images/articles/1634/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៧,១៥៤ ដង)
តួនាទីនីមួយៗក្នុងព្រះពុទ្ធសាសនា
តទៅនេះសូមកូនៗ អានតួនាទីនីមួយៗក្នុងព្រះពុទ្ធសាសនាដើម្បីជាប្រយោជន៍ទុកនៅក្នុងខ្លួនសម្រាប់យកទៅ ប្រតិបត្តិប្រចាំថ្ងៃផងដែរណា៎កូន។
សំខាន់ខ្លាំងណាស់ចំពោះតួនាទីនេះ ទោះជាកូននៅទីណាក៏ដោយសុទ្ធតែមានការបែងចែកតួនាទីនេះដែរ ប្រសិនបើយើងមិនបានបែងចែកការងារនោះទេ រមែងពិបាកធ្វើការងារហើយណាកូន តែនៅទីនេះឪមិនបាន
images/articles/1632/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១,០០៥ ដង)
បណ្ឌិត មានន័យថា ជនអ្នកមានប្រាជ្ញា គឺជាអ្នកឆ្លាតឈ្លាងប្រកាន់ខ្ជាប់នូវកុសលកម្មបទ១០ ។អ្នកឆ្លាតមិនឃើញប្រយោជន៍ខ្លួនឯងជាធំ និងមិនឃើញប្រយោជន៍អ្នកដទៃជាធំដែរ តែអ្នកប្រាជ្ញរមែងមើលឃើញប្រយោជន៍ទាំងពីរ គឺ ខ្លួនឯងផងអ្នកដទៃផង។ ម្យ៉ាងទៀត បណ្ឌិតតែងរស់នៅដោយសេចក្ដីមិនប្រមាទ មិនប្រមាទហើយបណ្ឌិតនោះនឹងបានស្រេចនូវប្រយោជន៍ទាំងពីរសម្រាប់ខ្លួនឯង។
បណ្ឌិតញញើតនឹងបាប ខ្លាចបាប តែសូមកុំច្រលំថា បណ្ឌិតទៅចុះញ៉មជាមួយបាបឲ្យសោះ ។បណ្ឌិតត្រូវការបុណ្យ ស្រលាញ់បុណ្យ តែសូមកុំយល់ច្រលំថាបណ្ឌិតប្រកាន់បុណ្យឲ្យសោះ ។បណ្ឌិតមិនដែលសាងបញ្ហាឲ្យនរណាឡើយ តែបណ្ឌិតមានតែសាងនូវភាពទុកចិត្តជានិច្ច ឲ្យដល់ជនដែលក្រៅពីខ្លួនឯង មិនឲ្យអ្នកនោះមានសេចក្ដីឈឺចាប់ព្រួយបារម្មណ៍អ្វីនោះឡើយ។
ខ្ញុំសូមពោលពីបុគ្គលពាលវិញម្ដង បុគ្គលពាលមិនដែលសាងប្រយោជន៍ឲ្យដល់ខ្លួនឯងនោះឡើយ ។ប្រយោជន៍ដែលត្រូវកើតឡើង ក៏បុគ្គលពាលគឺមិនដឹងទាំងមិនយល់មិនស្គាល់ថា អ្វីទៅជាប្រយោជន៍ហើយថាតើប្រយោជន៍មានន័យយ៉ាងណា ក៏បុគ្គលនូវតែមិនយល់មិនដឹង ហើយចិត្តរបស់បុគ្គលក៏ហីអើទៅដោយមិនខ្លាចបាត់បង់ប្រយោជន៍នោះឡើយ។
អត្តភាពនៃបុគ្គលពាល រស់នៅគឺសាងតែរឿងមិនល្អ និងបង្កអសន្តិសុខដល់សង្គមប្រទេសជាតិទៀតផង។ មិនមានតម្លាភាព ដួងចិត្តបុគ្គលពាលគឺស្ថិតនៅក្នុងសេចក្ដីវិប្បលាស ម្ដងរស់ម្ដងស្លាប់ ម្ដងជាម្ដងឆ្កួត ខុសជាត្រូវ ត្រូវជាខុស ។នៅក្នុងដួងចិត្តនៃបុគ្គលពាល គឺ មានតែអក្សរ ថា សម្លាប់ លួច ប្រព្រឹត្តកាមេ ពោលកុហក ផឹកទឹកស្រវឹង មិនស្ដាប់អ្នកដទៃ មិនស្គាល់អ្នកប្រាជ្ញ និងមិនស្គាល់ខ្លួនឯង។
ជនណាដែលស្ថិតនៅក្នុងភាពល្ងង់ខ្លៅ ជននោះគឺជាបុគ្គលមិនស្គាល់ប្រយោជន៍ បុគ្គលណាដែលមិនស្គាល់ប្រយោជន៍ បុគ្គលនោះគឺជាបុគ្គលពាល ។កុសលចេតនា មិនដែលកើតឡើងដល់បុគ្គលពាលសូម្បីតែមួយចំណិតឡើយ ។ចេតនាដែលត្រេកអរនឹងអកុសល ទើបបានវាកើតឡើងដល់បុគ្គលពាលជាប្រាកដ។
ចំណាប់អារម្មណ៍បុគ្គលពាល មានដូចជាគិតថាធ្វើយ៉ាងម៉េចទៅដើម្បីឲ្យអ្នកដទៃ មាននូវសេចក្ដីទុក្ខ និងសេចក្ដីលំបាកកើតឡឡើង ។ជនពាលគ្រាន់តែឮថាបុណ្យពាលណា គឺដួងចិត្តរបស់គេ មានភាពសូញសាញធុញណាស់មិនចង់យល់ ស្គាល់ ឮ ដឹងពីបុណ្យបាបអីនោះឡើយ។
គំនិតជនពាល គឺជាគំនិតដល់ចាស់គំរឹល អាចនឹងពោលម្យ៉ាងទៀតថា គំនិតហួសសម័យ ដែលអ្នកប្រាជ្ញបានបោះបង់ចោល ព្រោះអ្នកប្រាជ្ញបានចាត់ទុកនូវគំនិតបែបនោះថា ជាគំនិតចាស់គំរឹលប្រើការពេលណាទៅវាមានតែហិនហោចនូវកុសលធម៌តែប៉ុណ្ណោះមិនបានជាសារៈអ្វីបន្តិចសោះឡើយ។
ជនពាលមានលក្ខណៈកត់សម្គាល់បាន គឺ មាន៣យ៉ាង
១- កាយទុច្ចរិត
២- វចីទុច្ចរិត
៣- មនោទុច្ចរិត ។
៣ នេះឯងជាលក្ខណៈនៃបុគ្គលពាល សូមអ្នកសិក្សាទាំងឡាយ មេត្តាស្រាវជ្រាវដោយខ្លួនឯងផងចុះ នៅក្នុងសៀវភៅនេះខ្ញុំគ្រាន់តែរៀបរាប់សង្ខេបមិនបានវែងនោះឡើយ គឺគ្រាន់តែជាឃ្លាំងគំនិតដ៏ស្ដួចស្ដើងបំផុត ដូច្នេះសូមមេត្តាស្រាវជ្រាវជាបន្ដទៀតទៅដើម្បីឲ្យកាន់តែយល់ច្បាស់ថែមទៀត។
ដកស្រង់ចេញពីសៀវភៅ ឃ្លាំងគំនិតដែលគួរសិក្សា
ដោយ៥០០០ឆ្នាំ
images/articles/1629/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៣៨៩ ដង)
នាមអ្នកពោល នមោ គ្រាដំបូង ៥ នាក់
មានពុទ្ធបរិស័ទ មួយចំនួនតែងតែនិយាយគ្នាអំពី នមោ ហើយម្យ៉ាងទៀត មានពុទ្ធបរិស័ទតែងតែបានសូត្រធម៌ នមោ នេះជាញឹកញាប់តែនៅមិនបានដឹងថា នរណាជាអ្នកពោលនូវពាក្យទាំងនេះ។
ម្យ៉ាងទៀត នមោ នេះបើសម្ដែងឲ្យពិស្ដារទៅវែងឆ្ងាយពេកសូមពុទ្ធបរិស័ទអាននាមអ្នកដែលបានពោលដូចតទៅ
១- នមោ សាតាគិរីយក្សអ្នកពោលនមស្ការ
images/articles/1627/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១,២៨៥ ដង)
យប់យន់ត្រជាក់មេឃងងឹតឈឹង ពពកខ្មៅអួអ័ព្ទរសាត់បាំងបិទ ជិតដួងព្រះចន្ទ មិនឲ្យបញ្ចេញពន្លឺរស្មីបាន មេឃងងឹតគឺជាហេតុ ដែលភ្លៀងបម្រុងនឹងបង្អុរធ្លាក់ចុះមក ស្រោចស្រពលើផែនប្រឹថពីនេះ មួយសន្ទុះក្រោយមកភ្លៀងមួយមេយ៉ាងធំ ក៏ធ្លាក់ចុះមកមែន បណ្ដាលឲ្យផ្ទះខ្ទមជរាមួយ ដែលមានជញ្ជាំងពុកផុយដោយអន្លើៗដំបូងបាំងស្លឹក ធ្លុះធ្លាយស្ទើរតែគ្មានចន្លោះមានការជ្រែងទប់នឹងទឹកភ្លៀងដែលសាចមកលើ ដោយសេចក្ដីលំបាកយ៉ាងក្រៃលែង។
ផ្ទះតូចចង្អៀតនេះហើយ ដែលកូនរស់នៅយ៉ាងសុខសាន្តជាមួយនឹងម៉ែ ព្រោះម៉ែបានផ្ដល់អ្វីៗគ្រប់យ៉ាង ដែលកូនត្រូវការ គឺព្រហ្មវិហារធម៌ ថ្វីត្បិតតែម៉ែមិនមានទ្រព្យសម្បត្តិវត្ថុសម្ភារៈខាងក្រៅឲ្យកូនក៏ពិតមែន ប៉ុន្តែម៉ែមានដួងហឫទ័យល្អ ទឹកចិត្តស្មោះសរ មាននូវសេចក្ដីស្រឡាញ់ប្រគល់ឲ្យកូន ម៉ែតែងផ្ដល់ភាពកក់ក្ដៅដល់កូនជានិច្ច។
កូនចាំមិនភ្លេចឡើយនៅយប់មួយនោះ គឺយប់ដែលភ្លៀងធ្លាក់សាចសើមជោកក្ដារ ធ្វើឲ្យម៉ែ និងកូនគ្មានកន្លែងដេក យប់នោះម៉ែស៊ូអង្គុយបីកូនទាល់ភ្លឺ ឲ្យកូនបានគេងលក់យ៉ាងស្កប់ស្កល់ នៅក្នុងរង្វង់ដៃទាំងទ្វេរបស់ម៉ែ។ យប់នោះថ្វីត្បិតកូននៅតូច តែកូនដឹងថាទឹកភ្នែករបស់ម៉ែកំពុងស្រក់ចុះតក់ៗ មកលើខ្លួនកូន ព្រោះម៉ែមានចិត្តនឹកអាណិតកូនដែលម៉ែគ្មានទីលំនៅឲ្យកូនរបស់នៅបានស្រួល ដូចកូនគេដទៃ។
ម៉ែអើយ! តាមការកូនលំបាកតែរូបរាងកាយខាងក្រៅប៉ុណ្ណោះ ប៉ុន្តែក្នុងចិត្តរបស់កូន គឺសែនកក់ក្ដៅណាស់ ហើយនឹងសុខស្រួលយ៉ាងក្រៃលែង ព្រោះកូនបានកើតក្នុងផ្ទៃនៃម៉ែចិត្តធម៌ ម៉ែស៊ូរ៉ាប់រងថែរក្សាការពារនូវឧបសគ្គគ្រប់បែបយ៉ាងជំនួសកូន ទោះបីម៉ែក្រូ ក៏ម៉ែខំប្រឹងចិញ្ចឹមកូនឲ្យរស់ធំដឹងក្ដីក្នុងលោក រហូតមកដល់ឥឡូវនេះ កូនដឹងថា ម៉ែពិតជាលំបាកខ្លាំងណាស់ក្នុងការចិញ្ចឹមកូន ព្រោះឃើញថ្ងៃណាក៏ម៉ែស្រក់ទឹកភ្នែក ម៉ែលំបាកវេទនា ក៏ដោយសារតែកូន ម៉ែខ្សត់ខ្សោយកម្លាំងសុខភាពមិនល្អ ក៏ដោយសារតែកូន រហូតម៉ែធ្លាក់ខ្លួនឈឺស្គមស្លេកស្លាំង ក៏ព្រោះតែកូនដែរ កូនធ្វើឲ្យម៉ែលំបាក ធ្វើឲ្យម៉ែរងទុក្ខគ្រប់បែបយ៉ាង។ ម៉ែអើយ! កូននឹងចងចាំនូវរាល់សេចក្ដីល្អរបស់ម៉ែទុកក្នុងចិត្តរបស់កូនជារៀងរហូតទៅ។
ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក
ដោយ៥០០០ឆ្នាំ
images/articles/1625/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,២៩៨ ដង)
ជាតិជាមនុស្ស មិនត្រូវរស់នៅហើយយកអ្នកដទៃជាត្រីមុខឡើយ ឬ មិនគួរយកស្រីជាត្រីមុខឡើយ ។ រស់នៅក្នុងលោក នាមយើងជាមនុស្សប្រុស គឺ ត្រូវតែជាប្រុសដែលក្លាហាន ហើយត្រូវមានស្មារតីស្វែងយល់ឲ្យបានច្បាស់លាស់ពីកិច្ចការទាំងឡាយទាំងពួកទាំងការងារនោះគឺជាការងារសុចរិត មិនក្បត់ខ្លួនឯងនិងមិនក្បត់អ្នកដទៃផងដែរ ។
អត្តភាពជាមនុស្សប្រុស គឺមិនរស់នៅបានត្រឹមតែសាងរឿងអាស្រូវឲ្យអាស្រូវឲ្យដល់សង្គមជាតិ និងសង្គមក្រុមគ្រួសារទើបបានសមជាមនុស្សប្រុស។ តែបើរស់នៅដើម្បីតែសេចក្ដីសុខសម្រាប់ខ្លួនឯង គឺ មិនសមជាប្រុសពិតៗនោះឡើយ ។ឧត្ដមបុរសពិតប្រាកដ គេគឺគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនឯងឡើយ ប៉ុន្តែមនុស្សប្រុសគិតតែពីផលប្រយោជន៍អ្នកដទៃវិញក៏មិនត្រូវដែរ ចំណុចសំខាន់គឺត្រូវជួយទាំងខ្លួនឯង និង អ្នកដទៃទើបត្រឹមត្រូវ ។
គំនិតដែលជាសារៈ សម្រាប់មនុស្សប្រុសទាំងឡាយក្នុងលោក គឺ ត្រូវពង្រឹងនូវចិត្តសន្ដាននៃខ្លួនឯងឲ្យបានខ្ជាប់ខ្ជួនជាប្រចាំ កុំលម្អៀងទៅខាងណាមួយឲ្យសោះតាំងខ្លួនឯង ជាមនុស្សដែលជាទីពឹងដ៏ពិតប្រាកដ ឲ្យដល់អ្នកនៅជុំវិញខ្លួន មិនយកឬក៏មិនជួយតែអ្នកដែលខ្លួនឯងពេញចិត្ត ឬស្រឡាញ់នោះឡើយត្រូវបំពេញ ឲ្យបានស្មើភាព។
មិនដូច្នោះទេ មនុស្សប្រុសយកតែចិត្តគេឬស្រីជាត្រីមុខឬកើតមកជាជនដែលចាស់បុរាណពោលថា មនុស្សដើមទ្រូងប្រាំហត្ថតែបែរជាធ្វើអ្វីមិនកើតបានត្រឹមតែគេបោកប្រើជាដើមនោះ មិនកើតសោះឡើយ បែបនេះព្រះសម្ដែងថា បុរសសម្រាប់តែជនដទៃ។
ដកស្រង់ចេញពីសៀវភៅ ឃ្លាំងគំនិតដែលគួរសិក្សា
ដោយ៥០០០ឆ្នាំ
images/articles/1626/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៣៤៤ ដង)
ឥទប្បច្ចយតា
ខ្សែអាត់សំឡេងធម៌
លោកគ្រូជាម្ចាស់បានសម្ដែង ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា ឥទប្បច្ចយតា គឺជា (អាទិ) នៃព្រហ្មចរិយធម៌ (អាទិគឺ ដើមដំបូង) ដែលប្រព្រឹត្តទៅដើម្បី អរិយមគ្គ អរិយផលដោយអាស្រ័យការស្ដាប់ធម៌ យល់ក្នុង ឥទប្បច្ចយតា ឃើញការ ប្រព្រឹត្តទៅក្នុងសង្ខារធម៌។ ព្រះអង្គទ្រង់ដាស់តឿនភិក្ខុថា ម្នាលភិក្ខុ ចូរអ្នកទន្ទេញឲ្យចាំនូវដំណើរនៃសង្ខារធម៌នេះចុះ។
images/articles/1624/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៣៥៨ ដង)
សូមកូនរបស់ឪ ពិចារណាផងណា ថាទង្វើដែលយើងបានប្រព្រឹត្តទៅមិនល្អទៅដល់អ្នកដទៃដូចជាអំពើហិង្សាជាដើម ។កូនៗ សុទ្ធតែជាអ្នកធ្លាប់បានឮពាក្យថាបុរសនេះហើយ តែមានកូនមួយចំនួន មិនបានយល់ពាក្យថាបុរសនេះ ដូច្នេះហើយធ្វើខ្លួនឯងជាបុរសរួចទៅប្រព្រឹត្តអំពើល្អ ដូចជាមានការធ្វើចោរកម្ម វាយកាប់ចាក់ ធ្វើបាបប្រពន្ធកូន មើលងាយឪពុកម្ដាយ របស់ខ្លួនជាដើម អំពើទាំងនេះមិនមែនជាបុរសទេណាកូន។ តាមការពិត ពាក្យថាបុរសនេះមានអត្ថន័យពីរោះណាស់ណាកូនរបស់ម៉ែ ជាមនុស្សល្អ ដូចជាការធ្វើការងារបម្រើមាតាបិតា ជាអ្នកបំពេញចិត្តភរិយា ជាអ្នកមើលការខុសត្រូវក្នុងប្រទេសដែលខ្លួនរស់នៅជាដើម តទៅនេះសូមកូនពិចារណានូវព្រះធម៌មួយកន្លែងដែលព្រះសម្មាសម្ពុទ្ធបរមគ្រូបាន ត្រាស់សម្ដែងទុកអំពើអង្គរបស់ឧត្ដមបុរសដូចតទៅ
១- អសទ្ធោ មិនជឿអ្នកដទៃ បានសេចក្ដីថា ខណៈដែលខ្លួនដឹងច្បាស់ចាំរហូតដោយមិនចេះតែជឿអ្នកដទៃ។
២- អកញ្ញូ ច ស្គាល់ព្រះនិព្វាន បានចាក់ឆ្លុះព្រះនិព្វានហើយ។
៣- សទ្ធិច្ឆេទោ កាត់នូវតំណបាន (កាត់នូវសង្សារវដ្ដ)។
៤- ហតាវកាសោ មានឱកាសកម្ចាត់បង់ហើយ (ឱកាសដែលនឹងត្រូវកើតទៀតកម្ចាត់បានហើយ បានដល់មិនធ្វើពូជ គឺកុសលកម្ម និង អកុសលកម្មផងដែរ)។
៥- វន្តាសោ ខ្ជាក់ចោលនូវសេចក្ដីប្រាថ្នា (សេចក្ដីប្រាថ្នាចំពោះមគ្គផលមិនមាន ព្រោះបានសម្រេចមគ្គផលហើយ)។
ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ
ដោយ៥០០០ឆ្នាំ
images/articles/1623/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,១៨៩ ដង)
អាភរណៈដ៏ប្រសើរ
ម៉ែឪដែលមានកូនចេះស្គាល់ប្រមាណខ្លួន ចេះដឹងចំពោះឋានៈក្នុងគ្រួសាររបស់ខ្លួន ទើបជាអ្នកមានជោគល្អបីដូចបានទទួលពរអំពីព្រះឥន្ទ។
កូនជាទីស្រលាញ់របស់ម៉ែ កូនពិតជាបានឃើញហើយ ចំពោះប្រុសស្រីខ្លះ តែងខ្លួនឆើតឆាយ តាក់តែងកាយដោយសម្លៀកបំពាក់ដែលមានតម្លៃខ្ពស់បំផុត ព្រមដោយអលង្ការ ប៉ុន្តែ មិនចេះរៀបចំខ្លួនជាទីស្រឡាញ់ចូលចិត្តឡើយ។
images/articles/1621/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,២២៨ ដង)
សុត្តន្តបិដក សុទ្ទកនិកាយ
ធម្មបទគាថា បិដកលេខ ៥២
សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។
(១១)- ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត (មានចិត្តជាធំ) សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តត្រូវទោស ប្រទូស្ដហើយ ពោលក្ដី ធ្វើក្ដី (នូវទុច្ចរិត) ព្រោះទុច្ចរិតទាំងនោះ ទុក្ខរមែងជាប់តាមបុគ្គលនោះទៅ ដូចកង់រទេះវិលតាមដាន
images/articles/1619/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៩៧៦ ដង)
អ្នកឈ្លាសរមែងលះបង់កម្មដ៏លាមកបាន
អ្នកឈ្លាសអ្នកឆ្លាត គឺតែងតែទម្លាក់កម្ចាត់បង់ចោលនូវកម្មទាំងឡាយដែលជាកម្មដ៏លាមក ឲ្យបានឆ្ងាយចេញពីសន្ដាន។
អ្នកមានប្រាជ្ញា គឺមិនសន្សំនូវកម្មអាក្រក់ឡើយមិនចាំបាច់ដល់កម្មធំដំនោះទេ សូម្បីតែកម្មមិនច្រើនមានប្រមាណតិចក៏ដោយ អ្នកឈ្លាសគឺប្រាកដជាមិនធ្វើដាច់ខាច។
អ្នកប្រាជ្ញទាំងឡាយ រមែងតែងតែលះបង់កម្មខ្មៅចេញពីសន្ដានចិត្ត
images/articles/1618/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៧,២៤៣ ដង)
បុគ្គលអ្នកធ្វើបុណ្យបានផលឃើញនឹងភ្នែក ៦ រូបគឺ
១- នាយបុណ្ណទាសីនោះ បានថ្វាយភត្តាហារដល់ព្រះសារីបុត្តត្ថេរ ក៏បានជាបុណ្ណកសេដ្ឋីក្នុងថ្ងៃថ្វាយភត្តាហារនុះឯង។
២- ព្រះនាងគោបាលមាតា ប្រកបដោយសទ្ធា យកសក់ទៅលក់បាន ៨ កហាបណៈហើយក៏ទ្រព្យ ៨ កហាបណៈនោះទៅទិញអាហារបិណ្ឌបាត ថ្វាយដល់ព្រះមហាកច្ចាយនត្ថេរ ក៏បានផលជាទិដ្ឋធម្មវេទនីយកម្ម
images/articles/1616/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៦៩២ ដង)
មិនគួរប្រឹងប្រែងក្នុងអំពើលាមកទាំងពួងទេ
កិច្ចការងារជាកុសល គឺ មានច្រើនណាស់ដែលយើងត្រូវធ្វើ មិនមែនក្រៅពីការងារដាំបាយស្លនិងការងារចិញ្ចឹមជីវិត ផុតរដូវកាលធ្វើហើយក៏ត្រូវចប់ដែរនោះគឺមិនមែនទេ នៅមានការងារដែលត្រូវធ្វើឬដែលត្រូវបង្កើតឡើងតាមដួងចិត្ត ហើយការងារតាមផ្លូវចិត្តនេះ គឺមិនប្រាកដថាវាជាការងារកុសលទាំងស្រុងនោះ ព្រោះចិត្តនៅមានកិលេស
images/articles/1617/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៦៤៤ ដង)
ថ្ងៃឆ្លងទន្លេកូនដឹងទេម៉ែស្រក់ទឹកភ្នែក
ថ្ងៃដែលកូនកើតចេញពីផ្ទៃរបស់ម៉ែ គឺជាថ្ងៃដែលម៉ែទទួលរងនូវទារុណកម្ម ដ៏យ៉ាងធ្ងន់ក្រៃលែង ជាថ្ងៃនៃសេចក្ដីទុក្ខដ៏ធំធេងរបស់ម៉ែ និងជាថ្ងៃដែលជីវិតរបស់ម៉ែស្ថិតនៅក្បែរមាត់នៃមច្ចុរាជ ម៉ែខំបម្រននាលនៅលើគ្រែ ខ្លួនប្រាណរបស់ម៉ែញ័រចំប្រប់ ដោយការឈឺចុកចាប់ផ្ទៃមុខម៉ែស្លេកស្លាំងអស់ ស្ទើរតែគ្មានឈាមមួយតំណក់ ទឹកភ្នែកម៉ែស្រក់ហូរមកមិនដាច់
images/articles/1615/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៨៧៧ ដង)
បុគ្គលអ្នកសម្រួមមិនសន្សំនូវពៀរឡើយ
នៅក្នុងអត្តភាពជាមនុស្ស គឺមិនគួរសាងភាពច្រឡើសទៅលើសង្គមនៃមហាជន ជាពិសេសគឺមិនត្រូវសាងនូវពៀរដាក់ឲ្យខ្លួនឯងឡើយ។
ចិត្តដែលមិនធ្លាប់មានការអប់រំ គឺជាចិត្តដែលនឹងសាងនូវពៀរឲ្យដល់ខ្លួនឯងនិងអ្នកដទៃផងដែរ។
សេចក្ដីមិនសង្រួម គឺ ជាប្រភពនៃការសាងនូវពៀរវេរា ហើយពៀរវេរាគឺតែងតែនាំមកនូវសេចក្ដីទុក្ខហើយសេចក្ដីទុក្ខ
images/articles/1610/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,០៤៣ ដង)
ម៉ែសូមឲ្យកូនតាំងចិត្តរៀនដោយល្អ គ្រប់វិជ្ជាទាំងអស់ដែលជាវិជ្ជាមានប្រយោជន៍។ ម៉ែសូមឲ្យកូនអស់ប្រាក់ក្នុងការដូរយកនូវចំណេះវិជ្ជា។ ប្រាក់នោះឯង បើមិនអស់ទៅដើម្បីការបាននូវចំណេះវិជ្ជាទេ ក៏ត្រូវអស់ទៅក្នុងផ្លូវដទៃដែរ ដូចជា ការប្រើប្រាស់សម្លៀកបំពាក់ ការបរិភោគចំណីអាហារជាដើម តែរបស់នោះមិនមានតម្លៃដូចវិជ្ជាទេ ថែមទាំងមិនឋិតថេរយឺនយូរទៀតផង។ឯចំណែកវិជ្ជាវិញ ជារបស់ឋិតថេរជាប់តាមខ្លួនកូនរហូតមួយជីវិត ប្រើប៉ុនណាក៏មិនចេះអស់ រឹតតែជីករឹតតែជួបរឹតតែស្រាវជ្រាវរឹតតែចេះ រឹតតែប្រើរឹតតែជំនាញ ដូច្នេះការចាយវាយប្រាក់ដូរនូវចំណេះចេះដឹង ទើបបណ្ឌិតពោលសរសើរ។
ម៉ែសូមឲ្យកូននឹករលឹកជានិច្ចថា ប្រាក់មួយរយៗនោះគឺជាតំណក់ញើសឈាមរបស់ម៉ែឪដែលខំប្រឹងធ្វើការ។ ម៉ែសូមឲ្យកូនយល់ដឹងក្នុងការចាយប្រាក់ គឺត្រូវចាយឲ្យមានប្រយោជន៍ជាទីបំផុត។ ព្យាយាមយកឈ្នះចិត្តអាក្រក់របស់ខ្លួនឯង កុំខ្ជះខ្ជាយខ្ជោកខ្ជាកឲ្យសោះ។សូមកូនម៉ែ ខំប្រឹងរៀនឲ្យបានឡើងថ្នាក់រាល់ឆ្នាំ ព្រោះការរៀនធ្លាក់ត្រូវត្រួតថ្នាក់ គឺជាការខូចពេលវេលា ខូចកម្លាំងចិត្តនិងអស់ប្រាក់ថែមផ្ទួនទៅទៀតផង។
អ្នកប្រាជ្ញបានពោលថា << មនុស្សល្ងង់ កាលបើមានពេល ក៏រីករាយភ្លើតភ្លើនទៅក្នុងការរកអាហារឆ្ងាញ់ៗមកដាក់មាត់ ដាក់ពោះ ចំណែកមនុស្សឆ្លាត កាលបើមានពេលហើយ ក៏រីករាយក្នុងការរកអាហារមកដាក់ខួរក្បាលនាំឲ្យមានបញ្ញា ដូច្នេះ កូនម៉ែត្រូវរៀនច្រើន អាចច្រើន ស្ដាប់ច្រើន ហើយសំខាន់បំផុត ត្រូវមានមិត្តល្អ >> ។
ដកស្រង់ចេញពីសៀវភៅ ម៉ែ
ដោយ៥០០០ឆ្នាំ
images/articles/1611/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៥០៨ ដង)
បុណ្យតែងជួយអ្នកដែលប្រព្រឹត្តល្អ
យើងបានសិក្សាអំពីទង្វើល្អរបស់ខ្លួនយើងហើយ តែមានបុគ្គលខ្លះយល់ច្រឡំថាធ្វើល្អហើយបុណ្យមិនជួយ មានអ្នកខ្លះទៀតពោលថាមិនចាំបាច់ធ្វើបុណ្យទេព្រោះបុណ្យមិនជួយយើងឡើយខំធ្វើអ្វី ទាំងអស់នេះហើយជាបញ្ហាយ៉ាងខ្លាំងបំផុតក្នុងព្រះពុទ្ធសាសនា។
តាមសេចក្ដីពិតបុណ្យតែងជួយយើងជានិច្ច ដូចជាគាថាព្រះពុទ្ធទ្រង់សម្ដែង សុខោ បុញ្ញស្ស ឧច្ចយោ