35
ថ្ងៃ អាទិត្យ ទី ៣០ ខែ មិថុនា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តហ្លួង
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៣,២៦៩
Today
ថ្ងៃម្សិលមិញ ១៤៨,២៦១
ខែនេះ ៥,៧១២,៥៩២
សរុប ៤០៦,៤៩៥,៣១៧
រឿងនិទានអប់រំចិត្ត
images/articles/800/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៦,៣០៤ ដង)
នៅក្នុង​បិដក​លេខ​៧៦​ ទំព័រ​២២៣​ សុក្កា​ថេរិយា​បទាន​ មាន​ដូច​តទៅ​៖ក្នុង​កប្ប​ទី​៩១​ អំពី​កប្ប​នេះ​ ព្រះ​នាយក​ព្រះនាម​វិបស្សី​ មាន​ព្រះ​នេត្រ​ដូ​ច​មាស​ ពិចារ​ណា​ឃើ​ញ​ធម៌​ទាំង​អស់​កើត​ឡើង​ហើយ​ ។​ គ្រា​នោះ​ ខ្ញុំ​កើត​ក្នុង​ត្រកូល​មួយ​ក្នុង​នគរ​ពន្ធុ​មតី​ បាន​ស្តាប់​ធម៌​របស់​ព្រះ​មុនី​ ហើយ​ចូល​ទៅ​កាន់​ផ្នួស​ ។ខ្ញុំ​ជា​អ្នក​ស្តាប់​ច្រើន​ ចង​ចាំ​នូវ​ធម៌​ ជាអ្នក​មាន​ប្រាជ្ញា​ មួយ​ទៀត​ ជា​អ្នក​ពោល​ពាក្យ​វិចិត្រ​ទាំង​ជា​អ្នក​ធ្វើ​តាម​សាសនា​នៃ​ព្រះ​ជិន​ស្រី​ ។ កាល​នោះ​ ខ្ញុំ​បាន​ធ្វើ​នូវ​ធម្មកថា​ ដើម្បី​ប្រយោជន៍​ដល់​ប្រជុំ​ជន​គ្រប់​កាល​ លុះ​ខ្ញុំ​ចុត្យ​ចាក​អត្ថ​ភាព​នោះ​ក៏​ចូល​ទៅ​កើត​ក្នុង​ឋាន​តុសិត​ ជា​ស្រី​មាន​យស​ ។ ក្នុង​កប្ប​ទី​៣១ អំពី​កប្ប​នេះ​ព្រះ​ជិនស្រី​ ព្រះ​នាម​សិខី​ រុង​រឿង​ដោយ​យស​ ដូច​ជា​ភ្លើង​ប្រសើរ​ជាង​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ កើត​ឡើ​ង​ក្នុង​លោក​ ។ គ្រា​នោះ​ ខ្ញុំ​បាន​បួស​ ជាស្រី​វាង​វៃ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ ញ៉ាំង​ព្រះ​ពុទ្ធ​ដីកា​ព្រះ​ជិន​ស្រី​ឲ្យ​រុង​រឿង​ លុះ​ច្យុត​ចាក​អត្ត​ភាព​នោះ​ ក៏​បាន​ទី​កាន់​ឋាន​តា​វត្តឹង្ស​ ។ ក្នុង​កប្ប​ទី​៣១​ អំពី​កប្ប​នេះ​ព្រះ​ជិន​ស្រី​ ព្រះ​នាម​វេស្សភូ​ទ្រង់​កើត​ឡើង​ (ក្នុង​លោក​)​ ឯខ្ញុំ​ក៏​កើត​ឡើង​ដំណាល​នឹង​ព្រះ​នាយក​នោះ​ ក្នុង​កាល​នោះ​ដែរ​ ជា​អ្នក​មាន​យាន​ដ៏​ធំ​ ។ ខ្ញុំ​បាន​បួស​ហើយ​ ជា​អ្នក​ចង​ចាំ​នូវ​ធម៌​ ញ៉ាំង​សាសនា​ព្រះ​ជិន​ស្រី​ឲ្យ​រុង​រឿង​ ហើយ​ទៅ​កើត​ក្នុង​បុរី​របស់​ទេវតា​ដែល​ជា​ទី​រីក​រាយ​ ទទួល​សេចក្តី​សុខ​ដ៏​ច្រើន​ ។ ក្នុង​ភទ្រកប្ប​នេះ​ ព្រះ​ជិន​ស្រី​ដ៏​ឧត្តម​ ព្រះ​នាម​កក្កុ​សន្ធៈ​ ជា​នរៈ​ដ៏​ខ្ពង់​ខ្ពស់​ កើត​ឡើង​ក្នុង​លោក​ កាល​នោះ​ខ្ញុំ​ក៏​បាន​កើត​ឡើង​ដែរ​ ។ ខ្ញុំ​បាន​បួស​ហើយ​ ញ៉ាំង​សាសនា​នៃ​ព្រះ​ជិន​ស្រី​ ឲ្យ​រុង​រឿង​តាម​សប្បាយ​ ខ្ញុំ​ច្យុត​ចាក​អត្តភាព​នោះ​ ក៏​បាន​ទៅ​កើត​ក្នុង​ឋាន​ត្រៃ​ត្រឹង្ស​ ដូច​ជា​ភព​របស់​ខ្លួន​ដដែល​ ។​ ក្នុងកប្បនេះ​ដដែល​ ព្រះ​នាយក​ ព្រះ​នាម​កោ​នាគមនៈ​ ប្រសើរ​ជាង​អ្នក​ប្រាជ្ញ​ ឧត្តម​ជា​ង​ពួកសត្វ​ ទាំង​ពួង​ ទ្រង់​កើត​ឡើង​ ។ គ្រា​នោះ​ ខ្ញុំ​បាន​បួស​ក្នុង​សាសនា​នៃ​ព្រះ​កោនា​គមនៈ​នោះ​ ព្រះអង្គ​ប្រកប​ដោយ​តាទិគុណ​ ជា​អ្នក​បាន​ស្តាប់​ច្រើន​ ចង​ចាំ​នូវ​ធម៌​ ញ៉ាំង​សាសនា​នៃ​ព្រះ​ជិន​ស្រី​ឲ្យ​រុង​រឿង​ ។ ក្នុង​កប្ប​នេះ​ឯង​ ព្រះ​មុនី​ដ៏​ឧ​ត្ត​ម​ ព្រះនាម​កស្សបៈ ជា​ទី​ពឹង​នៃ​សត្វ​លោក​ មិន​មាន​កិលេស​ ដល់​នូ​វ​ព្រះនិព្វាន​ ជា​ទី​បំផុត​នៃ​មរណៈ កើត​ឡើង​ ។ ចំណែកខ្ញុំ​បាន​បួស​ ក្នុង​សាសនា​​របស់​ព្រះ​ពុទ្ធ​ ជា​អ្នក​ប្រាជ្ញ ជាង​ពពួក​ជន​នោះ​ មាន​ព្រះ​សទ្ធម្ម​បែក​សព្វគ្រប់​ ដ៏​ក្លៀវ​ក្លា​ខាង​ការ​សាក​សួរ​ ។ បពិត្រ​ ព្រះ​មហា​មុនី​ ខ្ញុំ​ជា​អ្នក​មាន​សីល​ល្អ​ មាន​សេច​ក្តី​អៀន​ខ្មាស​ វាង​វៃ​ក្នុង​ត្រៃ​សិក្ខា​ ហើយ​ធ្វើ​នូវ​ធម្ម​កថា​មាន​ប្រមាណ​ច្រើន​ដរាប​ដល់​អស់​ជីវិត​ ។ ​ដោយ​កម្ម​វិបាក​នោះ​ផង​ ដោយ​ការ​តម្កល់​នូវ​ចេតនា​នោះ​ផង​ លុះ​ខ្ញុំ​លះ​បង់​នូវ​រាង​កាយ​ ​ជា​របស់​មនុស្ស​ ក៏​បាន​ទៅ​កើត​ក្នុង​ឋាន​តាវតឹង្ស​ ។ ដល់​មក​ក្នុង​បច្ចឹម​ភព​​ ឥ​ឡូវ​នេះ​ ខ្ញុំ​បាន​កើត​ក្នុង​ត្រ​កូល​នៃ​សេដ្ឋី​ ដ៏​ធំ​ទូលា​យ​ ដេរដាស​ដោយ​រតនៈ​ច្រើន​ ក្នុង​គិរិ​ព្វ​ជ​បុរី​ដ៏​ឧ​ត្តម​ ។ កាល​ព្រះ​លោក​នាយក​ មាន​ភិក្ខុ​ចំនួន​មួយ​ពាន់​រូ​ប​ចោម​រោម​ ទ្រង់​ស្តេច​ទៅ​កាន់​ក្រុង​ព្រះ​រាជ​គ្រឹះ​ ព្រះ​ឥន្ទ​ក៏​បាន​ពោល​សរសើរ​ថា​" ព្រះ​មាន​ព្រះ​ភាគ​មាន​ឥន្ទ្រិយ​ទូន្មាន​ហើយ​ មាន​ព្រះ​ហឬ​ទ័យ​​ផុត​ចាក​កិលេស​ហើយ​ ព្រម​ដោយ​បុរាណ​ជដិល​ទាំង​ឡាយ​ ដែល​មាន​ឥន្ទ្រិយ​ទូន្មាន​ មាន​ចិត្ត​ផុត​ស្រឡះ​ហើយ​ ទ្រង់​មាន​ពណ៌​បី​ដូច​ជា​ពណ៌​នៃ​មាស​ឆ្តោរ​ ឈ្មោះ​សិង្គី សេ្តច​យាង​ចូល​ទៅ​កាន់​ក្រុង​រាជ​គ្រឹះ​ " ។ ខ្ញុំបា​ន​ឃើញ​អានុភាព​ នៃ​ព្រះពុទ្ធ​នោះ​ផង​ បាន​ស្តាប់​ការ​ប្រជុំ​នូវ​គុណ​នោះ​ផង​ ហើយ​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​គុណ​របស់​ព្រះ​ពុទ្ធ​ បាន​បូជា​ព្រះ​ពុទ្ធ​នោះ​ សម​គួរ​តាម​កម្លាំង​ ។ ក្នុង​កាល​ជា​ខាង​ក្រោយ​មក​ ខ្ញុំ​ចាក​ចេញ​ផ្ទះ​ចូល​កាន់​ផ្នួស​ ក្នុង​សម្នាក់​នៃ​នាង​ធម្មទិន្នា​ថេរី ។​ កាល​សក់​កំពុង​ដាក់​ចុះ​ ខ្ញុំ​បាន​ដុត​បំផ្លាញ​ពួក​កិលេស​ហើយ​ ខ្ញុំ​បួស​មិន​យូរ​ប៉ុន្មាន​ ក៏​បាន​រៀន​នូវ​ព្រះ​ពុទ្ធ​សាសនា​ចប់​សព្វ​គ្រប់​ ។ លំដាប់​ពី​នោះ​មក​ ខ្ញុំ​បាន​សម្តែង​ធម៌​ក្នុង​ទី​ប្រជុំ​ជន​ដ៏​ច្រើន​ កាល​ដែល​ខ្ញុំ​កំពុង​សម្តែង​ធម៌​ ធម្មាភិសម័យ​ ក៏​កើត​មាន​ (ដល់​ជន​ទាំង​ឡាយ​) ។ បណ្តា​ពួក​សត្វ​ជាច្រើន​ពាន់​ មាន​យក្យ​មួយ​ដឹង​ច្បាស់​​នូវ​ធម៌​នោះ​ ហើយ​សង្វេគ​ ជ្រះ​ថ្លា​នឹង​ខ្ញុំ​ហើយ​បាន​ទៅ​កាន់​ក្រុង​គិរិព្វជៈ​ ដោយ​គិត​ថា​ មនុស្ស​ណា​មិន​ចូល​ទៅ​អង្គុយ​ជិត នាង​សុក្កា​ថេរី​ ដែល​កំពុង​អង្គុយ​សម្តែង​នូវ​អមត​បទ​គឺ​និព្វាន​ អាត្មា​អញ​ធ្វើ​ដូច​ម្តេច​ហ្ន​ ឲ្យ​មនុស្ស​ទាំង​នោះ​ ដែល​នៅ​ក្នុង​ក្រុង​រាជ​គហៈ​ មូល​គ្នា​ ដូច​ពួក​រោម​ផឹក​នូវ​ទឺក​ផ្អែម​ ។ ចំណែក​ខាង​ពួក​បុគ្គល​ អ្នក​ប្រកប​ដោយ​បញ្ញា​ ទំនង​ជា​ផឹក​នូវ​ទឹក​អម្រឹត​នោះ​ ដែល​កិលេស​មិន​គប្បីត​ស៊ូបាន​ មាន​ឱជា​មិន​បាច់​ស្រោច​ថែម​ ដូច​ជា​បុគ្គល​ដើ​រ​ផ្លូវ​ឆ្ងាយ​ ផឹក​ទឹក​ភ្លៀង​ ។ បពិត្រ​ព្រះពុទ្ធ​ ជា​មហា​មុនី​ ខ្ញុំ​ជា​អ្នក​ស្ទាត់​ជំនាញ​ក្នុង​ឫទ្វិ​ទាំង​ឡាយ​ផង​ ជា​អ្នក​ស្ទាត់​ជំនាញ​ក្នុង​ទិព្វ​សោត​ធាតុ​ផង​ ជាអ្នក​ស្ទាត់​ជំនាញ​ក្នុង​ចេតោ​បរិយញ្ញាណ​ផង​ ។​ ខ្ញុំ​ដឹង​ច្បាស់​នូវ​បុព្វេនិវាស​ ទិព្វ​ចក្ខុ​ ខ្ញុំ​ជម្រះ​ស្អាត​ល្អ​ហើយ​ អាសវៈ​ទាំង​ពួង​អស់​ហើយ​ ឥឡូវ​នេះ​ ភព​ថ្មី​ទៀត​មិនមាន​​​ឡើយ​ ។ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ​ សេចក្តី​ដឹង​ ក្នុង​អត្ថ​ប្បដិ​សម្ភិទា​ ធម្ម​ប្បដិ​សម្ភិទា​ និរុត្តប្បិ​សម្ភិទា​ នឹង​ បដិភាណ​ប្បដិសម្ភិទា​ នៃ​ខ្ញុំ​ព្រះករុណា​កើត​ឡើយ​ក្នុង​សម្នាក់​នៃ​ព្រះអង្គ​ ។​ កិលេស​ទាំង​ឡាយ​ ខ្ញុំ​ដុត​បំផ្លាញ​ហើយ​ ភព​ទាំង​ពួង​ ខ្ញុំ​ដក​ចោល​ហើយ​ ខ្ញុំ​ជា​ស្រី​មិន​មាន​អាសវៈ​ ព្រោះ​បាន​កាត់​ចំណង​ ដូច​ជា​​មេ​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង​ ។ ឱ!​ ខ្ញុំ​មក​ល្អហើយ​ ក្នុង​សម្នាក់​នៃ​ព្រះ​ពុទ្ធ​ដ៏​ប្រសើរ​ វិជ្ជា​៣​ ខ្ញុំ​បាន​សម្រេច​ហើយ​ សាសនា​របស់​ព្រះពុទ្ធ​​ ខ្ញុំ​បាន​ធ្វើហើយ​ ។ បដិសម្ភិទា​៤ វិមោក្ខ​៨ និង​អភិញ្ញា​៦​ នេះ​ខ្ញុំ​បាន​ធ្វើ​ឲ្យជាក់​ច្បាស់​ហើយ​ ទាំង​សាសនា​របស់​ព្រះពុទ្ធ​ ខ្ញុំ​ក៏​បាន​ប្រតិបត្តិ​ហើយ​ ។​បានស្តាប់​មក​ថា​ ព្រះ​សុក្កាភិក្ខុនី​ មាន​អាយុ​ បាន​សម្តែង​នូវ​គាថា​ ទាំងនេះ​ដោយ​ប្រការ​ដូច្នេះ​ឯង​ ។ ស្រង់​ចាក​ សៀវភៅ​ ព្រះថេរី​គាថា​ភាគទី​២ ដោយ៥០០០ឆ្នាំ
images/articles/832/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៤,៨៩៩ ដង)
រឿង​ស​រ​ណ​មា​តា​ (​ ចាក​ ម​. វា. ) (​ ជាតិ​បុ​រស​ថោក​ទាប​ច្រើន​លុះ​​ទៅ​ក្នុង​អំ​ណាច​ស្រ្តី​ ) ក្នុង​ក្រុង​​សាវ​ត្ថី​ មាន​គ​ហ​ប​តី​ម្នាក់​ឈ្មោះ​សុ​ម​នៈ​ ភ​រិ​យា​ឈ្មោះ​នាង​សុ​ជ​ម្ឈ​កា​ មាន​កូន​ពីរ​នាក់​ ប្រុស​១​ ស្រី​១ ។ កាល​កូន​ប្រុស​មាន​អា​យុ​ ១៦​ ឆ្នាំ​ មា​តា​បិ​តា​មាន​រោគា​ពាធ​ជា​ទ​ម្ងន់​ បាន​ហៅ​កូន​​ទាំ​ង​ពីរ​មក​ប្រ​គល់​ទ្រព្យ​សម្បត្តិ​ឲ្យ ហើយ​ប្រ​គល់​នាង​ជា​ប្អូន​​ឲ្យបង​រៀប​ចំ​ឲ្យ​មាន​ស្វា​មី​ផង​ ផ្តាំ​ស្រេច​ហើយ​ក៏​ធ្វើ​ម​រ​ណ​កាល​ទាំង​ពីរ​រូប​ទៅ​ ។
images/articles/834/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៩,៥៩៣ ដង)
រឿង​សេន​កប​ណ្ឌិត​ (​ ចាក ម. អ​. ) ( ​បុ​រស​ចាស់​មាន​ប្រ​ពន្ធ​ក្រ​មុំ ដូច​បាន​ដុំ​ភ្លើង​ ) កាល​កន្លង​ទៅ​ហើយ​ មាន​ព្រះ​រា​ជា​មួយ​ព្រះ​អង្គ​ព្រះ​នាម​ជន​កៈ​ សោយ​រាជ្យ​ក្នុង​ក្រុង​​​ពារាណ​សី ។ ព្រះ​ពោធិ​សាត់រ​បស់​យើង​សោយ​ព្រះ​ជាតិ​ជា​ព្រាហ្ម​ណ៍​ ទ្រង់​ព្រះ​នាម​សេនកៈ​​​​ នៅ​ក្នុង​ក្រុង​ពា​រាណ​សី​នោះ​ដែរ​ បាន​ទៅ​សិក្សា​សិល្ប​សាស្រ្ត​នានា​ក្នុង​នគរ​
images/articles/908/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,០៩០ ដង)
រឿង​បុត្តខាទក​រាជ ( ចា​.​ ម. អ. ) ( អ្នក​ប្រ​មឹក​ស្រ​វឹង​​ស៊ប់​ មើល​មិន​ស្គាល់​កូន​ខ្លួន​ទេ) កាល​កន្លង​ទៅ​ហើយ​ ព្រះ​ចៅ​ក្រុង​ពារាណ​សី​ ទ្រង់​ជា​អ្នក​ប្រ​មឹក​សុរា​​បើ​វៀរ​ចាក​សាច់ មិន​សោយ​ព្រះ​ក្រ​យា​ស្ងោយ​ឡើយ ។ សូម្បី​ពួក​អ្នក​នគរ​ឃាត់​ថា​កុំ​សម្លាប់​ ក៏​មាន​រៀង​រាល់​ថ្ងៃ​ឧ​បោសថ​ដែរ ។ ថ្ងៃ​ ១៣ កើត អ្នក​គ្រូ​កាន់​សាច់​យក​មក​ព្យួរ​ទុក​មិន​ស្រួល ឆ្កែក៏​ពាំ​ស៊ី​អស់​ ។
images/articles/915/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៥៦,៥៩៨ ដង)
រឿង​ខន្តី​វាទិតា​បស ( ចាក​ ខ. ច. ) ( កុំ​ធ្វើ​បាប​មនុស្ស​មាន​ខន្តី​ ប្រយ័ត្ន​ផែន​ដី​ស្រូប ) កាល​កន្លង​ទៅ​ហើយ​ ព្រះ​ពោធិសត្វ​របស់​យើង​សោយ​ព្រះ​ជាតិ​ជា​ព្រាហ្មណ៍​ នាម​កុ​ណ្ឌៈនៅ​ក្នុង​ក្រុង​ពារាណ​សី​ មាន​ការ​នឿយ​ណាយ​នឹង​កិច្ច​មាន​រវល់​ក្រៃ​ពេក​ក៏​ចេញ​ទៅ​បួស​ជា​តាបស នៅ​អាស្រ័យ​​ក្នុង​ហេមវត្ត​​ ហើយ​ក៏​មាន​បំ​ណង​ចង់​ឆាន់​វត្ថុ​ប្រៃ និង​ជូរ​ ក៏​
images/articles/916/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,៥៥០ ដង)
រឿង​សត្វខ្លែង​ និង​អ្នក​ប្រមាញ់​ (​ ចេះ​ជួយ​យក​អា​សារ​​គ្នា​ក្នុង​គ្រា​ក្រ​ ទើប​ជា​មិត្ត​ល្អ ) កាល​កន្លង​ទៅ​ហើយ ព្រះ​បាទ​ព្រហ្ម​ទត្តសោយរាជ្យ​ក្នុង​ក្រុង​ពារាណសី​ កាល​នោះ​អ្នក​ស្រុកបច្ចន្ត​គ្រាម​ ចូលចិត្ត​រក​ស៊ី​បរ​បាញ់​សត្វ​​យក​សាច់​ចិញ្ចឹម​គ្រួ​សារ ។ នៅ​ជិត​ស្រុក​នោះ​ មាន​ស្រះ​ធំ​មួយ​មាន​សត្វ​ ៥ ពួក​នៅ​អា​ស្រ័យ​គឺ​​ខ្លែង​ឈ្មោល​នៅ​ខាង​ត្បូង​ស្រះ​ ខ្លែង​ញី​នៅ​
images/articles/919/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,១៧៩ ដង)
រឿង​ប្រេត​ស៊ី​ខ្ទុះ​ឈាម (​ ចាក​ បេ. ខុ. ) ( ទោស​ប្រ​មាថ​មើល​ងាយ​ទាន​របស់​អ្នក​ដទៃ ) សម័យ​ពុទ្ធ​កាល​មាន​ភិក្ខុ​ ១២ អង្គ​ រៀន​យក​ព្រះ​កម្ម​ដ្ឋាន​អំ​ពី​សំ​ណាក់​ព្រះ​សាស្តា​ហើយ​ នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រៃ​រក​ទី​ស្ងាត់​ ក៏​បាន​ទៅ​ដល់​ព្រៃ​រ​បោះ​មួយ​ ក្បែរ​​ក្រុង​សាវត្ថី​ ។ កាល​នោះ​មាន​ជាង​តម្បាញ​ ១៨ នាក់​នៅ​ក្រុង​សាវត្ថី​នោះ​ បាន​ដឹង​ថា​មាន​ភិក្ខុ​ ១២ អង្គ​ទៅ​គង់​នៅ​ក្នុង​ព្រៃ​របស់​ជិត​លំ​នៅ​ខ្លួន​ ក៏​នាំ​ចូល​ទៅ​ថ្វាយ
images/articles/1021/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៨១៣ ដង)
រឿង​ចចក​ឈ្មោះ​បូតិមំសះ ( ចាក បូ. ន. ) ( ការ​ឈ្លាស​វៃ​មិន​ដែល​ស្លាប់​ដោយ​ឧបាយកល​អ្នក​ដទៃ ) បាន​សឹង​ថា កាល​កន្លង​ទៅ​ជា​យូរ​លង់​ណាស់​ហើយ មាន​ហ្វូង​សត្វ​ចៀម​ជា​ច្រើន នៅ​អាស្រ័យ​ក្នុង​គុហារ​ក្បែរ​ភ្នំ​ទៀប​ហេមវន្ត​ប្រទេស ។ ក្នុង​ចំណោម​សត្វ​ទាំង​ទ្បាយ​នោះ មាន​មេ​ចៀម​១ ឈ្មោះ​មេណ្ឌមាតា ជា​សត្វ​វាង​វៃ​ប៉ិនប្រសប់​ក្នុង​ឧបាយ​គ្រប់​
images/articles/1101/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,១១៩ ដង)
រឿង​ដំរី​នឹង​ទន្សាយ (ចាក​ គ. ប.) (អ្នក​តូច​អាច​យក​ឈ្នះ​អ្នក​ធំបាន​ដោយ​ឧបាយ​កល) ថ្ងៃ​មួ​យ​នៅ​ក្នុង​រដូវ​រាំង​ភ្លៀង​រីង​ស្ងួត​ហួត​ហែង​ឥត​មាន​ទឹក​ភ្លៀង​សោះ​ ដំរី​មួ​ហ្វូង​ធំ​ដែល​មាន​ក្តី​ស្រេក​ឃា្លន​បៀត​បៀន​ហើយ ចូល​ទៅ​និយាយ​នឹង​ដំរី​ជា​មេខ្លោង​ថា៖ លោក​ជា​ទី​ពឹង​! ធ្វើ​ឧបាយ​ដូច​ម្តេច​យើង​ទាំង​អស់​គ្នា​នឹង​មាន​ជីវិត​រស់​នៅ​ត​ទៅ​ទៀត? ទី​នេះ​ត្រពាំង​បឹង​បួរ​រីង​អស់​ហើយ សូម្បី​តែ​សម្រាប់​សត្វ​តូច​តាច​ក៏​មិន​មាន​ដែរ
images/articles/1102/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៨២១ ដង)
រឿង​ហង្ស​និង​ក្អែក (ចាក គ.ប.) (ការ​ដែល​នៅ​ជិត​ជន​អសប្បុរស​តែង​មាន​ទុក្ខ) នៅ​តាម​ផ្លូវ​ទៅ​កាន់​ក្រុង​ឧជ្ជយិនី មាន​ដើម​ឈើ​ធំ​មួយ មាន​មែក​ទ្រឈឹង​ទ្រឈៃ ។ សត្វ​ហង្ស​និង​ក្អែក​អាស្រ័យ​នៅ​ដើម​ឈើ​នោះ ។ នៅ​រដូវ​ក្តៅ មាន​អ្នក​ដំណើរ​ម្នាក់​ដើរ​មក​ដល់​អស់​កម្លាំង​ណាស់ ឃើញ​ម្លប់​ត្រជាក់​ស្រួល​ដាក់​ធ្នូ​និង​សរ​ក្បែរ​គល់​ឈើ​ប្រាស់​ខ្លួន​ដេក​លង់​លក់​ទៅ ។
images/articles/1106/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,២៧០ ដង)
រឿង​សាមណេរ ៤ រូប​ជា​ព្រះ​អរហន្ត (ចាក ធ. ខុ.) បាន​ឮ​ថា នាង​ព្រាហ្មណី​ម្នាក់​បាន​ចាត់​ចែង​ឧទ្ទេស​ភត្ត​សម្រាប់​ភិក្ខុ​៤​អង្គ​ប្រើ​ព្រាហ្មណ៍​ជា​ប្តី​ឲ្យ​ទៅ​និមន្ត​លោក​ប្រាប់​ថា " ម្នាល​ព្រាហ្មណ៍​ចូរ​អ្នក​ទៅ​វត្ត​និមន្ត​ព្រាហ្មណ៍​ចាស់​ៗ​៤ អង្គ​មក " ។ គាត់​ទៅ​វត្ត​និមន្ត​ថា​"សូម​និមន្ត​ព្រាហ្មណ៍​៤​អង្គ" ។ ខី​ណាសវសាមណេ ៤អង្គ​គឺ​សង្កិច្ច​១ បណ្ហិតះ ១ សោបាកះ ១ រេវតះ​១ មាន​អាយុ​៧​ឆ្នាំ​
images/articles/1107/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៦៦,២៧៨ ដង)
សុមនសូត្រ គ្រា​នោះ នាង​សុមនារាជ​កុមារី មាន​រថ ៥០០ និង​ រាជ​កុមារី ៥០០ អង្គ ហែ​ហម​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់ ថ្វាយ​បង្គំ​ព្រះ​ដ៏មាន​ព្រះ​ភាគ​ ហើយ​ប្រថាប់ ក្នុង​ទី​សម​គួរ​ហើយ បាន​ទូល​សួរព្រះ​ដ៏​មាន​ព្រះ​ភាគ​ ក្នុង​សាសនា នេះ មាន​សទ្ធា​ស្មើ​គ្នា មាន​សីល​ស្មើ​គ្នា មាន​បញ្ញា​ស្មើ​គ្នា ប៉ុន្តែ​មួយ​អង្គ​ជា​ទាយក មួយ​អង្គ​មិន​មែន​ជា​ទាយក សាវ័ក​ទាំង​នោះ​ដល់​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ
images/articles/1108/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ២២,២៤១ ដង)
រឿង​ឆ្កែ​ខាំ​ប្រេត (ចាក បេ. ខុ) (ទោស​ក្បត់​ស្វាមី និង​មុសាវាទ) កាល​សាសនា​ព្រះ​ទសពល​ព្រះ​នាម​កស្សប មាន​គហបតី​ម្នាក់ ជា​ឧបាសក​មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​សាសនា បាន​បបួល​ឧបាសក ៥០០ នាក់​សុទ្ធ​តែ​បាន​សម្រេច​សោតា​បត្តិ​ផល នាំ​គ្នា​ធ្វើ​ទាន​ផ្សេងៗ មាន​ធ្វើ​វត្ត​អារាម​ធ្វើ​ស្ពាន​ផ្លូវ​ថ្នល់ ធ្វើ​ទី​ចង្រម ធ្វើ​ព្រះ​វិហារ​ថ្វាយ​ព្រះ​សង្ឃ​មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន បាន​នាំ​ភរិយា​របស់​ខ្លួន​គ្រប់​គ្នា
images/articles/1109/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,២៣៩ ដង)
ចន្ទី​សូត្រ សម័យ​មួយ​ ព្រះ​ដ៏​មាន​ព្រះភាគ គង់​នៅ​ក្នុង​វត្តវេឡុវ័ន​ជា​កលន្ទកនិវាបដ្ឋាន ទៀប​ក្រុង​រាជ​គ្រឹះ ។ គ្រា​នោះ នាង​ចុន្ទីរាជ​កុមារី​មាន​រថ ៥០០ និង កុមារី ៥០០ ហែ​ហម​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះចូល​ទៅ​ដល់​ថ្វាយ​បង្គំ​ព្រះ​មាន​ព្រះភាគ ហើយ​ប្រថាប់​ក្នុង​ទី​សម​គួរ ។ លុះ​នាង​ចុន្ទី​រាជ​កុមារី​ ប្រថាប់​ក្នុង​ទី​សមគួរ​ហើយ​បាន​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា
images/articles/1110/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៧៩៩ ដង)
ឧគ្គហសូត្រ សម័យ​មួយ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ គង់​នៅ​ក្នុង​ជាតិ​យាវ័​ន ទៀប​ក្រុង​ភទ្ទិយៈ ។ គ្រា​នោះ ឧគ្គហមេណ្ឌ​កនត្តា (ជា​ចៅ​មេណ្ឌសេដ្ឋី) ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់ ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ ។ លុះ​ឧគ្គហមេណ្ឌកនត្តា អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ បាន​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ យ៉ាង​នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ មាន​ភិក្ខុ​ជា​គម្រប់ ៤
images/articles/1115/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៦០៦ ដង)
រឿង​ជជិល​សេដ្ឋី (ធ.ខុ.) ឥឡូវ​នេះ​ជដិល​កុមារ​បាន​កើត​ឡើង​ហើយ ។ មាន​សេចក្តី​ដំណាល​ថា កូន​ក្រមុំ​សេដ្ឋី​ម្នាក់​នៅក្នុង​ក្រុង​ពារាណសី ជា​ស្រី​មាន​រូប​ដ៏​ល្អ​ឆើត ។ មាតា​បិតា​បាន​ប្រគល់​នាង​ទាសី​ម្នាក់​ឲ្យ​ថែរក្សា​នាង​ធីតា​នោះ​ក្នុង​កាល​ដែល​មាន​អាយុ​១៥ ឬ​១៦​ឆ្នាំ​ឲ្យ​នៅ​លើ​ប្រាសាទ ៧​ជាន់​ក្នុង​បន្ទប់​ដ៏​មាន​សេរី ក្នុង​ថ្ងៃ​មួយ យក្ខ​មួយ​ឈ្មោះ​វិជ្ជាធរ កាល​ទៅ​តាម​អាកាស​បាន​ឃើញ​នាង​ធីតា​នោះ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.65
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿