images/articles/656/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,១៥១ ដង)
រឿងសង្ខៈព្រាហ្មណ៏
( ចាក ស. ទ. )
( គុណនៃការធ្វើទាន ចំពោះបុញ្ញក្ខេតដ៏ប្រសើរ )
ក្រុងពារាណសីកាល ពីដើមមានឈ្មោះថា មោឡិនី ។ ពេលនោះ ព្រះពោធិសត្វ កើតជាព្រាហ្មណ៏ឈ្មោះ សង្ខៈ ក្នុងនគរមោឡិនី
images/articles/657/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៧,១៧៥ ដង)
តាមព្រះពុទ្ធតម្រាស់ដែលត្រាស់ដល់ព្រះមាលុក្យបុត្រថា៖
តំ កឹ មញ្ញសិ មាលុក្យបុត្ត យេ តេ ចក្ខុវិញ្ញេយ្យា រូបា អទិដ្ឋា អទិដ្ឋាបុព្វា ។ ន ច បស្សសិ ។ ន ច តេ ហោតិ បស្សេយ្យន្តិ ។ អត្ថិ តេ តត្ថ ឆន្ទោ វា រាគោ វា បេមំ វា ៕
images/articles/659/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២០,៩៦៧ ដង)
" ទោះមានទ្រព្យប៉ុណ្ណា បើក្នុងចិត្តមិនចេះគ្រប់គ្រាន់ទេ ឈ្មោះថា នៅក្ររហាមជានិច្ច "។
សេចក្តីសុខរបស់យើងអ្នកគ្រប់គ្រងផ្ទះមាន ៤ ប្រការដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែង ហើយយើងត្រូវតែធ្វើឲ្យបានគឺ៖
១. អត្ថិសុខ សុខកើតអំពីការមានទ្រព្យ
២. ភោគសុខ សុខចេះប្រើប្រាស់ចាយវាយទ្រព្យ
៣. អនណសុខ សុខមិនជំពាក់បំណុលគេ
៤. អនវជ្ជសុខ សុខការងារប្រាសចាកទោស។
នេះជាសេចក្តីសុខ ៤ប្រការ សម្រាប់យើងជាគ្រហស្ថដែលព្រះសម្ពុទ្ធទ្រង់ជាសព្វញ្ញូ ទ្រង់ជា្របច្បាស់នូវសច្ចធម៌ ប្រកាសសម្តែងជាប្រយោជន៍ដល់យើង មានអធិប្បាយថា៖
អតិ្ថសុខ បានសេចក្តីថា យើងជាអ្នកនៅគ្រប់គ្រងផ្ទះ ការមានទ្រព្យចាត់ជាសេចក្តីសុខមួយយ៉ាងសំខាន់ ដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន គ្រប់ពេលវេលា បើមិនមានទ្រព្យហើយ សេចក្តីសុខក៏គ្មានដែរ តែក៏គប្បីយល់ដែរថា ការបានទ្រព្យនោះមិនមែនបានមកដោយងាយៗឬ ដោយលួច ប្លន់ ឆក់ដណ្តើម កេងប្រវ័ញ្ចនោះទេ ត្រូវតែព្យាយាមពោលគឺសេចក្តីខ្នះខ្នែងដោយកម្លាំងដៃ មានញើសហូរចេញមានជំនាញក្នុងការងាររកស៊ីគ្រប់មុខ ឬមានរបរណាមួយដែលសមត្ថភាពយើងអាចធ្វើបាន ហើយទ្រព្យនោះឯង យើងតែងបានមកដោយធម៌សុចរិតទៀងត្រង់ ធ្វើឲ្យយើងមានសុខសោមនស្សថា ទ្រព្យទាំងឡាយ ដែលបានមកដោយសេចក្តីព្យាយាមរបស់យើង ជាទ្រព្យប្រកបដោយធម៌ បានមកដោយធម៌ របស់អត្មាអញ មិនមែនបានមកដោយទុច្ចរិតនោះទេ នេះហៅថា អត្ថិសុខ ។
ភោគសុខ មានន័យថា សុខកើតពីការចេះប្រើប្រាស់ចាយវាយទ្រព្យ ដែលខ្លួនរកបានមកនោះ ត្រូវបែងចែកទៅក្នុងផ្លូវជាកុសលដូចចិញ្ចឹមមាតាបិតា បុត្រភរិយា ទាសាទាសី កម្មករដែលរួមរស់ក្នុងបន្ទុករបស់ខ្លួន ឲ្យមានសេចក្តីសុខ ព្រោះអាស្រ័យទ្រព្យដែលខ្លូនមាននោះ ។ ម៉្យាងទៀត ចេះចែកធ្វើបុណ្យ ។ ត្រូវចៀសវាងយ៉ាងដាច់ខាត នូវការប្រើប្រាស់ទ្រព្យក្នុងផ្លូវខុសគឺ ចំណាយទៅលើស្រី ស្រា ល្បែង ជាអំពើអបាយមុខ នាំឲ្យវិនាសទ្រព្យសម្បត្តិ ។
អនណសុខ ជាសេចក្តីថា សុខកើតពីការមិនជាប់ជំពាក់បំណុលគេ ធម្មតាអ្នកជាប់បំណុលគេ ទោះតិចក្តីច្រើនក្តីតែងមានសេចក្តីទុក្ខព្រួយខ្លាចក្នុងចិត្តជានិច្ច ក្រែងម្ចាស់បំណុលគេមកតឿនទារ ។ ឯអ្នកមិនជាប់បំណុលនេះ តែមានសេចក្តីសុខសោមនស្សដូច្នេះថា អាត្មាអញមិនជំពាក់បំណុល ទោះតិចក្តីច្រើនក្តី របស់បុគ្គលណាមួយឡើយ នេះហៅថា អនណសុខ ។
អនវជ្ជសុខ មានន័យថា សុខកើតពីការងារប្រាសចាកទោស រាល់ការងារដែលយើងប្រកបក្នុងការរកស៊ីចិញ្ចឹមជីវិតសព្វថ្ងៃ មានការងារខ្លះអាចផ្តល់ទោសកំហុសដល់អ្នកធ្វើដូចជាត្រូវចូលគុក ជាប់ច្រវាក់ និងត្រូវគេដាក់ទោសទណ្ឌកម្មផ្សេងៗ ផលទាំងអស់នេះ បណ្តាលមកពីការងារមិនសុចរិត ។
បុគ្គលអ្នកប្រាថ្នាសេចក្តីសុខ ត្រូវវៀរចាក ការសម្លាប់ ការលួច ឆក់ ប្លន់ ការប្រព្រឹត្តខុសក្នុងកាម និយាយពាក្យកុហក ផឹកទឹកស្រវឹង ហើយបែរមកប្រកបធម៌ល្អ មានការស្រឡាញ់ចំពោះមនុស្សនិងសត្វទូទៅ រកស៊ីក្នុងផ្លូវសុចរិត ត្រេកអរតែនឹងភរិយារបស់ខ្លួន មានភាពស្មោះត្រង់ចំពោះគ្នានឹងគ្នាចម្រើនសតិវៀរចាកគ្រឿងស្រវឹង និងការងារឲ្យស្អាតដោយកាយ ដោយវាចា ដោយចិត្ត ការពិចារណាឃើញអំពើដែលខ្លូនធ្វើសុទ្ធតែល្អ ដូច្នេះចិត្តក៏រមែងត្រេកអររីករាយអ្នកដទៃក៏រាប់អានស្រឡាញ់ចូលចិត្ត សេចក្តីសុខសោមនស្សក៏កើតឡើងព្រោះការងារមិនមានទោសយ៉ាងនេះ ។
យើងជាអ្នកស្រឡាញ់កិត្តិយសកេរ្តិ៍ឈ្មោះ យើងត្រូវតែជាអ្នកមានកាយកម្មសុចរិត វចីកម្មសុចរិត មនោកម្មសុចរិត ។ នៅក្នុងអដ្ឋកថា មនោរថបូរណី អដ្ឋកថាចារ្យសម្តែងថា សុខបីខាងដើមមិនបានចម្រៀកទី១៦ នៃសុខ ដែលកើតអំពីការងារប្រាសចាកទោសឡើយ ។
ព្រោះហេតុនេះ សូម្បីតែយើងមិនមានទ្រព្យសម្បត្តិជាសុខក៏ដោយ ក៏យើងមិនត្រូវទៅធ្វើអំពើលាមកមានការលួចប្លន់ជាដើមឡើយ យើងត្រូវគិតឃើញថា ទ្រព្យដែលមានវាកើតមកអំពីបុណ្យ បើយើងខ្វះបុណ្យហើយ តើទ្រព្យសម្បត្តិបានអំពីទីណា ។ កាលណាយើងក្រ យើងមិនត្រូវរវើរវាយចិត្តពេកទេ ត្រូវធ្វើចិត្តឲ្យស្ងប់ ហើយដោះស្រាយបញ្ហាដែលកើតឡើង ដោយបញ្ញារបស់យើង ។
នៅក្នុងសុត្តន្តបិដក ខុទ្ទកនិកាយ ថេរគាថា ព្រះសីលវត្ថេរពោលថា៖
សីលមេវិធ សិក្ខេថ អស្មឹ លោកេ សុសិកិ្ខតំ សីល ហិ សព្វសម្បត្តឹ ឧបនាមេកិ សវិតំ។
បុគ្គលគប្បីសិក្សានូវសីលឲ្យជាសីល ដែលខ្លួនសិក្សាល្អហើយ ក្នុងលោកនេះ ព្រោះថា សីលដែលបុគ្គលសេពល្អហើយ រមែងបង្អោនមកនូវសម្បត្តិទាំងពួង ។
សីលំ រក្ខេយ្យ មេធាវី បត្ថយានោ កយោ សុខេ បសំសំ វិត្តិលោភញ្ច បេច្ច សគ្គេ បមោទនំ ។
ជនអ្នកមានប្រាជ្ញា កាលចង់បាន នូវសេចក្តីសុខបីយ៉ាង គឺការសរសើ១ ការបាននូវសេចក្តីត្រេកអរ១ ការលះលោកនេះទៅហើយ រីករាយក្នុងស្ថានសួគ៌១ គប្បីរក្សានូវសីល ។
មានសំនួរសួរថា ហេតុអ្វីបានជាព្រះថេរពោលថា អ្នកមានសីលតែងមានទ្រព្យសម្បត្តិ ឆ្លើយថា អ្នកមានសីលជាអ្នកមិនប្រមាទក្នុងកិច្ចការងារទាំងពួង ។ បុគ្គលដែលជាអ្នកមានសីលទោះធ្វើការអ្វី ក៏ជាអ្នកធ្វើដោយមានស្មារតីប្រុងប្រយ័ត្នជានិច្ច ជាអ្នកមិនធ្វេសប្រហែសឡើយ ព្រោះថា មនុស្សមានសីលជាអ្នកមាននូវ អប្បមាទធម៌ក្នុងខ្លួន ធ្វើការជាអ្នកប្រាកដប្រជាពេលសម្រាកដឹងនូវពេលសម្រាកមិនដើរលេង មិនខ្ជីខ្ជាការងារ ស្ថិតនៅក្នុងទីណា ក៏គេស្រឡាញ់រាប់អានគ្រប់ៗគ្នា ។ ដោយមានធម៌ក្នុងខ្លួនគឺការមិនធ្វេសប្រហែសនេះហើយ ទើបបានទទួលលទ្ធផលជាអ្នកមានទ្រព្យសម្បត្តិ និងញាតិមិត្តជិតខាងច្រើន ។ មនុស្សជាកល្យាណមិត្តតែងរាប់រកមនុស្សដែលជាអ្នកមានសីល ទោះបីយើងខាតជំនួញជួញដូរអ្វីមួយ ក៏មនុស្សដែលជាកល្យាណមិត្តដ៏ល្អរបស់យើង នឹងជួយដោះទុក្ខឲ្យរួចផុតពីភាពលំបាកនោះបានដែរ ។ ព្រោះហេតុនោះ អ្នកមានសីលតែងមាននូវទ្រព្យ និងកិត្តិយសល្អ ព្រមទាំងសេចក្តីសរសើរពីញាតិមិត្តបងប្អូនគ្រប់ៗកាល ។
អធនស្សុ រសង្ខាទា អពលស្ស ហតា នរា អបញ្ញស្សុ វាក្យាកថា ឧម្មត្តកសមា ឥមេ ។
ជនអ្នកខ្សត់ចង់ស៊ីរសខ្ពស់ខ្ពង់ ជនអ្នកអត់កម្លាំងចង់ចម្បាប់
ជនអ្នកឥតបញ្ញាចង់ថ្លែងស័ព្ទ ជនបីនេះរាប់ទុកសើ្មឆ្កួត ។
អ្នកអត់ធនធាន ចង់ទទួលទាន រសឆ្ងាញ់លើសលែង
ជនឥតកម្លាំង ចង់តាំងប្រឡែង ចម្បាប់ទាត់ប៉ែង
សម្តែងអំនួត ។
ជនឥតប្រាជ្ញា ល្មោភថ្លែងចរចា ប្រាថ្នាគេអួត
ជនបីនេះប្រើ ទុកស្មើគេឆ្កួត ព្រោះឡើងអំនួត
លោ្មភហួសប្រមាណ។
ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ សរសេរដោយ ឧបាសក វ៉ាន់ ចាន់សារ៉ែន។
ដោយ៥០០០ឆ្នាំ
images/articles/662/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,១៨២ ដង)
រឿងស្រ្តីពីរនាក់ចងពៀរនឹងគ្នា
( ចាក ធ. ខុ. )
( អ្នកធ្វើបាបគេ ត្រូវគេធ្វើបាបខ្លួនវិញ )
មានស្រ្តីម្នាក់ជាស្ត្រីដែលឥតកូន ខ្លាចក្រែងប្តីយកប្រពន្ធមួយទៀត នឹងត្រួតត្រាលើខ្លួន នាងក៏ទៅដណ្តឹងស្ត្រីម្នាក់មក
images/articles/663/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៦១១ ដង)
រឿងនាងអសិតាភូ
(ចាក អ. ទុ.)
(ប្រាថ្នាហួសហេតុ នាំឪ្យអន្តរាយ)
កាលកន្លងទៅហើយ មានព្រះរាជបុត្រ ព្រះចៅពារាណសីមួយអង្គ ព្រះរាជបិតាមិនគាប់ព្រះរាជហឫទ័យ ទ្រង់បំបោះបង់ព្រះរាជនិវេសន៏ បាននាំព្រះរាជទេពី របស់ទ្រង់ព្រះនាម
images/articles/665/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៨,៤៨៨ ដង)
រឿងទីឃាវុកុមារ
( ចាក ធ. ខុ. )
( សេចក្តីអត់ធន់ ងាយសម្រេចប្រយោជន៏គ្រប់យ៉ាង )
កាលព្រះបាទព្រហ្មទត្ត គ្រងរាជសម្បត្តិក្នុងក្រុងពារាណសី ដែនកាសី ព្រះបាទទីឃីតិ គ្រងរាជសម្បត្តិ
images/articles/666/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៧៩៨ ដង)
រឿងប្រេតញីស៊ីកូនម្តង៥
( បេ. ខុ. )
( ការស្បថទាំងបំពាន មានផលដូចសម្បថ )
កាលអង្គសម្តេចព្រះបរមសាស្តា ទ្រង់គង់សម្រេចសម្រាន្តព្រះឥរិយាបថ ក្នុងក្រុងសាវត្ថី មានប្រេតញីមួយរូបស៊ីកូនឯងម្តង៥ ។កាលពីអតីតជាតិ ប្រេតញីនោះជាស្រ្តីមួយរូបដែលត្រូវជាភរិយា កុដុម្ពីម្នាក់ក្នុងក្រុងសាវត្ថីនោះដែរ តែនាងជាស្ត្រីអាឥតមានកូនម្នាក់សោះ ។
ថ្ងៃមួយពួកញាតិទាំងឡាយ និយាយទៅកាន់កុដុម្ពីនោះថា ភរិយារបស់អ្នកឯងជាស្ត្រីអាឥតមានកូន ចូរឯងរកភរិយាដទៃមកក្រែងមានកូន នឹងបានតពូជពង្សវង្សត្រកូលទៅទៀត ។
ភរិយាក៏និយាយទៅកាន់កុដុម្ពីនោះថាខ្ញុំជាស្ត្រីអាគ្មានកូនទេ ពូជពង្សវង្សត្រកូលមុខជានឹងត្រូវរលត់ផុត ត្រឹមនេះមិនខានឡើយ ដើម្បើបន្តពូជរបស់អ្នក ចូរអ្នករកភរិយាមួយមកទៀតចុះ ។
កុដុម្ពីដោយឃើញភរិយាខ្លួនព្រមហើយ ក៏យកប្រពន្ធមួយទៀត ក៏ចូរស្តីដណ្តឹងនាងកុមារិកាម្នាក់ មកជាភរិយា ។ ភរិយាក្រោយនេះនៅរួមរស់ជាមួយកុដុម្ពីមិនយូរប៉ុន្មាន ក៏មានគភ៏ ។
ឯស្ត្រីអាបានឃើញនាងកុមារិកានោះមានគភ៏ បែរជាគិតថា នាងមានកូនមិនយូរទេនាងនឹងបានជាមេផ្ទះធំ ត្រូតលើអញជាមិនខាន អញត្រូវរកឧបាយកល ពន្លូតគភ៏នោះទើបបាន ។
គិតហើយនាងក៏ជួលបរិព្វាជកម្នាក់ ដែលប្រសប់ខាងផ្សំថ្នាំ សម្រាប់ពន្លូតគភ៏ ។ លុះបរិព្វាជកផ្សំថ្នាំយកមកឪ្យនាង ហើយផ្តាំថា " ចូរនាងយកថ្នាំនេះដាក់លាយនឹងបាយឪ្យស៊ី គភ៏នោះនឹងរលូត " ស្ត្រីនោះធ្វើតាមបណ្តាំ ក៏សម្រេចដូចបំណងមែន ។
កាលគភ៏នោះរលូតផុតទៅ នាងកុមារិកានោះ ក៏និយាយរឿងរ៉ាវប្រាប់ដល់ស្វាមី ម្តាយ និងញាតិទាំងអស់របស់ខ្លួន អំពីគំនិតអាឃាដព្យាបាទរបស់ស្ត្រីនោះ ឯពូកញាតិបានស្តីបន្ទោសស្ត្រីអានោះជាច្រើន តែស្ត្រីនោះមិនព្រមទទួលការពិតនោះទេ ហើយហ៊ានស្បថទាំងបំពានថា បើនាងបានធ្វើអំពើអាក្រក់ដូចនេះមែន សូមឪ្យធ្លាក់រងទុក្ខវេទនាក្នុងនរក រួចពីនោះមកកើតជាប្រេតស៊ីកូនឯង សូមឪ្យអត់បាយក្រហាយទឹក ឪ្យមានខ្លូនធំក្លិនស្អុយរុយរោមជានិច្ច ។
ដោយអំណាចបាបកម្ម លុះដល់ពេលរលាយកាយទៅ ស្ត្រីអានោះក៏ធ្លាក់ទៅសោយទុក្ខក្នុងនរក រួចបានត្រលប់ពីនរកមកកើតជាប្រេតញីអាស្រ័យនៅក្បែរភូមិនោះ ។
កាលនោះមានព្រះថេរៈ ៨អង្គគង់ចាំព្រះវស្សានៅក្នុងជនបទមួយ លុះចេញវស្សាក៏និមន្តចូលទៅក្រុងសាវត្ថី ដើម្បើនមស្សការព្រះបរមគ្រូ បានចូលទៅសម្នាក់អាស្រ័យ ក្នុងព្រៃរបោះមួយកន្លែង ដ៏ប្រកបដោយម្លប់សែនត្រជាក់ មានទឹកថ្លាឆ្វង់ ។
ឯប្រេតញីនោះបានសំដែងកាយឪ្យព្រះថេរៈទាំងឡាយនោះឃើញ ទើបព្រះថេរៈ៧អង្គសូត្រជាបទគាថាថា៖នាងគ្មានសំពត់ស្លៀក មានខ្លូនអាក្រក់ក្រៃ មានក្លិនស្អុយអសោចិ មានរុយរោមពេញទាំងខ្លូន មកនៅអាស្រ័យក្នុងព្រៃនេះ ព្រោះធ្វើកម្មអ្វី ?
នាងប្រេតបានរៀបរាប់អំពីអំពើអាក្រក់របស់ខ្លួន ដោយបញ្ជាក់ថា ខ្ញុំធ្លាក់ខ្លួនទៅសោយទុក្ខក្នុងនរករួចបានកើតជាប្រេតនៅទីនេះ ក្នុងវេលាព្រឹកខ្ញុំរលូតកូន៥មកហើយខ្ញុំស៊ីអស់ទៅ វេលារសៀលរលូត៥ទៀត ស៊ីអស់ទៀតទៅ ទុកជាខ្ញុំស៊ីដូច្នោះ ក៏នៅតែមិនចំអែតដែល ក្នុងចិត្តខ្ញុំម្ចាស់មានសេចក្តីក្តៅក្រហាយ ស្រេកឃ្លានដូចមិនដែលបានអាហារ ។
ព្រះថេរៈសួរបន្តរទៀតថា ចុះនាងធ្វើកម្មដូចម្តេច ? នាងប្រេតទូលទៀតថា បពិត្រព្រះករុណា ! កាលពីជាតិមុនខ្ញុំម្ចាស់ជាស្ត្រីអា រួមស្វាមីជាមួយនាងកុមារិកា ជាប្រពន្ធចុង ក្រោយមកនាងកុមារិកាមានគភ៏ ខ្ញុំម្ចាស់មានចិត្តឫស្យា ព្យាយាមពន្លូតគភ៏របស់នាង ។
ឯស្វាមីនិងមាតាបានស្តីបន្ទោស ហើយខ្ញុំម្ចាស់បានមុសាវាទ ដោយស្បថថា បើខ្ញុំម្ចាស់ពន្លូតគភ៏មែន សូមឪ្យខ្ញុំស៊ីកូនមួយថ្ងៃ ១០ មានក្លិនស្អុយរុយរោមពេញខ្លួន ។ ដោយសេចក្តីបំពាននេះធ្វើឪ្យខ្ញុំម្ចាស់ មកសោយទុក្ខក្នុងនរក ហើយមកស៊ីកូនឯង ។
ទូលពុទ្ធដិកាថ្វាយព្រះថេៈរួច បានផ្តាំថា សូមព្រះករុណាមេត្តានិមន្តទៅប្រាប់កុដុម្ពីនោះឪ្យថ្វាយទានដល់ព្រះករុណាម្ចាស់ផង ហើយសូមឧទិ្ទសកុសលផលបុណ្យមកចែក ខ្ញុំម្ចាស់ទទួលទានផង ដើម្បើឆាប់រួចពីប្រេតនេះ ។
ព្រះមហាថេរៈប្រកបដោយសេចក្តីមេត្តា ក៏និមន្តទៅផ្ទះកុដុម្ពីនោះ អធិប្បាយអំពីបណ្តាំនាងប្រេតញី កុដុម្ពីបានចាត់ចែងឧទ្ទិសផលឪ្យប្រេតញី ដោយសទ្ធាជ្រះថ្លាក្រៃលែង គ្រាដែលនាងប្រេតបានរំដោះទុក្ខទោស ក៏បានសោយសម្បត្តិដ៏សែនមនោរម្យ ។
ឯនាងប្រេតក៏សំដែងកាយឪ្យកុដុម្ពីបានឃើញ ។ ព្រះមហាថេរៈបានយករឿងទាំងនេះទូលថ្វាយព្រះបរមសាស្តា ព្រះអង្គបានបញ្ចាក់កម្មដ៏អកុសលនេះ លុះចប់ដល់មហាជន ក៏បានសម្រេចនូវអរិយធម៏គ្រប់ ៗ គ្នា ។
វាយអត្តបទបញ្ចូលដោយ កញ្ញា ហេង សំដាណែត ។
ដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។
ដោយ៥០០០ឆ្នាំ
images/articles/667/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៧,២៥៧ ដង)
រឿងប្រេតញីឈ្មោះឧត្តរមាតា
( ចាក បេ. ខុ. )
( ទោសនៃការដាក់បណ្តាសាកូនរបស់ខ្លួន )
សម័យមួយ ព្រះកង្ខាររេវតត្ថេរ កំពុងសម្រាកក្នុងវេលាពេលថ្ងៃក្បែរឆ្នេរ ទន្លេគង្គា ។ ពេលនោះមានប្រេតញីមួយ
images/articles/668/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៩៥២ ដង)
រឿងសុជាតមាណព
( ចាក បេ. ខុ. )
( ព្រះធម៏អាចរម្ងាប់សេចក្តីសោកបានឆាប់រហ័ស )
កាលព្រះបរមសាស្តាពេជ្ញតាញាណ ព្រះអង្គគង់សម្រាន្តព្រះឥរិយាបថ នៅក្នុងសុគន្ធកុដិ នៃវត្តជេតពន មានកុដុម្ពីម្នាក់នៅក្នុងក្រុងសាវត្ថីបិតា អនិច្ចកម្មទៅ
images/articles/669/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៣១,២៤៦ ដង)
រឿងខេមកសេដ្ឋីបុត្រ
( ចាក ធ. ខុ. )
( ផលនៃសេចក្តីប្រាថ្នាខុសគន្លងធម៏ ជាទោសក្នុងលោក )
កាលព្រះសាស្តាគង់នៅវត្តជេតពន ព្រះអង្គទ្រង់ប្រារព្ធនឹងសេដ្ធីម្នាក់ឈ្មោះ ខេមក ជាក្មួយអនាថបិណ្ឌិក ។ មានសេចក្តីដំណាលថា
images/articles/670/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៦៩១ ដង)
រឿងអម្ពតាបស
( ចាក អ. ជា )
( សេចក្តីសង្គ្រោះ ជាមហាស្នេហ៍ពូកែបំផុតក្នុងលោក )
ក្នុងអវសរដែលកន្លងទៅហើយ មានព្រះរាជាមួយអង្គព្រះនាមព្រហ្មទត្ត សោយរាជសម្បត្តិក្នុងក្រុងពារាណសី ។ កាលនោះព្រះសម្ពុទ្ធបរមគ្រូ
images/articles/671/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៥៤៧ ដង)
រឿងអាយលម្ពាយចាប់ពស់
( ចាក ម. វា. )
( គុណនៃព្រះរតនត្រ័យ ជាឪសថវិសេសបំផុតក្នុងលោក )
កាលសាសនាព្រះសម្ពុទ្ធព្រះនាមកស្សប ព្រះអង្គបរិនិព្វានហើយ ។ កាលនោះមានពួកពុទ្ធបរិស័ទនាំគ្នាសាងព្រះចេតិយមាសវិចិត្រដោយកែវ ៧ប្រការកំពស់ ១ យោជន៏ ។ មនុស្សទាំងឡាយក្នុងសម័យនោះច្រើនជាសម្មាទិដ្ធិ តែងសូត្រធម៌រំឮកគុណព្រះរតនត្រ័យថា ៖ នមោ ពុទ្ធាយ នមោ ធម្មាយ នមោ សង្ឃាយ ដូច្នេះគ្រប់ៗគ្នា ។
កាលនោះមានព្រានម្នាក់ធ្វើអាយលម្ពាយចាប់ពស់ ជាមនុស្សមិច្ឆាទិដ្ធិ មិនជ្រះថ្លាក្នុងគុណព្រះរតនត្រ័យ ត្រេកអរតែក្នុងការចាប់ពស់ លុះចាប់បានហើយយកមកបង្រៀនឲ្យលេងល្បែងផ្សេងៗ ជួលឲ្យអ្នកនគរមើលយកថ្លៃឈ្នួលចិញ្ចឹមជីវិត ។ថ្ងៃមួយអាយលម្ពាយ ឮពួកពុទ្ធបរិស័ទ នាំគ្នាសូត្រថា ៖ នមោ ពុទ្ធាយ ដូច្នេះ ក៏សើចចំអកធ្វើត្រាប់តាម ហើយដើរទៅរកចាប់ពស់ក្បែរដំបូកមួយ ។
គ្រានោះមាននាគរាជមួយ មានឫទ្ធិច្រើនជ្រះថ្លាក្នុងគុណព្រះរតនត្រ័យ បានទៅបូជាគោរពព្រះចេតិយដែលបញ្ចុះព្រះសារីរិកធាតុ ព្រះសម្ពុទ្ធព្រះនាមកស្សប ។ គោរពបូជាព្រះចេតិយហើយលូនត្រឡប់ទៅវិញ ក៏ជួបនឹងអាយលម្ពាយ ៗ ឃើញនាគរាជនោះស្ទុះចូលទៅជិតហើយរាយមន្តដើម្បីនឹងចាប់ ។ នាគរាជឮមន្តនោះហើយក៏កើតទោសៈក្រេវក្រោធ ស្ទុះដេញអាយលម្ពាយនោះវិញ បំណងនឹងចឹកសម្លាប់ ។
អាយលម្ពាយដឹងថាជានាគរាជមិនស្តាប់មន្តខ្លួនហើយ ក៏ភិតភ័យជាខ្លាំងប្រឹងស្ទុះរត់គេចដោយរហ័ស មិនបានស្ងោកមើលក្រោម ក៏ទង្គិចនឹងថ្មដួលភ្លាត់មាត់ថា ៖ នមោ ពុទ្ធាយ ៗ ព្រោះធ្លាប់មាត់កាលធ្វើត្រាប់តាមគេ ។ ឯនាគរាជគ្រាន់តែឮថា នមោ ពុទ្ធាយ ដូច្នេះ ក៏រលត់បាត់នូវក្តីក្រោធមួយរំពេច ហាក់ដូចជាដុំភ្លើងធ្លាក់ចុះក្នុងទឹក ទើបនិយាយទៅរកអាយលម្ពាយថា ម្នាលសំឡាញ់អ្នកកុំភ័យឡើយ យើងមានសេចក្តីជ្រះថ្លាចំពោះអ្នកក្រៃពេក សូមអ្នកទទួលយកគ្រឿងបណ្ណាការនេះចុះ ។
នាគរាជក៏ខ្ជាក់ផ្កាមាស ៣ ដុំតម្លៃ ១ ពាន់កហាបណៈ អ្នកយក ១ដុំទៅបូជាព្រះចេតិយ យកបុណ្យរបស់អ្នកចុះ ១ដុំ ទៀតយកទៅបូជាចេតិយឲ្យខ្ញុំ ១ដុំទៀតអ្នកយកទៅលក់យកលុយចិញ្ចឹមជីវិតចុះ ។អាយលម្ពាយក៏មានសេចក្តីជ្រះថ្លា ចំពោះគុណព្រះរតនត្រ័យយ៉ាងមុតមាំ បានថ្វាយខ្លួនជាឧបាសកតាំងពីពេលនោះមក លុះស្លាប់ទៅបានទៅកើតក្នុងស្ថានសួគ៌ បរិបូណ៏ដោយទិព្វសម្បត្តិជាសុខក្សេមក្សាន្ត អស់កាលដ៏យូរអង្វែង ។
វាយបញ្ចូលអត្តបទដោយ កញ្ញា ហេង សំដាណែត ។
អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។
ដោយ៥០០០ឆ្នាំ
images/articles/672/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,៦៥១ ដង)
រឿងនាងកាញ្ចនទេវី
( ចាក ម. វា. )
( គុណនៃការបូជាបាត្រ ព្រះសម្ពុទ្ធនិងអានិសង្ឃស្តាប់ទេសនា )
កាលព្រះសម្ពុទ្ធបរមគ្រូ បរិនិព្វានហើយ ពួកពុទ្ធបរិស័ទទាំងឡាយក្នុងទេវបុត្តនគរនាំគ្នាយកបាត្រ ព្រះសម្ពុទ្ធទៅបញ្ចុះក្នុងចេតិយកែវ មុនបញ្ចុះក្នុងចេតិយនោះព្រះរាជាបានចាត់ចែងធ្វើក្បួនហែយ៉ាងអស្ចារ្យ គឺឪ្យរាជបុរសហៅជាងទងជាច្រើនអ្នកមក ឪ្យយកដើមឫស្សី ១ ដើមយ៉ាងធំមករចនាស្រោបមាសរំលេចដោយកែវ ៧ ប្រការ យកបាត្រដាក់ភ្ជាប់លើចុងឫស្សី ហើយលើកឡើងដម្កល់លើរាជរថមាស ហែប្រទក្សិណទីក្រុងបីជុំ ទើបនាំចូលទៅបញ្ចុះក្នុងចេតិយកែវ ប្រជុំគ្នាធ្វើបុណ្យសម្ពោធឆ្លងអស់រយៈ៧ ថ្ងៃ មានធម្មកថិកសំដែងធម៌ទេសនារាល់រាត្រី ។
ពួកមនុស្សនិងទេវតា នាគ គ្រុឌ ជាច្រើនបាននាំគ្នាមកស្តាប់ធម្មទេសនា ។កាលនោះមាននាគរាជមួយមានឫទ្ធិអស្ចារ្យបានមកស្តាប់ធម្មទេសនា បានឃើញនារីម្នាក់មានរូបល្អស្រស់ប្រិមប្រិយ ជាស្រ្តីមានសទ្ធាមាំក្នុងព្រះពុទ្ធសាសនា ។
នាគរាជមានសេចក្តីស្នេហា និមិ្មតជាមាពណទៅនិយាយលួងលោមនាង យកនាងជាភរិយា នាងមិនព្រម ក៏មានសេចក្តីក្រោធខឹងនិម្មិតខ្លួនជាពស់នាគយ៉ាងធំ រុំព័ទ្ធនាងនោះជិតតាំងពីបាតជើងឡើងទៅ ហើយបើកពពារគ្របបិទពីលើ បំណងឪ្យនាងស្លាប់ ប៉ុន្តែនាងតាំងចិត្តមាំក្នុងការគោរពព្រះចេតិយ និងព្រះធម៌ទេសនាតែម្យ៉ាង ឥតរំភើបញាប់ញ័រអ្វីឡើយ មិនយូរប៉ុន្មាន នាគរាជក្តៅក្រហាយរលាភ្នែនស្ទុះចេញឆ្ងាយពីនាង នឹកស្ងើចអស្ចារ្យ កើតសេចក្តីជ្រះថ្លាចំពោះនាង ទើបនិមិ្មតខ្លូនមានពពា ១រយឪ្យនាងអង្គុយពីលើក្នុងទីកណ្តាលពុទ្ធបរិស័ទ ហើយបូជាដោយកហាបណៈជាច្រើនពាន់ ។
ចំណែកពុទ្ធបរិស័ទ ទាំងឡាយឃើញហេតុអស្ចារ្យដូច្នេះហើយ កើតសេចក្តីជ្រះថ្លានាំគ្នាយកកហាបណៈ ទៅបូជានាងរួមទាំងអស់ ១៨កោដិ ។
នាងបានសម្បត្តិច្រើន ដូច្នេះហើយខំធ្វើទានសីលដរាបដល់អស់អាយុ ក៏ទៅចាប់កំណើតកើតក្នុងផ្ទៃអគ្គមហេសីនៃព្រះមហាក្សត្រ ក្នុងទេវបុត្តនគរ ដល់ពេលដែលប្រសូតមានហេតុអស្ចារ្យ ភ្លៀងកែវ ៧ ប្រការធ្លាក់ចុះមកពេញទេវបុត្តនគរ ទាំងមូលទើបព្រះបរមរាជវង្សានុវង្ស ថ្វាយព្រះនាមថា កញ្ចនទេវី ។
ឯនាងកញ្ចនទេវីនេះ មានរូបល្អស្រស់ដូចរូបទេពអប្សរ មានពន្លឺផ្សាយចេញពីកាយប្រវែងមួយហត្ថ ជានិច្ចដោយអានិសង្ឃដែលនាងបានបូជាបាត្រព្រះសម្ពុទ្ធ និងអានិសង្ឃស្តាប់ធម៌ទេសនា ។
ស្តេចក្នុងជម្ពូទ្វីបទាំងមូលនាំគ្នាបញ្ជូនគ្រឿងបណ្ណាការមកថ្វាយព្រះរាជបិតា ដើម្បីដណ្តឹងនាង នាងមិនព្រមយក ព្រោះជាស្ត្រីមាននិស្ស័យខ្ពស់ នាងសូមអង្វរព្រះរាជបិតា សូមចេញចាកព្រះរាជនិវេសន៏ ទៅបួសក្នុងសំណាក់ភិក្ខុនី ព្រះរាជបិតាក៏ទ្រង់ព្រះរាជាអនុញ្ញាតតាមសូម ទើបដង្ហែនាងចេញពីព្រះរាជនិវេសន៏យ៉ាង មហោឡារឹកទៅបួសជាភិក្ខុនី មិនយូរប៉ុន្មាន នាងបានសម្រេចអរហត្តផល ព្រមទាំងបដិសម្ភិទា មាននាមប្រាកដថា កញ្ចនថេរី ដល់អស់អាយុក៏និព្វានទៅ ។
អត្តបទនេះវាយបញ្ចូលដោយ កញ្ញា ហេង សំដាណែត ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។
ដោយ៥០០០ឆ្នាំ
images/articles/673/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៦១,២៤៥ ដង)
រឿងខ្មោចយក្ខនិងកូនក្មេងតូច
( ចាក ម. វា. )
( អានិសង្ឃនៃការរលឹកនូវពុទ្ធគុណ )
ក្នុងពុទ្ធសម័យ មានបុរសសម្មាទិដិ្ធម្នាក់រកស៊ីកាប់អុសលក់ ។ ថ្ងៃមួយបាននាំកូនតូចទៅកាប់អុសជាមូយផង ។ ដល់ពេលល្ងាចនាំកូន
images/articles/674/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៥,៥៤៤ ដង)
រឿងវិសមលោមរាជកុមារ
( ចាក ម. វា. )
( ផលនៃការធ្វើទានដោយសេចក្តីជ្រះថ្លា )
កាលសាសនាព្រះសម្ពុទ្ធព្រះនាមកស្សប មានបុរសម្នាក់បានស្តាប់ធម៌ទេសនាព្រះសម្ពុទ្ធ មានសេចក្តីជ្រះថ្លាបានធ្វើទានប្រគេន ចង្ហាន់ចំពោះព្រះសង្ឃមានព្រះពុទ្ធជាប្រធាន
images/articles/675/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៨,៩០២ ដង)
រឿងចិត្តគហបតី
( ចាក ធ. ខុ. )
( អ្នកបរិបូណ៍ដោយសទ្ធានិងសីលមានគេបូជាគ្រប់ទីកន្លែង )
កាលព្រះសម្ពុទ្ធបរមគ្រូទ្រង់ព្រះជន្មនៅឡើយ ។ ថ្ងៃមួយព្រះអានន្ទទូលសួរព្រះសម្ពុទ្ធថា បពិត្រព្រះអង្គដ៏ចំរើន ចិត្តគហបតីមកកាន់សំណាក់ព្រះអង្គអស់ ១ ខែ ទេវតា