30
ថ្ងៃ ពុធ ទី ១៧ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨៣,៨៥៥
Today
ថ្ងៃម្សិលមិញ ២០៧,៩២៩
ខែនេះ ៣,២៩៥,៩៧១
សរុប ៣៨៩,៣៧៨,៤៥៥
ធម៌ជំនួយស្មារតី
images/articles/2018/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ២៧,៣៦៥ ដង)
មល្លិ​កា​វិមាន​ នា​រទ​ត្ថេរ​សួរ​ថា ម្នាល​នាង​មាន​សំពត់​លឿង​ មាន​ទង់​លឿង ស្អិត​ស្អាង ដោយ​គ្រឿង​អលង្ការ​លឿង នាង​បើ​ទុក​ជា​មិន​ប្រ​ដាប់​ដោយ​សំពត់​ស្លៀក​មាន​ពណ៌លឿង​ទាំង​ឡាយ​ មាន​សាច់​ដ៏​ល្អិត​ក៏​ដោយ​ ក៏​នៅ​តែ​ល្អ ម្នាល​នាង​​អ្នក​ទ្រ​ទ្រង់​នូវ​គ្រឿង​ប្រ​ដាប់​ដៃ​ជា​វិ​ការៈ​នៃ​មាស​ ស្អិត​ស្អាង​ដោយ​ក្រ​វិល​ជា​វិការៈ​នៃ​មាស​ ពាស​ពេញ​ដោយ​បណ្តាញ​ ជា​វិការៈ​នៃ​មាស​ នាង​ជា​អ្វី នាង​មាន​កម្រង​កែវ​ផ្សេង​ៗ
images/articles/2001/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៣៧,៩៥៨ ដង)
មិន​លួច​ទ្រព្យ​គេ ក្នុង​សីលទី​២​នេះ ទ្រង់​ហាម​មិន​ឲ្យ​លួចទ្រព្យ​អ្នក​ដ៏ទៃ​ហើយ​អោយ​ប្រកបមុខ​របរ​ចិញ្ចឹម ជីវិត​ដោយ​សុចរិត​ត្រឹមត្រូវ​តាម​គន្លង​ធម៌ ដែល​ហៅ​ថា សម្មា​អា​ជីវៈ ។ អ្នក​​ខ្លះ​​ដែល​មិន​បាន​សិក្សា​ឲ្យ​បាន​ដល់​ជម្រៅ​នៃ​ព្រះពុទ្ធសាសនា មាន​ការ​​ចោទ​​ប្រកាន់​​ថា ព្រះ​ពុទ្ធ​សាសនា​និយាយ​តែ​ពី​រឿង​បុណ្យ​បាបៗ ម្ល៉ោះ​ហើយ​ធ្វើ​អោយ​អ្នក​គោរព​តាម​មាន​សភាព​ក្រលំបាក កុហក និយាយបញ្ឆោត ឬ
images/articles/1978/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៣៦,៨២៩ ដង)
រឿង​បិដ្ឋ​ធីត​លិក​ប្រេត​ (ព្រះ​សម្ពុទ្ធ​ទ្រង់​សម្តែង​ថា​) បុគ្គ​ល​មិន​មាន​​សេច​ក្តី​កំណាញ់​ គួរ​ធ្វើ​នូវ​ហេតុ​ណា​នីមួយ​ ឲ្យ​ជា​អា​រម្ម​ណ៍​ ហើយ​គប្បី​ឲ្យ​ទាន​ គឺ​ប្រា​រព្ធ​នូវ​បុព្វ​បុរស​ទាំង​ឡាយ​ មាន​មាតា​បិតា​ជា​ដើម ដែល​រំលង​ខន្ធ​ទៅ​កាន់​បរ​លោក​ ហើយ ឬ​នូវ​ទេ​វ​តា​ទាំង​ឡាយ​ ដែល​អា​ស្រ័យ​នៅ​ក្នុង​ទី​ទាំង​ឡាយ​ មាន​ទី​ផ្ទះ​ជា​ដើម​ នូវ​ស្តេច​ធំទាំង​ ៤ ដែល​រក្សា​លោក​ ជា​អ្នក​មាន​យស​បរិ​វារ​ គឺ​ព្រះ​បាទ​កុវេរៈ ១ ធត​រដ្ឋៈ​ ១
images/articles/1940/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១០,១៦០ ដង)
ក្រោមម្លប់​នៃ​ព្រះធម៌ ព្រះនាគសមាលៈ ចម្រើនវ័យ​ហើយក៏មានសទ្ធាបួស​ក្នុង ព្រះសាសនា លោក​ធ្លាប់ជា​ភិក្ខុឧបដ្ឋាក​ព្រះ​បរមសាស្តាក្នុង​បឋម​​ពោធិកាលផងដែរ ។ ថ្ងៃមួយ លោកចូល​ទៅបិណ្ឌបាតក្នុងព្រះនគរ ត្រួតមើល​ថ្នល់ដើម្បី​ការពារ​អន្តរាយ ក៏​បានឃើញ​ស្រីរបាំម្នាក់ ប្រដាប់តាក់តែងរាងកាយ និង កំពុង​តែរាំ​ទៅតាម​ចង្វាក់ភ្លេង ។ ព្រះថេរៈបានឃើញការកើត និង ការរលត់​ទៅនៃ​
images/articles/1942/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៩,០៦១ ដង)
អ្វីដែល​​កើត​គឺត្រូវ​តែ​​មាន អ្វីដែលកើតគឺត្រូវតែមាន នេះជាប្រធានបទនៃការសុខ ចិត្ត ។ យើងតែង​តែទាស់​ចិត្តនឹងរឿងនេះ រឿងនោះ ដោយគិតថា អ្នកដទៃជាអ្នកធ្វើ តែ​តាម​ពិត អ្វី​​ដែល​កើត​មាន​នោះ ព្រះ​​ស​​ម្មា​សម្ពុទ្ធ​ទ្រង់​ប្រឹង​ប្រែង​​សម្តែង​​អស់ ៤៥ ព្រះ​វស្សា ដើម្បី​​ឱ្យ​​ដឹង​ថា ជាធម៌​ពិត ។ ក្នុង​លោក​នេះ ជីវិតនេះ តើយើង​ធ្វើអ្វី​បាន ធ្វើ​ភ្នែក ធ្វើ​ត្រចៀក ធ្វើវិញ្ញាណ​ដឹង​អារម្មណ៍ ធ្វើសុខ ធ្វើទុក្ខ តើធ្វើបាន ទេ ?
images/articles/1943/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៩,០៧៨ ដង)
ហាត់​វិគ្រោះ​ចំពោះ​ទុក្ខ ក្នុងជីវិតមនុស្ស​យើងម្នាក់ៗ រមែង​មាននូវ​សេចក្តីទុក្ខ ជា​ពិត​ប្រាកដ ។ សេច​ក្តី​ទុក្ខដែល​ព្រះដ៏មានព្រះភាគទ្រង់ ត្រាស់ហៅថាជាសភាវទុក្ខ គឺ ជរា​ទុក្ខ ព្យាធិ​​ទុក្ខ និង​មរណទុក្ខ ។ សភាវទុក្ខនេះ សូម្បី​តែព្រះ​អរហន្ត​ក៏នៅ​តែ​ធ្លាក់​ចូល ក្នុង​អំណាចផងដែរ ដូច្នេះ ពិត​ជា​មិន​មាន​បុគ្គលណាក្នុង លោកនេះ អាច​គេច​ពី​សភា​វ​ទុក្ខ​បាន​ឡើយ ឱ្យ​តែមានជាតិ កើតមកហើយ ។
images/articles/1944/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៥៨៨ ដង)
ភាពជា​អ្នកមាន​ហេតុផល សូមឱ្យពុទ្ធបរិស័ទច្បាស់​លាស់ក្នុងចិត្ត ធ្ងន់ក្នុងចិត្តឥត សង្ស័យថា ឪ អ្វីៗ​ទាំង​អស់​ក្នុងលោកប្រព្រឹត្តទៅតាមហេតុ តាមបច្ច័យ ឱ ។ យើង​មិន​អាច​ជ្រើស​រើស​យក​នូវ​អ្វីៗតាម សេចក្តី​ពេញ​ចិត្តបានឡើយ ។ មាន​ហេតុមាន​បច្ច័យ​យ៉ាងណា វា​រមែង​ប្រព្រឹត្ត​ទៅយ៉ាងនោះ ។ កាលមាន​ហេតុមាន​បច្ច័យ ឱ្យ​សុខ សេច​ក្តី​សុខក៏​កើត​ឡើង កាល​មាន​ហេតុ​មាន​បច្ច័យ​ឱ្យ
images/articles/1945/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៦៥៣ ដង)
ព្រហ្មយាន​ពិត​ប្រាកដ វីតសោកត្ថេរៈ បានសន្សំបុណ្យទុកមកតាំងពីភពមុនៗ ក្នុង ព្រះសាសនា​នៃ​ព្រះពុទ្ធសិទ្ធត្ថៈបានកើតក្នុងត្រកូលព្រាហ្មណ៍ សិក្សា សម្រេច​ក្នុងវិជ្ជា និង សិល្ប​សាស្ត្ររបស់ព្រាហ្មណ៍ ហើយលះ​បង់ កាមទាំងឡាយ បួសជា​តាបស​នៅ​ក្នុង​ព្រៃ ។ ពេលមួយ បានដឹង ដំណឹង​អំពីការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ ក៏មាន​ចិត្ត​រំភើប រីករាយ ហើយគិតថា ការបានចូលគាល់ព្រះសម្មាសម្ពុទ្ធ
images/articles/1946/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១២,០០១ ដង)
អ្នកដែល​បាន​យល់​ដឹងអំពីជីវិត រមែងជា​អ្ន​ក​ធ្ងន់​​ក្នុង​ហេតុ ផល ចេះ​មើល​ឃើញ​​ដល់​ការ​​ធ្វើ និង​​ផល​​នៃ​ការ​ធ្វើ​នោះ​ៗ មិន​ចេះ តែ​ជឿ​ដោយ​​ងងឹត​​ឥត​ពិចារ​ណា មាន​ការភ្ញាក់​​ផ្អើល​​ផ្សេងៗ ដូច​​ជា រឿង​​​ទឹក​​ទន្លេ​​ស័​ក្តិសិទ្ធិ​ជា​ដើម ។ ក្នុងបិដក​លេខ ២០ ទំព័រ ១២៦ នៅក្នុង វត្ថូបមសូត្រ ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង​អំពី ការ​​លាង​​បាប​​ក្នុង​ព្រះពុទ្ធ​សាសនា ដែលមាន​​សេចក្តី​​ដូចត​ទៅ ៖ សម័យ​នោះ​​ឯង មាន​ព្រាហ្មណ៍​ម្នាក់ឈ្មោះ​សុន្ទរិក​ភារ​ទ្វាជៈ អង្គុយ​នៅ​ជិត​ព្រះ​មាន​ព្រះ​ភាគ ។ លំដាប់​​នោះ​​ឯង សុន្ទរិក​​ភារ​ទ្វា​ជ​ព្រាហ្មណ៍​​ក្រាប​បង្គំ​ទូល​សួរ​ព្រះ​មាន​ព្រះ​ភាគ​ដូច្នេះ​ថា ចុះ​ព្រះ​គោតម​ដ៏​ចម្រើន ធ្លាប់​យាង​ទៅ​កាន់​ស្ទឹង​ពាហុកា ដើម្បី​លាង ជម្រះ​ដែរឬ ។ ព្រះ​មាន​​ព្រះ​ភាគ​ទ្រង់​​ត្រាស់​​ថា ម្នាល​​ព្រាហ្មណ៍ ប្រយោជន៍​​អ្វីដោយ​​ស្ទឹង​​ពាហុកា ស្ទឹង​​ពាហុកា​នោះ​នឹង​ធ្វើ​អ្វី​ឱ្យ​ ។ ព្រាហ្មណ៍​ក្រាប​បង្គំ​ទូល​ថា បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន ព្រោះថា ស្ទឹង​ពាហុកា​​មាន​ជន​​ច្រើន​គ្នា​​សន្មត​​​ហើយ​​ថា​ជាស្ទឹង​បរិសុទ្ធ បពិត្រ ព្រះ​គោតម​ដ៏​ចម្រើន ព្រោះ​ថាស្ទឹង​ពាហុកា មាន​ជន​​ច្រើន​​គ្នា សន្មត​ហើយ​ថាជាបុណ្យ ម៉្យាង​ទៀត ជនច្រើន​គ្នាតែង​បណ្តែត បាប​កម្ម​ដែល​គេ​ធ្វើ​ហើយ ចោល​​ទៅ​ក្នុង​​ស្ទឹង​​ពាហុកា (នេះ​ដែរ )។ លំដាប់​នោះ ព្រះមាន​ព្រះភាគ ទ្រង់សម្តែង​ដោយ​​បទ​​គាថា​ទាំង​ឡាយ​ចំពោះ​​សុន្ទរិក​ភារទ្វាជ​ព្រាហ្មណ៍​ថា ៖ ជនពាល​​មាន​កម្ម​អាក្រក់ (ក្នុង​សន្តាន ) បើ​ទុកជា​ចូល​ទៅ កាន់​ស្ទឹង​ពាហុកា​ក្តី កាន់​កំពង់​​ឈ្មោះ​​អធិកក្កៈក្តី កាន់​កំពង់​ឈ្មោះ គយា​ក្តី កាន់​ស្ទឹង​ឈ្មោះ​សុន្ទ​រិកា​ក្តី កាន់​ស្ទឹងឈ្មោះ​​សរស្សតី​​ក្តី កាន់​កំពង់ឈ្មោះ​បយាគៈក្តី ឬក៏​កាន់​ស្ទឹង​ឈ្មោះពាហុម​តីក្តី អស់​កាល ជានិច្ច ក៏​នៅ​តែ​មិន​ស្អាត​ឡើយ ព្រោះថា​ស្ទឹង​ឈ្មោះ​សុន្ទរិកា​នឹង ធ្វើ​អ្វី​ឱ្យ កំពង់​ឈ្មោះ​​បយាគៈ​នឹង​​ធ្វើអ្វី​​ឱ្យ ស្ទឹង​ឈ្មោះ​ពាហុកា​នឹង ធ្វើ​អ្វី​ឱ្យ ព្រោះ​ថា​ស្ទឹង​ឈ្មោះ​សុន្ទរិកា​ជា​ដើម មិន​ដែល​លាង​ជម្រះ សត្វ​មាន​ពៀរ មាន​បាប​កម្មដ៏ក្លៀវក្លា ដែល​ខ្លួន​ធ្វើ​ហើយ មាន​កម្ម ដ៏​លាមកនោះ ឱ្យស្អាត​​បាន​​ឡើយ ផគ្គុណ​ឫក្ស (ឫក្ស​ល្អក្រៃ​លែង ) តែង​មាន​សព្វៗកាល ដល់​បុគ្គល​ដែល​​បរិសុទ្ធ ឧបោ​សថ តែង​មាន សព្វៗ​កាល ដល់​បុគ្គល​​ដែល​បរិសុទ្ធ ការកាន់​យក​នូវវត្ត តែង សម្រេច​​សព្វ​ៗ​កាល ដល់​​បុគ្គល​​ដែល​បរិសុទ្ធ មាន​កម្ម​ដ៏​ស្អាត ។ ម្នាល​ព្រាហ្មណ៍ អ្នកចូរ​លាងជម្រះ​ខ្លួនក្នុង​​សាសនា​តថា​គតវិញ អ្នកចូរ​ធ្វើ​សេច​ក្តី​ក្សេម​​ក្សាន្ត​ចំពោះ​​ពួកសត្វ​ទាំងពួង​ចុះ បើអ្នក​មិន និយាយ​កុហក បើ​អ្នក​មិន​បៀត​បៀន​សត្វ បើអ្នក​មិន​កាន់​​យក​នូវ ទ្រព្យ ដែល​គេមិន​បាន​ឱ្យ មាន​ចិត្តជឿហើយ មិនមាន​សេចក្តី កំណាញ់ អ្នកចាំ​បាច់​​ទៅ​កាន់​​កំពង់​​ទឹក​ធ្វើអ្វី​ទៀត អ្នក​ផឹក​ទឹក (ឬងូត ) តែក្នុង​កំពង់​ទឹក របស់​អ្នកឯង (បាន​ហើយ​ ) ។ កាលបើព្រះមាន​ព្រះភាគ មានព្រះពុទ្ធដីកា​យ៉ាងនេះ​ហើយ ទើបសុន្ទរិកភារ​ទ្វាជ​ព្រាហ្មណ៍ ក្រាបបង្គំ​ទូលព្រះ​មានព្រះ​ភាគ ដូច្នេះ​ថា បពិត្រព្រះ​គោតម​ដ៏​ចម្រើន ពីរោះ​ណាស់ បពិត្រ​ព្រះ គោតម​ដ៏ចម្រើន ពីរោះ​ណាស់ បពិត្រ​ព្រះ​​គោតម​ដ៏ចម្រើន ធម៌ ដែល​ព្រអះង្គ​សម្តែង​ហើយ ដោយ​អនេក​បរិយាយ​យ៉ាង​នេះ ហាក់ ដូចជាគេផ្ងារ​របស់​ដែល​ផ្កាប់ ឬក៏ដូច​ជា​គេ​បើក​បង្ហាញ​របស់​ដែល កំបាំង ពុំនោះដូចជា​គេប្រាប់ផ្លូវ​ដល់អ្នក​វង្វេង​ទិស ពុំនោះ​សោត ដូចជាគេ​​កាន់​ប្រទីប​​ទ្រោល​បំភ្លឺក្នុង​ទីងងឹត​ដោយ​គិត​ថា មនុស្ស មានភ្នែក​តែង​មើល​ឃើញរូបទាំងឡាយ​បាន ខ្ញុំព្រះអង្គ​​សូម​ដល់នូវ ព្រះ​គោ​តម​ដ៏​ចម្រើន​ផង ព្រះធម៌​ផង ព្រះ​សង្ឃផង ជា​ទីពឹង ទី​រលឹក ខ្ញុំ​​ព្រះ​អង្គ​សូម​បាន​នូវ​បព្វជ្ជា សូម​បាននូវឧប​សម្បទាក្នុង សំណាក់​នៃព្រះ​គោតម​ដ៏​ចម្រើន ។ សុន្ទរិក​ភារ​ទ្វាជព្រាហ្មណ៍​ក៏ បាន​បព្វជ្ជា បាន​ឧបសម្បទា ក្នុងសំណាក់​នៃ​ព្រះ​មា​នព្រះភាគ ។ ភារទ្វាជភិក្ខុ​ដ៏មាន​អាយុ ដែលបាន​ឧបសម្បទា មិន​ទាន់​អស់​កាល យូរ​ប៉ុន្មាន ជា​ភិក្ខុម្នាក់​ឯង ចៀស​ចេញ (ចាកពួក ) ជាអ្នកមិន ប្រមាទ មាន​ព្យាយាមដុត​បំផ្លាញកិលេស មាន​ចិត្ត​ស្លុង​​ទៅ​កាន់ (ព្រះនិព្វាន ) ពួក​កុលបុត្រដែលចេញចាកផ្ទះ ហើយ​ចូលទៅកាន់ ផ្នួសដោយប្រពៃ ដើម្បី​​​ប្រយោជន៍ដល់​អនុត្តរធម៌​ណា (ភារទ្វា​ជភិក្ខុ ) ក៏បានធ្វើ​ឱ្យជាក់​ច្បាស់​នូវ​​អនុត្តរធម៌នោះ ជាទី​បំផុត​នៃមគ្គ ព្រហ្មចារ្យ ដោយប្រាជ្ញា​របស់ខ្លួន​ដោយ​ខ្លួន​ឯងក្នុងបច្ចុប្បន្ននេះ បានសម្រេច​​សម្រាន្ត​នៅ​ដោយឥរិយាបថ​ទាំង ៤ មិន​យូរប៉ុន្មាន​ក៏ បានដឹង​ច្បាស់ថា ជាតិ​កំណើត​របស់​អាត្មា​​អញអស់​ហើយ ព្រហ្ម​ចរិយធម៌ អញក៏​បាននៅរួច​ហើយ កិច្ចដែល​ត្រូវធ្វើ អញ​ក៏បាន​ធ្វើ ហើយ មគ្គ​ភាវនាកិច្ច​ដទៃ ប្រព្រឹត្ត​ទៅដើម្បី​សោឡសកិច្ច​នេះ​ទៀត មិន​មាន​ឡើយ​ ។ បណ្តា​​ព្រះ​​អរហន្ត​​ទាំង​​ឡាយ ភារទ្វា​ជ​ភិក្ខុ​ដ៏​មាន អាយុ ក៏ជា​ព្រះ​អរហន្ត​មួយ​អង្គ​ដែរ ។ ក្នុងថេរី​គាថា បិដក​លេខ ៥៧ ទំព័រ ១៨៩ នាង​បុណ្ណិកា បនា​ទូន្មាន​ព្រាហ្មណ៍​​អ្នកងូត​​ទឹក​​លាង​បាប មាន​សេចក្តីដូចត​ទៅ ៖ ខ្ញុំជា​ស្ត្រីអ្នក​ដងទឹក មានការខ្លាច​ទណ្ឌភ័យនៃជនជាម្ចាស់ ទាំងឡាយ ត្រូវ​ភ័យ​អំពី​វាចា​និងទោ​ស​បៀត​បៀន ហើយ​ចុះទឹក រាល់ពេល​ក្នុងកាល​ត្រជាក់​រងា ។ ម្នាល​ព្រាហ្មណ៍ អ្នកខ្លាចអ្នក ណា ទើប​ចុះទឹក​រាល់ពេល មានខ្លួន​ញាប់​ញ័រ ទទួលរង​រងាដ៏ ក្រៃលែង ។ ព្រា-ម្នាលនាង​បុណ្ណិកាដ៏ចម្រើន នាង​ដឹង (ថាខ្ញុំ ) កំពុងធ្វើ កុសល​កម្មជា​គ្រឿង​​បិទ​នូវ​បាប​​កម្ម​ដែរ ម្តេចក៏សួរ​ដេញ​ដោល ។ បុគ្គល​ណា ទោះ​ចាស់ក្តី ក្មេងក្តីបាន​ធ្វើបាបកម្ម​ហើយ បុគ្គល​​នោះ រមែង​រួចចាកបាបកម្មនោះ ព្រោះ​ការ​ស្រោច​ស្រព​ដោយទឹក ។ បុ-អ្នកល្ងង់ណា​ហ្ន៎ បាននិយាយពាក្យនេះ ទៅរកអ្នកដែល ល្ងង់ដែរ (ថា​បុគ្គល )រមែង​​រួច​ចាក​បាប​កម្ម ព្រោះ​ការស្រោច​ស្រព ដោយ​ទឹក (បើដូច្នេះ ) កង្កែប អណ្តើក នាគ ក្រពើ ឬសត្វដទៃ ណា​មួយ ដែលត្រាច់​ទៅក្នុង​ទឹក​ទាំង​អស់ ​នឹងទៅ​កាន់ឋានសួគ៌ ដោយពិត ។ ឯពួកជន​អ្នក​សម្លាប់​ទ្រាយ សម្លាប់​ជ្រូក នេសាទត្រី អ្នកចាប់ម្រឹគ ពួកចោរ ពួកពេជ្ឈឃាត ឬពួកជនឯទៀត ដែល​មាន កម្មដ៏លាមក ពួកជន​ទាំងនោះ ក៏រួចចាក​បាបកម្ម ព្រោះ​កា​រ ស្រោច​ស្រព​​ដោយ​ទឹក​ដែរ​។ ប្រសិន​បើស្ទឹងទាំងនោះ អាចបន្សាត់ ចោល​នូវ​បាប ដែលអ្នកធ្វើក្នុងកាលមុនបាន ស្ទឹង​ទាំង​នោះក៏អាច បន្សាត់​ចោល​នូវ​បុណ្យ​របស់អ្នកបានដែរ ព្រោះហេតុនោះ ខ្លួនអ្នក នឹងទៅ​ជា​បុគ្គល​ក្រៅ​ស្រឡះ ​។ ម្នាលព្រាហ្មណ៍ អ្នកខ្លាចចំពោះ បាបកម្មណា ហើយចុះត្រាំទឹក គ្រប់ៗ​​ពេល ​ម្នាល​ព្រាហ្មណ៍ អ្នក កុំធ្វើនូវបាបនោះវិញ កុំ (ចុះត្រាំទឹក ) ឱ្យ​រងា​​បៀតបៀន​នូវសម្បុរ សរីរៈ​​របស់អ្នក​ឡើយ ។ ព្រា-នាង​ដឹកនាំខ្ញុំដែលដើរផ្លូវខុស ឱ្យដើរ​ទៅតាម​ផ្លូវដ៏ ប្រសើរ ម្នាល​នាងដ៏​ចម្រើន ខ្ញុំសូមជូន​សា​ដក​​សម្រាប់ស្រោចស្រពទឹកនេះដល់នាង ។ បុ-សំពត់សា​ដក​ចូរនៅជារបស់អ្នក​ដដែលចុះ ខ្ញុំមិនត្រូវការ សំពត់សាដក (របស់​អ្នក ) ទេ ។ បើអ្នកខ្លាចសេចក្តីទុក្ខ បើសេចក្តី ទុក្ខមិនជា​ទីស្រឡាញ់​នៃ​អ្នកទេ​ អ្នកកុំធ្វើ​បាបកម្ម ទោះបីក្នុង​​ទី​វាល ក្តី ក្នុងទី​កំបាំងក្តី ។ បើអ្នក​នឹង​ធ្វើ ឬ​កំពុងធ្វើបាប​កម្ម សូម្បី​អ្នក ហោះ​​រ​​ត់​ទៅក៏​មិនរួច​​ចាក​ទុក្ខ ។ បើអ្នក​ខ្លាច​សេចក្តី​ទុក្ខ បើ​សេចក្តី ទុក្ខមិន​ជាទីស្រឡាញ់​របស់អ្នកទេ អ្នកចូរ​​ដល់​នូវ​ព្រះ​ពុទ្ធជា​តាទិ​បុគ្គលផង នូវព្រះ​ធម៌ផង នូវព្រះ​សង្ឃផង ជាទី​ពឹងចុះ ចូរ សមា​ទាន​​សីល​ទាំង​​ឡាយ​ចុះ ការដល់នូវ​ទីពឹងនិង​ការ​សមា​ទាន សីល​នោះ នឹង​ញ៉ាំង​អ្នក​ឱ្យរួច​ចាក (ទុក្ខ ) ។ ព្រា-ពីដើមខ្ញុំជា​ព្រាហ្មណ៍តែពូជ ថ្ងៃនេះខ្ញុំជា​ព្រាហ្មណ៍ពិត មានត្រៃវិជ្ជា បរិបូណ៌​ដោយវេទ ជាអ្នក​មាន​សួស្តី ជាអ្នក​លាង បាប ។ ក្នុងគម្ពីរឧទាន ពោធិវគ្គ បិដកលេខ ៥២ ទំព័រ ១២៦​ នៅក្នុង ជដិល​សូត្រ ព្រះ​អង្គទ្រង់​ឧទាន​ដូច្នេះ​ថា ៖ បុគ្គលមិន​​ដែល​ស្អាត ព្រោះទឹកដែល​ម​នុស្សច្រើននាក់ រមែងនាំគ្នា​ចុះងូត​នោះ​ទេ សច្ចៈ ១ ធម្ម ១ មាន​នៅក្នុង​បុគ្គល ណា បុគ្គល​នោះទើបឈ្មោះ​ថា ជាអ្នក​ស្អាត​ផង ឈ្មោះថា ជា ព្រាហ្មណ៍​ផង ។ ក្នុងអដ្ឋកថា មង្គល​​ជាតក បនាពោលអំពីព្រាហ្មណ៍ម្នាក់ អ្នកនៅក្នុង​នគរ​រាជ​គ្រឹះ ជាអ្នកប្រកាន់​​មង្គល​ភ្ញាក់ផ្អើល មិន​ជ្រះថ្លា ក្នុងព្រះរតនត្រ័យ ជាបុគ្គល​មិច្ឆា​ទិដ្ឋិ​ មានភោគទ្រព្យច្រើន ។ ក្នុងកាល​នោះ កណ្តុរបានកាត់​នូវ​សំពត់​សាដក​​មួយគូ​របស់ គាត់ ។ ដល់​ពេលគាត់​ត្រូ​វ​ការឱ្យគេ​យក​សំពត់​នោះ​​មក ទើប​ដឹងថា ត្រូវកណ្តុរ​កាត់ដាច់​ជាអន្លើៗ​ទៅ​ហើយ ។ ព្រាហ្មណ៍​គិត​ថា សំពត់ នេះជាអពមង្គល បើទុក​នៅនឹង​ផ្ទះនាំ​ឱ្យមាន​ការ​វិនាស​​​យ៉ាង​ក្រៃលែង គឺវាដូចជា​​កាឡកណ្ណី​មួយអ៊ីចឹង ទាំង​មិនអាច​ឱ្យដល់​បុត្រ​ ធីតា ឬទាសកម្មករផង ព្រោះ​សេចក្តី​វិនាសនឹង​កើតមានដល់អ្នក ទទួល​​នូវសំពត់នោះទៅ​គ្រប់គ្នា ត្រូវយកទៅចោល​ក្នុងព្រៃខ្មោច ទើប​​បាន ។ ព្រាហ្មណ៍​មិច្ឆាទិដ្ឋិ មិនឱ្យពួក​ទាសកម្មករ​យក​ទៅចោល​ទេ​ដោយ​ខ្លាចពួក​ទាស​កម្មករ នាំយក​នូវ​សំពត់​នោះទៅ​ប្រើប្រាស់ បណ្តាល​​ឱ្យ​វិនាសតៗគ្នា ។ទើប​ព្រាហ្មណ៍ប្រាប់ឱ្យកូនប្រុស​របស់ គាត់យក​ឈើឆ្កឹះទាក់​នូវសំពត់​នោះ​ នាំទៅចោលនៅព្រៃខ្មោច ហើយត្រូវងូត​ទឹក​ជ្រមុជ​ឱ្យ​លិច​ក្បាល​សឹម​ត្រឡប់​មកផ្ទះវិញ ។ ព្រះបរមសាស្តាសម្មាសម្ពុទ្ធគង​ប្រ់ថាប់នៅវត្តវេឡុវន ទ្រង់ ជ្រាប​ឧប​និស្ស័យ​​នៃ​ព្រាហ្មណ៍​ពីរ​នាក់ឪពុក​​និងកូន ព្រះអង្គបាន យាង​ទៅកាន់​ព្រៃ​ខ្មោច​​នោះ ហើយទ្រង់​កាន់​យកនូវ​សំពត់​​សាដក ដែលកូនប្រុសរ​បស់​ព្រាហ្មណ៍​បានចោល​ហើយ ទាំងដែលកូន​ប្រុស នោះ​​ឃាត់​ព្រះ​​អង្គ​​មិន​ឱ្យ​ចាប់​ ដោយអាងថា ជារបស់ចង្រៃ ។ ព្រះ បរមសាស្តា​ទ្រង់​​កាន់​យក​នូវ​សំពត់​​មួយ​គូ​នោះ វិលត្រឡប់​មកកាន់ វត្ត​វេឡុវន​វិញ ។ កាលដែលកូនប្រុសត្រឡប់មក​ជំរាបរឿង​រ៉ាវ ដល់ឪពុក ហើយ ឪពុកនិង​កូន​ក៏​​ប្រញាប់នាំ​គ្នា​​ទៅ​​កាន់វត្ត​វេឡុវន ដើម្បីសូម ឱ្យព្រះ​សម្មាសម្ពុទ្ធ​ចោលនូវ​សំពត់​នោះទៅ​វិញ ។ ព្រាហ្មណ៍​​គិត​ថា បើព្រះសមណគោតម ប្រើសំពត់​នេះ​ទៅ វា​ត្រូវធ្វើឱ្យលំបាកដល់ ព្រះអង្គផង ត្រូវ​វិនាស​វត្ត​វេឡុវនផង ម៉្លោះ​ហើយ​​គេនឹង​និន្ទាស្តីថា មកដល់យើងជាពិត​ប្រាកដ ដូច្នេះ យើង​ត្រូវ​យក​សំពត់​​​សាដក​ថ្មីៗ ទៅថ្វាយដល់ព្រះសមណគោតម ដើម្បី​សូម​ឱ្យ​ព្រះ​សមណ​​គោតម​ចោល​នូវ​​សំពត់ចង្រៃនោះ ។នៅពេលដែលព្រាហ្មណ៍ឪពុក និងកូនប្រុស​បានទៅដល់វត្ត ហើយ ព្រាហ្មណ៍​​ជាឪពុក​បានក្រាប​ទូលព្រះ​សម្មា​សម្ពុទ្ធដោយ​សព្វ គ្រប់ ។ ព្រះសម្មា​សម្ពុទ្ធទ្រង់​ត្រាស់ថា ម្នាល​ព្រាហ្មណ៍ ពួកយើង មានឈ្មោះ​ថាជា​បព្វជិត ដូច្នេះ សំពត់​​​ចាស់ៗដែលគេចោលនៅ ព្រៃខ្មោច ឬគំនរសំរាម​ជា​ដើម ​រមែងសមគួរដល់ពួកយើង ឯ ចំណែក​ព្រាហ្មណ៍ឯង មិនមែន​ទើប​តែ​ឥឡូវ​នេះទេ ពីជាតិមុនមក ក៏ធ្លាប់​ប្រកាន់​​នូវ​លទ្ធិ​ដូច្នេះ​​ដែរ ​។ កាលដែល​ព្រាហ្មណ៍អារាធនាហើយ ព្រះអង្គ​ទ្រង់ត្រាស់ សម្តែងនូវ​រឿងរ៉ាវ​អតីត​ជាតិ មាន​សេចក្តី​ប្រហែល​គ្នានឹង​បច្ចុប្បន្ន ដែរ គ្រាន់តែ​កាលណោះ ព្រះបរម​ពោធិ​សត្វជា​តាបស​បាន​​ឈាន ​ហើយប្រោសព្រាហ្មណ៍ ឯ​ព្រាហ្មណ៍​ក៏បាន​យក​ព្រះបរម​ពោធិសត្វ ជា​សរណៈ ។ ក្នុងបិដកលេខ ៥៨ ទំព័រ ៣៨ មង្គលជាតក ព្របះរម​សាស្តាទ្រង់ត្រាស់ថា ៖ មង្គល​ទាំងឡាយក្តី ឧត្បាតទាំង​ឡាយក្តី សុបិនទាំងឡាយក្តី លក្ខណៈទាំងឡាយក្តី ដែល​បុគ្គល​ណា​បាន​ផ្តាច់បង់ហើយ បុគ្គល នោះឈ្មោះថា អ្នកកន្លង​ផុតនូវទោសនៃមង្គល (ភ្ញាក់​ផ្អើល ) ។ ជា អ្នកគ្របសង្កត់នូវយុគក្កិលេស (ក្រោធ ១ ការចងគំនុំ ១ ការ រមិល​គុណ​ ១ និងការ​វាយ​ឫក​ស្មើ​ ១ ទាំង ៤ នេះ ហៅ យុគ​ក្កិលេស ) និងយោគ​ក្កិលេស (កាម​​យោគ ១ ភវយោគ ១ ទិដ្ឋិ​យោគ​ ១ អវិជ្ជា​​យោគ ១ ) រមែងមិនមកកើតទៀតឡើយ ។ ដោយសេចក្តីថា បុគ្គលណាមិនប្រកាន់មង្គលភ្ញាក់​ផ្អើល មិនប្រកាន់​ឧត្បាត មិនប្រកាន់​ការ​យល់​សប្តិ មិនប្រកាន់លក្ខណៈ ជោគល្អ ឬជោគ​អាក្រក់ បុគ្គលនោះ​ឈ្មោះថា ជាអ្នក​កន្លង​ផុត​នូវ ទោស​នៃ​ការប្រកាន់​មង្គល​ភ្ញាក់​ផ្អើល ។​ ព្រះបរម​សាស្តា ទ្រង់សម្តែង​ធម៌ឱ្យ​ព្រាហ្មណ៍​ឪពុក និង​កូន បាន​សម្រេច​សោតា​បត្តិផល ។ ក្នុង​អដ្ឋកថា នក្ខត្តជាតក បនាពោលអំពី ត្រកូល​មួយនៅ ក្រៅក្រុងសាវត្ថី បានទៅ​ស្តី​ដណ្តឹង​កុលធីតា​ម្នាក់​នៅក្នុងក្រុង​សាវត្ថី ដើម្បីជា​ប្រយោជន៍​ដល់​កូន​ប្រុសរបស់ខ្លួន ។ គេបាន​សន្យា​ថ្ងៃ កំណត់​​មកទទួល​យកកូន​ស្រី​ទៅ​កាន់ត្រកូល​ខាងប្រុស ប៉ុន្តែ លុះ ដល់​ថ្ងៃ​កំ​ណត់ ត្រកូល​ខាងប្រុស​គេ​បាន​សួរ​អាជីវកម្នាក់ដែលបាន ចូលទៅកាន់​ត្រកូលរបស់ខ្លួនថា លោក​ម្ចាស់​ដ៏​​ចម្រើន ថ្ងៃ​នេះពួក ខ្ញុំនឹងធ្វើនូវមង្គលមួយ តើនក្ខត្តឫក្សល្អដែរទេ ? អាជីវក​មាន​ការខឹងក្រោធ​ជា​ខ្លាំង ព្រោះ​គិត​ថាពួក​អស់នេះ​មិនសួរ​យើង​ពី​ដំបូង ឥឡូវដល់ថ្ងៃទៅហើយទើបតែសួរ យើង​នឹង ផ្តល់មេ​រៀន​ឱ្យគេ​ម្តង ដូច្នេះ​ហើយក៏ពោលថា ថ្ងៃនេះមិនល្អទេ អ្នក​ទាំង​អស់​គ្នាកុំធ្វើមង្គល​ឡើយ បើ​ចចេសចេះតែធ្វើនឹងមានការ វិនាស​ធំ ។ ពួក​មនុស្ស​ក្នុងត្រកូល​ក៏ជឿ​អា​ជីវក​នោះ ហើយ​ក៏ មិនបានទៅទទួល​យកកូនស្រីក្នុង​ថ្ងៃហ្នឹង​ឡើយ ។ ចំណែកត្រកូលខាងស្រី បានចាត់ការ​ម​ង្គលរៀបចំ​ចាំ​ទទួល ភ្ញៀវ​ខាងប្រុស លុះមិនឃើញ​ពួក​គេ​​មកតាមសន្យា ក៏លើកធីតាឱ្យ ទៅត្រកូលដទៃ​សម្រេច​ស្រេច​បាច់ក្នុងថ្ងៃនោះដែរទៅ ។ ថ្ងៃ​ស្អែក​​ឡើងត្រកូលក្រៅក្រុង​ក៏បាន​នាំគ្នា​មកដល់សូម​យក កូន​ស្រី ពួកអ្នកក្នុង​ក្រុង​​ក៏បានតិះ​​ដៀល​ថា ពួកអ្នក​ឯង​សម​នឹង ឈ្មោះអ្នក​ក្រៅ​ក្រុងមែនហើយ ជា​មនុស្សខ្វះ​សម្បត្តិ​​របស់​មនុស្ស​ ល្អ ជា​​មនុស្ស​អាក្រក់ សន្យាគ្នាហើយ មើលងាយពាក្យសន្យា មិន មកតាម​កំណត់ អញ្ជើញ​ទៅតាម​ផ្លូវ​ដែល​អ្នករាល់គ្នាមកនោះវិញ ទៅ ពួកយើង​លើក​​កូន​ស្រី​យើងឱ្យ​អ្នក​ផ្សេង​ទៅ​ហើយ ។ ពួកអ្នកក្រៅក្រុង ខំប្រឹង​ឈ្លោះ​នឹងអ្នក​ក្រុងអស់មួយ​សន្ទុះ ធំ លុះដឹង​ប្រាកដ​ថាមិន​បាន​កូនក្រមុំពិតហើយ ក៏នាំគ្នាត្រឡប់​ទៅ វិញតាមផ្លូវដែល​មកនោះឯង ។ រឿង​ទាំងអស់បានជ្រាបដល់ព្រះមានព្រះ​ភាគ ព្រះអង្គទ្រង់ ត្រាស់ព្រះ​ជា​តក ​ពីអាជីវក​នោះ​ធ្លាប់​បំផ្លាញ​​មង្គលរបស់គេតាំង​ពីជាតិមុនមកដែរ ។ ក្នុងជាតិ​មុន​នោះ អ្នកក្រុងពារាណសី ទៅស្តី​ដណ្តឹងកូនស្រី អ្នក​ជនបទ ហើយមិនទៅ​តាម​សន្យា ព្រោះ​ថាជឿតាម​ពា​ក្យកុហក របស់អាជីវក ។ រឿងរ៉ាវ​មានទំនងដូចគ្នា ខុសត្រង់​ថាអ្នក​ជនបទ បានតិះដៀលអ្នក​ក្រុង​ពារា​ណ​សីថា ពួកអ្នករាល់គ្នាឈ្មោះថាជា អ្នកក្រុង ប៉ុន្តែខ្វះនូវ​សម្បត្តិ​របស់​មនុស្ស​ល្អ ព្រោះមិនគោរពពាក្យ សន្យា ។ ក្នុងកាល​ណោះ ព្រះ​បរម​​ពោធិ​សត្វ​ជា​​បណ្ឌិត បានពោល ថា ផ្កាយទាំងឡាយនឹងមាន​ប្រយោជន៍អ្វី ព្រោះការ​បានកូនស្រី ក្រមុំជា​ឫក្ស​ល្អ​ស្រេចទៅហើយ មិនមែនទេឬ ? រួចហើយទើប ព្រះបរម​ពោធិ​សត្វពោលនូវគាថា ៖ ក្នុងបិដក​លេខ ៥៨ ទំព័រ ២២ នក្ខត្តជាតក បណ្ឌិត បុរស​ពោធិ​សត្វ ពោល​ថា​ ៖ នក្ខត្តំ បដិមានេន្តំ អត្ថោ ពាលំ ឧបច្ចគា អត្ថោ អត្ថស្ស នក្ខត្តំ កឹ ករិស្សន្តិ តារកាតិ ។ ប្រែថា ៖ ប្រយោជន៍​រមែងកន្លងបង់នូវមនុស្សល្ងង់ដែល រាប់អាន​នូវ​នក្ខត្ត​ឫក្ស ប្រយោជន៍​​ជា​នក្ខត្ត​ឫក្សរបស់ប្រយោជន៍ ឯផ្កាយ​​ទាំងឡាយ​នឹង​ធ្វើអ្វី​បាន​ ។ អដ្ឋកថានក្ខត្តជាតក បណ្តាបទ​ទាំងនោះ បទថា បដិមានេន្តំ ដោយសេចក្តីថា អ្នករង់ចាំមើល អធិប្បាយ​ថា រវល់តែ​រង់ចាំ​មើល នក្ខត្តឫក្សនឹង មានក្នុងពេលនេះ នឹងមាន​ក្នុង​កាលឥឡូវនេះ ។ បទ​ថា អត្ថោ ពាលំ ឧបច្ចគា ដោយសេចក្តីថា ប្រយោជន៍ ពោលគឺការ​បាន​នូវ​កូន​ក្រមុំ កន្លង​ផុត​​នូវមនុស្សល្ងង់ ដែលជាអ្នកក្រុងពារាណសីនោះ ។ បទ​ថា អត្ថោ អត្ថស្ស នក្ខត្តំ ដោយសេច​ក្តីថា បុគ្គល ស្វែងរកនូវប្រយោជន៍ណា ប្រយោជន៍​​ដែល​គេ​បាន​ហើយនោះឯង ឈ្មោះថាជា​នក្ខត្ត​ឫក្ស​របស់​ប្រយោជន៍​ ។ បទថា កឹ ករិស្សន្តិ តារកា ដោយសេចក្តីថា តើដួង ផ្កាយទាំង​ឡាយក្នុង​អាកាស​ក្រៅអំពី​នេះ នឹងញ៉ាំងប្រយោជន៍ដូច​ម្តេចឱ្យសម្រេច​បាន ។ ដកស្រង់​ចេញ​ពី​សៀវភៅ ជំនួយ​សតិ​ភាគ១០ រៀប​រៀង​​ដោយ​ អគ្គ​បណ្ឌិត ធម្មាចារ្យ​ ប៊ុត-សាវង្ស​ ។ ដោយ​៥០០០​ឆ្នាំ
images/articles/1947/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១២,២២២ ដង)
សម្នាក់បដិបត្តិធម៌ (ត) ទាក់ទងនឹង​រឿងរ៉ាវខ្លះ ដូចជារឿង​ព្រះភិក្ខុ​តុច្ឆបោដ្ឋិលៈ លោក​ទ្រទ្រង់​ព្រះ​ត្រៃ​បិដក ព្រម​ទាំងអដ្ឋកថា ក្នុងសាសនា​នៃ ព្រះ​ពុទ្ធ ៧ អង្គ គឺតាំង​អំពី​ព្រះ​ពុទ្ធ​វិបស្សី​មក ។ លោក​បង្រៀនដល់ ភិក្ខុ ៥០០ អង្គ រហូតដល់ទៅ ១៨ គណៈ​ធំៗ ។ ទោះជាយ៉ាងនេះ ក៏ដោយ ព្រះបរមសាស្តា នៅត្រាស់​ហៅ​លោក​ថា ភិក្ខុគម្ពីរទទេ ។ លោកកើតសង្វេគ ទើបចូល​ទៅកាន់​ព្រៃ​ហើយ​ធ្វើ​សមណ​ធម៌...។
images/articles/1923/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤២,៩២៣ ដង)
មិនសម្លាប់សត្វ ជីវិត​គឺ​ជា​វត្ថុបំណង​ដ៏​សំខាន់​បំផុត​សម្រាប់​សត្វ​លោក​គ្រប់ៗ​រូប ទោះ​ជា​សត្វ​នោះ​កើត​មក​មាន លក្ខណៈ​ល្អ​ក្ដី អាក្រក់​ក្ដី ពាល​ក្ដី បណ្ឌិតក្ដី ក្មេង​ក្ដី ចាស់​ក្ដី ជា​អ្នក​ស្ដុកស្ដម្ភ​ក្ដី កំសត់ទុគ៌ត​ក្ដី ជា​អ្នក​មាន​អវយវៈ​គ្រប់គ្រាន់​ក្ដី ឬ​ក៏​ដល់​លូវ​សភាព​ជា​អ្នក​ពិការ​យ៉ាង​ណាក្ដី ក៏​នៅ​តែ​ត្រូវ​ការ​ជីវិត ព្រោះ​ជីវិត​គឺ​ជា​វត្ថុ​ដ៏​សំខាន់​មាន​តែ​មួយ​គត់​សម្រាប់​សត្វលោក​គ្រប់​ៗ​រូប។ សត្វ​លោក​គ្រប់​ៗរូប
images/articles/1921/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨,០១៥ ដង)
អាយុទុព្វលតោ ( អាយុជារបស់​ទុព្វល ) បទ​ថា អាយុទុព្វលតោ អធិប្បាយថា អាយុនោះមិន​រឹងមាំ ទន់ខ្សោយ ពិតហើយ អាយុ​របស់​សត្វ​ទាំង​ឡាយជាប់​ជា​មួយ​នឹង​ខ្យល់​ដង្ហើម​ចូលចេញ ១ ជាប់​នឹង​ឥរិយាបថ​ ១ ជាប់​នឹង​ក្ដៅ-ត្រជាក់ ១ ជាប់​នឹង​មហាភូតរូប ១ ជាប់​នឹង​អាហារ ១។ ជីវិត​នេះ មាន​ការ​ប្រព្រឹត្ត​ទៅ​ស្មើ នៃ​ខ្យល់​ដង្ហើម​ចូល​និង​ខ្យល់​ដង្ហើម​ចេញ​ប៉ុណ្ណោះ
images/articles/1919/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៦,៦៨៦ ដង)
ពាក្យថា​ ជីវិត សំដៅ​ដល់​ប្រមាណ​នៃ​អាយុ ឬ​ការ​រស់​នៅ​របស់​សត្វ​ទាំង​ឡាយ​គ្រប់ៗគ្នា ស្ថិត​នៅ​ក្នុង​លោក​សន្និវាស ។ម្យ៉ាង​ទៀត ជីវិត សំដៅ​ដល់​រូប​រាង​កាយ និង​ចិត្ត​វិញ្ញាណ​របស់​សត្វ​លោក ឬ​បើ​និយាយ​ឲ្យ​ងាយ​ស្ដាប់ គឺ​ខ្លួន​ប្រាណរបស់​សត្វ​លោក​គ្រប់​គ្នា ដែល​កំពុង​មាន​សកម្មភាព​នេះ​ឯង។ ម្យ៉ាង​ទៀត ជីវិត មិន​គឺ​អ្វី​ដទៃ​ក្រៅ​អំពី​ការ​ឃើញ ការ​ឬ ការ​ដឹង​ក្លិនការ​ដឹង​រស ការ​ដឹង​ផោដ្ឋព្វៈ និង​ការដឹងរឿង​រ៉ាវ​ផ្សេងៗ នោះ​ឡើយ នៅ​ពេល​ការ​ឃើញ ការ​ឮ​ជា​ដើម​លែង​មាន​ហើយ ក៏​សន្មតិថា ជា​ពេល​អស់​ជីវិត​ ឬ​ពេល​ស្លាប់​នោះ​ឯង។ ដើម​រុក្ខ​ជាតិ​ទាំង​ឡាយ យើង​ក៏​អាច​និយាយ​ថា​រស់​ឬ​ស្លាប់​បាន​ដែរ តែ​មិន​មាន​ជីវិត​ទេ ព្រោះ​ជា​ធម្មជាតិ​ដែលកើត​ឡើង​អំពី​សមុដ្ឋាន​តែ​មួយ គឺ​ឧតុ ( រដូវ ) ឯ​ជីវិត​សត្វលោក​កើត​ឡើង​ពី​សមុដ្ឋាន​បួន គឺ កម្ម ចិត្ត ឧតុ និងអាហារ។ ដកស្រង់​ចេញ​ពី​សៀវភៅ ដំណើរជីវិត ដោយ​៥០០០​ឆ្នាំ
images/articles/1917/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៥,៩៨៥ ដង)
ជីវិតពិត​ជា​ត្រូវ​ការ​ធម៌ រឿង​របស់​ជីវិត​គឺ​ជា​រឿង​ស្មុគស្មាញ​បណ្ដាញ​ទុក្ខ ច្របូលច្របល់ ក្រហល់ ក្រហាយ ខ្វាលខ្វាយ រកកល​នឹង​ដោះ​ស្រាយ​ឲ្យ​ឆ្ងាយ​ពី​ទុក្ខ​មិន​ងាយ​បាន គ្រប់​ប្រាណ​តាំង​តែ​ពី​កើត​មក​រហូត​ដល់​ចាស់​សក់​ស្កូវ​ក៏​នៅ​តែ​មិន​ទាន់​ចប់​រឿង​ដែល​ត្រូវ​ដោះ​ស្រាយ​ដដែល​មិន​ថា​អតីតៈ បច្ចុប្បន្ន ឬ​អនាគត​កាល​ឡើយ ឲ្យ​តែ​កើត​មក​ហើយ​ត្រូវ​តែ​មាន​បញ្ហា​ដែល​ត្រូវ​ដោះ​ស្រាយ​ជានិច្ច។
images/articles/1912/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១០,០១៤ ដង)
សេចក្តីប្រមាទ ពាក្យ​ថា​សេចក្តី​ប្រមាទ គឺ​ជា​ការ​ពោល​អំពី​តួ​ធម៌​សុទ្ធ​ៗ​ដែល ជា​ឈ្មោះ​នៃ​ការ​រស់​នៅ​ដោយ​ប្រាស​ចាក​សតិ ទាំង​ដែល​ប្រព្រឹត្ត ទៅ​ដោយ​មោហៈ​ក្នុង​ជវន​ចិត្ត ។ ព្រោះ​មាន​ធម៌​ប្រមាទ​ដូច្នេះ ទើប មាន​ពាក្យ​ថា បុគ្គល​ប្រមាទ ជា​ការ​ពោល​ដោយ​បុគ្គលាធិដ្ឋាន ។ មនុស្ស​យើង​កាល​ដែល​ឱ្យ​ទាន ឈ្មោះ​ថា មិន​ប្រមាទ​ក្នុង ទាន កាល​ដែល​រក្សា​សីល ឈ្មោះ​ថា មិន​ប្រមាទ​ក្នុង​សីល ៘
images/articles/1898/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៦,៨៦១ ដង)
វធកបច្ចុប្បដ្ឋានតោ (​ដោយ​ការ​ប្រាកដ​ដូច​ពេជ្ឈឃាត) ក្នុង​ ៨ បទ​នោះ បទ​ថា វធកបច្ចុប្បដ្ឋានតោ ប្រែថា ដោយ​ការ​ប្រាកដ ( នៃ​សេចក្ដី​ស្លាប់ ) ដូច​ពេជ្ឈឃាត មាន​ន័យ​ថា ព្រះយោគាវចរគប្បី​រឭក​ថា ពេជ្ឈ​ឃាត​គិត​ថា នឹង​កាត់​ក្បាល​អ្នក​នេះ ( បាន ) ដាក់​ដាវ​ផ្អឹប​នឹង​ក ឈរ​ប្រកៀក​ខ្លួន​យ៉ាង​នា សូម្បី​សេចក្ដី​ស្លាប់​ក៏​ប្រាកដ​ដូច្នេះ សួរ​ថា ព្រោះ​ហេតុ​អ្វី? ឆ្លើយ​ថា ព្រោះ ( សេចក្ដីស្លាប់ ) វា​មក​ព្រម​ជា​មួយ​នឹង​ការ​កើត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.7
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿