images/articles/2578/text456pic.jpg
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៩១១ ដង)
យើងខ្ញុំព្រះករុណាអាត្មាភាព ជាភិក្ខុ សាមណេរ ក្នុងវត្តសុវណ្ណបទុម ព្រមទាំងអាចារ្យគណៈកម្មាការ ពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទមកអំពីទីជិតឆ្ងាយ បានមូលមតិគ្នាផ្តួចផ្តើមប្រារព្ធ បុណ្យវិសាខបូជា ដោយនឹករលឹកដល់ហេតុអស្ចារ្យ ៧ប្រការ ក្នុងព្រះពុទ្ធសាសនា ។
ដោយ៥០០០ឆ្នាំ
images/articles/2509/image.jpeg
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៨៣១ ដង)
១)អស្សុជបូជាចេញ ព្រះវស្សា
ខ្ញុំដង្ហែផ្កាព្រះមហាគន្ធកុដិ
តំណាងចិត្តស្អាតសីលឧបោសថ
បណ្តាំព្រះពុទ្ធនៅតាវត្តិង្សា ។
២)ព្រះអង្គទ្រង់ផ្តាំព្រះមហាមោគ្គល្លាន
ឲ្យមនុស្សកោដិលានមានចិត្តជ្រះថ្លា
សូមឧបោសថថ្ងៃបវារណា
ទទួលសាស្តានៅសង្កស្ស: ។
៣)អស្សុជបូជាចេញ ព្រះវស្សា
យើងខ្ញុំជ្រះថ្លាអនេកអន័គ្ឃ
ស្តាប់ធម៌ទេសនាយកចិត្តទុកដាក់
ធម្មសច្ច:លោកុត្តរធម៌ ។
៤)អស្សុជបូជាចេញ ព្រះវស្សា
នៅឯព្រះមហាគន្ធកុដិពុទ្ធពរ
ទទួលរៀបត្រ័យស្បង់ស្បៃចីវរ
ចិត្តខ្ញុំត្រេកអរអមដោយសទ្ធា ។
៥)អស្សុជបូជាចេញ ព្រះវស្សា
ស្តាប់ធម្មកថាកឋិននានា
យើងសន្សំបុណ្យអស្សុជបូជា
ខ្ញុំសូមវន្ទាអស្សុជបុណ្ណមី ។
៦)សូមថ្វាយបង្គំព្រះបរមសាស្តា
ទាំងព្រះចូឡាមណីចេតិយ
នៅឋានតាវត្តិង្សព្រះឥន្ទកោសិយ
កាយសក្ខីព្រះពុទ្ធមាតា ។
៧)គ្រាកាលទ្រង់ត្រាស់នូវព្រះអភិធម្ម
ទេវតាមកជុំម៉ឺនចក្កវាឡា
ទ្រង់លើបណ្ឌុកម្ពលសិលា
ញ៉ាំងពួកទេវតាឲ្យឃើញនិព្វាន ។
៨)ប្រាំបីម៉ឺនកោដិសម្រេចមគ្គផល
ជ្រះថ្លាអស់ខ្វល់ជាផលធម្មទាន
វស្សាប្រាំពីរនៃព្រះទ្រង់ញាណ
មនុស្សច្រើនកោដិលានរង់ចាំសាស្តា ។
៩)ព្រះពុទ្ធនិម្មិតសម្តែងបន្ត
ព្រះអង្គទ្រង់ចរចុះមកភិក្ខា
នៅឯឧត្តរកុរុទីបា
ទ្រង់សោយភត្តានៅនាហិមពាន្ត ។
១០)ព្រះសារីបុត្តលំអុតចូលគាល់
បានស្តាប់ដោយផ្ទាល់ព្រះឱស្ឋទ្រង់ញាណ
រៀនធម៌អភិធម្មធម្មក្ខន្ធដែលមាន
រួចហើយទ្រង់ធ្យានតតាវត្តិង្សា ។
១១)ព្រះសារីបុត្តបង្ហាត់អភិធម្ម
សិស្សថ្មីខិតខំប្រព្រឹត្តព្រហ្មចារ្យ
ប្រាំរយព្រះអង្គបួសបានសិក្សា
អភិធម្មថ្លៃថ្លាដែនសង្កស្ស: ។
១២)ឧបនិស្ស័យប្រចៀវបក្សា
នៅក្នុងសាស្នាព្រះពុទ្ធកស្សប:
ស្តាប់ធម៌អភិធម្មលុះដល់មរណ:
បុណ្យនាំទៅដាក់ដល់ទេវលោកា ។
១៣)វិលក្នុងទេវលោករហូតពុទ្ធកាល
បុណ្យនាំបណ្តាលឲ្យទាន់សាស្នា
កើតមកជាមនុស្សឃើញបាដិហារ្យ
បួសព្រោះជ្រះថ្លាបានប្រាំរយអង្គ ។
១៤)អស្សុជបុណ្ណមីថ្ងៃបវារណា
ចេញ ព្រះវស្សានៃភិក្ខុសង្ឃ
ព្រះពុទ្ធទ្រង់ត្រាស់ថាយាងតម្រង់
ត្រង់សង្កស្សអចលចេតិយ ។
១៥)សក្កទេវរាជនិម្មិតជណ្តើរ
ស្តេចយាងដំណើរជណ្តើរបែបបី
ស្តាំមាសឆ្វេងប្រាក់អមព្រះជិនស្រី
ព្រះបាទចក្រីជណ្តើរកែវមណី ។
១៦)ចាប់ពីកំពូលភ្នំព្រះសុមេរុ៍
ឥន្ទព្រហ្មដង្ហែរហូតប្រឹថពី
មាសខាងទេវតាប្រាក់ព្រហ្មមូលមីរ
កណ្តាលកែវមណីឆព្វណ្ណរង្សី ។
១៧)ព្រះពុទ្ធបើកលោកឲ្យមើលឃើញគ្នា
ទេវតាព្រហ្មាមនុស្សម្នានៅដី
ត្រាស់ធម៌ទេស្នាដល់មនុស្សប្រុសស្រី
ក្នុងទីផែនដីជាងសាមសិបយោជន៍ ។
១៨)សត្វសាមសិបកោដិបានអមតធម៌
ប្រាំរយអង្គល្អបញ្ញារុងរោចន៍
រៀនចប់អភិធម្មប្រយោជន៍មិនខូច
ភ្លឺស្វាងរុងរោចន៍ខីណាសវា ។
១៩)ឧបនិស្ស័យប្រពៃគួរគាប់
បានជួបកំណប់ទ្រព្យអស់តណ្ហា
កើតមកជាមនុស្សចេះស្តាប់ធម៌អាថ៌
ព្រោះពូជថ្លៃថ្លាសច្ចាទុកមក ។
២០)ថ្ងៃដប់ប្រាំកើតខ្នើតពេញបូណ៌មី
កូនចៅប្រុសស្រីគប្បីកាន់យក
ជាមនុស្សខាងខ្នើតកើតមានពន្លក
ផុតចាកពពកដួងចន្ទភ្លឺស្វាង ។
២១)អាសាឍពិសាខមាឃបុណ្ណមី
អស្សុជសិរីថ្ងៃមានសម្អាង
ជាថ្ងៃត្រ័យរ័ត្នប្រាកដតំណាង
ចេតិយកសាងខ្ញុំក្រាបសំពះ ។
២២)ថ្ងៃដប់ប្រាំកើតខ្នើតខែអស្សុជ
យើងអុជប្រទីបទទួលអង្គព្រះ
ស្តេចចាកទេវលោកទ្រង់ជោគយាងយាស
ជណ្តើរតេជះចុះជាន់ផែនដី ។
២៣)ដែនសង្កស្ស:សមស័ក្តិព្រះបាទ
គ្រប់ព្រះលោកនាថព្រះបាទចក្រី
ទក្ខិណបាទ:អចលចេតិយ
បរិស័ទប្រុសស្រីឃ្មាតខ្មីវន្ទា ។
២៤)ឧកាសអហំខ្ញុំតាំងវាចា
ខ្ញុំសូមថ្វាយផ្កាដល់ព្រះឈ្នះមារ
បុប្ផគុឡសក្ការបូជា
កម្រងមាលាសំណុំបាច់ផ្កា ។
២៥)ទីបាលោក:ទីប:បូជា
គ្រប់អង្គគ្រប់គ្នាវន្ទាជ្រះថ្លា
បូជាប្រទីបពន្លឺភ្លឺថ្លា
ក្នុងដែនសីមាព្រះមហាគន្ធកុដិ ។
២៦)បូជាព្រះធាតុព្រះពោធិព្រឹក្ស
ពុទ្ធរូបសន្ធឹកខ្ញុំនឹកលំអុត
លំឱនអង្គកាយដោយចិត្តបរិសុទ្ធ
ខ្ញុំសូមរួចផុតចាកភយន្តរាយ ។
២៧)អន្តរាយខាងក្រៅអន្តរាយខាងក្នុង
អន្លង់ភក់ផុងកិលេសទាំងឡាយ
សូមឲ្យគេចចៀសចេញចាកឲ្យឆ្ងាយ
សូមឆ្លងអបាយដល់សួគ៌ាល័យ ។
២៨)សូមនៅទេវលោកបានស្តាប់ទេស្នា
បង្គំចូឡាមណីចេតិយ
សូមបានមគ្គផលសម្រេចជោគជ័យ
ឆ្លងផុតភពបីនិព្វានសុខហោង ៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2503/Untit65led-1.jpg
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៦៣,៥៣៦ ដង)
ខ្លឹមសារធម៌សម្ដែងនៅវត្តកំផែង វេនបិណ្ឌទី ៥
៙. ពេលវេលា មិនបានធ្វើឲ្យខូចមនុស្សទេ មនុស្សទេតើ ដែលធ្វើឲ្យខូចពេលវេលា យកពេលវេលាទៅធ្វើអំពើថោកទាបផ្សេង ៗ ។
៙. គុណធម៌ មិនដែលបោះបង់ចោលមនុស្សទេ គឺមនុស្សទេតើ ដែលលះបង់រត់ចោលគុណធម៌ ធ្វើឲ្យខ្លួនឯងប្រាសចាកនូវគុណធម៌ ។
៙. គុណធម៌សម្បូរណាស់ តែសត្វលោកដោយច្រើន មិនបានយកចិត្តទុកដាក់នឹងការចម្រើនគុណធម៌ យកចិត្តទុកដាក់តែជាមួយនឹងកាមគុណ ។
៙. បុគ្គលដើរកាត់ព្រៃ ស្រាប់តែជួបជ្រោះជ្រៅ ដំណោះស្រាយបញ្ហាគឺមិនមែនជញ្ជូនដុំថ្មដាក់ឲ្យពេញជ្រោះនោះសិន ទើបបានដើរទៅនោះទេ យ៉ាងណា ដំណើរចេញចាកទុក្ខ ក៏យ៉ាងនោះដែរ គឺមិនមែនជាដំណើរ ហួងហែង ចាត់ចែង ឈ្លោះប្រកែក ទាស់ទែង ជាមួយនឹងលោកនេះ នៅធ្វើលោកនេះឲ្យរាបស្មើសិននោះទេ ។ ដើរតាមផ្លូវមានបន្លា ត្រូវពាក់ទ្រនាប់ជើងក្រាស់ៗ សម្លៀកបំពាក់ក្រាស់ៗ ហើយដើរឲ្យត្រូវផ្លូវ មិនត្រូវនៅឈ្លោះជាមួយនឹងបន្លាទេ យ៉ាងណា អ្នកដែលដើរឆ្លងកាត់លោកនេះ ត្រូវមានធម៌ ព្រោះ ៉ ធម៌រមែងរក្សានូវអ្នកប្រព្រឹត្តធម៌ ៉ ។
៙. អារតី វិរតី បាបា កិរិយាមិនត្រេកអរក្នុងបាប និងកិរិយាវៀរចាកបាប ឯតម្មង្គលមុត្តមំ នេះជាមង្គលដ៏ឧត្ដម ។
៙. គុណធម៌សម្បូរណាស់ អាចនិយាយបានថា លើកដៃចាប់បាន ដូចជាការសំពះមាតាបិតាជាដើម ក៏ប៉ុន្ដែ មនុស្សអ្នកចម្រើនដោយគុណធម៌នោះសែនក្រ ។
៙.យើងចេះតែចង់ឲ្យអ្នកដទៃធ្វើអី្វ និយាយអី្វ គិតអី្វ យល់អ្វី ដូចយើង រឿងនេះវានាំឲ្យមានការចង្អៀតចង្អល់ចិត្តណាស់ ដូច្នេះត្រូវឲ្យអភ័យ មានមេត្តាចំពោះមនុស្សទូទៅវិញ ហើយត្រូវយល់ឲ្យច្បាស់ថា មនុស្សយើងមានអធ្យាស្រ័យខុសគ្នាជាធម្មតា គឺថា មនុស្សយើងត្រូវតែមិនដូចគ្នា ក្នុងរឿងខ្លះ ៗ ដូច្នោះឯង ។
៙. ជីវិតនេះមានតម្លៃណាស់ ក្នុងលោកនេះ មិនមានអ្វីដែលសំខាន់សម្រាប់យើង ឲ្យដូចខ្លួនយើងជាមនុស្សល្អនោះទេ ដូច្នេះ ត្រូវប្រើជីវិតឲ្យជាប្រយោជន៍ មានស្មារតីគ្រប់គ្រងការងាររបស់ខ្លួន ៕៚
ដោយ៥០០០ឆ្នាំ
images/articles/2482/image.jpeg
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៩១២ ដង)
៙ សេចក្ដីសុខ មិនមែនកំណត់នៅត្រង់ថា អ្នកណាមានរបស់អ្វី ឬមានអ្នកណា ៗ នោះទេ ប៉ុន្តែកំណត់នៅត្រង់ចិត្ត តើកំពុងក្ដៅក្រហាយ ឬកំពុងស្ងប់ត្រជាក់ ។ មនុស្សយើងកើតទុក្ខ ព្រោះគិតថា របស់យើងបានបាត់បង់ទៅ ប៉ុន្តែ បើរបស់នោះ បានប្រាកដនូវលក្ខណៈ ប្រាប់មកថា ជារបស់ក្នុងលោក ដូច្នេះ យើងក៏មិនមានអ្វី ដែលត្រូវបាត់បង់ដែរ ហើយក៏មិនមានទុក្ខសោកអ្វីឡើយ ។ ពាក្យថា របស់ក្នុងលោក គឺដូចជារបស់អ្នកដទៃអ៊ីចឹង យើងគ្រាន់តែចាប់ប្រកាន់ថា ជារបស់យើង ប៉ុន្តែ គឺជារបស់លោកនេះដដែល មិនមានអ្នកណាយកអ្វីបានទេ ទាំងខ្លួនយើងនេះផង ក៏សុទ្ធតែជារបស់លោកនេះហ្នឹងឯង ។ ហិរិ ថ្នាក់សីល ខ្មាសខ្ពើមការចាប់យករបស់អ្នកដទៃ ដែលគេមិនបានឲ្យ ចំណែក ហិរិ ថ្នាក់សតិប្បដ្ឋាន ខ្មាស់ខ្ពើមការចាប់យករបស់ក្នុងលោក ហើយមានការលះបង់ហ្នឹងឯង ជាទីពឹងតែម្ដង មិនមានទីពឹងអ្វីដទៃផ្សេងទៀតឡើយ ៕៚
៙ ការសប្បាយចិត្ត មិនមែននៅត្រង់ការព្យាយាមធ្វើអ្វី ៗ គ្រប់យ៉ាង ឲ្យបានដូចចិត្តនោះទេ ប៉ុន្តែ នៅត្រង់ការព្រមទទួលថា មិនមានអ្វីចេះតែបានដូចចិត្តយើង ទាំងអស់នោះឡើយ ត្រង់នេះហើយ ដែលធ្វើឲ្យយើងសប្បាយចិត្ត ដឹងខ្លួនថាមានទីពឹង ប្រាសចាកការហួងហែង ស្ងប់ ត្រជាក់ ៕៚
៙ ក្នុងលោកនេះ មិនមានអ្នកណា ចេះតែបានអ្វី ៗ ដូចចិត្តចង់នោះទេ ប៉ុន្តែ ក្នុងលោកនេះ អ្វី ៗ គ្រប់យ៉ាង ជាការពិត ។ បុគ្គលល្ងង់ រវល់តែកើតទុក្ខ ព្រោះមិនបានដូចចិត្ត ចំណែកអ្នកមានប្រាជ្ញា រស់នៅជាសុខ ជាមួយនឹងការពិត ត្រង់ដែល ប្រាជ្ញាចេះតែចម្រើនឡើង ៗ ដឹងការពិតក្នុងជីវិត នេះហៅថា វិបស្សនាភាវនា ៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2389/w454etfdertbs4evcgwetndbvyrx.jpg
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៧,១៦៤ ដង)
មានជីវិត គឺពិតជាមានសេចក្តីទុក្ខ
ជីវិតសត្វលោក ដែលកើតមកក្នងលោកសន្និវាសនេះ សុទ្ធសឹងតែជួបនូវសេចក្តីទុក្ខគ្រប់ ៗ គ្នា គ្មានជីវិតសត្វណាដែលថាមិនដែលជួបនូវសេចក្តីទុក្ខ គឺមិនមានឡើយ គ្រាន់តែសេចក្តីទុក្ខនោះវាកើតឡើងខុស ៗ ប្លឺកពីគ្នាប៉ុណ្ណោះ ។ សេចក្តីទុក្ខនោះវាមានច្រើនណាស់ ដូចជាៈ
- ទុក្ខព្រោះការកើតនៅក្នុងសង្សារវដ្ដ
- ទុក្ខព្រោះការប្រកបរបរចិញ្ចឹមជីវិត
- ទុក្ខព្រោះការចាស់ជរានៃជីវិត
- ទុក្ខព្រោះជីវិតមានរោគាព្យាធា
- ទុក្ខព្រោះការស្លាប់បាត់បង់ព្រាត់ប្រាស់ទៅនៃជីវិត
- ទុក្ខព្រោះជីវិតខកបំណង ឬក៏ជីវិតបរាជ័យ
និងមានសេចក្តីទុក្ខជាច្រើនទៀត ដែលមិនអាចរៀបរាប់បានអស់ សឹងតែនឹងនិយាយបានថា ក្នុងមួយជាតិមួយកំណើតនៃជីវិតនេះ គឺពោរពេញទៅដោយសេចក្តីទុក្ខគ្រប់ដង្ហើមចេញចូលទាំងអស់ ទោះបីជាអ្នកជាស្តេចគ្រប់គ្រងផែនដីជាមន្ត្រីសេដ្ឋីរាស្រ្តប្រុសស្រី ឬក៏ជាអ្នកមានក្រក៏ដោយ ក៏ជីវិតអ្នកទាំងអស់នោះនូវតែមានសេចក្តីទុក្ខដូចគ្នា ព្រោះការកើត ចាស់ ឈឺ ស្លាប់ គឺជាមរករបស់ជីវិត ដែលមនុស្សយើងត្រូវតែទទួលយកគ្រប់ ៗ រូប ដូចព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្តែងថាៈ
- ពួកជនណា ៗ ទោះបីក្មេងក្តី ចាស់ក្តី ពាលក្តី បណ្ឌិតក្តី អ្នកមានក្តី អ្នកក្រក្តី ជនទាំងនោះតែងមានសេចក្តីស្លាប់នៅពីខាងមុខគ្រប់ ៗ គ្នា ។
- ភាជន៍ដី ដែលស្មូនឆ្នាំងធ្វើហើយ ទោះបីតូចក្តី ធំក្តី ឆ្អិនក្តី ឆៅក្តី ភាជន៍ទាំងអស់នោះ មានកិរិយាបែកធ្លាយជាទីបំផុត យ៉ាងណា ជីវិត្តរបស់សត្វទាំងឡាយ ក៏យ៉ាងនោះដែរ ។
ជីវិត យើងដឹងគ្រប់គ្នាហើយថា វាជារបស់មិនទៀង មានការប្រែប្រួល ផ្លាស់ប្តូរទៅជានិច្ចគ្រប់មនុស្សសត្វទាំងអស់ កុំថាឡើយមនុស្សសត្វ ដែលមានការផ្លាស់ប្តូរ ពីក្មេងទៅចាស់ ពីចាស់ទៅជរា ពីជរាទៅឈឺ ពីឈឺទៅស្លាប់នោះ សូម្បីតែវត្ថុសម្ភារៈ មានផ្ទះសម្បេង កង់ម៉ូតូឡាន ដែលជារបស់គ្មានវិញ្ញាណ ក៏មានការប្រែប្រួលពីថ្មីទៅចាស់ ពីចាស់ទៅខូចខាតបាត់បង់បាក់បែកដូចគ្នា ។ ដូច្នេះយើងត្រូវចងចាំថា " របស់ណាដែលមិនទៀងទាត់ របស់នោះជាទុក្ខ របស់ណាដែលជាទុក្ខរបស់នោះគឺជារបស់មិនមែនខ្លួន " ព្រោះអាការៈទាំងអស់របស់ជីវិត វាសុទ្ធសឹងតែមិននៅក្រោមការបង្គាប់បញ្ជា របស់នរណាម្នាក់ឡើយ ដូច្នេះហើយ ទើបនិយាយបានថា វាជារបស់មិនមែនខ្លួន បើសិនជាយើងប្រកាន់រឹងត្អឹងថាជារបស់ខ្លួនយើងនោះ យើងប្រាកដជាមានសេចក្តីទុក្ខកាន់តែខ្លាំងឡើង ៗ មិនខាន ។
កាលបើយើងដឹងថា ជីវិតវាជារបស់មិនទៀង ជាទុក្ខ ជាអនត្តា ហើយនោះ តើយើងគួរធ្វើយ៉ាងណា ដើម្បីឲ្យជីវិតរបស់យើងប្រព្រឹត្តទៅប្រកបដោយសារៈខ្លឹមសា គឺត្រូវព្យាយាមប្រឹងប្រែង ប្រមែប្រមូលរាល់អំពើល្អទាំងឡាយយកមកប្រតិស្ថានទុកក្នុងជីវិតរបស់យើងឲ្យហើយទៅ ព្រោះជីវិតនេះវាមិននៅយិនយូរប៉ុន្មានឡើយ បន្តិចទៀតគង់តែចាស់ គង់ឈឺ គង់តែស្លាប់គ្រប់ ៗ តែគ្នា គ្មាននរណាម្នាក់បានរស់រហូតនៅលើផែនដីនេះឡើយ ។
ដកស្រង់ចេញពីសៀវភៅៈ តម្រង់ជ្លូវជីវិត
រៀបរៀងដោយៈ សាមណេ ឆិម ប៊ុនឆា
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ
images/articles/2313/Untitled-1-Recovered.jpg
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៥៨២ ដង)
សង្គហធម៌របស់បុត្រធីតា
ក្នុងព្រះពុទ្ធសាសនា ដើម្បីឲ្យបានជាអ្នកមានកតញ្ញូកតវេទីតាធម៌ចំពោះមាតាបិតា បុត្រធីតាត្រូវតបស្នងសងគុណមាតាបិតាវិញ ដោយសង្គហធម៌ ៥ យ៉ាង និង សម្បទា ៤ យ៉ាង។
សង្គហធម៌ ៥ យ៉ាង គឺ៖
១- ភតោ នេសំ ភរិស្សាមិ បុត្រធីតា គប្បីចិញ្ចឹមថែរក្សាមាតាបិតាវិញ ដោយផ្គត់ផ្គង់ ទំនុកបំរុងនូវបច្ច័យទាំងឡាយ ៤ មានជូនសំលៀកបំពាក់ បាយទឹក នំចំណី
images/articles/2312/Untitled-1-Recovered.jpg
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៦,៨៧៣ ដង)
មង្គលទី ៤
បដិរូបទេសវាសោ ច កិរិយានៅក្នុងប្រទេសដ៏សមគួរទុកជាមង្គលដ៏ឧត្តម ។
ប្រទេសដ៏សមគួរនោះ សម្តៅយកប្រទេសដែលបរិបូណ៌ទៅដោយធម៌វិន័យ បើគ្រាពុទ្ធសម័យ សម្តៅយកមជ្ឈិមប្រទេស ជាប្រទេសបរិបូណ៌ដោយធម៌វិន័យហើយស្ថិតនៅពាក់កណ្តាលផែនដី ទុកថាជាបដិរូបប្រទេស ព្រោះប្រទេសនោះមានព្រះពុទ្ធ និងព្រះបច្ចេកពុទ្ធ និងព្រះអគ្គសាវកព្រះពុទ្ធតែងកើតតែង
images/articles/2311/Untitled-1-Recovered.jpg
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៦,០៦៧ ដង)
មង្គលទី ៣
បូជា ច បូជនិយ្យានំ កិរិយាបូជាដល់បុគ្គលដែលគួរបូជាទាំងឡាយ ជាមង្គលដ៏ឧត្តម ។
អធិប្បាយថាៈ បុគ្គលដែលគួរបូជានោះ បុគ្គលជាន់ខ្ពស់ គឺ ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ ព្រមទាំងព្រះធម៌ និងព្រះសង្ឃ, បុគ្គលជាន់កណ្តាល គឺឧបជ្ឈាយ៍ មាតាបិតា បងប្រុស បងស្រី ជីដូនជីតា និងសមណព្រាហ្មណ៍ទាំងឡាយឯណា ដែលមានសីលទាំងអម្បាលនេះជាបុគ្គលគួរបូជា, បុគ្គលជាន់ទាបគឺស្វាមី
images/articles/2309/Untitled-1-Recovered.jpg
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៦,០៩១ ដង)
មង្គលទី ២
បណ្ទិតានញ្ច សេវនា កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយជាមង្គលដ៏ឧត្តម។
បណ្ឌិតទាំងឡាយក្នុងលោកនេះ មានព្រះពុទ្ធាទីបណ្ឌិតជាដើម ទោះបីកាលលោកនៅមានសន្តានជាបោថុជ្ជននៅឡើយក្តី លោកមានសន្តានដ៏បរិសុទ្ធផុតកិលេសអស់ហើយក្តី លោកមិនដែលកាត់ប្រយោជន៍ខ្លួនលោក និងប្រយោជន៍អ្នកដទៃឡើយ លោកតែងប្រកបដោយហិរិ និងឱត្តប្បៈ ព្រមទាំងប្រកបដោយ
images/articles/2306/Untitled-1-Recovered.jpg
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៦,៧២៤ ដង)
មង្គលទី១
កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ ជាមង្គលដ៏ឧត្តម
អសេវនា ច ពាលានំ កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ ជាមង្គលដ៏ឧត្តម ។ គ្រាន់តែមិនសេពគប់នូវបុគ្គលពាលទុកជាមង្គលទី ១ បាននោះ ព្រោះថាមិនបានខូចចិត្ត មិនបានខូចខ្លួន មិនបានបង់ខាតខូចទ្រព្យសម្បត្តិអ្វីសោះ ទើបឲ្យឈ្មោះថាមង្គលទី ១, ឯពាលនោះមានច្រើនប្រការណាស់ មិនងាយនឹងចំណាំរូបពាលបាន,
images/articles/2284/Untitled-1-Recovered.jpg
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៣៨,៥១០ ដង)
ការធ្វើបុណ្យផ្លូវចិត្ត
ការមិនគយគន់ រំពៃសម្លឹងចង់បានទ្រព្យសម្បត្តិអ្នកដទៃ មិនចងចិត្តគុំគួនព្យាបាទ ប្រទូសរ៉ាយអ្នកដទៃ, មិនយល់ខុសចាកគន្លងធម៌ ដោយសេចក្តីមិនលោភ មិនក្រោធខឹង ភ្លេចវង្វេងចចាហេតុ នេះហៅថា ធ្វើបុណ្យផ្លូវចិត្ត ។
ចិត្តំ គុត្តំ សុខាវហំ ចិត្តដែលបុគ្គលទូន្មានបានល្អហើយ រមែងធ្វើឲ្យខ្លួនឯង និងអ្នកដទៃ ទទួលបានសេចក្តីសុខ ព្រោះថាចិត្តអាចផ្តិតជាប់ទាំង
images/articles/2281/Untitled-1-Recovered.jpg
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៨៧៤ ដង)
ពុទ្ធបរិស័ទជាអ្នករក្សាព្រះពុទ្ធសាសនា ត្រូវតែបានដឹងអំពីដំណើរពង្សាវតាក្នុងព្រះពុទ្ធខ្លះ ៗ ដើម្បីងាយស្រួលក្នុងការថែរក្សា និងបានជ្រះថ្លារឹតតែខ្លាំងដោយអំណាចបានដឹង អំពីការត្រាស់ដឹងរបស់ព្រះពុទ្ធ ។ពុទ្ធកាល ឬ គឺកាលដែលព្រះពុទ្ធគង់ព្រះជន្មនៅក៏ ឬហៅបានថាពោធិកាលឬ ពោធិសម័យក៏បាន ។ ពោធិកាលនៃព្រះសក្យមុនីសព្វញ្ញូពុទ្ធ
images/articles/2269/Untitled-1-Recovered.jpg
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៥,៤០៩ ដង)
បច្ចុប្បដ្ឋាន និង បទដ្ឋាន
សីលនេះនោះ ពួកវិញ្ញូជនពណ៌នាថា "មានសេចក្ដីស្អាត ជាបច្ចុប្បដ្ឋាន (ជាផល) ឱត្តប្បៈ និង ហិរិនុ៎ះឯង ជាបទដ្ឋាន (ជាហេតុជាទីតាំង) នៃសីលនោះ។
មែនពិត សីលនេះនោះ មានសេចក្ដីស្អាត ជាបច្ចុប្បន្ន ដែលព្រះមានព្រះភាគត្រាស់ យ៉ាងនេះថា "សីល មានសេចក្ដីស្អាតខាងផ្លូវកាយ, ស្អាតខាងផ្លូវវាចា, ស្អាតខាងផ្លូវចិត្ត" ដូច្នេះ រមែងប្រាកដគឺ
images/articles/2254/Untitled-1-Recovered.jpg
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៧១៧ ដង)
បុគ្គលធ្វើបាបសម្គាល់ថាខ្លួនធ្វើបុណ្យ
( ស្រង់ចាកបិ.អង្គុត្តរនិកាយ លេខ ៤៧ ទំព័រ ៧៩ )
គ្រានោះ ឧគ្គតសរីរព្រាហ្មណ៍ បានក្រាបទូលព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គមានប្រាថ្នានឹងសម្លាប់គោបូជាយញ្ញ ( បញ្ជាក់នៅក្រោយ ) សូមព្រះគោតមដ៏ចម្រើន ទូន្មានប្រៀនប្រដៅខ្ញុំព្រះអង្គ ដោយពាក្យដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ខ្ញុំព្រះអង្គអស់កាលយូរអង្វែង
images/articles/2246/Untitled-1-Recovered.jpg
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៥៥,៧៤៥ ដង)
សុត្តន្តបិដក ខុទ្ទកនិកាយ
ធម្មបទគាថា បិដកលេខ ៥២
សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។
(១១)- ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត (មានចិត្តជាធំ) សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តត្រូវទោស ប្រទូស្ដហើយ ពោលក្ដី ធ្វើក្ដី (នូវទុច្ចរិត) ព្រោះទុច្ចរិតទាំងនោះ ទុក្ខរមែងជាប់តាមបុគ្គលនោះទៅ ដូចកង់រទេះវិលតាមដាន
images/articles/2202/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៦៦១ ដង)
បញ្ញាដែលបានពិចារណា ឃើញសង្ខារធម៌ទាំងឡាយ តែងមានការអស់ទៅ សូន្យទៅនោះព្រោះក្នុងសត្តន្តបិដក ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ ក្នុងភង្គញាណនិទ្ទេស ដែលសម្ដែងអំពីប្រាជ្ញាឃើញ ការអស់ទៅសូន្យទៅបែកធ្លាយទៅនៃសង្ខារធម៌ លោកបានពន្យល់ដោយព្រះអដ្ឋកថា ចំពោះព្រះពុទ្ធដីកា ដែលព្រះអង្គសម្ដែងថា តស្ស ចិត្តស្ស ភង្គំ អនុបស្សតិ គឺសម្ដែងអំពីវិបស្សនា ដែលបានឃើញអំពីការបែកធ្លាយទៅនៃចិត្តនោះ ដែលចិត្តនោះឯង លោកបានលើកជាឧទាហរណ៍ថា រូបារម្មណាចិត្តំ គឺចិត្តដែលមានរូបារម្មណ៍ ឧបជ្ជេត្វាភិជ្ជតិ មានការកើតឡើង និងបែកធ្លាយគឺថាចិត្តនោះឯងដឹងនូវ រូបារម្មណ៍បានជាដើមហើយមានការដែលកើតឡើង និងបែកធ្លាយទៅចំពោះចិត្តដែលមានការដឹងអារម្មណ៍ ហើយមានការបែកធ្លាយទៅគឺចិត្តនោះឯង វិបស្សនាបានឃើញក្នុងព្រះអដ្ឋកថាលោកបានពន្យល់ទៀតថា ព្រោះចិត្តដទៃ។
សភាពនៃជីវិតរបស់យើងជាសង្ខារធម៌ គឺមានការកើត នឹងរលត់ដូចការដែលធ្លាប់បានពិចារណាហើយ គឺមានតំណគ្នារវាងសង្ខារធម៌ ដូច្នេះតំណនៃសង្ខារធម៌នោះឯងដែលធ្វើឲ្យឃើញថា ហាក់ដូចជាមិនបែកធ្លាយ ប៉ុន្តែសេចក្ដីពិតគឺតំណនៃសង្ខារធម៌ ប៉ុន្តែជាមួយគ្នានឹងតំណនៃសង្ខារធម៌ដែលកើតឡើង ចុះត្រង់ការរលត់ទៅនៃសង្ខារធម៌នោះម៉េចក៏យើងមិនឃើញផងទៅព្រោះវាមានតំណនៃការកើតតជាប់គ្នា ដូចជារបស់នោះមិនបែកធ្លាយ អាការៈដែលរលត់ទៅនៃសង្ខារធម៌នោះមិនបែកធ្លាយ អាការៈដែលរលត់ទៅនៃសង្ខារធម៌នោះក៏រលត់ជាប់គ្នាដែរ ការដែលរលត់ជាប់គ្នានេះ ដូចម្ដេចក៏មិនឃើញការរលត់ជាប់គ្នារបស់សង្ខារធម៌ផង ថាមិនបានអប់រំបញ្ញា មិនបានឃើញការកើតប្រាកដនៃសង្ខារធម៌តែមួយលក្ខណៈៗ ម្លោះហើយក៏សម្គាល់ថារបស់នោះទៀង មិនឃើញពីការដែលកើតឡើងនឹងរលត់ទៅយ៉ាងឆាប់រហ័សទេ តែចំពោះការអប់រំបញ្ញារមែងឃើញសង្ខារធម៌ដែលកើតបន្តគ្នា ចំពោះចិត្តវិញ្ញាណនោះរមែងកើតបន្ត។
យើងចង់ឲ្យអ្នកដទៃដូចយើងទៅគេមិនដូចយើង យើងកើតទុក្ខ សួរថា ដែលកើតទុក្ខហ្នឹងមកពីគេមិនដូច ឬ មកពីចិត្តមានទោសចេតសិកប្រកបមកជាមួយរឿងនោះជួយខ្លួនឯងមិនទាន់បានផង ចង់ជួយអ្នកដទៃមិនទាន់ជាបានជួយអ្នកដទៃផង ខ្លួនឯងដួលតូង......! ការសន្សំអធ្យាស្រ័យចរិតផ្សេងៗពីគ្នា ធ្វើម៉េចឲ្យគេដូចយើងបាន។
ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូលចិត្ត១
រៀបរៀងដោយ សាមណេរ ចាន់ សុជន
ដោយ៥០០០ឆ្នាំ