images/articles/1534/__________________________________________.jpg
ផ្សាយ : ២២ មិថុនា ឆ្នាំ២០២៤ (អាន: ១២,៣១៦ ដង)
នៅក្នុងសង្គមគ្រួសារនីមួយៗ តែងមានសុខមានទុក្ខលាយឡំគ្នា ទាំងដែលគ្រប់គ្នាក្នុងក្រុមគ្រួសារមិនប្រាថ្នាទុក្ខ ប្រាថ្នាតែសេចក្ដីសុខហ្នឹងឯង។ចាប់តាំងអំពីមានគំនិតគ្រប់គ្រងផ្ទះមក រហូតដល់រៀបការមានគ្រួសារប្ដីប្រពន្ធកូនចៅ ម្នាក់ៗខំធ្វើការសន្សំទ្រព្យ ដោយបោះបង់ចិត្តខ្លួនឯងចោល ខ្វះការអប់រំទូន្មានធ្វើឲ្យចិត្តមានតែការស្រេកឃ្លាន រហេមរហាម សៅហ្មង ស្មោកគ្រោកមានរោគរួបរឹត រីងរៃរ៉ាំរ៉ៃ កំព្រីកំព្រា រងាតែលតោល។ ដូចពោលមកនវ ឈ្មោះថា បោះបង់ខ្លួនឯងចោលដោយពិត ហើយមិនបានចេះគិតអាណិតខ្លួនឡើយ ព្រោះមានសេចក្ដីដឹងខ្លួនថា ខ្លួនបានប្រឹងប្រែងជួយខ្លួនឯងទៅហើយ ដោយការខំស្វែងរកទ្រព្យសម្បត្តិតែម្យ៉ាង។
ការរស់នៅជាមួយអ្នកដទៃ សូម្បីក្នុងក្រុមគ្រួសារ តើយើងត្រូវការយកឈ្នះគ្នា ឬក៏ត្រូវការសេចក្ដីសុខ។តាមពិត សេចក្ដីសុខជាទិសដៅប្រាថ្នានៃមនុស្សយើងគ្រប់គ្នា ពាក្យថា សុភមង្គល ក៏ជាឈ្មោះនៃសេចក្ដីសុខនេះដែរ ឯសេចក្ដីសុខដ៏សំខាន់នៃជីវិត គឺសុខចិត្ត។សេចក្ដីសុខមានហេតុច្រើនប្រការ ត្រូវចាំថាមិនមែនមានទ្រព្យជាមហាសេដ្ឋីហើយ បានសុខគ្រប់យ៉ាងនោះទេ ហើយក៏មិនមែនទាល់តែជាអ្នកមានទ្រព្យសម្បត្តិច្រើន ទើបអាចរកសេចក្ដីសុខឲ្យខ្លួនឯងនិងអ្នកដទៃបាននោះដែរ។
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថា សម្លាប់សេចក្ដីក្រោធបានរមែងដេកនៅជាសុខ នេះជាការពិតដែលយើងគ្រប់គ្នាត្រូវចាំកុំភ្លេច ហើយត្រូវបដិបត្តិកម្ចាត់ការខឹងក្រោធបន្តិចម្ដងៗ យើងត្រូវតែយល់ដឹងដូចតទៅនេះគឺៈ
ខឹងនឹងគេ គឺដុតចិត្តខ្លួនឯង បើយើងដុតចិត្តខ្លួនឯង យើងហ្នឹងឯងល្ងង់ហើយឆ្កួតទៀត។
ខឹងនឹងគេ គឺអន់ជាងគេ គឺអន់ថយជាងអ្នកដែលយើងខឹងនោះទៅទៀត ដូចជាលុតជង្គង់សូមសេចក្ដីសុខពីគេអ៊ីចឹង។
ខឹងនឹងគេ គឺចាប់ផ្ដើមពីការទាស់ចិត្ត ការទាស់ចិត្តមកពីគិតថា គេហ្នឹងឯងជាអ្នកធ្វើនូវអ្វីៗឲ្យយើងទាស់ចិត្ត តែការពិត មកពីយើងមិនយល់អំពីធម្មជាតិក្នុងមនុស្សហើយយើងប្រកាន់ខុសទៅក្នុងធម្មជាតិនោះឯង។
យើងស្អប់គេ គឺស្អប់ខ្លួនឯង ព្រោះសាងភាពសៅហ្មងឲ្យប្រឡាក់ចិត្តខ្លួនឯងតែប៉ុណ្ណោះ ដោយមិនបានឲ្យភាពសៅហ្មង គឺការស្អប់នោះចូលទៅក្នុងខ្លួនអ្នកដទៃឡើយ។ ដូច្នេះ បើយើងពិតជាស្រឡាញ់ខ្លួនឯងមែន ត្រូវព្យាយាមរក្សាចិត្តរបស់ខ្លួនកុំឲ្យសៅហ្មងឡើយ។
អ្នកដទៃធ្វើល្អមិនបាន ព្រោះមកអំពីមហាកុសលមិនបានកើតឡើងក្នុងចិត្តរបស់គេ មិនមែនមកពីគេមិនធ្វើល្អឲ្យយើងទេ។ អ្វីៗមានហេតុជាបច្ច័យទើបកើតឡើង។ដូច្នេះ យើងត្រូវយល់ថា អ្នកដទៃធ្វើល្អឲ្យខ្លួនគេមិនបានផង មានរឿងអ្វីដែលគេមកធ្វើល្អឲ្យយើងបាន?
អ្នកណាៗ ដែលធ្វើអំពើមិនល្អ និយាយអាក្រក់គិតអាក្រក់ក្នុងលោកនេះនោះ តាមពិត ដោយធម្មជាតិគឺមិនមែនអ្នកនោះធ្វើ និយាយ និងជាអ្នកគិតនោះទេ នេះព្រោះអាស្រ័យហេតុ ៣ ដែលស្ថិតនៅក្នុងសន្ដានតែប៉ុណ្ណោះ។
ហេតុ ៣ គឺ លោភហេតុ ទោសហេតុ និង មោហហេតុ។ បើហេតុ ៣ នេះត្រូវបានលះអស់ពីចិត្តសន្ដានហើយ គឺមិនមានអ្នកណាធ្វើអាក្រក់សោះឡើយ។ ហេតុទាំង ៣ នេះឯង ដូចជាខ្មោចបិសាចដែលស្ថិតនៅក្នុងខ្លួនមនុស្សយើងអ៊ីចឹង។ ដូច្នេះ យើងមិនត្រូវក្រោធខឹងជាមួយមនុស្សណាម្នាក់ឡើយ។
បើយើងមិនក្រោធខឹងហើយ គឺយើងហ្នឹងឯងមាននូវសេចក្ដីសុខ។ សេចក្ដីសុខក្នុងការមិនក្រោធខឹងនេះ ព្រោះបានយល់ដឹងពីធម្មជាតិ ព្រោះមានអំណត់អត់ធន់ និងព្រោះមានមេត្តាជាដើម គឺជាបុណ្យបារមីដ៏ប្រសើរខ្ពង់ខ្ពស់។ បើសម្លាប់សេចក្ដីក្រោធហើយ ក្នុងលោកនេះមិនមានអ្នកណាសម្រាប់ឲ្យយើងសម្លាប់ ឬសូម្បីតែគ្រាន់តែស្អប់នោះឡើយ។ អ្វីៗជុំវិញជីវិតរស់នៅមានតែភាពមនោរម្យ ហាក់ដូចជាវិមានក្នុងព្រហ្មលោក។
រឿងក្នុងគ្រួសារសារសុបិន មានឆៅមានឆ្អិនគួរជិនណាយ
មានទុក្ខកង្វល់ពុំរសាយ លុះដល់ឃ្លាតឆ្ងាយបែរអាល័យ។
ចិត្តជាប់ជំពាក់ក្នុងកាមគុណ មានទុក្ខទារុណធ្ងន់ពេកក្រៃ
ប្រយោជន៍បាត់បង់តាមយប់ថ្ងៃ កាមគុណឧបមេយ្យបីដូចចោរ។
ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ
ដោយ៥០០០ឆ្នាំ
images/articles/1536/___________________________________________________.jpg
ផ្សាយ : ២២ មិថុនា ឆ្នាំ២០២៤ (អាន: ១១,១២៤ ដង)
ការប្រកួតកីឡា គេបានឈ្នះហើយ គេសប្បាយ ឯការបោះឆ្នោត បើមានអ្នកគាំទ្រភាគច្រើន គឺត្រូវឈ្នះហើយបានធ្វើជាអ្នកធំ។នៅក្នុងគ្រួសារ ជារឿងមនោសញ្ចេតនានៃមាតាបិតា ភរិយាស្វាមី កូនប្រុសស្រី ។ល។ ដូច្នេះ មិនមែនជារឿងប្រកួតប្រជែង និងមិនមែនចេះតែប្រកាន់យកមតិភាគច្រើននោះទេ។ ម្នាក់ៗមានតួនាទីរៀងៗខ្លួន ត្រូវចេះគោរពតួនាទីរបស់ខ្លួន មានការអ្វីៗត្រូវពិគ្រោះពិភាក្សាមេគ្រួសារជាអ្នកសម្រេចក្នុងចិត្តការងារ ប៉ុន្តែការសំខាន់គឺម្នាក់ៗត្រូវមានធម៌ក្នុងខ្លួន។
មានធម៌ក្នុងខ្លួន ទើបអាចបណ្ដេញអធម៌ឲ្យចេញពីខ្លួនបាន នេះជាការយកឈ្នះខ្លួនឯង ហើយគ្រប់គ្រងខ្លួនដោយសតិសម្បជញ្ញៈ។មានធម៌ក្នុងខ្លួនឈ្មោះថា មានខ្លួនជាទីពឹង និងមានសុខក្នុងខ្លួនឯង ដោយមិនវង្វេងស្វែងរកសុខក្នុងវត្ថុដទៃ មនុស្សដទៃជាខាងក្រៅឡើយ។មានធម៌ក្នុងខ្លួន នាំឲ្យមិនកើតទុក្ខជាមួយនឹងរឿងគ្រប់យ៉ាង គឺទាន់ពេលភ្លាមៗ ដែលបានទទួលដឹងនូវរឿងនោះឯង។ ការមិនកើតទុក្ខ គឺជាសុខដ៏វិសេសស្រេចតែម្ដង ដោយការស្ងប់តណ្ហា។
មានធម៌ក្នុងខ្លួន ទើបដឹងថាបញ្ហាមិនមែនអ្នកដទៃធ្វើឲ្យខ្លួនឯងទេ គឺបញ្ហានៅក្នុងចិត្តរបស់ខ្លួន ព្រោះតែសេចក្ដីប្រកាន់។ ការមិនប្រកាន់ជាសុខដ៏ក្រៃលែង។មានធម៌ក្នុងខ្លួន នាំឲ្យមិនប្រកាន់ទៅក្នុងរឿងទាំងពួង ព្រោះបានដឹងអំពីធម្មជាតិតាមសេចក្ដីពិត។ ក្នុងជីវិតមនុស្ស សត្វទាំងអស់គឺជាធម្មជាតិ មានរូបធាតុ មាននាមធាតុ ប្រព្រឹត្តទៅតាមហេតុ។
មានធម៌ក្នុងខ្លួន នាំឲ្យយល់ដឹងអំពីធម្មជាតិគ្រប់យ៉ាងថា មិនគួរប្រកាន់មាំឡើយ។ ធម្មជាតិរមែងតែងតែកើតឡើងហើយវិនាសទៅវិញ គឺការវិនាសប្រែប្រួលជាម្ចាស់លើធម្មជាតិ។មានធម៌ក្នុងខ្លួន នាំឲ្យមានចិត្តទំនេរមិនមានកង្វល់ក្នុងការហួងហែងជីវិត ហួងហែងបញ្ចក្ខន្ធឡើយ។ ការមិនកង្វល់ និងការមិនប្រកាន់ទើបជាទីពឹងពិតក្នុងជីវិតនឹងក្នុងព្រះពុទ្ធសាសនា។មានធម៌ក្នុងខ្លួន ទើបដឹងថា សេចក្ដីសុខមិនមែននៅលើការយកឈ្នះអ្នកដទៃនោះទេ គឺសេចក្ដីសុខរមែងមានហេតុនៃសេចក្ដីសុខដោយឡែកផ្សេង មានដូចនេះជាដើមគឺ:
សុខព្រោះមិនបៀតបៀនអ្នកដទៃ
សុខព្រោះសន្សំសេចក្ដីល្អ
សុខព្រោះការព្រមព្រៀងគ្នា
សុខព្រោះមានបញ្ញាយល់ដឹងការពិត
សុខព្រោះការមិនក្រោធខឹង
សុខព្រោះការមិនប្រកាន់
សុខព្រោះការឲ្យអភ័យ
សុខព្រោះការមិនយកទុក្ខមកដាក់ខ្លួន
សុខព្រោះការបានឈ្នះខ្លួនឯង។
រឿងរ៉ាវនៅក្នុងក្រុមគ្រួសារ ពេលខ្លះគឺមិនអាចនាំយកហេតុផលមកជជែកគ្នាបានឡើយ ព្រោះរឿងរ៉ាវវានៅពីលើហេតុផលដែលយើងចង់និយាយទៅទៀត ដូច្នេះមានតែការសម្រួល មានតែសម្បទាន និងការយល់ដឹងអំពីសេចក្ដីពិតហើយព្រមទទួលប៉ុណ្ណោះ ទើបវាជាការល្អ។
មានការបែកបាក់គ្នាច្រើនណាស់ គឺមកអំពីការប្រកាន់ហេតុផលរៀងៗខ្លួន ចង់យកឈ្នះគ្នា ដោយអាងហេតុផលដែលខ្លួនមាន ដោយប្រកាន់ថាហេតុផលរបស់ខ្លួនត្រឹមត្រូវ ឯម្ខាងទៀតមិនមានហេតុផលអ្វីឲ្យត្រឹមត្រូវឡើយ ម្ល៉ោះហើយទីបំផុតចុងក្រោយក៏ត្រូវបែកគ្នា។ ហេតុផលគឺពិតជារបស់ល្អហើយ តែត្រូវប្រើឲ្យសមជាមួយគ្នានឹងករណីព្រមទាំងពេលវេលាផង។
សរុបសេចក្ដីមក បើមានការភ្លាងភ្លាត់អ្វី កុំចេះតែមកបន្ទោសគ្នា ប្រកែកគ្នា ត្រូវមានគុណធម៌ប្រចាំចិត្តសម្រាប់ដោះស្រាយនូវបញ្ហនោះៗ។
រឿងក្នុងគ្រួសាការសម្ដែង ដូចល្ខោនគេតែងលេងប្រឌិត
គួរកុំប្រកាន់ល្ខោនជីវិត សិក្សាការពិតបរមត្ថធម៌។
អ្វីៗបីដូចជាខ្ចីគេ ដូចឆ្អឹងទទេតែបិទជ័រ
កាមគុណបីដូចការតាំងគភ៌ ញាប់ញ័រប្រសូតសោយសោកា។
ទ្រទ្រង់គុណធម៌សាងក្ដីស្ងប់ បានអ្វីគ្រប់ចប់តណ្ហា
អស់ទុក្ខកង្វល់អស់ប្រាថ្នា លែងសោយសោកាសុខពិតហោង។
ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ
ដោយ៥០០០ឆ្នាំ
images/articles/1546/Untitled-1-Recovered.jpg
ផ្សាយ : ២២ មិថុនា ឆ្នាំ២០២៤ (អាន: ២០,៩២២ ដង)
លក្ខណៈមនុស្សពូកែ
មនុស្សយើងពូកែផ្សេងៗគ្នា ខ្លះពូកែខ្លាំង ខ្លះពូកែល្មម ខ្លះពូកែច្រើនមុខ ខ្លះពូកែតែមួយមុខ។ ភាពខ្លាំងពូកែរបស់មនុស្សយើងនេះឯង ធ្វើឲ្យមនុស្សយើងអាចរស់នៅបាន ព្រោះយកភាពខ្លាំងពូកែរបស់ខ្លួននោះមកប្រើក្នុងការប្រកបអាជីវកម្ម ចិញ្ចឹមជីវិតព្រមទាំងក្រុមគ្រួសារ។ អ្នកណាពូកែខ្លាំង អ្នកនោះក៏បានផលតបស្នងច្រើន អ្នកណាពូកែល្មម អ្នកនោះក៏បានផលថយចុះទៅ
images/articles/1543/Untitled-1-Recovered.jpg
ផ្សាយ : ២២ មិថុនា ឆ្នាំ២០២៤ (អាន: ៨,៩២១ ដង)
ពិចារណាថាជាការដាក់ទោសខ្លួនឯងឲ្យសមចិត្តសត្រូវ
ធម្មតាសត្រូវរមែងប្រាថ្នាអាក្រក់ ចង់ឲ្យកើតនូវសេចក្ដីវិនាសហិនហោចដល់គ្នានឹងគ្នា។
មនុស្សក្រោធនឹងសាងនូវសេចក្ដីវិនាសឲ្យដល់ខ្លួនឯងច្រើនយ៉ាង ដោយសត្រូវមិនចាំបាច់ធ្វើអ្វីលំបាកផងក៏បានសមចិត្តរបស់គេ ដូចជា សត្រូវប្រាថ្នា សូមឲ្យវាមិនល្អមិនស្អាត មានពណ៌សម្បុរអាក្រក់ ឬសូមឲ្យវាដេកជាទុក្ខ
images/articles/1542/Untitled-1-Recovered.jpg
ផ្សាយ : ២២ មិថុនា ឆ្នាំ២០២៤ (អាន: ១៨,៤០០ ដង)
យស និង អយស
ការមានយស និងការអត់យស ក៏ជាព្រឹត្តិការណ៍មួយ ដែលសត្វលោកគ្រប់គ្នាត្រូវតែប្រឈមមុខ ដោយមិនអាចជៀសផុត។
យស តែងធ្វើហឫទ័យរបស់មនុស្សជាច្រើនឲ្យសប្បាយរីករាយភ្លើតភ្លើន និងទទួលបានដោយសេចក្ដីសោមនស្ស។
អយស គឺជាព្រឹត្តិការណ៍មួយ ដែលមនុស្សជាច្រើន ភ័យខ្លាច និងមិនចង់ឲ្យកើតឡើងជាដាច់ខាត តែគ្រប់គ្នាមិនអាចគេចវេសបានឡើយ
images/articles/1541/Untitled-1-Recovered.jpg
ផ្សាយ : ២២ មិថុនា ឆ្នាំ២០២៤ (អាន: ១០,១៧១ ដង)
ពិចារណាថាយើងក្រោធគឺសាងទុក្ខឲ្យខ្លួនឯង
គប្បីពិចារណាក្នុង ៧ចំណុចនេះ
១- ប្រហារផ្លូវចិត្តខ្លួនឯងព្រោះសេចក្ដីក្រោធ បើយើងត្រូវចោរបៀតបៀន ក៏ចំពោះតែផ្លូវកាយប៉ុណ្ណោះ ឯចំណែកខ្លួនឯងវិញ ព្រោះការខឹងក្រោធកើតឡើង បានប្រហារ បានបៀតបៀន បានដុតរោលដល់សន្ដានចិត្តរបស់ខ្លួនឯង ព្រោះហេតុនេះ បើយើងគិតថា មេត្តាគេមិនបានទេ គឺសូមកុំភ្លេចមេត្តាខ្លួនឯងឲ្យសោះ
images/articles/1564/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤ (អាន: ១១,៩៩៨ ដង)
ពិចារណាអានិសង្សរបស់មេត្តា
ធម៌ដែលផ្ទុយគ្នាពីសេចក្ដីក្រោធ គឺមេត្តា។ សេចក្ដីក្រោធមានទោស បង្កផលអាក្រក់ដ៏ក្រៃលែង យ៉ាងណាមេត្តាក៏មានគុណ បង្កផលល្អច្រើនក្រៃលែងដូច្នោះដែរ។ កាលបើដូចនេះ ទើបគួររម្ងាប់សេចក្ដីក្រោធ ហើយតាំងចិត្តមេត្តាមកជំនួសវិញ ឲ្យមេត្តាហ្នឹងឯង ជួយកម្ចាត់កម្ចាយ និងការពាររាំរាំងសេចក្ដីក្រោធ រហូតដល់បានឈ្នះជាស្នាពរ។
images/articles/1569/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤ (អាន: ៥,៦០៧ ដង)
ការពិចារណា ហេតុផល និង បដិបត្តិក្នុងការឲ្យទាន
សូមឲ្យពុទ្ធបរិស័ទទាំងឡាយ ជាមនុស្សធ្ងន់ក្នុងហេតុផល ព្រោះថាអ្វីៗទាំងអស់ក្នុងលោកយើងនេះ សុទ្ធតែមានហេតុផលទាំងអស់។ អំពើអាក្រក់ក៏មានហេតុនៃអំពើអាក្រក់ អំពើល្អក៏មានហេតុនៃអំពើល្អដែរ។ ធម៌ទាំងឡាយសុទ្ធតែកើតពីហេតុ ប្រព្រឹត្តទៅតាមហេតុ ធម៌ទាំងឡាយមិនគួរប្រកាន់ថាជារបស់មាំមួនឡើយ។
images/articles/1570/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤ (អាន: ១៧,៧៤៥ ដង)
- សេចក្ដីក្រោធមិនល្អឡើយ។
- សេចក្ដីក្រោធជាស្នឹមនៃបញ្ញា ដូចជាស្នឹមនៃសស្ត្រាវុធ។
- សេចក្ដីក្រោធបង្កការវិនាស។
- សេចក្ដីក្រោធញ៉ាំងចិត្តឲ្យកម្រើក។
- បុគ្គលអ្នកក្រោធមិនដឹងថាសេចក្ដីក្រោធគឺជាភ័យដែលកើតឡើងក្នុងខ្លួនឡើយ។
- នៅពេលណាសេចក្ដីក្រោធគ្របសង្កត់ នៅពេលនោះមានតែភាពងងឹតប៉ុណ្ណោះ។
- ពីតិចទៅច្រើន សេចក្ដីក្រោធចេះតែចម្រើនព្រោះមកអំពីការមិនអន់ធន់។
- សេចក្ដីក្រោធជាទីគោចរនៃអ្នកខ្សត់បញ្ញា។
- ទោសៈមានសេចក្ដីក្រោធជាសមុដ្ឋាន។
- គ្រោះអ្វីក៏មិនស្មើរនឹងទោសៈដែរ។
- ចង្រៃកាឡកិណីអ្វីឲ្យដូចជាទោសៈមិនមាន។
- សម្លាប់សេចក្ដីក្រោធបាន ទើបដេកជាសុខ។
- សម្លាប់សេចក្ដីក្រោធបាន ទើបមិនមានសោក។
- បុគ្គលក្រោធរមែងមានពណ៌សម្បុរសៅហ្មង។
- បុគ្គលក្រោធដែលកាន់យកនូវប្រយោជន៍បានហើយ បែរទៅជាកើរក្នុងផ្លូវវិនាសវិញ។
- បុគ្គលដែលត្រូវសេចក្ដីក្រោធគ្របសង្កត់ តែងដើរទៅក្នុងផ្លូវនៃការវិនាសទ្រព្យ។
- បុគ្គលដែលត្រូវសេចក្ដីក្រោធគ្របសង្កត់ តែងដើរទៅក្នុងផ្លូវនៃការវិនាសទ្រព្យ។
- បុគ្គលដែលត្រូវសេចក្ដីក្រោធគ្របសង្កត់ តែងដើរទៅក្នុងផ្លូវនៃការវិនាសយស។
- ញាតិមិត្តទាំងឡាយ រមែងគេចចេញពីមនុស្សដែលត្រូវសេចក្ដីក្រោធគ្របសង្កត់។
- បុគ្គលក្រោធ រមែងមិនឃើញធម៌ រមែងមិនដឹងប្រយោជន៍ មិនដឹងហេតុផល។
- បុគ្គលដែលត្រូវសេចក្ដីក្រោធគ្របសង្កត់ហើយមិនមានសល់អ្វីដែលជាទីពឹងឡើយ។
- បុគ្គលក្រោធ ហ៊ានសម្លាប់សូម្បីតែមាតាបង្កើតរបស់ខ្លួន។
- សេចក្ដីក្រោធជាប្រធាននៃសេចក្ដីវិនាស។
- បុគ្គលក្រោធរមែងដេកជាទុក្ខ។
- បុគ្គលក្រោធរមែងនិយាយច្រើន។
- បុគ្គលក្រោធរមែងនិយាយអាក្រក់។
- ឈ្នះសេចក្ដីក្រោធបានដោយការមិនក្រោធ។
- ឈ្នះខ្លួនឯងប្រសើរជាង។
- បុគ្គលមិនក្រោធតបចំពោះអ្នកដែលក្រោធហើយឈ្មោះថាឈ្នះសង្គ្រាមដែលគេឈ្នះបានដោយកម្រ។
- បុគ្គណាដឹងថាអ្នកដទៃក្រោធហើយ មានសតិស្ងប់រម្ងាប់ បុគ្គលនោះឈ្មោះថាបានបំពេញនូវប្រយោជន៍ទាំងពីរ គឺប្រយោជន៍ខ្លួនឯង និងប្រយោជន៍អ្នកដទៃ។
- ចិត្តនៃបុគ្គលក្រោធ ប្រៀបដូចជាដំបៅ។
- បុគ្គលអ្នកក្រោធច្រើន ដូចរណ្ដៅលាមកដែលគេចាក់ទឹកចូលកូរវឹក បុគ្គលនោះគេមិនគួរសេពគប់ទេ។
- បុគ្គលដែលត្រូវសេចក្ដីក្រោធគ្របសង្កត់ រមែងលះបង់ចោលនូវកុសលធម៌។
- គប្បីលះកាត់នូវសេចក្ដីក្រោធដោយបញ្ញា។
- អំណត់គឺសេចក្ដីអត់ធន់ជាគ្រឿងដុតបង់នូវបាប។
- បុគ្គលណាធ្វើបាបដោយខ្លួនឯង បុគ្គលនោះរមែងសោហ្មងដដោយខ្លួនឯង។
- បុគ្គលណាមិនធ្វើបាបដោយខ្លួនឯង បុគ្គលនោះរមែងមិនសៅហ្មងដោយខ្លួនឯង។
- សៅហ្មងឬមិនសៅហ្មងជារបស់ចំពោះខ្លួន។
- អ្នកដទៃមិនអាចញ៉ាំងអ្នកដទៃឲ្យបរិសុទ្ធបានទេ។
ដកស្រង់ចេញពីសៀវភៅ វិធីរម្ងាប់សេចក្ដីក្រោធ
ដោយ៥០០០ឆ្នាំ
images/articles/1571/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤ (អាន: ៦,៣៩៤ ដង)
ចាគៈ
ចាគៈ ប្រែថា ការលះ ឬលះឲ្យ សំដៅដល់ការឲ្យដែលពិតប្រាកដ។ ចាគៈ លះទាំងខាងក្រៅ លះទាំងខាងក្នុង គឺខាងក្រៅលះវត្ថុ ខាងក្នុងលះកិលេស លះលោភៈមិនមានកំណាញ់ហួងហែង មិនប្រាថ្នាផលតបស្នង។
ការឲ្យរបស់ព្រះអរិយសាវ័ក លោកឲ្យដោយចិត្តដ៏ខ្ពង់ខ្ពស់ ផុតស្រឡះពីការសង្ឃឹមផលតបស្នងណាៗទាំងអស់ មិនថាជាលាភ ជាយល ជាសុខ ជាសួគ៌អ្វីឡើយ។
images/articles/1575/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤ (អាន: ៤,៧២៦ ដង)
សាងមនុស្ស
បណ្ដាការសាងទាំងឡាយ មិនមានការសាងណាឲ្យលំបាកជាងការសាងមនុស្សឡើយ ព្រោះថាការសាងវត្ថុសម្ភារៈផ្ទះសម្បែងជាដើម ពេលដែលចុះដៃសាងទៅហើយ ក៏ឃើញផលសម្រេចជាលំដាប់ៗ មិនយូប៉ុន្មានក៏បានរួចស្រេចបាច់តាមគម្រោងការ ទោះជាមានភ្លាំងភ្លាត់ខ្លះក៏មានតិចដែរ។
ការសាងមនុស្ស លំបាកតាំងតែពីពេលចាប់ផ្ដើមលំបាកទាំងវិធីក្នុងការកសាង
images/articles/1576/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤ (អាន: ៥,៦៣៦ ដង)
ចក្ខុវិស័យពុទ្ធសាសនា
សាសនាគឺជាស្ថាប័ន ឬជាអង្គការមួយ ដ៏មានសារៈសំខាន់ធ្វើតួនាទីនិងចលនាដឹកនាំសង្គម ស្វែងរកសេចក្ដីសុខ និងវឌ្ឍនភាព។ ជាក់ស្ដែង ព្រះពុទ្ធសាសនាជាលិទ្ធិសាសន៍មួយធំជាងគេបណ្ដាច់បរិបូណ៌ ដោយពាក្យពេចន៍ទូន្មានប្រៀនប្រដៅល្អល្អះ ស្រស់បស់យ៉ាងសម្បូណ៌បែប ទាំងជួយដឹកមុខ សង្គមគ្រួសារ សង្គមប្រទេស និងពិភពលោកទាំងមូលនាំទៅរកធ្លុងនៃសុខមួយ
images/articles/1578/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤ (អាន: ១៥,៧៦៣ ដង)
មកដល់កូនប្រុសសម្លាញ់មាសឪពុក
ឪពុកប្រាថ្នាឲ្យកូនប្រុសជាប្រុសពិតៗ ជាមនុស្សចេះលះបង់ មានសេចក្ដីអត់ធន់ រឹងប៉ឹងស្វាហាប់ មានអធ្យាស្រ័យតស៊ូ ព្យាយាមហើយឆ្លាត មិនលះបង់ចោលនូវមុខនាទី ជាមួយគ្នាផងដែរ ឪពុកសូមឲ្យកូនជាមនុស្សសុខភាពរាបសា មានចរិយាទន់ភ្លន់។
មនុស្សដែលសុភាពរាបសា មានចរិយាទន់ភ្លន់ មិនមែនបានសេចក្ដីថា ជាមនុស្សទន់ខ្សោយនោះទេ។
images/articles/1583/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤ (អាន: ១៤,៥៥៣ ដង)
គុណសម្បត្តិនៃពុទ្ធបរិស័ទល្អ
ពុទ្ធបរិស័ទល្អ គឺជាអ្នកសិក្សាស្រាវជ្រាវរាវរកសេចក្ដីពិត ត្រួតត្រាពិនិត្យនូវសេក្ដីនៃព្រះពុទ្ធភាសិត ជាអ្នកយល់ដឹងនូវហេតុផលបានច្បាស់លាស់ រមែងមាននូវគុណសម្បត្តិដូចតទៅ
១- ធ្ងន់ក្នុងហេតុផល ចេះមើលឃើញកម្ម និងផលវិបាករបស់កម្មទៅតាមទំនងនៃហេតុនៃបច្ច័យ មិនចេះតែជឿងាយៗ ហើយភ្ញាក់ផ្អើលទៅតាមពាក្យដែលគេឃោសនានោះឡើយ។
images/articles/1586/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤ (អាន: ១៥,៤៩៥ ដង)
ទ្រទ្រង់ព្រះពុទ្ធសាសនា
នៅក្នុងអដ្ឋកថា បាបិច្ឆតានិទ្ទេស ខុទ្ទកវត្ថុវិភង្គ គម្ពីរព្រះអភិធម្ម បានសម្ដែងថា បុគ្គលដែលមានបញ្ញាអន់ថយ មានការអង្គុយនៅកណ្ដាលបរិស័ទជាឧបដ្ឋាកទាំងឡាយ ហើយបានពោលថា <<យើងរមែងលះបង់នូវបរិយត្តិ>>ដូច្នេះជាដើម។ (ចំពោះពាក្យទាំងស្រុង ដូចជាពោលថា) កាលដែលយើងត្រួតមើលពួក ៣ នៃធម៌ដែលញ៉ាំងសត្វឲ្យយឺតយូរ (តណ្ហា មានះ ទិដ្ឋិ)
images/articles/1587/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤ (អាន: ១៧,៣១៣ ដង)
ម៉ែគឺជាព្រះក្នុងផ្ទះ
ម៉ែជាអ្នកឲ្យសេចក្ដីស្រលាញ់ ឲ្យការកក់ក្ដៅ ជាអ្នកគ្រប់គ្រង ធ្វើឲ្យកូនគ្រប់គ្នាមានសេចក្ដីដឹងខ្លួនថា អាត្មាអញមានការកក់ក្ដៅក្នុងចិត្តត្បិតមានម៉ែនៅជាមួយ។
ម៉ែគឺជាមិត្តដ៏ពិតប្រាកដ មិនថាក្នុងពេលសុខ ឬពេលទុក្ខឡើយ ទោះបីកូនខុសឆ្គាំឆ្គងយ៉ាងណា ម៉ែតែងឲ្យអភ័យជានិច្ច ម៉ែជាទីប្រឹក្សាដ៏ល្អ និងជាទីទុកចិត្តសម្រាប់កូន