images/articles/461/Untit53452345led-1.gif
ផ្សាយ : ០៥ មិថុនា ឆ្នាំ២០២២ (អាន: ៣៥,៤៥០ ដង)
នៅក្នុងភទ្រកប្បយើងនេះ ផែនដីដែលមានឈ្មោះថា ភទ្រកប្ប គឺមានព្រះសម្មាសម្ពុទ្ធត្រាស់ដឹង ៥ព្រះអង្គ។ ហើយចំពោះផែនដីដែលមានព្រះពុទ្ធត្រាស់ដឹង ៥ព្រះអង្គនេះគឺថាជាការកម្ររកបានណាស់
images/articles/529/11xtpic.jpg
ផ្សាយ : ០៥ មិថុនា ឆ្នាំ២០២២ (អាន: ២២,៤៦៤ ដង)
រឿងគុត្តិលមាណព
(ចាក វិ. ខុ)
(ចំណេះវិជ្ជាពិតប្រាកដ ជាឃ្លាំងនៃសិរីក្នុងលោក)
ក្នុងកាលកន្លងទៅហើយ មានព្រះមហាក្សត្រិយ៍មួយព្រះអង្គ ព្រះនាមព្រហ្មទត្តសោយរាជសម្បត្តិក្នុង ក្រុងពារាណសី ។
images/articles/1062/Untitled-1-Recovered.jpg
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ២៤,៥០០ ដង)
រឿងទីឃាវុកុមារ
(ចាក ធ. ខុ.)
(សេចក្តីអត់ធន់ ងាយសម្រេចយោជន៍គ្រប់យ៉ាង)
កាលព្រះបាទព្រហ្មទត្តគ្រងរាជសម្បត្តិក្នុងក្រុងពារាណសី ដែនកាសី ព្រះបាទទីឃិតិគ្រងរាជសម្បត្តិក្នុងក្រុងសាវត្ថីដែនកោសល ។ គ្រានោះព្រះបាទព្រហ្មទត្តលើកពលទៅវាយក្រុងសាវត្ថីបាន ។ ព្រះបាទទីឃីតិនាំព្រះអគ្គមហេសីទៅអាស្រ័យនឹងស្មូនឆ្នាំងម្នាក់ក្នុងប្រទេស១ ជាទីបំផុតដែន ។
images/articles/1063/Untitled-1-Recovered.jpg
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ១៣,៨៣៧ ដង)
រឿងប្រេតញីស៊ីកូនម្តង៥
(បេ. ខុ.)
(ការស្បថទាំងបំពាន មានផលដូចសម្បថ)
កាលអង្គសម្តេចព្រះបរមសាស្តា ទ្រង់គង់សម្រេចសម្រាន្តព្រះឥរីយាបថក្នុងក្រុងសាវត្ថី មានប្រេតញីមួយរូបស៊ីកូនឯងម្តង៥ ។ កាលពីអតីតជាតិ ប្រេតញីនោះជាស្រ្តីមួយរូបដែលត្រូវជាភរិយាកុដុម្ពីម្នាក់ក្នុងក្រុងសាវត្ថីនោះដែរ តែនាងជាស្រ្តីអាឥតកូនម្នាក់សោះ ។
images/articles/1067/Untitled-1-Recovered.jpg
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ៣៣,៥៣៩ ដង)
(ចាក ធ. ខុ.)
(ផលនៃសេចក្តីប្រាថ្នាខុសគន្លងធម៌ ជាទោសក្នុងលោក)
កាលព្រះសាស្តាគង់នៅវត្តជេតពន ព្រះអង្គប្រារព្ធនឹងសេដ្ឋីម្នាក់ខេមកៈជាក្មួយអនាថបិណ្ឌិក ។ មានសេចក្តីដំណាលថា សេដ្ឋីនោះមានរូបសម្បត្តិស្អាតណាស់ ពួកស្រីៗជាច្រើនឲ្យតែបានឃើញមានសេចក្តីត្រេកត្រអាលដោយរាគៈ មិនអាចនឹងតាំងនៅតាមសភាពរបស់ខ្លួនបានឡើយ ម្ល៉ោះហើយសេដ្ឋីបុត្រនោះ ក៏ធ្លាក់ខ្លួនទៅជាអ្នកលេងសេពកាមគុណជាមួយនឹងប្រពន្ធកូនគេ ។ លំដាប់នោះពួករាជបុរសចាប់យកទៅថ្វាយព្រះរាជាៗគិតថា អញខ្មាសមហាសេដ្ឋី ហើយទ្រង់គ្មានព្រះរាជឳង្កាអ្វីបន្តិចសោះឡើយ ទ្រង់លែងទៅវិញ ។
ចំណែកសេដ្ឋីហើយ ទ្រង់គ្មានព្រះរាជឳង្កាអ្វីបន្តិចសោះឡើយ ទ្រង់លែងទៅវិញ ។ ចំណែកសេដ្ឋីបុត្រនោះក៏នៅតែមិនលះបង់សោះ ។ គ្រានោះពួករាជបុរសចាប់ទៅថ្វាយព្រះរាជាអស់២លើក៣លើក ព្រះរាជាទ្រង់លែងទៅវិញដដែល ។ លោកមហាសេដ្ឋីជ្រាបដំណឹងនោះ ទើបនាំទៅគាល់ព្រះសាស្តា ក្រាបទូលសូមព្រះអង្គសម្តែងប្រោសដល់ក្មួយដើម្បីលះបង់ឈប់ប្រព្រឹត្តអំពើអាក្រក់តទៅទៀត ។ ព្រះអង្គទ្រង់សម្តែងសំវេគកថា នឹងសម្តែងពីទោសប្រព្រឹត្តសេពប្រពន្ធកូនគេឲ្យស្តាប់ថា ៖
នរជនស្រវឹងសេពប្រពន្ធកូនគេ រមែងបានដល់នូវហេតុអាក្រក់៤យ៉ាងគឺៈ បានបាបទី១ដែលមិនបានស្រួលតាមសេចក្តីប្រាថ្នា ទី២ត្រូវគេត្មះតិះដៀល ទី៣នឹងធ្លាក់ទៅកើតក្នុងនរក ទី៤នរជននោះមិនមានបុណ្យជាអ្នកមានដំណើរអាក្រក់ ថែមទាំងសេចក្តីត្រេកត្រអាលរបស់ជនដែលភ័យនោះជាមួយនឹងស្រ្តីដែលភ័យ ជាសេចក្តីត្រេកត្រអាលមានប្រមាណតិចព្រមទាំងត្រូវព្រះរាជាដាក់ទណ្ឌកម្មថែមទៀតផងព្រោះហេតុនោះនរជនមិនគួរសេពប្រពន្ធកូនគេទេ ។ លុះចប់ព្រះធម្មទេសនានេះខេមមកសេដ្ឋីបុត្រ បានសម្រេចសោតាបត្តិផល លែងប្រព្រឹត្តអំពើអនាចារនឹងប្រពន្ធកូនគេទៀតហើយ ។
សួរថាចុះសេដ្ឋីបុត្រនោះ បានធ្វើបុព្វកម្មដូម្តេចពីជាតិមុន? ឆ្លើយថា សេដ្ឋីបុត្រនេះកើតជាអ្នកលេងចំបាប់យ៉ាងឆ្នើម ក្នុងកាលនៃព្រះពុទ្ធទ្រង់ព្រះនាមមកស្សបះគាត់បានលើកទង់ជ្រុងមាសពីរដាក់លើស្តូបប្រាក់លោហិតរបស់អញចេញ ឲ្យតែបានឃើញអញត្រូវតែត្រេកត្រអាលរីករាយជាមួយនឹងអញកុំខាន សេចក្តីប្រាថ្នា របស់គាត់ដូច្នេះឯង ជាអំពើដែលគាត់ធ្វើក្នុងបុព្វជាតិ ។
ដូច្នេះពួកស្រីៗ ទាំងកូនទាំងប្រពន្ធគេគ្រប់តែជាតិដែលខេមកសេដ្ឋីបុត្រកើត ហើយបើបានឃើញគាត់មិនអាចនឹងអត់ទ្រាំម្រេករបស់ខ្លួនឲ្យតាំងនៅតាមប្រក្រតីបានឡើយ ប៉ុន្តែពេលនេះជាទីបំផុតជាតិរបស់គាត់ហើយ ដោយសារបានជួបនិងព្រះពុទ្ធបរមគ្រូ ព្រះអង្គទ្រង់សំដែងត្រាស់ នៃការប្រព្រឹត្តអំពើអនាចារ ប្រាប់ពន្យល់ឲ្យឃើញពិតបា្រកដ បានរួចចាកផុតទុក្ខគ្រប់យ៉ាង បានឡើងឋានៈ ជាអរិយជនមានជាតិកំណើតភ្លឺស្វាងទៅក្នុងអនាគត។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/713/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ៣០,០៥៨ ដង)
រឿងនហាបិតបុត្ត
( ចាក សិ. ទុ. )
( សេចក្តីស្រឡាញ់ តែងសម្លាប់សត្វលោក )
កាលកន្លងទៅហើយ មានខ្មាន់ព្រះកេសម្នាក់នៅក្នុងក្រុងវេសាលី ជាអ្នកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ប្រកបកិច្ចការចិញ្ចឹមជីវិត ដោយការកាត់ព្រះកេសាព្រះមស្សុ របស់ព្រះរាជា
images/articles/714/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ២៤,២៦៥ ដង)
រឿងរាជគហទារិកា
( ចាក វិ. ខុ. )
( គុណនៃការប្រគេននំ ដល់ព្រះមោគ្គល្លាន )
កាលព្រះសម្ពុទ្ធបរមគ្រូគង់នៅក្នុងវត្តវេឡុវន នាក្រុងរាជគ្រឹះ ។ កាលនោះមាននាងទារិកាម្នាក់ នៅក្នុងក្រុងរាជគ្រឹះជាកូនរបស់ឧបដ្ឋាកព្រះមហាមោគ្គល្លាន
images/articles/722/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ៣០,៦៤៧ ដង)
រឿងនន្ទយក្ខ
( ចាក ម. អ. )
( គុណនៃសមាបត្តិ ពូកែផុតក្នុងលោក )
ក្នុងកាលខ្លះ ព្រះអគ្គសាវកទាំងពីរអង្គសម្រាកសម្រាន្តព្រះឥរិយាបថ ក្នុងបោតកន្ទវិហារក៏មាន ។ នាកាលរាត្រីខាងខ្នើតព្រះចន្ទបានបញ្ចាំងរស្មីភ្លឺត្រចះឆើតឆាយជាទីនាំចិត្តរបស់សត្វទាំងឡាយឲ្យរីករាយ សប្បាយទូទៅគ្រប់ភូមិស្រុកទាំងអស់ ។
images/articles/723/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ២៦,១៤៨ ដង)
រឿងកដ្ឋហរកៈ
( ចាក ម. អ. )
( អ្នកមានលាភ មិនស្មើអ្នកមានបុណ្យ )
ក្នុងកាលកន្លងទៅហើយ មានបុរសម្នាក់រកស៊ីលក់អុស នៅក្នុងក្រុងពារាណសី ។ ថៃ្ងមួយបុរសនោះចេញទៅនាំអុសអំពីព្រៃ
images/articles/728/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ១៣,១០៣ ដង)
រឿងនាងពុទ្ធេណី
(ចាក ម.វា.)
(តិរច្ឆាន ជាសត្វមានចិត្តស្មោះត្រង់ មិនសាំញុំាដូចមនុស្ស)
កាលព្រះសម្មាសម្ពុទ្ធបរមគ្រូរបស់យើងបរិនិព្វានហើយ ក្នុងកាលជាខាងក្រោយមក មានសេដ្ឋីម្នាក់មានទ្រព្យ ៨៧កោដិ នៅក្នុងក្រុងបាតលីបុត្ត។
images/articles/727/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ១៥,៨៩២ ដង)
រឿងទុគ្គតធីតា
(ចាកវិ.ខុ.)
(បាយក្តាំងមួយដុំរបស់ស្រី្តមានភ័ព្វ មានតម្លៃកាត់មិនបាន)
កាលព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តវេឡុវ័ន មានត្រកូលមួយនៅក្នុងរាជគ្រឹះ កើតអហិវាតរោគស្លាប់អស់ នៅសល់តែកូនស្រីមួយ។
images/articles/1099/Untitled-1-Recovered.jpg
ផ្សាយ : ១៤ ឧសភា ឆ្នាំ២០២២ (អាន: ៦,០០១ ដង)
រឿងព្រះវិសាខត្ថេរ
បានឮថាព្រះវិសាត្ថេរនោះ (កាលនៅជាគ្រហស្ថ) ជាកុដុម្ពីនៅក្នុងក្រុងបាដលិបុត្រ លោកនៅក្នុងនោះឯងដឹងដំណឹងថា តម្ពបណ្ណិទ្វីប (គឺកោះលង្កា) ប្រដាប់ពេញទៅដោយជួរព្រះចេតិយរុងរឿងដោយកាសាវភស្ត ក្នុងទ្វីនោះអ្នកណាៗអាចនឹងអង្គុយឬ ដេកបានក្នុងទីគ្រប់នៃទីដែលខ្លួនប្រថ្នា សប្បាយទាំងពួងគឺឧតុសប្បាយ សេនាសប្បាយបុគ្គលសប្បាយ
images/articles/635/Untitled-1.jpg
ផ្សាយ : ០១ ឧសភា ឆ្នាំ២០២២ (អាន: ៣៧,៤២៧ ដង)
រឿងពាណិជ្ជបុរស
( ចាក អ. វ. )
( ទោសនៃការជាប់ជំពាក់ក្នុងកាមគុណ )
កាលពីអតីត ក្នុងតម្តបណ្ណិទីប (ទី្វបរបស់ជន អ្នកមានបាតដៃក្រហម នៅអាស្រ័យ) មាននគរយក្ខមួយឈ្មោះ សិរីសវត្ថុ។
images/articles/634/Untitled-1.jpg
ផ្សាយ : ០១ ឧសភា ឆ្នាំ២០២២ (អាន: ២០,៦៥១ ដង)
រឿងអតិចារិណិត្ថី
( ចាក អ. ម. )
( ទោសកាម ក្បត់ចិត្តស្វាមី )
ក្នុងកស្សបពុទ្ធកាល មានភរិយារបស់ឧបាសកជាសោតាបន្នម្នាក់ ជាស្រីប្រព្រឹត្តក្បត់ចិត្តស្វាមី ។
images/articles/3046/2021-08-03_09_49_01-Mangoes_as_seen_in_Indian_miniature_paintings___Architectural_Digest_India.jpg
ផ្សាយ : ១២ ធ្នូ ឆ្នាំ២០២១ (អាន: ៥,៧០៤ ដង)
ក្នុងគម្ពីរតេរសនិបាត នាំមកសម្ដែងអំពីទោសនៃមុសាវាទថា កាលក្នុងអតីតកាលកន្លងទៅយូរហើយ ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងនៅជាពោធិសត្វនៅឡើយ ទៅកើតក្នុងត្រកូលចណ្ឌាលក្នុងចណ្ឌាលគ្រាម ព្រះអង្គជាបណ្ឌិតចេះមន្តធ្វើឈើឱ្យមានផ្កាផ្លែក្នុងរដូវមិនគួរកាល ។
ថ្ងៃមួយពោធិសត្វចេញទៅព្រៃពីព្រឹក ទើបរាយមន្តធ្វើដើមស្វាយមួយដើម នៅចម្ងាយ៧ជំហានអំពីកន្លែងដែលព្រះអង្គឈរ ទើបព្រះអង្គយកទឹកចំនួន១០០កម្បង់ទៅស្រប់លើដើមស្វាយៗ នោះមានស្លឹកចាស់ជ្រុះអស់មួយរំពេច លាស់ស្លឹកខ្ចីឡើងបញ្ចេញផ្កាផ្លែទុំក្នុងពេលនោះ ពោធិសត្វបេះយកមកបរិភោគក៏មានឱជារសប្រហែលដូចរសទិព្វ ព្រះអង្គបរិភោគលុះត្រាតែឆ្អែត ហើយបេះដាក់អំរែករែកទៅផ្ទះ ចែកបុត្តភរិយាផង លក់ដូរផង ។
កាលនោះ មានព្រាហ្មណ៍ម្នាក់ បានសូមរៀនមន្តពីពោធិសត្វ ៗ ក៏ឱ្យរៀនហើយផ្ដាំថា បើមានអ្នកណាមួយសួរថា ព្រាហ្មណ៍ឯងរៀនមន្តនេះពីសម្នាក់អ្នកណាៗ ចូរព្រាហ្មណ៍ឯងប្រាប់គេឱ្យត្រង់កុំកុហកហ្នះ តែប្រាប់ដោយមុសាវាទហើយមន្តនេះ នឹងវិនាសទៅវិញមិនលែងឡើយ ព្រាហ្មណ៍ទទួលបណ្ដាំហើយ ដើររៀងៗទៅដល់ក្រុងពារាណសី បានចូលទៅធ្វើជានាយច្បារក្នុងសម្នាក់ព្រះបាទពារាណសី តែងប្រតិបត្តិតាមវិធីមន្ត ផ្លែស្វាយក៏ចេះតែផ្លែឥតអាក់មិនថារដូវណាព្រាហ្មណ៍ក៏បានរង្វាន់ច្រើនបរិបូណ៌ ។
ថ្ងៃជាខាងក្រោយទៀត ព្រះបាទពារាណសីមានបន្ទូលសួរថា នែព្រាហ្មណ៍អ្នកឯងរៀនមន្តនេះមកពីសម្នាក់អ្នកណា គ្រូដើមរបស់អ្នកឈ្មោះអ្វី ព្រាហ្មណ៍អៀនខ្មាសមិនហ៊ានក្រាបទូលទៅឈ្មោះពោធិសត្វជាគ្រូដើម ព្រោះពោធិសត្វនៅក្នុងត្រកូលចណ្ឌាល ប្រែជាក្រាបទូលដោយពាក្យមុសាវាទថា រៀនមន្តនេះពីសម្នាក់អាចារ្យទិសាបាមោក្ខវិញ មន្តក៏អន្តរធានបាត់ទៅក្នុងមួយរំពេចនោះ ព្រាហ្មណ៍មិនដឹងជាមន្តរបស់ខ្លួនវិនាសសោះ ។
លុះដល់ព្រះបាទពារាណសីយាងទៅប្រពាតឱទ្យានស្ដេចមានបន្ទូលថា នែមាណព ចូរអ្នកនាំផ្លែស្វាយមកមើល ព្រាហ្មណ៍រាយមន្តទៅមិនបានកើតផ្លែស្វាយដូចបំណង ទើបដឹងជាក់ថា មន្តរបស់អាត្មាវិនាសហើយ ស្ដេចសួរពីរបីដង ទើបព្រាហ្មណ៍ក្រាបទូលតាមពិត ស្ដេចទ្រង់ខ្ញាល់បង្គាប់ឱ្យធ្វើទោស រាជបុត្រក៏ធ្វើទោសតាមព្រះរាជឱង្ការហើយប្រាប់ថា បើព្រាហ្មណ៍ឯងទៅសូមទោសគ្រូដើមរបស់អ្នក ក្រែងអ្នកនឹងបានមន្តនេះមកវិញ ទើបអ្នកនឹងបាននៅក្នុងដែននេះតទៅទៀត បើអ្នកមិនទៅសូមទោសទេ ចូរអ្នកដើរចេញពីដែននេះឱ្យឆាប់ទៅ ព្រាហ្មណ៍ដល់នូវទោសរកទីពឹងមិនបាន ទើបដើរទៅកាន់សម្នាក់ពោធិសត្វជាគ្រូដើម សូមរៀនមន្តទៀត ព្រះអង្គមិនព្រមឱ្យរៀន ហើយទ្រង់ត្មះតិះដៀលថា ឱ្យរៀនទៀតឯណាបាន មនុស្សពោលពាក្យមុសាវាទដូចព្រាហ្មណ៍ឯងនេះមានមន្តមកពីណា ចូរព្រាហ្មណ៍ឯងចៀសចេញទៅ យើងមិនគាប់ចិត្តនឹងបុគ្គលពោលមុសាវាទដូចព្រាហ្មណ៍ឯងនេះទេ ព្រាហ្មណ៍ដល់នូវទោសរកទីពឹងមិនបាន ទើបមកគិតក្នុងចិត្តថា បើអាត្មាអញរកទីពឹងមិនបានដូច្នេះ ហើយនឹងរស់នៅជាមនុស្សធ្វើអ្វី ស្លាប់ទៅវិញប្រសើរជាង គិតហើយក៏ដើរចូលទៅក្នុងព្រៃ ដល់នូវមរណភាពឥតទីពឹងឡើយ ។
បុគ្គលអ្នកប្រព្រឹត្តពោលពាក្យមុសាវាទ១ ហើយគង់នឹងដល់នូវទោសទុក្ខដូចរឿងព្រាហ្មណ៍នេះឯង ។ ចប់រឿង អម្ពមន្តជាតក ។
ដោយ៥០០០ឆ្នាំ
images/articles/3047/2021-08-03_09_58_06-Watercolor_Paintings_on_Behance.jpg
ផ្សាយ : ១២ ធ្នូ ឆ្នាំ២០២១ (អាន: ៣,៧០៤ ដង)
ក្នុងគម្ពីរតិក្កនិបាត មានសេចក្ដីដំណាលថា ក្នុងអតីតកាលកន្លងទៅយូរហើយមានសេដ្ឋីបុត្របីនាក់ជាសម្លាញ់នឹងគ្នា នៅក្នុងក្រុងពារាណសី ឯក្នុងក្រុងនោះមានស្រះឈូកមួយ មានបុរសម្នាក់អ្នករក្សាស្រះឈូកជាមនុស្សកំបុតច្រមុះ ។
ថ្ងៃមួយសេដ្ឋីបុត្រទាំងបីនាក់ចង់ប្រដាប់តែងខ្លួនដោយកម្រងផ្កា ទើបនាំគ្នាដើរចូលទៅកាន់សម្នាក់អ្នករក្សាស្រះឈូកដោយប៉ងថា យើងទាំងអស់គ្នានឹងពោលពាក្យមិនពិត សរសើរគុណបុរសកំបុត្រច្រមុះនេះ ហើយនឹងសូមផ្កាគាត់ លុះគិតហើយ ទើបចូលទៅឈរជិតបុរសនោះ លុះគិតហើយ ទើបចូលទៅឈរជិតបុរសនោះ សេដ្ឋីបុត្រជាបឋម (ទី១) កាលរៀបនឹងសូមផ្កាក៏សូត្រជាបទគាថាថា ៖ យថា កេសា ច មស្សុចឆិន្នំ ឆិន្នំ វិរូហតិ ឯវំរូហតុ តេ នាសា បទុមំ ទេហិ យាចិតោ ប្រែថា សក់និងពុកចង្កាគេកោរកាត់ហើយគង់ដុះឡើងវិញបានយ៉ាងណា ច្រមុះរបស់អ្នកចូរឱ្យដុះឡើងដូចសក់និងពុកចង្កានោះចុះ ឯខ្ញុំត្រូវការសូមផ្កាអ្នក អ្នកចូរឱ្យផ្កាដល់ខ្ញុំ ។
សេដ្ឋីបុត្រជាគម្រប់ពីរ កាលរៀបនឹងសូមផ្កាក៏សូត្រជាបទគាថា ថា យថា សារទិកំ ពីជំខេត្តេ វុត្តំ វិរូហតិ ឯវំ រូហតុ តេ នាសាបទុមំទេហិ យាចិតោ ប្រែថា ធម្មតាពូជដែលបុគ្គលសាបព្រោះ ក្នុងស្រែឬក្នុងចម្ការ ក្នុងរដូវសរទកាល គឺរដូវសម្រកតែងលូតលាស់ដុះឡើងបានយ៉ាងណា ច្រមុះរបស់អ្នកចូរឱ្យលូតលាស់ដុះឡើងដូចពូជទាំងនោះចុះ ឯខ្ញុំត្រូវការសូមផ្កាអ្នក អ្នកចូរឱ្យផ្កាដល់ខ្ញុំ ។
បុរសអ្នករក្សាស្រះឈូកក៏ខឹងអន់ចិត្ត មិនឱ្យផ្កាឈូកដល់សេដ្ឋីបុត្រទាំងពីរនាក់នោះឡើយ ព្រោះសេដ្ឋីបុត្រទាំងពីរនាក់នោះពោលពាក្យមុសាវាទ ។ ឯសេដ្ឋីបុត្រជាគម្រប់បី កាលរៀបនឹងសូមផ្កាក៏ពោលពាក្យពិតសូត្រជាបទគាថាថា ឧភោបិ បលបន្តេ តេ អបិ បទុមានិ ទស្សតិ វជ្ជុំ វា តេ ន វា វជ្ជុំ នត្ថិ នាសាយ រូហនា ទេហិ សម្ម បទុមានិ តស្ស មេ សម្ម យាចិតោ ប្រែថា សេដ្ឋីបុត្រទាំងពីរនាក់នោះ ពោលពាក្យមិនពិតចំពោះអ្នកដោយគំនិតគិតថា អ្នកនឹងឱ្យផ្កាមិនខាន ក៏នាំគ្នាពោលពាក្យប្រៀបធៀបក្ដី មិនពោលក្ដី ពាក្យនោះមិនជាប្រមាណដល់ចិត្តអ្នក ឯចំណែកខ្ញុំៗគិតថា ធម្មតាច្រមុះបើកំបុតហើយវាមិនដែលដុះវិញទេ តែពាក្យនេះខ្ញុំមិនពោលសំដៅដល់ច្រមុះអ្នកទេ ខ្ញុំមកនេះមានបំណងតែនឹងសូមផ្កាប៉ុណ្ណោះ អើសម្លាញ់ ខ្ញុំត្រូវការសូមផ្កាអ្នក ចូរសម្លាញ់ អ្នកឱ្យផ្កាដល់ខ្ញុំដោយស្រួលចុះ បុរសអ្នករក្សាស្រះឈូកក៏តបថា អ្នកទាំងពីរនាក់នោះពោលពាក្យមុសាវាទ ឯអ្នកនេះពោលពាក្យតាមសភាវៈពិត ខ្ញុំនឹងឱ្យផ្កាដល់អ្នក ថាហើយក៏កាច់ផ្កាយកមកចងជាបាច់ហុចឱ្យទៅ ។
បុគ្គលអ្នកប្រព្រឹត្តពោលពាក្យមុសាវាទហើយ នឹងខាតលាភដូចរឿងសេដ្ឋីបុត្រទាំងពីរនាក់នោះឯង អ្នកលះចោលមិនពោលពាក្យមុសាវាទហើយ នឹងបានលាភចម្រើនដូចសេដ្ឋីបុត្រជាគម្រប់បី ដែលនាំមកក្នុងរឿងជាមួយគ្នានេះ ។ ចប់រឿងសេដ្ឋីបុត្រ៣នាក់ ។
ដោយ៥០០០ឆ្នាំ