images/articles/2814/dtcgfvfbfvcx.jpg
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២១ (អាន: ២៧,០៣៦ ដង)
បាទទី ៣ នៃព្រះគាថា ដែលព្រះអស្សជិត្ថេរ បានសម្ដែងប្រាប់ដល់ព្រះសារីបុត្ត ព្រះអដ្ឋកថាវិន័យ មហាខន្ធកៈ បានពន្យល់សេចក្ដីថា តេសំ ឧភិន្នម្បិ សច្ចានំ យោ អប្បវត្តិនិរោធោ តញ្ច តថាគតោ អាហាតិ អត្ថោ ។ តេនស្ស និរោធសច្ចំ ទស្សេតិ ។ មានសេចក្ដីថា ព្រះតថាគតត្រាស់សម្ដែងនូវនិរោធ គឺការមិនប្រព្រឹត្តទៅនៃសច្ចៈសូម្បីទាំង ២ ( គឺទុក្ខសច្ចនិងសមុទយសច្ច ) នោះផង ។ ដោយពាក្យនេះឯង ដែលព្រះថេរៈសម្ដែងនូវនិរោធសច្ចដល់ព្រះសារីបុត្តនោះ ។
អថ វា តេសញ្ច យោ និរោធោតិ ឯត្ថ តេសំ យោ និរោធោ ច និរោធុបាយោ ចាតិ ឯវំ ទ្វេបិ សច្ចានិ ទស្សិតានិ ហោន្តីតិ ។ ម្យ៉ាងទៀត ក្នុងបាទនៃព្រះគាថា ដែលថា តេសញ្ច យោ និរោធោ ច នេះ គឺសូម្បីសច្ចៈទាំង ២ ( បានដល់និរោធសច្ចនិងមគ្គសច្ច ) ដែលព្រះថេរៈសម្ដែងហើយ យ៉ាងនេះថា ការរលត់នៃសច្ចៈទាំង ២ នោះ ( គឺទុក្ខសច្ចនិងសមុទយសច្ច ) និងឧបាយនៃការរលត់សច្ចៈទាំង ២ នោះឯង ដោយប្រការដូច្នេះ ។
សេចក្ដីដែលព្រះអដ្ឋកថាពន្យល់ក្នុងបាទនៃព្រះគាថា តេសញ្ច យោ និរោធោ ច នេះ គឺព្រះអស្សជិត្ថេរ ប្រកាសសច្ចៈ ២ គឺនិរោធសច្ច និងមគ្គសច្ច ។ និរោធសច្ច បានដល់ការរលត់សច្ចៈ ២ ខាងដើម គឺទុក្ខសច្ចនិងសមុទយសច្ច ចំណែកមគ្គសច្ចវិញ បានដល់ឧបាយនៃការរលត់ទុក្ខសច្ចនិងសមុទយសច្ចហ្នឹងឯង ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2809/asfasdcdsacasdx.jpg
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៤៧,២៣៤ ដង)
បើព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថា ភ្នំមាស ២ ក៏មិនល្មមគ្រប់គ្រាន់ចំពោះមនុស្សម្នាក់ ( បិដកលេខ ២៩ ទំព័រ ៣១៨ ) ដូច្នេះយើងគួរតែរៀនហ្វឹកហាត់ចិត្ត ឱ្យចេះស្កប់ស្កល់ក្នុងពេលនេះតែម្ដងទៅ ។ សូម្បីតែជីវិតនេះ ក៏មិនមែនជារបស់យើងផង តើអ្វីផ្សេងទៀតទៅដែលជារបស់យើងនោះ យើងកុំបំភ្លេចជរា ព្យាធិ មរណៈដែលជាម្ចាស់នៃជីវិតនេះឱ្យសោះ ឬក៏អនិច្ចំជាដើម ដែលជាម្ចាស់នៃបញ្ចក្ខន្ធ ។ ក្នុងសេចក្ដីនេះ បើយើងព្រមប្រគល់ជីវិត ឬបញ្ចក្ខន្ធ ឱ្យ ទៅម្ចាស់គេ យើងនឹងស្រាលអំពីភារៈពិតៗ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/1076/Untitled-1-Recovered.jpg
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ១៣,៤៤៨ ដង)
មនុស្សយើងម្នាក់ៗត្រូវការសភាពត្រជាក់ចិត្តចង់បាននូវសេចក្តីស្ងប់ចិត្ត ហើយគិតធ្វើយ៉ាងណា ឲ្យខ្លួនបានសប្បាយចិត្តជារៀងរាល់ថ្ងៃ បុគ្គលខ្លះគិតដូច្នេះហើយក៏ដើរលេងតាមឆ្នេរសមុទ្រខ្លះ ព្រៃភ្នំខ្លះ ទៅកាន់ប្រាសាទបុរាណខ្លះ ទៅកាន់ឧទ្យានផ្កាតូចធំ ខ្លះទៅកាន់ស្រុកឆ្ងាយជិតខ្លះទៅមើលល្បែងរបាំច្រៀងរាំខ្លះស្តាប់តន្ត្រីខ្លះជិះយានជំនិះតាមដងវិថីតូចធំខ្លះ ទៅកាន់ទីផ្សារលក់ទំនិញខ្លះរហូតដល់ ហ៊ានបរិភោគទឹកស្រវឹង ទៀតផងប៉ុណ្ណោះជាដើម គឺដើម្បីឲ្យខ្លួនសប្បាយ បានត្រជាក់ចិត្តរួចផុតអំពីគំនរភ្លើង គឺសេចក្តីទុក្ខសោក ប៉ុន្តែការដើរទស្សនាទាំងអស់នេះមិនអាចបានធូរស្រាលអំពីសេចក្តីទុក្ខសោក ប៉ុន្តែការដើរទស្សនា ទាំងអស់នេះមិនអាចបានធូរស្រាលអំពីសេចក្តីទុក្ខសោកបានឡើយ ឬបើបានធូរស្រាលខ្លះនោះក៏បានបន្តិចបន្តួចប៉ុណ្ណោះ ប្រៀបដូចជាថ្នាំស្ពឹក ដែលគេចាក់ដើម្បីកុំឲ្យឈឺក្នុងរយះពេលខ្លីគឺ១ម៉ោង ២ ម៉ោង ឬ ១ថ្ងៃប៉ុណ្ណោះ ដូច្នេះការដើរគ្រប់ទីកន្លែងមិនមែនជាដំណោះស្រាយធ្វើឲ្យធូរស្រាលបានត្រជាក់ចិត្តដូចជាការធ្វើទានរក្សាសីលចំរើនមេត្តាចិត្តព្រោះការរក្សាសីលជាដើមទើបអាចរំលត់នូវសភាពក្តៅក្រហាយក្នុងចិត្តបាន គប្បីជ្រាបថាសេចក្តីសុខមិនមែននៅឆ្ងាយអំពីក្នុងចិត្តរបស់ខ្លួនទេ ហើយសេចក្តីទុក្ខ ក៏នៅក្នុងចិត្តដែរដូច្នេះការត្រាច់ទៅកាន់ទីឆ្ងាយៗ ក៏មានចិត្តរួមដំណើរទៅជាមួយដែរ ដូច្នេះសេចក្តីទុក្ខក៏វាមាននៅក្នុង ទីនោះបើមានបញ្ញា នៅទីបញ្ញា នៅទីនើ បញ្ញានោះឯងក៏រំលត់នូវសេចក្តីទុក្ខនោះបាន ។
- មិនត្រជាក់ទេ បើនៅតែឱបភ្លើង
-មិនត្រជាក់ទេ បើនៅតែប្រកាន់
-មិនត្រជាក់ទេ បើនៅតែជាប់ជំពាក់
-មិនត្រជាក់ទេ បើនៅតែខឹងក្រោធច្រើន
-មិនត្រជាក់ទេ បើនៅតែមានគំនិតខូច
-មិនត្រជាក់ទេ បើនៅតែមានគំនិតយល់ខុស
-មិនត្រជាក់ទេ បើនៅតែច្រណែនអ្នកដទៃ
-មិនត្រជាក់ទេ បើនៅតែទ្រុស្តសីល
-មិនត្រជាក់ទេបើមិនមានបញ្ញា
នត្តិ សន្តិ បរំ សុខំ
ពុំមានសេចក្តីសុខដទៃ ក្រៅអំពីសេចក្តីស្ងប់ឡើយ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ មេត្តាចិត្ត
រៀបរៀងដោយៈ ធម្មាចារ្យ កែវ វិមុត្ត
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1082/Untitled-1-Recovered.jpg
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ៧៦,៦៧៤ ដង)
មានសម្បត្តិតែក្របុណ្យ
មនុស្សក្នុងលោក អ្នកដែលមានទ្រព្យសម្បត្តិច្រើនក៏មានច្រើននាក់ដូចជាសេដ្ឋី គហបតី អ្នកមានដីស្រែចំការ រថយន្ត តូវធំមាសប្រាក់ជាច្រើន និង អ្នកបម្រើប្រុស ស្រីទៀតផង បុគ្គលនោះនៅតែមិនមានឱកាស ដើម្បីបំពេញបុណ្យកុសលសំរាប់ជាទីពឹងរបស់ខ្លួនស្ថិតនៅក្នុងសភាពកំណាញ់ រិះស្វិតស្វាញ រហូតអស់ជីវិតនេះហើយហៅថា មានសម្បត្តិតែក្របុណ្យ ។
images/articles/1083/Untitled-1-Recovered.jpg
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ៧៦,៥៨៦ ដង)
ហេតុអ្វីបានជាសត្វលោកយើង ឃើញគេមានសេចក្តីសុខមានយសជាដើមហើយក៏ច្រណែននឹងអ្នកដទៃនោះ ៗ មកអំពីក្នុងចិត្តមិនមានមេត្តាគឺសេចក្តីរាប់អាន កមិនមានមុទិតា គឺសេចក្តីត្រេកអរតាមនៅពេលដែលអ្នកដទៃមានសេចក្តីសុខជាដើម គួរពិចារណាតាមព្រះពុទ្ធដីកាថា
images/articles/1085/Untitled-1-Recovered.jpg
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ២៣,៤៩០ ដង)
មានព្រះពុទ្ធវចនៈកន្លែងមួយបានសម្តែងថា ក្នុងសង្សារវដ្ដ គឺការវិលវល់កើតស្លាប់ដែលកំណត់ទីបំផុតខាងដើមមិនបាននេះ សត្វណាដែលមិនធ្លាប់ជាមាតា មិនធ្លាប់ជាបិតា មិនធ្លាប់ជាបុត្រមិនធ្លាប់ជាធីតានឹងគ្នា សត្វនោះមិនងាយរកបានទេដូច្នេះ កាលបើមានហេតុនាំឲ្យក្រោធកើតឡើងពីអ្នកណា គប្បីពិចារណាថា បុគ្គលនោះធ្លាប់ជាមាតារបស់យើងបុគ្គលនោះធ្លាប់ជាបិតារបស់យើង ។
អ្នកដែលជាមាតានោះ រក្សាកូនទុកក្នុងពោះជាច្រើនខែ គ្រាកាលកើតចាកផ្ទៃមកហើយ ក៏ចិញ្ចឹមថែរក្សាមិនខ្ពើមមូត្រលាមក ទឹកមាត់ទឹកសម្បោរជាដើម ចាប់កាន់ជូតលាងដោយដៃយ៉ាងស្និទ្ធ ឱបកូន ពកូន បីកូនបំបៅដោះ ចិញ្ចឹមកូនឲ្យរស់ ឲ្យរៀន ។ ល ។
ចំណែកលោកជាបិតាដើរផ្លូវលំបាកផ្លូវឆ្ងាយជួបភ័យព្រួយក្នុងមុខរបរជួញដូរ បិតាខ្លះទៅធ្វើសង្គ្រាមបិតាខ្លះចុះទូកទៅកណ្តាលសមុទ្រ បិតាខ្លះធ្វើការលំបាកផ្សេងៗទៀត ដើម្បីប្រមូឡទ្រព្យមក ដោយគិតថានឹងចិញ្ចឹមកូនតូច ។ទោះជាមិនមែនមាតាបិតា ក៏អាចជាបង ជាប្អូនជាញាតិ ជាមិត្ត ដែលធ្លាប់បានរួមសុខទុក្ខជាមួយគ្នា ។
ដូច្នេះ ការដែលមានចិត្តអាក្រក់ ខឹងក្រោធស្អប់ខ្ពើមដល់បុគ្គលទាំងនោះគឺជាការមិនសមគួរសោះឡើយ ។ព្រោះតែការហួងហែងកូនប្រុសស្រី សន្សំទ្រព្យទុកសម្រាប់កូន ទើបបានមិនធ្វើទាន មិនបានរក្សាសីល ភ្លាត់គតិខ្លួនឯងទៅនរក ឬប្រេតតិរច្ឆាន អស់កាលដ៏យូរអង្វែង ទើបបានកើតមកជាមនុស្សកំសត់ក្រីក្រ ពិការខ្វាក់ខ្វិន លំបាកលំបិន ត្រាច់ចរសូមទាន ដូច្នេះ ទើបយើងមិនត្រូវញ៉ាំងចិត្តឲ្យប្រទូស្ត ឬ ឲ្យស្អប់ខ្ពើមទៅលើអ្នកដែលធ្លាប់ពលីជីវិតចំពោះយើងឡើយ ។
អត្ថបទនេះដកស្រង់ចេញពីសៀភៅៈ វិធីរម្ងាប់សេចក្តីក្រោធ
រៀបរៀងដោយៈ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/637/Untitled-1.jpg
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ៣៥,៣២២ ដង)
រឿងនិសិ្សតឈ្មោះគំរក់
( ចាក នា. ឯ. )
( អាក្រក់ចុះឪ្យតែល្អ ក្រចុះឪ្យតែមាន )
កាលកន្លងទៅយូរមកហើយ ព្រះពោធិសត្វ ទ្រង់ព្រះជាតិជាអាចារ្យទិសាបាមោក្ខ មាននាមល្បីល្បាញក្នុងកត្តសិលា
images/articles/1744/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៦,៨៧២ ដង)
អនិសង្ឃអធិវាសនក្ខន្តី
អធិវាសនក្ខន្តីនេះ លោកសរសើរដោយអនេកបរិយាយមានដើមថា៖
សីលសមាធិគុណានំ ខន្តិ បធានការណំ
សព្វេបិ កុសលាធម្មា ខន្ត្យាយេវ វឍ្ឍន្តិ តេ
សេចក្ដីអត់ធន់ ជាហេតុជាទីតាំងនៃគុណ គឺសីលនិងសមាធិទាំងឡាយ, ធម៌ទាំងឡាយជាកុសលទាំងអស់នោះ តែងចម្រើនដោយសេចក្ដីធត់ធន់មែនពិត។
កេវលានំបិ បាបានំ ខន្តិ មូលំ និកន្តតិ
images/articles/1745/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ៣៩,៨៤៣ ដង)
ព្រះនាម ភគវា
ព្រះនាមទី១០របស់ព្រះអង្គគឺ « ភគវា » ភគវា ទ្រង់ព្រះនាមថា ភគវា ព្រោះព្រះអង្គមាន ដំណើរល្អទៅកាន់ត្រៃភព ខ្ជាក់ចោលហើយ គឺ ថា ព្រះអង្គមិនត្រឡប់កើតទៀតឡើយ។
ព្រះអង្គខ្ជាក់ចោលនូវមារ ៥ យ៉ាងគឺ៖
១- ខន្ធមារ
២- កិលេសមារ
៣- អភិសង្ខារមារ
៤- មច្ចុមារ
៥- ទេវបុត្តមារ។
ខន្ធមារ មាន ៥ យ៉ាងគឺ៖
១- រូបក្ខន្ធ
២- វេទនាខន្ធ
៣- សញ្ញាខន្ធ
៤- សង្ខារក្ខន្ធ
៥- វិញ្ញាណក្ខន្ធ
images/articles/1747/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ៣២,៩១៨ ដង)
វនសំយុត្ត
វិវេកសូត្រទី១
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ភិក្ខុមួយរូបនៅក្នុងដងព្រៃមួយ ក្នុងដែនកោសល ។ ក៏ក្នុងសម័យនោះ ភិក្ខុនោះទៅកាន់ទីសម្រាកក្នុង វេលាថ្ងៃហើយត្រិះរិះនូវអកុសលវិតក្កៈទាំងឡាយដ៏លាមក ដែលអាស្រ័យនឹងបញ្ចកាមគុណ ។
ក្នុងកាលនោះ មានទេវតាដែលអាស្រ័យនៅក្នុងដងព្រៃនោះ
images/articles/1750/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ៣៤,៩៦៧ ដង)
គឺសភាវធម៌ម៉្យាងដែលប៉ះខ្ទប់នឹងសំលេង រួចក៏រលត់ បាត់ទៅវិញភ្លាម សោតបសាទរូបមិនទៀង មិនមែនជាសត្វ បុគ្គល ។ ការឮ គឺសោតវិញ្ញាណ មិនមែនជាត្រចៀក មិនមែន ជាសំលេង ប៉ុន្តែសភាវធម៌ទាំងបីមានជាប្រក្រតីធម្មតា ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សំដែងនូវសភាវធម៌ប្រក្រតីធម្មតា ឱ្យជាទីតាំងនៃ ការបដិបត្តិរំលត់តណ្ហា មានៈ ទិដ្ឋិ សភាវធម៌ ជាប្រក្រតីធម្មតាៗ ក្នុងជីវិតប្រក្រតីប្រចាំថ្ងៃ ព្រះសាស្តាទ្រង់ ត្រាស់ក្នុងមហាសតិប្បដ្ឋានសូត្រ សភាវធម៌នៅក្នុងមហាសតិប្បដ្ឋានសូត្រ ជាសភាវធម្មតា ដែលគ្រប់គ្នាតែងមាន ទាំងមនុស្ស ទាំងទេវតា ទាំងព្រះឥន្ទ្រ ទាំង ព្រះព្រហ្ម ទាំងការ សិក្សារលឹកពិចារណាទៀតសោត ក៏សិក្សាចំពោះតែសភាវធម៌ណា ដែលកើតឡើងកំពុងប្រាកដសេចក្តីសំខាន់គឺ សតិបញ្ញា ត្រង់ធម៌ដែលជាអារម្មណ៍អ្វីក៏ដោយជាកុសល ឬ ជាអកុសល ឬជាអព្យាកតៈ ដោយពុំចាំបាច់ស្វែងរកក្នុង ទីណាៗដទៃអំពីប្រក្រតីពិតៗនៃជិវិតឡើយ ។
ស្រង់ចាកពីសៀវភៅ ជំនួយសតិភាគ៣
ដែលរៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/1749/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៥,៩៥៥ ដង)
គ្រប់គ្នាស្គាល់ឈ្មោះអកុសល គឺធម៌ដែលមិនមែន កុសល មិនត្រូវការអកុសល តែក៏ធ្លាក់នូវក្នុងអំណាចរបស់អកុសល ព្រោះអកុសលស្ថិតនៅជាមួយចិត្តសន្តានអស់កាល ជាអង្វែងមកហើយ ។ សត្វទាំងឡាយបានដល់នូវសេចក្តីទុក្ខកន្លងមកហើយក្តី កំពុងតែមានទុក្ខក្នុងបច្ចុប្បន្ននេះក្តី ត្រូវបានទទួលទុក្ខក្នុងកាល ខាងមុខទៀតក្តី ក៏ព្រោះតែអកុសល ។
ដរាបណាដែលសត្វទាំងឡាយ នៅមិនឃើញទោស របស់អកុសល សត្វទាំងឡាយរមែងតែងតែធ្លាក់ចុះក្នុងអន្លង់នៃសេចក្តីទុក្ខ ព្រោះតែអកុសល ដរាបនោះដែរ ។ ដោយហេតុនេះឯង រឿងរបស់អកុសលទើបជារឿង ដែលគួរសិក្សា និង ពិចារណាយ៉ាងពិតប្រាកដ ព្រោះថា អកុសលនោះ មានទាំងគ្រោតគ្រាត ធ្វើទុច្ចរិតតាមផ្លូវកាយ តាមផ្លូវវាចាជាដើម មានទាំងកណ្តាលៗដោយការពេញចិត្ត ក្នុងវត្ថុកាម ការថ្នាំងថ្នាក់អាក់អន់ចិត្ត ការច្រណែនជាដើម ដែលអាចមានអកុសលកណ្តាល និង គ្រោតគ្រាតទៅបាន ក៏ព្រោះមានអកុសលប្រភេទម៉្យាងទៀតគឺ អនុស័យកិលេស ដែលជាអកុសលថ្នាក់ល្អិត ជាប់តគ្នាក្នុងសន្តានចិត្ត រហូតទល់ គ្នានិងខណៈនៃអរិយមគ្គកើតឡើង ទើបបានរលត់អស់ដាច់ ផុតអំពីសន្តាន ។
បើព្រះដ៏មានព្រះភាគមិនបានត្រាស់ដឹងក្នុងលោកទេ យើងមិនអាចបានដឹងឡើយថា មានអកុសលថ្នាក់ល្អិតៗ ដែលត្រូវលះបង់ដោយការចំរើនសតិប្បដ្ឋានវិបស្សនា ហើយ សត្វទាំងឡាយទាំងពួង ក៏ពុំអាចរួចផុតចាកទុក្ខក្នុងវដ្តសង្សារ បានឡើយ ។ ព្រោះអាស្រ័យពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ យើងទើបបានដឹងថា អកុសលថ្នាក់ល្អិតៗ នោះ មានពិតប្រាកដ ហើយចាំបាច់ត្រូវកំចាត់បង់ទៀតផង ទើប បានអស់ទុក្ខទាំងពួង ។
រឿងរបស់ លោភ ជារឿងនៃអកុសលពិតៗ សភាព របស់លោភៈ គឺសេចក្តីប្រាថ្នា ការចង់បាន សេចក្តីត្រូវការ សេចក្តីត្រេកអរ ករាពេញចិត្ត ការជាប់ជំពាក់ចិត្ត គឺជាសភាវធម៌ពិតមួយបែប ជាបរមត្ថធម៌ មិនមែនសត្វ ។ តណ្ហា គឺលោភចេតសិក ត្រេកអរប្រាថ្នាក្នុងរូបារម្មណ៍ ក្នុងសំលេង ក្នុងក្លិន រស ផោដ្ឋព្វ និង ក្នុងធម្មារម្មណ៍ ស្ទឹងស្មើដោយតណ្ហាមិនមាន ដោយសេចក្តីថា ស្ទឹងនោះសូម្បីធំប៉ុណ្ណា ក៏ ដោយ ក៏មិនស្មើស្ទឹងតណ្ហាដែរ តណ្ហា ហូរទៅរកអារម្មណ៍ក្នុងលោក មានសន្ទុះលឿន រហ័សខ្លាំងក្លា ហូររហូតក្នុងវដ្តសង្សារ ហូរកាត់តាមកាមភព ឋាន មនុស្ស ឋានទេវតា ហូរធ្លាយដល់ព្រហ្មលោក ព្រហ្ម មានរូប ព្រហ្មអត់រូប ហូរក្នុងសន្តានរបស់បុថុជ្ជនឆ្លងកាត់ សោតាបត្តិមគ្គ សកទាគាមិមគ្គ ជ្រាបតាមទំនប់ អនាគាមិមគ្គ ទាល់តែដល់អរហត្តមគ្គ ទើបបានរីងស្ងួតអស់ ទៅពុំមានសល់។
សេចក្តីប្រាថ្នា មិនអាចនឹងធ្វើឱ្យពេញបានឡើយ ត្រូវការរបស់នេះហើយ រមែងត្រូវការរបស់នោះទៀតជានិច្ច រឿយៗ រហូតសង្សារវដ្ត ព្រោះដូច្នោះ សេចក្តីប្រាថ្នា សេចក្តី ត្រូវការ របស់សត្វទាំងឡាយ ទើបធំជាងមហាសមុទ្រ មិនចេះរីង មិនចេះស្រក ទៅដោយភ្លើងឆេះកប្បឡើយមានតែ ភ្លើងអរហត្តមគ្គប៉ុណ្ណោះ ដែលអាចដុតតណ្ហាឱ្យឆេះអស់បាន ។
តណ្ហាជាតួហេតុនាំឱ្យកើតទុក្ខ ដូចដែលទ្រង់ត្រាស់ តបនឹងសំនួររបស់ទេវតាដែលទូលសួរថា លោកមានអ្វីហ្ន៎ ជាគ្រឿងចងទុក ព្រះដ៏មានព្រះភាគត្រាស់តបថា លោកមានសេចក្តីភ្លើតភ្លើនជាគ្រឿងចងទុក (នន្ទិ សម្ពន្ធនោ លោកោ) សេចក្តីរីករាយភ្លើតភ្លើននេះ ក៏ជាឈ្មោះលោភៈ ជាទុក្ខសមុទយៈហ្នឹងឯង ជាចំណងដ៏មាំបំផុត ដែលជាគ្រឿង ចងរបស់មច្ចុរាជ បើមិនមានកាំបិត អរហត្តមគ្គទេនោះ ពុំអាច កាត់នូវចំណងអត់រូបនេះបានឡើយ ។
ស្រង់ចាកពីសៀវភៅ ជំនួយសតិភាគ៣
រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/1751/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ៣៦,៤០៥ ដង)
សំយុត្តនិកាយ សឡាយតនវគ្គ
អនិច្ចវគ្គទី ១
ម្នាលភិក្ខុទាំងឡាយ រូបទាំងឡាយមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះ ជាអនត្តា របស់ណាជាអនត្តា របស់នោះបុគ្គលត្រូវយល់ ដោយប្រាជ្ញាដ៏ប្រពៃតាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ ។
ព្រះអង្គទ្រង់ត្រាស់សំដែងនូវរូបារម្មណ៍ ជាអារម្មណ៍របស់សតិវិបស្សនា ដោយសេចក្តីថា បុគ្គលរស់នៅ ប្រក្រតីធម្មតា ធ្វើកិច្ចការងារធម្មតាៗរបស់បព្វជិត ឬគ្រហស្ថ ប៉ុន្តែមានការមិនប្រមាទ គឺមិនប្រហែសធ្វេស មិនស្និទ្ធស្នាលដោយការប្រកាន់មាំ សតិរលឹកសិក្សានូវសភាវធម៌ ដែលកំពុងប្រាកដ រូបារម្មណ៍គ្រាន់តែជាសភាវធម៌ម៉្យាង ដែលចក្ខុវិញ្ញាណបានឃើញប៉ុណ្ណោះ ជាសភាវធម៌មិនទៀង មិនមានអ្វីសំខាន់ក្នុងរូបារម្មណ៍ឡើយ ។
សំលេង ក្លិន រស ផោដ្ឋព្វៈ និង ធម្មារម្មណ៍ ទាំងឡាយមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះជាអនត្តា របស់ណាជាអនត្តា របស់នោះបុគ្គលត្រូវយល់ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ ។
ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័កជាអ្នកចេះដឹង ឃើញយ៉ាងនេះ ក៏នឿយណាយនឹងរូបទាំងឡាយផង នឿយណាយនឹងសំលេងទាំងឡាយផង នឿយណាយនឹង ក្លិន រស ផោដ្ឋព្វ ធម្មារម្មណ៍ទាំងឡាយផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេកចិត្តក៏ផុត ស្រឡះចាកអាសវៈ ។
កាលបើចិត្តផុតស្រឡះចាកអាសវៈហើយញាណក៏ កើតឡើងថា ចិត្តផុតស្រឡះហើយ អរិយសាវ័កនោះក៏ដឹង ច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយ អាត្មាអញបាន ប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ចអាត្មាអញក៏បានធ្វើ រួចហើយ មគ្គភាវនាដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ច នេះទៀត មិនមានឡើយ ។
ជីវិតធម្មតាៗ មានសភាវធម៌យ៉ាងណាៗ សុទ្ធតែ ជាសតិប្បដ្ឋានទាំងអស់ ។ ជិវិតសត្វលោករស់នៅសព្វថ្ងៃ អាស្រ័យមានចិត្ត វិបស្សនាឃើញចិត្តក្នុងបច្ចុប្បន្ន កើតឡើងហើយក៏រលត់ទៅ វិញ ទើបមិនប្រកាន់ចិត្តថាជាសត្វ បុគ្គលតួខ្លួនឡើយ សម ដូចព្រះពុទ្ធតម្រាស់ត្រាស់ក្នុងសឡាយតនវគ្គថា ម្នាលភិក្ខុ ទាំងឡាយ ចិត្តជាអតីតៈ និង ចិត្តជាអនាគត ជាអនត្តាទៅ ហើយ ចាំបាច់និយាយថ្វីចំពោះចិត្តជាបច្ចុប្បន្ន ។
ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័កជាអ្នកចេះ ដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យចំពោះចិត្ត ជាអតីតៈ មិនត្រេកអរចំពោះចិត្តជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ នូវចិត្តជាបច្ចុប្បន្ន ។
ពាក្យថារំលត់ចិត្តជាបច្ចុប្បន្ន គឺរំលត់សេចក្តីប្រកាន់មាំ រំលត់ឆន្ទរាគៈក្នុងចិត្តដែលកំពុងប្រាកដ ។ ចិត្តជាបច្ចុប្បន្ននេះ មុននឹងកើតឡើងក៏មិនមានតាំង នៅក្នុងទីណា កាលដែលបែកធ្លាយទៅ កន្លងទៅក៏មិនទៅ តាំងនៅក្នុងទីណាដែរ គួរដែរឬដែលប្រកាន់នូវចិត្តកំពុងប្រាកដ ថាជាយើង ថាជាខ្លួនរបស់យើង ។
ស្រង់ចាកពីសៀវភៅ ជំនួយសតិភាគ៣
ដែលរៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស។
ដោយ៥០០០ឆ្នាំ
images/articles/1752/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ៣៣,៩៩២ ដង)
សេចក្តីឧបមាអំពីនីវរណៈ
ស្រង់ចាក សាមញ្ញផលសូត្រ
កាមច្ឆន្ទៈ - ឧបមាដូចការជំពាក់បំណុលអ្នកដទៃ អ្នកជំពាក់គេ មានទុក្ខច្រើនប្រការ យ៉ាងណាអ្នកពេញ ចិត្តនៅក្នុងវត្ថុកាម ក៏រមែងរហេមរហាមក្នុងការស្វែងរកជាដើម យ៉ាងនោះដែរ ។
តាមពិតសង្ខារធម៌គ្រប់យ៉ាង សុទ្ធតែមិនទៀង មាន ការទ្រុឌទ្រោម អស់ទៅ សូន្យទៅ កាមគុណ ៥ប្រការ ក៏យ៉ាង នោះដែរ ប៉ុន្តែដែលសត្វលោកតែងតែត្រេកអរ
images/articles/1753/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ៣៧,២៤៣ ដង)
អំពីវិញ្ញាណក្ខន្ធ
ក្នុងជីវិតប្រចាំថ្ងៃ គ្រប់គ្នាតែងតែមាននូវរបស់ពិត ម៉្យាងគឺវិញ្ញាណ វិញ្ញាណពុំមែនព្រលឹង ឬអត្តាតួខ្លួនឡើយ វិញ្ញាណជាអនត្តា ។
ចក្ខុវិញ្ញាណជាអនត្តា សោតវិញ្ញាណជាអនត្តា ឃានវិញ្ញាណជាអនត្តា កាយវិញ្ញាណជាអនត្តា មនោវិញ្ញាណជាអនត្តា ។
វត្ថុរូប ៦ ជានិស្សយប្បច្ច័យនៃវិញ្ញាណ គឺចក្ខុវត្ថុជាទីអាស្រ័យនៃចក្ខុវិញ្ញាណ សោតវត្ថុជានិស្សយប្បច្ច័យនៃ
images/articles/1754/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៨,៤៧៩ ដង)
ព្រះអរហន្តក្រោយអំពីអស់ជិវិតទៅ តើដូចម្តេច ?
ចម្លើយៈ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាមិនទៀងជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា របស់នោះជា អនត្តា ។
យើងមិនអាចឆ្លើយថា ព្រះអរហន្ត ក្រោយអំពីអស់ ជីវិតទៅ យ៉ាងម៉េចៗបានឡើយ ព្រោះយើងឃើញនូវបញ្ច ក្ខន្ធក្នុងបច្ចុប្បន្នតាមពិត