images/articles/1314/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៧,៦៥០ ដង)
កូនមានតួនាទីរបស់កូន ដែលត្រូវបដិបត្តិចំពោះមាតាបិតាដូចខាងក្រោមនេះ ៖
១. តាំងចិត្តសិក្សារៀនសូត្រដើម្បីឲ្យបានជាកូនចេះដឹង ។
២. ជួយធ្វើកិច្ចការមាតាបិតាឲ្យបានល្អជាទីបំផុត ។
៣. តម្កល់តម្កើងនូវវង្សត្រកូលឲ្យបានល្អតទៅ ។
៤. ប្រព្រឹត្តខ្លួនឲ្យល្អ ឲ្យសមគួរជាអ្នកទទួលនូវមរតក ។
៥. មាតាបិតាចិញ្ចឹមកូនឲ្យរស់មក កូនត្រូវចិញ្ចឹមមាតាបិតាវិញជាពិសេសនៅពេលគាត់ចាស់ទៅហ្នឹងឯង ។
៦. នាំមាតាបិតាទៅវត្ត ឬកន្លែងផ្សេងៗ តាមសមគួរ ។
៧. នៅពេលមាតាបិតាមានជំងឺត្រូវនៅថែរក្សាឲ្យបានដិត ដល់ត្រូវជួយឲ្យមាតាបិតាបានស្តាប់ធម៌ផង ។
៨. ត្រូវរក្សាទឹកចិត្តរបស់មាតាបិតា មិនឲ្យមាតាបិតាមានទុក្ខកង្វល់ ឬខូចចិត្តដោយសាររឿងមិនល្អរបស់ខ្លួនជាងកូនឡើយ ត្រូវចាំទុកថា សេចក្តីសុខរបស់មាតាបិតា នៅត្រង់កតញ្ញុតាធម៌របស់កូនទាំងឡាយ ។
៩. ត្រូវថែរក្សានូវទ្រព្យសម្បត្តិផង អវយវៈខ្លួនប្រាណទាំងមូលផង ជីវិតផង និងឳវាទផ្សេងៗផង ដែលមាតាបិតាបានប្រគល់ឲ្យមកកូន ។
១០. ធ្វើបុណ្យឧទ្ទិសជូនដល់មាតាបិតា កាលគាត់ធ្វើកាលកិរិយាទៅកាន់បរលោកហើយ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
Thai drama, Chinese drama, Korean drama, Khmer dubbed movies 7Khmer, Merl7, Phum khmer, Khmer chinese movie and Indian drama are so popular movies series on Television and around the world. Some drama series play up to 3 months or a year period on free TV. it is also popular in Khmer society and was dubbed for broadcasting on Khmer TV and all internet networks such as Phumikhmer, Video4Khmer, 7Khmer, Khmer drama and Phum komsan ect.
images/articles/1315/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,១៧៦ ដង)
ជីវតិកថា (តាមបែបទស្សនៈវិជ្ជា)
ការពោលរៀបរាប់ អំពីជីវិត
ពាក្យថា ជីវិត នេះបើគេពុំបានគិតឬប្រើគំនិត ដើម្បីស្វែងយល់ឲ្យដល់ជម្រៅអំពីអត្ថន័យនៃពាក្យនេះទេ គេហាក់ដូចជាបានយល់ស្គាល់ ដឹងពាក្យនេះប្រាកដច្បាស់ទៅហើយ គឺគេគ្រាន់តែឲ្យន័យទៅលើពាក្យថា "ជីវិត" នេះគឺត្រឹមតែការរស់នៅប៉ុណ្ណេះ ឃើញជាការស្រេច ដោយមិនចាំបាច់ទៅមានចម្ងល់និងធ្វើការស្រាវជ្រាវឲ្យបានដឹងយលល់ស្គាល់អ្វីទៀតនោះទេ។
images/articles/1316/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៥៣៤ ដង)
នាទីដែលកូនត្រូវបដិបត្តិចំពោះអ្នកដទៃជាទូទៅដោយការឲ្យនូវទឹកចិត្តល្អស្មោះរបស់កូនៈ
១. កូនត្រូវសម្លឹងមើលមនុស្សគ្រប់គ្នា ដែលបានជួបដោយក្រសែភ្នែកជាមិត្ត ។
២. កូនត្រូវចេះញញឹម ឬមានទឹកមុខស្រស់ស្រាយជាមួយមនុស្សទាំងឡាយ ។
៣. កូនត្រូវចេះសម្លឹងមើលផ្នែកល្អរបស់មនុស្ស កូនត្រូវយល់ថា អ្នកដែលបានកើតមកជាមនុស្ស សុទ្ធតែជាអ្នកធ្លាប់បានធ្វើល្អកូនមិនត្រូវមាក់ងាយអ្នកណាឡើយ ។
៤. កូនត្រូវចេះគួរសមដោយរបៀបល្អគ្រប់យ៉ាង ដូចជាញញឹមរក សំពះ ឱនក្បាលបន្ទន់ខ្លួន ...តាមឋានៈរបស់ខ្លួន និងតាមឋានៈរបស់អ្នកដទៃ ។
៥. កូនត្រូវចេះស្តាប់អ្នកដទៃនិយាយ កុំនិយាយកាត់ដោយឥតរបៀប បើនិយាយ ត្រូវឲ្យមានប្រយោជន៍ ។
៦. កូនត្រូវចេះប្រើពាក្យទាំងពីរយ៉ាងនេះ ឲ្យជាប្រចាំ គឺពាក្យសូមអរគុណ និង ពាក្យសូមអត់ទោស ។
៧. កូនត្រូវនិយាយដោយពាក្យសុភាព ពិរោះទាំងចំពោះមុខទាំងកំបាំងមុខ ។
៨. កូនត្រូវចេះឲ្យកម្លាំងចិត្ត ដោយពាក្យសរសើរជាដើមដល់មនុស្សល្អ ។
៩. កូនត្រូវចេះនិយាយសរសើរ ក្នុងផ្នែកល្អរបស់មនុស្សណា ដែលជាទីស្រឡាញ់ពេញចិត្តរបស់អ្នកដែលកូនកំពុងតែនិយាយជាមួយជាការសរសើរពិត ៗ ។
១០. កូនត្រូវរួមសន្ទនាក្នុងអ្វីដែលអ្នកសន្ទនាអាចឲ្យការចេះដឹងមកកូនបាន ។
១១. កូនត្រូវចេះបដិសេធនូវអ្វីដែលកូនមិនយល់ស្របតាមដោយមិនឲ្យគេខូចចិត្ត ។
១២. កូនត្រូវយករឿងល្អៗ ឬរឿងអ្នកធ្វើល្អមកនិយាយក្នុងពេលសន្ទនា ។
១៣. កូនត្រូងអាស្រ័យបញ្ញា ពិចារណាចំពោះអ្នកដទៃដែលនៅជុំវិញខ្លួនកូន ដោយកូនមិនត្រូវអាងអំណាចអ្វីមួយហើយចាំតែចាប់កំហុសគេឡើយ ។
១៤. កូនគួរតែរកពេលវៀរចាកការនិយាយមិនល្អ ឬវៀរចាកការខឹងក្រោធយ៉ាងតិចឲ្យបានមួយថ្ងៃក្នុងមួយសប្តាហ៍ចាកការខឹងក្រោធ យ៉ាងតិចឲ្យបានមួយថ្ងៃក្នុងមួយសប្តាហ៍ទោះជាថ្ងៃណាក៏បានដែរ ។
១៥. កូនត្រូវសាងឧបនិស្ស័យជួយអ្នកដទៃ ក្នុងការងារអ្វីដែលកូនអាចធ្វើបាន ដោយមិនសម្លឹងផងតបស្នងពីគេវិញត្រូវសន្សមសន្តានករុណាឲ្យកាន់តែមាំទាំ មុននឹងលាចាកលោកនេះទៅ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1317/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,១៩២ ដង)
អនុគ្រោះទាសៈកម្មករ ដោយស្ថាន ៥ យ៉ាង
កូនត្រូវអនុគ្រោះទាសៈកម្មករ ដោយស្ថាន ៥ យ៉ាងគឺ៖
១- យថាពលំ កម្មន្តំ សំវិធានេន ដោយការចាត់ចែងការងារសមគួរតាមកម្លាំង
២- ភត្តវេត្តនានុប្បទានេន ដោយការឲ្យនូវភត្តាហារ និងថ្លៃឈ្នួល
៣- គិលានុប្បដ្ឋានេន ដោយការព្យាបាលក្នុងវេលាឈឺថ្កាត់
៤- អច្ឆរិយានំ រសានំ សំវិភាគេន ដោយការចែករំលែកនូវរបស់មានរសត្រកាលចំឡែក
images/articles/1318/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,១០៨ ដង)
កូនចូរញញឹមដាក់អ្នកដទៃ ដូចដែលកូនប្រាថ្នាឲ្យអ្នកដទៃញញឹមមករកកូនអីចឹងដែរ ។បើកូនញញឹមដាក់កញ្ចក់ កញ្ចក់ក៏ញញឹមដាក់កូនវិញ នៅពេលកូនខឹងក្រោធនឹងបុគ្គលណា កូនសាកល្បងរត់ទៅឆ្លុះមុខខ្លួនឯងក្នុងកញ្ចក់មើល កូននឹងជួយយក្សនៅក្នុងកញ្ចក់នោះពិតជាមិនខានឡើយ ។បើចង់ឲ្យមុខស្អាតត្រូវកុំខឹង ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស
ដោយ៥០០០ឆ្នាំ
images/articles/1304/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,២៩៨ ដង)
ការទំនុកបម្រុងចិញ្ចឹមមាតាបិតា រមែងបានបុណ្យកុសលច្រើនខ្លាំងណាស់ កូនត្រូវតែទំនុកបម្រុងលោកដោយធម៌ ៥ យ៉ាងគឺ៖
១- ភតោ នេសំ ភរិស្សាមិ អាត្មាអញមាតាបិតាបានចិញ្ចឹមរក្សាមកហើយ នឹងចិញ្ចឹមមាតាបិតាវិញ
២- កិច្ចំ នេសំ ករិស្សាមិ នឹងជួយធ្វើការងារមាតាបិតា
៣- កុលវំសំ ឋបេស្សមិ នឹងតម្កល់វង្សត្រកូល
៤- ទាយជ្ជំ បដិបជ្ជាមិ ប្រតិបត្តិឲ្យសមគួរជាអ្នកទទួលទ្រព្យមត៌កបាន
៥- បេតានំ កាលកតានំ ទក្ខិណំ អនុប្បទស្សាមិ ឧទ្ទិទក្ខិណាទានដល់មាតាបិតា ដែលធ្វើកាលកិរិយាទៅកាន់បរលោកហើយ។
ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ៥០០០ឆ្នាំ
images/articles/1305/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៦៥៥ ដង)
កូនជាកូនសិស្ស កូនត្រូវប្រតិបត្តិគ្រូអាចារ្យដោយស្ថាន ៥ យ៉ាងគឺ៖
១- ឧដ្ឋានេន ក្រោកទទួល
២- ឧបដ្ឋានេន គាល់បម្រើ
៣- សុស្សុសាយ ជឿស្ដាប់តាម
៤- បារិចរិយាយ ដោយការបម្រើតូចៗ
៥- សក្កច្ចំ សិប្បំ បដិគ្គហណេន រៀនសិល្បដោយគោរព។
កាលកូនបានគោរពប្រតិបត្តិតាមឱវាទ ទាំង៥ ខាងលើនេះ គ្រូអាចារ្យរបស់កូននឹងអនុគ្រោះកូនវិញ ដោយស្ថាន ៥ យ៉ាងគឺ៖
១- សុវីនីតំ វិនេន្តិ ដឹកនាំល្អ
២-សុគ្គហិតំ គាហាបេន្តិ ឲ្យរៀនល្អ
៣- សព្វសិប្បេសុ តំ សមក្ខាយិនោ ភវន្តិ ប្រៀនប្រដៅសិស្សឲ្យចេះត្រឹមត្រូវក្នុងសិល្បសាស្ត្រសព្វគ្រប់
៤- មិត្តាបច្ចេសុ បដិវេទេន្តិ តែងលើកតម្កើងក្នុងទីប្រជុំមិត្តអាមាត្យ
៥- ទិសាសុ បរិត្តាណំ ករោន្តិ ធ្វើសេចក្ដីការពារក្នុងទិសទាំងឡាយ។
ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ៥០០០ឆ្នាំ
images/articles/1306/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,១៣៣ ដង)
មាតាបិតាក្នុងលោកយើងនេះពិចារណាឃើញហេតុ ៥ យ៉ាង ហើយមានចំណង់ចង់បានបុត្រដែលកើតមកក្នុងត្រកូលគឺ៖
១- ភតោ វា នោ ភរិស្សតិ បុត្រដែលយើងចិញ្ចឹមហើយនឹងចិញ្ចឹមយើងវិញ
២- កិច្ចំ វា នោ ករិស្សតិ បុត្រនឹងជួយធ្វើកិច្ចយើង
៣- កុលវំសោ ចិរំ ឋស្សតិ វង្សត្រកូលនឹងឋិននៅយូរ
៤- ទាយជ្ជំ បដិបជ្ជតិ បុត្រប្រតិបត្តិទទួលយកមត៌ក
images/articles/1307/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៩០២ ដង)
ការចូលរៀនក្នុងសាលា ការលេងកីឡា ការសម្តែងសិល្បៈ ជាដើមទាំងអស់នេះ គឺត្រូវមានគ្រូ មានការគ្រប់គ្រង មានការបង្វឹកពីខាងដើមមក យ៉ាងណាមិញមនុស្សយើងតាំងពីតូចមករហូតដល់ធំ និងចេះមានការទទួលខុសត្រូវដោយខ្លួនឯងបាននោះ ក៏ត្រូវមានឪពុកមានម្តាយ មានគ្រូមានអ្នកមើលថែនិងមានអ្នកបង្វឹកបង្ហាត់បង្រៀន យ៉ាងនេះដែរ កាលបើកូនមានអ្នកបង្វឹកបង្ហាត់បង្រៀនយ៉ាងនោះដែរ កាលបើកូនមានការចេះដឹងល្អមានការប្រព្រឹត្តល្អហើយនោះ កូនរមែងមានសេចក្តីសុខក្នុងជីវិតរបស់កូនយ៉ាងពិតប្រាកដ ។
ឪពុកនិងម្តាយរបស់កូនមានសេចក្តីសុខណាស់កាលបើបានមើលថែនិងទូន្មានអប់រំកូនហើយ កូនជាមនុស្សប្រដៅងាយ ប្រព្រឹត្តល្អចម្រើនដោយគុណ និងមានសីលធម៌ប្រចាំខ្លួនជាប់ជាឧបនិស្ស័យ តាមការដែលម៉ែឪទូនា្មននោះ.... ឱសូមឲ្យពរ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1308/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,០៨១ ដង)
កតញ្ញុតាធម៌
កតញ្ញុតាធម៌ ជាគុណធម៌ដែលសំខាន់ក្នុងភាពជាមនុស្ស ។
ការដឹងគុណ និងការតបគុណនោះ អាចគ្រប់គ្រងរក្សាឲ្យកូនផុតអំពីភាពអាក្រក់ទាំងពួងបាន ។
បុគ្គលដែលតបគុណដល់អ្នកដែលមានគុណ រមែងមិននិយាយ មិនធ្វើនូវអ្វីដែលជាហេតុឲ្យអ្នកមានគុណក្តៅក្រហាយចិត្តឡើយ ។
កតញ្ញុតាធម៌ មានកម្លាំងដ៏ក្រៃលែង បើមិនគិតឲ្យល្អទេ
images/articles/1309/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៥៧០ ដង)
ទំនុកបំរុងភរិយាដោយធម៌ ៥ យ៉ាង
ក្នុងកាលអនាគត កូននឹងត្រូវធ្វើជាស្វាមីគេ ព្រោះហេតុនោះ កូនត្រូវទំនុកបម្រុងភរិយារបស់កូនដោយធម៌ ៥ យ៉ាងគឺ៖
១- សម្មាននាយ ដោយការរាប់អានជាភរិយាពេញទី
២- អវិមាននាយ ដោយមិនមើលងាយ
៣- អនតិចរិយាយ មិនប្រព្រឹត្តក្បត់ចិត្ត
៤- ឥស្សរិយវោសគ្គេន ប្រគល់ឲ្យជាធំក្នុងផ្ទះ
៥- អលង្ការានុប្បទានេន ឲ្យគ្រឿងអលង្ការតែងខ្លួន។
images/articles/1310/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៣៥៨ ដង)
កូនត្រូវមានកតញ្ញូកតវេទិតាតបវិញ
កាលមាតាបិតាបានចិញ្ចឹមកូន ត្រូវតាមគន្លងធម៌យ៉ាងនេះហើយ ខ្លួនយើងជាកូនត្រូវដឹងគុណគាត់វិញ ដោយជួយចិញ្ចឹមបីបាច់ថែរក្សាគាត់ ដូចគាត់ធ្វើមកលើយើង ទើបសមជាកូនដ៏ល្អរបស់មាតាបិតា។ សូម្បីព្រះសម្មាសម្ពុទ្ធក៏ទ្រង់ទុកមាតាបិតាដូចជាភ្លើង ដូចទ្រង់ត្រាស់ថា៖
ម្នាលព្រាហ្មណ៍ ភ្លើង ៣ ប្រការនេះគួរបុគ្គលគួរធ្វើសក្ការៈគោរព
images/articles/1311/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,០៨៣ ដង)
សូមកូនជាមនុស្សល្អប្រៀបដូចជាផ្កាឈើ
ផ្កាឈើជាទីពេញចិត្តនៃសត្វឃ្មុំ យ៉ាងណា របស់ស្អុយទាំងឡាយមានលាមកនិងសាកសពជាដើម ក៏ជាទីពេញចិត្តនៃសត្វរុយ យ៉ាងនោះដែរ ។
បើកូនស្រីសម្លាញ់របស់ឪពុកមានកាយកម្មល្អមានវាចាល្អ និងមានចិត្តល្អ រមែងប្រៀបដូចជាផ្កាឈើ តែបើកូនមានកាយកម្មមិនល្អ និងចិត្តមិនល្អទេ កូនក៏ប្រៀបបាននឹងរបស់ដែលស្អុយដែរ ។
images/articles/1297/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៨,០៣៨ ដង)
កូនខ្លះទោះបីឪពុកម្ដាយខំទូន្មានប្រៀនប្រដៅ អប់រំយ៉ាងណាក៏ដោយ តែនៅអាចខូចបាន ព្រោះឥទ្ធិពលខាងក្រៅអូសទាញ ។ឥទ្ធិពលគឺកម្លាំងដ៏មានប្រសិទ្ធភាពខាងក្រៅ បានដល់សង្គម សាលាឬមិត្តភ័ក្តិ។ កាលបើក្នុងសង្គមសម្បូរទៅដោយអំពើទុយ៌ស ដូចជា បងធំ ផឹកស៊ី រាំច្រៀង ជាដើម ធ្វើឲ្យកូនបែរងាកទៅតាមសង្គមអូសទាញផងដែរ។ ព្រោះហេតុនោះត្រូវប្រុងប្រយ័ត្នជានិច្ច កុំឲ្យកូនសេពគប់បុគ្គលដែលមាននិស្ស័យមិនល្អ ចរិតមិនល្អ ហើយនាំកូនទៅដើរលេងមិនមានខកខាន។ យើងត្រូវខំព្យាយាមហាមឃាត់កូនមិនឲ្យដើរជាមួយបុគ្គលប្រភេទនោះឡើយ។
សម័យឥឡូវជាសម័យទំនើបឬគេថា "សម័យកុំព្យូទ័រ"នេះ មនុស្សមាន រាគៈ ទោសៈ មោហៈច្រើន ឃើញគុណជាទោស ឃើញទោសជាគុណ។ ឥទ្ធិពលខាងក្រៅនាំឲ្យខូចបាន ដូចព្រះរាជកុមារអជាសត្តុគ្រាដំបូង ទ្រង់មិនទាន់ដល់ថ្នាក់ឃោរឃៅយង់ឃ្នងទេ តែអាស្រ័យការសេពគប់ភិក្ខុទេវទត្ត ក៏ហ៊ានធ្វើឃាតព្រះបិតាដែលជាធម្មិករាជបាន។ ដូច្នេះឥទ្ធិពលខាងក្រៅនេះ ត្រូវប្រុងប្រយ័ត្នឲ្យមែនទែន មិនត្រូវធ្វើលំៗ នោះទេ។
មាតាបិតាជាឥទ្ធិពលទី១ របស់កូន កាលបើមាតាបិតាប្រព្រឹត្តធ្វើឲ្យមានកំហុស ធ្វើឲ្យកូនមានចិត្តធ្លាក់លិចចុះក្នុងហេតុមិនប្រក្រតីដូចជាឈឺចុកចាប់ក្នុងចិត្ត ព្រោះទង្វើរបស់មាតាបិតាមិនជាទីពេញចិត្តរបស់ខ្លួន រហូតដល់កូនទៅប្រព្រឹត្តអំពើមិនសមរម្យបាន ។ សាលាក៏ឥទ្ធិពលដ៏មានកម្លាំងខ្លាំងមួយដែរ ព្រោះកាលកូនទៅសាលាជួបជាមួយមិត្តភក្តិមិនល្អ ក៏នាំឲ្យខូចបាន ឃើញកូនទៅបាត់ៗ បើមិនប្រយ័ត្នទេ កូនទៅដើរលេងមិនចូលសាលាក៏មាន។ សម័យយើងនេះ កូនអាងឡេះថាទៅសាលាៗ ទៅរៀនគួរៗ តែជួនកាលកូនទៅដើរលេងមិនបានចូលសាលាបន្តិចសោះក៏មាន។ ព្រោះហេតុនោះត្រូវប្រយ័ត្នប្រយែងចំពោះ ឥទ្ធិពលខាងក្រៅឲ្យមែនទែន កុំធ្វេសប្រហែស។
ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ៥០០០ឆ្នាំ
images/articles/1298/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៦,៨៨០ ដង)
ត្រូវសង្គ្រោះកូនដោយសង្គហធម៌ ៥
នៅក្នុងព្រះពុទ្ធសាសនា ព្រះសម្មាសម្ពុទ្ធទ្រង់ជាព្រះសាស្ដាក្នុងលោកទ្រង់ចង្អុលបង្ហាញនូវធម៌សង្គ្រោះ ៥ យ៉ាងដែលឪពុកម្ដាយត្រូវមានចំពោះកូន គឺ៖
១- បាបា និវារេន្តិ ហាមឃាតកូនចាកអំពើអាក្រក់
២- កល្យាណេ និវាសេន្តិ ឲ្យកូនតម្កល់នៅតែក្នុងអំពើល្អ
៣- សិប្បំ សិក្ខាបេន្តិ ឲ្យកូនរៀនសូត្រសិល្បសាស្ត្រ
៤- បដិរូបេ ទារេន សញ្ញោជេន្តិ ដណ្ដឹងភរិយាស្វាមីឲ្យសមគួរដល់កូន។
images/articles/1301/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤,៨៣៧ ដង)
កូនមានជម្ងឺត្រូវខំព្យាបាល
មនុស្សណាម្នាក់ ដែលថាមិនមានជម្ងឺនោះ គឺមិនមានទេ គ្រាន់តែតិចឬខ្លាំង តែកាលកូនមានជម្ងឺហើយ សូមនាំគ្នាខ្វាយខ្វល់ថែរក្សា ព្យាបាលឲ្យកូនបានជាសះស្បើយ មិនត្រូវទុកឲ្យកូនមានជម្ងឺរ៉ាំរ៉ៃនោះទេ។ មានឪពុកម្ដាយមិនតិចទេក្នុងលោកនេះ ពេលដែលកូនមានជម្ងឺមិនយកចិត្តទុកដាក់ព្យាបាលកូន ដោយអាងឡេះថា មិនមានលុយព្យាបាល។ តែបើយើងជាឪពុកម្ដាយដ៏ល្អនោះ