន និងមានសមាជិក ៤០ អង្គប្លាយ និងឧបាសក ដែលមានវិជ្ជាខ្ពង់ខ្ពស់ផ្នែកព្រះពុទ្ធសាសនា និងភាសាបាលី ។ ភាគទី១នៃព្រះត្រៃបិដកបានប្រសូតឡើងជាសៀវភៅមាន ២ ភាសាបាលីម្ខាង និងភាសាខ្មែរម្ខាង បោះពុម្ពនៅឆ្នាំ ១៩៣១ ហើយភាគ១១០ជាភាគចុងក្រោយបានបោះពុម្ពផ្សាយជាដំបូងនៅឆ្នាំ ១៩៦៨ ក្នុងមួយភាគៗជាទូទៅជាង៤០០ទំព័រ ។ ការប្រែបិដកនេះ មានការលំបាក នឿយហត់ស៊ូទ្រាំ ទម្រាំបានរួចរាល់ប្រើពេលអស់ជិត៤០ឆ្នាំ។ ព្រះត្រៃបិដកខ្មែរយើងបានសម្ភោធ និងធ្វើបុណ្យឆ្លងនៅថ្ងៃទី ១ - ២ ខែមេសា ឆ្នាំ ២៥១៣-១៩៦៩។ ចុចអានទីនេះ លោកអ្នកអាចទាញយក ព្រះត្រៃបិដក PDF អានបាន ដោយចុចទីនេះ ឬចុចទាញយកតាមតេឡេក្រាម ដោយចុចចូលរួមក្រុម Telegram ចុចទាញយកសំឡេងអានព្រះត្រៃបិដក MP3ចុចទីនេះ ដោយ​៥០០០​ឆ្នាំ​
images/articles/3124/202_________________________-_________________________.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១ (អាន: ៤,៥៧៧ ដង)
មហា​ឃោសានន្ទ (ព្រះ​នាម​ពេញ សម្តេច​ព្រះ​មហា​ឃោសានន្ទ) ​(២៣ ឧសភា ១៩១៣ - ១២ មីនា ២០០៧) ជា​សម្តេច​សង្ឃរាជ​ដែល​ទទួល​ស្គាល់​ដោយ​ប្រជាជន​​កម្ពុជា​និរទេស​ ដោយ​ព្រះ​អង្គ​​បាន​​គង់​នៅ​ក្រៅ​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ពេល​​សម័យ​ខ្មែរ​ក្រហម ​និង​សម័យ​កុម្មុយនិស្ត​នៅ​ប្រទេសកម្ពុជា ។ ព្រះ​នាម​របស់​ព្រះ​អង្គ​ជា​ភាសា​បាលី គឺ « ឃោសានន្ទ » ដែល​មាន​ន័យ​ថា ជា​ « អ្នក​ឃោសនា​ដោយ​រីក​រាយ » (ឃោស ៖ សំឡេង​ប្រកូក, សម្រែក​ខ្លាំង, ការ​បន្លឺ​សំឡេង + អានន្ទ ៖ សេចក្តី​សប្បាយ, សេចក្តី​រីក​រាយ, សេចក្តី​សុខ​សាន្ត, ប្រាមោទ្យ) ។ ព្រះ​អង្គ​ប្រសូត​​នៅខេត្ត​តាកែវ នៅប្រទេសកម្ពុជានាឆ្នាំ ១៩១៣ នៅ​ក្នុង​គ្រួសារ​អ្នក​ស្រែ​នៅ​ទន្លេ​ចតុមុខ ។ កាលនៅ​ពី​ក្មេង ព្រះអង្គ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ព្រះ​ពុទ្ធសាសនា​ និង​​បាន​ចូល​បម្រើ​ជា​ក្មេង​វត្ត កាល​ពី​អាយុ ៨ ឆ្នាំ ។ ​​ព្រះ​សង្ឃ​ក្នុង​វត្ត​​ស្ងើច​ក្មេង​វត្តរូប​​នោះ​ណាស់ ហើយ​នៅ​អាយុ ១៤ ឆ្នាំ ព្រះ​អង្គ​បាន​បួស​ជា​លោក​នេន ។ ព្រះ​អង្គ​បាន​សិក្សា​ភាសា​បាលី​នៅ​ពុទ្ធិកសាលា​ក្នុង​វត្ត ហើយ​បន្ទាប់​មក​ទៀត បាន​និមន្ត​ទៅ​បំពេញ​​ការ​សិក្សា​​នៅ​​ពុទ្ធិកវិទ្យាល័យ នៅ​ភ្នំ​ពេញ​និង​ខេត្ត​បាត់ដំបង មុន​នឹង​និមន្ត​ទៅ​​ប្រទេស​ឥណ្ឌា ដើម្បី​ស្វែង​រក​ការ​សិក្សា​បន្ថែម​ទៅ​លើ​ភាសា​បាលី​នៅ​​​វិទ្យស្ថាន « នវនាលន្ទា​មហាវិហារ » ​ឯ​រដ្ឋ​ពិហារ ប្រទេស​ឥណ្ឌា ។ ការអប់រំ ព្រះ​មហាឃោសានន្ទ​ បាន​ទទួល​ការ​ហ្វឹក​ហាត់​ពី​គ្រូ​ជា​ច្រើន​អង្គ​ក្នុង​សាសនា​ព្រះ​ពុទ្ធ ដូច​ជា​​ព្រះ​សង្ឃ​ ១ អង្គ​ពី​ប្រទេស​ជប៉ុន ព្រះ​នាម ហ៊្វូជិអ៊ិ និឈិដាត់ស៊ឺ (藤井 日達)និង​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ជា​ដើម ។ នៅ​ឆ្នាំ ១៩៦៥ ព្រះ​មហា​ឃោសានន្ទ​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​ភាវនា​ធម៌​នៅក្នុង​វត្ត​របស់​ព្រះ​អាចារ្យ​ ប៉ែន ធម្មធរោ (พระอาจารย์แป้น ธมฺมธโร) គឺ​ វត្ត​ឆាយ​ណា (วัดชายนา) នៅ​ក្នុង​ព្រៃ​មួយ ​ជិត​​ទី​រួម​ខេត្ត​​នគរ​ស្រី​ធម្មរាជ នៅ​ភាគ​​ខាង​​ត្បូង​នៃ​​ប្រទេស​ថៃ ។ បួន​ឆ្នាំ​ក្រោយ​មក ពោល​​គឺ​​ក្នុង​អំឡុង​ពេល​ដែល​ព្រះ​​អង្គនៅ​តែ​​កំពុង​សិក្សា​នៅ​ក្នុង​វត្ត​ព្រៃ​​របស់​ព្រះ​អាចារ្យ​ធម្មធរោ​នោះ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​បាន​​ចាប់​ផ្តើម​​ទម្លាក់​​គ្រាប់​បែក​​នៅ​ប្រទេស​កម្ពុជា ​ក្នុង​​គោល​បំណង​​កាត់​ផ្ដាច់​​ផ្លូវ​​លំ​​ហូ​ជី​មិញ និង​​បញ្ចប់​សង្គ្រាម​វៀតណាម ។ ប្រទេស​កម្ពុជា​ត្រូវ​រង​ការ​បំផ្លិច​បំផ្លាញ​ខ្ទេច​ខ្ទី ហើយ​ប្រជាជន​ត្រូវ​បែក​ខ្ញែក​ព្រាត់​ប្រាស​គ្នា ។ សម័យខ្មែរក្រហម ពួក​ខ្មែរ​ក្រហម​​បាន​​​រឹប​​អូស​​​យក​​​ប្រទេស​​ទាំង​មូល ហើយ​​​​វាសនា​នៃ​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ ត្រូវ​ស្ថិត​ក្នុង​ភាព​មិន​ទៀង ។ ប៉ុល ពត ​ដែល​ធ្លាប់​រស់​នៅ​ក្នុង​វត្ត​អារាម​កាល​នៅ​ក្មេង បាន​ប្រកាស​ថា ព្រះ​សង្ឃ ​ជា​បញ្ញើ​ក្អែគ ​គ្មាន​​ប្រយោជន៍​​អ្វី​នោះទេ ហើយ​ជា​វណ្ណៈ​មួយ​ក្នុង​របប​សក្តិភូមិ​ចាស់ ។ ដោយ​សារ​ការ​ឃោសនា​​ដ៏​​គួរ​ឲ្យ​រន្ធត់​បែប​នោះ ពួក​ខ្មែរ​ក្រហម​​បាន​ផ្សឹក​ព្រះ​សង្ឃ​ ហើយ​បញ្ជូន​ទៅ​ធ្វើ​ស្រែ​ចម្ការ​ដូច​ប្រជាជន​ដទៃ​ទៀត​ដែរ ឬ​ក៏​ពួក​ខ្មែរ​ក្រហម​បាន​​ធ្វើ​ទារុណកម្ម​លើ​ព្រះ​សង្ឃ​ ឬ​​​បញ្ជូន​ទៅ​រៀន​សូត្រ និង​ធ្វើ​គត់​ចោល​​ទៀត​ផង ។ ព្រះ​សង្ឃ​​ខ្លះ​ទៀត ​ត្រូវ​បាន​បង្ខំឲ្យ​​ប្រព្រឹត្ត​ខុស​នឹង​​វិន័យ​​របស់​ព្រះ​សង្ឃ ដោយ​​ត្រូវ​បាន​គេ​ភ្ជង់​កាំភ្លើង ។ ចាប់​តាំង​ពី​ពេល​នោះ​មក រហូត​ដល់​ពេល​របប​ខ្មែរ​ក្រហម​ត្រូវ​រលំ លែង​មាន​ព្រះ​សង្ឃ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​និង​វត្ត​ជា​ច្រើន បាន​ត្រូវ​គេ​កម្ទេច​ចោល ។ នៅ​​គ្រា​នោះ មាន​ជន​ជាតិ​ខ្មែរ​ជា​ច្រើន ​​បាន​ចាប់​ផ្តើម​​រត់​ចេញ​​ពី​ប្រទេស​កម្ពុជា ទៅ​ផ្តុំ​គ្នា​តាម​បណ្តោយ​ព្រំ​ប្រទល់​ប្រទេស​ថៃ ដោយ​តំណាល​ទាំង​រឿង​រ៉ាវ​ដែល​អ្នក​ក្រៅ​ ពិបាក​ជឿ ស្តី​ពី​របប​ប្រល័យ​ពូជ​សាសន៍​ដ៏​គួរ​ឲ្យ​ភ័យ​​រន្ធត់​នោះ ។ នៅ​ឆ្នាំ ១៩៧៨ ព្រះ​មហាឃោសានន្ទ​ បាន​ចាក​ចេញ​ពី​អាស្រមបទ​ក្នុង​ព្រៃ ហើយ​បាន​និមន្តទៅ​ដល់ជំរំ​ជន​ភៀស​ខ្លួន​នៅ​តាម​​ព្រំ​ប្រទល់​ប្រទេស​ថៃ​និង​ខ្មែរ ​និង​​បាន​ចាប់​ផ្តើម​​ជួយ​ផ្គត់​ផ្គង់​​ដល់​​ជន​​ភៀស​​ខ្លួន​ដែល​រត់​មក​ប្រទេស​ថៃ​នោះ ។ នៅ​តាម​ជំរំ​នានា ជន​ភៀស​ខ្លួន ដែល​ខាន​បាន​ជួប​ព្រះ​សង្ឃ​ជា​ច្រើន​ឆ្នាំ​មក​នោះ ពេល​ឃើញ​មុខ​ព្រះ​មហាឃោសានន្ទ ក៏​រំភើប​ចិត្ត​យ៉ាង​ក្រៃ​លែង ហើយ​ក៏​ស្រក់​ទឹក​ភ្នែក​ស្រែក​យំ កាល​ណា​ព្រះ​មហា​ឃោសានន្ទ​សូត្រ​មន្ត្រ ដែល​ជន​ជាតិ​ខ្មែរ​ធ្លាប់​ឮ​ធ្លាប់​សូត្រ​ជា​ច្រើន​ជំនាន់​ច្រើន​តំណ​មុន​ឆ្នាំ​សូន្យ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរ​ក្រហម ។ ព្រះ​អង្គ​បាន​ចែក​រំលែក​នូវ​អត្ថបទ​ព្រះ​ធម៌​ដល់​ជន​ភៀស​ខ្លួន​ជា​ធម្មទាន សម្រាប់​ចម្រើន​ព្រះ​បរិត្ត និង​បំផុសគំនិត​ ដើម្បី​លើក​ទឹក​ចិត្ត​របស់​ជន​ភៀស​ខ្លួន​ដ៏​វេទនា​ទាំង​នោះ។ ការស្ថាបនាឡើងវិញ ព្រះ​មហាឃោសានន្ទ​ បាន​ជួយ​ដល់​ប្រទេស​ជាតិ​ និង​ជួយ​ឲ្យ​ព្រះ​ពុទ្ធសាសនា​ខ្មែរ ​កើត​ឡើង​​វិញ ​នៅ​ឆ្នាំ ១៩៨០ ។ ព្រះ​អង្គ​បាន​ធ្វើ​​​ជា​អ្នក​តំណាង​ប្រជាជន​ខ្មែរ​ក្នុង​​ជំរំ​ជន​ភៀស​ខ្លួន និង​តំណាង​រដ្ឋាភិបាល​ខ្មែរ​និរទេស​កម្ពុជា នៅ​ឯ​​អង្គការ​សហប្រជាជាតិ ។ នៅ​ពេល​ដែល​របប ប៉ុល ពត រលំ​នា​ឆ្នាំ ១៩៧៩ ​ព្រះ​មហា​ឃោសានន្ទ គឺ​ជា​ព្រះ​សង្ឃ​ ១ ​អង្គ ក្នុង​ចំណោម​ព្រះ​សង្ឃ​ខ្មែរ ៣០០០ អង្គ ដែល​បាន​ផុត​ពី​ស្លាប់​ ក្នុង​ចំណោម​​ព្រះ​សង្ឃ​ចំនួន ៦ ម៉ឺន​អង្គ​នៅ​ប្រទេស​កម្ពុជា​​មុន​ឆ្នាំ ១៩៧៦ ។ ក្នុង​ឆ្នាំ ១៩៧៩ នៅ​តាម​ជាយ​ដែន​ខ្មែរ-ថៃ ព្រះ​អង្គ​បាន​កសាង​វត្ត​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ទាំង​ឡាយ ហើយ​បាន​បំបួស​ព្រះ​សង្ឃ​ជាតិ​ខ្មែរ ទោះ​បី​ជា​​មាន​ការ​ហាម​ប្រាម​ពី​អាជ្ញាធរ​យោធា​ថៃ​ក៏​ដោយ ។ នៅ​ឆ្នាំ ១៩៨០ ព្រះ​មហា​ឃោសានន្ទ និង​​បព្វជិត​សាសនា​គ្រីស្ទាន ១ រូប គឺ​គ្រូ​គង្វាល ភីធ័រ ឡរ៉ែន្ស ផនដ៍ (Peter L. Pond) បាន​បង្កើត​ « បេសកកម្ម​អន្តរសាសនា​ដើម្បី​សន្តិភាព​នៅ​កម្ពុជា » ។ លោក​ទាំង​ពីរ បាន​រក​ឃើញ​អតីត​ព្រះ​សង្ឃ​និង​ដូន​ជី​ រាប់​រយ​អង្គ និង​រាប់​រយ​នាក់ ដែល​បាន​រួច​ពី​ស្លាប់ ដើម្បី​ឲ្យ​ពួក​អតីត​សង្ឃ​និង​ដូន​ជី​ទាំង​នោះ អាច​បួស​​ឬ​កាន់​សីល​ ១០ ឡើង​វិញ និង​កាន់​កាប់​មុខ​ងារ​​ឡើង​វិញ ​ក្នុង​វត្ត​អារាម​ខ្មែរ​ទូទាំង​ពិភព​លោក​ផង​ដែរ ។ នៅ​ខែ​មិថុនា ឆ្នាំ ១៩៨០ រដ្ឋាភិបាល​ថៃ​សម្រេច​ចិត្ត​បង្ខំ​ជន​ភៀស​ខ្លួន​រាប់​ពាន់​នាក់​ឲ្យ​ធ្វើ​មាតុភូមិនិវត្តន៍ ។ លោក​គ្រូ​គង្វាល ផនដ៍ និង​ព្រះ​មហា​ឃោសានន្ទ ក៏​បាន​រៀប​ចំ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ទាំង​បង្ខំ​នូវ​ជន​ភៀស​ខ្លួន​ពី​ជំរំ​ស្រះ​កែវ (សាកែវ) ។ នៅ​ឆ្នាំ ១៩៨៨ ព្រះ​សង្ឃ​ខ្មែរ​មួយ​ក្រុម ដែល​បាន​និរទេស​ខ្លួន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា បាន​ជ្រើស​​តាំង​ព្រះ​មហា​ឃោសានន្ទ ​​​​ជា​​សង្ឃរាជ ។ ព្រះ​មហាឃោសានន្ទ​ បាន​យល់​ព្រម​ទទួល​ឋានៈ​នេះ​​​ជា​បណ្តោះ​អាសន្ន ដរាប​ដល់​ប្រទេស​កម្ពុជា​នឹង​មាន​សន្តិភាព​ឡើង​វិញ ។ នៅ​ជំនាន់​នោះ គឺ​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៨០ សម្តេច​ព្រះ​មហា​សង្ឃរាជ​នៅ​ប្រទេស​កម្ពុជា គឺ សម្តេច ទេព វង្ស ដែល​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្រោម​ការ​គាំ​ទ្រ​ពី​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​តែង​តាំង​កាល​ពី​ឆ្នាំ ១៩៨១ ។ ធម្មយាត្រា នៅ​ឆ្នាំ ១៩៩២ ជា​ឆ្នាំ​ដំបូង ដែល​អង្គការ​សហប្រជាជាតិ​​បាន​អនុវត្ត​សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស​នៃ​ឆ្នាំ ១៩៩១ ទើប​ព្រះ​មហា​ឃោសានន្ទ ​​ដឹក​នាំ​ធម្មយាត្រា​នៅ​ថ្នាក់​ជាតិ​ជា​​លើក​ដំបូង​​ សម្រាប់​​ផ្តល់​នូវ​សន្តិភាព​ដល់​ប្រទេស​ខ្មែរ​​ទាំង​មូល ​ដើម្បី​ឲ្យ​ជន​ជាតិ​ខ្មែរ​​មាន​សេចក្តី​សង្ឃឹម​និង​សន្តិភាព​​ឡើង​វិញ។ ធម្មយាត្រា​នេះ​ បាន​ធ្វើ​ដំណើរ​​និង​ចំណាយ​ពេល​អស់​រយៈ​ពេល ​១៦ ​ថ្ងៃ ​និង​ ​២០០ គ.ម. ​ឆ្ពោះ​ទៅ​កាន់​​តំបន់​ខ្មែរ​ក្រហម ដោយ​ឆ្លង​កាត់​ដី ដែល​ពួក​ខ្មែរ​ក្រហម​បាន​បង្កប់​គ្រាប់​មីន ។ បន្ទាប់​​មក ព្រះ​អង្គ​នាំ​​ធម្មយាត្រា​​ជា​ច្រើន ​ឆ្ពោះ​មក​ប្រទេស​កម្ពុជា​​ទាំង​មូល ជាមួយ​មនុស្ស​ចំនួន​ប្រមាណ​ ២០០ ទៅ ៣០០ នាក់​រៀង​រាល់​ឆ្នាំ (មាន​ទាំង​ព្រះ​សង្ឃ ដូន​ជី និង​ឧបាសក​ឧបាសិកា) ។ នៅ​ឆ្នាំ ១៩៩៥ មាន​រហូត​ដល់ ៥០០ នាក់ ដែល​ធ្វើ​ធម្មយាត្រា ។ នៅ​ឆ្នាំ ១៩៩៥ នោះ មាន​ពួក​ខាង​​ « បូជនីយេសចរណ៍​អន្តរជំនឿ​ដើម្បី​សន្តិភាព​និង​ជីវិត » បាន​ទៅ​ជួប​និង​រួប​រួម​គ្នា​ជា​មួយ​ពួក​អ្នក​ធ្វើ​ធម្មយាត្រា​នោះ ។ ក្រុម​ទាំង ២ បាន​ដើរ​ឆ្លង​កាត់​ប្រទេស​កម្ពុជា ពី​ព្រំ​ប្រទល់​ថៃ រហូត​ដល់​ព្រំ​ប្រទល់​វៀតណាម ដោយ​បាន​ដើរ​កាត់​តំបន់​ដែល​ពួក​ខ្មែរ​ក្រហម​កាន់​កាប់ អស់​រយៈ​ពេល​ច្រើន​ថ្ងៃ ។ ដោយ​ហេតុ​តែ​បាន​បង្រៀន​នូវ​ភាព​អហិង្សា និង​កសាង​វត្ត​អារាម​ខាង​ពុទ្ធសាសនា​ទូទាំង​ពិភព​លោក ដើម្បី​ជួយ​ជ្រោម​ជ្រែង​ដល់​ជន​ជាតិ​ខ្មែរ ដែល​ត្រូវ​និរទេស ឲ្យ​ឋិត​នៅ​ក្នុង​សាសនា​ប្រកប​ដោយ​សន្តិភាព​របស់​ខ្លួន​នេះ បាន​ជា​ព្រះ​មហា​ឃោសានន្ទ​ បាន​ទទួល​ « រង្វាន់​នៃ​​សេចក្តី​ក្លាហាន​និង​មនសិការ ពី​​មូលនីធិ​ ភីស ​អាប្បេយ៍ (អាស្រមបទ​សន្តិភាព) » (Peace Abbey Courage of Conscience Award) ។ គេ​បាន​ដាក់​ឈ្មោះ​ព្រះ​អង្គ​ថា ជា « មហាត្មៈ​គន្ធី នៃ​ប្រទស​កម្ពុជា » ។ លោក​ស្រី ឃ្លែរប៊ន ផិល្ល (Claiborne Pell) ដែល​ជា​ប្រធាន​គណៈ​កម្មាធិការ​ការ​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិកាំង បាន​ស្នើ​ឈ្មោះ​របស់​ព្រះ​អង្គ ចំពោះ​រង្វាន់​សន្តិភាព​ណូបែល[១៣] ។ គេ​ក៏​បាន​ស្នើ​ព្រះ​នាម​ព្រះ​អង្គ ចំពោះ​រង្វាន់​នេះ នៅ​ឆ្នាំ ១៩៩៥, ១៩៩៦ និង ១៩៩៧ ដោយ​យល់​ឃើញ​សកម្មភាព​របស់​ព្រះ​អង្គ​ក្នុង​ការ​នាំ​សន្តិភាព​ដល់​ប្រទេស​កម្ពុជា ។ ព្រះ​មហា​ឃោសានន្ទ ក៏​មាន​តួ​នាទី​ជា​ទី​ប្រឹក្សា​ឲ្យ​​​​ « ពុទ្ធសាសនិក​សម្ព័ន្ធ​ដើម្បីសន្តិភាព » (Buddhist Peace Fellowship) ហើយ​ព្រះ​អង្គ​គង់​ម្តង​ម្កាល​នៅ​វត្ត​អារាម​​បាលិលេយ្យ​ ដែល​កសាង​ដោយ​ជន​ភៀស​ខ្លួន​ខ្មែរ នៅ​ទី​ក្រុង​ហ្វ៊ីឡាឌែលហ៊្វីយ៉ា រដ្ឋ​ផេនស៊ីលវ៉ានីញ៉ា ស.រ.អា. ។ សម្តេច​ព្រះ​មហា​ឃោសានន្ទ ​បាន​ទទួល​អនិច្ចធម្ម​នៅ​ក្រុង​ន័រធ៍​ហាំប៍តុន រដ្ឋ​ម៉ាស្សាឈូសេត្តស៍ នៃ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី ១២ ខែ​មីនា ឆ្នាំ ២០០៧ ៕ ប្រភពដកស្រង់អត្ថបទ ប្រភពសំឡេងmp3 ដោយ​៥០០០​ឆ្នាំ​
images/articles/3071/255ok.jpg
ផ្សាយ : ២២ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៤,៥៧៣ ដង)
វណិជ្ជាសូត្រ ទី៧ [៧៧] ម្នាលភិក្ខុទាំងឡាយ ជំនួញ ៥ យ៉ាងនេះ ឧបាសកមិនគួរធ្វើឡើយ។ ជំនួញ ៥ យ៉ាង តើដូចម្តេច។ គឺការជួញគ្រឿងសស្រា្តវុធ ១ ការជួញមនុស្ស ១ ការជួញ (សត្វដែលគេសម្លាប់យក) សាច់ ១ ការជួញគ្រឿងស្រវឹង ១ ការជួញថ្នាំពិស ១។ ម្នាលភិក្ខុទាំងឡាយ ជំនួញ ៥ ប្រការនេះឯង ឧបាសកមិនគួរធ្វើឡើយ។ វណិជ្ជាសូត្រ ទី ៧ ឬ ជំនួញ ៥ យ៉ាងនេះ ឧបាសកមិនគួរធ្វើឡើយ បិដក ៤៥ ទំព័រ ១៦០ ឃ្នាប ៧៧ ដោយ៥០០០ឆ្នាំ
images/articles/2829/esrfddfdgfbghj.jpg
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២១ (អាន: ២៣,០៨៦ ដង)
កាល​បើ​នៅ​ត្រូវ​ការ​ច្រើន​ប៉ុន​ណា ក៏​ត្រូវ​តែ​រែក​ពុន​លី​សែង ឬ​ក៏​ត្រូវ​ទូល​ទៅ​នូវ​ភារៈ​ធ្ងន់​ប៉ុណ្ណឹ​ងដែរ ។ ការ​ស្វែង​រក​និង​ការ​បាន​មក មើល​ទៅ​ហាក់​ដូច​ជា​ហ៊ឹក​ហ៊ាក់​ហ៊ឺហាខ្លាំង​ក្លា​មាំ​មួន​ណាស់ ប៉ុន្តែ នេះ​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​ភាព​ងាយ​ស្រួល ក្លាយ​ទៅ​ជា​យ៉ាប់ ទៅ​ជា​រវល់​ច្រើន លំបាក​ច្រើន ដោយ​ទាំង​មិន​ចាំ​បាច់​អ្វីនោះ​​ផង​ឡើយ ។ វា​ជា​ការ​សាង​បញ្ហា សាង​រឿង​រវល់​ឥត​ប្រយោជន៍​ឲ្យ​ខ្លួន​ឯង​ទៅ​វិញ​ទេ នេះ​ឯង​កាម​គុណ វា​មាន​ទាំង​អស្សាទៈ គឺ​សុខ​សោមនស្ស វា​មាន​ទាំង​អាទីនវៈ​គឺ​ទោស ដែល​លំបាក​នឹង​យល់​ទៅ​បាន ។ ដំណោះ​ស្រាយ គឺ​ត្រូវ​ចេះ​ពិចារណា​នូវ​ប្រយោជន៍​ក្នុង​វត្ថុ​ប្រើ​ប្រាស់ និង​ត្រូវ​ដឹង​ថា អ្វី​ដែល​មិន​ចាំ​បាច់​សម្រាប់​ជីវិត​នេះ ព្រោះ​ជីវិត​នេះ ចាំ​បាច់​ត្រូវ​ការ​យ៉ាង​រួស​រាន់​នូវ​កុសលធម៌ ដើម្បី​កម្ចាត់​បង់​ហេតុ​នៃ​សេចក្ដី​ទុក្ខ ដូច​ជា​ភ្លើង​កំពុង​ឆេះ​ក្បាល ហើយ​ប្រញាប់​លត់​នូវ​ភ្លើង​នោះ ដូច្នោះ​ឯង ។ ត្រូវ​ចេះ​សន្ដោស​ក្នុង​បច្ច័យ ៤ ជ្រើស​រើស​យក​អ្វី​ៗ​ដោយ​ស្មារតី មិន​កាន់​យក​តាម​តែ​ចំណង់​នៃ​កិលេស​កាម​នោះ​ឡើយ ត្រូវ​ចាំ​ថា កាម​គុណ​រឹត​តែ​ស៊ី រឹត​តែ​ឃ្លាន , រឹត​តែ​បាន រឹត​តែ​មិន​គ្រប់ ទាំង​ដែល​មិន​ចាំ​បាច់​បាន​អ្វី​ៗ​នោះ​ដោយ​សព្វ​គ្រប់​ទៀត​ផង ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2035/Untitled-1-Recovered.jpg
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៤៣,៩១៦ ដង)
ទុដ្ឋ​ដ្ឋក​សូត្រ​ តិរិ្ថ​យ​១​ពួក មានចិត្ត​ប្រ​ទូស្ត​ ពោ​ល​​តិះ​ដៀល​ (​ព្រះ​មាន​ព្រះ​ភាគ​និង​ភិក្ខុ​សង្ឃ​) មិន​តែ​ប៉ុណ្ណោះ​ តិរិ្ថយ​ដទៃ​ទៀត​ដែល​មាន​សេចក្តី​សំគាល់​ថា មែន​ក៏​ពោ​ល​តិះ​ដៀល​ដែរ ឯ​អក្កោ​ស​វាទ​ ដែល​កើត​ហើយ​ មិន​ចូល​ទៅ​ដល់​ព្រះ​មុនី​ ហេតុ​នោះ ត្រូវ​ដឹង​ថា ព្រះ​មុនី​មិន​មាន​សសរ​ខឿន​ គឺ​រា​គា​ទិ​ក្កិលេស​ ក្នុង​សន្តាន​តិច​តួច​សោះឡើយ ។ បុគ្គល​កន្លង​នូវ​ទិដ្ឋិ​របស់​ខ្លួន​​ដូច​ម្តេច​បាន
images/articles/2034/Untitled-1-Recovered.jpg
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៤៥,០៦៥ ដង)
គ្រា​នោះ សភិ​យ​បរិ​ព្វា​ជក មាន​ចិត្ត​ត្រេក​អរ​ខ្ពស់​ឡើង​ កើត​បីតិ​សោម​នស្ស​ ត្រេក​អរ​ រីក​រាយ ចំពោះ​ភាសិត​ព្រះ​មាន​ព្រះ​ភាគ ហើយ​សួរ​ប្រ​ស្នា​នឹង​ព្រះ​មាន​ព្រះ​ភាគ​ ត​ទៅ៖ (សភិយ​បរិ​ព្វា​ជក​ សួរ​ថា) បណ្ឌិត​ទាំង​ឡាយ ហៅ​បុគ្គល​ អ្នក​បាន​គុណ​វិ​សេស​ដូច​ម្តេច ថា​ជា​ព្រាហ្មណ៍​ ថា​ជា​សមណៈ ដោយ​ហេតុ​ដូច​ម្តេច​ អ្នក​ផង​តែ​ហៅថា ជា​អ្នក​ងូត​លាង (កិលេស​) ដោយ​ប្រ​ការ​ដូច​ម្តេច​ ហៅ​ថា នាគ តើ​ប្រ​ការ​ដូច​ម្តេច
images/articles/2033/Untitled-1-Recovered.jpg
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៥២,០០៤ ដង)
តិស្ស​មេត្តេ​យ្យ​សូត្រ​ ព្រះ​តិ​ស្ស​មេ​ត្តេ​យ្យ​ ដ៏​មាន​អា​យុ​ (​អា​រា​ធ​នា​ថា​) ប​ពិត្រ​ព្រះ​អង្គ​ និ​រទុក្ខ សូម​ព្រះ​អង្គ​ សម្តែង​សេច​ក្តី​ចង្អៀត​ចង្អល់​ របស់​បុគ្គល​ អ្នក​ប្រ​កប​មេ​ថុន​ធម្ម​រឿយ​ៗ ​យើង​ខ្ញុំ​ បាន​ស្តាប់ ពាក្យ​ប្រ​ដៅ​ ព្រះ​អង្គ​ហើយ នឹង​សិក្សា​នូវ​វិ​វេក​ទាំង​ឡាយ ។ (ព្រះ​មាន​ព្រះ​ភាគ​ ត្រាស់​ថា ម្នាល​មេត្តេ​យ្យ​) បុគ្គល​ អ្នក​ប្រ​កប​មេ​ថុន​រឿយ​ៗ រមែង​ភ្លេច​ពាក្យ​ប្រ​ដៅ​ផង ប្រ​តិ​បត្តិ​ខុស​ផង ការ​ប្រព្រឹត្ត​ខុស​នុ៎ះ​ ជា​អំពើ​មិន​ប្រ​​សើរ
images/articles/2049/Untitled-1-Recovered.jpg
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៥១,៩០២ ដង)
ខ្ញុំ​ជា​កូន​ប្រុស​តែ​មួយ​ជា​ទី​ស្រឡាញ់របស់មាតាជា​ទី​ស្រឡាញ់របស់​បិតាដែល​មាតា​បិតាបាន​ហើយដោយ​ការ​ប្រព្រឹត្ត​វ័ត​ដ៏​ច្រើន​ដង​ដោយ​បន់​ស្រន់​ផង។ឯ​មាតា​និង​បិតាទាំង​ពីរ​នោះជា​អ្នក​ប្រាថ្នា​សេចក្តីចម្រើន ​ស្វែង​​រក​ប្រ​យោជន៍ទើប​នាំ​ខ្ញុំ​ថ្វាយ​ព្រះ​ពុទ្ធព្រោះ​សេចក្តី​អនុ​គ្រោះ​(ដោយ​ពាក្យ​ថា​)កូន​នេះ​ធ្លាប់​សុខចម្រើន​ដោយ​សេចក្តី​សុខ​ខ្ញុំ​ព្រះ​អង្គ​បាន​ដោយ​លំបាក​ប​ពិត្រ​ព្រះ​លោក​កនាថយើង​ខ្ញុំ​សូម​ថ្វាយ​
images/articles/2087/Untitled-1-Recovered.jpg
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ២១,០៦៣ ដង)
កប្ប​ដែល​វិនាស​ទៅ​វិញដោយ​ហេតុ​៣​យ៉ាង​គឺៈ ១- វិនាស​ដោយ​ភ្លើង​ឆេះ​កាល បើ​លោក​ធាតុ​ឬ​ចក្កវាឡ​ទាំង១សែន​កោដិមាន​អាយុ​គ្រប់​មួយ​កប្ប​ហើយ ត្រូវ​ភ្លើង​ឆេះ​កម្ទេច​លោក​ធាតុ​ទាំង​នោះ មុន​ដែល​នឹង​ភ្លើង​ឆេះ​នោះ មាន​ភ្លៀង​ធំធ្លាក់​ចុះ​ក្នុង​លោក​ទាំង​១សែន​កោដិ មនុស្ស​ទាំង​ឡាយ​នាំ​គ្នា​ត្រេក​អរ​សាបព្រោះ​បណ្ដុះ​ពូជ​ធញ្ញជាតិ​ផ្សេងៗ កាល​បើ​ដុះ​ល្មម​ស៊ី​បាន​ហើយ ភ្លៀង​ក៏​រាំង​លែង​ធ្លាក់ចុះ​មក​ទៀត​អស់​សែន​ឆ្នាំ​ជា​ច្រើន។ សត្វ​ដែល​មាន​កម្ម​ស្រាលៗ ក៏​ស្លាប់​មុន​សត្វ​ដែល​មាន​កម្ម​អាក្រក់ បាន​ទៅ​កើត​ក្នុង​ព្រហ្ម​លោក​ទាំង​អស់។ លុះ​កាល​កន្លង​យូរ​ទៅ​ទឹក​ដែល​ដក់​នៅ​ក្នុង​ទី​នោះ​ៗ​ក៏​រីង​អស់​ទៅ ពួក​សត្វ​ទាំង​ឡាយ​មាន​ត្រី​នឹង​អណ្ដើក​ជា​ដើម​ក៏​ស្លាប់​អស់​ទៅ។ សត្វ​នរកក្ដី តិរច្ឆានក្ដី មនុស្សក្ដី ស្លាប់​ទៅ​បាន​ទៅ​កើត​ក្នុង​ស្ថាន​សួគ៌ ខំ​ចម្រើន​ឈាន​ក្នុង​ស្ថានសួគ៌​បាន​ទៅ​កើត​ក្នុង​ព្រហ្ម​លោក​ទាំង​អស់។ ត្បិត​មុន​ដែល​ភ្លើង​នឹង​ឆេះ​ចំនួន​មួយ​សែន​ឆ្នាំ មាន​ទេវតា​មួយ​អង្គ​ឈ្មោះ​លោកព្យូហា​ចុះអំពី​ទេវតា​មក ក្លែង​ភេទ​ជា​មនុស្ស​ស្លៀក​សំពត់​ក្រហម​រំសាយ​សក់ មាន​មុខ​ទទឹក​ជោគ​ដោយ​ទឹក​ភ្នែក ជូក​ទឹក​ភ្នែក​ហើយ​ដើរ​ទៅ​តាម​ផ្លូវ​មនុស្ស ប្រកាស​ប្រាប់​ថាអ្នក​ទាំង​ឡាយ​នៅ​មួយសែន​ឆ្នាំ​ទៀត​កប្ប​នឹង​វិនាស លោក​នឹង​វិនាស ទឹក​សមុទ្រ​នឹង​រីងខះ ផែន​ដី​ភ្នំសុមេរុ ទេវលោក ព្រហ្មលោក​នឹង​វិនាស អ្នក​ទាំង​ឡាយ​ចូល​ចម្រើន​មេត្តា​ភាវនា​និង​ខំ​បម្រើ​មាតាបិតា​ដោយ​គោរព។ ក្នុង​ពេល​នោះ​មនុស្ស​ទាំង​ឡាយ​ជា​សប្បុរស​បាន​ស្ដាប់​ពាក្យទេវតា​នោះ​ហើយ ក៏​កើត​សវេកតក់ស្លុត​មុន​គេ ប្រញាប់ប្រញាល់​ធ្វើ​បុណ្យ​ទាន​បម្រើ​មាតាបិតា​មិន​មាន​សេចក្ដី​ប្រមាទ លុះ​ដល់​ស្លាប់​ទៅ​បាន​កើត​ក្នុង​ទេវលោក ខំចម្រើន​ឈាន​ក្នុង​ទេវលោក បាន​សម្រេច​ឈាន​ក៏​បាន​ទៅ​កើត​ក្នុង​ព្រហ្មលោក​ទៅ មិនបាន​ទៅ​រង​ទុក្ខ​វេទនា​យូរ​ដូច​ជន​អសប្បុរស​ឡើយ។ ក្នុង​គម្ពីរវុសុទ្ធិមគ្គប្រាប់ថាវស្សុបច្ចេទតោ បន ឧទ្ធំ ទីឃស្ស អទ្ធុនោ អច្ចយេន ទុតិយោ សុរិយោចាតុភវតិ... ដូច្នេះ​ជាដើម។សេចក្ដីថាៈ រាប់​តាំង​អំពី​កាល​ដែល​រាំង​ភ្លៀង កន្លង​កាល​ជា​យូរ​អង្វែង មាន​ព្រះអាទិត្យ​ទី ២ កើត​ឡើង​ប្រាកដ។ កាល​ព្រះអាទិត្យ​ពីរ​មាន​ក្នុង​លោក​ហើយ យប់​នឹង​ថ្ងៃ​មិន​ប្រាកដ។ ព្រះអាទិត្យ​មួយ​រះឡើង មួយ​លិច​ទៅ ក្នុង​លោក​មាន​កម្ដៅ​ពព្រះអាទិត្យ​ជាប់​ជានិច្ច​រាល់​វេលា។ ក្នុង​កាល​មុន​អំពី​កាល​ដែល​ព្រះអាទិត្យ​ញ៉ាំង​កប្ប​ឲ្យ​វិនាស​នោះ​សុរិយទេវបុត្រ​តែង​មាន​ក្នុង​សុរិយវិមាន ដល់​មក​ក្នុង​ពេល​ដែល​ព្រះអាទិត្យ​ញ៉ាំង​កប្បឲ្យ​វិនាស​នោះ សុរិយវិមាន មិន​មាន​ទេវបុត្រ​ឡើយ។ សុរិយមណ្ឌល​ដែល​កើត​ថ្មី​មាន​កម្លៅ​ក្លាហាន​ណាស់ ពពក​នឹង​អ័ព្ទ​ក្នុង​អាកាស​បាត់​អស់ ជា​អាកាស​ប្រាសចាក​មន្ទិល។ កាល​បើ​ព្រះអាទិត្យ​២​កើត​ឡើង​ក្នុង​លោក ហើយ​ទឹក​ក្នុង​ស្ទឹង​តូចៗ​រីងខះ​អស់​ឥតសល់។ លុះ​កន្លង​កាល​យូរ​ទៅ​ព្រះអាទិត្យ​ទី៣​កើត​ឡើង ទឹក​ក្នុង​ស្ទឹង​ធំ​ទាំង​៥​ក៏​រីង​ខះ​អស់​ទៀត។ លុះ​កាល​កន្លង​យូរទៅ ព្រះអាទិត្យ​ទី៤​កើត​ឡើង ទឹក​ក្នុង​ស្រះធំ​ទាំង​៧ មាន​ស្រះអនោតត្តជាដើម​ក៏​រីង​ខះ​អស់​ទៀត។ លុះ​កាល​កន្លង​យូរ​ទៅ ព្រះអាទិត្យ​ទី​៥​កើតឡើង ទឹក​ក្នុង​សមុទ្រ​ក៏​រីង​ខះ​អស់​ទៀត ក្នុង​លោក​ទាំង​មូល​គ្មាន​ទឹក​មួយ​ដំណក់​ឡើយ។ លុះ​កន្លង​កាល​យូរ​ទៅ​ព្រះអាទិត្យ​ទី៦​កើង​ឡើង ចក្កវាឡ​ទាំង​មួយ​សែនកោដិ​មាន​ផ្សែង​ហុយ​ទ្រលោម​ឡើង មាន​ជ័រ​ហូរ​អំពី​ផែន​ដី។ លុះ​កន្លង​កាល​យូរទៅ ព្រះអាទិត្យ​ទី៧កើត​ឡើង ចក្កវាឡទាំង​មួយ​សិនកោដិ មាន​អណ្ដាត​ភ្លើង​ឆេះ​សន្ធោសន្ធៅ ឆេះរលាយ​ភ្នំ​កម្ពស់​មួយ​យោជន៍ៗ​ជាដើមដរាប​ដល់​ភ្នំ​សិនេរុ បណ្ដាល​ឲ្យ​វិនាស​សាប​សូន្យ​ទៅ។ អណ្ដាត​ភ្លើង​ដែល​ឆេះ​នោះ​ក៏​កួច​ទៅ​ឆេះ​ក្នុង​ស្ថាន​ចាតុមហារាជិកា ឆេះស្ថានតាវត្តិង្ស ស្ថានយាមា ស្ថានតុសិត ស្ថាននិម្មានរតី ស្ថានបរនិម្មិតវសវតី និង​ឆេះនូវ​ស្ថាន​ព្រហ្មជាន់​ខាង​ក្រោម​ទៅ​ទល់​ត្រឹម​ស្ថានអាភស្សរៈ។ សា យាវ អណុមត្តម្បិ សង្ខ័ារគតំ អត្ថិ តាវ ន និព្វាយតិ។ អណ្ដាតភ្លើងនោះ បើ​របស់​ដែល​ឆេះ​នោះ​មិន​ទាន់​អស់ ក៏​មិន​ទាន់​រលត់ ឆេះ​ដរាប​ដល់​អស់​មិន​ឲ្យ​សល់​ផេះ ទើប​រលត់​ទៅ ឧបមា​ដូច​ជា​ភ្លើង​ឆេះ​ប្រេង។ ទី​ខាង​ក្រោម​ជា​អាកាស​ទទេ ខាង​លើ​ក៏​ជា​អាកាស​ទទេដូច​គ្នា​ទាំង​អស់​មាន​ងងឹត​ធំ​តែ​មួយ។ ២- វិនាស​ដោយ​ទឹក កាល​បើ​លោក​ធាតុ​ឬ​ចក្កវាឡ​មាន​អាយុ​មួយ​កប្ប​ហើយ​ត្រូវ​វិនាស​ទៅ​វិញ។ កាល​ដែល​វិនាស​ដោយ​ទឹក​មាន​ទំនាក់ទំនង​គ្នា​នឹង​វិនាសដោយ​ភ្លើង​ដែរ គ្រាន់​តែ​ប្លែក​ដូច្នេះ គឺ​មហាមេឃ​បណ្ដាល​ភ្លៀង​ទឹក​ក្រុត​ឲ្យ​ធ្លាក់​ចុះ​មក​ក្នុង​ចក្កវាឡ​ទាំង​មួយ​សែន​កោដិ សម្ភារៈ​ទាំង​ឡាយ​មាន​ភ្នំ​ជា​ដើម កាល​បើ​ត្រូវ​ទឹក​ក្រុត​ហើយ​ក៏រលាយ​រលួយ​អស់​ទៅ ទឹក​ក្រុត​នោះ​ខ្យល់​បក់​ទ្រទ្រង់​ជុំវិញ រលាយ​នូវ​សម្ភារៈ​ខាង​ក្រោម រំលាយ​នូវ​ស្ថានសួគ៌​៦​ជាន់​និង​ស្ថាន​ព្រហ្ម​ជាច្រើន​ជាន់​ទៀត​ទៅ​ដល់​នឹង​ត្រឹម​ស្ថាន​ព្រហ្ម​ឈ្មោះ សុភកិណ្ហា។ ទឹក​ក្រុត​ក៏​រីង​ខះ​អស់​ទៅ សម្ភារៈ​ទាំង​ឡាយ​មាន​ភ្នំ​ជា​ដើម ដែល​រលាយ​ដោយ​ទឹក​ក្រុត​នោះ​ឧបមា​ដែល​មាន​អំបិល​បង់​ទៅ​ក្នុង​ទឹក រលាយ​អស់​ឥត​មាន​សល់​អ្វី​តិចតួច​ឡើយ។ ទីខាង​ក្រោម​ជា​អាកាស​ទទេ ខាង​លើ​ក៏​ជា​អាកាស​ទទេដូច​គ្នា​ទាំង​អស់ មាន​តែ​ងងឹត​ធំ​តែ​មួយ។ ៣- កប្ប​វិនាស​ដោយ​ខ្យល់ កាល​បើ​រលាយ​ដោយ​ធាតុ​ឬ​ចក្កវាឡ​មាន​អាយុ​មួយ​កប្ប​ហើយ ត្រូវ​វិនាស​ទៅ​វិញ។ ការ​ដែល​វិនាស​ដោយ​ខ្យល់​នោះ មាន​ទំនាក់​ទំនង​ដូច​គ្នា​នឹង​វិនាស​ដោយ​ភ្លើង​ដែរ គ្រាន់​តែ​ប្លែក​គ្នា​ដូច្នេះ​គឺ មហាមេឃ​ញ៉ាំង​ខ្យល់ព្យុះ​ធំ​ឲ្យ​កើត​ឡើង​បក់​បំប៉ើង​ធុលី​ល្អិតៗ ឲ្យ​ហុយ​ទៅ​ព្ធដ៏អាកាស​វិនាស​បាត់​អស់​ទៅ​ជា​មុន ទើប​បក់​បំប៉ើង​នូវ​ដីខ្សាច់​គ្រួស​តូចៗ​និង​ដុំថ្ម​ធំៗ​ដរាប​ដល់​ដើម​ឈើ​និង​ភ្នំ​ឲ្យ​ប៉ះ​ទង្គិច​គ្នា​អណ្ដែត​ទៅព្ធដ៏អាកាស វិនាស​អស់​ឥតសល់​កម្ទេច ទើបបក់បំបែក​ផែន​ដី​ក្នុង​មួយ​សិន​ចក្កវាឡ​និង​ស្ថានសួគ៌​៦ជាន់ ស្ថានព្រហ្ម ដរាប​ទៅ​ទល់​ស្ថាន​ព្រហ្ម​ឈ្មោះ​វេហប្ជលា ឲ្យ​ល្អិត​ខ្ទេចខ្ទី​អស់​ឥត​មាន​សល់​ធុលី​បន្តិចបន្តួច​ឡើយ។ ខ្យល់​ក៏​វិនាស​បាត់​អស់​ទៅ ទីខាង​ក្រោម​ជា​អាកាស​ទទេ ខាង​លើ​ក៏​ជា​អាកាស​ទទេ​ដូច​គ្នា​ទាំង​អស់ មាន​ងងឹត​ធំ​តែ​មួយ។ កប្ប​ដែល​វិនាស​ទៅ​វិញ​ដោយ​អាការៈ​បី​យ៉ាង ដូច​រៀបរាប់​មក​នេះ​ឯង។ អាការៈ​ទាំង​បី​យ៉ាង​នេះ​មិន​មែន​វិនាស​ផ្លាស់​ប្ដូរគ្នា​ម្ដងៗ​ម្នាក់​ទេ គឺ​វិនាស​យ៉ាង​នេះ។វិនាស​ដោយ​ភ្លើង៧ដង ត្រូវ​វិនាស​ដោយ​ទឹក​ម្ដង វិនាស​ដោយ​ភ្លើង​និង​ទឹក​ៗ​តែ​យ៉ាង​នេះ​ចំនួន​៦៣​ដង ទើប​វិនាស​ដោយ​ខ្យល់​ម្ដង។ នេះ​ជា​ធម្មតា​នៃ​ការ​វិនាស​របស់​កប្ប។ ក្នុង​គម្ពីរ​វិសុទ្ធិមគ្គប្រាប់អំពី​ហេតុ​ដែល​បណ្ដាល​ឲ្យ​វិនាស​ថា អកុសលលមូលេសុ ហិ ឧស្សន្នេសុ ឯរំ លោកោ វិនស្សតិ។ សោ ច ខោ រាគេ ឧស្សន្នតរេ អគ្គិនា វិនស្សតិ ទោសេ ឧស្សន្នតរេ ឧទកេន វិនស្សតិ។ កេចិ បន ទោសេ ឧស្សន្នតរេ អគ្គិនា រាគេ ឧស្សន្នតរេ ឧទកេនាតិ វទន្តិ។ មោហេ ឧស្សន្នតរេ វាតេន វិនស្សតិ។ សេចក្ដី​ថាៈ កាល​បើ​អកុសល​មូល​ទាំង​ឡាយ​គឺ រាគៈ ទោសៈ មោហៈ ក្រាស់​ឡើង​ហើយ លោក​តែង​វិនាស​ដោយ​ការ​យ៉ាង​នេះ។ លោក​នោះ​ឯង កាល​បើ​មាន​រោគៈ ក្រាស់​ជាង ត្រូវ​វិនាស​ដោយ​ទឹក។ ចំណែក​ខាង​កេចិតអាចារ្យ​និយាយ​ថាៈ កាល​បើ​មាន​ទោសៈ​ក្រាស់​ជាង ត្រូវ​វិនាស​ដោយ​ភ្លើង បើ​មាន​រាគៈក្រាស់​ជាង​ ត្រូវ​វិនាស​ដោយ​ទឹក។ បើ​មាន​មោហៈ​ក្រាស់​ជាង​ត្រូវ​វិនាស​ដោយ​ខ្យល់។ ដកស្រង់ចេញពីសៀវភៅ កប្បកថា រៀបរៀងដោយ ព្រះបាឡាត់ឧត្ដមលិខិត សុង ស៊ីវសិទ្ធត្ថោ ដោយ​៥០០០​ឆ្នាំ
images/articles/2086/Untitled-1-Recovered.jpg
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៤,៨១៤ ដង)
ស្អប់ក៏ទុក្ខ ស្រឡាញ់ក៏​ទុក្ខ បើ​គេ​ធ្វើ​មិន​ល្អ​ជា​មួយ​ខ្លួន ក៏​មិន​ពេញចិត្ត បង្ក​ទុក្ខ​ឲ្យកើត​ឡើង​មួយ​បែប គឺ​ទុក្ខ​ព្រោះ​ស្អប់ មាន​ការ​លំអៀង​ទៅ​ខាង​ផ្នែក​អន្ទះសា​ក្នុង​ការ​រុញចេញ។ បើ​គេ​ធ្វើ​ល្អ​ជា​មួយ​ខ្លួន​ក៏​ពេញ​ចិត្ត ជាប់​ជំពាក់​ហួងហែង ចង់​ជួប​ចង់​ឃើញ ចង់​ឲ្យ​នៅ​ជិត នេះ​ជា​ទុក្ខ​មួយ​បែប​ទៀត ព្រោះ​ស្រឡាញ់ មាន​ការ​លំអៀង​ទៅ​ខាង​ផ្នែក​អន្ទះសា​ក្នុង​ការ​ទាញ​ចូល
images/articles/2249/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៧,៣២៥ ដង)
សុំទិញចំណែកបុណ្យបានឬទេ? (អដ្ឋកថាមនោរដបូរណីនិងអដ្ឋកថាធម្មបទ ) ក្នុងសេចក្តីខ្លឹមសារនៃរឿងរ៉ាវនេះ ទាក់ទងនឹងព្រះអនុរុទ្ធត្ថេរត្រង់វគ្គដែលកុដុម្ពីក៏ លុះស្លាប់ទៅហើយ បាន​កើតក្នុងទេវលោកសោយទិព្វសម្បត្តិដ៏ប្រណិត ។ កាលទេវកុដុម្ពីក៍ នោះចុតិចាកទេវលោកនោះ មក​កើត​ក្នុង​ត្រកូលក្រខ្សត់មួយ ដែលនៅក្នុងក្រុងពារាណសី ដោយបានមកជាមនុស្សរែកស្មៅ
images/articles/2252/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៧,៥៩៧ ដង)
បុណ្យ បាប ជាកម្មធាតុធំបំផុត សម្រាប់ជីវិតសត្វ​ក្នុងសកល​ពិភព​លោក ដែល​ព្រះ​សម្មា​សម្ពុទ្ធ ព្រះ​អង្គ​ទ្រង់​​មានព្រះបំណង​ឲ្យមនុស្ស​​សត្វទាំង​ឡាយ បានចេះចាំ បានយល់ន័យ​របស់ធម្មធាតុទាំងពីរនេះ យ៉ាង​ទូលំទូលាយ យ៉ាង​ត្រឹមត្រូវ ។ ព្រះបរមលោក​នាថ ទ្រង់មិន​ចង់ឲ្យ​ឃើញ​នូវសេចក្តី​ទុក្ខព្រួយ, សេចក្តី​ល្ងង់​ខ្លៅ​ របស់​សកល​មនុស្សដែល​បាន​ជួប
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.83