images/articles/1706/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៥៤៣ ដង)
សំនួរចម្លើយ អំពីព្រះត្រៃសរណគមន៍
១- ស. ត្រៃសរណគមន៍ មានន័យដូចម្ដេច?
ចំ. ត្រៃសរណគមន៍ មានន័យថា វត្ថុជាទីពឹង ទីរលឹកបីយ៉ាង។
២- ស. តើវត្ថុបីយ៉ាងជាទីពឹងទីរឭក មានអ្វីខ្លះ?
ច. វត្ថុបីយ៉ាងជាទីពឹងទីរឭកនោះគឺ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។
៣- ស. តើអ្នកសូធ្យដូចម្ដេច ពេលដល់នូវព្រះត្រៃសរណគមន៍ជាទីពឹងទីរឭក?
ច. សូធ្យថា៖
ពុទ្ធំ សរណំ គច្ឆាមិ
ធម្មំ សរណំ គច្ឆាមិ
សង្ឃំ សរណំ គច្ឆាមិ។
images/articles/1705/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,២៨៤ ដង)
អធិប្បាយ សតិ
សតិ ជាធម៌សំខាន់បំផុតខាងឯចិត្តឲ្យបរិសុទ្ធហ្មត់ចង់ល្អ, ព្រះបរមសាស្ដាជាម្ចាស់ទ្រង់ត្រាស់ទេសនាថា៖
ឯកាយនោ អយំ ភិក្ខវេ បត្តោ សត្តានំ
វិសុទ្ធិយា សោកបរិទេវានំ សមតិក្កមាយ
ទុក្ខទោមនស្សានំ អត្ថង្គមាយ ញាយស្ស
អធិគមាយ និព្វានស្ស សច្ឆិកិរិយាយ
សេចក្ដីថា៖ នែ៎ភិក្ខុទាំងឡាយ! ផ្លូវនេះជាផ្លូវទីទៅតែម្នាក់ឯង ដើម្បីសេចក្ដីបរិសុទ្ធរបស់សត្វទាំងឡាយ
images/articles/1704/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៥៧០ ដង)
ឯលក្ខណៈនៃបុគ្គលដែលប្រកបដោយសតិសម្បជញ្ញៈនោះដូច្នេះគឺ៖ភិក្ខុដែលប្រកបដោយសតិសម្បជញ្ញៈនោះ កាលដែលនឹងឈានទៅខាងមុខខាងក្រោយ ក៏មានស្មារតីដឹងខ្លួនថា ៖ ឥឡូវនេះ អាត្មាអញកំពុងឈានទៅខាងមុខថយទៅខាងក្រោយ ។កាលនឹងឱនកាយទៅមុខក្ដី ផ្ងារកាយទៅក្រោយក្ដី ក្រឡេកមើលទៅមុខក្ដី ទៅឆ្វេងក្ដី ទៅស្ដាំក្ដី ក៏មានស្មារតីដឹងខ្លួនថា៖ឥឡូវនេះ អាត្មាអញកំពុងឱនកាយទៅមុខ ផ្ងារកាយទៅក្រោយ ក្រឡេកមើលទៅមុខទៅក្រោយ ឬទៅឆ្វេង ទៅស្ដាំ។
កាលដែលនឹងបត់ដៃទៅឆ្វេង-ស្ដាំចូលក្ដី បត់ជើងឆ្វេង-ស្ដាំចូលក្ដី ក៏មានស្មារតីដឹងខ្លួនថា ៖ ឥឡូវនេះ អាត្មាអញកំពុងបត់ដៃឆ្វេង-ស្ដាំចូល បត់ជើងឆ្វេង-ស្ដាំចូល។ កាលដែលនឹងលាដៃឆ្វេង-ស្ដាំចេញក្ដី លាជើងឆ្វេង-ស្ដាំចេញក្ដី ក៏មានស្មារតីដឹងខ្លួនថា៖ ឥឡូវនេះ អាត្មាអញកំពុងលាដៃឆ្វេង-ស្ដាំចេញ លាជើងឆ្វេង-ស្ដាំចេញ។ កាលដែលនឹងប្រើប្រាស់សង្ឃាដី ឬបាត្រ ចីវរ ក៏មានស្មារតីដឹងខ្លួនថា៖ ឥឡូវនេះ អាត្មាអញកំពុងប្រើសង្ឃាដី បាត្រ ចីវរ។
កាលដែលនឹងឆាន់ចង្ហាន់ឬឆាន់ទឹកនឹងទំពា ឬស្រូប ហិត លិទ្ធ ភ្លក្សរបស់អ្វីៗ ក៏មានស្មារតីដឹងខ្លួនថា៖ ឥឡូវនេះ អាត្មាអញកំពុងឆាន់ចង្ហាន់ ឆាន់ទឹក ទំពា ស្រូប ហិត លិទ្ធ ភ្លក្សរបស់នោះៗ។ កាលដែលបន្ទោបង់ឧច្ចារៈ បស្សាវៈ ក៏មានស្មារតីដឹងខ្លួនថា៖ ឥឡូវនេះអាត្មាអញកំពុងបន្ទោបង់ឧច្ចារៈ បស្សាវៈ។ កាលដឹងដើរ ឈរ ដេក អង្គុយ ភ្ញាក់ និយាយស្ដី ស្ងៀម ក៏មានស្មារតីដឹងខ្លួនថា៖ ឥឡូវនេះ អាត្មាអញកំពុងដើរ ឈរ ដេក អង្គុយ ភ្ញាក់ និយាយស្ដី ស្ងៀម ។ភិក្ខុដែលឃើញភ័យក្នុងវដ្ដសង្សារ រមែងជាអ្នកប្រកបដោយសតិសម្បជញ្ញៈ ដូចថាមកនេះ។
ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ
ដោយ៥០០០ឆ្នាំ
images/articles/1698/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៤២៨ ដង)
កូនឈប់ហើយម៉ែ
ពេលវេលាចេះតែកន្លងផុតទៅជានិច្ច ថ្ងៃរះហើយ តែងតែលិចទៅជាធម្មតា នាឡិកាចេះតែធ្វើដំណើរឥតមានឈប់ឈរឡើយ ជីវិតក៏ចេះតែអស់ទៅតាមពេលវេលាដែរ។
ពេលវេលាដែលកន្លងផុតទៅហើយ ជាពេលដែលកូនមានវប្បដិសារីខ្លាំងបំផុត និងជាពេលវេលាដែលកូនធ្វើឲ្យម៉ែរងទុក្ខលំបាកដោយសារកូន រាល់ពេលដែលកូនធ្មេចភ្នែក
images/articles/1693/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,២៥៦ ដង)
មិនប្រមាទក្នុងទី ៤ ស្ថាន
ព្រះសយម្ភូញាណជាម្ចាស់ទ្រង់ត្រាស់ប្រដៅឲ្យលះ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត និងកុំឲ្យប្រមាទក្នុងការលះទុច្ចរិតទាំងនោះ ឲ្យធ្វើកាយសុចរិត វចីសុចរិត មនោសុចរិត ឲ្យកើតមានឡើង និងកុំឲ្យប្រមាទក្នុងការចម្រើនសុចរិតទាំងនោះ។ ក៏ឯសេចក្ដីមិនប្រមាទនេះ បើនឹងពោលតាមសេចក្ដី ក៏គឺសតិ សតិនិងសេចក្ដីមិនប្រមាទមានសេចក្ដីជាមួយគ្នា ដ្បិតព្រះ
images/articles/1687/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៨៤៣ ដង)
កុសលប្រព្រឹត្តទៅក្នុងភូមិ ៤
១- កុសលពួកណា ដែលជាវិស័យរបស់អ្នកកនៅត្រេកអរដោយកាម នឹងឲ្យផលដល់អ្នកនោះឲ្យកើតជាមនុស្សវិសេស ឬ ជាទេវតាក្នុងឆកាមាវចរសួគ៌ កុសលអម្បាលនោះ ហៅថា កាមាវចរភូមិ។
២- កុសលពួកណាដែលជាវិស័យរបស់អ្នកត្រេកអរដោយរូបជ្ឈាន នឹងឲ្យផលដល់អ្នកនោះឲ្យកើតជាព្រហ្មមានរូប កុសលអម្បាលនោះ ហៅថា រូបាវចរភូមិ។
images/articles/1688/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២២,១០៧ ដង)
បុញ្ញកិរិយាវត្ថុ ១០ យ៉ាង
១- កិរិយាឲ្យនូវវត្ថុដ៏គួរដល់បុគ្គលដែលគួរឲ្យ ដោយសេចក្ដីសង្គ្រោះឬបូជាគុណ មានឲ្យដល់មនុស្សកំសត់ ឬបូជាដល់លោកអ្នកដ៏មានសីល និងមាតាបិតាជាដើម ហៅថា ទាន
២- កិរិយាវៀរចាកអំពើអាក្រក់ ដែលកើតអំពីកាយឬវាចាមានវៀរចាកបញ្ចវេរាទាំង ៥ ជាដើម ហៅថាសីល
៣- កិរិយាធ្វើចិត្តឲ្យស្ងប់រម្ងាប់ ដោយសមថវិធីត្រឹមឧបចារ វិបស្សនាវិធីត្រឹមអនុលោក ហៅថា ភាវនា
images/articles/1683/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៦២៥ ដង)
សម្ផប្បលាបវាទ
(អំពី ព្យាបាទ)
ឯសម្ផប្បលាបវាទនោះ បានខាងពាក្យដែលនិយាយឡេះឡោះ ឬពាក្យដែលរោយរាយ ឥតប្រយោជន៍ខ្លួននិងអ្នកដទៃ ដូចនិយាយរឿងចំពូកខ្លះ លោកលើករឿងនាងនាងសិតាជាដើម ថាជារឿងរោយរាយមិនមានប្រយោជន៍។ ក្នុងន័យខ្លះលោកឃាត់អ្នកប្រតិបត្តិធម៌មិនឲ្យនិយាយពាក្យតិរច្ឆានកថា ៣២ យ៉ាង មានរាជកថា និងមហាមត្តថាជាដើម
images/articles/1681/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៧,២៥៧ ដង)
បុណ្យចូលឆ្នាំថ្មី
បុណ្យចូលឆ្នាំថ្មីជាប្រពៃណីជាតិយើង ដែលងតែងតែធ្វើជារៀងរាល់ឆ្នាំ បើតាមទម្លាប់ខ្មែរ តែងប្រារព្ធនៅក្នុងខែចេត្រ ជាខែដែលប្រជាកសិករប្រមូលផលស្រូវរួចរាល់។ រីឯពិធីបុណ្យនេះដែលមាននិទានជាលំដាប់ដូចតទៅ
១- ពេលវេលាចូលឆ្នាំខ្មែរ
កាលដើមឡើយខ្មែរយើងប្រារព្ធធ្វើបុណ្យចូលឆ្នាំខ្មែរក្នុងខែមិគសិរ ព្រោះគេកំណត់យកខែនេះជាដើមឆ្នាំ។
images/articles/1650/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៥,០០៦ ដង)
អ្នកខ្មាសបាប ខ្លាចបាបសង្រួមក្នុងទ្វារអ្នកប្រាជ្ញ
ហៅថាអ្នករក្សាខ្លួនពិត
ពាក្យថា ខ្មាស មានន័យថា សេចក្ដីអៀនអន់។ ពាក្យថា បាប មានន័យថា ដែលលាកមក ពុំប្រសើរ អាក្រក់។ មួយទៀត ពាក្យថា ខ្លាចមានន័យថា ដែលមិនហ៊ាន មិនអាច គឺ មិនធ្វើបាប មិនធ្វើអាក្រក់ ព្រោះអាក្រក់រមែងនាំសេចក្ដីទុក្ខមកឲ្យ។
ពាក្យថា រក្សា មានន័យថា ថែ ថែទាំ បីបាច់ ចិញ្ចឹម កាន់ កាប់ ជាដើម។
images/articles/1648/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៣៧,៧៨៧ ដង)
ឋានសួគ៌៦ ជាន់
ក្នុងការប្រព្រឹត្តរបស់មនុស្សមានច្រើនហេតុ ច្រើនប្រការណាស់កូនប្រុសស្រី តែចំពោះបុគ្គលដែលអាចទៅកាន់ស្ថានសួគ៌បានលុះត្រាតែបុគ្គលហ្នឹងប្រព្រឹត្តតែអំពើល្អ។
ម្យ៉ាងទៀត ក្នុងស្ថានសួគ៌ក៏មានកន្លែងខុសគ្នាដែរដោយអំណាចក្នុងការប្រព្រឹត្តរបស់យើង ទៅតាមអំណាចនៃផលបុណ្យដែលជួយយឹតយោងទៅតាមស្ថានមាន ៦
images/articles/1647/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២២,០៥៦ ដង)
រាត្រីទឹកភ្នែកហូរជ្រែកភ័ក្ត្រម៉ែ
រាត្រីស្ងាត់ជ្រហំ ឮតែសម្លេងសត្វយំ រងំពេញស្បៃរាត្រី។ យប់នេះហេតុអ្វីក៏អាកាសអាតុអួអ័ព្ទម្លេះព្រះចន្ទក៏លែងបញ្ចេញនូវពន្លឺរស្មី រាត្រីក៏ស្ងប់ស្ងាត់ ហាក់បីដូចជាបាត់បង់នូវអ្វីម្យ៉ាង រកបរិយាយមិនត្រូវ។
ធម្មជាតិនារាត្រី ដែលអួអ័ព្ទ និងស្ងប់ស្ងាត់ បាត់បង់សម្រាប់ ក៏មិនខុសអីពីភាពចិត្តរបស់អ្នកម្ដាយនាពេលនេះដែរ។ ម៉ែអង្គុយរង់ចាំមើលផ្លូវកូន ទាំងទឹកភ្នែកហូររហាម
images/articles/1644/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៣៨៣ ដង)
អ្នកដែលរួចចាកទុក្ខទាំងអស់បានមិនមែនដឹង
ធម៌អសប្បុរសទេ
ពាក្យថា ធម៌ មានន័យថា សភាវៈដែលទ្រទ្រង់សត្វលោក គឺ បានបុណ្យ ហើយនឹងបាប។
ធម៌ស រមែង មានរសជាតិផ្អែមដ៏បរិសុទ្ធ តែធម៌ខ្មៅរមែងមានរស់ជាតិលាយឡំច្រើនណាស់។
បើតាមការស្ទាបស្ទង់ និង វិភាព មើលទៅលើដួងចិត្តនៃមនុស្សគ្រប់គ្នា គ្មាននរណាម្នាក់ដែលចង់បានអ្វីដែលមិនល្អឡើយ
images/articles/1640/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៣៧៥ ដង)
កូនៗទាំងឡាយ ខ្លួនយើងជាស្រីដែលមានគូស្រករ ពោលគឺមានស្វាមីហើយ ត្រូវមានការរស់នៅបែកពីពុកម៉ែ ដូច្នេះកូនរស់នៅជាមួយប្ដីត្រូវតែមានសេចក្ដីអត់ធ្មត់ឲ្យបានច្រើនផងណាកូន។នៅពេលនេះ ពុកម៉ែសូមផ្ដាំផ្ញើពាក្យពេចន៍ខ្លះៗ ពេលដែលកូនត្រូវឃ្លាតទៅរស់នៅខាងស្វាមីណាកូនម៉ែ ធម្មតាចានដែលនៅក្នុងរាវ រមែងប៉ះទង្គិចគ្នាមិនខាន សំខាន់ជាងនេះទៅទៀតពេលដែលកូនត្រូវទៅរស់នៅខាងស្វាមី ចូរកូនស្រីម៉ែរក្សាធម៌ ៥ នេះឲ្យជាប់ណាកូន។
១- ពេលដែលកូនចូលដំណេក ត្រូវដេកក្រោយស្វាមី ឬឪពុកម្ដាយខាងស្វាមី តែកូនត្រូវភ្ញាក់មុនពួកគាត់ និងត្រូវបម្រើ យកចិត្តទុកដាក់ជាមួយពួកគាត់ ចេះប្រើពាក្យសម្ដីគួរជាទីស្រលាញ់។
២- ជនណាជាទីគោរពរបស់ភស្ដា ដូចជាមាតាបិតា សមណព្រាហ្មណ៍យើងត្រូវធ្វើសក្ការៈគោរពសំពះបូជាបុគ្គលនោះ ស្វាគមន៍អ្នកដែលមកផ្ទះដោយការឲ្យនូវទីកន្លែងអង្គុយ និងទឹកជាដើម។
៣- ការងារជាការងារក្នុងផ្ទះស្វាមី កូនត្រូវយកចិត្តទុកដាក់ធ្វើឲ្យបានល្អជានិច្ចមិនត្រូវធ្វេសប្រហែសឡើយ កូនត្រូវឆ្លាតឈ្លាសក្នុងកិច្ចការងារ។
៤- មនុស្សខាងក្នុងរបស់ស្វាមី ដូចជាទាសៈអ្នកបម្រើ ឬកូនជាងយើងត្រូវដឹងអ្វីៗ ដែលគេធ្វើហើយ និងអ្វីដែលមិនទាន់ធ្វើ ត្រូវដឹងអាការៈឈឺ ឬ ជារបស់អ្នកទាំងនោះត្រូវចែករបស់ទទួលទានឲ្យដល់ពួកគេ តាមចំណែកដែលគេគួរទទួលបាន។
៥- ទ្រព្យអ្វីៗ ដែលស្វាមីរកបានមកជាទ្រព្យ ឬមាសប្រាក់ យើងត្រូវឃុំគ្រងការពារទ្រព្យទាំងនោះ ទាំងជាអ្នកមិនលេងល្បែងភ្នាល់ ឆក់លួច មិនជាអ្នកផឹកស្រា មិនបំផ្លាញទ្រព្យសម្បត្តិ។
បើរូបកូន បានកាន់ជាប់នូវគោលការណ៍ទាំង ៥ យ៉ាងនេះហើយ ប្រាកដជាមានសេចក្ដីសុខក្នុងគ្រួសាររបស់កូនជានិច្ចណាកូនស្រីម៉ែ ប៉ុណ្ណឹងចុះពេលនេះរូបកូនបានយល់នូវសេចក្ដីដែលបានប្រាប់ពីថ្ងៃមុន ខ្លះហើយមើលទៅ ។សូមកូនចង់ចាំថា សេចក្ដីសុខរបស់គ្រួសារកូន មិនអាចនរណាម្នាក់ធ្វើឲ្យបានឡើយ ក្រៅអំពីរូបកូនចេះយោគយល់គ្នាទៅវិញទៅមកនោះណាកូន។
ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ
ដោយ៥០០០ឆ្នាំ
images/articles/1637/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,២២៥ ដង)
ស្ត្រី ៤ ពួក
១- ស្ត្រីពួកខ្លះក្នុងលោកនេះ ជាអ្នកមានរូបអាក្រក់ខ្មៅ មិនគួរមើលទាំងជាអ្នកក្រខ្សត់ខ្សោយទ្រព្យសម្បត្តិ ហើយជាអ្នកមានស័ក្តិទាប គឺជាអ្នកមិនមានយសស័ក្ដិព្រោះហេតុដូច្នេះ ជាអ្នកមានសេចក្ដីក្រោធច្រើន ជាអ្នកមិនបរិច្ចាគទាន ជាអ្នកមានចិត្តច្រណែន។
២- ស្ត្រីពួកខ្លះក្នុងលោកនេះ ជាអ្នកមានរូបអាក្រក់មិនគួរមើល តែជាអ្នកមានទ្រព្យសម្បត្តិច្រើន ហើយជាអ្នកមានស័ក្ដិខ្ពស់
images/articles/1635/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២២,៦៨៨ ដង)
សិក្ខាបទទាំង ៥ និងអង្គមានដូចតទៅ
សិក្ខាបទ ៥ (បាលី បញ្ចសីលានិ,សំស្ក្រឹត បញ្ចសីលានិ) គឺជាសិក្ខាបទចាំបាច់របស់ពុទ្ធសាសនិកជន ដែលសមាទានដោយគ្រហស្ថ (ឧបាសក និងឧបាសិកា) ក្នុងសាសនាព្រះពុទ្ធសមណគោតម ក្នុងប្រពៃណី ថេរវាទហើយនិងប្រពៃណីមហាយានផងដែរ។ សិក្ខាបទនៃប្រពៃណីទាំងពីរនេះមានសារៈសំខាន់ដូចគ្នា