images/articles/1579/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២០,៤១៩ ដង)
ពាក្យថាម៉ែ
ពាក្យថា ម៉ែ ជាពាក្យដែលមានអត្ថន័យសំខាន់ណាស់ ជាពាក្យដែលពីរោះ សើមជ្រួតជ្រាបចូលក្នុងចិត្តរបស់កូនគ្រប់គ្នា ព្រោះម៉ែជាអ្នកមានព្រះគុណដ៏យ៉ាងធំក្រៃលែង គឺជាអ្នកឲ្យនូវឱវាទ ឲ្យសេចក្ដីស្រលាញ់ ឲ្យទ្រព្យសម្បត្តិ ឲ្យបានទទួលការសិក្សា។ ម៉ែជាអ្នកចិញ្ចឹមបីបាច់ថែរក្សាកូន និងជាអ្នកនៅជិតកូនច្រើនជាងអ្នកណាៗទាំងអស់ ទាំងពាក្យថា ម៉ែ គឺជាពាក្យដែល
images/articles/1578/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៦៤៦ ដង)
មកដល់កូនប្រុសសម្លាញ់មាសឪពុក
ឪពុកប្រាថ្នាឲ្យកូនប្រុសជាប្រុសពិតៗ ជាមនុស្សចេះលះបង់ មានសេចក្ដីអត់ធន់ រឹងប៉ឹងស្វាហាប់ មានអធ្យាស្រ័យតស៊ូ ព្យាយាមហើយឆ្លាត មិនលះបង់ចោលនូវមុខនាទី ជាមួយគ្នាផងដែរ ឪពុកសូមឲ្យកូនជាមនុស្សសុខភាពរាបសា មានចរិយាទន់ភ្លន់។
មនុស្សដែលសុភាពរាបសា មានចរិយាទន់ភ្លន់ មិនមែនបានសេចក្ដីថា ជាមនុស្សទន់ខ្សោយនោះទេ។
images/articles/1577/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៣៣៩ ដង)
ចលនាពុទ្ធសាសនា
វឌ្ឍនភាពនៃចលនាព្រះពុទ្ធសាសនា ចាប់តាំងពីព្រះអង្គទ្រង់ត្រាស់ដឹងនូវសច្ចធម៌មក ដរាបទៀបនឹងបរិនិព្វានក៏ចេះតែចម្រើនឡើងជាភិយ្យោភាពលូតលាស់លឿនទៅមុខឥតអាក់។ ពុទ្ធពេចន៍នេះត្រូវបានទទួលជឿអំពីសម្នាក់ព្រះរាជាសេនាបតី មហាមាត្យ ព្រាហ្មណ៍ គហិបតី និងឧបាសក-សិកានាសម័យនោះ តាមរយៈធម្មទេសនារបស់ព្រះអង្គដែលជាពាក្យពិតឥតស្លាប់
images/articles/1576/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៥,៤៨៥ ដង)
ចក្ខុវិស័យពុទ្ធសាសនា
សាសនាគឺជាស្ថាប័ន ឬជាអង្គការមួយ ដ៏មានសារៈសំខាន់ធ្វើតួនាទីនិងចលនាដឹកនាំសង្គម ស្វែងរកសេចក្ដីសុខ និងវឌ្ឍនភាព។ ជាក់ស្ដែង ព្រះពុទ្ធសាសនាជាលិទ្ធិសាសន៍មួយធំជាងគេបណ្ដាច់បរិបូណ៌ ដោយពាក្យពេចន៍ទូន្មានប្រៀនប្រដៅល្អល្អះ ស្រស់បស់យ៉ាងសម្បូណ៌បែប ទាំងជួយដឹកមុខ សង្គមគ្រួសារ សង្គមប្រទេស និងពិភពលោកទាំងមូលនាំទៅរកធ្លុងនៃសុខមួយ
images/articles/1575/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៤,៤៦១ ដង)
សាងមនុស្ស
បណ្ដាការសាងទាំងឡាយ មិនមានការសាងណាឲ្យលំបាកជាងការសាងមនុស្សឡើយ ព្រោះថាការសាងវត្ថុសម្ភារៈផ្ទះសម្បែងជាដើម ពេលដែលចុះដៃសាងទៅហើយ ក៏ឃើញផលសម្រេចជាលំដាប់ៗ មិនយូប៉ុន្មានក៏បានរួចស្រេចបាច់តាមគម្រោងការ ទោះជាមានភ្លាំងភ្លាត់ខ្លះក៏មានតិចដែរ។
ការសាងមនុស្ស លំបាកតាំងតែពីពេលចាប់ផ្ដើមលំបាកទាំងវិធីក្នុងការកសាង
images/articles/1572/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៥៨២ ដង)
ព្រះពុទ្ធសាសនា និងវិទ្យាសាស្ត្រទំនើប
តើព្រះពុទ្ធសាសនាប្រឆាំងនឹងវិទ្យាសាស្ត្រទំនើបដែរទេ?
ក្នុងចំណោមសាសនាធំៗទាំងអស់នៃពិភពលោក ពាក្យទូន្មានរបស់ព្រះសម្មាសម្ពុទ្ធមិនមានជំនាស់ ឬប្រឆាំងធំដុំណាមួយចំពោះរបកគំហើញនៃវិទ្យាសាស្ត្រទំនើបទេ។ ព្រះពុទ្ធសាសនាមិនមានអភូតហេតុដែលបង្កើតឡើង ថែមទាំងមិនមានបំណងសន្មតបាតុភូតធម្មជាតិឲ្យទៅជាហេតុមួយ
images/articles/1571/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៦,២៧៤ ដង)
ចាគៈ
ចាគៈ ប្រែថា ការលះ ឬលះឲ្យ សំដៅដល់ការឲ្យដែលពិតប្រាកដ។ ចាគៈ លះទាំងខាងក្រៅ លះទាំងខាងក្នុង គឺខាងក្រៅលះវត្ថុ ខាងក្នុងលះកិលេស លះលោភៈមិនមានកំណាញ់ហួងហែង មិនប្រាថ្នាផលតបស្នង។
ការឲ្យរបស់ព្រះអរិយសាវ័ក លោកឲ្យដោយចិត្តដ៏ខ្ពង់ខ្ពស់ ផុតស្រឡះពីការសង្ឃឹមផលតបស្នងណាៗទាំងអស់ មិនថាជាលាភ ជាយល ជាសុខ ជាសួគ៌អ្វីឡើយ។
images/articles/1570/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៤៧៥ ដង)
- សេចក្ដីក្រោធមិនល្អឡើយ។
- សេចក្ដីក្រោធជាស្នឹមនៃបញ្ញា ដូចជាស្នឹមនៃសស្ត្រាវុធ។
- សេចក្ដីក្រោធបង្កការវិនាស។
- សេចក្ដីក្រោធញ៉ាំងចិត្តឲ្យកម្រើក។
- បុគ្គលអ្នកក្រោធមិនដឹងថាសេចក្ដីក្រោធគឺជាភ័យដែលកើតឡើងក្នុងខ្លួនឡើយ។
- នៅពេលណាសេចក្ដីក្រោធគ្របសង្កត់ នៅពេលនោះមានតែភាពងងឹតប៉ុណ្ណោះ។
- ពីតិចទៅច្រើន សេចក្ដីក្រោធចេះតែចម្រើនព្រោះមកអំពីការមិនអន់ធន់។
- សេចក្ដីក្រោធជាទីគោចរនៃអ្នកខ្សត់បញ្ញា។
- ទោសៈមានសេចក្ដីក្រោធជាសមុដ្ឋាន។
- គ្រោះអ្វីក៏មិនស្មើរនឹងទោសៈដែរ។
- ចង្រៃកាឡកិណីអ្វីឲ្យដូចជាទោសៈមិនមាន។
- សម្លាប់សេចក្ដីក្រោធបាន ទើបដេកជាសុខ។
- សម្លាប់សេចក្ដីក្រោធបាន ទើបមិនមានសោក។
- បុគ្គលក្រោធរមែងមានពណ៌សម្បុរសៅហ្មង។
- បុគ្គលក្រោធដែលកាន់យកនូវប្រយោជន៍បានហើយ បែរទៅជាកើរក្នុងផ្លូវវិនាសវិញ។
- បុគ្គលដែលត្រូវសេចក្ដីក្រោធគ្របសង្កត់ តែងដើរទៅក្នុងផ្លូវនៃការវិនាសទ្រព្យ។
- បុគ្គលដែលត្រូវសេចក្ដីក្រោធគ្របសង្កត់ តែងដើរទៅក្នុងផ្លូវនៃការវិនាសទ្រព្យ។
- បុគ្គលដែលត្រូវសេចក្ដីក្រោធគ្របសង្កត់ តែងដើរទៅក្នុងផ្លូវនៃការវិនាសយស។
- ញាតិមិត្តទាំងឡាយ រមែងគេចចេញពីមនុស្សដែលត្រូវសេចក្ដីក្រោធគ្របសង្កត់។
- បុគ្គលក្រោធ រមែងមិនឃើញធម៌ រមែងមិនដឹងប្រយោជន៍ មិនដឹងហេតុផល។
- បុគ្គលដែលត្រូវសេចក្ដីក្រោធគ្របសង្កត់ហើយមិនមានសល់អ្វីដែលជាទីពឹងឡើយ។
- បុគ្គលក្រោធ ហ៊ានសម្លាប់សូម្បីតែមាតាបង្កើតរបស់ខ្លួន។
- សេចក្ដីក្រោធជាប្រធាននៃសេចក្ដីវិនាស។
- បុគ្គលក្រោធរមែងដេកជាទុក្ខ។
- បុគ្គលក្រោធរមែងនិយាយច្រើន។
- បុគ្គលក្រោធរមែងនិយាយអាក្រក់។
- ឈ្នះសេចក្ដីក្រោធបានដោយការមិនក្រោធ។
- ឈ្នះខ្លួនឯងប្រសើរជាង។
- បុគ្គលមិនក្រោធតបចំពោះអ្នកដែលក្រោធហើយឈ្មោះថាឈ្នះសង្គ្រាមដែលគេឈ្នះបានដោយកម្រ។
- បុគ្គណាដឹងថាអ្នកដទៃក្រោធហើយ មានសតិស្ងប់រម្ងាប់ បុគ្គលនោះឈ្មោះថាបានបំពេញនូវប្រយោជន៍ទាំងពីរ គឺប្រយោជន៍ខ្លួនឯង និងប្រយោជន៍អ្នកដទៃ។
- ចិត្តនៃបុគ្គលក្រោធ ប្រៀបដូចជាដំបៅ។
- បុគ្គលអ្នកក្រោធច្រើន ដូចរណ្ដៅលាមកដែលគេចាក់ទឹកចូលកូរវឹក បុគ្គលនោះគេមិនគួរសេពគប់ទេ។
- បុគ្គលដែលត្រូវសេចក្ដីក្រោធគ្របសង្កត់ រមែងលះបង់ចោលនូវកុសលធម៌។
- គប្បីលះកាត់នូវសេចក្ដីក្រោធដោយបញ្ញា។
- អំណត់គឺសេចក្ដីអត់ធន់ជាគ្រឿងដុតបង់នូវបាប។
- បុគ្គលណាធ្វើបាបដោយខ្លួនឯង បុគ្គលនោះរមែងសោហ្មងដដោយខ្លួនឯង។
- បុគ្គលណាមិនធ្វើបាបដោយខ្លួនឯង បុគ្គលនោះរមែងមិនសៅហ្មងដោយខ្លួនឯង។
- សៅហ្មងឬមិនសៅហ្មងជារបស់ចំពោះខ្លួន។
- អ្នកដទៃមិនអាចញ៉ាំងអ្នកដទៃឲ្យបរិសុទ្ធបានទេ។
ដកស្រង់ចេញពីសៀវភៅ វិធីរម្ងាប់សេចក្ដីក្រោធ
ដោយ៥០០០ឆ្នាំ
images/articles/1569/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៥,៤៣៨ ដង)
ការពិចារណា ហេតុផល និង បដិបត្តិក្នុងការឲ្យទាន
សូមឲ្យពុទ្ធបរិស័ទទាំងឡាយ ជាមនុស្សធ្ងន់ក្នុងហេតុផល ព្រោះថាអ្វីៗទាំងអស់ក្នុងលោកយើងនេះ សុទ្ធតែមានហេតុផលទាំងអស់។ អំពើអាក្រក់ក៏មានហេតុនៃអំពើអាក្រក់ អំពើល្អក៏មានហេតុនៃអំពើល្អដែរ។ ធម៌ទាំងឡាយសុទ្ធតែកើតពីហេតុ ប្រព្រឹត្តទៅតាមហេតុ ធម៌ទាំងឡាយមិនគួរប្រកាន់ថាជារបស់មាំមួនឡើយ។
images/articles/1564/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៧៩២ ដង)
ពិចារណាអានិសង្សរបស់មេត្តា
ធម៌ដែលផ្ទុយគ្នាពីសេចក្ដីក្រោធ គឺមេត្តា។ សេចក្ដីក្រោធមានទោស បង្កផលអាក្រក់ដ៏ក្រៃលែង យ៉ាងណាមេត្តាក៏មានគុណ បង្កផលល្អច្រើនក្រៃលែងដូច្នោះដែរ។ កាលបើដូចនេះ ទើបគួររម្ងាប់សេចក្ដីក្រោធ ហើយតាំងចិត្តមេត្តាមកជំនួសវិញ ឲ្យមេត្តាហ្នឹងឯង ជួយកម្ចាត់កម្ចាយ និងការពាររាំរាំងសេចក្ដីក្រោធ រហូតដល់បានឈ្នះជាស្នាពរ។
images/articles/1563/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៣៨២ ដង)
ពិចារណាញាតិក្នុងសង្សារវដ្ដ
មានព្រះពុទ្ធវចនៈកន្លែងមួយបានសម្ដែងថា ក្នុងសង្សារវដ្ដ គឺកាលវិលវល់កើតស្លាប់ដែលកំណត់ទីបំផុតខាងដើមមិនបាននេះ សត្វណាដែលមិនធ្លាប់ជាមាតា មិនធ្លាប់ជាបិតា មិនធ្លាប់ជាបុត្រ មិនធ្លាប់ជាធីតានឹងគ្នា សត្វនោះមិនងាយរកបានទេ ដូច្នេះ កាលបើមានហេតុនាំឲ្យក្រោធកើតឡើងពីអ្នកណា គប្បីពិចារណាថា បុគ្គលនោះធ្លាប់ជាមាតារបស់យើង បុគ្គលនោះធ្លាប់ជាបិតារបស់យើង។
images/articles/1562/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,០៧៧ ដង)
ពិចារណាបុព្វចរិយារបស់ព្រះពុទ្ធជាអង្គម្ចាស់
ព្រះពុទ្ធជាអង្គម្ចាស់មុននឹងបានត្រាស់ដឹង ទ្រង់បានបំពេញនូវព្រះបារមីទាំងឡាយ អស់កាលដ៏យូរអង្វែងរហូតមក ទ្រង់បានបំពេញនូវប្រយោជន៍ឲ្យដល់អ្នកដទៃ ដោយព្រះអង្គព្រមលះបង់សូម្បីតែព្រះជន្មរបស់ព្រះអង្គឯង។
ព្រះអង្គកាលដែលត្រូវគេបៀតបៀន ដោយវិធីផ្សេងៗ ទ្រង់មិនក្រោធឡើយ
images/articles/1560/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៩៦៣ ដង)
ពិចារណាថាសត្វមានកម្មជារបស់ខ្លួន
គប្បីពិចារណាថា ទាំងយើងទាំងគេ សុទ្ធតែមានកម្មជារបស់ខ្លួន រៀងៗខ្លួន ធ្វើកម្មអ្វីទុកមកក៏បានទទួលផលនៃកម្មនោះ។ ផ្ដើមដោយការពិចារណាខ្លួនឯងថាបើយើងក្រោធហើយ ទោះជាធ្វើអ្វីក៏ដោយ ការធ្វើរបស់យើងនោះកើតពីទោសៈដែលជាអកុសលមូល កម្មរបស់យើងរមែងជាកម្មអាក្រក់ ដែលនឹងបង្កឲ្យកើតផលអាក្រក់ មានតែសេចក្ដីក្ដៅក្រហាយ មិនជា
images/articles/1558/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៤០៧ ដង)
សុតៈ
សុតៈ គឺជាចំណេះដឹងដែលបានមកអំពីការស្ដាប់ ការរៀន ការអាន។ ការចេះដឹងដែលបានមកអំពីការសិក្សាសីល្បវិទ្យាផ្សេងៗ ទាក់ទងនឹងការងារចិញ្ចឹមជីវិតព្រមទាំងការប្រកបកិច្ចការផ្សេងៗទៀតក្នុងផ្លូវលោកសូម្បីជាសុតៈក៏ដោយ ប៉ុន្តែនៅមិនទាន់បានគ្រប់គ្រាន់សម្រាប់ចូលទៅរកភាពជាអរិយសាវ័កឡើយ។
បុគ្គលម្នាក់ៗ អាចមាននូវសុតៈក្នុងសិល្បវិទ្យាត្រឹមតែមួយមុខ
images/articles/1557/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៧២៣ ដង)
សទ្ធ
សទ្ធា គឺការជឿ ការចុះចិត្តស៊ប់ ការដោតជាប់ដោយចិត្ត ព្រោះបានពិចារណាឃើញហេតុផលដោយបញ្ញា។ មានការចែកជា ៣ ផ្នែកៈ
១- ការជឿ ការចុះស៊ប់ដោតជាប់ទៅក្នុងព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គជាបុគ្គលគំរូ។ ព្រះអង្គទ្រង់បានអះអាងចំពោះសមត្ថភាពរបស់មនុស្សថា មនុស្សអាចត្រាស់ដឹងនូវសច្ចធម៌ គឺចូលដល់ការពិត និងសេចក្ដីល្អដ៏ខ្ពង់ខ្ពស់បំផុតបាន
images/articles/1555/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៥០០ ដង)
សុខនិងទុក្ខនៅក្នុងចិត្ត (ត)
បច្ច័យ ៤ សម្រាប់សេចក្ដីសុខនៃរូបកាយ ហើយក៏នាំឲ្យសប្បាយចិត្តទៅជាមួយផងដែរ ប៉ុន្តែបច្ច័យ ៤ មិនមែនសម្រាប់សេចក្ដីសុខនៃចិត្តដោយត្រង់ពិតនោះទេ។ ធ្វើក៏ដោយ ឲ្យតែមិនបានកម្ចាត់បង់នូវបាបធម៌ក្នុងចិត្ត ដោយគ្រាន់តែនាំមកនូវការរីករាយនៃចិត្តប៉ុណ្ណោះ អ្វីនោះៗ គឺជាគ្រឿងស្រវឹងរបស់ចិត្ត ជាគ្រឿងញៀនដោយពិត។
ចិត្តជាប់ជំពាក់នឹងអ្វីណា