images/articles/1743/Untitled-1-Recovered.jpg
ឧបាយរំលត់សេចក្ដីក្រោធ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
ព្រះបោរាណាចារ្យលោកសម្ដែងប្រាប់ឧបាយគឺ យោបល់ជាគ្រឿងរំលត់សេចក្ដីក្រោធខឹងថា ៖"ទុក្ខជាមានភ្នែកភ្លឺក៏ត្រូវធ្វើដូចជាងងឹត,មានត្រចៀកស្ដាប់ឮក៏ត្រូវធ្វើថ្លង់"ដូច្នេះទើបអត់ទ្រាំសេចក្ដីក្រោធខឹងនោះបាន។ បើធ្វើជាមនុស្សភ្នែកទិព្វត្រចៀកទិព្វ នឹងរក្សាខន្តីសេចក្ដីអត់អន់នោះបានដោយកម្រណាស់; ដូចយ៉ាងមនុស្សដែលមិនចេះអត់ធន់ចំពោះសេចក្ដីទុក្ខលំបាកដែលជាហេតុឲ្យកើតទោសៈនោះ ច្រើនតែធ្វើការអ្វីៗ ដោយសេចក្ដីខឹងតូងតាង, អ្នកដែលធ្វើដូច្នោះ ច្រើនតែប្រទះនឹងសេចក្ដីអន្តរាយផ្សេងៗ; កាលបើជួបប្រទះនឹងគ្រោះថ្នាក់ណាមួយ ព្រោះតែសេចក្ដីខឹងតូចតាងនោះហើយ ច្រើនតែគិតស្ដាយក្រោយថា៖ " ឱ! អញធ្វើនេះខុសហើយ មិនគួរសោះ" បណ្ដាកិច្ចការអ្វីៗ ទោះបីយ៉ាងណាក៏ដោយ ឲ្យតែធ្វើដោយសេចក្ដីក្រេវក្រោធហើយ, កិច្ចការនោះៗ សុទ្ធតែជារបស់មិនស្រួលមិនល្អទាំងអស់។ ព្រោះហេតុដូច្នេះបានជាអ្នកប្រាជ្ញដែលសម្បូណ៌ដោយប្រាជ្ញា គួរតែពិចារណាឃើញទោសនៃសេចក្ដីក្រោធខឹង ហើយខំប្រឹងអត់ធន់ ដូចសម្ដែងមកនេះចុះ។
ឯសេចក្ដីអត់ធន់ចំពោះសេចក្ដីទុក្ខ ដែលជាហេតុឲ្យកើត មោហៈ នោះ បានខាងសេចក្ដីអត់ទ្រាំនឹងទុក្ខវេទនាផ្សេងៗ ដែលកើតឡើងក្នុងកាយនិងចិត្ត មិនលុះអំណាចទុក្ខវេទនាហើយទៅប្រព្រឹត្តទុច្ចរិតឡើយ។ សូម្បីការដែលអត់ទ្រាំនឹងទុក្ខវេទនាក្នុងវេលាឈឺថ្កាត់នោះសោត ក៏ជាហេតុជួយឧបត្ថម្ភឲ្យមានសតិសម្បជញ្ញៈ គឺសេចក្ដីរឭកនិងសេចក្ដីដឹងខ្លួនដែលជាគុណវិសេសគួរឲ្យមានក្នុងចិត្តគ្រប់កាយទាំងពួង, ពុំនោះសោតក្នុងវេលាមានព្យាធិដែលជាហេតុឲ្យដល់មរណៈ ក៏ត្រូវតែមានខន្តីយ៉ាងមាំមួនខានមិនបានឡើយ; ឧបាយដែលនឹងឲ្យកើតខន្តីក្នុងវេលានោះ គឺត្រូវឲ្យឃើញតាមសេចក្ដីពិតថា៖ "ព្យាធិនិងមរណៈនុះ ជាទុក្ខដែលសត្វទាំងឡាយត្រូវតែជួបប្រទះរាល់ៗ គ្នាគេចមិនរួចឡើយ"។ ក្នុងអភិណ្ហបច្ចវេក្ខណៈដែលព្រះបរមសាស្ដាទ្រង់ប្រដៅឲ្យនឹករំពឹងជារឿយៗថា៖
ព្យាធិធម្មោម្ហិ ព្យាធឹ អនតីតោ យើងមានជម្ងឺតម្កាត់ជាធម្មតានឹងចៀសវាងជម្ងឺតម្កាត់មិនបានឡើយ ។
ដូច្នេះនោះ ក៏ដើម្បីឲ្យប្រុងខ្លួនអំពីកាលដែលនៅជានៅឡើយ, បើចាំទៅនឹករំពឹងក្នុងពេលដែលជម្ងឺតម្កាត់មកដល់តែម្ដង ក៏មុខជាកម្រនឹងបាន; ព្រោះវេលាដែលឈឺនោះឯងតែងមានទុក្ខព្រួយលំបាកច្រើនយ៉ាងណាស់; កាលបើអត់ទ្រាំទុក្ខវេទនាមិនបាន, សតិសម្បជញ្ញៈ ក៏នឹងទ្រេតទ្រោតទៅមិនតម្កល់នៅខ្ជាប់ឡើយ; ដូចជនចំពូកខ្លះដែលមិនបានហាត់ចិត្តទុកអំពីកាលនៅជានោះ លុះវេលាដែលមានជម្ងឺយ៉ាងធ្ងន់មកដល់ក៏ច្រើនតែមានចិត្តរវើរវាយផ្សេងៗ ដរាបដល់ធ្វើអំពើទុច្ចរិតមានសម្លាប់សត្វជាដើមដើម្បីបូជាគ្រោះ ដោយចង់រស់តែខ្លួនឯងមិនគិតអាណិតដល់សត្វដទៃក៏មាន។ ទោសទាំងនេះ មកតែអំពីមិនបានហ្វឹកហាត់ស្មារតីទុកអំពីកាលនៅជាឲ្យដឹងថា៖
" សត្វដែលកើតមកក្នុងលោក សុទ្ធតែត្រូវឈឺថ្កាត់រាល់ៗ រូប"ដូច្នេះឯងបានជារវើរវាយយ៉ាងនោះ; ពួកបុគ្គលដែលរវើរវាយហើយទៅប្រព្រឹត្តទុច្ចរិតដូច្នោះ លុះរំលាយខន្ធទៅហើយតែងទៅកើតក្នុងអបាយ។
ចំណែកពួកបុគ្គលដែលមានសតិសម្បជញ្ញៈបរិបូណ៌រមែងទៅកើតឋានសួគ៌។ ព្រោះហេតុដូច្នោះ ការដែលបង្ហាត់ចិត្តបង្ហាត់ស្មារតីដើម្បីឲ្យកើតខន្តីសេចក្ដីអត់ធន់នោះ ជារបស់ដែលយើងត្រូវការគ្រប់ៗ ប្រាណសម្រាប់តយុទ្ធនឹងសត្រូវគឺព្យាធិទុក្ខ ក្នុងវេលាដែលជិតនឹងដល់មរណៈនោះ។ កាលបើមានប្រាជ្ញាពិចារណាឃើញទោសនៃសេចក្ដីវង្វេង ឃើញគុណនៃសតិសម្បជញ្ញៈ និងគុណនៃខន្តីដូចសម្ដែងមកនេះហើយ, គួរណាស់តែហាត់ស្មារតីទុកជាមុនតាមពិធីដែលព្រះសម្មាសម្ពុទ្ធជាបរមគ្រូទ្រង់ប្រដៅឲ្យហាត់ មានអភិណ្ហបច្ចវេក្ខណវិធីជាដើម ដើម្បីកុំឲ្យសេចក្ដីវង្វេងនោះកើតឡើងបាន។
ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ
ដោយ៥០០០ឆ្នាំ
images/articles/1741/Untitled-1-Recovered.jpg
វីតសោកៈ កើតក្រោយ ព្រះសម្មាសម្ពុទ្ធបរិនិព្វានកន្លងទៅបាន ២១៨ឆ្នាំ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
វីតសោកថេរគាថា
ព្រះថេរនេះ ក៏ជាអ្នកមានបុណ្យ បានធ្វើហើយក្នុង ព្រះពុទ្ធជាម្ចាស់អង្គមុនៗសន្សំបុណ្យច្រើនសន្ធឹកសន្ធាប់ទុក ក្នុងភពនោះៗ បានកើតក្នុងត្រកូលព្រាហ្មណ៍មួយក្នុងសម័យ នៃការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធទ្រង់ព្រះនាម សិទ្ធត្ថ ដល់នូវការសំរេចក្នុងវិជ្ជាសិល្ប៍សាស្ត្ររបស់ព្រាហ្មណ៍រួច
images/articles/1735/Untitled-1-Recovered.jpg
ព្រះនាម ពុទ្ធោ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
ព្រះនាម ពុទ្ធោ
ព្រះនាមទី ៩ របស់ព្រះអង្គគឺ « ពុទ្ធោ » ពុទ្ធោ ទ្រង់ព្រះនាមថា ពុទ្ធោព្រោះព្រះអង្គត្រាស់ដឹងនូវចតុរារិយសច្ច ហើយញ៉ាំងអ្នកដទៃឲ្យត្រាស់ដឹងផង។
ចតុរារិយសច្ចមាន ៤ យ៉ាងគឺ
១- ទុក្ខអរិយសច្ច ធម្មជាតដឹងនូវទុក្ខ
២- ទុក្ខសមុទយសច្ច ដឹងនូវដែនកើតទុក្ខ
៣- ទុក្ខនិរោធអរិយសច្ច ដឹងនូវទីរំលត់ទុក្ខ
៤- ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ដឹងនូវ ផ្លូវទៅកាន់ទីរំលត់ទុក្ខ។
images/articles/1736/Untitled-1-Recovered.jpg
ទឹកភ្នែកស្ដ្រីប្ដីប្រច័ណ្ឌ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
ទឹកភ្នែកស្ដ្រីប្ដីប្រច័ណ្ឌ
ការហួងហែង ថែរក្សាភរិយាគឺជាការល្អណាស់សម្រាប់ស្វាមីគ្រប់រូប ដែលចេះបំពេញតួនាទីខ្លួនឯង ក្នុងការគ្រប់គ្រងគ្រួសារឲ្យបានល្អ តែសូមកុំហួងហែងហួសកម្រិតដល់ថ្នាក់ប្រច័ណ្ឌផ្កាប់មុខ បិទសិទ្ធសេរីភាពភរិយាមិនឲ្យធ្វើអ្វីបានឲ្យសោះ ព្រោះពេលបច្ចុប្បន្នស្ត្រីគឺមានសិទ្ធស្មើនឹងបុរស បុរសអាចធ្វើអ្វីបាន ស្ត្រីក៏អាចធ្វើបានដូចគ្នា (ដែលថាធ្វើបានក្នុងទីនោះ មិនមែនបានន័យថា
images/articles/1734/Untitled-1-Recovered.jpg
ទ្វីប៤នោះគឺ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
ទ្វីប៤នោះគឺ
១- ជម្ពូទ្វីប ស្ថិតនៅទិសខាងត្បូងភ្នំសិនេរុ មានដើមព្រីងប្រចាំទ្វីប មនុស្សក្នុងទ្វីបនោះរកស៊ីចិញ្ចឹមជីវិតដោយកសិកម្មនិងពាណិជ្ជកម្មជាដើម ស្ត្រីមានគភ៌៩ខែឬ១០ខែទើបប្រសូតបុត្តធីតា។
២- ឧត្ដរកុរុទ្វីប ស្ថិតនៅទិសខាងជើងភ្នំសិនេរុ មានដើមកប្បព្រឹក្សប្រចាំទ្វីប មនុស្សក្នុងទ្វីបនោះមិនរវល់កង្វល់ដោយកសិកម្ម ពាណិជ្ជកម្មឡើយ ចង់បានអ្វី
images/articles/1732/Untitled-1-Recovered.jpg
អសម្មោហសម្បជញ្ញៈ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
អសម្មោហសម្បជញ្ញៈ
អសម្មោហសម្បជញ្ញៈ ដឹងឋានមានសេចក្ដីមិនវង្វេងនោះ មានសេចក្ដីអធិប្បាយថា៖ សេចក្ដីមិនវង្វេងក្នុងឥរិយាបថទាំងឡាយ មានឈានទៅមុខ ថយទៅក្រោយជាដើមហៅថា អសម្មោហសម្បជញ្ញៈ។ បណ្ឌិតគួរជ្រាបសេចក្ដីនោះយ៉ាងនេះថា ធម្មតាពួកអន្ធពាលបុថុជ្ជនររមែងវង្វេងក្នុងឥរិយាបថទាំងឡាយមានឈានទៅមុខជាដើម គឺគ្រាន់តែដឹងថា ខ្លួនឈានទៅមុខ,
images/articles/1733/Untitled-1-Recovered.jpg
ទឹកភ្នែកស្រីប្ដីប្រមឹក
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
ទឹកភ្នែកស្រីប្ដីប្រមឹក
កាលបានគ្នាដំបូង សុរាក៏បងមិនចេះផឹក បារីក៏បងមិនចេះជក់ តែពេលនេះអ្វីដែលធ្វើឲ្យទ្រូងភរិយាស្ទើរតែបែកនោះគឺ លោកប្ដីផឹកគ្មានសម្រាក ផឹកយប់ផឹកថ្ងៃ ថ្ងៃណា វេលាណា ក៏ស្រវឹងជោគខ្លួន ហើយពេលស្រវឹងម្ដងៗ មកដល់ផ្ទះ តែងរករឿងប្រពន្ធកូន ដោយអាកប្បកិរិយាគួរឲ្យខ្លាចជាទីបំផុត គាស់រំលើងរឿងអតីតកាលដែលកន្លងហួសទៅហើយ យកមកនិយាយ ដោយសម្លេងខ្លាំងៗ
images/articles/1731/Untitled-1-Recovered.jpg
រូបកាយនេះពោរពេញដោយសាកសព
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
សុភាថេរី នៅក្នុងជីវកម្ពវ័ន
សុវណ្ណការបុត្ត ជាអ្នកលេង រារាំងភិក្ខុនីឈ្មោះ សុភា កំពុងដើរទៅកាន់ជីវកម្ពវ័ន ជាទីរីករាយ ភិក្ខន៉ី ឈ្មោះ សុភា ក៏បានពោលនឹងសុវណ្ណការបុត្តនោះថា កំហុសដូចម្តេចដែលអាត្មាប្រទូស្តដល់អ្នក បានជាអ្នកឈររាំងអាត្មា នែអាវុសោ បុរសមិនគួរប៉ះពាល់នូវស្ត្រីជាបព្វជិតទេ សិក្ខាទាំងឡាយក្នុងសាសនារបស់ព្រះសាស្តា
images/articles/1727/Untitled-1-Recovered.jpg
ទឹកភ្នែកស្ត្រីប្ដីមានស្រី
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
ទឹកភ្នែកស្ត្រីប្ដីមានស្រី
កាលដើមឡើយ គឺកាលដែលយើងនៅក្រីក្រលំបាកមកជាមួយគ្នា បងល្អនិងអូនណាស់ ស្រឡាញ់ស្មោះស្មគ្រ័ ប្ដូរផ្ដាច់នឹងគ្នា ខំតស៊ូព្យាយាមឆ្លងកាត់ឧបសគ្គសព្វបែបយ៉ាងមកជាមួយគ្នា បងស្រឡាញ់អូន ថ្នមអូនដោយស្មោះអស់ពីចិត្តពិតៗ។ ត្បិតតែយើងក្រីក្រ ខ្វះសព្វខ្វះគ្រប់ តែយើងមានសេចក្ដីសុខសុភមង្គលណាស់ មានការញញឹមរួសរាយរកគ្នា ពេលញ៉ាំ ពេលគេង
images/articles/1728/Untitled-1-Recovered.jpg
វិជ្ជាចរណសម្បន្នោ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
វិជ្ជាចរណសម្បន្នោ
ព្រះនាមទី ៣ របស់ព្រះអង្គគឺ « វិជ្ជាចរណសម្បន្នោ »
វិជ្ជាចរណសម្បន្នោ ទ្រង់ព្រះនាមថា វិជ្ជាចរណសម្បន្នោ ព្រោះព្រះអង្គបរិបូណ៌ដោយវិជ្ជា៣ វិជ្ជា៨ និងចរណៈ១៥។
វិជ្ជា ៣ គឺ
១- បុព្វេនិវាសានុស្សតិវិជ្ជា វិជ្ជាដឹងកំណើតពីជាតិមុនៗ
២- ចុតូបបាតវិជ្ជា វិជ្ជាដឹងនូវចុតិ បដិសន្ធិ របស់មនុស្សសត្វ
៣- អាសវក្ខយវិជ្ជា វិជ្ជាដឹងនូវការអស់អាសវៈ។
images/articles/1725/Untitled-1-Recovered.jpg
សំណួរចម្លើយអំពីព្រះពុទ្ធគុណ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
សំណួរចម្លើយអំពីព្រះពុទ្ធគុណ
ស- តើគុណមានសេចក្ដីដូចម្ដេច?
ច- ក្នុងវចនានុក្រមខ្មែរ ដែលរៀបរៀងដោយសម្ដេច ព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត បានបញ្ជាក់ថា គុណ ជាភាសាបាលីសំស្ក្រឹតបើជានាមសព្ទប្រែថា សេចក្ដីចម្រើនសេចក្ដីល្អ...។ សភាវធម៌ដែល ចម្រើនឡើងដោយលក្ខណៈ របស់ខ្លួនគួរគោរព តបស្នងនឹងខានពុំបាន។
images/articles/1724/Untitled-1-Recovered.jpg
ម៉ែស្រក់ទឹកភ្នែកពេលឃើញកូនថ្វាយបង្គំ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
ម៉ែស្រក់ទឹកភ្នែកពេលឃើញកូនថ្វាយបង្គំ
សព្វដងម៉ែស្រក់ទឹកភ្នែក ព្រោះម៉ែឈឺចុកចាប់ដែលកូនធ្វើបាបចិត្តម៉ែ កូនមិនស្ដាប់ម៉ែ តែពេលនេះម៉ែស្រក់ទឹកភ្នែក ព្រោះម៉ែរំភើបចិត្ត ដែលឃើញកូនទាំងឡាយថ្វាយបង្គំម៉ែ ម៉ែញ័រអស់ដៃជើង ដោយការត្រេកអរ រហូតទឹកភ្នែកម៉ែហូរទប់មិនឈ្នះ ម៉ែអរខ្លាំងពេកបណ្ដាលឲ្យម៉ែទៅជាយំ ដោយហាមឃាត់ចិត្តមិនបាន។
កាលពីមុន កូនមិនសូវរវល់ជាមួយនឹងម៉ែទេ
images/articles/1721/Untitled-1-Recovered.jpg
ពាក្យសម្រាប់ក្រើនកឋិនទី១និង២
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
ពាក្យសម្រាប់ក្រើនកឋិនទី១
ភន្តេ បពិត្រព្រះគម្ដែងសង្ឃដ៏ចម្រើនរីឯអង្គកឋិនទាននេះជារបស់អស់លោកអ្នកពុទ្ធបរិស័ទទាំងឡាយ............ ជាប្រធានសុទ្ធសឹងតែពុទ្ធមាមិកជន ប្រកបដោយបសាទសទ្ធានិងកុសលចេតនាជាអសង្ខារិកជ្រះថ្លាចំពោះគុណព្រះរតនត្រ័យទាំងបីបានបំពេញនូវបុញ្ញកិរិយាវត្ថុចេះលៃលកយកធនធាន ដែលគ្មានខ្លឹមសារ ធ្វើឲ្យជារបស់មានខ្លឹមសារ កប់ទុកក្នុងព្រះពុទ្ធសាសនា
images/articles/1719/Untitled-1-Recovered.jpg
នមោ៨បទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
នមោ៨បទ
បឋ្យាវត្ត
នមោអរហតោសម្មា សម្ពុទ្ធស្ស មហេសិនោ
ខ្ញុំសូមបង្គំឆ្ពោះព្រះអរហន្ត ព្រះសម្ពុទ្ធភគវន្តកាលស្វែងរកធម៌
គឺពោធិញ្ញាណប្រសើរបវរ បានត្រាស់ដឹងធម៌ដោយអរិយមគ្គ។
នមោឧត្តមធម្មស្ស ស្វាក្ខាត្វាតស្សេវ តេនិធ
សូមថ្វាយបង្គំព្រះធម៌ឧត្ដម ដែលព្រះបរមសម្ពុទ្ធសម្ដែង
ដោយប្រពៃពិតប្រាកដជាក់ស្ដែង ព្រះធម៌នោះឯងទុកជាសាសនា។
images/articles/1717/Untitled-1-Recovered.jpg
សប្បាយសម្បជញ្ញៈ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
សប្បាយសម្បជញ្ញៈ
សប្បាយសម្បជញ្ញៈ ដឹងឋានជាទីសប្បាយនោះមានអធិប្បាយថា៖ ភិក្ខុអ្នកប្រកបដោយសម្បជញ្ញៈរមែងពិចារណារកដំណើរជាទីសប្បាយ និងមិនសប្បាយជាមុនថា វេលាដែលអាត្មាអញនៅក្នុងទីនោះ ៗ តើនឹងបានអារម្មណ៍ជាទីសប្បាយឬទេ? បើឃើញថានឹងយកអារម្មណ៍ឲ្យជាទីសប្បាយមិនបាន ក៏ឈប់បង្អង់ លុះបានពេលដែលកើតអារម្មណ៍ជាទីសប្បាយទើបទៅ
images/articles/1715/Untitled-1-Recovered.jpg
ឃើញទឹកភ្នែកម៉ែស្រក់កូនស្លុតចិន្តា
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
ពេលកូនធ្វើឲ្យម៉ែលំបាកចិត្ត កូនតែងឃើញទឹកភ្នែកម៉ែស្រក់ជានិច្ច កូនមានអារម្មណ៍ថា កូនអាណិតម៉ែខ្លាំងណាស់ កូនស្ដាយកំហុសដែលកូនធ្វើខុសចំពោះម៉ែកូនធ្វើឲ្យម៉ែយំ ធ្វើឲ្យម៉ែទទួលរងនូវទារុណកម្មផ្លូវចិត្ត យ៉ាងដុនដាបជាទីបំផុត។
ពេលដែលកូនឃើញទឹកភ្នែករបស់ម៉ែស្រក់មកម្ដងៗ ក្នុងចិត្តរបស់កូនគឺសែនតក់ស្លុតណាស់ កូនអាណិតម៉ែ ព្រោះតែកូន ទើបធ្វើឲ្យម៉ែយំព្រោះតែកូនធ្វើឲ្យម៉ែលំបាកចិត្តគ្រប់ពេលវេលាទាំងអស់ បើសិនជាកូនមិនសេពគប់ជាមួយមិត្តភ័ក្ត្រអាក្រក់ កូនក៏មិនធ្លាក់ចូលទៅក្នុងអបាយមុខ លិចលង់នៅក្នុងគ្រឿងញៀនផ្សេងៗដែរហើយក៏មិនចាំបាច់ឲ្យម៉ែកើតទុក្ខលំបាកចិត្ត រហូតមកដល់សព្វថ្ងៃនេះដែរ។
តែទោះបីជាកូនធ្វើខុសចំពោះម៉ែដល់ថ្នាក់នេះក៏ដោយ ក៏ម៉ែនៅតែមិនប្រកាន់ខឹងជាមួយនឹងកូនម៉ែនៅតែអធ្យាស្រ័យចំពោះកូនរាល់កំហុសគ្រប់យ៉ាង ទាំងអស់ ម៉ែនៅតែមានចិត្តស្មោះត្រង់ នឹកអាណិតស្រលាញ់កូនជានិច្ច។ ហេតុអ្វីក៏ម៉ែល្អនឹងកូនម្លេះ? ហើយហេតុអ្វីបានជាមុន កូនគ្មានចិត្តនឹកអាណិតម៉ែ ដូចដែលម៉ែអាណិតកូនអ៊ីចឹង។ ឲ្យកូនសូមទោសផងណាម៉ែ សូមម៉ែឈប់លំបាកចិត្តទៀតទៅ ព្រោះចាប់ពីថ្ងៃនេះទៅ កូននឹងកែខ្លួនឲ្យបានល្អ ឈប់បង្កឲ្យម៉ែមានបញ្ហានៅក្នុងចិត្តទៀតហើយ ណា៎.. ម៉ែ.. ណា៎ !. ។
ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក
ដោយ៥០០០ឆ្នាំ