35
ថ្ងៃ ពុធ ទី ១៩ ខែ មិថុនា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨,៥៤១
Today
ថ្ងៃម្សិលមិញ ១៧៧,៩៥៣
ខែនេះ ៣,៦២៥,៩៨៣
សរុប ៤០៤,៤០៨,៧០៨
ធម៌ជំនួយស្មារតី
images/articles/3289/_________________________________.jpg
ជីវិតគឺជាកន្លែងសិក្សា
ផ្សាយ : ១៤ ឧសភា ឆ្នាំ២០២៤
មិនមែនអានតែសៀវភៅទេ ត្រូវអានជីវិតខ្លួនឯងផងពោលគឺត្រូវសិក្សាអំពីជីវិត តើជីវិតគឺជាអ្វី? កើតបានយ៉ាងណា? ហើយប្រព្រឹត្តទៅយ៉ាងណា? ត្រូវសិក្សាឱ្យឃើញច្បាស់ដោយបញ្ញាចក្ខុ ។ មិនមែនមានតែអ្នកដទៃទេជាគ្រូនោះ ខ្លួនឯងហ្នឹងហើយដែលត្រូវបង្រៀនខ្លួនឯង អប់រំទូន្មានខ្លួន ។ ប្រារព្ធសុខសាមណេរ ព្រះសាស្រ្ដទ្រង់ត្រាស់ថា (ធម្មតាអ្នកស្រែតែងបាចទឹកបញ្ចូលទៅក្នុងស្រែ ជាងព្រួញតែងពត់ព្រួញ ជាងឈើតែងចាំឈើ ឯអ្នកមានវត្តបដិបត្តិល្អ តែងអប់រំទូន្មានខ្លួន) ។ ក្នុងបណ្ដាពួកមនុស្សទាំងឡាយ មនុស្សល្អគឺជាមនុស្សដែលចេះអប់រំទូន្មានខ្លួនឯង ។ សៀវភៅ មេរៀនជីវិត ដោយ៥០០០ឆ្នាំ
images/articles/3302/56ergre3222.jpg
កុសលកម្មបថ១០យ៉ាង
ផ្សាយ : ១៤ ឧសភា ឆ្នាំ២០២៤
ពាក្យថាកម្មបថ មានន័យថា គន្លង ឬ ផ្លូវ នៃអំពើ ។ គន្លងនៃអំពើដែលគេធ្វើ មាន២ចំណែកគឺ ចំណែកខាងអកុសល១ និងចំណែកខាងកុសល១ ។ កម្មបថមានគន្លង៣ គឺ ផ្លូវកាយមាន៣ហៅថា កាយកម្ម៣ , ផ្លូវវាចាមាន៤ហៅថា វចីកម្ម៤, និងផ្លូវចិត្តមាន៣ ហៅថាមនោកម្ម៣ រួមត្រូវជា១០ហៅថា កម្មបថ១០ ។ អ្នករក្សាសីលត្រូវតែយល់ដឹង ។ ហើយប្រុងប្រយ័ត្នចំពោះកម្មបថ ព្រោះថាកាលបើដាច់កម្មបថត្រង់ប្រការណាមួយ សីលរបស់អ្នកនោះក៏នឹងត្រូវធ្លុះធ្លាយទៅដែរ ។ ក្នុងទីនេះ សូមលើកយកតែកុសលកម្មបថ មកបរិយាយ ឯការប្រព្រឹត្តផ្ទុយនឹងកុសលកម្មបថ គឺជា អកុសលកម្មបថហើយ ដែលត្រូវវៀរចាក ។ កុសលកម្មបថ១០យ៉ាង កាយកម្ម៣ ១- បាណាតិបាតា វេរមណីចេតនាជាហេតុវៀរចាកកិរិយា ធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។ ២- អទិន្នាទានា វេរមណីចេតនាជាហេតុវៀរចាកកិរិយា កាន់យកនូវវត្ថុដែលគេមិនឲ្យដោយកាយឬដោយវាចា ។ ៣- កាមេសុមិច្ឆាចារា វេរមណីចេតនាជាហេតុវៀរចាកកិរិយា ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។ វចីកម្ម៤ ១- មុសាវាទា វេរមណីចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យកុហក ។ ២- បិសុណាយ វាចាយ វេរមណីចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យញុះញង់ស៊កសៀត បំបែកបំបាក់អ្នកដទៃ ។ បិសុណាវាចា មានអង្គ៤គឺៈ ១- ភិន្ទិតព្វោបរោ អ្នកដទៃដែលមានរូប គឺខ្លួនគប្បីញុះញង់បំបែក ។ ២- ភេទនបុរេក្ខាតោ គិតនឹងញុះញង់បំបែកបំបាក់អ្នកដទៃនោះ ។ ៣- តជ្ជោវាយាមោ ព្យាយាមបំបែកបំបាក់អ្នកដទៃនោះ ។ ៤- តស្សតទត្ថវិជ្ជាទនំ ញ៉ាំងអ្នកដទៃឲ្យដឹងច្បាស់នូវដំណើរដែលញុះញង់នោះ។ ៣- ផរុសាយ វាចាយ វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោក ជេរប្រទេចអ្នកដទៃជាដើម ។ ផរុសវាចា មានអង្គ៣គឺៈ ១- អក្កោសិតព្វោបរោ អ្នកដទៃដែលមានរូប គឺខ្លួនគប្បីជេរប្រទេច ។ ២- កុប្បិតចិត្តំ ចិត្តខឹងរន្ធត់ ។ ៣- អក្កោសនា បានជេរប្រទេច ។ ៤- សម្ផប្បលាបា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យរាយមាយឥតប្រយោជន៍ ។ សម្ផប្បលាប មានអង្គ២គឺៈ ១- ភារតយុទ្ធសិតាហរណាទិនិរត្ថកថា ពាក្យឥតប្រយោជន៍មានរឿងចម្បាំងនៃភារត និងរឿងរាពណ៍លួចនាងសេតាយកទៅជាដើម ។ ២- តថារូបឹកថាកថនំ បានពោលនូវពាក្យឥតប្រយោជន៍ មានសភាពដូច្នេះ ។ មនោកម្ម៣ ១- អនភិជ្ឈាមិនមានចិត្តគិតសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយគិតបំរុងនឹងឲ្យបានមកជាទ្រព្យរបស់ខ្លួនឡើយ ។ អភិជ្ឈា មានអង្គ២គឺៈ ១- បរភណ្ឌំ ទ្រព្យជារបស់អ្នកដទៃ ។ ២- អត្តនោ បរិណាមនំ គិតចង់បង្អោនទ្រព្យរបស់អ្នកដទៃនោះ ឲ្យមកជាទ្រព្យរបស់ខ្លួន ដោយកលឧបាយផ្សេង ៗ ។ ២- អព្យាបាទោ មិនមានចិត្តចងគំនុំគុំគួន គិតប៉ងនឹងឲ្យអ្នកដទៃដល់នូវសេចក្តីវិនាសឡើយ ។ ព្យាបាទ មានអង្គ២គឺៈ ១- បរសត្តោ អ្នកដទៃក្រៅពីខ្លួន ។ ២- តស្សតំតំវិនាសចិន្តា គិតចងគំនុំគុំគួននឹងអ្នកនោះ ដល់នូវសេចក្តីវិនាសដោយហេតុនោះ ។ ៣- សម្មាទិដ្ឋិ គំនិតយល់ឃើញត្រូវពិត ហើយប្រកាន់ឡើងថាត្រូវមែន ។ មិច្ឆាទិដ្ឋិ មានអង្គ២គឺៈ ១- វត្ថុនោចគហិតាការវិបរិតតោ ចិត្តប្រែប្រួលដោយអាការៈខុស អំពីព្រះរតនត្រ័យជាដើម ។ ២- យថាចនំគណ្ហាគិតថាភាវេនតស្សបដ្ឋានំ គំនិតដែលយល់ខុសនោះ ឃើញខុសយ៉ាងណា ក៏ប្រកាន់សេចក្តីខុសនោះថាជាត្រូវវិញ ។ ដោយ៥០០០ឆ្នាំ
images/articles/2945/tpic.jpg
សារៈសំខាន់នៃថ្ងៃវិសាខបូជា
ផ្សាយ : ២៣ មេសា ឆ្នាំ២០២៤
វិសាខបូជា ពាក្យថា “វិសាខបូជា” មកពីពាក្យថា “វិសាខបុណ្ណមីបូជា” ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ ថ្ងៃវិសាខបូជានេះ ព្រោះថ្ងៃនេះជាថ្ងៃដែលកត់សម្គាល់ដល់ហេតុការណ៍អស្ចារ្យ ៣ យ៉ាង កើតឡើងផ្ទួនគ្នាទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺមានន័យថា ថ្ងៃនេះ ពុទ្ធសាសនិកជននៅទូទាំងពិភពលោកនាំគ្នារឭកនឹក​ដល់ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វានរបស់ព្រះបរមសាស្តា។ សារៈសំខាន់នៃថ្ងៃវិសាខបូជា ១. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃកំណើតរបស់ព្រះពុទ្ធសាសនា ២. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃដែលអង្គការសហប្រជាជាតិ ទទួលស្គាល់ជាផ្លូវការតាមសម្នើរបស់ពុទ្ធបរិស័ទនៅក្នុងថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ១៩៩៩​ ថាពិអីបុណ្យវិសាខបូជានេះ គឺជាពិធីបុណ្យអន្តរជាតិមួយ ដែលគេអាចប្រារព្ធធ្វើទៅតាមការិយាល័យទាំងឡាយរបស់អង្គការ សហប្រជាជាតិទូទាំងពិភពលោក ហើយក៏ជាបុណ្យអន្តរជាតិផងដែរ។ ក្នុងសម័យប្រជុំ​អន្តរជាតិ​នៃ​ក្រុមប្រឹក្សា​ផ្នែក​ពុទ្ធសាសនា ស្ដីអំពី “ទិវា-យូអិន-វិសាខា” ឬ “បុណ្យ​វិសាខបូជានៃ​អង្គការ​សហប្រជាជាតិ” នេះ បាន​ចាប់​ផ្ដើម​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ២០០៤ នៅ​ក្នុង​ប្រទេស​ថៃ។ តាំង​ពី​ពេល​នោះ​មក សន្និសីទ​អន្តរជាតិ​នេះ បាន​ប្រព្រឹត្ត​ទៅ​ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​ភាគច្រើនតែ​ធ្វើ​នៅមុន​ថ្ងៃ ១៥​ កើត ខែ​ពិសាខ ដែល​ជា​ថ្ងៃបុណ្យ​វិសាខបូជា។ ប្រទេស​ថៃ បាន​ទទួល​រៀបចំ​កិច្ច​ប្រជុំ​នេះជា​ច្រើន​លើក​មក​ហើយ។ រី​ឯ​ប្រទេស​វៀតណាម ក៏បាន​ស្ម័គ្រ​ទទួល​នាទី​រៀបចំនូវ​សន្និសីទ​ស្ដីអំពី “ទិវា-យូអិន-វិសាខា” នេះចំនួនពីរ​ដង ​រួច​មក​ហើយ​ដែរ គឺ​កាល​ពី​អំឡុងឆ្នាំ ​២០១៣ និង​ឆ្នាំ ​២០០៨។ ៣. ថ្ងៃវិសាខបូជានេះ គឺចាត់ជាថ្ងៃសន្តិភាពពិភពលោក ព្រោះព្រះសម្មាសម្ពុទ្ធជាម្ចាស់បង្រេ៳នមនុស្សជាតិឲ្យស្វែងរកសន្តិសុខ និង​សន្តិភាពទាំងខាងក្នុង និងខាងក្រៅ។ ៤. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃរំឭកគុណ គឺព្រះមហាករុណាគុណ ព្រះវិសុទ្ធិគុណ និង ព្រះបញ្ញាគុណរបស់ព្រះសមណគោតម ដែលជាព្រះបរមសាស្តានៃលោក។ ៥. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃព្រះពុទ្ធ ព្រោះទាក់ទងនឹងខ្សែជីវិតរបស់ព្រះពុទ្ធជាម្ចាស់។ ដោយ៥០០០ឆ្នាំ
images/articles/3014/2020-08-31_13_53_42-Betrayal_-_Google_Search.jpg
ដូចម្ដេចដែលហៅថាមនុស្សល្អ
ផ្សាយ : ២៣ មេសា ឆ្នាំ២០២៤
មនុស្សល្អ គឺបុគ្គលណាដែលប្រព្រឹត្តអំពើល្អដោយកាយ វាចា ចិត្ត មានសីលធម៌ មានគុណធម៌ខ្ពងខ្ពស់។ ឃ្មុំតែងហើរទៅក្រេបផ្កា ប្រៀបដូចជា អ្នកប្រាថ្នាចង់បានសេចក្ដីចម្រើន តែងជួបប្រាស្រ័យនឹងមនុស្សល្អ ដូច្នោះឯង។ អ្នកណាខ្លះជាមនុស្សល្អ? អ្នកណាក៏ដោយ ឲ្យតែធ្លាប់ជួយយើង ដោយហោចទៅសូម្បីឲ្យទឹកមួយកែវ ឲ្យបាយមួយវែក ក៏ចាត់ទុកថាជាមនុស្សល្អចំពោះយើងដែរ។ អ្នកមានបំណងល្អ ចំពោះយើងមានដូចខាងក្រោម៖ ១ មាតាបិតា ២ ចាស់ព្រឹទ្ធាចារ្យ រៀមច្បងក្នុងគ្រួសារ ៣ គ្រូឧបជ្ឈាចារ្យ លោកគ្រូ អ្នកគ្រូ ៤ ព្រះសង្ឃដែលបានសង្រួមកាយវាចាល្អត្រឹមត្រូវ ៥ ព្រះពុទ្ធ បុគ្គលខាងលើនេះ សុទ្ធតែមានបំណងចង់ឲ្យយើងបានសេចក្ដីចម្រើន ទោះបីពេលខ្លះគាត់ស្ដីបន្ទោស ឬមានពាក្យសម្ដីធ្ងន់ស្រាលលើយើងក៏ដោយ ក៏យើងមិនត្រូវខឹងស្អប់គាត់ឡើយ។ មូលហេតុធ្វើអោយស្អប់មនុស្សល្អ ១ មច្ឆាទិដ្ឋិ ៈ យល់ខុស មិនជឿថា មានបាប មានបុណ្យ មិនជឿថា ធ្វើបាបបានផលជាទុក្ខ ធ្វើបុណ្យបានផលជាសុខទេ។ ២ មិច្ឆាសង្កប្បៈ ត្រិះរិះខុស គឺកិតរកការសប្បាយតាមផ្លូវអបាយមុខ ឬតាមការជិះជាន់ កេងប្រវ័ញ្ច ធ្វើបាបអ្នកដទៃ។ ៣ មិច្ឆាវាចាៈ និយាយពាក្យខុស គឺនិយាយពាក្យភូតកុហក ញុះញង់ ស៊កសៀត បំបែកបំបាក់ ជេរប្រទេចផ្ដាសារអ្នកដទៃ។ ៤ មិច្ឆាកម្មន្តៈ ធ្វើការងារខុស គឺធ្វើការងារដោយខ្វះសតិស្មារតីមិនដឹងថា ការងារណាគួរធ្វើ ការងារណាមិនគួរធ្វើ ការងារណាគួរធ្វើមុន ការងារណាគួរធ្វើក្រោយ។ ៥ មច្ឆាអាជីវៈ ចិញ្ចឹមជីវិតខុស គឺប្រកបមុខរបររកស៊ីខុសច្បាប់ ខុសសីលធម៌ ខុសប្រពៃណី។ ៦ មិច្ឆាវាយាមៈ ព្យាយាមខុស គឺប្រឹងប្រែងព្យាយាមធ្វើកិច្ចការងារណាដែលមិនត្រឹមត្រូវ ខុសឆ្គាំឆ្គង គ្មានសីលធម៌។ ៧ មិច្ឆាសតិៈ រលឹកខុស គឺនឹកតែរឿងបាប រឿងអកុសល រឿងខុស ហើយសប្បាយរីករាយក្នុងរឿងខុសនោះ។ ៨ មច្ឆាសមាធិៈ តម្កល់ចិត្តខុស គឺមុះមុត ក្លាហានក្នុងរឿងខុសមិនត្រូវទំនង។ កាលបើអ្នកសន្សំគំនិតមិនល្អច្រើននៅក្នុងខ្លួន វាធ្វើឲ្យយើងមិនមានជំហរឹងមាំ មានគំនិតរវើរវាយ ធ្វើអ្វីៗមិនបានសម្រេចល្អឡើយ។ ការយល់ត្រូវ ការយល់ត្រឹមត្រូវ គឺចំណុចផ្ដើមដំបូងនាំឲ្យមនុស្សធ្វើត្រូវ និយាយត្រូវ។ ការយល់ត្រូវកើតឡើងអាស្រ័យហេតុពីរយ៉ាង ១ ស្ដាប់អ្នកដទៃ គឺស្ដាប់ឪពុកម្ដាយ លោកគ្រូអ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ។ ២ ការពិចារណា ការស្ដាប់តែម្យ៉ាង នៅមិនទាន់គ្រប់គ្រាន់ទេ ត្រូវអាស្រ័យការពិចារណាបន្ថែមទៀតតើគេនិយាយនោះត្រឹមត្រូវទេ ត្រូវអាស្រ័យការពិចារណាបន្ថែមទៀតតើគេនិយាយនោះត្រឹមត្រូវឬទេ សមហេតុផលឬទេ មិនត្រូវជឿទាំងអស់ទេ។ កាលបើមនុស្សយល់ត្រូវ សកម្មភាពសម្ដែងចេញមកក៏ល្អ កាលបើមនុស្សធ្វើល្អ សេចក្ដីសុខរមែងកើតឡើង។ ដោយ៥០០០ឆ្នាំ
images/articles/1373/Untitled-1-Recovered.jpg
ការ​យក​ឈ្នះ​អំណាច​បាប​ធម៌
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤
ការ​យក​ឈ្នះ​អំណាច​បាប​ធម៌ ការ​ដែល នឹង​អាច​យក​ឈ្មះ​អំណាច​នៃ​បាន​ធម៌​បាន​នោះ កម្លាំង​ដែល​សំខាន់​បំផុត​គឺ​កម្លាំង​ចិត្ត បើ​មាន​កម្លាំង​ចិត្ត​រឹងប៉ឹង​ពិត​ប្រាកដ នឹង​អាច​ឈ្មះ​បាន​គ្រប់​យ៉ាង។ កាល​ដែល​មនុស្ស​យើង ព្យាយាម​ឈប់​ប្រព្រឹត្ត​នូវ​អំពើ​អាក្រក់ ឬ​ព្យាយាម​លះ​បង់​នូវ​គ្រឿង​ញៀន​អ្វី​មួយ តែង​ឈប់​មិន​បាន​ លះ​បង់​មិន​ដាច់​នោះ វា​ជា​ការ​គួរ​ឲ្យ​អាណិត​ស្រណោះ​ណាស់
images/articles/2148/Untitled-1-Recovered.jpg
អំណាច​នៃ​សេចក្តី​ល្អ
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤
អំណាច​នៃ​សេចក្តី​ល្អ សេចក្តី​ល្អ​មាន​អំណាច​សំ​ខាន់​ដ៏​ក្រៃ​លែង​ក្នុងខ្លួន​មនុស្ស ធ្វើ​ឲ្យ​ជា​ទី​គោរព​លើក​តម្កើង​របស់​មនុស្ស​ទាំងឡាយ ។រឹត​តែ​មាន​ច្រើន ឬរឹង​រឹត​តែ​ប្រើ​ច្រើន គឺ រឹត​តែ​ល្អនឹង​ជាពិសេស គឺ​មិន​មាន​អ្នក​ណា​មក​ទម្លាយ​បាន ។ ឯ​​ចំណែក​ខ្លួន​ឯង​វិញ​ក៏​រមែង​សប្បាយ​ចិត្ត មាន​សេចក្តី​សុខ​ក្នុង​ជី​វិត ដែល​ជា​ផល​ត្រូវ​ឃើញ​ច្បាស់​ក្នុង​បច្ចុប្បន្ន​ទាន់​ភ្នែក ។ រី​ឯ​អ្នក​ដទៃ​ដែល​មាន​ទំនាក់​ទំនង​សេពគប់
images/articles/3084/202___r.jpg
បាបធម៌ ៥
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤
បាបធម៌(សំ.), (បា.) (បាប៉ៈធ័រ) (បាបធម្ម) ធម៌លាមក, អាក្រក់ គឺសភាវៈដែលជាជំនួយចិត្ត នាំចិត្តឲ្យហ៊ានធ្វើអំពើអាក្រក់ ដូចយ៉ាងសេចក្ដីច្រណែនឈ្នានីស, ឥតអៀនខ្មាស ឥតរាងរអាទៅរកអំពើអាក្រក់ ជាដើម ។ បាបធម៌ ៥ នោះគឺ ៖ 1. កុហនា ការកុហកដោយឫកពា ។ 2. លបនា ការនិយាយរាក់ទាក់ដោយវាចា ។ 3. នេមិត្តិកតា ការធ្វើនិមិត្ដ គឺប្រើឧបាយកល ដោយកាយខ្លះ ដោយវាចារខ្លះ ។ 4. និប្បេសិកតា ការពោលគំរាម ឬសង្កត់ប្រើសំដីជាខ្នោសសំរាប់កោសកាវយកលាភ ។ 5. លាភេន លាភំ និជិគីសនតា ការរកលាភដោយលាភ គឺការយកលាភទៅទាក់លាភ ។ (វិសុទ្ធិមគ្គ សីលនិទ្ទេស សីលប្បភេទកថា ចតុត្ថចតុក្ក) ខេមរ អភិធម្មាវតារ ដោយ​៥០០០​ឆ្នាំ​
images/articles/831/Untitled-1.jpg
លះ​សុខ​តូច​ដូរ​យក​សុខ​ធំ​
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤
ក្នុង​ធម្ម​បទដ្ឋ​កថា​ បកិណ្ណ​ក​វគ្គ​ ក្នុង​រឿង​បុព្វ​កម្ម​របស់​ព្រះ​អង្គ​ ព្រះ​បរម​សាស្តា​ទ្រង់​ត្រាស់​ថា​ ម្នាលភិក្ខុ​ទាំង​ឡាយ​ ក្នុង​កាល​នោះ​ តថា​គត​ជា​សង្ខ​ព្រាហ្មណ៍​ តថា​គត​បាន​ដក​ស្មៅ​ ក្នុង​លាន​ព្រះ​ចេតីយ​នៃ​ព្រះ​ប​ច្ចេក​ពុទ្ធ​ ព្រះ​នាម​ សុសិមៈ​ ដោយ​ផល​នៃ​បុញ្ញ​កម្ម​នោះ​ ជន​ទាំង​ឡាយ​ទើប​ធ្វើ​ផ្លូវ​ ៨​​ យោជន៍​ឲ្យ​រាប​ស្មើ​ដោយ​ល្អ​ ប្រា​ស​ចាក​បន្លា​និង​ដង្គត់​ ។​
images/articles/833/Untitled-1.jpg
ទី​ពឹង​ទាំង​ពួង​ក្នុង​លោក​មិន​ស្មើ​ទី​ពឹង​ព្រះ​រត​ន​ត្រ័យ​ឡើយ
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤
រឿង​​នាង​​វេស្សា​មិត្តា​ (​ ចាក​ ម. វា. ) (​ ទី​ពឹង​ទាំង​ពួង​ក្នុង​លោក​មិន​ស្មើ​ទី​ពឹង​ព្រះ​រត​ន​ត្រ័យ​ឡើយ​​ ) កាល​កន្លង​ទៅ​ហើយ​ មាន​ព្រះ​រា​ជា​មួយ​ព្រះ​អង្គ​ព្រះ​នាម​កោសម្ពិក​រាជ ព្រះ​អគ្គ​ម​ហេ​សី​ព្រះ​នាម​វេស្សា​មិត្តា​ សោយ​រាជ​សម្បត្តិ​ក្នុង​ក្រុង​ស​ម្ពិយ ។​ ថ្ងៃ​មួយ​ព្រះ​នាង​វេ​ស្សា​មិត្តា​បាន​ស្តាប់​ធ៌មព្រះ​សម្ពុទ្ធ​កើត​សេចក្តី​ជ្រះ​ថ្លា​ ថ្វាយ​ខ្លួន​ជា​ឧ​បាសិ​កា​
images/articles/837/Untitled-1.jpg
បុគ្គល​ដែល​មាន​ប្រ​ក្រ​តី​ចម្រើន​សតិ​ប្បដ្ឋាន​
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤
អនុ​ស្ស​តិ​ បុគ្គ​ល​​ដែល​មាន​ប្រ​ក្រ​តី​ចម្រើន​សតិ​ប្បដ្ឋាន​ តែង​មាន​ចិត្ត​បង្អោន​ទៅ​រក​សេច​ក្តី​ស្ងប់​ស្ងាត់​ក្នុង​ព្រះ​ហឫទ័យ​នៃ​ព្រះ​អរហន្ត​ទាំង​ឡាយ​ ។​ ព្រះ​អរហន្ត​ទាំង​ឡាយ​ មិន​មាន​ភ័យ​ មិន​មាន​កង្វល់​ មិន​ប្រកាន់​ មិន​ជាប់​ជំពាក់​ មិន​អាល័យ​ មិន​ត្រូវ​ការ​ដោយ​តណ្ហា​សូម្បី​តែ​ជីវិត​រស់​នៅ​ មាន​ព្រះ​ហឫទ័យ​ស្អាត​បរិសុទ្ធ​អស់​កាល​ជា​និច្ច​ទល់​នឹង​បរិ​និព្វាន​ ។
images/articles/838/Untitled-1.jpg
ស​តិ​ប្ប​ដ្ឋាន​
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤
នៅ​ក្នុង​ជី​វិត​គ្រប់​ព្រះ​អង្គ​ គ្រប់​គ្នា​ មិន​មាន​ធម៌​អ្វី​ នៅ​ពេល​ណា​ កន្លែង​ណា​ ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ ទ្រង់​មិន​បាន​ត្រាស់​ក្នុង​សតិ​ប្ប​ដ្ឋាន​នោះ​ទេ​ ព្រះ​អង្គ​ទ្រង់​ត្រាស់​ឲ្យ​ដឹង​នូវ​ធម៌​ទាំង​ពួង​ដោយ​ពាក្យ​ថា​ បជា​នា​តិ​ ។ នៅ​ក្រុង​ញូ​ដេ​លី​ នៃ​ប្រ​ទេស​ឥ​ណ្ឌា​សព្វ​ថ្ងៃ​ មាន​កន្លែង​ដែល​ព្រះ​សម្មា​សម្ពុទ្ធ​សម្តែង​សតិ​ប្ប​ដ្ឋាន​សូត្រ​ ពុទ្ធ​បរិ​ស័ទ​តែង​ថ្វាយ​បង្គំ​នម​ស្ការ​ ឯ​ចំណែក​សតិ​ប្ប​ដ្ឋាន​គឺ កាយ វេ​ទនា​ ចិត្ត​ ធម៌​ ដែ​ល​ជា​ទី​តាំង​នៃ​សតិ​រលឹក​សិក្សា​ មាន​គ្រប់​ព្រះ​អង្គ​ គ្រប់​គ្នា​ គ្រប់​ពេល​វេ​លា​ គ្រប់​កន្លែង​ ។​ សតិ​រលឹក​ដឹង​ ស្គាល់​ធម៌​ដែល​កំពុង​ប្រាដក​ គឺ​ជា​ការ​នម​ស្ការ​ព្រះ​សម្មា​សម្ពុទ្ធ​ដ៏​សំខាន់​ក្រៃ​លែង​ ជា​ង​ការ​សូត្រ​ធម៌​នមស្ការ​និង​ការ​ថ្វាយ​បង្គំ​ដោយ​កាយ​ទៅ​ទៀត​ ។ " អ្នក​ចម្រើន​សតិ​ប្ប​ដ្ឋាន​ " ពាក្យ​នេះ​គ្រាន់​តែ​ជា​វោ​ហារ​ប៉ុណ្ណោះ​ ដោយ​បរមត្ថ​ គឺ​សតិ​ថ្នាក់​សតិ​ប្ប​ដ្ឋាន​ កើត​ឡើង​ដោយ​មាន​បច្ច័យ​គ្រប់​គ្រាន់​ ។ បច្ច័យ​យ៉ាង​សំខាន់​នៃសតិ​​ថ្នាក់​សតិ​ប្ប​ដ្ឋាន​មាន​ ២​ ចំណុច​ដូច​តទៅ​ : ១- ក្នុង​ជីវិត​ប្រ​ក្រ​តី​ មាន​ធម៌​បរមត្ថ​ គឺ​រូប​ធម៌​ និង​នាម​ធម៌​ ស្រេច​ស្រាប់​ដែល​ព្រះ​អង្គ​ត្រាស់​ប្រាប់​ឲ្យ​សិក្សា​ ឲ្យ​ឃើ​ញ​ ឲ្យ​ដឹង​ថា​ជា​តួ​ធម៌​ ពោល​គឺ​មិន​មែន​ដឹង​ធម៌​អ្វី​ដទៃ​ទៀត​ឡើយ ។ ធម៌​ដែល​ត្រូវ​ដឹង​ គឺ​ធម៌​ពួក​កាយ​ ពួក​វេ​ទនា​ ពួក​ចិត្ត​ ពួ​ក​ធម៌​ គ្រប់​ព្រះ​អង្គ​ គ្រប់​គ្នា​មាន​ហើយ​ គ្រប់​ទ្វារ​ទាំង​ ៦ មាន​ទ្វារ​ភ្នែក​ជា​ដើម​ ។​ ត្រូវ​ស្តាប់​ឲ្យ​រឿយ​ៗ​ ស្តាប់​ហើយ​ស្តាប់​ទៀត​ យល់​ឡើង​ៗ​ ធម៌​ដែល​គប្បី​ដឹង​គឺ​ខណៈ​នេះ​ឯង​ ។ ២- សិក្សា​សង្កេត​ពិ​និត្យ​ចំពោះ​តួ​ធម៌​ពិត​ៗ​ កុំ​ឲ្យ​មាន​តែ​បញ្ហា​បរិយត្តិ​ គឺ​ត្រូវ​ឃើញ​លក្ខ​ណៈ​នៃ​សភា​វធម៌​ដោយ​បញ្ញា​ដ៏​ប្រ​ពៃ​ ។ តាម​ពិត​ ចំណុច​មួយ​នេះ​ក៏​នៅ​លើ​បច្ច័យ​ដូច​គ្នា​ដែរ​ ព្រោះ​យោ​និ​សោ​មន​សិ​ការ​ ដែល​ជា​តួ​សិក្សា​សង្កេត​ពិនិត្យ​ ត្រូវ​តាក់​តែង​ដោយ​ការ​សន្សំ​បុណ្យ​ ។​ ស្តាប់​ធម៌​ជា​មួយ​គ្នា​ តែ​ផល​សម្រេច​ខុស​គ្នា​ ត្រង់​នេះ​គឺ​ យើង​ត្រូវ​យល់​ដល់​តួ​យោ​និសោម​នសិការ​ មា​ន​តិច​ មា​ន​ច្រើន​ មាន​ខ្លាំង​ មាន​ខ្សោយ​ តាម​ឧ​បនិស្ស័យ​បុណ្យ​បារមី​រៀង​ៗ​ខ្លួន​ ។ ដោយ​បរមត្ថ​ អ្នក​ចម្រើន​សតិ​ប្ប​ដ្ឋាន​អត់​មាន​ទេ​ ដូច្នេះ​ទើប​អត់​មាន​ចាប់​ផ្តើម​អ្វី​ទាំង​អស់​ក្រៅ​ពី​ស្តាប់​ព្រះ​ធម៌​ឲ្យ​យល់​ថា​ ធម៌​ទាំង​ពួង​គឺ​នាម​រូប​ មិន​គួរ​ប្រ​កាន់​ថា​ជា​ខ្លួន​និង​ថា​ជា​របស់​ខ្លួន​ឡើយ​ ។​ ការ​ដែល​បាន​ស្តាប់​យល់​ហើយ​ ក៏​ជា​បច្ច័យ​ឲ្យ​សតិថ្នាក់​សតិ​ប្ប​ដ្ឋាន​កើត​ឡើង​ បញ្ញា​ដឹង​ច្បាស់​ជា​តួ​បរិញ្ញា​ ប្រ​ព្រឹត្ត​ទៅ​ក្នុង​ការ​កំណត់ដឹង​នូវ​រូប​ធម៌​ នាម​ធម៌​តាម​សេច​ក្តី​ពិត​ ។ ទាំង​ពីរ​ចំណុច​នេះ​ ទី​ ១ ហៅថា​ បរតោ​ឃោសៈ គឺ​ជា​បរតោ​ឃោសៈ​ ដ៏​ល្អ​និង​កម្រ​បំផុត​ ព្រោះទាក់​ទង​នឹង​ការ​ត្រាស់​ដឹង​នៃ​ព្រះ​សម្មា​សម្ពុទ្ធ​ , ទី​ ២​ ហៅ​ថា​ យោ​និ​សោមនសិការ​ ។ កា​ល​ណា​​បើ​ទាំង​ពីរ​ចំណុច​នេះ​បាន​ជា​បច្ច័យ​នៃ​សតិ​ប្ប​ដ្ឋាន​ហើយ ទើប​បាន​ជា​ឧ​បការ​ដល់​សតិ​ប្ប​ដ្ឋាន​ប្បដិ​បត្តិ​នោះ​ៗ​ សូម្បី​រូបជ្ឈាន​ ដែល​បាន​បទដ្ឋាន​នៃ​វិបស្សនា​ ក៏​ត្រូវ​តែ​មាន​ចំណុច​ពីរ​នេះ​ជា​ដាច់​ខាត​ ។ យោ​និ​សោ​មន​សិការ​ មា​ន​តាំង​ពី​កុសល​ថ្នាក់​ស្តាប់​រហូត​ដល់​កុសល​ថ្នាក់​វិបស្ស​នា​និង​អរិយ​មគ្គ​ ។​ យោ​និ​សោ​មន​សិការ​នេះ​ ដែល​អា​ច​សម្រេច​ដល់​ថ្នាក់​វិបស្សនា​ទៅ​បាន​ ក៏​ត្រូវ​អាស្រ័យ​បរតោ​ឃោសៈ​ ដ៏​អស្ចារ្យ​គឺ​ព្រះ​ធម៌​ទេស​នា​របស់​ព្រះ​សម្មា​សម្ពុទ្ធ​នោះ​ឯង​ ។ ក្នុង​មិគ​ជា​លសូត្រ​ គម្ពីរ​ឧ​ទាន​ បដិក​លេខ​ ៥២ ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ប្រ​កាស​ថា​ កល្យាណ​មិត្ត​ជា​ប្រធាន​ដ៏​សំខាន់​ដែល​នាំ​ឲ្យ​មាន​សីល​ មាន​កថា​វត្ថុ​ មាន​ព្យា​យាម​ និង​មាន​បញ្ញា​ចាក់​ធ្លុះ​ ។​ ព្រះ​សម្មា​សម្ពុទ្ធ​ ជា​កំពូល​កល្យា​ណ​មិត្ត​នៃ​ពុទ្ធ​បរិស័ទ​ ព្រោះ​ព្រះ​អង្គ​បាន​ប្រ​កាស​ឲ្យ​សត្វ​លោក​បាន​ស្តាប់​ថា​នេះ​ជា​ទុក្ខ​ នេះ​ជា​ការ​រលត់​ទុក្ខ​ ។ កាយ​ វេ​ទនា​ ចិត្ត​ធម៌​ ដែល​មិន​ទៀង​គឺ​ជា​ទុក្ខ​ សត្វ​បុគ្គល​ជា​អ្នក​មាន​ទុក្ខ​ដទៃ​ទៀត​មិន​មាន​ឡើយ​ ការ​កំណត់​ដឹង​ទុក្ខ​មិន​មែន​ជា​សត្វ​ គ្រាន់​តែ​ជា​សង្ខារ​ធម៌​ នេះ​គឺ​បរិ​ញ្ញា​ជា​តួ​កំណត់​ដឹង​ ។ បរិញ្ញា​នេះ​ ហៅ​ថា​ បហាន​បរិញ្ញា​ ។ អវិជ្ជា​រលត់​អស់​ ទុក្ខ​រមែង​មិន​មាន​ ការ​មិន​កើត​ឡើង​នៃ​ទុក្ខ​ គឺ​ព្រះ​និ​ព្វាន​ ។​ ​ការ​ជាក់​ច្បាស់​នូវ​ព្រះ​និ​ព្វាន​រៀង​ៗ​ខ្លួន​ ដោយ​បច្ច​វេក្ខ​ណ​ញ្ញាណ​ ។ ស្រង់​ចាក​ពី​សៀ​វភៅ​ " ព្រះ​ថេរី​គា​ថា​ ភាគ​២ " រៀប​រៀង​ដោយ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សាវង្ស​ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/842/Untitled-1.jpg
មាន​ទ្រព្យ​សម្បតិ្ត​ និង​ការ​អស់​ទ្រព្យសម្បត្តិ
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤
លាភ និង​ អលាភ ធម្ម​តា​អ្នក​ជំនួញ​ តែង​ស្ថិត​នៅ​ក្រោម​ស្ថាន​ភាព​ពីរ​យ៉ាង​គឺ​ ខាត និង​ ចំណេញ ។ ជា​ទូទៅ​ គេ​តែង​សប្បាយ​រីក​រាយ​នៅ​ពេល​គេ​បាន​លាភ​ គឺ​ការ​ចំណេញ​ ឬ​ថា​ការ​បាន​នូវ​ទ្រព្យ​សម្បត្តិ​ ហើយ​ទាស់​ចិត្ត​ទៅ​នឹង​ការ​បាត់​បង់​លាភ ។ នៅ​ក្នុង​ពិភព​លោក​ ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​ប្រ​កួត​ប្រជែង​ និង​ច្របូក​ច្របល់​នេះ​ មនុស្ស​លោក​តែង​ត្រូវ​ការ​នូវ​សេច​ក្តី​សុខ​ណា​មួយ​ ដែលញ៉ាំង​ចិត្ត​ ឬ​ហឫទ័យ​របស់​គេ​ឲ្យ​រីក​រាយ​ ។
images/articles/853/Untitled-1.jpg
​ព្រះ​ម​ហា​ថេរៈ
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤
​ព្រះ​ម​ហា​ថេរៈ បាន​ឮ​មក​ថា​ ព្រះ​មហា​ថេរៈ​អង្គុយ​ក្នុង​ទី​សម្រាក​ពេល​ថ្ងៃ​ កាល​សន្ទនា​ជា​មួយ​នឹ​ង​អន្ទេ​វា​សិក​ បាន​បត់​ដៃ​ចូល​ ហើយ​លា​ចេញ​ដូច​ដើម​ (​បន្ទាប់​ពី​នោះ​) ទើ​ប​សន្សឹម​ៗ​ បត់​ដៃ​ចូល​ទៀត​ ។​
images/articles/1468/Untitled-1-Recovered.jpg
មិន​និយាយ​កុហក
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤
សីល​ទី​៤​នេះ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ហាម​មិន​ឲ្យ​និយាយ​កុហក​ ហើយ​ឲ្យ​និយាយ​តែ​ពាក្យ​ពិត មាន​ប្រយោជន៍ ជា​ពាក្យ​ពិរោះ​ទន់ភ្លន់ សុភាពរាប់សារ ដើម្បី​អោយ​មនុស្ស​សាង​ប្រយោជន៍​ដោយ​ពាក្យ​សម្ដី និង សាង​មិត្ត​ភាព​រវាង​គ្នា​និង​គ្នា ព្រោះ​មាន​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​មិន​និយាយ​កុហក​ គឺ​ជា​ការ​ឲ្យ​នូវ​ការ​ពិត​ត្រង់​ដល់​អ្នក​ដទៃឲ្យ​នូវ​ការ​មិន​វង្វេង​ភាន់​ច្រឡំ អ្នក​ដែល​និយាយ​ពាក្យ​ពិត គឺ​មាន​សំដី​ដូច​ជា​ផ្កា​មាន​ក្លិន​ក្រអូប​ឲ្យ​តែ​របូត​ចេញ​ពី​មាត់​កាល​ណា អ្នក​ផង​តែង​រើស​យក​ជា​គ្រឿង​ប្រដាប់​កាយ ដូច​ជា​វាចា​របស់​ព្រះសម្មាសម្ពុទ្ធ ថ្វី​បើ​ពេល​វេលា​កន្លង​ទៅ​ជាង ២៥៤០ឆ្នាំ ទៅ​ដោយ​ក៏​ដោយ ក៏​នៅ​តែ​មាន​ក្លិនក្រអូប​ដដែល នៅ​តែ​មាន​មនុស្ស​ម្នា​ជា​ច្រើន​ត្រូវ​ការ ប្រាថ្នា​ចង់​ស្ដាប់​ ព្រោះ​ជាវាចា​ពិត​ឥត​ក្លែងក្លាយ។ គួរ​ហាត់​និយាយ​តែ​វាចា​ល្អៗ មាន​ប្រយោជន៍​ដល់​អ្នក​ស្ដាប់​ដែល​ជា​វាចា​សុភាសិត ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បង្រៀន​ឲ្យ​មនុស្ស​និយាយ​នូវ​វាចា​ល្អ ៥ យ៉ាង​គឺៈ ១- ស្គាល់​ពេលវេលា​ដែល​គួរ​និយាយ។ ២- និយាយ​ពាក្យ​ពិត​តាម​ដែល​ដឹង ប៉ុន្តែ​ត្រូវ​ស្គាល់​កាល​ ស្គាល់​បុគ្គល ស្គាល់​បរិស័ទដែល ត្រូវ​និយាយ។ ៣- និយាយ​ពាក្យ​ពិរោះ សុភាពរាបសារ មិន​ទ្រគោះ​បោះបោក។ ៤- និយាយ​ពាក្យ​មាន​ប្រយោជន៍ ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ស្ងប់​រំងាប់​ចិត្ត សូម្បី​តែ​និយាយ​បន្តិចបន្តួច​ក៏​ដោយ។ ៥- និយាយ​ប្រកប​ដោយ​ចិត្ត​មេត្តា​ពិតៗ ចិត្ត​មាន​មេត្តា​គឺ ជា​ចិត្ត​សប្បុរស ជា​ចិត្ត​មិន​ចង្អៀត​ចង្អល់ ជា​ចិត្ត​ធំ​ទូលាយ តែង​អនុគ្រោះ​នូវ​ប្រយោជន៍​ដល់​សត្វ​លោក​ចង់​ឲ្យ​សត្វ​លោក​បាន​នូវ​សេចក្ដីសុខ រួច​ផុត​ចាក​ក្ដី​ទុក្ខទាំង​ពួង។ សូម​អោយ​មនុស្ស​គ្រប់​គ្នា ធ្វើ​ខ្លួន​ឯង​អោយ​ជា​ឧបមាថា​អាត្មា​អញ​មិន​ត្រូវ​ការ​ពាក្យ​កុហក​អំពី​អ្នក​ដទៃ​យ៉ាង​ណា អ្នក​ដទៃ​ក៏​មិន​​ត្រូវ​ការ​ពាក្យ​កុហក​អី​អាត្មា​អញ​យ៉ាង​នោះ​ដែរ ដូច្នេះ​អាត្មា​អញ​ត្រូវ​តែ​ជា​អ្នក​មាន​សីល គឺ​វៀរចាក​ការ​និយាយ​កុហក ធ្វើ​ឲ្យ​ជាទី​ទុក​ចិត្ត​នៃ​អ្នក​ដទៃ ការ​និយាយ​ពាក្យ​ពិត គឺ​ជា​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​នូវ​រឿយ​ច្របូកច្របល់​ក្នុង​សង្គម​ជាតិ ធ្វើ​ឲ្យ​ជាតិ​រុងរឿង ក៏​ដោយ​សារពលរដ្ឋ​មាន​នូវ​សច្ចៈ​ធម៌។ សច្ចំ វេ អមតា វាចា ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​ថា​ជា​ពាក្យ​មិន​ស្លាប់ព្រោះ​សច្ចៈ​ពិត​មាន​ឫទ្ធិ​ចំណាប់ អ្នក​ផង​ចង់​ស្ដាប់​ហើយ​ជឿ​ទុក​ចិត្ត។ ដកស្រង់​ចេញពី​សៀវភៅ ជីវិត​ពិត​ជា​ត្រូវ​ការ​ព្រះធម៌ ដោយ​៥០០០​ឆ្នាំ​
images/articles/1469/Untitled-1-Recovered.jpg
ហាម​ឃាត់​មិត្ត​កុំ​ឲ្យ​ប្រព្រឹត្ត​ធ្វើនូវ​អំពើ​អាក្រក់
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤
បាបា និវារេតិ ហាម​ឃាត់​មិត្ត​កុំ​ឲ្យ​ប្រព្រឹត្ត​ធ្វើនូវ​អំពើ​អាក្រក់ ប្រៀប​ដូច​ជាជួយ​ឃាត់​ផ្លូវ​កុំ​ឲ្យ​ទៅ​តំបន់​ខ្មាំង​សត្រូវ​ ឬ​ទៅ​កាន់​ចំការ​មីន ដូច្នោះ​ដែរ ។បុគ្គល​គប្បី​លះ​បង់​នូវ​អំពើ​អាក្រក់​ទាំង​ឡាយ​ ដូច​ជា​ពួក​ឈ្មួញ​ដែល​មាន​ទ្រព្យច្រើន មាន​គ្នា​តិច គេចវាង​យ៉ាង​ឆ្ងាយ​អំពី​ផ្លូវ​ដែលមាន​ចោរ​ប្លន់ ឬ​ក៏​ដូច​ជា​បុគ្គល​ដែល​ស្រលាញ់​ការ​រស់ចៀស​វាង​នូវ​ថ្នាំ​ពិស យ៉ាង​នោះ​ឯង។ បុគ្គល​អ្នក​ចម្រើន​បញ្ញា បាន​ឃើញ​នូវ​ភព​បី ដូច​ជា​ព្រៃ​ដែល​មាន​ចោរ​ប្លន់ ក៏​ប្រញាប់​រូត​រះ​ជំរះ​ផ្លូវ​ទៅ​កាន់​ព្រះនិព្វាន ដែល​ជាផ្លូវ​គេច​ចេញ​អំពី​ភព​បី ។ការ​យក​ឈ្នះ​លើ​ខ្លួន​ឯង​ ដែល​ជា​អ្នក​ធ្វើ​អាក្រក់ សៅហ្មង​ដោយ​កិលេស មាយាពុតត្បុត​ ក្រេវក្រោធឃោរឃៅ ទើប​ជា​ការ​ប្រសើរ ចំណែក​ការ​ឈ្នះ​លើ​អ្នក​ដទៃ មាន​អ្វី​នឹង​ប្រសើរ​ទៅ​បាន​នុះព្រោះ​ថា កាល​បើ​បុគ្គល​អប់រំ​ខ្លួន​បាន​ល្អ​ហើយ មាន​ប្រក្រតី​សង្រួម​ជាប់​ជានិច្ច ដូច្នេះ សូម្បី​ទេវតា គន្ធព្វ មារ ព្រម​ទាំង​ព្រហ្ម ក៏​មិន​អាច​ធ្វើ​នូវ​ជ័យ​ជំនះ​នៃ​បុគ្គល​នោះ ឲ្យ​ត្រឡប់​ទៅ​ជា​បរាជ័យ​វិញ​បាន​ឡើយ។ អ្នក​ស្រែ​ អាច​ធ្វើ​ប្រឡាយ​ទឹក​បង្ហូរ​ទឹក អំពី​ទី​ទួល​មក​ទី​ទាប​តាម​ការ​ពេញ​ចិត្ត អ្នក​ធ្វើ​ព្រួញ រមែង​ពត់​ព្រួញ​ឲ្យ​ត្រង់ ជាង​ឈើ​ធ្វើ​រទេះ រមែង​ដាប់​ចាំង​អារ​ឈូស​នូវ​ឈើ​នោះៗ ឲ្យ​ត្រង់​ឬ​ឲ្យ​កោងតាម​ដោយ​ទព្វសម្ភារៈ​ដែល​ត្រូវ​ធ្វើ បណ្ឌិត​កាន់​យក​និមិត្ត​ទាំង​អស់​នេះ មក​ជា​អារម្មណ៍​​ក្នុង​ការ​ពិចារណា ក៏​ធ្វើ​ការ​ទូន្មាន​ចិត្ត​ឲ្យ​សម្រេច​បាន ព្រោះ​ថា​ ទឹក​ក្ដី ឈើ​ធ្វើ​ព្រួញ​ក្ដី ឈើ​ធ្វើរទេះ​ក្ដី សុទ្ធ​តែ​មិន​មាន​ចិត្ត ប៉ុន្តែ​គេ​អាច​បង្ហូរ ពត់​ឲ្យ​ត្រង់ និង​ចាំ​ដាប់​នូវ​វត្ថុ​នោះៗ បាន​តាម​ប្រាថ្នា ឯ​ចំណែក​មនុស្ស​មាន​ទាំង​កាយ មាន​ទាំង​ចិត្ត​ដោយ​ពិត ដូច​ម្តេច​មិន​អាច​ធ្វើ​ចិត្ត​របស់​ខ្លួន ឲ្យ​ប្រព្រឹត្ត​ទៅក្នុង​អំណាច ហើយ​បំពេញ​នូវ​ធម៌ស្ងប់​បាន​នោះ ព្រោះ​ហេតុដូច្នេះ​ទើប​បណ្ឌិត​អាច​ទូន្មាន​ខ្លួន​ឯង​បាន ការ​ទូន្មាន​ខ្លួន​ឯង​បាន​ ទើប​ជា​មនុស្ស​ប្រសើរ គឺ​ប្រសើរ​ក្រៃ​លែង។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ​៥០០០​ឆ្នាំ​
images/articles/1476/Untitled-1-Recovered.jpg
ភ្លើត​ភ្លើន​ក្នុង​ភ្លើង​នរក
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤
ភ្លើត​ភ្លើន​ក្នុង​ភ្លើង​នរក <នរក​> ប្រែថា​រណ្ដៅ បាន​ដល់​កាម​គុណ​ទាំង​ឡាយ ​ដែល​មាន​សាមញ្ញជន​ទាំង​ពួងតែង​ឲ្យ​តម្លៃ និង​តែង​តែ​លិទ្ធ​ភ្លក់​មិន​ជិតណាយ ថ្វី​បើ​គេ​ដឹង​ថា ការ​ព្រឹត្តិ​បែប​នេះ លទ្ធផល​គឺ​សំណើច​លាយ​ទឹក​ភ្នែក ស្រលាញ់​លាយ​ស្អប់ យ៉ាង​ណា​ក៏​ដោយ​ក៏​ពួក​គេ​នៅ​តែ​ស៊ូទ្រាំ ព្រោះ​គេ​មិន​បាន​ស្គាល់​ច្បាស់​នូវ​គុណ​តម្លៃ​នៃ​ព្រះសម្មាសម្ពុទ្ធ ប្រៀប​បី​ដូច​ជា​សត្វ​មមាច​ដែល​សប្បាយ​ភ្លើត​ភ្លើន​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.82
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿