images/articles/2214/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ៤៥,១៧១ ដង)
មហាបុរិសក្ខណៈ ៣២ ប្រការ
ម្នាលភិក្ខុទាំងឡាយ មហាបុរសប្រកបដោយមហាបុរិសក្ខណៈ ៣២ ប្រការនោះ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ មហាបុរស ក្នុងលោកនេះមាន៖
១- មានព្រះបាទាប្រតិស្ឋានស៊ប់ គឺមានផ្ទៃព្រះបាទាទាំងគូ រាបស្មើរសព្វអន្លើ ។
២- ត្រង់ផ្ទៃព្រះបាទទាំងគូខាងក្រោម មានរូបចក្រប្រកបដោយខ្នងកង់ និងដុំ ប្រដាប់ដោយកាំមួយពាន់ មានចន្លោះស្មើគ្នាគ្រប់អន្លើ ។
images/articles/2215/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ១៩,៥៧៧ ដង)
សុត្តន្តបិដក អង្គុតរនិកាយ តិកនិបាត មហាវគ្គ ( បិ. ៤១ ទំ ២៨២ )
បុរស ឬ ស្ត្រី មិនគប្បីសម្លាប់សត្វ ១, មិនគគប្បីលួចយកទ្រព្យដែលម្ចាស់គេមិនបានឲ្យ ១, មិនគគប្បីនិយាយកុហក ១, មិនគគប្បីក្រេបផឹកនូវទឹកស្រវឹង ១, គប្បីវៀរចាកមេថុន ដែលមិនមែនជាសេចក្តីប្រព្រឹត្តដ៏ប្រសើរ ១, មិនគគប្បីបរិភោគភោជនក្នុងវេលារាត្រី និង ភោជនក្នុងវេលាខុសកាល ១, មិនគគប្បីទ្រទ្រង់កម្រងផ្កា
images/articles/1984/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២០,៧៥១ ដង)
កិន្ទទសូត្រ
នៅក្នុងបិដកលេខ ២៩ ទំព័រ ៨២ ព្រះអង្គទ្រង់ត្រាស់អំពី ទេវតាបញ្ហា ៥ខ មានសេចក្តីថា៖
ទេវតាទូលសួរថា៖
បុគ្គលឲ្យអ្វី ឈ្មោះថា ឲ្យកម្លាំង
ឲ្យអ្វី ឈ្មោះថា ឲ្យពណ៌សម្បុរ
ឲ្យអ្វី ឈ្មោះថា ឲ្យសេចក្តីសុខ
ឲ្យអ្វី ឈ្មោះថា ឲ្យចក្ខុ
មួយទៀត បុគ្គលណាឲ្យអ្វី ឈ្មោះថា ឲ្យគ្រប់យ៉ាង សូមព្រះអង្គសម្តែងប្រាប់សេចក្តីនោះដល់ខ្ញុំព្រះអង្គជាអ្នកសួរ ។
ព្រះមានព្រះភាគត្រាស់តបថា៖
images/articles/1985/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២២,៥៥០ ដង)
បញ្ញាត្រូវថ្លឹងឲ្យស្មើនឹង ករុណាធម៌ជានិច្ច ។ ឯករុណាធម៌ ត្រូវថ្លឹងឲ្យស្មើនឹង បញ្ញាដែរ ។ យើងមិនអាចមានសន្តិភាព ប្រសិនបើយើងមិនបានថ្លឹងថ្លែងធម៌ទាំងពីរនេះឲ្យមានតុល្យភាពគ្នា ខ្ញុំនឹងលើករឿងនិទានបីមកឆ្លុះបញ្ចាំងជូន៖
ថ្ងៃមួយមានសេ្តចនាគកំណាចមួយ បានជួបព្រះពោធិសត្វ តាមដងផ្លូវ ។ ព្រះពោធិសត្វបានទូន្មាន ស្តេចនាគនោះថា " ម្នាលកូនប្រុស ! ចូរអ្នកកុំសម្លាប់សត្វ អ្នកត្រូវរក្សាសីលប្រាំ
images/articles/1986/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ១៨,២៥៦ ដង)
នៅក្នុងបិដកលេខ ៣០ ទំព័រ ១១៨ ព្រះអង្គទ្រង់ត្រាស់អំពី ការមិនជាប់នៅក្នុងរស មានសេចក្តីថា៖
សាវត្ថីនិទាន គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ សេ្តចចូលទៅកាន់លំនៅរបស់ឧទយព្រាហ្មណ៍អស់វរៈពីរដង ។ លំដាប់នោះឯង ឧទយព្រាហ្មណ៍យកបាយដាក់ពេញបាត្រព្រះមានព្រះ ភាគ ។
ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រនិងចីវរក្នុងបុព្វណ្ហសម័យ សេ្តចចូលទៅកាន់លំនៅរបស់ឧទយព្រាហ្មណ៍ អស់វរៈបីដង ។ ឧទយព្រាហ្មណ៍ ក៏យកបាយដាក់ពេញបាត្រព្រះមានព្រះភាគជាគម្រាប់ពីរដង ។
ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រនិងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់លំនៅរបស់ឧទយព្រាហ្មណ៍ ជាគម្រប់បីដង ។ ឧទយព្រាហ្មណ៍ ក៏យកបាយដាក់ពេញបាត្រព្រះមានព្រះភាគជាគម្រប់បីដង ។ ហើយពោលពាក្យនេះ និងព្រះមានព្រះភាគថា ព្រះសមណគោតម នេះជាអ្នកជាប់ចិត្តក្នុងរស ទើបនិមន្តមករឿយៗ ។ ព្រះមានព្រះភាគត្រាស់ថាៈ
ភ្លៀងបង្អុរចុះរឿយៗ ជនទាំងឡាយ ក៏ព្រោះពូជរឿយៗ អ្នកភ្ជួររាស់ទាំងឡាយ ភ្ជួររាស់ស្រែរឿយៗ តែងនាំស្រូវទៅកាន់ដែនក៏រឿយៗ ។ ស្មូមទាំងឡាយសូមរឿយៗ ម្ចាស់ទានទាំងឡាយ ក៏ឲ្យរឿយៗ លុះម្ចាស់ទានទាំងឡាយឲ្យរឿយៗហើយ រមែងទៅកាន់ឋានសួគ៌ក៏រឿយៗ ។ អ្នករូតទឹកដោះគោទាំងឡាយ រូតរឿយៗ កូនគោក៏ចូលទៅរកមេគោរឿយៗ អ្នកល្ងង់ខ្លៅលំបាកផង ញាប់ញ័រផងរឿយៗ តែងចូលទៅកាន់គក៌ក៏រឿងៗ ទាំងកើតទាំងស្លាប់ក៏រឿយៗ ។ គេនាំទៅកាន់ទីស្មសានក៏រឿយៗ ចំណែកអ្នកមានបញ្ញាដូចជាផែនដី លុះបាននូវមគ្គហើយ មិនកើតក្នុងភពថ្មីទៀតរឿយៗឡើយ ។
កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ឧទយព្រាហ្មណ៍បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចម្រើន ច្បាស់ពេកណាស់ ។ល។ សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសកអ្នកដល់នូវព្រះរតនត្រ័យជាទីពឹង ស្មើដោយជីវិតតាំងពីថ្ងៃនេះជាដើមរៀងទៅ ។
ដកស្រង់ពីសៀវភៅ ទានយមបុណ្យ រៀបរៀងដោយ ភិក្ខុសីលប្បញ្ញោ ឆៃ សុផល្លី
ដោយ៥០០០ឆ្នាំ
images/articles/1989/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២០,៨១០ ដង)
ឧបមារបស់ជីវិត ៧ យ៉ាង
ការប្រៀបធៀបជីវិត ជាមួយរបស់ដែលឃើញពិតតាមធម្មជាតិ គឺ
១. ជីវិត ប្រៀបដូចដំណក់ទឹកសន្សើមជាប់លើចុងស្មៅ កាលដួងសុរិយាចែងចាំងស្មើដល់ដំណក់ទឹក រមែងហួតហែងទៅ ជីវិតមនុស្សក៏ដូចគ្នាដូច្នោះដែរ រមែងរស់នៅមិនយូរ គួរឧស្សាហ៍សាងបុណ្យកុសលទុក ត្រូវមានសតិបញ្ញាជាគ្រឹះគ្រងខ្លួន ។
២. ជីវិត ប្រៀបដូចពពុះទឹកកាលភ្លៀងធ្លាក់ចុះមក ពពុះទឹក
images/articles/1988/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២៣,៨០២ ដង)
អតប្បនីយវត្ថុ ១៦ យ៉ាង(វត្ថុមិនឆ្អែត)
១. សាគរោ សព្ពសវន្តីហិ ន តប្បតិ មហាសមុទ្រឆ្អែតដោយទឹកដែលហូរមកអំពីទីទាំងពួង ។
២. អគ្គិ ឧបាទានេន ន តប្បតិ ភ្លើងមិនឆ្អែតដោយឧស ។
៣. រាជា រដ្ឋេន ន តប្បតិ ព្រះរាជាមិនឆ្អែតដោយរាជសម្បត្តិ ។
៤. ពាលោ បាបេហិ ន តប្បតិ ជនពាលមិនឆ្អែតដោយបាប ។
៥. ឥត្ថី មេថុនធម្មេន អលង្ការេន វិជាយនេនាតិ ឥមេហិ តីហិ ន តប្បតិ ស្ត្រីមិនឆ្អែតដោយរបស់ ៣ យ៉ាងគឺ មេថុនធម្ម ១ គ្រឿងប្រដាប់កាយ ១ ការបង្កើតកូន ១ ។
៦. ព្រាហ្មណោ មន្តេហិ ន តប្បតិ ព្រាហ្មណ៍មិនឆ្អែតដោយមន្តទាំងឡាយ ។
៧. ឈាយី វិហារសមាបត្តិយា ន តប្បតិ អ្នកសម្លឹងឈានមិនឆ្អែតដោយវិហារសមាបត្តិ ។
៨. សេក្ខោ អបចយេន ន តប្បតិ សេក្ខបុគ្គលមិនឆ្អែតដោយធម៌ដែលមិនសន្សំកិលេស គឺ ព្រះនិព្វាន ។
៩. អប្បិច្ឆោ ធុតង្គគុណេន ន តប្បតិ អ្នកប្រាថ្នាតិចមិនឆ្អែតដោយធុតង្គគុណ ។
១០. អារទ្ធវីរិយោ វីរិយារម្ភេន ន តប្បតិ អ្នកប្រារព្ធសេចក្ដីព្យាយាមមិនឆ្អែតដោយ ការផ្ដើមសេចក្ដីព្យាយាម ។
១១. ធម្មកថិកោ សាកច្ឆាយ ន តប្បតិ ធម្មកថិកមិនឆ្អែតដោយការសន្ទនានូវធម៌ ។
១២. វិសារទោ បរិសាយ ន តប្បតិ អ្នកក្លៀវក្លារមែងមិនឆ្អែតដោយការនៅក្នុងពួកបរិស័ទ។
១៣. សទ្ធោ សង្ឃុបដ្ឋានេន ន តប្បតិ អ្នកមានសទ្ធាមិនឆ្អែតដោយការបម្រើព្រះសង្ឃ ។
១៤. ទាយកោ បរិច្ចាគេន ន តប្បតិ ទាយកមិនឆ្អែតដោយការបរិច្ចាគទាន ។
១៥. បណ្ឌិតោ ធម្មស្សវនេន ន តប្បតិ បណ្ឌិតមិនឆ្អែតដោយការស្ដាប់ធម៌ ។
១៦. ចតស្សោ បរិសា តថាគតទស្សនេន ន តប្បន្តិ បរិស័ទទាំង ៤ មិនឆ្អែតដោយការគាល់ ព្រះតថាគត ។
(អដ្ឋកថាជាតក សត្តកនិបាត កុក្កុវគ្គ សត្តុភស្តជាតក)
ដោយ៥០០០ឆ្នាំ
images/articles/1990/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២៧,៦២៩ ដង)
បុរសស្ត្រីដែលបានគ្នាជាគូស្រករហើយត្រូវប្រតិបត្តិធម៌ប្រាំ ៗ ម្នាក់ ទើបបានសុខដល់គ្នាបាន គឺប្តី ត្រូវទំនុកបម្រុងប្រពន្ធ របស់ខ្លួនដោយធម៌ ៥យ៉ាងគឺ
១. ត្រូវរាប់អានលើកមុខប្រពន្ធថា ជាប្រពន្ធពិតប្រាកដ
២. ត្រូវកុំមើលងាយប្រពន្ធរបស់ខ្លួន ដូចទាសី
៣. ត្រូវកុំក្បត់ចិត្តប្រពន្ធដោយមានស្រីដទៃទៀត
៤. ត្រូវប្រគល់ការងារក្នុងផ្ទះឲ្យដល់ប្រពន្ធ ត្រួតត្រា
៥. ត្រូវរកគ្រឿងអលង្កាឲ្យប្រពន្ធ
ចំណែកប្រពន្ធ ត្រូវប្រតិបត្តិស្វាមីដូចជាទេវតាក្នុងផ្ទះ ត្រូវគោរពស្វាមីដោយធម៌ ៥ យ៉ាងគឺ
១. ត្រូវចេះតាក់តែងភោជនាអាហារ ឲ្យមានឱជារសឆ្ងាញ់ពិសា ជូនស្វាមី ដូចជា នាងអមរា កាលចាត់ចែងបម្រើព្រះមហោសថ ជាស្វាមីរបស់នាងដូច្នោះ
២. ត្រូវរាប់អានញាតិមិត្តវង្សត្រកូលខាងស្វាមី
៣. ត្រូវកុំក្បត់ចិត្តប្តី ដោយមានប្រុសដទៃ
៤. ត្រូវចេះថែទាំរក្សាទ្រព្យសម្បត្តិដែលស្វាមីរកបានមក
៥. ត្រូវជាស្រីឈ្លាសវៃក្នុងការគ្រប់គ្រងផ្ទះ និងជាអ្នកមិនខ្ជិលច្រអូសក្នុងកិច្ចការទាំងពួង គឺជុសជុល ដេរប៉ះ គ្រីប ប៉ាក់ ចាក់ អន្ទង ត្បាញរវៃ ការខាងស្រីទាំងប៉ុន្មាន ត្រូវឲ្យចេះស្ទាត់ទាំងអស់ ។
ដកស្រង់ពីសៀវភៅ ឧបោសថសីល រៀបរៀងដោយ ភិក្ខុសីលប្បញ្ញោ ឆៃ សុផល្លី
ដោយ៥០០០ឆ្នាំ
images/articles/1993/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៥៥,៥៤៤ ដង)
សុខរបស់អ្នកជាមាតាបិតា និងកូនប្រុសស្រី
មាតាបិតាអាចទទួលសុខ ពីកូនប្រុសស្រីបាននោះ លុះតែបានសង្គ្រោះកូនដោយធម៌ ៥ យ៉ាងគឺ
១. ត្រូវហាមឃាត់កូនកុំឲ្យធ្វើអំពើអាក្រក់ឲ្យសោះ ត្រូវខំបង្ហាត់ ពត់ បង្វឹកកូនតាំងពីកូននៅតូចៗ ឲ្យមានសណ្តាប់ធ្នាប់ល្អ
២. ត្រូវដឹកនាំកូន ឲ្យតាំងនៅក្នុងសុចរិតទាំង ១០ មានកាយសុចរិតជាដើម
៣. ត្រូវដឹកនាំកូនប្រុសស្រី ឲ្យរៀនតម្រិះវិជ្ជា ផ្លូវលោកផ្លូវធម៌ ឲ្យបានចេះដឹង
images/articles/1994/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៥៣,៦៦១ ដង)
យើងត្រូវស៊ីពេលវេលា
ជីវិតជាអ្វី? ជីវិតគឺការស៊ី-ការផឹក ដោយឆ្លងកាត់វិញ្ញាណទ្វារទាំងអស់របស់យើង ។ ជីវិតត្រូវតែថែរក្សាការពារឲ្យផុតពីការស៊ី ។ អ្វីស៊ីយើង? ពេលវេលា! ។ អ្វីជា ពេលវេលា? ពេលវេលាគឺការរស់នៅក្នុងអតីត និងអនាគត ដោយការឲ្យចំណី ទៅលើមនោសញ្ចេតនារម្មណ៍ ។ ជីវិតសព្វសត្វក្នុងពិភពលោកនេះ អាចនិយាយបានថា តាំងនៅក្នុង សេចក្តីសុខ សូម្បីតែមួយនាទីក៏កម្រមាន ។
images/articles/1995/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៥៩,១៧៥ ដង)
បម្រើមាតាបម្រើបិតា
ទឹកមហាសមុទ្រដ៏ធំធេង មិនងាយអ្នកណាអាចវាស់បានឡើយ យ៉ាងណាទឹកចិត្តស្រឡាញ់របស់ឪពុកម្តាយមកលើយើងគ្រប់គ្នា ក៏មិនអាចប៉ាន់ប្រមាណបានដែរ ដូច្នេះ យើងត្រូវតបស្នងគុណគាត់ដោយការទំនុកបម្រុងឲ្យសមនឹងទឹកចិត្តរបស់គាត់ ។
១. មាតាបិតា មានន័យដូចម្តេច?
-មាតា ប្រែថា ស្រ្តីអ្នករាប់អានកូន ។
-បិតា ប្រែថា បុរសអ្នករាប់អានកូន ។
នេះ ប្រែតាមស័ព្ទ បាលី ។
images/articles/1996/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២៣,២៣៥ ដង)
ការសង្គ្រោះភរិយា ឬស្វាមី
ក. ស្វាមីមានតួនាទីចំពោះភរិយា ៥យ៉ាង
- សមានតា លើកតម្កើងឲ្យពេញមុខ ពេញមាត់ជាភរិយា
- អវិមានៈ មិនមើលងាយមើលថោក ជេរប្រទេចផ្តាសា ធ្វើបាបប្រពន្ធ
- អនតិចរិយា មិនប្រព្រឹត្តកន្លងចិត្តភរិយា មានស្រីក្រៅដទៃ
- ឥស្សរិយវោសគ្គៈ ប្រគល់ភាពជាឥស្សរៈ ជាធំក្នុងការចាត់ចែងការងារក្នុងផ្ទះ
- អលង្ការុប្បទានៈ ឲ្យគ្រឿងអលង្ការ តែងខ្លួនដល់ភរិយា
ភរិយាជាជីវិតមួយចំណែក
images/articles/1997/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ១៩,៥៥៦ ដង)
ការគ្រប់គ្រងចក្រវាឡ
នៅបឋមកប្ប ទេវបុត្រ និងទេវធីតា ទាំងឡាយបានបើកមហាសន្និបាតមួយ ដើម្បីបោះឆ្នោតជ្រើសរើស រកអ្នកដែលមានសមត្ថភាពសមរម្យគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងចក្រវាឡ ។ បេក្ខជនដំបូង គឺព្រះអគ្គីទេវបុត្រ " ទេវតាខាងភ្លើង " ។ ព្រះអង្គមានបន្ទូលថា ខ្ញុំ ជាអ្នកមានអនុភាពខ្លាំងបំផុត ដូច្នេះ ខ្ញុំមានអនុភាពខ្លាំងបំផុត ដូច្នេះខ្ញុំមានសមត្ថភាព អាចគ្រប់គ្រងចក្រវាឡនេះបាន
images/articles/2002/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ១១,៣៣៥ ដង)
គេតែងនិយាយថា " ពេលវេលា គឺជាមាសប្រាក់ " តាមពិត ពាក្យនិយាយនេះ មិនទាន់ត្រឹមត្រូវទាំងស្រុងទេ ព្រោះថាមាសប្រាក់ដែលបាត់បង់ទៅ ជួនកាលអាចរកមកវិញបាន តែពេលវេលាដែលកន្លងទៅ មិនអាចត្រឡប់មកវិញបានទេ ។ដូច្នេះ តម្លៃនៃពេលវេលា មិនអាចរករបស់ខាងក្រៅខ្លួនណាមួយមកវាស់វែងបានឡើយ។ បើពិចារណាឲ្យដិតដល់ទៅ មានតែជីវិតប៉ុណ្ណោះដែលអាចវាស់វែងទៅនឹងពេលវេលាបាន ព្រោះថា ជីវិតក៏ជារបស់ដែលបាត់បង់ហើយ មិនអាចត្រឡប់មកវិញបានដូចជាពេលវេលាដែរ។
តាមន័យនៃបរមត្ថធម៌ ពេលវេលាជារបស់ដែលមិនមានដោយសភាវៈ ត្រឹមត្រូវជាការបញ្ញត្តិ និងកំណត់ចំណាំឲ្យដឹងគ្នាតែប៉ុណ្ណោះ ឯរបស់ដែលមានពិត គឺការកើតនិងការរលត់ទៅនៃតួជីវិតនេះឯង បើមិនមានការកើតឡើង និងការរលត់ទៅនៃតួជីវិតនេះទេ ក៏មិនមានការបញ្ញត្តិឬកំណត់ចំណាំពេលវេលាសម្រាប់ហៅដែរ ។
ពេលវេលាកន្លងទៅមួយថ្ងៃ ជីវិតក៏ត្រូវបាត់បង់អស់មួយថ្ងៃ ពេលវេលាកន្លងទៅមួយខែ ជីវិតក៏ត្រូវបាត់បង់អស់មួយខែ ពេលវេលាកន្លងទៅមួយឆ្នាំ ជីវិតក៏ត្រូវបាត់បង់អស់មួយឆ្នាំ ពេលវេលាកន្លងទៅច្រើនប៉ុណ្ណា ជីវិតក៏ត្រូវបាត់បង់ទៅច្រើនប៉ុណ្ណោះ ព្រោះហេតុដូច្នោះ មិនគួរទុកដាក់ពេលវេលាស្មើត្រឹមតែមាសប្រាក់ឡើយ ។
យើងអាចនិយាយបានថា ពេលវេលា គឺជាអាយុជីវិត, ដូច្នេះទើបពេលវេលាមានតម្លៃសម្រាប់បំពេញកិច្ចការផ្សេងៗទៀត ក្រៅពីការរកមាសប្រាក់ ព្រោះជីវិតនេះមិនមែនអស់នូវទុក្ខកង្វល់ ដោយគ្រាន់តែមានមាសប្រាក់សោះឡើយ ប្រសិនបើមាសប្រាក់ ពិតជាអាចដោះស្រាយសេចក្ដីទុក្ខគ្រប់យ៉ាងបានមែន ម្ល៉េះសមពួកអ្នកមានទ្រព្យច្រើនលែងចេះឈ្លោះទាល់ទែងគ្នា សម្លាប់គ្នា និងការធ្វើអត្តឃាតទៅហើយ ។
ក្នុងសង្គម ធ្លាប់បានឮថា មនុស្សជាច្រើន ពេលដែលគេបបួលឲ្យស្ដាប់ធម៌ ឬសិក្សាព្រះធម៌ តែងតែឆ្លើយថា " ចង់ដែរ តែមិនមានពេល ព្រោះជាប់ការងារ " នេះគ្រាន់តែជាពាក្យដោះសាប៉ុណ្ណោះ។សួរថា បើពិតជារវល់មែន ហេតុអ្វីក៏មានពេលកម្សាន្តច្រើនម្លេះ? ដូចជា ពេលដើរលេង ពេលជប់លៀង ពេលស្ដាប់ចម្រៀង ពេលនិយាយដើមគេ ពេលមើលទូរទស្សន៍ជាដើម ។
ដូច្នេះ ការឆ្លើយថា " ដែលខ្ញុំស្ដាប់ ឬសិក្សាធម៌ មិនបានព្រោះតែខំរវល់ពេល " នេះ គឺជាចម្លើយមិនសមហេតុផលទេ ចម្លើយដែលត្រូវគួរឆ្លើយថា " ការដែលខ្ញុំស្ដាប់ ឬ សិក្សាធម៌មិនបាន ព្រោះតែខ្ញុំមិនមានសទ្ធា " នេះទើបសមហេតុផល ព្រោះថាកាលមានសទ្ធាហើយ ពិតជាអាចឆ្លៀតពេលបានគ្រប់ៗគ្នាទាំងអស់ បើទុកជាមិនអាចទៅស្ដាប់ ឬសិក្សាផ្ទាល់អំពីព្រះធម្មកថិក ក៏អាចឆ្លៀតស្ដាប់តាមវិទ្យុ ឬកាសែត ឬក៏អាចសៀវភៅធម៌នៅតាមផ្តះបានខ្លះមិនខាន ។
អ្នកខ្លះទៀត មិនមែនថាគេមិនចង់ស្ដាប់ មិនចង់សិក្សាទេ តែគេមានគំនិតជាទុទិដ្ឋិនិយមថា ពេលដែលនៅវ័យក្មេង គេមិនទាន់ត្រូវការធម៌ទេ ព្រោះត្រូវប្រកបមុខរបរចិញ្ចឹមជីវិត ដល់ពេលចាស់ គេមុខជានឹងចូលទៅរកធម៌មិនខាន ការនិយាយបែបនេះហាក់ដូចជាច្បាស់ក្នុងចិត្តថា គេមិនស្លាប់ពីក្មេងឡើយ ។
សូមផ្ដាំមនុស្សគ្រប់ជំនាន់ថា យើងអាចដាក់កាលវិភាគសម្រាប់ធ្វើការងារផ្សេងៗបាន តែមិនអាចដាក់កាលវិភាគសម្រាប់ស្លាប់បានទេ បើទុកជាចង់ដាក់ ក៏ដាក់មិនត្រូវដែរ វៀរលែងតែមនុស្សធ្វើអត្តឃាត ដោយសេចក្ដីថា ទោះបីជាយើងរវល់រហូតគ្មានពេលចូលបង្គន់ក៏ដោយ តែមិនអាចរវល់រហូតដល់គ្មានថ្ងៃស្លាប់នោះទេ ។
អ្នកណាទុកពេលវេលាស្មើនឹងមាសប្រាក់ អ្នកនោះឈ្មោះថា ទុកជីវិតខ្លួនឯងស្មើនឹងមាសប្រាក់ ហើយស្ម័គ្រចិត្តធ្វើជាទាសកររបស់មាសប្រាក់រហូត ។តាមពិត ជីវិតនេះថ្លៃណាស់ មិនមែនមានតម្លៃស្មើតែនឹងមាសប្រាក់ឡើយ ព្រោះថា បើទុកជាមាននរណាម្នាក់យកលុយច្រើនប៉ុណ្ណាក៏មកទិញជីវិតយើង ៗ ពិតជាមិនព្រមលក់ជាដាច់ខាត។
ដកស្រង់ចេញពីសៀវភៅ ដំណើរជីវិត
ដោយ៥០០០ឆ្នាំ
images/articles/2003/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ១៦,២៧៦ ដង)
ជរាធម្មោម្ហិ ជរំ អនតីតោ
អាត្មាអញតែងមានការចាស់ជរាជាធម្មតា មិនអាចកន្លងនូវការចាស់ជរាបានឡើយ។ អ្នកវិទ្យាសាស្ត្រក្នុងពិភពលោក គេបាននឹងកំពុងស្វះស្វែងរកវិធីកែរូបសម្ផស្ស ធ្វើយ៉ាងណាដើម្បីឲ្យគេមើលឃើញថា នៅស្អាត ក្មេងជាងវ័យ ដើម្បីប្រមូលយកលុយអំពីមនុស្សដែលមិនចង់ចាស់រាប់រយលាននាក់។
អ្នកដែលមិនចង់ចាស់អស់ទាំងនោះ ប្រសិនបើមិនបានស្លាប់ពីក្មេងទេ
images/articles/2004/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២៧,១៥៧ ដង)
ព្យាធិធម្មោម្ហិ ព្យាធឹ អនតីតោ
អាត្មាអញតែងមានព្យាធិ គឺជម្ងឺតម្កាត់ជាធម្មតា មិនអាចកន្លងនូវព្យាធិគឺ ជម្ងឺតម្កាត់បានឡើយ។
ព្យាធិ គឺជម្ងឺតម្កាត់ផ្សេងៗ ក៏គឺជារបស់ធម្មតាដែលតែងកើតមានក្នុងរូបកាយរបស់សត្វលោកគ្រប់ៗគ្នា ដែលថាសត្វលោកណាម្នាក់ មិនមានជម្ងឺតម្កាត់នោះមិនមានសោះឡើយ គ្រាន់តែប្លែកគ្នាត្រង់ថា ឈឺតិចឬច្រើនប៉ុណ្ណោះ។
ការងារគ្រប់យ៉ាងទាំងអស់ មានតែមនុស្សដែលមានសុខភាពល្អប៉ុណ្ណោះ