images/articles/3266/675u6y5terfrt4t44.jpg
សោណទិន្នាវិមាន ទី៦
ផ្សាយ : ៣០ មិថុនា ឆ្នាំ២០២៣
(ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមានសម្បុរល្អញុំាងទិសទាំងពួងឲ្យភ្លឺច្បាស់ដូចផ្កាយព្រឹក ឋិតនៅ នាងមានសម្បុរបែបនោះ ដោយហេតុអី្វ ផលសម្រេច ដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយ ណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈ ទាំងនោះក៏កើតឡើងដល់នាងផង តើដោយហេតុអី្វ?
ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាល ដែលកើតជាមនុស្សបានធ្វើបុណ្យអី្វ នាង មានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាងក៏ភ្លឺច្បាស់ សព្វទិស តើដោយ ហេតុអី្វ?
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្ត ត្រេកអរ លុះព្រះមោគ្គល្លាន សួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា៖ ជនទាំងឡាយស្គាល់នូវខ្ញុំថា សោណទិន្នា ខ្ញុំជាឧបាសិកានៅក្នុងស្រុក នាលន្ទា ជាស្ត្រីបរិបូណ៌ដោយសទ្ធា និងសីល ត្រេកអរក្នុងការចែករំលែក នូវទាន សព្វកាល មានចិត្តជ្រះថ្លា ក្នុងពួកបុគ្គល មានចិត្តត្រង់ បានឲ្យគ្រឿងស្លៀកដណ្តប់ ភត្ត សេនាសនៈ និងគ្រឿងប្រទីប ខ្ញុំបានរក្សា ឧបោសថ ប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខផងអស់បាដិហារិយបក្ខ ផងបានសង្រួម ក្នុងសីលទាំងឡាយសព្វកាល ជាអ្នកវៀរចាក បាណាតិបាត សង្រួមចាក មុសាវាទ ឆ្ងាយចាក ការលួច ចាកការប្រព្រឹត្តិកន្លង (ចិត្តស្វាមី) និងការផឹកនូវទឹកស្រវឹង ត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសវៃ ក្នុងអរិយសច្ច ជាឧបាសិកា របស់ព្រះគោតម ព្រះអង្គមានបញ្ញាចក្ខុ មានយស ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរ បែបនោះ។បេ។ បានជាខ្ញុំមានសម្បុរ ភ្លឺច្បាស់ សព្វទិស។
ចប់ សោណទិន្នាវិមាន ទី៦។
ខុទ្ទកនិកាយ វិមានវត្ថុ ចតុត្ថភាគ
(ព្រះត្រៃបិដក ភាគទី៥៥)
ធម្មតាអ្នកបង្ហូរទឹក តែងបង្ហូរទឹកទៅ អ្នកធើ្វព្រួញតែងពត់ព្រួញ (ឱ្យត្រង់) អ្នកចាំងឈើ តែងចាំងឈើ ឯបណ្ឌិតទាំងឡាយ តែងទូន្មានខ្លួន (ដូច្នោះឯង) ។
ដោយ៥០០០ឆ្នាំ
images/articles/2258/Untitled-1-Recovered.jpg
គួរចាប់ផ្តើមការរស់នៅដោយធម៌
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣
កំណើតបានមកជាមនុស្សគឺជាកំណើតមួយ ដែលមានភ័ព្វសំណាង ក្រាស់ក្រែលច្រើនពេកណាស់កន្លង ។ដូច្នេះហើយ យើងគ្រប់គ្នាគួរថែរក្សានូវតម្លៃដែលមានដោយកម្រនេះឲ្យបានស្ថិតនៅគង់វង្ស និងកុំឲ្យធ្លាក់ទៅក្នុងសភាពដ៏ថោកទាបឲ្យសោះ នោះគឺបានដល់ការចាប់ផ្តើមជីវិតរស់នៅ ដោយការប្រតិបត្តិយកព្រះធម៌ធ្វើជាម្លប់, ជាផ្ទះ, ជាស្បៀងអាហារ, ជាមិត្តសម្លាញ់, ជាទីពឹង និងជាគ្រឿងពិចារណាគ្រប់ពេលវេលាគ្រប់ដង្ហើមចេញចូលទាំងអស់ ។
ពាក្យថា ព្រះធម៌នេះ បានន័យជាភាសាសាមញ្ញថាៈ សភាវៈទ្រទ្រង់សត្វលោកគឺបុណ្យ បាប, សុចរិត, ទុច្ចរិត, ហេតុ, សភាព, ធម្មតា, ប្រក្រតី, ប្រាជ្ញាញាណ, គុណ, សេចក្តីចម្រើន, អារម្មណ៍ខាងផ្លូវចិត្ត, ការរិះគិត, កិរិយាមារយាទ, ច្បាប់ជាធម៌ ។ តាមសេចក្តី ដែលខ្ញុំបានដកស្រង់ ចេញពីវចនានុក្រម របស់ សម្តេចព្រះសង្ឃរាជ ជួន ណាត មកប៉ុណ្ណេះអាចបញ្ជាក់ ឲ្យឃើញបានថា ព្រះធម៌ គឺជាកិច្ចការ សកម្មភាពទាំងឡាយ ដែលមនុស្សសត្វប្រព្រឹត្តធ្វើជាប្រក្រតីក្នុងជីវិតប្រចាំថ្ងៃរួមទាំងសភាពប្រក្រតីនៃចិត្តផងដែរ ។
តែនៅក្នុងនេះ ពាក្យថា ព្រះធម៌ សម្តៅយកតែសភាពដែលល្អ ដែលទ្រទ្រង់ឲ្យសត្វលោកប្រព្រឹត្តទៅបានសេចក្តីសុខចម្រើន ឬ គេអាចហៅម៉្យាងទៀតថា គុណធម៌នោះឯង ។ ការរស់នៅប្រចាំថ្ងៃមនុស្សយើង គួរតែជាអ្នកធ្ងន់ក្នុងហេតុផល និងជាអ្នកស្រឡាញ់យុត្តិធម៌, ស្រឡាញ់សីលធម៌, ស្រឡាញ់សុចរិតភាព, ស្រឡាញ់រាប់អានគ្នា, ស្រឡាញ់សម្មាជីវៈ, ស្រឡាញ់ការឲ្យទាន, ស្រឡាញ់ការជួយយកអាសាអ្នកដទៃ, ស្រឡាញ់ប្រិយវាចា និងចេះបន្ទាបឱនខ្លួនមិនប្រកាន់ឫកពាក្រអឺតក្រទមដាក់ញាតិមិត្ត ទាំងអស់នេះគឺជាអត្ថន័យពិតនៃពាក្យថា រស់នៅជាមួយព្រះធម៌ ឬ រស់នៅក្នុងម្លប់នៃព្រះធម៌ ។
ដកស្រង់ចេញពីសៀវភៅ សង្គមធម៌ព្រះពុទ្ធសាសនា
រៀបរៀងដោយៈ ព្រះមហាមង្គលធម្មោ មត សុមឿន
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ
images/articles/2259/Untitled-1-Recovered.jpg
ឧបមាព្រះរតនត្រ័យ ២២ យ៉ាង
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣
១ ព្រះពុទ្ធប្រៀបដូចជាព្រះចន្ទពេញបូណ៌មី ព្រះធម៌ប្រៀបដូចជារស្មីនៃព្រះចន្ទ ព្រះសង្ឃប្រៀបដូចជាលោកដែលស្រស់បស់ដោយរស្មីនៃព្រះចន្ទពេញបូណ៌មីនោះ ។
២ ព្រះពុទ្ធប្រៀបដូចជាដួងព្រះអាទិត្យ ព្រះធម៌ប្រៀបដូចជារស្មីនៃព្រះអាទិត្យ ព្រះសង្ឃប្រៀបដូចជាលោក ដែលដួងអាទិត្យកម្ចាត់ភាពងងឹតហើយ
images/articles/2260/Untitled-1-Recovered.jpg
នាមអ្នកពោល នមោ គ្រាដំបូង ៥ នាក់
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣
នាមអ្នកពោល នមោ គ្រាដំបូង ៥ នាក់
មានពុទ្ធបរិស័ទ មួយចំនួនតែងតែនិយាយគ្នាអំពី នមោ ហើយម៉្យាងទៀត មានពុទ្ធបរិស័ទតែងតែបានសូធ្យធម៌ នមោ នេះជាញឹកញាប់តែនៅមិនបានដឹងថា នរណាជាអ្នកពោលនូវពាក្យទាំងនេះ ។
ម៉្យាងទៀត នមោ នេះបើសម្តែងឲ្យពិស្តារទៅវែងឆ្ងាយពេកសូមពុទ្ធបរិស័ទអានតែនាមអ្នកដែលបានពោលដូចតទៅ….
១ នមោ
images/articles/2261/Untitled-1-Recovered.jpg
កូនៗ ទាំងឡាយចូរចាំថា បុញ្ញនិធិ
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣
កូន ៗ ទាំងឡាយចូរចាំថា បុញ្ញនិធិ នេះជាឈ្មោះមួយដ៏ល្អសម្រាប់កូន ៗ គួរតែចាំទាំងអស់គ្នាព្រោះវាមានសារៈប្រយោជន៍ជាច្រើនសម្រាប់ខ្លួនរបស់កូន និងអ្នកដទៃផងណាកូន ។
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងថា ឯស ទេវសមនុស្សានំ សព្វ កាម ទនោ និធិ យំ យំ ទេវាភិបត្ថេន្តិ សព្វមេតេន សព្ភតិ កំណប់ទ្រព្យ គឺបុណ្យនេះឯងរមែងជួយឲ្យសព្វសត្វដែលប្រាថ្នាឲ្យបានដល់នូវ
images/articles/2262/Untitled-1-Recovered.jpg
កូនៗទាំងឡាយ រស់នៅក្នុងសង្គមត្រូវតែមានសុជីវធម៌
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣
កូន ៗ ទាំងឡាយ រស់នៅក្នុងសង្គមត្រូវតែមានសុជីវធម៌ ព្រោះសង្គមត្រូវការមនុស្សបែបនេះច្រើនណាស់ណ៎ាកូន ។ព្រោះយើងរស់នៅក្នុងសង្គម ត្រូវតែមានចំណេះដឹងសណ្តាប់ធ្នាប់ការដឹងប្រមាណ ចេះគួរសមក្នុងកិច្ចការប្រាស្រ័យជាមួយអ្នកដទៃផងគ្នា បើយើងមិនមានសុជីវធម៌ទេ មិនថាយើងរៀនដល់កម្រិតណានោះទេ វាដូចជាអ្នកអត់បានរៀនអ៊ិចឹងណាកូន
images/articles/2263/Untitled-1-Recovered.jpg
កញ្ចក់ជីវិត
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣
ធម្មតាចិត្តរមែងស្ទុះទៅរកអារម្មណ៍ទាំងឡាយគឺ រូប សម្លេង ក្លិន រស ផោដ្ឋព្វ និងធម្មារម្មណ៍។ ការរស់នៅរបស់បុគ្គលម្នាក់ៗ គឺចិត្តដឹងអារម្មណ៍ កាលបើចិត្តចាប់តោងនូវអារម្មណ៍ទាំងឡាយបានហើយ ក៏ប្រព្រឹត្តទៅ ដោយអំណាចនៃការស្រឡាញ់ ស្អប់ គាប់ ទាស់ ដោយអាស្រ័យ លោភៈ ទិដ្ឋិ មានះ ឬដោយកុសលផ្សេងៗ មានទាន សីលជាដើមក៏មាន។
កាលបើយ៉ាងនេះ សកម្មភាពទាំងឡាយដែលចេញទៅតាមទ្វារកាយ ឬវាចា ក៏ប្រព្រឹត្តទៅតាមអំណាចនៃកុសលឬអកុសលនោះៗ។ សកម្មភាពទាំងនោះ ហៅថាអភិសង្ខារ។ នេះឯងជាតួរកម្មភព កាលកម្មភពកើតឡើងហើយ ឧប្បត្តិភព គឺជាតិកំណើតនឹងប្រាកដជាមិនខាន។
បច្ចុប្បន្ន គឺជាកញ្ចក់មួយផ្ទាំង ដែលអាចឲ្យយើងឆ្លុះបញ្ចាំងឃើញនូវផលជាអនាគតបាន ដូចយើងយកពូជស្វាយទៅដាំ យើងនឹងបានដើមស្វាយ ផ្លែស្វាយ។ ម្យ៉ាងទៀត បើយើងលួចទ្រព្យគេ មុខតែត្រូវគេចាប់ គេវាយ ឬចូលគុកទៀតផង ទង្វើទាំងនេះសុទ្ធតែឲ្យផលដែលយើងអាចដឹងបាន។
កម្មនេះឧបមាដូចជាតួរត្រា ឯផលវិបាករបស់កម្មប្រៀបដូចស្នាមត្រា ដែលគេបោះលើក្រដាស មិនឃ្លាងឃ្លាតពីគ្នាយ៉ាងណា បើយើងធ្វើអំពើល្អសាងបុណ្យសន្សំកុសលច្រើន យើងនឹងបានជួបប្រសព្វនូវសេចក្ដីសុខក្នុងមនុស្សលោក និងទេវលោក។ បើយើងធ្វើអាក្រក់ជាងកុសលច្រើន សេចក្ដីទុក្ខមុខជាប្រាកដដល់យើងទាំងក្នុងលោកនេះនិងលោកខាងមុខ។
អំពើទាំងឡាយទាំងល្អទាំងអាក្រក់ ដែលយើងបានធ្វើហើយដែលជាអភិសង្ខារនោះ នឹងចាត់ចែងនូវឧប្បត្តិភព (ជាតិ.កំណើត) សម្រាប់យើង។ អ្នកចូលសម្លឹងមើលនូវអភិសង្ខារគឺអំពើដែលអ្នកបានធ្វើហើយ នុ៎ះអ្នកនឹងបានឃើញ នូវឧប្បត្តិភពរបស់ខ្លួនទៅអនាគត ថាយ៉ាងណា។ លោកទាំង៣ គឺ ទេវលោក មនុស្សលោក និង យមលោក (នរក តិរិច្ឆាន...) នឹងរងចាំទទួលអ្នក ទៅតាមមាគ៌ា ដែលអ្នកបានដើរនោះឯង។
បើចង់បានសេចក្ដីសុខ គប្បីប្រញាប់ជំរះនូវអំពើទាំងឡាយរបស់ខ្លួន ដូចបុគ្គល ឆ្លុះកញ្ចក់ឃើញមានមុខប្រឡាក់ ប្រញាប់ជំរះចេញយ៉ាងនោះដែរ។
ចំណងជីវិត កម្មចារលិខិត កំហិតវាសនា
វេនសុខវេនទុក្ខ គុកកម្មលោកា បង្កើតបញ្ហា
នៅលើលោកីយ។
ចំណែកអ្នករួច នោះមានតិចតួច ហួសនឹងហាស្ដី
រួចពីចំណង នៃភពទាំងបី ព្រោះអស់អាល័យ
អាស្រ័យនិព្វាន។
រៀបរៀងដោយ ជូ ស៊ូហៀង
ដោយ៥០០០ឆ្នាំ
images/articles/2268/Untitled-1-Recovered.jpg
ហេតុសំខាន់ៗក្នុងព្រះពុទ្ធសាសនា
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣
ហេតុសំខាន់ៗក្នុងព្រះពុទ្ធសាសនា
ហេតុសំខាន់ៗ ដែលពុទ្ធបរិស័ទជាអ្នកកាន់សានាព្រះពុទ្ធ ត្រូវតែដឹងអំពីកំណើតនៃការគោរពបូជាគុណ ដែលព្រះអង្គបានបន្សល់ទុកជានិមិត្តរូប សម្រាប់ឲ្យអ្នកក្រោយធ្វើតាម និងជាហេតុសំខាន់បំផុតក្នុងថ្ងៃដែលព្រះមុនីបានត្រាស់ដឹងជាដើម។
ពុទ្ធបរិស័ទភាគច្រើន នៅប្រទេសកម្ពុជារដ្ឋស្ទើរតែទាំងអស់ ជាអ្នកកាន់គោរពបូជា ចំពោះគុណព្រះអង្គ គឺយកទំនៀមទម្លាប់តាមប្រពៃណី
images/articles/2280/Untitled-1-Recovered.jpg
មេត្តាព្រហ្មវិហារ
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣
មេត្តាព្រហ្មវិហារ
កាលបើព្រះយោគាវចរកុលបុត្រ មានប្រាថ្នាដើម្បីចម្រើននូវមេត្តាព្រហ្មវិហារ គប្បីចូលទៅកាន់ទីដែលស្ងាត់ចាកអារម្មណ៍ផ្សេងៗ អង្គុយនៅឲ្យស្រួល ពិចារណានូវទោសក្នុងសេចក្ដីប្រទុស្ដ (ទោស) និងអានិសង្សក្នុងសេចក្ដីអំណត់ (ខន្តី) ជាមុន។
ទោសក្នុងសេចក្ដីប្រទុស្ដដូចម្ដេចខ្លះ? អានិសង្សក្នុងសេចក្ដីអំណត់ ដូចម្ដេចខ្លះ? ហេតុអ្វីទើបត្រូវពិចារណាជាមុន?
images/articles/2301/tewsz1xtpic.jpg
ជួយទ្រទ្រង់៥០០០ឆ្នាំ
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣
បច្ចុប្បន្ននេះដំណើរការធម្មទានផ្សព្វផ្សាយរបស់៥០០០ឆ្នាំ បានបែងចែកយ៉ាងទូលំទូលាយ ដោយអាស្រ័យការឧបត្ថម្ភគាំទ្រ របស់ពុទ្ធបរិស័ទគ្រប់ទីកន្លែង ។ អាស្រ័យហេតុនេះ ដោយមានសេចក្តីសង្ឃឹម និងការមើលឃើញអំពីសំណាក់ពុទ្ធបរិស័ទ នឹងជួយបន្តគាំទ្រការងារផ្សាយរបស់៥០០០ឆ្នាំ តរៀងទៅ ។
សូមពុទ្ធបរិស័ទករុណាជួយទ្រទ្រង់ការផ្សាយធម៌៥០០០ឆ្នាំ ជាប្រចាំខែឬប្រចាំឆ្នាំ តាមសទ្ធាផងចុះ ដើម្បីគេហទំព័រ៥០០០ឆ្នាំ នឹងមានលទ្ធភាពធ្វើការកែសម្រួលបញ្ហាបច្ចេកទេសកុំព្យូទ័រនានានិងបន្តការផ្សាយបានដោយរលូនតទៅ ។សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា ( 012 887 987 | 081 81 5000 ) ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ៖
១. គណនី ABA 000 185 807
Acleda 0001 01 222 863 13
ឬ Acleda Unity 012 887 987
២. ផ្ញើតាមវីងAcc:0012 6869
ឬមកលេខ 081 815 000
៣. លោកអ្នកនៅក្រៅប្រទេសអាចផ្ញើតាម
MoneyGram ឬ WESTERN UNION
ឬផ្ញើតាម PayPal
ទំនាក់ទំនងលេខ ៖ 081 815 000 | 012 887 987
ឧបាសក ស្រុង ចាន់ណា ( SRONG CHANNA)
images/articles/2302/Untitled-1-Recovered.jpg
៤យ៉ាងរបស់អ្នកគ្រប់គ្រងផ្ទះ ដើម្បីសុខចម្រើនកើតសុភមង្គល
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣
សម្បទា ៤ យ៉ាង សម្រាប់គ្រហស្ថអ្នកគ្រប់គ្រង់ផ្ទះ ឲ្យមានការប្រតិបត្តិ ដើម្បីសុខចម្រើនកើតសុភមង្គលក្នុងគ្រួសារគឺ៖
១ - ឧដ្ឋានសម្បទា មានន័យថា ខ្លួនយើងត្រូវព្យាយាមរកស៊ីទាំងយប់ ទាំងថ្ងៃមិនខ្ជិលច្រអូស ប្រកបដោយឧបាយជាគ្រឿងពិចារណាក្នុងការងាទាំងនោះ ហើយគួរធ្វើ គួរចាត់ចែង ។ កាលបើយើងខ្ជិលរកស៊ី គិតតែពីដើរលែងគ្មានស្គាល់ថ្ងៃយប់នេះ ជាប្រធាននៃសេចក្តីវិនាស សុភមង្គល
images/articles/2285/Untitled-1-Recovered.jpg
ការធ្វើបុណ្យផ្លូវវាចា
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣
ការធ្វើបុណ្យផ្លូវវាចា
ការមិននិយាយភូតភរកុហក បោកប្រាស់អ្នកដទៃ ដោយពាក្យសម្តី មិននិយាយញុះញង់ស៊កសៀត មិននិយាយសម្តីអាក្រក់ ទ្រគោះបោះបោក ជេរប្រទេច មិននិយាយសម្តីឥតប្រយោជន៍ ដោយសេចក្តីមិនលោភ មិនក្រោធខឹង មិនវង្វេងជាហេតុ នេះហៅថា ធ្វើវាចាថ្នាក់សីល ។
ការពោលសរសើរ ព្រះគុណនៃឧត្តមបុរស មានព្រះពុទ្ធ ព្រះធម៌ព ព្រះសង្ឃ និងគុណមាតាបិតាជាដើម
images/articles/2286/Untitled-1-Recovered.jpg
ពុទ្ធគុណ
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣
ពុទ្ធគុណ
មានពុទ្ធបរិស័ទ ជាច្រើនដែលធ្លាប់តែបានសូត្រនូវធម៌សរសើរគុណរបស់សម្មាសម្ពុទ្ធ ប៉ុន្តែមិនបានដឹងអំពីសេចក្តីប្រែ ដូច្នេះហើយក៏ចេះតែសូធ្យ ៗ ទៅមិនដឹងជាមានសេចក្តីប្រែយ៉ាងនោះទេ ។
ទុកតែធម៌នេះ មិនបានពិស្តារយ៉ាងណាក៏ដោយតែជាចំណែកមួយសម្រាប់ពុទ្ធបរិស័ទជាអ្នកបានចូលមកកាន់ព្រះពុទ្ធសាសនាថ្មី ៗ ងាយស្រួល ក្នុងការសិក្សាយល់ដឹងអំពីគុណព្រះសម្មាសម្ពុទ្ធមួយចំណែកដែរ សូមញាតិ
images/articles/2287/Untitled-1-Recovered.jpg
នរក ៤ រូប
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣
នរក ៤ រូប
យើងជាពុទ្ធបរិស័ទ គួរតែមានសេចក្តីសង្វេគតក់ស្លុតក្នុងជីវិតរស់នៅក្នុងបច្ចុប្បន្ននេះ វាមិនមានអ្វីស្ថិតស្ថេរឡើយក្នុងលោកនេះ មានការកើតឡើងហើយមានការស្ថិតនៅ និងការបាត់ទៅវិញជាធម្មតា ។
សូមញាតិញោមពិចារណានូវរឿងក្នុងព្រះពុទ្ធសាសនា ដើម្បីជាបទពិចារណាក្នុងរឿងរ៉ាវជីវិតដែលរស់នៅក្នុងលោកនេះ វាមានទាំងវិបាក ទាំងល្អដោយអំណាចក្នុងការប្រព្រឹត្តរបស់មនុស្ស ។
images/articles/2288/Untitled-1-Recovered.jpg
ការធ្វើបុណ្យតាមផ្លូវកាយ
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣
ការឈប់បៀតបៀន ធ្វើមនុស្សសត្វឲ្យបានទទួលទុក្ខលំបាកកាយ លំបាកចិត្ត ឈប់ផ្តាច់បង់ជីវិតមនុស្ស សត្វ ឲ្យឈ្លាតការរស់នៅ ដើម្បីតែសេចក្តីសុខខ្លួនឯង ឬ អ្នកដទៃ, ឈប់ឆបោក លួចទ្រព្យសម្បត្តិអ្នកដទៃ មិនប្រព្រឹត្តខុសនឹងប្រពន្ធកូនអ្នកដទៃ រៀនរកវិធីអប់រំកាយ បើចិត្ត និងវាចាចង់ កាយថាកុំចង់ នេះហៅថា ធ្វើបុណ្យផ្លូវកាយ ថ្នាក់សីល ។ សូម្បីការអប់រំ សាងខ្លួនឲ្យជាមនុស្សមានកិរិយាមារយាទ ថ្លៃថ្នូរ មានសេចក្តីចេះដឹង ក៏ហៅថា ធ្វើបុញ្ញកម្ម ។
ការជួយទំនុកបម្រុងមាតាបិតា ដោយវិធីជួយគ្រប់បែបយ៉ាង ឲ្យលោកបានស្រួលផ្លូវកាយ ផ្លូវចិត្ត ឬបង្អោនខ្លួនជាពុទ្ធបរិស័ទ ជួយទំនុកបម្រុងចិញ្ចឹមព្រះសង្ឃ អ្នកទ្រទ្រង់គុណធម៌ ដោយប្រតិបត្តិធម៌វិន័យ តាមពុទ្ធោវាទ ជួយមនុស្សកម្សត់ ឥតទីពឹង គោរពប្រតិបត្តិចំពោះត្រកូលរៀមច្បង ចាស់ព្រឹទ្ធាចារ្យធ្វើអ្នកដទៃទទួលបានសេចក្តីសុខ ចេះទំនុកបម្រុងចិញ្ចឹមខ្លួនឯង និងប្រពន្ធកូន ឲ្យបានសេចក្តី សុខ ដោយសេចក្តីមិនលោភ មិនក្រោធ មិនវង្វេងជាហេតុ នេះហៅថា ធ្វើបុណ្យផ្លូវកាយថ្នាក់ទាន ។
ការបង្អោនកាយ ជួយធ្វើកិច្ចធុរៈអ្នកដទៃ គ្រួសារ ភូមិស្រុក សង្គមជាមួយគ្នា ដោយមេត្តាករុណា ។ បើជនប្រុសស្រីណាមានកិច្ចធុរៈ ឬ មានទុក្ខធុរៈអ្វីមួយកើតឡើង ដូចជាឈឺចាប់ ឬ អគ្គិភ័យ ឆេះផ្ទះជាដើម បានខ្វល់ខ្វាយជួយមើលថែទាំ ដោយរកឱសថ ( ថ្នាំកែជម្ងឺ ) រកគ្រូពេទ្យជួយព្យាបាលបំបាត់ជម្ងឺទាំងនោះ និងដោះស្រាយទុក្ខ សម្តែងកាយសាមគ្គី ស្មោះសរចំពោះគ្នាទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះក៏ហៅថា ធ្វើបុណ្យផ្លូវកាយថ្នាក់សីលផង ថ្នាក់ទានផង ។
កាលបើនឿយណាយធុញទ្រាន់ ចំពោះកាមដែលជាគ្រឿងចងសត្វ ឲ្យនៅច្រឡូកច្រឡំ នៅវឹកវរក្នុងពួកក្រុម ហើយគេចចៀសចេញចាកពួកទៅរកទីស្ងាត់ នៅអប់រំកាយអប់រំចិត្តដោយឥរិយាបថទាំង ៤ ណាមួយ មានការដេក ដើរ ឈរ អង្គុយ តាំងស្មារតីចម្រើនសមាធិ ដោយការធ្វើសមថៈក្តី វិបស្សនាក្តី ដើម្បីឲ្យស្ងប់ចិត្ត នោះហៅថា ធ្វើបុណ្យផ្លូវកាយថ្នាក់ភាវនា ។
ដកស្រង់ចេញពីសៀវភៅ បុញ្ញបទីប
រៀបរៀងដោយៈ ព្រះសង្ឃវត្តរាជនិវេសនារាព្រះពន្លា
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ
images/articles/2289/Untitled-1-Recovered.jpg
មរណានុស្សតិ
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣
មរណានុស្សតិ
កាលបើព្រះយោគាវចរកុលបុត្រ មានប្រាថ្នាដើម្បីចម្រើននូវមរណានុស្សតិកម្មដ្ឋាន គប្បីចូលទៅកាន់ទីដែលស្ងាត់ចាកអារម្មណ៍ផ្សេងៗហើយ ធ្វើទុកក្នុងចិត្តដោយឧបាយថា "មរណំ ភវិស្សតិ ជីវិតិន្ទ្រិយំ ឧបច្ឆិជ្ជិស្សតិៈ សេចក្ដីស្លាប់គង់តែនឹងមាន ជីវិតិន្ទ្រីយ៍ មុខជានឹងដាច់បង់ទៅ" ឬថា "មរណំ មរណំ ស្លាប់ៗ" ដូច្នេះក៏បាន។ បើធ្វើទុកក្នុងចិត្តដោយឧបាយយ៉ាងនេះហើយ
images/articles/2292/Untitled-1-Recovered.jpg
អាការៈរោគរបស់ទោសៈមហារីកចិត្ត ៦ យ៉ាង
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣
អាការៈរោគរបស់ទោសៈមហារីកចិត្ត ៦ យ៉ាង
១- កោធោៈ មានសេចក្ដីខឹងក្រោធ សេចក្ដីខឹងក្រោធ ជារោគសញ្ញារបស់ទោសៈមហារីក។ ទង្វើរបស់បុគ្គលខឹងក្រោធ ធ្វើឲ្យឥតខ្លាចញញើត នរណាពេលទោសៈនៅក្នុងខ្លួន មើលមកខ្លួនឯងមិនមានអ្នកណាធំជាងខ្លួនឡើយ ហើយមិនបានដឹងគុណអ្នកដទៃទេ សូម្បីតែមាតាបិតារបស់ខ្លួន។ អ៊ីចឹងបានជាក្នុងព្រះធម៌ បានសម្ដែងថាលោភៈបាំងអនិច្ចំ
images/articles/2293/Untitled-1-Recovered.jpg
រឿង សេះឈ្មោះបណ្ឌវៈ
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣
រឿង សេះឈ្មោះបណ្ឌវៈ
ក្នុងអតីតកាល បានមានព្រះរាជាទ្រង់ព្រះនាមថា សាមៈ ក្នុងក្រុងពារាណសី។ ព្រះពោធិសត្វបានជាអមាត្យអ្នកបង្រៀនអត្ថនិងធម៌របស់ព្រះរាជាអង្គនោះ។ ក៏ព្រះរាជាទ្រង់មានសេះមង្គល ឈ្មោះបណ្ឌវៈ។ អ្នកគង្វាលសេះរបស់ព្រះអង្គឈ្មោះ គិរិទត្ត ជាមនុស្សខ្ចក។ សេះឃើញអ្នកគង្វាលសេះនោះចាប់ខ្សែបង្ហៀរ (ដឹក) នាំមុខហើយ ក៏សម្គាល់ថា "អ្នកគង្វាលសេះនេះ