35
ថ្ងៃ ពុធ ទី ១៩ ខែ មិថុនា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣៣,២២៥
Today
ថ្ងៃម្សិលមិញ ១៧៧,៩៥៣
ខែនេះ ៣,៦៥០,៦៦៧
សរុប ៤០៤,៤៣៣,៣៩២
ធម៌ជំនួយស្មារតី
images/articles/1044/Untitled-1.jpg
មិន​កើត​ទុក្ខ​ទុក​ជា​មុន
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩
មិន​កើត​ទុក្ខ​ទុក​ជា​មុន មាន​មនុស្ស​ជា​ច្រើន​ចេះ​តែ​គិតខ្វល់​ដល់​អនាគត ។ តាម​ពិត​ រឿង​ដែល​នាំ​ឲ្យ​យើង​មាន​នូវ​កង្វល់​នោះ វា​អាច​មិន​កើត​ឡើង​ដូច​ដែល​យើង​បាន​គិត​ខ្វល់​ទុក​នោះ​ផង កាល​បើ​យ៉ាង​នេះ ការ​គិត​ខ្វាយ​ខ្វល់​របស់​យើង​ក៏​ទៅ​ជា​ទុក្ខ​កង្វល់​វា​គឺ​ជា​អកុសល​ផ្លូវ​ចិត្ត ទាំង​មិន​មែន​ជា​ឧបាយ​សម្រាប់​ដោះ​ស្រាយ​នូវ​បញ្ហា​ទៀត​ផង ។
images/articles/1048/Untitled-1.jpg
ចេះ​ជួយ​ខ្លួន​ឯង​និង​ពឹង​ខ្លួន​ឯង​ជា​មុន
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩
ចេះ​ជួយ​ខ្លួន​ឯង​និង​ពឹង​ខ្លួន​ឯង​ជា​មុន មនុស្ស​យើង​ ត្រូវ​ពឹង​ពាក់​អាស្រ័យ​គ្នា​ជា​និច្ច ប៉ុន្តែ​មនុស្ស​ដែល​យើង​ពឹង​បាន​ច្រើន​បំផុត គឺ​ខ្លួន​យើង ។ ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ទូនា្មន​ថា " ខ្លួន​ជា​ទី​ពឹង​នៃ​ខ្លួន​ឯង " ។ នេះ ជា​ការពិត​ដែល​អាច​ពិសោធ​បាន​គ្រប់​ពេល​វេលា ។ ព្រះអង្គ ទ្រង់​ត្រាស់​បន្ត​មួយ​ឃ្លា​ទៀត​ថា " ខ្លួន​ដែល​ហ្វឹក​ហាត់​បាន​ល្អ ហើយ​ឈ្មោះ​ថា​បាន​នូវ​ទី​ពឹង​ដែល​គេ​បាន​ដោយ​កម្រ" នេះ ជា​ការ​សម្តែង​ឲ្យ​យល់​ឃើញ​ថា
images/articles/1071/Untitled-1-Recovered.jpg
ភាព​ជា​អ្នក​មាន​ហេតុ​ផល
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩
ភាព​ជា​អ្នក​មាន​ហេតុ​ផល សូម​ឲ្យ​បរិស័ទ​ច្បាស់​លាស់​ក្នុង​ចិត្ត ធ្ងន់​ក្នុង​ចិត្ត​ឥត​សង្ស័យ​ថា " អ្វី​ៗ​ទាំង​អស់​ក្នុង​លោក​ប្រព្រឹត្ត​ទៅ​តាម​ហេតុ​តាម​បច្ច័យ " ។ យើង​មិន​អាច​ជ្រើស​រើស​យក​នូវ​អ្វី​ៗ​តាម​សេចក្តី​ពេញ​ចិត្ត​បាន​ឡើយ ។ មាន​ហេតុ​មាន​បច្ច័យ​យ៉ាង​ណា​វា​រមែង​ប្រព្រឹត្ត​ទៅ​យ៉ាង​នោះ ។ កាល​មាន​ហេតុ​មាន​បច្ច័យ​ឲ្យ​សុខ សេចក្តី​សុខ​ក៏​កើត​ឡើង កាល​មាន​ហេតុ​មាន​បច្ច័យ​ឲ្យ​ទុក្ខ សេចក្តី​ទុក្ខ​ក៏​កើត​ឡើង ។
images/articles/1086/Untitled-1-Recovered.jpg
ពិចារណា​ដោយ​វិធី​ចែក​ធាតុ
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩
ពិចារណា​ដោយ​វិធី​ចែក​ធាតុ ការ​ពិចារណា​បែប​នេះ ជា​ការ​បដិបត្តិ​កៀក​ជិត​នឹង​វិបស្សនា ឬ​យក​ការ​ចេះ​ដឹង​ខាង​វិបស្ស​វិជ្ជា​មក​ប្រើ​ជា​ប្រយោជន៍ បាន​ដល់​ការ​សម្លឹង​មើល​ជីវិត​នេះ សម្លឹង​មើល​សត្វ​បុគ្គល យើង គេ តាម​សេចក្តី​ពិត​ថា ត្រឹម​តែ​ជា​គ្រឿង​ប្រកប​ផ្សំ​ទាំង​ឡាយ ។ ដោយ​ធាតុ​ទាំង​ឡាយ​ផ្សេង​ៗ ប្រជុំ​ចូល​គ្នា​ហើយ ក៏​សន្មត់​ហៅ​គ្នា​ទៅ​ថា​មនុស្ស ហៅ​ថា​សត្វ​ជា​យើង ជា​គេ ជា​បុរស ជា​ស្រ្តី​ជាដើម​អីចឹង​ទៅ ។
images/articles/1091/Untitled-1-Recovered.jpg
អានិសង្ស​នៃ​ការ​រម្ងាប់​សេចក្តី​ក្រោធ
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩
អានិសង្ស​នៃ​ការ​រម្ងាប់​សេចក្តី​ក្រោធ ព្រះ​សាស្តា កាល​ដែល​ព្រះ​អង្គ​គង់​ប្រថាប់​នៅ​អគ្គា​ឡវចេតិយ ទ្រង់​ប្រារព្ធ​ទេវតា​មួយ​អង្គ​ដែល​មាន​បញ្ហា​ជា​មួយ​ភិក្ខុ​មួយ​រូប ព្រះ​អង្គ​ទ្រង់​ត្រាស់​នូវ​ព្រះ​ធម៌​ទេសនា​នេះ​ថា " យោ វេ ឧប្បតិតំ កោធំ" ជា​ដើម ។ ភិក្ខុ​កាប់​ដើម​ឈើ​ដែល​ទេវតា​អាស្រ័យ​នៅ សេចក្តី​ពិស្តា​ថា កាល​ព្រះ​សាស្តា​ទ្រង់​អនុញ្ញាត​នូវ​សេនាសនៈ​ដល់​ភិក្ខុ​សង្ឃ​ហើយ និង​កាល​សេនាសនៈ​ទាំង​ឡាយ
images/articles/1092/Untitled-1-Recovered.jpg
ក្នុង​ខ្លួន​គ្មាន​មេត្តា ដូច​ស្រុក​គ្មាន​ភ្លៀង
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩
ស្រុក​ ឬ ជន​បទ​មួយ​ដែល​គ្មាន​ទឹក​ភ្លៀង​ស្រុក​នោះ​ក៏ហួត​ហែង​ ក្រៀម​ស្រពោន​មិន​មាន​សម្រស់​ស្រស់​បំព្រង​គួរ​ជា​ទី​ពិច​ពិល​រមិល​មើល​ឡើយ​ មនុស្ស​សត្វ​ទាំង​ឡាយ នៅ​ក្នុង​ស្រុក​នោះ ក៏​ភៀស​ខ្លួន​ចេញ​ទៅ​ស្រុក​ដទៃ​ដែល​មាន​ភ្លៀង​ធ្លាក់ ដើម្បី​ចិញ្ចឹម​ជីវិត​របស់​ខ្លួន​បន្ត​ទៀត​នេះ​ជា​សេចក្តី​ប្រៀប​ធៀប​ឲ្យ​ឃើញ​ថា បើ​ក្នុងខ្លួន​យើង​គ្មាន​ចិត្ត​មេត្តា​ដល់​សត្វ​ទាំង​ឡាយ​ទេសត្វ​ទាំង​ឡាយ​មិន​អាច​នៅ​ជិត​ខ្លួន​ឬ នៅ​ជា​មួយ​ខ្លួន​បាន​ទេ ពួក​គេ​ទាំង​អស់​នឹង​ទៅ​ឲ្យ​ឆ្ងាយ​អំពី​ខ្លួន​យើង​ព្រោះ​យើង​ជា​មនុស្ស​ក្តៅ​ហួត​ហែង​គ្មាន​មេត្តា ។ ដូច្នេះ​មេត្តា​តាម​ផ្លូវ​កាយ​វាចា​ចិត្ត​របស់​យើង ដូច​ជា​ទឹក​ដ៏​ត្រជាក់​សម្រាប់​ស្រោច​ស្រព​លើ​ខ្លួន​ឯង និង​អ្នក​ដទៃ ឲ្យ​បាន​សេចក្តី​សុខ ឲ្យ​បាន​នូវ​ប្រយោជន៍ គ្រប់​បែប​យ៉ាង អំពី​ខ្លួន​ដែល​ជា​អ្នក​មាន​មេត្តា ។ -អ្នក​មាន​មេត្តា​ចិត្ត គឺ​មាន​សេចក្តី​សុខ​គ្រប់​ឥរិយាបថ​ទាំង​៤ -អ្នក​មាន​មេត្តា​ចិត្ត​ដូច​ជា​ស្រុក​ដែល​មិន​ខ្លះ​ដោយ​ទឹក -អ្នក​មាន​មេត្តា​ចិត្ត ត្រជាក់​ដូច​ជា​កូន​នៅ​ជិត​ម្តាយ -អ្នក​មាន​មេត្តា​ចិត្ត ដូច​ត្រី​ដែល​នៅ​ក្នុង​ទឹក​ត្រជាក់​ល្អ​ -អ្នក​មាន​មេត្តា​ក្រអូប​ដូច​ជា​ក្លិន​ផ្កា​ឈូក​ជា​ដើម -អ្នក​មាន​មេត្តា​ចិត្ត​ប្រសើរ​ជាង​មាស​ប្រាក់​ទ្រព្យ​សម្បត្តិ -អ្នក​មាន​មេត្តាចិត្ត​ ដូច​ព្រះ​រាជា​ទ្រង់​គ្រឿង ដ៏​ល្អ​អស្ចារ្យ -អ្នក​មាន​មេត្តា​ចិត្ត ដូច​ជា​នាវា​ដ៏​ធំ​សម្រាប់​ចម្លង​សត្វ​ -អ្នក​មាន​មេត្តា​ចិត្ត ដូច​ស្រុក​គ្មាន​ចោរ ឬ សត្រូវ​បៀតបៀន -អ្នក​មាន​មេត្តា​ចិត្ត​អាច​គេច​រួច​ផុត អំពី​គ្រោះ​ថ្នាក់​ផ្សេងៗ -អ្នក​មាន​មេត្តា​ចិត្ត គឺ​នៅ​ជិត​ស្ថាន​សួគា និងព្រះ​និព្វាន ការ​ចម្រើន​មេត្តាចិត្ត គឺ​ជា​ការ​លះ​បង់​នូវ​សេចក្តី​ក្រោធ​ឲ្យ​បាន​រឿយៗ ។ អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ មេត្តាចិត្ត រៀបរៀង​ដោយៈ ធម្មាចារ្យ កែវ វិមុត្ត វាយ​អត្តបទ​ដោយៈ កញ្ញា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/595/Untitled-1.jpg
តើយើងត្រូវឆ្លងកាត់ នូវឧបសគ្គក្នុងជីវិតបានដោយវិធីណា?
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩
មនុស្សយើង សុទ្ធតែមានការពិសោធន៏ផ្សេងៗអំពីគ្នា តែដោយច្រើន​​អ្នក
images/articles/1641/Untitled-1-Recovered.jpg
មង្គលជីវិត
ផ្សាយ : ២១ សីហា ឆ្នាំ២០១៩
ពេល​ដែល​យើង​ធ្វើ​អ្វី​មួយ តែង​តែ​ចង់​បាន​នូវ​ផល​ប្រយោជន៍​ខ្លួន​ឯង​ក្នុង​ការ​ដែល​ខំប្រឹង​ប្រែងធ្វើ​នូវ​ការងារ​ទាំង​អស់​នោះ មិន​ថា​តិច​ឬ​ក៏​ច្រើន​ឡើយ ឲ្យ​តែ​ផល​ប្រយោជន៍​ដែល​ខ្លួន​បាន​ធ្វើ។ចំណែក​ក្នុង​ផល​ប្រយោជន៍ ដែល​ខ្លួន​ប្រព្រឹត្ត​ទៀត​សោត វា​មាន​ផល​ ២ យ៉ាង គឺ​ផល​ល្អ និង​ផល​អាក្រក់ ទាំង​នេះ​ហើយ​ដែល​កូន​ត្រូវ​សិក្សា​អំពី​សេចក្ដី​ល្អ​របស់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន។ មួយ​ទៀត​មាន​មនុស្ស​មិន​តិច​នាក់​ទេ​កូន ដែល​ស្វែង​រក​នូវ​មង្គល​តែ​មិន​ដឹង​ធ្វើ​យ៉ាង​ណា​នោះ​ចេះ​តែ​ដើរ​រក​គ្រប់​ទី​កន្លែង រហូត​មាន​មនុស្ស​មួយ​ចំនួនទៀត ដោយ​អំណាច​ចង់​តែ​បាន​នូវ​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន​ ត្រូវ​ចាញ់​បោក​គេ​ក៏​មាន​ដែរ។ តែ​មង្គល​ដែល​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សុខ​ពិត​ប្រាកដ​នោះ គឺ​មិន​ចាំ​បាច់​រក​នៅ​ទី​ណា​នោះ​ទេ វា​ស្ថិត​នៅ​តែ​ជា​មួយ​ខ្លួន​យើង​ហ្នឹង​ឯង​ណា​កូន ម៉ែ​មាន​រឿង​មួយ​ទៀត​ឲ្យ​កូន​បាន​ដឹង​ នូវ​មង្គល​ទាំង ៣៨ ប្រការ​ដែល​នាំ​មក​នូវ​សេចក្ដី​សុខ​ពិត​ប្រាកដ និង​មាន​ផល​ច្រើន​ទៀត​ផង សូម​កូន​សិក្សា​មង្គលពិត​ប្រាកដ​ដូច​តទៅ..... ១- អសេវនា ច ពាលានំ កិរិយាមិន​សេព​គប់​នូវ​បុគ្គល​ពាល​ទាំង​ឡាយ ២- បណ្ឌិតានញ្ច សេវនា កិរិយា​សេពគប់​នូវ​បុគ្គល​ជាបណ្ឌិត​ទាំង​ឡាយ ៣- បូជា ច បូជនីយានំ កិរិយា​បូជា​ដល់​បុគ្គល​ដែល​គួរ​បូជាទាំង​ឡាយ ៤- បដិរូបទេសវាសោ ច កិរិយា​នៅ​ក្នុង​ប្រទេស​ដ៏សមគួរ ៥- បុព្វេ កតបុញ្ញតា ភាវៈ​នៃ​បុគ្គល​បាន​ធ្វើ​បុណ្យ​ទុក​ហើយ​ក្នុង​កាល​មុន ៦- អត្តសម្មាបណីធិ ច កិរិយា​តម្កល់​ខ្លួន​ដោយ​ប្រពៃ ៧- ពាហុសច្ចព្ចា ភាវៈ​នៃ​បុគ្គល​បាន​ស្ដាប់ បាន​រៀន​ហើយ​ដោយ​ច្រើន ៨- សិប្បញ្ច សិល្ប៍​សាស្ត្រ គឺ​សេចក្ដី​ឆ្លៀវឈ្លាស​ក្នុង​ហត្ថកម្ម​របស់​អ្នក​បួស និង​គ្រហស្ថ ៩- វិនយោ ច សុសិក្ខិតោ វិន័យ​ដែល​បុគ្គល​សិក្សា​ដោយ​ប្រពៃ ១០- សុភាសិតា ច យា វាចា វាចា​ដែល​បុគ្គល​សិក្សា​ដោយ​ប្រពៃ ១១- មាតា ឧបដ្ឋានំ កិរិយា​បម្រើ​នូវ​មាតា ១២- បិតុ ឧបដ្ឋានំ កិរិយា​បម្រើ​នូវ​បិតា ១៣- បុត្តទារស្ស សង្គហោ សេចក្ដី​សង្គ្រោះ​ដល់​បុត្រ និង​ភរិយា ១៤- អនាកុលា ច កម្មន្តា ការងារ​ទាំង​ឡាយ​ដែល​មិន​ច្របូក​ច្របល់ ១៥- ទានញ្ច កិរិយា​បរិច្ចាគ​ទា ១៦- ធម្មចរិយា កិរិយា​ប្រព្រឹត្ត​នូវ​ធម៌ ១៧- ញាតកានញ្ច សង្គហោ សេចក្ដី​សង្គ្រោះ​ដល់​ញាតិទាំង​ឡាយ ១៨- អនវជ្ជា កម្មានិ ការងារ​ទាំង​ឡាយ​ដែល​មិន​មាន​ទោស ១៩- អារតី វិរតី បាបា កិរិយា​មិន​ត្រេកអរ​ក្នុង​បាប និង​កិរិយា​វៀរចាក​បាប ២០- មជ្ជបានា ច សញ្ញាមោ សេចក្ដី​សង្រួម​ចាក​កិរិយា​ផឹក​នូវ​ទឹក​ស្រវឹង ២១- អប្ប​មាទោ ច ធម្មេសុ សេចក្ដី​មិន​ប្រមាទ​ក្នុង​ធម៌​ទាំង​ឡាយ ២២- គារវោ ច សេចក្ដី​គោរព​ចំពោះ​បុគ្គល​ដែល​មិន​គួរ​គោរព ២៣- និវាតោ ច កិរិយា​ប្រព្រឹត្ត​បន្ទាបខ្លួន ២៤- សន្តុដ្ឋិ ច សេចក្ដី​ត្រេកអរ​ចំពោះ​របស់​ដែលមាន ២៥- កតញ្ញូតា ភាវៈ​នៃ​បុគ្គល​អ្នក​ដឹង​នូវ​ឧបការៈ​ដែល​បុគ្គល​អ្នក​ដទៃ​ធ្វើ​ហើយ​ដល់​ខ្លួន ២៦- កាលេន ធម្មស្សវនំ កិរិយា​ស្ដាប់​នូវ​ធម៌​តាមកាល ២៧- ខន្តិ ច សេចក្ដី​អត់ធន់ ២៨- សោវចស្សតា ភាវៈ​នៃ​បុគ្គល​ដែល​គេ​ប្រដៅ​បាន​ដោយ​ងាយ ២៩- សមណានញ្ច ទស្សនំ កិរិយា​បាន​ឃើញ បាន​ជួប​នូវ​សមណៈ​ទាំង​ឡាយ ៣០- កាលេន ធម្មសាកច្ឆា ធម្មសាកច្ឆា គឺ​កិរិយា​សន្ទនា​ទៅវិញ​ទៅ​មក​តាម​ធម៌​តាម​កាល ៣១- តបោ ច សេចក្ដី​ព្យាយាម​ដុត​នូវ​បាប​ធម៌ ៣២- ព្រហ្មចរិយញ្ច កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ ៣៣- អរិយសច្ចាន ទស្សនំ កិរិយា​ឃើញ​នូវ​អរិយសច្ច​ទាំង​ឡាយ ៣៤- និព្វានសច្ឆិកិរិយា ច កិរិយា​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ព្រះនិព្វាន ៣៥- ផុដ្ឋស្ស លោកធម្មេហិ ចិត្តំ យស្ស ន កម្បតិ ចិត្ត​របស់​បុគ្គល​ឯណា​ដែល​លោ​ធម៌​ទាំង​ឡាយ​ពាល់​ត្រូវ​ហើយ​មិន​រំភើប​ញាប់ញ័រ ៣៦- អសោកំ មិនាមន​សេចក្ដី​សោក ៣៧- វិរជំ មាន​ធូលី គឺ​រាគៈ​ទៅ​ប្រាស​ហើយ ៣៨- ខេមំ ជា​ចិត្ត​ក្សេមក្សាន្ត។ មង្គល​ទាំង​ ៣៨ ប្រការ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រព្រឹត្ត​បាន​នូវ​សេចក្ដី​សុខ​យ៉ាង​ពិត​ប្រាកដ​ណា​កូន មិន​ថា​យើង​រស់​នៅ​កន្លែង​ណា​ទេ​ឲ្យ​តែចេះ​សាង​នូវ​មង្គល​ទាំង​អស់​នេះ​ហើយ​រមែង​បាន​សេចក្ដី​សុខ​ពិត​ប្រាកដ និង​មាន​ផល​ច្រើន​ទៀត​ផង។ ដកស្រង់ចេញ​ពី​សៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ ដោយ​៥០០០​ឆ្នាំ​
images/articles/1651/Untitled-1-Recovered.jpg
កូនម៉ែ​ត្រូវ​ហ្វឹក​ហាត់​ឲ្យ​មាន​ឧបនិស្ស័យ​ល្អ
ផ្សាយ : ២១ សីហា ឆ្នាំ២០១៩
កូនម៉ែ​ត្រូវ​ហ្វឹក​ហាត់​ឲ្យ​មាន​ឧបនិស្ស័យ​ល្អ មនុស្ស​យើងដែល​នឹង​បាន​ល្អ​នោះ ក្រៅ​អំពី​ត្រូវ​មាន​ការ​សិក្សា​រៀន​សូត្រ​ហើយ គឺ​ត្រូវ​ហ្វឹកហាត់​អប់រំ​ដើម្បី​ឲ្យ​មាន​ឧបនិស្ស័យ​ល្អ​ទៀត​ផង នេះ​ជា​ប្រការ​សំខាន់។ ចំណុច​ផ្ដើម​នៃ​ការ​ហ្វឹកហាត់​សិក្សា​អប់រំ​ដែល​ជាទី​សំខាន់​បំផុត គឺ​ក្រុម​គ្រួសារ​ក្នុង​ផ្ទះ។ គ្រួសារ​ដែល​នៅ​ក្នុង​សភាព​រៀបរយ​ល្អនោះ តិច​ណាស់​ដែល​ក្មេង​ទៅ​ជា​ខិលខូច​ឡេះឡោះ
images/articles/1660/Untitled-1-Recovered.jpg
កូនអើយ​អាសូរ​ទឹកភ្នែកម៉ែ​ផង
ផ្សាយ : ២១ សីហា ឆ្នាំ២០១៩
កូនអើយ​អាសូរ​ទឹកភ្នែកម៉ែ​ផង តាំង​ពី​ដើម​មក កូន​តែង​ធ្វើ​ឲ្យ​ម៉ែ​លំបាក​ទាំង​ផ្លូវ​កាយ លំបាក​ទាំង​ផ្លូវ​ចិត្ត ហើយ​កូន​ក៏​មិន​ដែល​ចាប់​អារម្មណ៍នឹក​ឃើញ​ដល់ សេចក្ដី​លំបាក​របស់​ម៉ែ​ឡើយ កូន​ធ្វើ​ហីៗ ព្រងើយ​កន្តើយ​នឹង​ម៉ែ ម៉ែ​បាន​សុខ​សប្បាយ​ឬ​ម៉ែ​មាន​ទុក្ខ​លំបាក​យ៉ាក​យ៉ាប់​យ៉ាង​ណា​ក៏​ដោយ ក៏​កូន​ទាំង​ឡាយ​មិន​សូវ​ខ្វល់​ពី​ម៉ែ​ឡើយ ម៉ែ​មិន​មែនធ្វើ​គុណ​ទៅ​ហើយ ចង់​បាន​សំណង​ពី​កូន​វិញ​នោះ​ទេ តែ​
images/articles/1670/Untitled-1-Recovered.jpg
បិសុណាវាទ
ផ្សាយ : ២១ សីហា ឆ្នាំ២០១៩
បិសុណាវាទ បិសុណាវាទ​នោះ បាន​ខាង​ពាក្យ​សម្ដី​ដែល​និយាយ​ស៊កសៀត គឺ​រើស​យក​រឿង​ខាង​ម្ខាង ទៅ​ប្រាប់​ដល់​ម្ខាង​ដោយ​ចេតនា​ប្រាថ្នា​នឹង​ឲ្យ​គេ​ស្អប់​ខ្ពើម​មនុស្ស ដែល​ខ្លួន​មិន​ត្រូវ​ចិត្ត​បើរឿង​នោះ​ជា​ពាក្យ​ស៊ក​សៀត​មែន តែ​ជា​រឿង​ពិត ក៏​គ្រាន់​តែ​ជា​បិសុណាវាទ​ម្យ៉ាង​ប៉ុណ្ណោះ បើ​រឿង​នោះ​ជា​រឿង​មិន​ពិត​ផង ក៏​ជា​មុសាវាទ​ថែម​ទៀត។ អំពើ​ដែល​និយាយ​ស៊កសៀត
images/articles/1829/Untitled-1-Recovered.jpg
បទ​ពិចារណា​ធម៌
ផ្សាយ : ១៩ សីហា ឆ្នាំ២០១៩
ស្លឹក​ឈើលាស់ចេញមក រមែងចាស់ ទុំ ជ្រុះ សំរាប់ ស្លឹកឈើតាំង​តែអំពី​កើតរហូត​ដល់ជ្រុះ មិន​ដើម្បីបាន​របស់ អ្វីៗក្នុង​លោក ក្រៅអំពីដើម្បីវិនាស​ទៅវិញតែប៉ុណ្ណោះ ចំពោះ​នាមរូប​ក៏ដូច​គ្នា​ដែរ ។ នាមរូប​កើតក្នុង​លោក មិនមាន​ខាត មិន​មាន ចំណេញ ព្រោះ​មុននឹង​កើត នាមរូប​មិនបាន​តាំងនៅ​ក្នុង ទីណា​ប្រុង​ចាំកើត​ឡើយ ដល់​ពេលកើត​ហើយ​វិនាស​ទៅ វិញ ក៏វាដូចគ្នា​នឹង​នាមរូប
images/articles/1835/textfhfthrtd-1.gif
បដិ​បទា​៣​យ៉ាង​
ផ្សាយ : ១៩ សីហា ឆ្នាំ២០១៩
បដិ​បទា​៣​យ៉ាង​ ១. ប្រតិ​បត្តិ​គ្រោត​គ្រាត ២. ប្រតិ​បត្តិ​ដុត​កម្តៅខ្លួន​ហួស​ហេតុ​ ៣. ប្រតិ​បត្តិ​យ៉ាង​កណ្តាល​ ចុះ​ ប្រតិ​បត្តិ​គ្រោត​គ្រាត​ តើ​ដូច​ម្តេច​? បុគ្គល​ខ្លះ​ក្នុង​លោក​នេះ​ ជា​អ្នក​មាន​សេចក្តី​ប្រ​កាន់​ យល់​ឃើញ​យ៉ាង​នេះ​ថា ទោស​ក្នុង​កាម​ទាំង​ឡាយ​ មិន​មាន​ដូច្នេះ​ បុគ្គល​នោះ​រមែង​ដល់​នូវ​ភាព​ជា​អ្នក​ធ្លាប់​ចុះ​ក្នុង​កាម​ទាំង​ឡាយ​ នេះ​ហៅ​ថា​ ប្រតិបត្តិ​គ្រោត​គ្រាត​ ។
images/articles/2159/Untitled-1-Recovered.jpg
សម្ដី​មនុស្ស​និង​សត្វ​យំ
ផ្សាយ : ១៨ សីហា ឆ្នាំ២០១៩
សម្ដី​មនុស្ស​និង​សត្វ​យំ សំឡេង​សត្វ​ស្លាប​ទាំង​ឡាយ​ដែល​ស្រែក​យំ​តាម​ជួរ​ព្រៃភ្នំឬ​តាម​ទីរមណីយដ្ឋាន​ទាំង​ឡាយ​អាច​ជា​អារម្មណ៍​សប្បាយ​រីករាយ​ឬ​សង្វេគ​ដល់​ជន​អ្នក​នៅ​ទី​នោះ​បាន​ស្ដាប់ ប៉ុន្តែ​សំឡេង​របស់​ដែល​និយាយ​កុហក​ញុះញង់ ជេរ​ប្រទេច​ផ្ដាសា​ដោយ​ឥត​មាន​មេត្តា ជាអារម្មណ៍​ធុញ​ទ្រាន់​បំផុត​របស់​ពពួក​ជន​ដែល​បាន​ស្ដាប់​ហើយ។ - មនុស្ស​សត្វ​ទាំង​ឡាយ​ចូល​ចិត្ត​ពាក្យ​សម្ដី​ពិត
images/articles/2163/7564543.jpg
ព្រះ​ធម៌​ជា​ស្ពាន
ផ្សាយ : ១៨ សីហា ឆ្នាំ២០១៩
ព្រះ​ធម៌​ជា​ស្ពាន កើត​ជាមនុស្ស​ហើយ ចូរ​កុំ​កន្តើយ រកត្រើយ​និព្វាយ សទ្ធា​ជាពូជ ដូច​ព្រះ​ទូន្មាន ព្រះ​ធម៌​ជា​ស្ពាន ឆ្លង​វដ្ដ​សង្សា ។ បើ​ជា តិរច្ឆាន ធ្វើ​ទាន​ម្តេចបាន ទុក្ខ​លុះ​មរណា ឥត​ស្គាល់​សីល​ទាន ​ពុំ​មាន​ធម៌​អាថ៌ ខ្វះ​ទាំង​អាហារ ខ្លោច​ផ្សា​លុះ​ក្ស័យ ។ កើត​ជា​មនុស្ស​នេះ ​ជាបុណ្យ​ពិ​សេស ជា​លាភ​ធំ​ក្រៃ កុំ​ភ្លេច​សីល​ទាន
images/articles/2801/none
បរិញ្ញា ៣
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩
១-ញាតបរិញ្ញា កំណត់​ដឹង​បាន​នូវ​នាម​រូប ព្រម​ដោយ​បច្ច័យ សម្រេច​បាន​ជា​បញ្ញា​វិសុទ្ធិ​ពីរ​ខាង​ដើម ចាក់​ធ្លុះ​នូវ​បច្ចត្តលក្ខណៈ ។ ២-តីរណបរិញ្ញា ពិចារណា​សង្ខារ ឃើញ​ការ​កើត​ឡើង និង​ការ​រលត់​ទៅ​វិញ សម្រេច​បាន​ជា​បញ្ញាវិសុទ្ធិ​ទី ៣ ចាក់​ធ្លុះ​នូវ​សាមញ្ញលក្ខណៈ ។ ៣-បហានបរិញ្ញា ពិចារណា​សង្ខារ ឃើញ​ការ​បែក​ធ្លាយ​ដោយ​ភង្គញ្ញាណ​ជា​ដើម​ឡើង​ទៅ សម្រេច​បាន​នូវ​បញ្ញាវិសុទ្ធិ​ពីរ​ខាង​ចុង ចាក់​ធ្លុះ​នូវ​និរោធសច្ច មាន​ញាណ​ក្នុង​សន្តិបទ រហូត​មាន​ព្រះនិព្វាន​ជា​អារម្មណ៍ លះ​បង់​កិលេស​ដោយ​សមុច្ឆេទប្បហាន ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.94
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿